-
អ៊ីរ៉ង់៖ សហរដ្ឋអាមេរិកត្រូវតែធានាថា ខ្លួននឹងមិនចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរម្តងទៀតទេ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Majid Takht-Ravanchi បានថ្លែងថា ការដែលសហរដ្ឋអាមេរិកធានាខ្លួនឯងថា ខ្លួននឹងមិនចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាឯកតោភាគីនោះ គឺមានសារៈសំខាន់ណាស់ ចំពោះការបញ្ចប់ការពិភាក្សាស្តីពីលក្ខខណ្ឌនៃការវិលត្រឡប់របស់កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក ប្រកបដោយជោគជ័យនៅទីក្រុង វីយែន (Vienna) ប្រទេសអូទ្រីស។ ការអត្ថាធិប្បាយរបស់លោក គឺជាសញ្ញាផ្លូវការច្បាស់ជាងគេបំផុត ដែលថាការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្ដីអំពីការធានាឱ្យបាននូវភាពជឿទុកចិត្តគ្នានៅតែជាឧបសគ្គដ៏ធ្ងន់ធ្ងរសម្រាប់កិច្ចព្រមព្រៀងមួយនេះ។ លោក Donald Trump អតីតប្រធានាធិបតីអាមេរិក បានដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៨ ពោលគឺ ៣ ឆ្នាំ ក្រោយលោក Barack Obama ចុះហត្ថលេខាហើយ។ លោក Takht-Ravanchi បាននិយាយថា លុះត្រាតែសហរដ្ឋអាមេរិកធានាលើស្ថេរភាពនៅក្នុងប្រទេសនេះ ទើប អ្នកវិនិយោគអឺរ៉ុប និងវិនិយោគិនដទៃទៀត មានទំនុកចិត្តក្នុងការវិនិយោគនៅក្នុងសេដ្ឋកិច្ចអ៊ីរ៉ង់បាន។ អ្នកការទូតអាមេរិក បាននិយាយថា ការធានាដែលអាចអនុវត្តបានតាមច្បាប់ មិនអាចត្រូវបានចរចារបានទេ ប្រសិនបើមានតែរដ្ឋបាលអាមេរិកមួយ ដែលមិនមានបានចូលរួម ដោយសភាដទៃទៀត។ ហើយទីក្រុងវ៉ាស៊ីនតោន ក៏មិនអាចពឹងផ្អែកលើការយល់ព្រមរបស់អង្គការសហប្រជាជាតិ ដើម្បីចាកចេញពីកិច្ចព្រមព្រៀងនេះដែរ ពីព្រោះការធ្វើដូចនេះ នឹងធ្វើឱ្យគោលនយោបាយអាមេរិកត្រូវងាកមកគោរពតាមសិទ្ធិវេតូរបស់រុស្ស៊ីនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិវិញឯនេះ។ កិច្ចពិភាក្សាទីក្រុង Vienna…
-
ធនាគារពិភពលោក នឹងបង្កើនការផ្តល់មូលនិធិវ៉ាក់សាំងកូវីដ-១៩ ដល់ទៅ ២០ ពាន់លានដុល្លារ

ធនាគារពិភពលោក (World Bank) នៅថ្ងៃពុធនេះ បានសន្យាថា នឹងបង្កើនមូលនិធិ សម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩ និងបង្កើនកញ្ចប់មូលនិធិដល់ទៅ ២០ ពាន់លានដុល្លារច្រើនជាងគោលដៅមុនៗ ដែលមានត្រឹម ១២ ពាន់លានដុល្លារ ដោយតម្រូវការហិរញ្ញប្បទានពីប្រទេសកំពុងអភិវឌ្ឍន៍កំពុងកើនឡើងខ្លាំង។ ប្រធានធនាគារពិភពលោក លោក David Malpass និយាយថា ធនាគារអភិវឌ្ឍន៍ពិភពលោក បានផ្តល់ថវិកាជាង ៤ ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥១ ប្រទេសសម្រាប់ទិញ និងចែកចាយវ៉ាក់សាំងទូទាំងពិភពលោក ហើយគ្រោងនឹងបន្ថែមប្រាក់រាប់ពាន់លានដុល្លារទៀតសម្រាប់ ២៥ ប្រទេសបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ លោក Malpass បានប្រាប់អ្នកយកព័ត៌មានថា៖ «មានផែនការជាច្រើនទៀត ដែលនឹងត្រូវអនុវត្តនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ» ដោយលោកបានលើកឡើងអំពីសំណើសរុបចំនួន ៤១ ច្បាប់ទៀត ដែល ទទួលពីបណ្តាប្រទេសអាហ្វ្រិក ដែលប្រជាជនតិចជាងពាក់កណ្តាលនៅប្រទេសនេះទើបទទួលបាន វ៉ាក់សាំង។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសុខភាពពិភពលោក បានជំរុញឱ្យក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ ឬG20 ត្រូវសម្រេចចាក់វ៉ាក់សាំងដល់ ប្រជាជនគោលដៅយ៉ាងហោចណាស់ ៤០ ភាគរយនៅចុងឆ្នាំ ២០២១ និងឱ្យបាន ៦០ ភាគរយនៅពាក់កណ្តាលឆ្នាំ…
-
ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅរុស្សីកើនឡើងដល់កម្រិតខ្ពស់បំផុតពីរថ្ងៃជាប់គ្នា

កាលពីថ្ងៃពុធ ទី៣០ មិថុនា ប្រទេសរុស្សីបានកត់ត្រាជំងឺអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ៦៦៩ នាក់ ដោយបំបែកកំណត់ត្រា ៦៥២ នាក់កាលពីថ្ងៃអង្គារ ដែលតួលេខទាំងពីរនេះជាចំនួនអ្នកស្លាប់ច្រើនបំផុតរបស់រុស្សីក្នុងរយៈពេល ២៤ ម៉ោង។ ការកើនឡើងចំនួនអ្នកស្លាប់នេះ កើតឡើងខណៈពេលរុស្សីកំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងថ្មីបង្កដោយការរីករាលដាលនៃវីរុសកូរ៉ូណាបម្លែង Delta ដែលត្រូវរកឃើញតំបូងគេនៅឥណ្ឌា ហើយងាយចម្លងជាងមុន និងផ្ដល់ផលលំបាកខ្លាំង។ នៅថ្ងៃពុធប្រទេសនេះបានរកឃើញករណីឆ្លងថ្មីចំនួន ២១.០៤២ ករណី ដែលបន្តទំនោរមួយចាប់ផ្ដើមតាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន នៃការរកឃើញករណីឆ្លងថ្មីមិនតិចជាង ២០.០០០ ករណីក្នុងមួយថ្ងៃ។ សរុបមក មន្ត្រីសុខាភិបាលរុស្សីបានកត់ត្រាករណីឆ្លង ដែលអាចបញ្ជាក់បាន ចំនួន ៥,៥ លានករណី និងអ្នកស្លាប់ចំនួន ១៣៥.២១៤ នាក់។ អាជ្ញាធរបានអំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នសុវត្ថិភាព និងសុខភាពឱ្យកាន់តែហ្មត់ចត់បន្ថែមទៀតនៅពេលមានជំងឺរាតត្បាតនេះ។ ក្រុមមន្រ្តីបាននិយាយថាកង្វះនៃវិធីសាស្រ្តកាត់បន្ថយគឺពីក្រោយនៃការកើនឡើងដែលបានចាប់ផ្ដើមនៅដើមខែនេះ។ មកទល់ពេលនេះ មានចំនួនត្រឹមតែ ១៥ ភាគរយនៃប្រជាជនរបស់ប្រទេសនេះបានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩យ៉ាងហោចណាស់មួយដូស បើទោះបីរុស្ស៊ី គឺក្នុងចំណោមប្រទេសដំបូងគេដែលបានបញ្ចេញ និងចាប់ផ្ដើមចែកចាយវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។
-
សហរដ្ឋអាមេរិក និងជប៉ុនធ្វើ«ល្បែងសង្គ្រាមសម្ងាត់» ហើយបរៀបចំផែនការសម្រាប់សង្គ្រាមនៅកោះតៃវ៉ាន់

សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើ «ល្បែងសង្គ្រាមសម្ងាត់» ដើម្បីត្រៀមសម្រាប់ជម្លោះដែលអាចកើតឡើងជាមួយចិនជុំវិញបញ្ហាកោះតៃវ៉ាន់ នេះបើតាមការរាយការណ៍របស់កាសែត The Financial Times ដែលបានដកស្រង់សំដីពីប្រភពយោធាជាច្រើន។ បើយោងតាមប្រភពមិនបញ្ចេញឈ្មោះចំនួន ៦រូបដែលបានលើកឡើងនៅក្នុងការរាយការណ៍នេះ សហរដ្ឋអាមេរិក និងជប៉ុនបានចាប់ផ្ដើមរៀបចំផែនការសម្រាប់ជម្លោះដែលអាចកើតឡើងនៅឆ្នាំចុងក្រោយនៃអាណត្តិរបស់ប្រធានាធិបតីដូណាល់ ត្រាំ។ ស្របពេលជាមួយនឹងការរៀបចំផែនការ ក្រុងវ៉ាស៊ីនតោន និងតូក្យូបានធ្វើ «ល្បែងសង្គ្រាម និងការសមយុទ្ធរួមសម្ងាត់នៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត»។ ប្រភពជាច្រើន បាននិយាយថាសមយុទ្ធរួមគ្នាទាំងនេះត្រូវបានធ្វើឡើងដោយសម្ងាត់ក្រោម «ការវឹកហាត់ជំនួយគ្រោះមហន្តរាយ»។ យោងតាមរបាយការណ៍នេះ កិច្ចសហប្រតិបត្តិការបានកើនឡើងយ៉ាងខ្លាំងរវាង សហរដ្ឋអាមេរិក ជប៉ុន និងតៃវ៉ាន់ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ ២០១៧ ដើម្បីចែករំលែកលេខកូដយន្តហោះយោធា ដែលនឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណយន្តហោះសម្ព័ន្ធមិត្ត។ ការត្រៀមទាំងនេះធ្វើឡើងខណៈពេលដែលភាពតានតឹងរវាងចិន និងជប៉ុនកំពុងកើនឡើង។ ថ្មីៗនេះ ជប៉ុនបានចោទប្រកាន់ប្រទេសចិនថាបានបើកនាវាឆ្លងកាត់ដែនទឹកនៃប្រជុំកោះSenkaku ជាទឹកដីគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែបានទាមទារដោយប្រទេសចិន។ ទីក្រុងប៉េកាំងមិនទទួលស្គាល់ការត្រួតត្រារបស់ជប៉ុនលើប្រជុំកោះនេះទេ ហើយចាត់ទុកទឹកដីនោះថាប្រជុំកោះ Diaoyu។ ប្រទេសជប៉ុនទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរត្រូវបានទីក្រុងប៉េកាំងចោទប្រកាន់ថាបាន «ព្រួតគ្នាធ្វើបាប» ចិនដីគោក។
-
បារាំងរំពឹងថានឹងមានទណ្ឌកម្មប្រឆាំងហុងគ្រីចំពោះច្បាប់ប្រឆាំងនឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោក Clement Beaune បាននិយាយកាលពីថ្ងៃពុធ ទី៣០ មិថុនាថា លោករំពឹងថានឹងមានទណ្ឌកម្មប្រឆាំងនឹងប្រទេសហុងគ្រី ចំពោះច្បាប់ប្រឆាំងនឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) របស់ប្រទេសអឺរ៉ុបប៉ែកកណ្ដាលមួយនេះ។ យ៉ាងណាមិញ លោក Beaune ថា ការរំពឹងនេះ មិនមែនក្នុងន័យចង់បណ្ដេញប្រទេសហុងគ្រីចេញពីសហភាពអឺរ៉ុបនោះទេ។ កាលពីសប្តាហ៍មុន មេដឹកនាំសហគមន៍អ៊ឺរ៉ុបបានប្រឈមមុខជាមួយលោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ជុំវិញច្បាប់ប្រឆាំងនឹងក្រុម LGBT ថ្មីរបស់ហុងគ្រី ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងដាក់សម្ពាធយ៉ាងខ្លាំងទៅលើទីក្រុងប៊ុយដាប៉ែសក្នុងការបោះជំហានទៅមុខ។ សភាហុងគ្រីដែលគ្រប់គ្រងដោយគណបក្សជាតិនិយម Fidesz របស់លោក Orban បានអនុម័តច្បាប់ប្រឆាំងនឹងក្រុម LGBT កាលពីថ្ងៃទី ១៥ ខែមិថុនា ដោយច្បាប់នេះបានហាមឃាត់ការលើកកម្ពស់ការស្រឡាញ់ភេទដូចគ្នាដល់ក្មេងក្រោមអាយុ១៨ ឆ្នាំ ហើយថាមានតែគ្រូដែលទទួលការយល់ព្រមពីរដ្ឋាភិបាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបង្រៀនការអប់រំផ្លូវភេទនៅតាមសាលារៀន។ ក្រុមអ្នករិះគន់បាននិយាយថា ច្បាប់នេះរឹតតែអាក្រក់ជាងការហាមឃាត់កាលឆ្នាំ ២០១៣ របស់រុស្ស៊ី ទៅលើការឃោសនាការស្រលាញ់ភេទដូចគ្នាទៅទៀត។ កាលពីខែធ្នូ ឆ្នាំមុន សភាហុងគ្រីបានអនុម័តការហាមឃាត់លើការសុំកូនចិញ្ចឹមដោយក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ខណៈច្បាប់នៃការហាមឃាត់លើការផ្លាស់ប្តូរភេទដោយស្របច្បាប់ បានចូលជាធរមានកាលពីឆ្នាំ ២០១៩។ សមាជិកនៃគណបក្ស Fidesz ដដែលធ្លាប់ខឹងច្រលោតកាលពីឆ្នាំ ២០១៩ ដោយអំពាវនាវឱ្យធ្វើពហិការលើផលិតផលរបស់ក្រុមហ៊ុនកូកាកូឡា ក្រោយក្រុមហ៊ុននេះចេញយុទ្ធនាការផ្សាយពាណិជ្ជកម្មដោយភ្ជាប់ជាមួយនឹងស្នាមញញឹមរបស់គូស្នេហ៍អ្នកស្រលាញ់ភេទដូចគ្នា…
-
ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅនៅអាមេរិកនិងកាណាដាបន្តកើនឡើង

វ៉ានឃូវឺរ៖ ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅដែលបំបែកកំណត់ត្រានៅកាណាដា និងរដ្ឋភាគពាយព្យរបស់សហរដ្ឋអាមេរិក បានបន្ដកើនឡើង ខណៈដែលក្រុមមន្រ្តីបានព្រមានពីភ្លើងឆេះព្រៃអាចនឹងកើតមានឡើង។ រលកកម្ដៅបានថយចុះកាលពីថ្ងៃពុធនៅរដ្ឋ Oregon ប៉ុន្តែបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៣ នាក់ក្នុងរដ្ឋនេះ រាប់ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដោយអ្នកពិនិត្យវេជ្ជសាស្ត្របាននិយាយថា ការឡើងកម្ដៅខ្លួនខ្ពស់ជាបុព្វហេតុធំមួយ។ ចំណែកនៅឯខេត្ត British Columbia ភាគនិរតីរបស់កាណាដាឯណោះវិញ មនុស្សស្លាប់ភ្លាមៗដោយសារកំណើនកម្ដៅក្នុងរយៈពេល៥ ថ្ងៃចុងក្រោយ បានកើនឡើងរហូតដល់ ៤៨៦ នាក់ នេះបើយោងតាមការិយាល័យរដ្ឋកាណាដា B.C. Coroners Service និយាយកាលពីថ្ងៃពុធ ទី ៣០ មិថុនា ។ អ្នកស្លាប់ភាគច្រើនត្រូវបានរាយការណ៍ថាជាមនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ។ លោក David Phillips អ្នកជំនាញជាន់ខ្ពស់ផ្នែកឧតុនិយមនៅមន្ទីរបរិស្ថាននិងបម្រែបម្រួលអាកាសធាតុកាណាដាបាននិយាយថា ដូមកម្ដៅ (Heat Dome) ដែលជាបាតុភូតអាកាសធាតុទប់កំដៅឱ្យនៅនឹង ហើយរារាំងប្រព័ន្ធអាកាសធាតុផ្សេងៗរួមមានខ្យល់ពីមហាសមុទ្រពីការធ្វើចលនាចូល។ លោកថា គេមិនដឹងច្បាស់នៅឡើយទេ ថាតើអ្វីជាអ្នកបង្កើតដូចនេះ ប៉ុន្តែបម្រែបម្រួលអាកាសធាតុគឺជាកត្តាចំណែកមួយដែលធ្វើឱ្យកម្ដៅកើនឡើងខ្លាំង បង្កើតបានជារលកកម្ដៅ។ កាណាដាបានកត់ត្រានូវសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួនបីថ្ងៃជាប់ៗគ្នា គិតត្រឹមថ្ងៃអង្គារ ដោយសីតុណ្ហភាពបានឡើងយ៉ាងគំហុកដល់ទៅ ៤៩,៦ អង្សាសេ នៅទីក្រុង Lytton…
