-
ក្រុមអ្នកជួយសង្រ្គោះ រកឃើញសាកសព ១១នាក់ពីគំនរអគារដួលរលំក្នុងក្រុង Miami

ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញសាសពមនុស្សចំនួន១១នាក់ហើយ ក្រោយរយៈ៥ថ្ងៃ នៃការដួលរលំអគារកំពស់១២ជាន់ ក្នុងក្រុង Miami នៃរដ្ឋ Florida គ្រាដែលមនុស្សប្រមាណ១៥០នាក់ទៀត នៅតែបាត់មិនទាន់មានព័ត៌មាន។ អាជ្ញាធរបានរងនូវការរិះគន់ ជុំវិញភាពយឺតយ៉ាវ នៃការរុករកមនុស្ស ដែលស្ថិតនៅក្រោមអគារ ដែលដួលរលំនេះ និងរាល់ការរកឃើញមនុស្សជាប់ក្នុងគំនរបែកបាក់នេះ មិនទាន់មានការរក ឃើញអ្នកណាម្នាក់អាចមានជីវិតនោះឡើយ។ នៅទន្ទឹមនឹងនេះទៀត សេចក្តីរាយការណ៍របស់អាអេហ្វប៉េ បាន សរសេរថាមានសំណួរចោទជាច្រើនចង់ដឹងថាតើហេតុអ្វីជាអគារនោះអាចដួលរលំយ៉ាងស្រួលបែបនេះ? អ្នករស់ នៅក្នុងអាគារដែលព័ទ្ធជុំវិញនោះ ម្នាក់ៗសុទ្ធតែរងការភ័យដោយសារតែអគារដែលនៅព័ទ្ធជុំវិញនោះ គឺជាអគារ កសាងឡើងជំនាន់គ្នា និងធ្វើដោយក្រុមស្ថាបត្យកម្មតែមួយថែមទៀតនោះ។ ក្រុមសង្គ្រោះត្រូវគេរាយការណ៍ថា បានបន្តស្វែងរកមនុស្សដែលស្ថិតក្រោមកំទេចអគារដែលបែកបាក់ក្រោមកម្តៅថ្ងៃក្តៅខ្លាំងក ប៉ុន្តែក្តីរំពឹងថានឹង អាចរកឃើញអ្នកមានជីវិតរស់នៅក្រោមគំនរអគារបែកបាក់នោះថែមទៀត។ អភិបាលរដ្ឋ Florida លោក Ron DeSantis បានថ្លែងប្រាប់អ្នក សារព័ត៌មានកាលពីថ្ងៃច័ន្ទថាការរុករកនៅតែបន្តរហូតទាល់តែមានដំណោះស្រាយណាមួយ៕
-
ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោឌូទែ័រតេ ប្រាប់ស្តេច ប្រដាល់ហ្វីលីពីន លោកអេម៉ានុអែល ម៉ានី ផាក់គៀវ បង្ហាញឈ្មោះក្រសួង ដែលពាក់ព័ន្ធនឹងអំពើពុករលួយ

ប្រសាសន៍របស់លោកឌូទែ័រតេ កាលពីថ្ងៃច័ន្ទ បានធ្វើឡើង នៅទន្ទឹមនឹងការមើលឃើញរបស់ពលរដ្ឋហ្វីលីពីនថា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន សម្រាប់ខែមិថុនាឆ្នាំ២០២២នោះ គឺអាចមានបេក្ខជនខ្លាំងតែ២នាក់ប៉ុណ្ណោះ ដែលត្រូវឈរឈ្មោះជាប្រធានាធិបតីថ្មី ហ្វីលីពីន ដែលបេក្ខជនទាំង២ គឺលោកឌូទែ័រតេ ដែលនឹងត្រូវឈរឈ្មោះក្នុងអាណ្ណត្តិទី២ របស់លោក និងបេក្ខជនមួយ ទៀត គឺស្តេចប្រដាល់អេម៉ានុអែល ម៉ានី ផាក់គៀវ ដែលបច្ចុប្បន្នគឺជាសមាជិកព្រឹទ្ធសភា ហ្វីលីពីន។ លោកឌូទែ័រ តេ បានថ្លែងព្រមានថាបើលោកម៉ានី ផាក់គៀវ មិនព្រមបង្ហាញឈ្មោះអង្គភាពដែលពាក់ព័ន្ធនឹងអំពើពុករលួយ នោះទេលោកនឹងចាត់ទុកស្តេចប្រដាល់ហ្វីលីពីនរួបនេះ ជាមនុស្សកុហកបោកប្រាស់។ លោកឌូទែ័រតេបានថ្លែង ថាលោកមិននិយាយថាមិនមានអំពើពុករលួយនោះទេ ប៉ុន្តែសូមឲ្យលោកម៉ានី ផាក់គៀវបញ្ចេញឈ្មោះមក, និង ប្រសិនមិនបញ្ចេញមកទេ លោកនឹងនិយាយរាល់ថ្ងៃចាត់ទុកលោកម៉ានី ផាក់គៀវ ជាមនុស្សកុហក។ លោកឌូទែ័រ តេបានសង្ស័យការរិះគន់របស់លោកម៉ានីផាក់គៀវជុំវិញរឿងពុករលួយនោះ គឺជាល្បែងនយោបាយ និងលោក បានប្តេជ្ញាថានឹងចាត់វិធានការប្រឆាំងចំពោះមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយនោះ៕
-
កងទ័ពអាមេរិករងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅស៊ីរី

