Category: ព័ត៌មានអន្តរជាតិ

  • ជប៉ុន​ឲ្យ​វ៉ាក់សាំង​ទៅ​ថៃ​ ​ជាង​១​លាន​ដូ​ស​ ​តែ​ចេញលុយ​ដឹក​ខ្លួនឯង​

    ជប៉ុន​ឲ្យ​វ៉ាក់សាំង​ទៅ​ថៃ​ ​ជាង​១​លាន​ដូ​ស​ ​តែ​ចេញលុយ​ដឹក​ខ្លួនឯង​

    បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​៣​០​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​ជប៉ុន​នឹង​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​ ​ប្រភេទ​ ​អា​ស្ត្រា ​សេ​នី​កា​ ​ចំនួន​១​លាន​៥​ម៉ឺន​ដូ​ស​ជូន​ទៅ​ប្រទេស​ថៃ​ ​ប៉ុន្តែ​ថៃ​ត្រូវ​ចេញថ្លៃ​ចំណាយ​ដឹកជញ្ជូន​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ​បាន​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ទាំងនេះ​នឹង​ដឹក​ទៅដល់​ថៃ​ ​នៅដើម​ខែ​កក្កដា​ ​ហើយ​តាម​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ព្រមព្រៀង​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​មិថុនា​ ​ភាគី​ថៃ​នឹង​ត្រូវ​ចំណាយ​ថ្លៃ​ដឹកជញ្ជូន​វ៉ាក់សាំង​ទាំង​ជាង​១​លាន​ដូ​ស​នេះ​ ​តម្លៃ​ប្រមាណ​ពី​១​០​ ​ទៅ​៩​៩​លាន​យេ​ន​ ​ឬ​ ​ពី​២​.​៩​ ​ទៅ​ ​២​៨​.​៧​លាន​បាត​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​ជប៉ុន​ក៏បាន​បរិច្ចាគ​ឲ្យ​ ​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​និង​ហ្វីលីពីន​ ​ប្រមាណ​១​លាន​ដូ​ស​ ​សម្រាប់​ប្រទេស​នីមួយៗ​ដែរ​។​ ​ថៃ​គ្រោង​នឹង​ទទួល​បាន​ជាមួយនឹង​ហ្វីលីពីន​ ​នៅ​ថ្ងៃ​ទី​៨​ ​និង​៩​ ​កក្កដា​ ​ខណៈ​ដែល​ម៉ាឡេស៊ី​ ​និង​ឥណ្ឌូ​នេ​ស៊ី​នឹង​ទទួល​ ​នា​ថ្ងៃ​ព្រ​ស​ហ្បតិ៍​ស្អែកនេះ​។​ ​ជប៉ុន​ក៏បាន​ផ្តល់​ជូន​វៀតណាម​១​.​២​៤​លាន​ដូ​ស​ដែរ​ ​និង​តៃ​វ៉ាន់​ ​១​លាន​ដូ​ស​ដែរ​ ​កាលពីដើម​ខែ​មិថុនា​ ​ហើយ​គ្រោង​នឹង​ផ្តល់​ជូន​វៀតណាម​ ​នា​ថ្ងៃ​ទី​១​ ​កក្កដា ស្អែកនេះ​ទៀត​ ​និង​តៃ​វ៉ាន់​ប្រមាណ​១​លាន​ដូ​ស​ទៀត​ ​នា​ថ្ងៃ​ទី​៨​ ​កក្កដា​៕​

  • ទីបំផុត! ឥណ្ឌាបើកភ្លើងខៀវអោយចាក់វ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់បន្ទាន់ (មានវីដេអូ)

    ទីបំផុត! ឥណ្ឌាបើកភ្លើងខៀវអោយចាក់វ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់បន្ទាន់ (មានវីដេអូ)

    Video https://fb.watch/6rO0Dzr5hB/

  • វីរុសកូវីដ-១៩ រលកថ្មី ធ្វើអោយថៃបាត់បង់ការងារលើវិស័យ ទេស ចរណ៍ ៥៥ម៉ឺនកន្លែង ក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ (មានវីដេអូ)

