Category: ព័ត៌មានអន្តរជាតិ

  • ក្រុមហ៊ុន Microsoft ៖ Windows 11 បង្កើតឡើងដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត (មានវីដេអូ)

    ក្រុមហ៊ុន Microsoft ៖ Windows 11 បង្កើតឡើងដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត (មានវីដេអូ)

    Video: https://fb.watch/6mDtixQg6O/ អាមេរិក៖ ក្រុមហ៊ុន Microsoft បានគូសបញ្ជាក់ថា Windows 11 ត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់បំផុត ជាពិសេសដើម្បីបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះមាន Store, Game និងមុខងារដ៏សម្បូរបែបជាច្រើនទៀត ។ ការអះអាងបែបនេះរបស់ Microsoft ធ្វើឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានប្រកាសបង្ហាញ Windows 11 ជាផ្លូវការ និងបានធ្វើឱ្យអ្នកគាំទ្រ និងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយរូបរាង និងសមត្ថភាពដ៏អស្ចារ្យ ក៏ដូចជាភាពសម្បូរបែបរបស់វា ។ គួរកត់សម្គាល់ រូបរាងថ្មីរបស់ Windows 11 ត្រូវបានអ្នកជំនាញធ្វើបច្ចុប្បន្នភាព (Update) ចេញពី Windows 10 ដោយគ្រាន់តែ Microsoft បានដាក់បញ្ចូលនូវមុខងារ និងកម្មវិធីជាច្រើនទៀត ដើម្បីអោយវាក្លាយជាប្រព័ន្ធប្រតិបត្តិការមួយដែលអស្ចារ្យបំផុតប្រចាំឆ្នាំ ៕ ប្រភព៖ Reuters

  • កូវីដ១៩៖ មនុស្សស្លាប់៥១នាក់ទៀត នៅប្រទេសថៃ

    កូវីដ១៩៖ មនុស្សស្លាប់៥១នាក់ទៀត នៅប្រទេសថៃ

    ប្រទេសថៃបានឲ្យដឹង នាព្រឹកថ្ងៃទី២៦ មិថុនា ២០២១នេះថា ខ្លួនមានករណីស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន៥១នាក់បន្ថែមទៀត ខណៈឆ្លងថ្មីចំនួន៤១៦១នាក់ទៀត៕ ប្រភពពី The Nation

  • WHO​ ​នឹង​បញ្ចូន​អ្នកជំនាញ​ទៅ​ជួយ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​ ​ដល់​វៀតណាម​

    WHO​ ​នឹង​បញ្ចូន​អ្នកជំនាញ​ទៅ​ជួយ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​ ​ដល់​វៀតណាម​

    ​អង្គការសុខភាព​ពិភពលោក​ ​ហៅ​កាត់​ថា​ ​WHO​ ​បាន​ឲ្យដឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៤​ ​មិថុនា​ ​២​០​២​១​ថា​ ​ខ្លួន​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ជួយ​ប្រទេស​មួយ​នេះ​ ​ស្រាវជ្រាវ​ ​និង​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ក្នុងពេលមានជំនួប​តាម​ទូរស័ព្ទ​ជាមួយនឹង​លោក​ ​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​ ​អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ ​លោក Pham Minh Chinhនាយករដ្ឋមន្ត្រី​វៀតណាម​បាន​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​វៀតណាម​ប្រឹងប្រែង​ជាមួយ​ពិភពលោក​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ ​ហើយ​ស្ងើចសរសើរ​ខ្លាំង​ចំពោះ​តួនាទី​របស់​ ​WHO​ ​ក្នុង​ការ​សម្របសម្រួល​លើ​កិច្ចប្រឹងប្រែង​អន្តរជាតិ​ ​ប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាត​នេះ​ ​ហើយ​ជំរុញ​ខ្លាំង​លើ​ការចែក​ចាយ​វ៉ាក់សាំង​ស្មើភាព​។​ លោក ​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​បាន​និយាយ​ថា​ ​WHO​ ​ទទួលស្គាល់​ពី​សំណើ​របស់​វៀតណាម​ ​ដែល​ចង់បាន​អាទិភាព​ក្នុង​ច្រក​ប្រភព​វ៉ាក់សាំង​ ​ហើយ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​ប្រចាំ​តំបន់​។​ ​ចាប់តាំង​ពី​ផ្តើម​ចាក់​វ៉ាក់សាំង​ ​កាលពី​ខែ​មីនា​ ​វៀតណាម​បាន​ចាក់​លើ​មនុស្ស​ប្រមាណ​៣​លាន​នាក់​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ខណៈ​វៀតណាម​ដាក់​ផែនការ​មាន​វ៉ាក់សាំង​១​៥​០​លាន​ដូ​ស​ ​ក្នុងឆ្នាំនេះ​ ​ចាក់​ជូន​ពលរដ្ឋ​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​៕​ ​ប្រភព​ពី​ ​V​N​express​

