Category: ព័ត៌មានអន្តរជាតិ

  • លោក Xi Jinping ថ្លែងថា រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិន នឹងមិនអាចសម្រេចបានជាដាច់ខាត

    លោក Xi Jinping ថ្លែងថា រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិន នឹងមិនអាចសម្រេចបានជាដាច់ខាត

    ថ្ងៃទី១ ខែកក្កដា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនគឺតំណាងឱ្យផលប្រយោជន៍ស្នូលរបស់ប្រជាជនចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន គ្មានផលប្រយោជន៍ពិសេសអ្វីសម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនដែលតំណាងឱ្យផលប្រយោជន៍របស់ក្រុមអ្នកទទួលណាមួយ ក្រុមសិទ្ធិអំណាចណាមួយ ឬវណ្ណៈដែលមានសិទ្ធិអំណាចពិសេសណាមួយនោះដែរ។រាល់ការប៉ុនប៉ងធ្វើអបគមន៍បក្សកុម្មុយនិស្តចិននិងប្រជាជនចិននឹងមិអាចសម្រេចបានជាដាច់ខាត។ លោកបានសង្កត់ធ្ងន់ថាបក្សកុម្មុយនិស្តចិនត្រូវតែប្រកាន់ខ្ជាប់នូវវត្ថុបំណងដើមស្តីពីការបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម ព្រមទាំងឈរលើគោលជំហររបស់ប្រជាជន លើកកម្ពស់ការអភិវឌ្ឍរបស់ប្រជាជនដោយគ្រប់ជ្រុងជ្រោយនិងជំរុញការវិវឌ្ឍ រីកចម្រើនជាក់ស្តែងនៃភាពសម្បូរសម្បាយរួមរបស់ប្រជាជនទាំងអស់៕

  • អ៊ីរ៉ង់ប្រកាសអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុកមួយទៀតសម្រាប់ករណីបន្ទាន់

    អ៊ីរ៉ង់ប្រកាសអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុកមួយទៀតសម្រាប់ករណីបន្ទាន់

    អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim នៅថ្ងៃពុធសប្តាហ៍នេះថា ក្រសួងសុខាភិបាលអ៊ីរ៉ង់បានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ទី២ ដែលផលិតនៅក្នុងស្រុកផ្ទាល់សម្រាប់ករណីបន្ទាន់ ។រដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់លោក Saeed Namaki បានថ្លែងថា ការអនុម័តខាងលើនេះ បានកើតមានឡើងដោយយោងទៅតាមការធ្វើតេស្តក្លីនិកដំណាក់កាលទី៣ នៃវ៉ាក់សាំង Pasteur ដែលផលិតដោយវិទ្យាស្ថាន Pasteur ត្រូវបានធ្វើឡើង ។ លោកបន្ថែមថា វ៉ាក់សាំង Pasteur គឺជាវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកទី២ហើយ ដែលត្រូវបានអនុម័តសម្រាប់ការប្រឆាំងនឹងវីរុសកូរ៉ូណា ។គួរកត់សម្គាល់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅ បានប្រកាសអោយប្រើប្រាស់សម្រាប់ករណីបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុកទី១ មានឈ្មោះថា COVIran Barakat ដែលទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិ Barakat ៕ ប្រភព៖ ស៊ីនហួរ

  • រដ្ឋមន្រ្តីសុខាភិបាលជប៉ុនបង្ហាញការព្រួយបារម្ភខ្លាំង ខណៈប្រជាជនជាច្រើនចូលចិត្តចេញដើរនៅពេលយប់ បន្ទាប់ពីការប្រកាសគ្រាអាសន្នអស់សុពលភាព

    រដ្ឋមន្រ្តីសុខាភិបាលជប៉ុនបង្ហាញការព្រួយបារម្ភខ្លាំង ខណៈប្រជាជនជាច្រើនចូលចិត្តចេញដើរនៅពេលយប់ បន្ទាប់ពីការប្រកាសគ្រាអាសន្នអស់សុពលភាព

