Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាមេរិក ការពារការវាយប្រហារតាមផ្លូវអាកាស​នៅតំបន់​ព្រំដែនអ៊ីរ៉ាក់-ស៊ីរី ដោយនិយាយថា “ជាវិធានការចាំបាច់ (មានវីដេអូ)

    សហរដ្ឋអាមេរិក ការពារការវាយប្រហារតាមផ្លូវអាកាស​នៅតំបន់​ព្រំដែនអ៊ីរ៉ាក់-ស៊ីរី ដោយនិយាយថា “ជាវិធានការចាំបាច់ (មានវីដេអូ)

    Video https://fb.watch/6qtdujsjjt/

  • លោក ស៊ី ជិនពីង សាទរការបើកដំណើរការស្ថានីយ៍វារីអគ្គិសនី Baihetan ដែលជាទំនប់វារីអគ្គិសនីធំជាងគេបំផុតទី២ លើ​ពិភពលោកជាផ្លូវការ (មានវីដេអូ)

    លោក ស៊ី ជិនពីង សាទរការបើកដំណើរការស្ថានីយ៍វារីអគ្គិសនី Baihetan ដែលជាទំនប់វារីអគ្គិសនីធំជាងគេបំផុតទី២ លើ​ពិភពលោកជាផ្លូវការ (មានវីដេអូ)

    Video https://fb.watch/6qt8TRimg1/

  • លោក ស៊ី ជិនពីង៖ កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីបានផ្តល់សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ

    លោក ស៊ី ជិនពីង៖ កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីបានផ្តល់សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបប្រជុំតាមវីដេអូជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ នៅ០៣ថ្ងៃមុននៃការឈានមកដល់គម្របខួបមួយសតវត្សរ៍ នៃបក្សកុម្មុយនិស្តចិន និងក្នុងឱកាសខួបទី២០ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញារុស្ស៊ី-ចិន ស្តីពីអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិជាមិត្តល្អនឹងគ្នា ។ ក្នុងឱកាសនោះ លោក ស៊ី បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីបានផ្តល់សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ នៅពេលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ខណៈដែលមនុស្សជាតិកំពុងជួបនឹងវិបត្តិជាច្រើនក្នុងការអភិវឌ្ឍន៍ ហើយថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ីជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិថ្មីមួយ ។ ជាមួយគ្នានេះ លោក ពូទីន បានអបអរសាទរបក្សកុម្មុយនិស្តចិន (CPC) សម្រាប់គម្រប់ខួបមួយសតវត្សរ៍របស់ខ្លួន ហើយថា រុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរផលប្រយោជន៍គ្នាជាមួយ CPC នៅក្នុងប្រវត្តិសាស្ត្រ ហើយក៏សង្ឃឹមថា ក្រោមការដឹកនាំរបស់ CPC ចិននឹងបង្កើតសមិទ្ធិផលថ្មីៗក្នុងការអភិវឌ្ឍសង្គម និងដើរតួនាទីកាន់តែសំខាន់នៅក្នុងកិច្ចការអន្តរជាតិ ។ គួរកត់សម្គាល់ សេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរវាងលោក ស៊ី និងលោក ពូទីន បានបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានយល់ព្រមអូសបន្លាយពេលសន្ធិសញ្ញារវាងចិន និងរុស្ស៊ី ស្តីអំពីភាពជាអ្នកជិតខាងល្អ និងមិត្តល្អ ៕ ប្រភព៖…

  • លោក ស៊ី ជិនពីង សាទរការបើកដំណើរការស្ថានីយ៍វារីអគ្គិសនី Baihetan ដែលជាទំនប់វារីអគ្គិសនីធំជាងគេបំផុតទី២លើពិភពលោកជាផ្លូវការ

    លោក ស៊ី ជិនពីង សាទរការបើកដំណើរការស្ថានីយ៍វារីអគ្គិសនី Baihetan ដែលជាទំនប់វារីអគ្គិសនីធំជាងគេបំផុតទី២លើពិភពលោកជាផ្លូវការ