  • ចិនមានផែនការបញ្ជូនបេសកកម្មនាវិកដំបូងរបស់ខ្លួនទៅកាន់ភពអង្គារនៅឆ្នាំ ២០៣៣ (មានវីដេអូ)

    ចិនមានផែនការបញ្ជូនបេសកកម្មនាវិកដំបូងរបស់ខ្លួនទៅកាន់ភពអង្គារនៅឆ្នាំ ២០៣៣ (មានវីដេអូ)

    ចិន៖ ចិនមានគម្រោងបញ្ជូនបេសកកម្មនាវិកដំបូងរបស់ខ្លួន ទៅកាន់ភពអង្គារនៅឆ្នាំ ២០៣៣ ដោយមានជើងហោះហើរតាមដានជាទៀងទាត់ ដើម្បីអនុវត្តតាមផែនការរយៈពេលវែង ដើម្បីសាងសង់មូលដ្ឋានដែលមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នៅលើភពក្រហមនេះ និងទាញយកធនធានរបស់ភពនោះ ។ កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុនផលិតរ៉ុក្កែតដ៏ធំរបស់ចិន លោក វ៉ាង ស៊ាវុន បានប្រាប់សន្និសីទស្តីពីការរុករកទីអវកាសនៅប្រទេសរុស្ស៊ី តាមរយៈវីដេអូអនឡាញថា ការបញ្ជូនបេសកកម្មនាវិកទៅកាន់ភពអង្គារ គ្រោងធ្វើឡើងនៅឆ្នាំ ២០៣៣, ២០៣៥, ២០៣៧, ២០៤១ និងលើសពីនេះ ។ ទីភ្នាក់ងារអវកាសចិនផ្លូវការបានរាយការណ៍ដោយដកស្រង់សំដីលោក វ៉ាង ថា មុនពេលបេសកកម្មនាវិកចាប់ផ្តើម ប្រទេសចិននឹងបញ្ជូនមនុស្សយន្តទៅភពអង្គារ ដើម្បីសិក្សាទីតាំងដែលអាចធ្វើបាន សម្រាប់មូលដ្ឋាន និងដើម្បីកសាងប្រព័ន្ធដើម្បីទាញយកធនធាននៅទីនោះ ។ គួរកត់សម្គាល់ ផែនការដ៏មានមហិច្ឆតារបស់ចិនដែលនឹងពង្រឹងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដើម្បីនាំយកមនុស្សទៅលើភពអង្គារ ត្រូវបានគេបង្ហាញឱ្យដឹងច្បាស់ជាលើកដំបូង បន្ទាប់ពីប្រទេសចិនបានចុះចតយានរ៉ូបូតនៅលើភពក្រហមនេះ កាលពីពាក់កណ្តាលខែឧសភា ក្នុងបេសកកម្មដំបូងនៅទីនោះ ៕ ប្រភព៖ Reuters

  • លោក ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋ North Carolina ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនអោយទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ (មានវីដេអូ)

    លោក ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋ North Carolina ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនអោយទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ North Carolina នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនអោយទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈអត្រានៃការចាក់ថ្នាំបង្ការរោគបានថយចុះ បើទោះបីជាមានការខិតខំប្រឹងប្រែងទូទាំងប្រទេស ក្នុងការចាក់ថ្នាំដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ លោក បៃដិន មានគម្រោងទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសហគមន៍ Green Road ក្នុងតំបន់ Northeast Raleigh ជាទីដែលលោកនឹងត្រូវទៅមើលមណ្ឌលចាក់វ៉ាក់សាំងចល័តមួយកន្លែង ព្រមទាំងជួបជាមួយក្រុមកម្មករ និងអ្នកស្ម័គ្រផងដែរ ។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសេតវិមានប្រកាសថា ខ្លួននឹងមិនអាចឈានទៅសម្រេចគោលដៅរបស់លោកប្រធានាធិបតី ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់១ដូសជូនដល់មនុស្សពេញវ័យរបស់ខ្លួនប្រមាណ ៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យនោះទេ ខណៈបច្ចុប្បន្នមានតែរដ្ឋចំនួន១៥ និង ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ដែលបានសម្រេចនូវគោលដៅនោះ ។ ការប្រកាសខាងលើនេះបានកើតមានឡើងក្រោយលោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឱ្យជនជាតិអាមេរិកមកទទួលការចាក់វ៉ាក់សាំង ខណៈមានការគំរាមកំហែងពីវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង…