    ជប៉ុន៖ រដ្ឋមន្រ្តីសុខាភិបាលជប៉ុនលោក Tamura Norihisa បានសម្តែងការព្រួយបារម្ភ ពាក់ព័ន្ធនឹងការកើនឡើងរបស់ប្រជាជនដែលចេញក្រៅផ្ទះ និងដើរហើរនៅពេលយប់នៅក្នុងទីក្រុងតូក្យូ ខណៈដែលជំងឺរាតត្បាតកូវីដ១៩កំពុងកើនឡើង ។ ក្តីកង្វល់របស់លោក Tamura បានកើតមានឡើងនៅពេលលោកចូលរួមកិច្ចប្រជុំមួយជាមួយក្រុមអ្នកជំនាញជាច្រើនរូបនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ។ លោក Tamura បន្តថា វាពិតជាគួរអោយព្រួយបារម្ភណាស់ដែលថ្មីៗនេះ ចំនួនករណីឆ្លងថ្មីៗនៅទូទាំងប្រទេស បានចាប់ផ្តើមកើនឡើងបន្តិចវិញ ។ នៅក្នុងទីក្រុងតូក្យូ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចំនួនមនុស្សចេញក្រៅផ្ទះ ហើយប្រហែលជានៅពេលយប់ បានកើនឡើងរហូតដល់១៨ភាគរយ បន្ទាប់ពីការប្រកាសគ្រាអាសន្នបានអស់សុពលភាពនៅថ្ងៃទី២០ ខែមិថុនា ហើយលោកក៏បានចង្អុលបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៃចំនួនប្រជាជនចេញដើរនៅពេលយប់ផងដែរ ។   លោក Tamura បានសង្កត់ធ្ងន់ទៀតថា ស្ថានការណ៍បែបនេះ ត្រូវបានគេគិតថា កំពុងដឹកនាំទៅរកការកើនឡើងនូវករណីឆ្លងថ្មីៗប្រចាំថ្ងៃនៅក្នុងរដ្ឋធានី ខណៈដែលចំនួនគ្រែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាតួលេខអ្នកជំងឺដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរកំពុងកើនឡើងបន្តិចនៅក្នុងទីក្រុងតូក្យូ ៕ ប្រភព៖ NHK  

  • មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ (CCSA) ព្រមានពីការផ្ទុះឡើងរលកទី៤ នៃវីរុសកូរ៉ូណានាពេលឆាប់ៗនេះ

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ (CCSA) ព្រមានពីការផ្ទុះឡើងរលកទី៤ នៃវីរុសកូរ៉ូណានាពេលឆាប់ៗនេះ

    ថៃ៖ មជ្ឈមណ្ឌល​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩​ (CCSA) របស់ប្រទេសថៃ បានព្រមានថា រលក​ឆ្លង​ទី​៤ នៃជំងឺកូវីដ១៩​អាច​នឹង​វាយ​ប្រហារនៅ​​ទូទាំង​ប្រទេស​ថៃក្នុងពេល​ឆាប់​ៗនេះ ។ ប្រធាន​មជ្ឈមណ្ឌល​ប្រតិបត្តិការ​របស់​ CCSA លោក Gen Natthapol Nakpanich បានបញ្ជាក់​នៅ​ថ្ងៃ​ពុធនេះថា រលក​ទី​៤​ជិត​មក​ដល់​ហើយ ពី​ព្រោះ​វីរុស​បម្លែងថ្មី Delta ដែល​រក​ឃើញ​ដំបូង​នៅ​ឥណ្ឌា​ បាន​រាល​ដាល​ឆ្លង​ក្នុង​ស្រុក​យ៉ាង​លឿន ​ដែល​ធ្វើ​អោយ​អ្នក​ជំនាញមាន​ការ​ព្រួយ​បារម្ភ​នៅ​មន្ទីរ​ពេទ្យ Siriraj Hospital ជា​កន្លែង​ព្យាបាល​សំខាន់​បំផុត​ក្នុង​ប្រទេស ។ ទន្ទឹមនេះ មជ្ឈមណ្ឌល​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩​ថៃ (CCSA) បាន​អំពាវ​នាវអោយ​ប្រជា​ជន​ដែល​ចេញ​ក្រៅ​ទទួល​ទាន​អាហារ​​ល្ងាច​​ និង​ភោជនីយដ្ឋាន​នានា​មិន​ត្រូវ​បន្ធូរ​បន្ថយ​ក្នុង​ការ​ប្រកាន់ភ្ជាប់​វិធានការ​ទប់​ស្កាត់​កូវីដ-១៩​ឡើយ​នៅ​កន្លែង​ដែល​ត្រូវបាន​ដាក់​បំរាម ។ គួរកត់សម្គាល់ អាជ្ញាធរ​សុខាភិបាល​បាន​រក​ឃើញ​វីរុស​បម្លែងថ្មី Delta បាននិងកំពុង​​បង្កើត​ចរន្ត​​ឆ្លងរាល​ដាល​​យ៉ាង​ឆាប់​រហ័ស ​​​ប្រឆាំង​នឹង​​​​វីរុស​បម្លែងថ្មី Alpha ដែល​រក​ឃើញដំបូង​នៅ​ចក្រភព​អង់គ្លេស​ដែល​ឆ្លង​​​ទូទៅនៅ​ប្រទេស​ថៃ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន៩៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៦ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន៥៥ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន៩៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៦ម៉ឺននាក់ និងជាសះស្បើយ១៦៧លាន៥៥ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨២លាន៩៧ម៉ឺន៦ពាន់៥៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៦ម៉ឺន២ពាន់៧៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៧លាន៥៥ម៉ឺន៥ពាន់៨០៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៤ម៉ឺន៨៤៥នាក់ ស្លាប់ចំនួន៦២ម៉ឺន២៤៩នាក់ និងជាសះស្បើយចំនួន២៩លាន២ម៉ឺន៦ពាន់៦៨៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៤១ម៉ឺន៥៧៧នាក់ ស្លាប់៣៩ម៉ឺន៩ពាន់៤៧៥នាក់ និងជាសះស្បើយ២៩លាន៤៨ម៉ឺន១ពាន់៥២២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៥៥ម៉ឺន៩ពាន់១៦៤នាក់ ស្លាប់ចំនួន៥១ម៉ឺន៨ពាន់២៤៦នាក់ និងជាសះស្បើយ១៦លាន៨៥ម៉ឺន៨ពាន់៦៣២នាក់ ៕ ប្រភព៖ worldometers

