-
អតីតមេដឹកនាំអាហ្វ្រិកខាងត្បូង ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ខែ

ដោយ៖ សៅ សម្ភស្ស តុលាការកំពូលរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានកាត់ទោសអតីតប្រធានាធិបតី លោក Jacob Zuma ឱ្យជាប់ ពន្ធនាគាររយៈពេល ១៥ខែ កាលពីថ្ងៃអង្គារ៍ ពីបទមិនបានបង្ហាញខ្លួនក្នុងការ ស៊ើបអង្កេត អំពើពុក រលួយ ក្រោយតុលាការ បានទុកពេល ៥ថ្ងៃ ឱ្យគាត់ បង្ហាញខ្លួននៅចំពោះមុខប៉ូលីស។ លោក Zuma មិនបានបង្ហាញមុខនៅក្នុងការស៊ើបអង្កេត ដែលដឹកនាំដោយអនុប្រធានយុត្តិធម៌លោក Raymond Zondo កាលពីខែកុម្ភៈ ហើយមេធាវីរបស់អ្នកស៊ើបអង្កេត បាន សុំដីការពីតុលាការ ដើម្បី សុំ ឱ្យ មានការ ដាក់ពន្ធនាគារលោក។ លោក Amanda Gouws សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Stellenbosch មានប្រសាសន៍ថា៖ « គាត់បានលុបចោល ជម្រើស ផ្លូវច្បាប់ របស់គាត់ ទាំងអស់ ពីព្រោះ គ្មាន តុលាការ ជាន់ ខ្ពស់ណា ដែ…
-
ក្រុមជនជាតិដើមភាគតិចអំពាវនាវអោយលុបចោលការប្រារព្ធទិវាបុណ្យ ជាតិកាណាដា

-
អុកស៊ីសែនឡើងថ្លៃនៅឥណ្ឌូនេស៊ី ខណៈពេលដែលករណីឆ្លងកូវីដ១៩កើនឡើង

ដោយ៖សុខវេងឈាង កាលពីថ្ងៃអង្គារទី២៩មិថុនា តម្លៃឧស្ម័នអុកស៊ីសែនបានកើនឡើងច្រើនជាងទ្វេដង នៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ហើយអ្នកផ្គត់ផ្គង់មួយចំនួនបានរាយការណ៍ថាមានការខ្វះខាតខណៈពេលដែលករណីឆ្លងកូវីដ១៩នៅប្រទេសកើនឡើងយ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រទេសឥណ្ឌូនេស៊ីបានប្រកាសផ្សាយករណីឆ្លងកូវីដ-១៩ ចំនួន២០.០០០ករណីក្នុងមួយថ្ងៃដែលជាកម្រិតឆ្លងខ្ពស់បំផុតរបស់ប្រទេសនេះ ពេលដែលរលកឆ្លងថ្មីជំរុញដោយវីរុសបម្លែង ថ្មីងាយចម្លងជាងមុន និងការកើនឡើងការចល័តមនុស្សបន្ទាប់ពីខែរ៉ាម៉ាដានរបស់សាសនិកម៉ូស្លីម។ មន្ទីរពេទ្យជាច្រើននៅតំបន់ក្រហមដែលរួមរដ្ឋធានីហ្សាកាតាគឺពេញចំណុះហើយបានចាប់ផ្ដើមបដិសេធទទួលអ្នកជំងឺថ្មី។ក្រុមគ្រួសារអ្នកជំងឺមួយចំនួនបានទៅទិញអុកស៊ីសែនដើម្បីថែទាំនៅគេហដ្ឋាន។អ្នកផ្គត់ផ្គង់អុកស៊ីសែនបានរាយការណ៍ថាតម្លៃក្នុងមួយធុងបានកើនពី៥០ដុល្លាររហូតទៅដល់១៤០ដុល្លារ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោកស្រី SitiNadiaTarmizi បាននិយាយថា៖«មន្ទីរពេទ្យគឺពេញដោយសារការកើនឡើងករណីឆ្លងបណ្ដាលមកពីការកើនឡើងការចល័តមនុស្ស និងការបន្ធូរបន្ថយការគោរពវិធានការសុខាភិបាលដែលកាន់តែពិបាកជាងមុនដោយសារវីរុសបម្លែងប្រភេទDelta»។ ការរីករាលដាលវីរុសកូរ៉ូណាបម្លែងDelta បានធ្វើឱ្យមានព្រួយបារម្ភអំពីការកើតឡើងវិបត្តិដ៏ធំមួយនៅឥណ្ឌូនេស៊ីហើយជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទីបួន ក្នុងពិភពលោកហើយអាចមានទំហំផលប៉ះពាល់ដូចនៅប្រទេសឥណ្ឌាដែលជាកន្លែងរកឃើញវីរុសបម្លែងនេះជាលើកដំបូង។ កាលពីថ្ងៃអង្គារប្រទេសឥណ្ឌូនេស៊ីបានរកឃើញករណី ឆ្លងថ្មីចំនួន២០,៥៦៧ និងមានការស្លាប់៤៦៣ ធ្វើឲ្យចំនួនសរុបកើនដល់២.១៥៦.៤៦៥ករណី និងស្លាប់ចំនួន៥៨,០២៤៕ Source:https://www.reuters.com/world/asia-pacific/indonesias-covid-19-situation-nears-catastrophe-red-cross-2021-06-29/
-
អតីតអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូងឈរឈ្មោះប្រកួតនឹង គណបក្ស លោកMoon ក្នុងការបោះឆ្នោតប្រធានាធិបតី