    វីរុសកូវីដ-១៩ រលកថ្មី ធ្វើអោយថៃបាត់បង់ការងារលើវិស័យ ទេស ចរណ៍ ៥៥ម៉ឺនកន្លែង ក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ (មានវីដេអូ)

    Video https://fb.watch/6rNQvq0q4I/

  • ការបញ្ជាទិញវ៉ាក់សាំង Moderna នៅតំបន់អាស៊ាន​កើនឡើង​ច្រើននៅឆ្នាំ២០២២ ខណៈឆ្នាំនេះការផ្គត់ផ្គង់អស់ហើយ (មានវិដេអូ)

    ការបញ្ជាទិញវ៉ាក់សាំង Moderna នៅតំបន់អាស៊ាន​កើនឡើង​ច្រើននៅឆ្នាំ២០២២ ខណៈឆ្នាំនេះការផ្គត់ផ្គង់អស់ហើយ (មានវិដេអូ)

    Video https://fb.watch/6rNIbmYik0/

  • ការសិក្សានៅអង់គ្លេស៖ ការចាក់វ៉ាក់សាំង Pfizer និង Astra Zeneca លាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធ ភាពខ្ពស់ប្រឆាំង នឹងវីរុសកូវីដ-១៩ (មានវិដេអូ)

    ការសិក្សានៅអង់គ្លេស៖ ការចាក់វ៉ាក់សាំង Pfizer និង Astra Zeneca លាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធ ភាពខ្ពស់ប្រឆាំង នឹងវីរុសកូវីដ-១៩ (មានវិដេអូ)

    Video https://fb.watch/6rNo-W5GI7/

  • ការសិក្សានៅអង់គ្លេស៖ ការចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ-១៩

    ការសិក្សានៅអង់គ្លេស៖ ការចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ-១៩

    អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រដែលសិក្សាលើករណីចាក់វ៉ាក់សាំងពីរលាយបញ្ចូលគ្នាបានចង្អុលបង្ហាញថា វ៉ាក់សាំង AstraZeneca ផ្សំជាមួយវ៉ាក់សាំង Pfizer អាចបង្កើតអង់ទីគ័រកម្រិតខ្ពស់ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងវីរុសកូវីដ១៩ ។ ការរកឃើញថ្មីខាងលើនេះ គឺជាសញ្ញាល្អ និងមានប្រយោជន៍សម្រាប់ប្រទេសដែលមានវ៉ាក់សាំងតែមួយប្រភេទក្នុងចំនួនកំណត់ ។ ក្រៅពីការពិសោធន៍រវាងវ៉ាក់សាំងទាំងពីរនេះ អ្នកវិទ្យាសាស្ត្រក៏កំពុងសាកល្បងលើវ៉ាក់សាំងផ្សេងទៀតផងដែរ ហើយពួកគេជឿថា ការចាក់វ៉ាក់សាំងប្រភេទខុសគ្នាដោយទុកគម្លាត១២​សប្ដាហ៍ នឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ ។ អ្នកសិក្សាស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងបញ្ចូលគ្នាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដែលផលប៉ះពាល់អាចមានរយៈពេលខ្លី និងស្រាលប៉ុណ្ណោះ ពោលគឺដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងតែមួយមុខដែរ ៕ ប្រភព៖ Daily Mail

  • ការបញ្ជាទិញវ៉ាក់សាំង Moderna នៅតំបន់អាស៊ានកើនឡើងច្រើននៅឆ្នាំ២០២២ ខណៈឆ្នាំនេះការផ្គត់ផ្គង់អស់ហើយ

    ការបញ្ជាទិញវ៉ាក់សាំង Moderna នៅតំបន់អាស៊ានកើនឡើងច្រើននៅឆ្នាំ២០២២ ខណៈឆ្នាំនេះការផ្គត់ផ្គង់អស់ហើយ

