-
ប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិកនឹងរក្សាការទំនាក់ទំនងជិតស្និតជាមួយអ៊ីស្រាអែល ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (មានវីដេអូ)

អ៊ីតាលី៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Yair Lapid បានអះអាងទៅកាន់សមភាគីអាមេរិកលោក Antony Blinken ថា ភាគីអ៊ីស្រាអែលមានការសង្ស័យជាខ្លាំង ជុំវិញកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងទីក្រុងវីយ្យែន ។ លោក Lapid បាននិយាយថា អ៊ីស្រាអែលពិតជាមានការសង្ស័យជាខ្លាំង ចំពោះកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឯទីក្រុងវីយ្យែន ដោយពួកយើងជឿជាក់ថា កិច្ចពិភាក្សាគួរតែធ្វើឡើងតាមកិច្ចសន្ទនាដោយផ្ទាល់ និងប្រកប ដោយវិជ្ជាជីវៈ មិនមែនធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាននោះទេ ។ បើតាមមន្រ្តីអាមេរិក លោក Blinken បានឆ្លើយតបទៅកាន់លោក Lapid វិញថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តរក្សាការទំនាក់ទំនងជិតស្និតជាមួយអ៊ីស្រាអែល ពាក់ព័ន្ធនឹងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ នៅក្នុងជំនួបទល់មុខជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលអ៊ីស្រាអែលថ្មីស្បថចូលកាន់តំណែងកាលពីជាង២សប្ដាហ៍មុន លោក Blinken និងលោក Lapid បានពិភាក្សាគ្នាប្រកបដោយភាពកក់ក្ដៅ និងវិជ្ជមាន ហើយលោក Lapid ផ្ទាល់ក៏បានសន្យាដែរថា នឹងជួសជុលឡើងវិញនូវកំហុសដែលកើតមាននៅក្នុងទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕ ប្រភព៖ CNA
-
២០២១៖ វៀតណាមត្រូវបានព្យាករណ៍ថា មានកំណើនសេដ្ឋកិច្ច ៦.៧ភាគរយ ទោះផ្ទុះកូវីដរលកទី៤

ធនាគារផ្តល់កម្ចីក្រៅប្រទេសរបស់សិង្ហបុរី UOB បានព្យាករណ៍ថា GDP ឬ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងមានកំណើនដល់ ៦.៧ភាគរយ ក្នុងឆ្នាំ២០២១នេះ។ ធនាគារថា កំណើនសេដ្ឋកិច្ចវៀតណាមនៅតែមានធម្មតា ជាមួយនឹងការនាំចេញកើនឡើង៣៥.៥ភាគរយ ក្នុងពេល៥ខែដំបូងនៃឆ្នាំ២០២១ បៀបធឿបនឹងពេលដូចគ្នា កាលពីឆ្នាំមុន រីឯការនាំចូលវិញ កើនឡើង៥៤ភាគរយ។ ទំហំវិនិយោគបរទេសផ្ទាល់ (FDI) នៅតែកើនឡើង តាំងពីដើមឆ្នាំមកទល់ពេលនេះ បង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគ និង ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កម្រិតពិភពលោករបស់វៀតណាម ក្នុងនោះ គិតត្រឹមខែឧសភា FDI មានទំហំ១៤ពាន់លានដុល្លារអាមេរិក កើនឡើង១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២០។ យ៉ាងណាក៏ដោយ រលកទី៤នៃការផ្ទុះជំងឺកូវីដ១៩ ផ្តើមកាលពីថ្ងៃទី២៧ មេសា ២០២១មក បាននាំឲ្យមានការរឹតត្បិតនិងបិទខ្ទប់ឡើងវិញ ដែលរំខានដល់អាជីវកម្ម និងប្រតិបត្តិការឧស្សាហកម្មនានា នេះបើតាមធនាគារដែលបានបញ្ចេញរបាយការណ៍ កាលពីថ្ងៃសុក្រ៕ ប្រភពពី VNexpress
-
ប្រជាជនកូរ៉េខាងជើងសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់លោក គីម ជុងអ៊ុន ក្រោយស្រកទម្ងន់យ៉ាងលឿន (មានវីដេអូ)

-
វីរុសបម្លែងថ្មី Delta កំពុងក្លាយជាការព្រួយបារម្ភខ្លាំង ក្រោយសហភាពអឺរ៉ុបបន្ធូរបន្ថយវិធានការណ៍ពាក់ម៉ាស់ (មានវីដេអូ)