  • លោក ស៊ី ជិនពីង ៖ ការអភិវឌ្ឍថ្មីរបស់ប្រទេសចិនជាការផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក

    លោក ស៊ី ជិនពីង ៖ ការអភិវឌ្ឍថ្មីរបស់ប្រទេសចិនជាការផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក

    ចិន៖ នៅ​ក្នុង​មហាសន្និបាតអបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​បក្សកុម្មុយនិស្តចិន​ ​លោក​Xi Jinping​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​បាន​លើក​ឡើងថា​ ​ប្រទេស​ចិន​ចាំបាច់​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​ដោយ​សន្តិភាព​ ​ជំរុញ​ការ​​កសាង​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​ ​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ ជំរុញ​​ការ​អភិវឌ្ឍដោយ​គុណភាព​ខ្ពស់​នូវ​ការ​រួម​គ្នា​កសាង​ “ខ្សែក្រវាត់​និង​ផ្លូវ​” ​ដើម្បី​ផ្តល់​កាលានុវត្តភាព​ថ្មី​ដល់​ពិភពលោក​តាមរយៈ​ការ​អភិវឌ្ឍ​ថ្មី​របស់​ប្រទេស​ចិន ​។​ លោក​បាន​គូស​បញ្ជាក់​ថា​ ​ជានិច្ចកាល​ប្រទេស​ចិន​តែងតែ​ជា​ស្ថាបនិក​​នៃ​សន្តិភាព​ពិភពលោក​ ​អ្នក​រួមចំណែក​នៃ​ការអភិវឌ្ឍ​ជា​សកល​និង​ជា​អ្នក​គាំពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​។​បក្ស​កុម្មុយនិស្ត​ចិន​នឹង​ប្រកាន់​ខ្ជាប់​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ ​មិន​ធ្វើ​បដិបក្ខ​ ​ប្រកាន់​ខ្ជាប់​ការ​បើក​ចំហ​ ​មិន​បិទទ្វារ ​ប្រកាន់​ខ្ជាប់​ការ​ផ្តល់​​ផលប្រយោជន៍ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ ​មិន​ធ្វើ​ការ​ប្រកួតប្រជែង​ផលបូក​សូន្យ ​ប្រឆាំង​នឹង​អនុត្តរភាពនិយម​និង​នយោបាយ​កម្លាំងបាយ​ ៕