    បរទេស៖ ក្រុម​ហ៊ុនឱសថ​ Zuellig Pharma ជា​ដៃ​គូ​​ផ្គត់​ផ្គង់​វ៉ាក់សាំងការពារជំងឺ​កូវីដ១៩​របស់ក្រុមហ៊ុន​ Moderna ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ បានបញ្ជាក់ថា ការ​​​បញ្ជាទិញ​វ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅ​តំបន់​នេះ​ត្រូវ​បាន​កក់​ស្ទើរ​តែ​ទាំង​អស់​​នៅ​ក្នុង​​ឆ្នាំ២០២១ ​ដែល​បាន​ធ្វើអោយ​​លទ្ធកម្ម​មាន​បញ្ហា​ប្រឈម​សម្រាប់ប្រទេស​ដែល​យឹត ​។ នាយក​ប្រតិបត្តិ​របស់​ Zuellig ជាក្រុម​ហ៊ុន​ទទួល​បន្ទុក​​ការ​ចែក​ចាយបទ​បញ្ញត្តិ​ ការ​អនុម័ត និង​កិច្ច​សន្យាទិញ​សម្រាប់​ក្រុម​ហ៊ុន​វ៉ាក់សាំង Moderna Inc ប្រចាំ​​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ហុងកុង ម៉ាកាវ និង​តៃវ៉ាន់ លោក John Graham មាន​ការ​បញ្ជា​ទិញ​ច្រើន​ណាស់​​​ថ្ងៃ​នេះ​សម្រាប់​ឆ្នាំ​២០២២… ពី​ព្រោះ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង Moderna នៅ​ឆ្នាំ​២០២១​នេះ​គឺ​អស់​ហើយ ហើយថា ​អាច​​នឹង​មាន​ការ​ផ្គត់​ផ្គង់​ខ្លះ​ទៀត​នៅ​ចុង​ឆ្នាំ​​​នេះ ។ គួរកត់សម្គាល់ កិច្ច​ខិត​ខំ​ប្រឹង​ផ្នែក​លទ្ធផល​កម្ម​នៅ​ក្នុង​តំបន់​អាស៊ាន​ត្រូវ​បាន​ពន្លឿន ​ដោយ​សារ​ការ​ផ្ទុះ​ជំងឺកូវីដ១៩​ខ្លាំង​​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ ជា​ពិសេសនៅ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​​ហ្វីលីពីន និង​បាន​ធ្វើ​តេស្ត​អាជ្ញាធរ​នៅ​ប្រទេស​ថៃ វៀតណាម កម្ពុជា និង​សិង្ហបុរី ដែល​ជា​កន្លែងផ្ទុះលឿន ៕ ប្រភព៖ CNA

  • ទីបំផុត! ឥណ្ឌាបើកភ្លើងខៀវអោយចាក់វ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់បន្ទាន់

    ទីបំផុត! ឥណ្ឌាបើកភ្លើងខៀវអោយចាក់វ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់បន្ទាន់

    ឥណ្ឌា៖ ឥណ្ឌានៅថ្ងៃអង្គារនេះបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna សម្រាប់ករណីបន្ទាន់ ស្របពេលដែលឥណ្ឌាកំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក្រោយមានការកើនឡើងករណីឆ្លង និងស្លាប់ ។ នេះជាវ៉ាក់សាំងទី០៤ហើយ ដែលត្រូវបានអាជ្ញាធរសុខាភិបាលឥណ្ឌាបានអនុញ្ញាតអោយប្រើប្រាស់ បន្ទាប់ពីវ៉ាក់សំាង Kovacicin វ៉ាក់សាំង AstraZeneca និង Sputnik របស់រុស្ស៊ី ។ សមាជិកក្រុមប្រឹក្សាប្រឹក្សាយោបល់រដ្ឋ NITI Aayog លោក Vinod K. Paul បញ្ជាក់ថា ខ្ញុំរីករាយដែលបានរាយការណ៍ថា ពាក្យស្នើសុំដែលបានទទួលពីក្រុមហ៊ុន Moderna តាមរយៈដៃគូឥណ្ឌារបស់ពួកគេ គឺក្រុមហ៊ុន Cipla បានទទួលការអនុម័តអោយប្រើប្រាស់ក្នុងករណីបន្ទាន់ហើយ ។ លោក Paul បន្តថា ការអនុម័តខាងលើនេះ នឹងត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងផលិតដោយនៅបរទេសដទៃទៀត អាចនាំចូលទៅក្នុងប្រទេសឥណ្ឌាបាន ។ បើតាមលោក Paul កិច្ចខំតខំប្រឹងប្រែងរបស់ពួកយើង ដើម្បីអញ្ជើញ និងទទួលវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍជាអន្តរជាតិដទៃទៀត ជាពិសេស Pfizer J&J (Jonhson & Jonhson) ក៏នៅតែបន្តផងដែរ ៕ ប្រភព៖…