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្ញើលិខិតមួយទៅកាន់ស្ថានីយ៍វារីអគ្គិសនី ប៉ៃហើថាន (Baihetan) នៅភាគនិរតីប្រទេសចិន ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមប្រតិបត្តិការនៃអង្គភាពផលិតពីរដំបូងរបស់ខ្លួន ។ ស្ថានីយទំនប់វារីអគ្គីសនី ប៉ៃហើថាន អ៊ីដ្រូផៅវើ ស្ថេរសិន (Baihetan Hydropower Station) មានកម្ពស់២៨៩ម៉ែត្រស្ថិតនៅភាគខាងត្បូងឆៀងខាងលិចប្រទេសចិននេះ ជាទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី២លើពិភពលោក បន្ទាប់ពីទំនប់វារីអគ្គីសនី ស៊ី្រ ចច ឌេម (Three Gorges Dam) របស់ចិនផងដែរនោះ ។ ប៉ៃហើថាន ត្រូវបានសាងសង់ឡើងជាមួយនឹងសមត្ថភាពផលិតថាមពលអគ្គីសនី សរុប១ម៉ឺន៦ពាន់មេហ្គាវ៉ាត់ ដែលមានន័យថា វានឹងអាចផលិតថាមពលអគ្គិសនី បានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗម្តង ដើម្បីបំពេញតម្រូវការថាមពលដល់មនុស្ស៥០ម៉ឺននាក់សម្រាប់រយៈពេលមួយឆ្នាំពេញ ។ ទំនប់វារីអគ្គីសនីនេះទៀតសោត លាតសន្ធឹងលើជ្រលងភ្នំតូចចង្អៀតមួយនៅផ្នែកខាងលើនៃទន្លេ យ៉ាងសេ (Yangtze) ជាទន្លេវែងជាងគេបំផុតរបស់ចិន នៅតាមព្រំដែនដែលងាយនឹងការរញ្ជួយដីរវាងខេត្ត Yunnan និងខេត្ត Sichuan ៕ ប្រភព៖ CGTN

  • សហរដ្ឋអាមេរិកការពារការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ព្រំដែនអ៊ីរ៉ាក់-ស៊ីរី ដោយនិយាយថា “ជាវិធានការចាំបាច់”

    សហរដ្ឋអាមេរិកការពារការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ព្រំដែនអ៊ីរ៉ាក់-ស៊ីរី ដោយនិយាយថា “ជាវិធានការចាំបាច់”

    អាមេរិក៖ សហរដ្ឋអាមេរិកបាននិងកំពុងការពារការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ដែលធ្វើឡើងទៅលើតំបន់ព្រំដែនអ៊ីរ៉ាក់-ស៊ីរីកាលពីចុងសប្តាហ៍កន្លងទៅ ប្រឆាំងនឹងកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែជាមួយគ្នានេះ ទាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងស៊ីរីបានហៅការវាយប្រហារនេះ ជាការបង្កអំពើហិង្សាលើអធិបតេយ្យភាពរបស់ពួកគេ ហើយក្រុមឧទ្ទាមក៏បានប្តេជ្ញាសងសឹកអាមេរិកវិញផងដែរ ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន (Antony Blinken) បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងRome ប្រទេសអ៊ីតាលី ក្នុងថ្ងៃចន្ទនេះថា យើងបានចាត់វិធានការចាំបាច់ សមស្រប និងចេតនា ដែលត្រូវបានបង្កើតឡើងដើម្បីកំណត់ការកើនឡើងហានិភ័យ ប៉ុន្តែក៏ដើម្បីបញ្ជូនសារស្តីពីការទប់ស្កាត់ដែលច្បាស់ និងមិនច្បាស់ផងដែរ ។ គួរកត់សម្គាល់ សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យសប្តាហ៍មុនបញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសមួយប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំងយោធាអាមេរិនៅអ៊ីរ៉ាក់ ។ បើតាមមន្រ្តីអាមេរិក០២រូបសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់បានដឹកនាំការវាយប្រហារដោយយន្តហោះដ្រូនយ៉ាងហោចណាស់០៥គ្រឿង ប្រឆាំងនឹងមូលដ្ឋានកងកម្លាំងចម្រុះ និងអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់ចាប់តាំងពីខែមេសា ឆ្នាំនេះ ៕ ប្រភព៖ Reuters

  • អ៊ីរ៉ង់បង្កើតយន្តហោះដ្រូនយោធា ដែលមានសមត្ថភាពបំពេញបេសកកម្មទៅដល់តំបន់ឆ្ងាយៗនៃទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក អាស៊ី និងរុស្ស៊ី

    អ៊ីរ៉ង់បង្កើតយន្តហោះដ្រូនយោធា ដែលមានសមត្ថភាពបំពេញបេសកកម្មទៅដល់តំបន់ឆ្ងាយៗនៃទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក អាស៊ី និងរុស្ស៊ី