  • លោក ស៊ី ជិនពីង ប្រកាសថា ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ

    លោក ស៊ី ជិនពីង ប្រកាសថា ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ

    នៅក្នុងមហាសន្និបាតអបអរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី ១ ខែកក្កដា លោក ស៊ី ជិនពីង មេដឹកនាំកំពូកនៃបក្សនិងរដ្ឋចិនបានប្រកាសយ៉ាងឱឡារិកថា ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។ លោក ស៊ី ជិនពីង​ ថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់នៃបក្សទាំងមូលនិងប្រជាជនទូទាំងប្រទេស ប្រទេសចិនបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ បច្ចុប្បន្ន កំពុងតស៊ូព្យាយាមបោះជំហានទៅកាន់គោលដៅសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសខ្លាំងខាងសង្គមនិយមទំនើប ។ នេះជាមហាកិត្តិយសនៃប្រជាជាតិចិន ប្រជាជនចិននិងបក្សកុម្មុយនិស្តចិន ។ តាំងពីកំណែទម្រង់និងបើកទូលាយមក បក្សកុម្មុយនិស្តចិនបានចាត់ចែងជាយុទ្ធសាស្ត្រចំពោះការកសាងសង្គមនិយមទំនើប នៅដើមឆ្នាំ២០២១នេះ ប្រទេសចិនបានបញ្ចប់ភារកិច្ចដ៏សែនលំបាកដែលលុបបំបាត់ភាពក្រីក្របំផុត ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨៩៩ ម៉ឺននាក់ក្រោមខ្សែបន្ទាត់ស្តង់ដារក្រីក្របច្ចុប្បន្នសុទ្ធតែបានចេញផុតពីភាពក្រីក្រទាំងអស់ ៕

  • លោក ស៊ី ជិនពីង ថ្លែងថា ដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកធ្វើបាបប្រទេសចិននោះទេ

    លោក ស៊ី ជិនពីង ថ្លែងថា ដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកធ្វើបាបប្រទេសចិននោះទេ

    នៅក្នុងមហាសន្និបាតអបអរខួប ១០០ ឆ្នាំ​នៃការបង្កើតបក្ស​កុម្មុយនិស្តចិន​នៅថ្ងៃទី ១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានថ្លែងថា ប្រជាជនចិន​គោរពភាពសច្ចយុត្តិធម៌ មិនខ្លាចអំណាចអនុត្តរភាព ប្រជាជាតិចិន​មាន​មោទនភាព​និង​ជំនឿចិត្ត​ខ្លាំងលើខ្លួនឯង ។  ប្រជាជនចិន​មិនដែល​ធ្វើបាប គាបសង្កត់​និង​បង្កទាសភាព​លើប្រជាជននៃប្រទេសដទៃនោះទេ ពីមុនមិនធ្លាប់ធ្វើ បច្ចុប្បន្នមិនធ្វើ អនាគតក៏នឹងមិនធ្វើដែរ ។ ព្រមជាមួយនេះ ប្រជាជនចិន​ក៏ដាច់ខាតមិនអនុញ្ញាតឱ្យ​កម្លាំងខាងក្រៅណាមួយ​មកធ្វើបាប គាបសង្កត់​និង​បង្កទាសភាព​លើប្រទេសយើងដែរ នរណាចង់ធ្វើបែបនេះ មុខជានឹងត្រូវ​ទទួលបរាជ័យនៅចំពោះមុខ​មហាកំពែងដែកថែប​ដែលបង្កើតឡើង​ដោយសាច់​និងឈាមស្រស់​របស់ប្រជាជនចិន​ចំនួនជាង ១៤០០ លាននាក់​ជាមិនខាន ៕

  • ក្រុមអ្នកច្បាប់លោក ដូណាល់ ត្រាំ ថានឹងមានការចោទប្រកាន់ប្រឆាំង នឹងក្រុមហ៊ុន លោក នៅក្នុងប៉ុន្មានថ្ងៃខាងមុខ

    ក្រុមអ្នកច្បាប់លោក ដូណាល់ ត្រាំ ថានឹងមានការចោទប្រកាន់ប្រឆាំង នឹងក្រុមហ៊ុន លោក នៅក្នុងប៉ុន្មានថ្ងៃខាងមុខ

