Category: ព័ត៌មានអន្តរជាតិ

  • រុស្ស៊ីគំរាមបាញ់កម្ទេចចោលរាល់នាវាចម្បាំង ដែលបានបំពាន ដែន ទឹក​របស់​ខ្លួន បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ ( មានវីដេអូ)

    រុស្ស៊ីគំរាមបាញ់កម្ទេចចោលរាល់នាវាចម្បាំង ដែលបានបំពាន ដែន ទឹក​របស់​ខ្លួន បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ ( មានវីដេអូ)

    Video https://fb.watch/6l7aDWZR2w/

  • លោក ចូ បៃដិន ថ្កោលទោសចិន ជុំវិញការបិទ​ស្ថាប័នកាសែត Apple Daily របស់ទីក្រុងហុងកុង (មានវីដេអូ)

    លោក ចូ បៃដិន ថ្កោលទោសចិន ជុំវិញការបិទ​ស្ថាប័នកាសែត Apple Daily របស់ទីក្រុងហុងកុង (មានវីដេអូ)

    Video https://fb.watch/6l6ZzzVyLV/

  • លោក ចូ បៃដិន ថ្កោលទោសចិន ជុំវិញការបិទកាសែត Apple Daily របស់ទីក្រុងហុងកុង

    លោក ចូ បៃដិន ថ្កោលទោសចិន ជុំវិញការបិទកាសែត Apple Daily របស់ទីក្រុងហុងកុង

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើការថ្កោលទោសប្រទេសចិន ពាក់ព័ន្ធនឹងការបិទកាសែតដែលមានទំនោរគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង Apple Daily ដោយលោក បៃដិន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់ប្រជាជនហុងកុង និងអ្នកដែលក្រោកឈរឡើង ដើម្បីសេរីភាពដែលមនុស្សទាំងអស់សមនឹងទទួលបាន ។សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បាននិយាយថា វាគឺជាថ្ងៃដ៏ក្រៀមក្រំមួយសម្រាប់សេរីភាពសារព័ត៌មានក្នុងទីក្រុងហុងកុង និងជុំវិញពិភពលោក ។ លោកបន្តថា ការបង្ក្រាបកាន់តែខ្លាំងឡើងដោយទីក្រុងប៉េកាំង បានឈានដល់កម្រិតមួយដែលកាសែត Apple Daily ដែលជាមូលដ្ឋានគ្រឹះនៃសារព័ត៌មានឯករាជ្យនៅហុងកុង ឥឡូវនេះបានបញ្ឈប់ការបោះពុម្ពផ្សាយហើយ ។ ទន្ទឹមនេះ លោក បៃដិន ក៏បានជម្រុញទីក្រុងប៉េកាំងអោយឈប់ផ្តោតគោលដៅលើសារព័ត៌មានឯករាជ្យ ហើយដោះលែងអ្នកកាសែត និងអ្នកសារព័ត៌មានដែលត្រូវបានឃុំខ្លួន ដោយលោកបន្ថែមថា សកម្មភាពសារព័ត៌មាន គឺមិនមែនជាបទឧក្រិដ្ឋទេ ។គួរកត់សម្គាល់ ថ្មីៗនេះ កាសែត Apply Daily ត្រូវបានអាជ្ញាធរហុងកុងបង្កកទ្រព្យសម្បត្តិ រួមទាំងចាប់ខ្លួនអ្នកសារព័ត៌មាន បន្ទាប់ពីកាសែតមួយនេះ បានចុះផ្សាយអត្ថបទមួយអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មលើមេដឹកនាំចិន និងហុងកុង ។ ប្រធានប្រតិបត្តិហុងកុងលោកស្រី ការី ឡាំ បានការពាររដ្ឋាភិបាលខ្លួនថា វាមិនមែនជាបញ្ហាអ្វីឡើយ ដែលសារព័ត៌មានរិះគន់រដ្ឋាភិបាល…

  • រុស្ស៊ីសម្តែងការព្រួយបារម្ភថា អាមេរិកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដើម្បីគ្រប់គ្រងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

    រុស្ស៊ីសម្តែងការព្រួយបារម្ភថា អាមេរិកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដើម្បីគ្រប់គ្រងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

    រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញការព្រួយបារម្ភថា សហរដ្ឋអាមេរិកបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដើម្បីគ្រប់គ្រងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ក្រសួងការពារជាតិរុស្ស៊ីបានធ្វើជាម្ចាស់រៀបចំវេទិការសន្និសិទមួយស្តីពីសន្តិសុខអន្តរជាតិ ដែលចាប់ផ្តើមប្រព្រឹត្តិទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងទីក្រុងមូស្គូ ។ ប្រធានទីភ្នាក់ងារចារកម្មយោធារុស្ស៊ី GRU គឺលោក អ៊ីហ្គោ ខូស្ទីយូកូវ (Igor Kostyukov) បាននិយាយថា បច្ចុប្បន្នរុស្ស៊ីបានដាក់ជាក្រុមលើសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ថា ជា “ប្រទេស Quad” ហើយថា អាមេរិកកំពុងព្យាយាមបង្កើតអ្វីមួយដូចជាអង្គការ NATO នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពាក់ព័ន្ធនឹងប្រទេសឥណ្ឌាដែលបានប្រកាន់យកគោលការណ៍ការទូតឯករាជ្យ ។គួរកត់សម្គាល់ ទីក្រុងមូស្គូទំនងជាមានការព្រួយបារម្ភចំពោះទីក្រុងវ៉ាស៊ីនតោន ដែលបានពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចដែលធ្លាប់បានធ្វើនៅអឺរ៉ុប ដោយបន្ថែមអតីតសាធារណរដ្ឋសូវៀតចូលទៅក្នុងអង្គការ NATO ៕ ៕ ប្រភព៖ NHK

  • រុស្ស៊ីគំរាមបាញ់កម្ទេចចោលរាល់នាវាចម្បាំង ដែលបានបំពានដែនទឹករបស់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ

    រុស្ស៊ីគំរាមបាញ់កម្ទេចចោលរាល់នាវាចម្បាំង ដែលបានបំពានដែនទឹករបស់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ

    រុស្ស៊ី៖ មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា រុស្ស៊ីអាចនឹងបាញ់កម្ទេចរាល់នាវាចម្បាំងទាំងឡាយណា ដែលបានបំពានដែនទឹករបស់ខ្លួន ខណៈការព្រមាននេះ ធ្វើឡើងក្រោយឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលនាវាពិឃាតអង់គ្លេសបានចុះចតនៅក្បែរតំបន់គ្រីមា ក្នុងតំបន់មួយដែលទីក្រុងមូស្គូអះអាងថា ជាដែនទឹករបស់ខ្លួន ។ ទន្ទឹមនេះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គេ រីយ៉ាបកូវ (Sergei Ryabkov)ក៏បានបញ្ជាក់ដែរថា ភាពមិនអាចរំលោភបាននៃព្រំដែនរុស្ស៊ី គឺជាការចាំបាច់ដាច់ខាត ហើយថា វានឹងត្រូវបានការពារគ្រប់មធ្យោបាយការទូត នយោបាយ និងយោធាប្រសិនបើចាំបាច់ ។ បើតាមកងកម្លាំងរុស្ស៊ី នាវាចម្បាំងមួយគ្រឿងរបស់ខ្លួនបានបាញ់ព្រមាន ក្នុងគ្រាដែលយន្ដហោះចម្បាំងរបស់ខ្លួនមួយគ្រឿងទៀតបានទម្លាក់គ្រាប់បែកនៅលើផ្លូវរបស់នាវាពិឃាតអង់គ្លេស កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីបណ្ដេញនាវានោះ ចេញពីតំបន់ក្បែរក្រុងសេវ៉ាស្តូផូល (Sevastopol) ។ ពាក់ព័ន្ធនឹងភាពតានតឹងខាងលើនេះដែរ ភាគីអង់គ្លេសបានបដិសេធ ដោយនិយាយថា នាវារបស់ខ្លួនមិនត្រូវបានបណ្តេញចេញទេ ដោយគូសបញ្ជាក់ថា នាវានោះកំពុងបើកនៅលើដែនទឹករបស់ប្រទេសអ៊ុយក្រែន ៕ ប្រភព៖ CNA