-
គណៈកម្មាធិការជំនាញសិង្ហបុរី អះអាងថា អត្ថប្រយោជន៍នៃវ៉ាក់ សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតែបន្ត មានច្រើនជាងហានិភ័យ (មានវីដេអូ)

-
ថៃ៖ ឆ្លងកូវីដ១៩ថ្មីជាង៥ពាន់នាក់ ស្លាប់២២នាក់ទៀត

អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាថ្ងៃទី២៨ មិថុនា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន២២នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៥៤០៦ករណីទៀត។ ចំនួនស្លាប់ថ្មីនេះធ្វើឲ្យអ្នកស្លាប់សរុបនៅប្រទេសថៃបានកើនដល់១៩៣៤នាក់ហើយ រីឯអ្នកឆ្លងកូវីដ១៩ កើនដល់ជិត២៥ម៉ឺននាក់ហើយ។ មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗជាង៥ពាន់នាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន៩នាក់ផងដែរ៕
-
វីរុសបម្លែងថ្មី Delta កំពុងក្លាយជាការព្រួយបារម្ភខ្លាំង ក្រោយសហភាពអឺរ៉ុបបន្ធូរបន្ថយវិធានការណ៍ពាក់ម៉ាស

បរទេស៖ ការព្រួយបារម្ភខ្លាំងបាននិងកំពុងបន្តកើនឡើងនៅក្នុងសហភាពអឺរ៉ុបថា ការសម្រេចចិត្តដោយរដ្ឋមួយចំនួន ដើម្បីបន្ធូរបន្ថយច្បាប់ពាក់ម៉ាសការពារនោះ នឹងនាំអោយមានករណីឆ្លងរីករាលដាលខ្លាំង នៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអឺរ៉ុប (ECDC) បញ្ជាក់ថា វីរុសបម្លែងថ្មី Delta មានរហូតដល់៤០ ទៅ ៦០ភាគរយដែលអាចចម្លងបានច្រើនជាងវីរុសបម្លែងថ្មី Alpha ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស ។ ទន្ទឹមគ្នា មជ្ឈមណ្ឌលនេះបានធ្វើការប៉ាន់ប្រមាណថា វីរុសបម្លែងថ្មី Delta នឹងរ៉ាប់រងរហូតដល់៩០ភាគរយឯណោះសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុបនៅត្រឹមចុងខែសីហាខាងមុខនេះ ។ គួរកត់សម្គាល់ ការព្រួយបារម្ភខាងលើនេះបានកើតមានឡើងស្របពេលដែលប្រទេសបារាំង និងអេស្ប៉ាញបានដកវិធានការណ៍ពាក់ម៉ាសនៅពេលចេញទៅខាងក្រៅផ្ទះ ជាមួយនឹងលក្ខខណ្ឌជាក់លាក់ ។ ចំនែកឯនៅប្រទេសអ៊ីតាលីវិញ វិធានការណ៍ពាក់ម៉ាសក៏នឹងលែងក្លាយជាកាតព្វកិច្ច គិតចាប់ពីថ្ងៃចន្ទនេះតទៅផងដែរ ។ តួយ៉ាង នៅរដ្ឋធានីម៉ាឌ្រីត របស់ប្រទេសអេស្ប៉ាញ មនុស្សមួយចំនួនត្រូវបានគេឃើញដើរចេញក្រៅកាលពីចុងសប្តាហ៍ដោយគ្មានរបាំងមុខ ប៉ុន្តែមនុស្សជាច្រើននៅតែពាក់ម៉ាស ដោយសារតែការព្រួយបារម្ភពីវីរុសបម្លែងថ្មី ៕ ប្រភព៖ NHK
-
គណៈកម្មាធិការជំនាញសិង្ហបុរីអះអាងថា អត្ថប្រយោជន៍នៃវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតែបន្តមានច្រើនជាងហានិភ័យ

សិង្ហបុរី៖ គណៈកម្មាធិការជំនាញរបស់សិង្ហបុរី ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា អត្ថប្រយោជន៍នៃការទទួលការចាក់វ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA នៅតែបន្តមានច្រើនជាងហានិភ័យ ។ ការអះអាងបែបនេះរបស់គណៈកម្មាធិការជំនាញសិង្ហបុរី គឺជាការឆ្លើយតបទៅនឹងលិខិតបើកចំហរមួយ ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលត្រូវបានសន្មត់ថា ជារបស់ក្រុមវេជ្ជបណ្ឌិត រួមទាំងអ្នកជំនាញផ្នែកបេះដូងម្នាក់ ដែលអំពាវនាវអោយបញ្ឈប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់យុវជនសង្ហិបុរី បន្ទាប់ពី របាយការណ៍របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិកកំពុងស៊ើបអង្កេតទៅលើករណីស្លាប់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងដូសទីពីរ នៃវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ។ គួរកត់សម្គាល់ និយតករឱសថនៅក្នុងប្រទេសជាច្រើនកំពុងស៊ើបអង្កេតលើករណីរលាកសាច់ដុំបេះដូង និង រលាកស្រោមបេះដូង ដែលត្រូវបានរកឃើញញឹកញាប់លើបុរស ក្រោយពេលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬ Moderna ដែលអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យា mRNA នេះ ៕ ប្រភព៖ CNA
-
ក្រុមតាលីបង់អំពាវនាវអោយសហរដ្ឋអាមេរិកគោរពតាមកិច្ចព្រមព្រៀងសន្តិភាពកាលពី០២ឆ្នាំមុន