    វ៉ាស៊ីនតោន៖ លោក Ronald Fischetti មេធាវីតំណាងឱ្យអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងរឿងក្តីរបស់លោកជាមួយព្រះរាជអាជ្ញា នៅរដ្ឋញូវយ៉ក។ លោកមេធាវីថាការិយាល័យមេធាវី រដ្ឋManhattan នឹងចោទប្រកាន់លោក Trump ពីបទឧក្រិដ្ឋប្រឆាំងនឹងក្រុមហ៊ុនរបស់លោក Trump បានប្រាប់សារព័ត៏មាន CBSNews។ ក្នុងអំឡុងពេលនៃការប្រជុំតាមប្រព័ន្ធអនឡាញមួយ ជាមួយព្រះរាជអាជ្ញាកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៌មុន លោកមេធាវី Fischetti បាននិយាយថាលោកបានស្នើសុំមេធាវីនៅទីក្រុង Manhattan គឺលោក Cyrus Vance Jr សម្រាប់ព័ត៌មានលម្អិតស្តីពីការចោទប្រកាន់ដែលកំពុងតែមានដំណើការ។លោកថា៖ «ខ្ញុំបានសួរយ៉ាងជាក់លាក់ថា “តើមានបទចោទប្រកាន់ណាមួយទាក់ទងនឹងលោកដូណាល់ត្រាំទេ? ហើយចម្លើយគឺអត់មានទេ»។ ក្រុមអ្នកច្បាប់នៃក្រុមហ៊ុនរបស់លោក Trump រំពឹងថាក្រុមហ៊ុនលោកនឹងត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋពន្ធទាក់ទងនឹងការខកខានមិនបានបង់ពន្ធ លើផលប្រយោជន៍ក្រុមហ៊ុន និងថ្លៃដើមរួមទាំងរថយន្តនិងអគារផ្ទះល្វែង ដែលបានផ្តល់ដល់និយោជិករបស់ក្រុមហ៊ុនលោកត្រាំ។ លោក Fischetti បាននិយាយថាពួកគេមិនបានប្រើពាក្យ «អត្ថប្រយោជន៍បន្ថែម» ឬអ្វីផ្សេងទៀតនោះទេប៉ុន្តែពួកគេបានចោទប្រកាន់ផលប្រយោជន៍មិនត្រឹមត្រូវដែលត្រូវបានផ្តល់ទៅឱ្យបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់មួយចំនួននៅក្នុងអង្គការលោកត្រាំ។ ក្នុងអំឡុងពេលប្រជុំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ព្រះរាជអាជ្ញាបានទុកឲ្យមេធាវីលោកត្រាំ និងក្រុមហ៊ុនរបស់លោកដឹងនិងទទួលបានតម្រុយថានឹងមានការចោទប្រកាន់នៅថ្ងៃខាងមុខ ចំពោះលោក ត្រាំ ប្រហែលជានៅដើមសប្តាហ៍នេះ។ យោងតាមប្រភពដែលជិតដិតជាមួយការសន្ទនារវាងក្រុមមេធាវីការិយាល័យនៅទីក្រុង Manhattan បានទុករយៈពេលដល់មេធាវីការពារក្តីរបស់លោកត្រាំត្រឹមថ្ងៃច័ន្ទនេះ ដើម្បីបដិសេធលើការចោទប្រកាន់ពីសំណាក់ព្រះរាជអាជ្ញាប្រឆាំងនឹងក្រុមហ៊ុននិងអចលនទ្រព្យផ្សេងៗរបស់លោកត្រាំ។ លោក Fischetti បានប្រាប់…

  • ការពឹងផ្អែកលើ AI ពេកអាចជះផលប៉ះពាល់ដល់ សន្តិសុខ ក្នុងកម្រិតណាមួយ

    ការពឹងផ្អែកលើ AI ពេកអាចជះផលប៉ះពាល់ដល់ សន្តិសុខ ក្នុងកម្រិតណាមួយ

    អ្នកស្រាវជ្រាវមួយរូប ដែលនិយាយប្រាប់សារព័ត៌មាន Inkstone ក្នុងលក្ខខ័ណ្ឌ អនាមិក បានឲ្យដឹងថា ម៉ាស៊ីនឈ្លាសវៃ មិនអាចជំនួសមនុស្សបាននោះទេហើយការពឹងផ្អែកលើ AI ពេកអាចជះផលប៉ះពាល់ដល់សន្តិសុខក្នុងកម្រិតណាមួយ៕ ប្រភព៖ https://www.scmp.com/news/china/science/article/3139212/chinas-army-robotic-rollers-paving-road-future-infrastructure https://www.inkstonenews.com/tech/worlds-second-largest-dam-was-built-insanely-fast-thanks-ai/article/3125984