  • អ្នកជំនាញជប៉ុនព្រមានពីការកើនឡើងវិញនូវករណីឆ្លងកូវីដ-១៩នៅក្នុងទីក្រុងតូក្យូ

    អ្នកជំនាញជប៉ុនព្រមានពីការកើនឡើងវិញនូវករណីឆ្លងកូវីដ-១៩នៅក្នុងទីក្រុងតូក្យូ

    ជប៉ុន៖ អ្នកជំនាញជប៉ុនកំពុងព្រមានអំពីការកើនឡើងឡើងវិញដែលអាចទៅរួច ពាក់ព័ន្ធនឹងករណីឆ្លងវីរុសកូវីដ១៩នៅក្នុងទីក្រុងតូក្យូ ដោយផ្អែកលើការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍នាពេលថ្មីៗនេះនៅក្នុងចំនួនករណីឆ្លង ។ ក្រុមអ្នកជំនាញបានផ្តល់យោបល់ដល់រដ្ឋាភិបាលទីក្រុងតូក្យូ នៅក្នុងការសំរេចចិត្តនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរក្សាការប្រុងប្រយ័ត្នចំពោះស្ថានភាពឆ្លង និងប្រព័ន្ធថែទាំសុខភាពនៅក្នុងរដ្ឋធានីក្នុងកំរិតខ្ពស់បំផុត ។ ជាមួយគ្នានេះ ព្រះចៅអធិរាជជប៉ុន Naruhito ក៏បានបង្ហាញការព្រួយបារម្ភដែរថា ព្រឹត្តិការណ៍ Olympic Games អាចនឹងក្លាយជាមូលហេតុបង្កអោយជំងឺកូវីដ១៩មានការរីករាលដាល ខណៈមានការព្រួយបារម្ភយ៉ាងច្រើនសំណាក់សាធារណៈជន ។ គួរកត់សម្គាល់ ព្រះចៅអធិរាជជប៉ុន Naruhito គឺជាអធិរាជកិត្តិយស សម្រាប់ព្រឹត្តិការណ៍ Tokyo 2020 Games ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ បន្ទាប់ពីត្រូវបានពន្យាពេលអស់មួយឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ១៩ ៕ ប្រភព៖ NHK

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨០លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩១ម៉ឺននាក់ និងជាសះស្បើយ១៦៥លាន៤០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨០លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩១ម៉ឺននាក់ និងជាសះស្បើយ១៦៥លាន៤០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨០លាន៧៤ម៉ឺន៩ពាន់៥៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩១ម៉ឺន៥ពាន់៥៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៥លាន៤០ម៉ឺន២ពាន់៨០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៦ម៉ឺន៤ពាន់៨៧៤នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់៦៨៥នាក់ និងជាសះស្បើយចំនួន២៨លាន៨៧ម៉ឺន១ពាន់៨៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន១៣ម៉ឺន៣ពាន់៤១៧នាក់ ស្លាប់៣៩ម៉ឺន៣ពាន់៣៣៨នាក់ និងជាសះស្បើយ២៩លាន១២ម៉ឺន៣៤០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន២៤ម៉ឺន៣ពាន់៤៨៣នាក់ ស្លាប់ចំនួន៥០ម៉ឺន៩ពាន់២៨២នាក់ និងជាសះស្បើយ១៦លាន៥១ម៉ឺន១ពាន់៧០១នាក់ ៕ ប្រភព៖ worldometers

  • ថៃកម្មង់ទិញវ៉ាក់សាំង Pfizer ២០លានដូស ចាក់ឲ្យក្មេង ចាប់ពី១២ឆ្នាំដែរ

    ថៃកម្មង់ទិញវ៉ាក់សាំង Pfizer ២០លានដូស ចាក់ឲ្យក្មេង ចាប់ពី១២ឆ្នាំដែរ

    វ៉ាក់សាំង Pfizer ត្រូវបានរដ្ឋាភិបាលថៃអនុម័តឲ្យប្រើប្រាស់មួយទៀត ជាមួយនឹងការបញ្ជាទិញ២០លានដូស ហើយក្រុមហ៊ុនអាមេរិកមួយនេះត្រូវដឹកមកថៃ មុនដាច់ឆ្នាំ២០២១នេះ នេះបើតាម The Nation ចេញផ្សាយ នាថ្ងៃនេះ។ ប្រភពថា វ៉ាក់សាំងនេះគឺជាក្តីសង្ឃឹម លើប្រសិទ្ធិភាពដល់ វ័យចាប់ពី១២ ទៅ១៨ឆ្នាំដែរ។ វ៉ាក់សាំងនេះគឺជាប្រភេទវ៉ាក់សាំងទី៦ហើយ ដែលថៃអនុម័តឲ្យប្រើក្នុងប្រទេស ពោលគឺបន្ទាប់ពី Sinovac, Sinopharm, AstraZeneca, Johnson & Johnson និង Sputnik V៕

