-
អវកាសយានិកចិនហ្វឹកហាត់ក្រោមទឹក ក្នុងលំនាំនៃភាពគ្មានទម្ងន់នៅក្នុងលំហ សម្រាប់បេសកកម្មស្ថានីយ៍អវកាស Tiangong (មានវីដេអូ)

ចិន៖ អវកាសយានិកចិនទទួលការបណ្តុះបណ្តាលក្រោមទឹក ដោយធ្វើតាមលំនាំនៃភាពគ្មានទម្ងន់នៅក្នុងលំហ សម្រាប់បេសកកម្មស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន ។ ដើម្បីបំពេញបេសកម្ម៥ម៉ោងនៅក្នុងលំហរអាកាសនោះ អវកាសយានិកត្រូវឆ្លងកាត់ការហ្វឹកហាត់ក្រោមទឹករយៈពេល៥០ម៉ោងនៅលើផែនដី ដោយវគ្គបណ្តុះបណ្តាលនីមួយៗមានរយៈពេល៤ទៅ៦ម៉ោង ។ អវកាសយានិកត្រូវស្លៀកឈុតហ្វឹកហាត់ ដែលមានទម្ងន់ជិត២២០គីឡូក្រាម ហើយចូលទៅក្នុងធុងទឹកធំមួយ ដែលមានជំនួយពីដែកមេហ្គានិច ។ អាងហ្វឹកហាត់នេះមានជម្រៅ១០ម៉ែត្រ និងមានអង្កត់ផ្ចិត២៣ម៉ែត្រ គឺធំជាងគេនៅអាស៊ី ។ គួរកត់សម្គាល់ ចិនទើបបានបាញ់បង្ហោះយានអវកាសហ្ស៊ិនជិន-១២ប្រកបដោយភាពជោគជ័យ និងបានបញ្ជូនអវកាសយានិកចំនួន៣នាក់ទៅមណ្ឌលស្ថានីយ៍ស្នូល ធានហើ សម្រាប់បេសកម្មរយៈពេល៣ខែ ដែលជាការស្នាក់នៅយូរបំផុតសម្រាប់កម្មវិធីអវកាសរបស់ប្រទេសចិន ៕ ប្រភព៖ CGTN
-
មន្រ្តីអាមេរិក៖ បច្ចុប្បន្ន គ្មានផែនការរៀបចំជំនួបរវាងប្រមុខការទូតអាមេរិក និងចិននៅអំឡុងកិច្ចប្រជុំ G20 ឡើយ (មានវីដេអូ)

អាមេរិក៖ មន្រ្តីក្រសួងការបរទេសអាមេរិកនៅថ្ងៃពុធនេះបញ្ជាក់ថា មកទល់ពេលនេះ នៅពុំទាន់មានគម្រោងរៀបចំជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីចិនលោក Wang Yi ដែលពួកលោកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីនាសប្តាហ៍ក្រោយនេះនៅឡើយទេ បន្ទាប់ពីសារព័ត៌មាន Financial Times បានចុះផ្សាយថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងពិភាក្សាគ្នាលើកិច្ចប្រជុំទ្វេភាគីមួយ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ត្រូវបានគេសាកសួរនៅក្នុងសន្និសិទសារព័ត៌មានមួយ ជុំវិញការចុះផ្សាយរបស់កាសែត Financial Times អំពីជំនួបដែលអាចកើតឡើងរវាងលោក Blinken និងមន្រ្តីជាន់ខ្ពស់ចិននៅអំឡុង កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃបណ្តាប្រទេសG20នោះ លោកបានឆ្លើយតបវិញថា ខ្ញុំគ្មានព័ត៌មានផ្តល់ជូនអ្នកទេនាពេលបច្ចុប្បន្ន ។ គួរកត់សម្គាល់ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស សេតវិមានបានធ្វើកិច្ចពិភាក្សាផ្ទៃក្នុងបឋមអំពីការបញ្ជូនលោក Blinken ឬទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ទៅកាន់ប្រទេសចិននាប៉ុន្មានខែខាងមុខ ដើម្បីត្រៀមរៀបចំជំនួបទ្វេភាគីរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជិនពីង ដាច់ដោយឡែកពីកិច្ចប្រជុំកំពូលនៃមេដឹកនាំប្រទេស G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅខែតុលា ឆ្នាំ២០២១ ៕ ប្រភព៖ CNA
-
អនុប្រធានាធិបតីអាមេរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ចំពេលមានការកើនឡើងជនភៀសខ្លួន (មានវីដេអូ)