អាមេរិក៖ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ទៅលើតំបន់ស្ថិតនៅក្បែរតំបន់ប្រេង al Omar ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិក នេះបើតាមប្រភពជាច្រើននៅក្នុងទីក្រុង Deir al Zor ភាគខាងកើតប្រទេសស៊ីរី ។ ការវាយប្រហារនៅថ្ងៃចន្ទសប្ដាហ៍នេះ ទំនងជាការសងសឹកពីសំណាក់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកលើមូលដ្ឋានរបស់ពួកគេនៅស៊ីរី និងអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ។ បើតាមក្រុមឃ្លាំមើលមានមូលដ្ឋានៅចក្រភពអង់គ្លេស ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ គឺជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារដោយគ្រាប់រ៉ុក្តែតនេះ ។ ជាមួយគ្នានេះ អ្នកនាំពាក្យយោធាអាមេរិកលោកវរសេនីយឯក វេនី ម៉ារ៉ូតតូ មិនបានបញ្ជាក់លម្អិតពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតខាងលើនោះទេ ដោយគ្រាន់តែឱ្យដឹងថា មិនមានកងទ័ពអាមេរិកណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនេះទេ ខណៈដែលការបំផ្លិចបំផ្លាញកំពុងស្ថិតនៅក្រោមការវាយតម្លៃនៅឡើយ ៕ ប្រភព៖ CGTN
-
ចិនបើកដំណើរការគេហទំព័រការទូតនៅក្នុងទំព័រសករាជថ្មី ក្នុងនោះមានទាំងភាសាអង់គ្លេស និងចិន (មានវីដេអូ)

Video: https://fb.watch/6qEBijsEZq/ ចិន៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ គេហទំព័រដែលបង្ហាញពីទស្សនៈវិស័យការទូតរបស់ប្រទេសចិននៅក្នុងសករាជថ្មី ត្រូវបានដាក់អោយដំណើរការហើយ ក្នុងនោះមានទាំងភាសាចិន និងអង់គ្លេស ។ គេហទំព័រខាងលើនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលព័ត៌មានអ៊ីនធើណិតចិន (China.org.cn/China.com.cn) ដែលស្ថិតក្រោមស្ថាប័នផ្សព្វផ្សាយអន្តរជាតិរបស់ប្រទេសចិន (the China International Publishing Group) និង វិទ្យាស្ថានចិនសិក្សាអន្តរជាតិ ដោយមានការណែនាំពីនាយកដ្ឋានសាធារណៈ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រសួងការបរទេសចិន ។ គេហទំព័រនេះ នឹងដើរតួជាវេទិកាផ្លូវការមួយ ដើម្បីណែនាំ និងបង្ហាញអំពីការយល់ឃើញរបស់លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងវិស័យការទូត ។ គេហទំព័រនេះទៀតសោត ក៏នឹងបង្ហាញពីសកម្មភាពការបរទេសដ៏សំខាន់ៗផងដែររបស់លោក ស៊ី ជិនពីង ការកត់សម្គាល់ សេចក្តីថ្លែងការណ៍ និងអត្ថបទដែលបានចុះហត្ថលេខា ព្រមទាំងអក្សរសាស្ត្រ និងការសិក្សាស្តីពីលោក ស៊ី ជិនពីង បានគិតអំពីវិស័យការទូត ចាប់តាំងពីសមាជជាតិលើកទី ១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) ៕ ប្រភព៖ CGTN
-
ប្រមុខការទូតអាមេរិក៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណ១ម៉ឺននាក់កំពុងជាប់ក្នុងមន្ទីរឃុំឃាំងនៅស៊ីរី (មានវីដេអូ)