ដោយ៖ សុខ វេងឈាង កាលពីថ្ងៃអង្គារទី២៩ មិថុនានេះអតីតអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូងមួយរូបលោក YoonSuk-youl បានប្រកាសបេក្ខភាពរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងទៅកាន់រដ្ឋបាល ប្រធានាធិបតីបច្ចុប្បន្ន លោក MoonJae-In ថាជារដ្ឋបាល«ពុករលួយ និងអសមត្ថភាព»។ ផ្អែកតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង លោកMoon ត្រូវបានកំណត់ឱ្យកាន់អំណាចត្រឹមតែមួយអាណត្តិ ប៉ុណ្ណោះហើយគណបក្សប្រជាធិបតេយ្យរបស់លោកមិនទាន់បានប្រកាសបេក្ខជនប្រធានាធិបតីថ្មីនៅឡើយ។ «របបនេះបានបំផ្លាញមូលដ្ឋានគ្រឹះនៃប្រទេស ដោយបោះបង់ចោលនូវញ្ញាណសាមញ្ញយុត្តិធម៌និងនីតិរដ្ឋ»លោកYoonបាននិយាយបែបនេះហើយបន្តទៀតថា៖«យើងត្រូវតែបញ្ឈប់ការប៉ុនប៉ងរបស់កម្លាំងកាន់អំណាចដែលពុករលួយនិងអសមត្ថភាពក្នុងការបន្តអាណត្តិរបស់ពួកគេហើយបន្តការប្លន់ពីប្រជាជន»។ រឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងជំនួយការរបស់លោកMoon និងអ្នកនយោបាយបក្សកាន់អំណាចដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភអំណាចដើម្បីប្រមូលទ្រព្យសម្បត្តិបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យសេរីស្ថិតក្នុងភាពច្របូកច្របល់។ បន្ទាប់ពីត្រូវបានតែងតាំងដោយលោកMoonជាអគ្គរដ្ឋអាជ្ញាក្នុងឆ្នាំ២០១៩ លោក Yoon បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់លោកប្រធានាធិបតីបន្ទាប់ពីលោក បានធ្វើការចោទប្រកាន់លោកលោកChoKukដែលជាជំនួយការប្រធានាធិបតីដ៏សំខាន់មួយរូបនិងជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចំពោះបទឧក្រិដ្ឋជាច្រើនរួមមានសំណូកសូកប៉ាន់និងការក្លែងឯកសារជាដើម។ ប៉ុន្តែការសកម្មភាពនេះបានធ្វើឱ្យលោកYoon មានប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់សាធារណជននិងគណបក្សប្រឆាំង។ លោក Yoon បាននិយាយកាលពីថ្ងៃអង្គារថាលោក បានចែករំលែកទស្សនវិជ្ជាជាមួយគណបក្សអភិរក្សនិយមប៉ុន្តែបានបដិសេធមិននិយាយថាតើលោកនឹងចូលរួមជាមួយគណបក្សណាទេ៕
-
ឡាវនឹងសាកល្បងផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅចិន នាខែក្រោយ