អាមេរិក៖ អនុប្រធានាធិបតីអាមេរិកលោក ខាម៉ាឡា ហារីស មានគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិកនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាជនដែលប៉ុនប៉ងចូលក្នុងទឹកដីសហរដ្ឋអាមេរិក ។ អ្នកនាំពាក្យរបស់លោកស្រី ហារីស បានប្រកាសនៅថ្ងៃពុធនេះថា លោកស្រីអនុប្រធានាធិបតីនឹងទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនស្ថិតនៅភាគខាងត្បូងរដ្ឋតិចសាស់ ។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ចាប់តាំងពីឡើងកាន់មុខតំណែងជាផ្លូវការ ។ លោកស្រី ហារីស ត្រូវបានប្រគល់ភារកិច្ចអោយដោះស្រាយបញ្ហាអន្តោប្រវេសន៍ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ។ មនុស្សមួយចំនួនធំមកពីបណ្តាប្រទេសអាមេរិកកណ្តាលបានសម្រុកចូលទៅកាន់តំបន់ព្រំដែន ដោយសង្ឃឹមថា នឹងចូលទឹកដីសហរដ្ឋអាមេរិក ដើម្បីមានជីវិតប្រសើរឡើង ។ គួរកត់សម្គាល់ លោកស្រី ហារីស បានធ្វើទស្សនកិច្ចនៅប្រទេសម៉ិកស៊ិក និង ហ្គាតេម៉ាឡាកាលពីដើមខែនេះ ដើម្បីពិភាក្សាពីដំណោះស្រាយចំពោះភាពក្រីក្រ និងអំពើពុករលួយ ដែលជាកត្តានៅពីក្រោយការកើនឡើងនៃជនចំណាកស្រុក ។ លោកស្រីត្រូវបានគណបក្សសាធារណរដ្ឋរិះគន់ថា មិនបានទៅទស្សនកិច្ចតំបន់ព្រំដែន ៕ ប្រភព៖ NHK
-
អ៊ីស្រាអែលបង្កើនវិធានការណ៍ប្រឆាំងនឹងវីរុសកូវីដ-១៩ឡើងវិញ ចំពេលមានការកើនឡើងនៃករណីឆ្លងវីរុស បម្លែងខ្លួនថ្មី “Delta” (មានវីដេអូ)

-
អាជ្ញាធរសុខាភិបាលឥណ្ឌា៖ វីរុសបម្លែងខ្លួនថ្មី “Delta Plus” កំពុងបង្កជាការព្រួយបារម្ភជាខ្លាំង (មានវីដេអូ)

-
អាជ្ញាធរសុខាភិបាលអឺរ៉ុបព្រមានថា ឆាប់ៗនេះ វីរុសបម្លែងខ្លួនថ្មី Delta អាចនឹងរ៉ាប់រងរហូតដល់៩០%នៃករណីឆ្លងថ្មីៗនៅក្នុង សហភាពអឺរ៉ុប (មានវីដេអូ)

-
សហរដ្ឋអាមេរិកបញ្ជូនវ៉ាក់សាំង Johnson & Johnson ចំនួន៣លានដូសទៅអោយប្រេស៊ីល (មានវីដេអូ)

-
អតីតប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino ទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ

ហ្វីលីពីន៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទីក្រុងម៉ានីល នេះបើតាមប្រភពចំនួនពីរដែលដឹងផ្ទាល់ពីបញ្ហានេះប្រាប់សារព័ត៌មានរ៉យទ័រ ។ សេចក្តីរាយការណ៍មុននេះបានអោយដឹងថា លោក Aquino ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅឯមជ្ឍមណ្ឌលវេជ្ជសាស្រ្តកាពីតូលក្នុងទីក្រុងឃេហ្សូន នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយមូលហេតុមិនច្បាស់លាស់ ។ សូមរំលឹកឡើងវិញថា លោក Benigno Aquino មានវ័យ៦១ឆ្នាំរូបនេះ គឺជាអតីតប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ ៕ ប្រភព៖ CNA
-
សហរដ្ឋអាមេរិកបញ្ជូនវ៉ាក់សាំង Johnson & Johnson ចំនួន៣លានដូសទៅអោយប្រេស៊ីល