-
ប្រទេសចិនទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីករណីគ្មានជម្ងឺគ្រុនចាញ់

កាលពីថ្ងៃពុធ ទី៣០ មិថុនាប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោកបញ្ជាក់ថាគ្មានជំងឺគ្រុនចាញ់ បន្ទាប់ពីមានការខិតខំប្រឹងប្រែងអស់រយៈពេល ៧០ ឆ្នាំដើម្បីលុបបំបាត់ជំងឺនេះ។ ប្រទេសចិនបានរាយការណ៍ថាមានជំងឺគ្រុនចាញ់ចំនួន ៣០ លានករណីជារៀងរាល់ឆ្នាំក្នុងទសវត្សឆ្នាំ ១៩៤០ ប៉ុន្តែក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នាចុងក្រោនេះមិនមានជម្ងឺគ្រុនចាញ់ឡើយ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា៖«យើងអបអរសាទរប្រជាជនចិនចំពោះការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេស»។ លោកបានបន្តនិយាយថា ជាមួយនឹងការប្រកាសនេះប្រទេសចិនបានចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀតដែលបង្ហាញពិភពលោកថា នាពេលអនាគតនឹងគ្មានជំងឺគ្រុនចាញ់ ហើយក៏ជាគោលដៅដែលអាចសម្រេចបាន។ បណ្តាប្រទេសដែលគ្មានករណីគ្រុនចាញ់យ៉ាងតិច ៣ ឆ្នាំជាប់គ្នាអាចដាក់ពាក្យសុំវិញ្ញាបនប័ត្រសុខភាពពិភពលោកពីស្ថានភាពគ្មានជំងឺគ្រុនចាញ់។
-
មេដឹកនាំកូរ៉េខាងជើងបានបណ្តេញមន្ត្រីជាន់ខ្ពស់ដោយមិនអនុវត្តតាមវិធានការណ៍ការពារកូវីដ-១៩

កាលពីថ្ងៃពុធ ទី៣០ មិថុនាមេដឹកនាំកំពូលកូរ៉េខាងជើងបានបណ្តេញមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ដែលមិនបានអនុវត្តការការពារការរីករាលដាលកូវីដ-១៩ យ៉ាងតឹងរឹងរបស់កូរ៉េខាងជើងដែលជាការមិនគោរពតាមកាតព្វកិច្ច។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន CNN ។ យោងតាមភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (Korean Central News Agency ) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបាននិយាយថា រឿងនេះហាក់ដូចជាសមាជិកខ្លះនៃថ្នាក់លើនៃគណបក្សកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើងត្រូវបានជំនួសតំណែងដោយអ្នកផ្សេង។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងអាចការពារការផ្ទុះឡើងនៃករណីកូវីដ-១៩ ដោយសារមានវិធានការណ៍តឹងរឹង។ មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សពីរនាក់កាលពីឆ្នាំមុនចំពោះបទល្មើសដែលទាក់ទងនឹងករណីកូវីដ-១៩ រួមទាំងមន្រ្តីគយដែលមិនគោរពច្បាប់នៅពេលនាំចូលទំនិញពីប្រទេសចិន។ ចាប់តាំងពីខែមករាឆ្នាំ ២០២០ ព្រំដែនប្រទេសកូរ៉េខាងជើងត្រូវបានបិទដើម្បីការពារការរីករាលដាលនៃវីរុសនេះ ទោះបីជាវាផ្តល់ផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងក៏ដោយ។