ប្រទេសឡាវគ្រោងនឹងគ្រោងនឹងធ្វើការសាកល្បងលើកដំបូងនៅលើផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ ទៅប្រទេសចិននៅក្នុងខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” របស់ចិន នេះបើតាមកាសែត Vientiane Times ចេញផ្សាយថ្មីៗនេះ។ ប្រភពបានដកស្រង់មន្រ្តីផ្លូវការរបស់ឡាវដែលថា ការសាកល្បងនៅលើផ្លូវដែកប្រវែង ៤២០ គីឡូម៉ែត្រត្រូវនឹងត្រូវធ្វើឡើងនៅក្នុងខែសីហា មុនពេលចាប់ផ្តើមដាក់ឱ្យដំណើរការនៅ ខែធ្នូ ដោយគ្រោងតភ្ជាប់ជាមួយផ្លូវដែកចិន នៅ Boten។ រថភ្លើងដែលដំណើរការដោយក្រុមហ៊ុនផ្លូវដែកឡាវនិងចិននេះនឹងរត់ក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង៕
-
លោក វ្លាឌីមៀ ពូទីន៖ អាវុធថ្មីៗ និងបរិក្ខារទំនើបៗដែលមិនធ្លាប់មានលើពិភពលោក នឹងត្រូវដាក់អោយដំណើរការក្នុងពេលឆាប់ៗនេះ (មានវីដេអូ)

Video: https://fb.watch/6rUWYBYRnS/ រុស្ស៊ី៖ មីស៊ីលផ្លោងអន្តរទ្វីប សាម៉ាត “Sarmat” មីស៊ីលលឿនជាងសម្លេងកងទ័ពជើងទឹក ហ្ស៊ឺខុន “Zircon” និង ប្រព័ន្ធការពារយន្តហោះចម្បាំង S-500 ប្រូមីសៀ“Prometheus” ព្រមទាំងបរិក្ខារយោធាទំនើបៗផ្សេងៗទៀត នោះជាអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានថ្លែង ដោយនិយាយទៅកាន់និសិត្សបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យយោធា និងវិទ្យាស្ថានអប់រំយោធានៃក្រសួងការពារជាតិរុស្ស៊ី ។ កាលពីឆ្នាំមុន ប្រព័ន្ធអាវុធទំនើបៗ និងមានល្បឿនលឿនជាងសម្លេងដែលមិនធ្លាប់មាន អាវ៉ាន់ហ្គាដ “Avangard” និង ដាប់ហ្គឺរ “Dagger” ត្រូវបានបំពាក់រួចរាល់ទៅដល់កងទាហានរុស្ស៊ីសម្រាប់ការបំពេញភារៈកិច្ច ។ ប៉ុន្តែសូម្បីតែធ្វើបែបនេះក៏ដោយ ក៏មិនអាចបញ្ឈប់ប្រទេសដៃគូលោកខាងលិច ពីការវាយប្រហារលើប្រទេសរុស្ស៊ីបានឡើយ ។ តើនាវាចម្បាំងអង់គ្លេស ឌីហ្វេនឌើ “Defender” បានធ្វើអ្វីខ្លះនៅឆ្នេរសមុទ្ររុស្ស៊ី? យើងមិនបានដាក់នាវាចម្បាំងរបស់យើងនៅដែនសមុទ្រអង់គ្លេសទេ ។ ដូច្នេះហេតុអ្វីបានជានាយករដ្ឋមន្រ្តីអង់គ្លេស បញ្ជូននាវិករបស់ខ្លួនអោយស្ថិតក្រោមការវាយប្រហារពីនាវារុស្ស៊ី? តើគាត់ចង់បង្ហាញពីអ្វី? គួរកត់សម្គាល់ ប្រទេសរុស្ស៊ីកំពុងផលិតអាវុធថ្មីៗ និងទំនើបៗ ដើម្បីការពារព្រំដែនរបស់ខ្លួន ដោយសារតែយន្តហោះ និងនាវាចម្បាំងអង្គការ NATO មានសកម្មភាពជាប់ជានិច្ចនៅព្រំដែនរបស់យើង ។ កុំមើលងាយខ្លាឃ្មុំ… គាត់អាចខឹង…
-
អបអរសាទរ! ទីបំផុតចិនទទួលបានវិញ្ញាបនប័ត្រគ្មានជំងឺគ្រុនចាញ់ពី WHO បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៧០ឆ្នាំ (មានវីដេអូ)