    អ៊ីរ៉ង់៖ អគ្គមេបញ្ជាការ នៃកងកម្លាំឆ្មាំបដិវត្តឥស្លាមលោក Hossein Salami បានគូសបញ្ជាក់ថា ប្រទេសលោកបានបង្កើតយន្តហោះគ្មានមនុស្សបើកយោធា(ដ្រូន) ដែលមានសមត្ថភាពបំពេញបេសកកម្មបានចម្ងាយ៧ពាន់គីឡូម៉ែត្រ ។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ លោក Salami បាននិយាយថា ចម្ងាយ៧ពាន់គីឡូម៉ែត្រនេះ គឺជារយៈចម្ងាយអតិបរមានៃបេសកកម្មរបស់យានគ្មានមនុស្សបើក (UAV) ដែលរួមបញ្ចូលទាំងការវិលត្រឡប់ទៅមូលដ្ឋាន ដែលវាឈរជើងវិញផងដែរ ។ គួរកត់សម្គាល់ ជាមួយនឹងប្រតិបត្តិការបែបនេះ យន្តហោះដ្រូនថ្មីរបស់អ៊ីរ៉ង់អាចនឹងធ្វើដំណើរទៅដល់តំបន់ឆ្ងាយៗនៃទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក អាស៊ី និងរុស្ស៊ីជាដើម ហើយនឹងវិលត្រលប់មកវិញ បន្ទាប់ពីបេសកកម្មជោគជ័យ ៕ ប្រភព៖ Sputnik

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៤ម៉ឺននាក់ និងជាសះស្បើយ១៦៦លាន៧៣ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨២លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៤ម៉ឺននាក់ និងជាសះស្បើយ១៦៦លាន៧៣ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨២លាន១៧ម៉ឺន៩ពាន់៩៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៤ម៉ឺន៥ពាន់៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៦លាន៧៣ម៉ឺន៤ពាន់៦៥៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥១ម៉ឺន១ពាន់៣៦៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៥៩២នាក់ និងជាសះស្បើយចំនួន២៨លាន៩៦ម៉ឺន២ពាន់៨២៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៣១ម៉ឺន៦ពាន់នាក់ ស្លាប់៣៩ម៉ឺន៧ពាន់៦៦៨នាក់ និងជាសះស្បើយ២៩លាន៣៥ម៉ឺន៩ពាន់២០៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៤៤ម៉ឺន៨ពាន់៤០២នាក់ ស្លាប់ចំនួន៥១ម៉ឺន៤ពាន់២០២នាក់ និងជាសះស្បើយ១៦លាន៦៧ម៉ឺន៣ពាន់៣២៩នាក់ ៕ ប្រភព៖ worldometers

  • អាមេរិក បើកការវាយប្រហារជាថ្មីលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់

    អាមេរិក បើកការវាយប្រហារជាថ្មីលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់

    រដ្ឋអាមេរិកនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការវាយប្រហារតាមផ្លូវអាកាស ដាក់លើក្រុមសេនាជន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ដែលជាការវាយប្រហារ នៅតែបន្តក្នុងតំបន់មជ្ឈិមបូព៌ា។ ទីភ្នាក់ងារ អាអេហ្វប៉េ បានរាយការណ៍ដកស្រង់សម្តីមន្ត្រីយោធាអាមេរិក បញ្ជាក់ថាការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យនោះ គឺជាការឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះ Drone ធ្វើឡើង ដោយក្រុមសេនាជនដាក់ទៅលើទីកន្លែង និងបុគ្គលិករបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។ ក្រសួងការពារជាតិអាមេរិក បានចេញសេចក្តីថ្លែងការបញ្ជាក់ថាការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកនោះ បានវាយលើគោលដៅកន្លែងផ្ទុកអាវុធ និងកន្លែងធ្វើប្រតិបត្តិការរបស់សត្រូវក្នុងតំបន់២កន្លែង នៅលើទឹកដីស៊ីរីនិងលើទឹកដីក្នុង ប្រទេសអ៊ីរ៉ាក់។ សេចក្តីរាយការណ៍ពីអ្នកឃ្លាំមើលការវាយប្រហារនេះបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋ អាមេរិក បានសម្លាប់សេនាជន៥នាក់និងជាច្រើនទៀតបានរងរបួស។ លោកប្រធានាធិបតីអាមេរិកចូបៃដិន បានដាក់បញ្ជាលើការវាយប្រហារនេះ។ សូមបញ្ជាក់ថានេះ ជាការវាយប្រហារលើកទី២ ដែលលោក ចូបៃដិនបានបញ្ជាក្នុងការវាយតបតប្រឆាំងលើក្រុមសេនាជនគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីថ្មីអាមេរិកមក៕