-
វៀតណាមចំណាយជាង៣៣២លានដុល្លារ ទិញវ៉ាក់សាំង លុយខ្លះបានពីសប្បុរសជន

រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ចំនួន៧.៦៥ទ្រីលានដុង ឬ ៣៣២.៣លានដុល្លារ ឲ្យក្រសួងសុខាភិបាលយកទៅទិញវ៉ាក់សាំង៦១លានដូស គឺវ៉ាក់សាំងកូវីដ AstraZeneca និង Pfizer នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress នាថ្ងៃទី១ កក្កដា ២០២១។ ប្រភពថា ក្រសួងនឹងទិញ Pfizer ៣១លានដូស និង ៣០លានដូស ពីក្រុមហ៊ុន AstraZeneca ដែលបានទិញវ៉ាក់សាំងក្នុងទីតាំងដើម ហើយដែលបានបញ្ជូនមកវៀតណាម កាលពីខែកុម្ភៈនោះ។ ថវិការទាំងនេះជាថវិការពីរដ្ឋាភិបាលផង និង ពីសប្បុរសជនផង។ មកទល់ពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងប្រមាណ៤.៥លានដូស ពីកម្មវិធីកូវ៉ាក់ ជាកិច្ចសន្យាទិញ និងពីបណ្តាប្រទេសផ្សេងៗទៀត។ វៀតណាមចាក់ដូសទី១ បានប្រមាណ៣.៧លាននាក់ ខណៈដូសទី២ បានជាង១៩ម៉ឺននាក់៕
-
នាយករដ្ឋមន្រ្តីកាណាដា៖ មនុស្សជាច្រើនបានស្លាប់ ហើយហានិភ័យនៃភ្លើងឆេះព្រៃក៏ស្ថិតក្នុងកម្រិតខ្ពស់ផងដែរ ដោយសាររលកម្តៅដ៏អាក្រក់ (មានវីដេអូ)

កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ នៅពេលថ្លែងសុន្ទរកថានៅទីក្រុងអូតាវ៉ា (Ottawa) ក្នុងថ្ងៃពុធសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងចំនួនមនុស្សស្លាប់ និងការគំរាមកំហែងពីភ្លើងឆេះព្រៃ ។ នាយករដ្ឋមន្ត្រីកាណាដារូបនេះបានគូសបញ្ជាក់ថា សីតុណ្ហភាពដែលបានកត់ត្រានៅសប្តាហ៍នេះ គឺមិនធ្លាប់មានពីមុនមក… មនុស្សជាច្រើនបានស្លាប់ ហើយហានិភ័យនៃភ្លើងឆេះព្រៃក៏ស្ថិតក្នុងកម្រិតខ្ពស់ផងដែរ ។ គិតមកទល់ពេលនេះ ប្រជាជនកាណាដារាប់លាននាក់ ដែលកំពុងរស់នៅភាគខាងលិចប្រទេស និងប្រជាជនស្ថិតនៅភាគពាយព្យនៃសហរដ្ឋអាមេរិក ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក កំពុងតែទទួលរងរលកកម្តៅដ៏អាក្រក់បំផុត (កើនឡើងដល់៤៩អង្សាសេ) ដោយករណីស្លាប់ត្រូវបានគេរាយការណ៍ថ បានកើនឡើងដល់រាប់រយនាក់ហើយ ។ ពាក់ព័ន្ធបញ្ហាកើនឡើងរលកកម្តៅនេះដែរ នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូអនឡាញមួយកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានណែ នាំមន្ត្រីនៅតាមបណ្តារដ្ឋភាគខាងលិចដូចជា វ៉ាស៊ីនតោន ណេវ៉ាដា និងកាលីហ្វ័រញ៉ាជាដើម អោយត្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលអាចនឹងអាក្រក់ជាងឆ្នាំណាៗទាំងអស់ ៕ ប្រភព៖ Reuters