Video: https://fb.watch/6rUKLnGOLe/ ចិន៖ ទីបំផុតប្រទេសចិនបានទទួលវិញ្ញាបនប័ត្រគ្មានជំងឺគ្រុនចាញ់ពីអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៧០ឆ្នាំ ហើយវាជាការកត់សម្គាល់សម្រាប់ប្រទេសមួយដែលបានរាយការណ៍ថា មានជំងឺនេះចំនួន៣០លានករណីជារៀងរាល់ឆ្នាំក្នុងទសវត្សឆ្នាំ ១៩៤០ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធនេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា ថ្ងៃនេះយើងសូមអបអរសាទរប្រជាជនចិន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ដែលមានក្នុងប្រទេស… ជោគជ័យរបស់ពួកគេគឺពិបាករកបាន ហើយបានកើតឡើង បន្ទាប់ពីសកម្មភាពគោលដៅ និងនិរន្តរភាពរាប់ទសវត្ស ។ ប្រមុខ WHO រូបនេះបានសង្កត់ធ្ងន់ថា ជាមួយនឹងសេចក្តីប្រកាសនេះ ចិនចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀត ដែលបង្ហាញពិភពលោកថា អនាគតគ្មានជំងឺគ្រុនចាញ់ គឺជាគោលដៅដែលអាចសម្រេចបាន ។ គួរកត់សម្គាល់ ចិនគឺជាប្រទេសទីមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ពីជំងឺគ្រុនចាញ់ក្នុងរយៈពេលជាង០៣ទសវត្សរ៍ ។ ប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលទទួលបានឋានៈនេះដែរ ក្នុងនោះរួមមាន អូស្រ្តាលី សិង្ហបុរី និងព្រុយណេ ៕ ប្រភព៖ WHO
-
រដ្ឋមន្រ្តីការបរទេសប្រទេស G20 អំពាវនាវអោយមានកិច្ចខិតខំប្រឹងប្រែងជាពហុភាគី ដើម្បីដោះស្រាយវិបត្តិសកល (មានវីដេអូ)

អ៊ីតាលី៖ រដ្ឋមន្រ្តីការបរទេសប្រទេស G20 នៅថ្ងៃអង្គារនេះ បានធ្វើការអំពាវនាវអោយមានកិច្ចខិតខំប្រឹងប្រែងជាពហុភាគី ដើម្បីដោះស្រាយវិបត្តិសកល ក្នុងនោះរួមមានបញ្ហាជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុជាដើម ក្នុងអំឡុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល០២ឆ្នាំមកនេះ ។ រដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក ល្វីជី ឌី ម៉ៃអូ បានប្រាប់ក្រុមរដ្ឋមន្រ្តីមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 នៅក្នុងទីក្រុងម៉ាធើរ៉ា ប្រទេសអ៊ីតាលីថា ជំងឺរាតត្បាតបានបង្ហាញពីតម្រូវការសម្រាប់ការឆ្លើយតបជាអន្តរជាតិ ចំពោះភាពអាសន្នដែលឆ្លងដែនពីប្រជាជាតិមួយទៅប្រជាជាតិមួយ ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន ថា ដើម្បីបញ្ចប់នូវជំងឺរាតត្បាតកូវីដ១៩ យើងត្រូវតែធ្វើឲ្យមានវ៉ាក់សាំងកាន់តែច្រើនឡើងនៅក្នុងកន្លែងជាច្រើនថែមទៀត ។ កិច្ចសហប្រតិបត្តិការពហុភាគី ជាគន្លឹះដ៏សំខាន់នៅក្នុងការបញ្ចប់នូវវិបត្តិសុខភាពជាសាកលនេះ ។ លោក ប្លីងខិន ក៏បានបញ្ជាក់ផងដែរ ពីការចូលរួមវិភាគទានរបស់អាមេរិកដល់កម្មវីធីវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក ដើម្បីផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ។ គួរកត់សម្គាល់ ប្រទេសអ៊ីតាលី គឺជាចំណតចុងក្រោយសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបរបស់លោក ប្លីងខិន ដែលរួមមានសន្និសីទអំពីប្រទេសលីប៊ីនៅក្នុងប្រទេសអាល្លឺម៉ង់ ជំនួបជាមួយប្រធានាធិបតីបារំាង លោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីស និងជំនួបជាមួយសម្ដេចប៉ាបនៅបុរីវ៉ាទីកង់ ៕ ប្រភព៖ CNA
-
លោក ចូ បៃដិន និងលោកជំទាវទី១ គ្រោងទៅបំពេញទស្សនកិច្ចទីតាំងបាក់រលំអគារខុនដូកម្ពស់១២ជាន់នៅរដ្ឋផ្ល័ររីដា ដោយផ្ទាល់ (មានវីដេអូ)