  • ថៃ​រក​ឃើញ​កូ​វី​ដ​១​៩​ ​ប​ម្លែ​ង​ថ្មី​មាន​ប្រភព​ពី​អាហ្វ្រិក​ខាងត្បូង​

    ថៃ​រក​ឃើញ​កូ​វី​ដ​១​៩​ ​ប​ម្លែ​ង​ថ្មី​មាន​ប្រភព​ពី​អាហ្វ្រិក​ខាងត្បូង​

    ​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​Bet​a​ (​វី​រុ​សប​ម្លែ​ង​ខ្លួន​ថ្មី​មាន​ប្រភព​ដើម​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​) ​ជា​លើក​ដំបូងបង្អស់​ ​នៅ​ក្នុង​ទីក្រុង​បាងកក​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ ​Bang​kok ​Post​ ​នៅ​ថ្ងៃចន្ទ​ ​ទី​២​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​។​ ​លទ្ធ​ល​ផល​នៃ​ការស៊ើបអង្កេត​បឋម​ ​បាន​រក​ឃើញ​ថា​ ​អ្នកជំងឺ​ម្នាក់​នោះ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ករណី​ឆ្លង​នៅ​ខេត្ត​ N​a​rat​h​i​w​at​ ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​។ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ថ្ងៃ​ទី​២​៨​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ក្នុង​ប្រទេស​ចំនួន​២​២​នាក់​បន្ថែម​ទៀត​ ​ខណៈ​ឆ្លង​ថ្មី​មាន​ ​៥​៤​០​៦​ករណី​ទៀត​។​ ​ចំនួន​ស្លាប់​ថ្មី​នេះ​ធ្វើឲ្យ​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​ថៃ​បាន​កើន​ដល់​១​៩​៣​៤​នាក់​ហើយ​ ​រីឯ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​កើន​ដល់​ជិត​២​៥​ម៉ឺន​នាក់​ហើយ​៕ ​

  • នាយករដ្ឋមន្រ្តីឥណ្ឌាជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំងបង្ការ Covid-19 និងស្នើកុំជឿលើពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងវ៉ាក់សាំង (មានវីដេអូ)

    នាយករដ្ឋមន្រ្តីឥណ្ឌាជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំងបង្ការ Covid-19 និងស្នើកុំជឿលើពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងវ៉ាក់សាំង (មានវីដេអូ)

    ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានលើកទឹកចិត្តប្រជាជន អោយជម្នះនូវភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងការពារ និងបានអំពាវនាវពួកគេកុំអោយជឿលើពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ ការជំរុញរបស់លោក Modi ត្រូវបានធ្វើឡើងចំពេលមានការព្រួយបារម្ភអំពីវីរុសបម្លែងថ្មី រួមទាំងវីរុសកូវីដ១៩បម្លែងថ្មី Delta Plus ជាដើម ។ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះបានថ្លែងនៅក្នុងសន្ទរកថាប្រចាំខែរបស់លោកតាមវិទ្យុថា ខ្ញុំសូមអោយអ្នកទាំងអស់គ្នាជឿទុកចិត្តលើអ្នកវិទ្យាសាស្ត្ររបស់យើង…មនុស្សជាច្រើនបានចាក់វ៉ាក់សាំង ហើយខ្ញុំក៏បានចាក់ពីរដូសហើយដែរ ។ សូមកុំជឿពាក្យចចាមអារ៉ាមណាមួយដែលទាក់ទងនឹងវ៉ាក់សាំង… មានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចទទួលបានការការពារប្រឆាំងនឹងជំងឺដ៏សាហាវនេះ ។ គួរកត់សម្គាល់ កម្មវិធីចាក់វ៉ាក់សាំងនៅប្រទេសឥណ្ឌា បានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមករា ដើមឆ្នាំនេះ ដោយប្រើវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកផ្ទាល់ចំនួន ០២ គឺវ៉ាក់សាំង Covishield និង Covaxin ។ បន្ទាប់មកវ៉ាក់សាំង Covid-19 របស់រុស្ស៊ី Sputnik V ក៏ត្រូវបានដាក់អោយប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាផងដែរ ៕ ប្រភព៖ ស៊ីនហួរ