Video: https://fb.watch/6qEpvzx26p/ អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃចន្ទនេះបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន១ម៉ឺននាក់ កំពុងបន្តស្ថិតក្នុងជំរុំឃុំឃាំងដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយក្រុមឃឺដ (Kurds) ហើយថា ស្ថានភាពនេះមិនអាចរក្សាបន្តទៅទៀតបានឡើយ ។ ថ្លែងនៅឯពិធីបើកកិច្ចប្រជុំក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីបន្តកិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងក្រុមសកម្មជនរដ្ឋអ៊ីស្លាម លោក Blinken បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបន្តជំរុញដល់ប្រទេសនានាដែលរួមមានប្រទេសជាសមាជិកចំនួន៧៨នៃក្រុមសម្ព័ន្ធភាពចម្រុះប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ឲ្យទទួលយកពលរដ្ឋរបស់ខ្លួនដែលបានចូលរួមប្រយុទ្ធជាមួយក្រុមនេះ ។ លោក Blinken បានសង្កត់ធ្ងន់ថា ស្ថានភាពនេះ មិនអាចរក្សាបន្តទៅទៀតបានទេ… វាមិនអាចកើតមានឡើងជារៀងរហូតនោះទេ ។ សហរដ្ឋអាមេរិកបន្តជម្រុញដល់ប្រទេសនានាដែលរួមមានក្រុមសម្ព័ន្ធចម្រុះនៃដៃគូផងនោះ ឲ្យទទួលយកក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ស្តារនីតិសម្បទាពួកគេ ហើយក្នុងករណីដែលអាចអនុវត្តបាន ត្រូវកាត់ទោសពលរដ្ឋរបស់ខ្លួន ដែលបានចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម ។ ចំណុចសំខាន់មួយទៀត ក្នុងការយកឈ្នះក្រុមរដ្ឋអ៊ីស្លាមក្នុងរយៈពេលរហូតនោះ គឺតម្រូវឲ្យមានការដោះស្រាយការគំរាមកំហែងពីក្រុមនេះ នៅក្រៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ជាពិសេសគឺនៅតំបន់ទ្វីបអាហ្វ្រិក ៕ ប្រភព៖ Reuters
-
លោក ចូ បៃដិន និងប្រធានាធិបតីអ៊ីស្រាអែលធ្វើកិច្ចពិភាក្សាស្តីពីទំនាក់ទំនង និងបញ្ហាក្នុងតំបន់ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទនេះបានធ្វើកិច្ចពិភាក្សាជាមួយសមភាគីអ៊ីស្រាអែលលោក រូវេន រីវ្លីន (Reuven Rivlin) អំឡុងដំណើរទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក ស្តីពីការពង្រឹងទំនាក់ទំនង និងបញ្ហាក្នុងតំបន់ ។ នៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់ពួកលោកនៅឯវិមានប្រធានាធិបតីនោះ លោក ចូ បៃដិន បានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករ៉េរបស់សហរដ្ឋអាមេរិក គាំទ្រដល់ការការពារខ្លួនរបស់អ៊ីស្រាអែល ដោយលោក បៃដិន បញ្ជាក់ថា អ៊ីរ៉ង់នឹងគ្មានថ្ងៃទទួលបាននូវអាវុធនុយក្លេអ៊ែរស្ថិតក្រោមរដ្ឋបាលរបស់លោកឡើយ ។ លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលថ្មី លោក Naftali Bennett នៅឯសេតវិមានក្នុងពេលឆាប់ៗនេះ និង បានសម្តែងការគាំទ្រចំពោះការធ្វើអោយប្រក្រតី នូវទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសដទៃទៀតនៅក្នុងតំបន់ ។ គួរកត់សម្គាល់ ប្រធានាធិបតីអ៊ីស្រាអែលលោក រូវេន រីវ្លីន នឹងត្រូវចូលនិវត្តន៍នៅខែក្រោយនេះហើយ បន្ទាប់ពីអាណត្តិរបស់លោករយៈពេល០៧ឆ្នាំត្រូវបានបញ្ចប់ ៕ ប្រភព៖ ស៊ីនហួរ
-
វៀតណាមសម្រេចឲ្យប្រើវ៉ាក់សាំងកូវីដ មួយប្រភេទទៀត

រដ្ឋាភិបាលវៀតណាមបានសម្រេចឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Moderna ដែលជាក្រុមហ៊ុនអាមេរិក នេះបើតាមក្រសួងសុខាភិបាលបានប្រកាស នាថ្ងៃទី២៩ មិថុនានេះ។ វាត្រូវបានគេដឹងថា ជាប្រភេទវ៉ាក់សាំងទី៥ហើយ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម ពោលគឺបន្ទាប់ពី Sputnik V, Pfizer, Sinopharm និង AstraZeneca។ ក្រសួងថា វ៉ាក់សាំងប្រភេទទី៥នេះអាចនឹងត្រូវដឹកមកដល់វៀតណាម ពីអេស្ប៉ាញ និងបារាំង។ វៀតណាមបានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងពីដើមខែមីនា ដោយប្រើម្ជុល AstraZeneca ហើយមកទល់ពេលនេះ ចាក់បានជិត៣.៥លាននាក់ ក្នុងនោះ ជាង១៧ម៉ឺននាក់ចាក់គ្រប់ដូសទី២។ វៀតណាមសង្ឃឹមថា មានវ៉ាក់សាំងប្រមាណ១៥០លានដូស ក្នុងឆ្នាំ២០២១នេះ ដើម្បីចាក់ជូនមនុស្ស៧០ភាគរយនៃចំនួនប្រជាជនសរុប៕
-
ថៃ៖ ស្រាវជ្រាវថ្មីបំផុតថាវ៉ាក់សាំង Sinovac ទប់នឹងកូវីដបម្លែងថ្មីបាន