អាមេរិក៖ សេតវិមាននៅថ្ងៃអង្គារនេះប្រកាសថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងបាក់រលំអគារខុនដូកម្ពស់១២ជាន់នៅតំបន់ មៃអាមី-ដេដ រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់១២នាក់ និង១៤៩នាក់ទៀតបន្តបាត់ខ្លួននៅឡើយ ។ បើតាមសេតវិមាន លោកប្រធានាធិបតីគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងបាក់រលំអគារខុនដូកម្ពស់១២ជាន់ នៅតំបន់មៃអាមី-ដេដ រដ្ឋផ្ល័ររីដា ជាមួយនឹងលោកជំទាវទី១ Jill Biden នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីធានាថា មន្រ្តីរដ្ឋ និងមូលដ្ឋានមានអ្វីៗទាំងអស់ដែលពួកគេត្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការអស់សង្ឃឹមយ៉ាងខ្លាំង និងមានការព្រួយបារម្ភ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។ គ្មាននរណាម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតទេ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីការបាក់រលំផ្នែកនៃអគារកម្ពស់១២ជាន់នោះមក ។ អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់១៣៦បន្ទប់ ហើយប្រមាណ៥៥បន្ទប់បានបាក់រលំចុះមក ។ មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឲ្យកើតមានសោកនាដកម្មរលំអគារខាងលើនេះទេ ខណៈការប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តប្រព្រឹត្តទៅនៅឡើយ ៕ ប្រភព៖ CNA
-
Facebook ក្លាយជាក្រុមហ៊ុនមានតម្លៃនៅលើទីផ្សារ១ទ្រីលានដុល្លារជាលើកដំបូង (មានវីដេអូ)

អាមេរិក៖ Facebook បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃនៅលើទីផ្សារ១ទ្រីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ Facebook បានឈានឡើងដល់ចំណុចខ្ពស់មួយគួរកត់សម្គាល់ ។ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក និងជាបណ្ដាញសង្គមដ៏ធំជាងគេមួយនេះ បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃរហូតដល់១ទ្រីលានដុល្លារអាមេរិកជាលើកដំបូង និងឈរនៅលេខរៀងទី៦ នៃក្រុមហ៊ុនដែលមានតម្លៃខ្ពស់ជាង១ទ្រីលានដុល្លារអាមេរិក ។ គួរកត់សម្គាល់ ក្រុមហ៊ុនចំនួន០៥ទៀតរួមមាន Apple ក្រុមហ៊ុនប្រេង ស៊ោឌី អារ៉ាមកូ (Saudi Aramco), Microsoft , Amazon និង អាល់ផាប៊េត Alphabet (Google) ក្នុងនោះក្រុមហ៊ុន Apple បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft ដើម្បីក្លាយជាក្រុមហ៊ុនឯកជនដំបូងគេលើពិភពលោក ដែលមានទ្រព្យ១ទ្រីលានដុល្លារកាលពីខែសីហា ឆ្នាំ២០១៨ ៕ ប្រភព៖ Reuters