  • លោក ចូ បៃដិន៖ កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោកឈានដល់កិច្ចព្រមព្រៀងហើយ (មានវីដេអូ)

    លោក ចូ បៃដិន៖ កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោកឈានដល់កិច្ចព្រមព្រៀងហើយ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសថា កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោកបានឈានដល់កិច្ចព្រមព្រៀងហើយ រវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ មុននឹងការបោះឆ្នោតអនុម័តចូលមកដល់ ។ កញ្ចប់ថវិកាលើផែនការហេដ្ឋារចនាសម្ពន្ធរបស់លោក បៃដិន គឺមានទំហំទឹកប្រាក់៩៧៣ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ឬ១.២ទ្រីលានដុល្លារ សម្រាប់រយៈពេល៨ឆ្នាំ ហើយវាក៏មានបូកបញ្ចូលបន្ថែមជាមួយកញ្ចប់ថវិកាថ្មី ៥៧៩ពាន់លានដុល្លារផងដែរ ។ ការប្រកាសពីកិច្ចព្រមព្រៀងនេះ កើតមានឡើងកំឡុងធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោក បៃដិន បានជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា១១រូប ដែលបានឯកភាពគ្នាលើផែនការកញ្ចប់ថវិកានេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា លោកនឹងមិនចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកា លើផែនការហេដ្ឋារចនាសម្ពន្ធ នេះទេ បើសិនជាសេចក្ដីព្រាងច្បាប់ស្ដីពីការស្រុះស្រួលគ្នា ឬ reconciliation bill មិនត្រូវបានអនុម័តដែរទេនោះ ៕ ប្រភព៖ CNA

  • ប្រធានាធិបតី​ចិន​-រុស្ស៊ី​ណាត់ជជែកគ្នា ​ថ្ងៃ​២​៨​ ​មិថុនា​

    ប្រធានាធិបតី​ចិន​-រុស្ស៊ី​ណាត់ជជែកគ្នា ​ថ្ងៃ​២​៨​ ​មិថុនា​

    ប្រធានាធិបតី​ចិន​ ​ស៊ី​ ​ជី​នភី​ង​ ​គ្រោង​នឹង​មាន​ជំនួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ​ពូ​ទី​ន​ ​តាម​ប្រព័ន្ធ​វីដេអូ​ ​នា​ថ្ងៃ​ទី​២​៨​ ​មិថុនា​ ​២​០​២​១​ខាងមុខនេះ​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ Hua Chunying ​ប្រកាស​ឲ្យដឹង​ ​នា​ថ្ងៃ​ទី​២​៥​ ​មិថុនា​ ​២​០​២​១​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ ​មុននេះ​បន្តិច​។​ ​ជា​ការ​កត់​សម្គាល់​ ​ថ្មីៗ​នេះ​ ​លោកពូ​ទី​ន​ ​ទើប​តែ​ជួប​ផ្ទាល់​ជាមួយ​ ​លោក​ ចូ ​បៃ​ឌិន​ ​ប្រធានាធិបតីអាមេរិក​ ​នៅ​ប្រទេស​ស្វីស​ ​ដើម្បី​ដោះស្រាយបញ្ហា​ខ្វែងគំនិត​គ្នា​មួយ​ចំនួន​។​ ​ស៊ី​ន​ហួរ​មិនបាន​បង្ហាញ​ពី​ប្រធាន​បទ​អ្វី​ ​ដែល​មេដឹកនាំ​ចិន​និង​រុស្ស៊ី​ជួបគ្នា​ ​នា​ដើម​ស​ប្តាហ៍​ក្រោយនេះ​ទេ​៕​