  • វៀតណាម​ស្នើ​កូរ៉េ​ខាងត្បូង​សហការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​

    វៀតណាម​ស្នើ​កូរ៉េ​ខាងត្បូង​សហការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​២​៤​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​ភាគី​វៀតណាម​បាន​ស្នើសុំ​កិច្ច​សហការ​ជាមួយ​កូរ៉េ​ខាងត្បូង​ ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​។​ ​សំណើ​នេះ​បាន​កើតមានឡើង​ ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ Bu​i​ ​Than​h​ ​Son​ ​និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ C​h​un​g​ ​E​u​i​-​yon​g​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​មិថុនា​ ​ម្សិលមិញ​ ​នៅ​ក្រុង​ហាណូយ​។​ ​រដ្ឋមន្ត្រី​វៀតណាម​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​។​ ​វៀតណាម​ថា​ ​ការ​ផលិត​វ៉ាក់សាំង​នេះ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ​និង​ឲ្យ​ប្រជាពលរដ្ឋ​វិល​ត្រលប់​មក​ប្រក្រតី​ភាព​ឡើងវិញ​។​ ​ផ្អែក​តាម​ប្រភព​ ​ភាគី​កូរ៉េ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ​ពី​ថ្ងៃ​ទី​២​១​ ​ដល់​ ​២​៣​ ​មិថុនា​ ​បាន​អះអាង​ថា​ ​កូរ៉េ​ខាងត្បូង​តែងតែ​ជំរុញ​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជា​មូ​យ​វៀតណាម​ជានិច្ច​ ​ដោយគូ​ស​បញ្ជាក់​ថា​ ​វៀតណាម​នឹង​ក្លាយ​ជា​ដៃគូ​ជិត​ស្និ​ទ​ ​ក្នុង​ដំ​ណើ​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។​ ​សំណើ​របស់​វៀតណាម​លើ​ការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​នេះ​ ​ក៏​កើតមាន​ក្រោយពេល​ ​កូរ៉េ​ខាងត្បូង​ ​កាលពី​ខែ​ឧសភា​ ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ចំនួន​ពីរ​ ​Modern​a​ ​និង​ ​No​v​a​v​a​x ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេស​របស់​ខ្លួន​៕​

  • បាតុកម្ម​នៅ​ថៃ​ផ្ទុះ​ជាថ្មី​ ​ចំ​ពេល​កូ​វី​ដ​១​៩​រលក​ទី​៣​

    បាតុកម្ម​នៅ​ថៃ​ផ្ទុះ​ជាថ្មី​ ​ចំ​ពេល​កូ​វី​ដ​១​៩​រលក​ទី​៣​

    បាតុករ​រាប់​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​ឡើងវិញ​ ​នា​ថ្ងៃនេះ​ ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ ​លាលែង​ពី​តំណែង​ ​ដោយ​មិន​ស្តាប់​តាម​ការព្រមាន​ពី​អាជ្ញាធរ​ ​អំពី​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19​។ ​ការ​ធ្វើសកម្មភាព​បាតុកម្ម​នា​ថ្ងៃ​ទី​២​៤​ ​មិថុនា​នេះ​កើតមាន​ ​ចំ​ពេល​ខួប​ទី​៨​៩​ ​នៃ​ចលនា​បដិវត្តន៍​សៀម​ឆ្នាំ​១​៩​៣​២​ ​ដែល​បាន​ប្រែក្លាយ​ប្រទេស​ថៃ​ ​ពី​ការ​ស្ថិត​ក្រោម​របប​រាជា​និយម​ដាច់ខាត​ ​ទៅ​ជារបប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ កាលពី​​​ពាក់កណ្តាលឆ្នាំ២០២០ ដល់ចុងឆ្នាំ​ ​បាតុកម្ម​ក៏​កើតមានឡើង​ជា​ញឹកញាប់​ ​នៅ​ទីក្រុង​បាងកក​ផង​ដែរ​ ​ប៉ុន្តែ​វា​បាន​ថមថយ​ទៅវិញ​ ​ក្រោយ​ការ​រាតត្បាត​ ​CO​V​I​D​-19 ​និង​ការ​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​ចលនា​បាតុកម្ម​៕ ប្រភពពី AFP