បរទេស៖ សមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមតាលីបង់បានលើកឡើងថា ក្រុមខ្លួនបាននិងកំពុងជំរុញអោយសហរដ្ឋអាមេរិក គោរពតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានបង្កើតឡើងដោយភាគីទាំងពីរកាលពី០២ឆ្នាំមុន ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ជប៉ុន NHK លោក Suhail Shaheen បាននិយាយថា ក្រុមតាលីបង់បាននិងកំពុងបន្តចរចាជាមួយមន្រ្តីអាមេរិក នៅពីក្រោយកិច្ចប្រជុំផ្លូវការ ។ លោក Shaheen បន្តថា កិច្ចព្រមព្រៀងសន្តិភាពបានអំពាវនាវអោយសហរដ្ឋអាមេរិក ធ្វើការឆ្ពោះទៅរកការដោះលែងអ្នកទោសតាលីបង់ដែលនៅសេសសល់ទាំងអស់ និងការដកទណ្ឌកម្មរបស់អង្គសហប្រជាជាតិទៅលើសមាជិកតាលីបង់ជាន់ខ្ពស់ ។ លោកបន្ថែមថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងឆ្ពោះទៅរកគោលដៅក្នុងរយៈពេលបីខែ បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចពិភាក្សាសន្តិភាពរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។ គួរកត់សម្គាល់ កិច្ចចរចាសន្តិភាពរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចាប់ផ្តើមឡើងកាលពីខែកញ្ញា ហើយបានកើតមានឡើងតែមួយរយៈប៉ុណ្ណោះ ។ ប៉ុន្តែពួកគេនៅតែស្ថិតក្នុងជម្លោះលើប្រព័ន្ធនយោបាយ និងលក្ខខណ្ឌឈប់បាញ់ ៕ ប្រភព៖ NHK
-
ប្រជាជនកូរ៉េខាងជើងសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់លោក គីម ជុងអ៊ុន ក្រោយស្រកទម្ងន់យ៉ាងលឿន

កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា បានស្រកទម្ងន់យ៉ាងឆាប់រហ័ស ដែលប្រការនេះ ធ្វើអោយប្រជាជនរដ្ឋកម្មុយនីស្តដ៏ឯកោមួយនេះមានការព្រួយបារម្ភ ជុំវិញបញ្ហាសុខភាពរបស់គាត់ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់កូរ៉េខាងជើង ហើយតាមរយៈវីដេអូមុន និងក្រោយ ដែលបានចងក្រងដោយសារព័ត៌មានរ៉យទ័រនោះ ពិតជាបានបង្ហាញថា គាត់ (លោក គីម) ហាក់ដូចជាមានរាងស្តើងជាងមុនគួរអោយកត់សម្គាល់ ។ ជាក់ស្តែងនៅដើមខែនេះ ទូរទស្សន៍របស់កូរ៉េខាងជើងបានចាក់ផ្សាយវីដេអូរបស់លោក គីម ដែលបានចូលរួមក្នុងពិធីជប់លៀងមួយ ប៉ុន្តែវីដេអូប្លែកមួយដែលត្រូវបានគេនិយាយថា មានរយៈពេលប្រហែលជា៤ខែប៉ុណ្ណោះនៅក្នុងខែកុម្ភៈ ហើយត្រូវបានថតពីមុំដូចគ្នាបានបង្ហាញពីភាពខុសគ្នានៃរូបរាងរបស់លោក គីម ។ យ៉ាងណាមិញ វាមិនច្បាស់ទេថាតើហេតុអ្វីបានលោក គីម ស្រកទម្ងន់លឿនយ៉ាងនេះ ហើយរបាយការណ៍ក៏មិនបានផ្តល់ព័ត៌មានលម្អិតនោះដែរ ៕ ប្រភព៖ Reuters