អាមេរិក៖ មន្រ្តីសេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នឹងដឹកជញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូសចំនួន៣លានដូសទៅអោយរដ្ឋាភិបាលប្រេស៊ីល ជាប្រទេសឈរលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ខ្ពស់ជាងគេបំផុតលើពិភពលោក ។ មន្រ្តីអាមេរិកបានបន្ថែមថា ការចែកចាយវ៉ាក់សាំងខាងលើនេះ គឺជាផ្នែកមួយនៃការសន្យារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបរិច្ចាគវ៉ាក់សាំង៨០លានដូស ដោយវានឹងត្រូវដឹកជញ្ជូនចេញពីទីក្រុង ហ្វ័ត ឡូឌើឌែល (Fort Lauderdale) រដ្ឋផ្ល័ររីដា (Florida) តាមជើងហោះហើរ អាហ្ស៊ុល (Azul) នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ ខេមភីណាស់ (Campinas) ជាទីក្រុងមួយមានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុងសៅប៉ូឡូ (Sao Pualo) ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ។ គួរកត់សម្គាល់ ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលប្រេស៊ីលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនប្រេស៊ីលជាងកន្លះលាននាក់ ធ្វើអោយមានការបែកបាក់ផ្នែកនយោបាយកាន់តែជ្រៅ នៅមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំក្រោយ ក៏ដូចជាបង្កភាពចលាចលពេញផ្ទៃប្រទេសផងដែរ ៕ ប្រភព៖ CNA
-
អាជ្ញាធរសុខាភិបាលអឺរ៉ុបព្រមានថា ឆាប់ៗនេះ វីរុសបម្លែងខ្លួនថ្មី Delta អាចនឹងរ៉ាប់រងរហូតដល់៩០%នៃករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុប

ស្តុកខុម៖ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងអឺរ៉ុបបញ្ជាក់ថា ការឆ្លងរីករាលដាលខ្ពស់នៃវីរុសបម្លែងខ្លួនថ្មី ឌែលតា (Delta) ដែលមានប្រភពដើមនៅឥណ្ឌានោះ ឆាប់ៗនេះអាចនឹងរ៉ាប់រងរហូតដល់៩០%នៃករណីឆ្លងថ្មីៗនៅសហភាពអឺរ៉ុប និងបានជំរុញអោយសមាជិកប្រទេសក្នុងប្លុកនេះពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជាបន្ទាន់ ។លោកស្រី អង់ដ្រេ អាម៉ុន (Andrea Ammon) ជានាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាទំនងជាអាចកើតឡើងដែលថា វីរុសបម្លែងខ្លួនថ្មី ឌែលតា នឹងរីករាលដាលពាសពេញរដូវក្តៅ ជាពិសេសក្នុងចំណោមយុវវ័យដែលមិនមានគោលដៅទៅទទួលការចាក់វ៉ាក់សាំងការពារ ។ លោកស្រីបន្ថែមថា វីរុសបម្លែងខ្លួនថ្មី ឌែលតា ដែលមានប្រភពដើមនៅឥណ្ឌា គឺមានករណីឆ្លងច្រើនជាងបណ្តាមេរោគដទៃទៀត ។ នៅចុងខែសីហា វីរុសដ៏កាចសាហាវមួយនេះអាចនឹងរ៉ាប់រងរហូតដល់៩០%ឯណោះសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុប ។ការព្រមានខាងលើនេះបានកើតមានឡើងបន្ទាប់ពីរុស្ស៊ីក៏បានអះអាងដូចគ្នាផងដែរ អំពីការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងមេរោគដែលកាន់តែអាក្រក់ទៅៗ ដោយសារតែអត្រានៃការទទួលវ៉ាក់សាំងបង្ការមានកម្រិតទាបនៅឡើយ ៕ ប្រភព៖ CNA