  • វីរុសកូវីដ-១៩រលកថ្មីធ្វើអោយថៃបាត់បង់ការងារលើវិស័យទេសចរណ៍៥៥ម៉ឺនកន្លែងក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ

    វីរុសកូវីដ-១៩រលកថ្មីធ្វើអោយថៃបាត់បង់ការងារលើវិស័យទេសចរណ៍៥៥ម៉ឺនកន្លែងក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ

    ថៃ៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ថៃបានបាត់បង់ការងារលើវិស័យទេសចរណ៍រហូតដល់៥៥ម៉ឺនកន្លែង ក្នុងគ្រាដែលប្រទេសអាស៊ីមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៣ នៃការផ្ទុះឡើងវីរុសកូរ៉ូណា ។ ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ លោក Chamnan Srisawat បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ចាប់តាំងពីការរីករាលដាល កម្មករធ្វើការលើវិស័យទេសចរណ៍ជាង២លាននាក់បានបាត់បង់ការងាររបស់ពួកគេ ក្នុងនោះមាន៤០ម៉ឺននាក់នៅត្រីមាសទី១ឆ្នាំនេះ ។ ការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរបំផុតនៃជំងឺកូវីដ១៩ក្នុងថៃ បានចាប់ផ្តើមឡើងក្នុងខែមេសា ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ការចំណាយ និងការធ្វើដំណើរក្នុងស្រុក ខណៈអវត្តមានភ្ញៀវទេសចរបរទេស ។ គួរកត់សម្គាល់ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបើកស្វាគមន៍ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ដើម្បីទៅកម្សាន្តនៅកោះ Phuket ចាប់ពីថ្ងៃព្រហស្បតិ៍ខាងមុខនេះ ជាគម្រោងសាកល្បងមួយ ដែលនឹងនាំមកនូវភ្ញៀវទេសចរមួយចំនួន ចូលទៅកាន់ប្រទេសថៃនៅឆ្នាំនេះ ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន៥៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៥ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន១៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន៥៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៥ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន១៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨២លាន៥៨ម៉ឺន៣៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៥ម៉ឺន៣ពាន់៨៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៧លាន១៧ម៉ឺន៥ពាន់១១៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥២ម៉ឺន៧ពាន់៤៩៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៩៨០នាក់ និងជាសះស្បើយចំនួន២៩លាន៤១ម៉ឺន៩ពាន់៤៩៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៣៦ម៉ឺន១ពាន់៦៩៩នាក់ ស្លាប់៣៩ម៉ឺន៨ពាន់៤៨៤នាក់ និងជាសះស្បើយ២៩លាន៤១ម៉ឺន៩ពាន់៤៩៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៥១ម៉ឺន៣ពាន់៣០៥នាក់ ស្លាប់ចំនួន៥១ម៉ឺន៦ពាន់១១៩នាក់ និងជាសះស្បើយ១៦លាន៧៧ម៉ឺន៩ពាន់១៣៦នាក់ ៕ ប្រភព៖ worldometers