ក្រសួងសុខាភិបាលថៃបានប្រកាស កាលពីម្សិលមិញថា ការចាក់វ៉ាក់សាំងចិន Sinovac គ្រប់ពីរដូស នឹងអាចជួយឲ្យមនុស្សមានសមត្ថភាពទប់ទល់ការឆ្លងវីរុស COVID-19 បម្លែងថ្មី Alpha មានប្រភពដើមនៅអង់គ្លេស បានចាប់់ពី ៧១% ទៅ ៩១%។ ប្រភពថា ការរកឃើញលទ្ធផលខាងលើនេះ គឺត្រូវបានប្រកាសចេញរួមគ្នា ដោយស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមធ្វើការសិក្សា ដើម្បីឲ្យដឹងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង CoronaVac ផលិតដោយក្រុមហ៊ុនចិន Sinovac ក្នុងការទប់ទល់វីរុស COVID-19 បម្លែងថ្មី Alpha ដែលបានចាប់ផ្តើមរាតត្បាតប្រទេសថៃ កាលពីអំឡុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២១។ ផ្អែកតាមប្រភពដដែល ការធ្វើតេស្តនេះត្រូវបានរៀបចំឡើង នៅតាមតំបន់ដែលប្រឈមមុខការរាតត្បាត COVID-19 ក្នុងកម្រិតខ្ពស់ដូចជា នៅ Phuket និង Samut Sakhon ជាដើម ក៏ទៅលើបុគ្គលិកសុខាភិបាលទៀតផង៕ ប្រភពពីបាងកកប៉ុស្តិ៍
-
ស៊ីណូវ៉ាក់ថា តេស្តលើក្មេង៣ឆ្នាំរួចហើយ សុវត្ថិភាពនិងប្រសិទ្ធភាព

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Global Times បានចេញផ្សាយ នាថ្ងៃទី២៩ មិថុនា នេះថា ការធ្វើតេស្ដវ៉ាក់សាំងចំពោះកុមារមានអាយុ ៣ឆ្នាំ ដល់១៧ឆ្នាំ បានបង្ហាញថាវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ដោយវាអាចបង្កើនប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ។ ប្រភពថា នាយកចាត់ការទូទៅក្រុមហ៊ុន Sinovac លោក Gao Qiang បានគូសបញ្ជាក់ដូច្នេះថា៖ «វ៉ាក់សាំង CoronaVac ពិតជា មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារ និងកុមារវ័យជំទង់ដែលមានអាយុពី៣ ដល់១៧ឆ្នាំ ដោយវាអាចបង្កើនប្រព័ន្ធភាពសុំាយ៉ាងល្អប្រសើរ…ហើយយើងនឹង ចាប់ផ្ដើមការធ្វើតេស្ដទ្រង់ទ្រាយធំជាបន្តទៀត ដើម្បីកំណត់ឱ្យកាន់តែច្បាស់ពីសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារ និងកុមារវ័យជំទង់»។ គួរបញ្ជាក់ថា លទ្ធផលធ្វើតេស្ដខាងលើរបស់ក្រុមហ៊ុនចិន Sinovac ដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Lancet នៅថ្ងៃអង្គារនេះ គឺជាលទ្ធផលធ្វើតេស្ដ វ៉ាក់សាំង COVID-19 ដំបូងគេបំផុតលើកុមារមានអាយុពី៣ ដល់១៧ឆ្នាំ។ អាជ្ញាធរនិយតករចិនបានអនុញ្ញាតការប្រើប្រាស់បន្ទាន់សម្រាប់វ៉ាក់សាំង Sinovac ចំពោះកុមារមានអាយុពី៣ ដល់ឆ្នាំ១៧ឆ្នាំ កាលពីដើមខែមិថុនាកន្លងទៅ៕
-
អ៊ីរ៉ង់បង្កើតយន្តហោះដ្រូនយោធា ដែលមានសមត្ថភាពបំពេញបេសកកម្មទៅដល់តំបន់ឆ្ងាយៗនៃទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក អាស៊ី និងរុស្ស៊ី (មានវីដេអូ)