  • កូវីដ​៖​ ​ថៃ​មាន​ស្លាប់​៤​៤​នាក់​ទៀត​ ​ឆ្លង​ថ្មី​ជាង​៣​ពាន់​នាក់​

    កូវីដ​៖​ ​ថៃ​មាន​ស្លាប់​៤​៤​នាក់​ទៀត​ ​ឆ្លង​ថ្មី​ជាង​៣​ពាន់​នាក់​

    ប្រទេស​ថៃ​បាន​ប្រកាស​ពី​ ​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​៣​,​៦​៤​៤​នាក់​ ​និង​ស្លាប់​៤​៤​នាក់​ ​បន្ថែម​ទៀត​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ ​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នៅ​ថ្ងៃសុក្រ​ ​ទី​២​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​។​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងនោះ​ ​មាន​១​៦​៥​នាក់​ ​ជា​អ្នកទោស​នៅ​តាម​ពន្ធ​នាគា​រ​ ​និង​៣​១​នាក់​ ​ជា​អ្នក​ទើប​ត្រឡប់មក​ពីក្រៅ​ប្រទេស​ ​ហើយ​ទីក្រុង​បាងកក​រក​ឃើញ​ច្រើនជាង​គេ​ ​គឺ​១​,​១​៤​២​នាក់​។​ ​ថៃ​បាន​បន្ត​មាន​ករណី​ឆ្លង​ថ្មីៗ​ ​កើន​ដល់​២​៣​៦​,​២​៩​១​នាក់​ហើយ​ ​ក្នុង​នោះ​ ​១​,​៨​១​៩​នាក់​ស្លាប់​ ​និង​១​៩​៣​,​១​០​៦​នាក់​ ​ជាសះស្បើយ​ឡើងវិញ​៕​​

  • លោក ចូ បៃដិន សន្យាផ្តល់ជំនួយសហព័ន្ធ ក្រោយមនុស្ស៣នាក់ស្លាប់ ១២នាក់របួស និង៩៩នាក់ទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់អគារនៅរដ្ឋ Florida

    លោក ចូ បៃដិន សន្យាផ្តល់ជំនួយសហព័ន្ធ ក្រោយមនុស្ស៣នាក់ស្លាប់ ១២នាក់របួស និង៩៩នាក់ទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់អគារនៅរដ្ឋ Florida

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាផ្តល់ជំនួយសហព័ន្ធ បន្ទាប់ពីមនុស្សយ៉ាងតិចណាស់៣នាក់បានស្លាប់ និង១២នាក់រងរបួស ខណៈដែល៩៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់រលំអគារខុនដូមួយកន្លែងនៅភាគខាងជើងឆ្នេរ Miami កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ  ។ អគារ Champlain Towers South មានកម្ពស់១២ជាន់ដែលនៅផ្លូវ Collins ឆ្នេរម៉ៃអាមី ខាងលើនេះ បានបាក់រលំនៅម៉ោង១៖៣០នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Surfside រដ្ឋ Florida ។ ប្រធាននាយកដ្ឋានប៉ូលីស Miami-Dade លោក Freddy Ramirez បានប្រាប់សន្និសីទសារព័ត៌មានថា យើងមិនទាន់បានដឹងអំពីពួកគេ (ជនរងគ្រោះ) នៅឡើយ យើងកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការស្វែងរក ។ មន្ត្រីនៅតំបន់ Surfside លោក Andy Hyatt និយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអាចចំណាយពេលមួយសប្តាហ៍ ខណៈអាជ្ញាធរមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់បាក់រលំអគារនេះទេ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ អគារនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៨០ មានផ្ទះល្វែងចំនួន១៣៦ ។ មន្ត្រីជួយសង្គ្រោះមកពីនាយកដ្ឋានអគ្គិភ័យ និយាយថា ផ្ទះល្វែងប្រហែល៥៥បានដួលរលំនៅក្នុងហេតុការណ៍នេះ ៕…

  • អ្នកជំនាញជប៉ុនព្រមានពីការកើនឡើងវិញនូវករណីឆ្លងកូវីដ-១៩នៅក្នុងទីក្រុងតូក្យូ (មាវីដេអូ)

    អ្នកជំនាញជប៉ុនព្រមានពីការកើនឡើងវិញនូវករណីឆ្លងកូវីដ-១៩នៅក្នុងទីក្រុងតូក្យូ (មាវីដេអូ)

    Video https://fb.watch/6l7QdgHbi-/