Category: ព័ត៌មានអន្តរជាតិ

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ វីរុសបម្លែងខ្លួនថ្មី Delta គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ វីរុសបម្លែងខ្លួនថ្មី Delta គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក

    អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់តូនី ហ្វាវស៊ី បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃអង្គារនេះថា វីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមពីឥណ្ឌា គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ជំងឺកូវីដ១៩នៅតាមព្រំដែនរបស់ខ្លួន ។ ស្របពេលជាមួយគ្នានេះដែរ លោក អាន់តូនី ហ្វាវស៊ី បានគូសបញ្ជាក់ថា ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានវ៉ាក់សាំង Pfizer-BioNTech គឺមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីបាន ។ លោក ហ្វាវស៊ី បាននិយាយថា យើងមានរបស់ការពារជាច្រើនហើយ ដូច្នេះសូមប្រើប្រាស់ពួកគេ (វ៉ាក់សាំង) ហើយកម្ចាត់រោគរាតត្បាត ។ គួរកត់សម្គាល់ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី សួមយ៉ា ស្វាមីណាថាន់ កាលពីនៅថ្ងៃសុក្រសប្តាហ៍មុនបញ្ជាក់ថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងក្លាយជាវីរុសរាតត្បាតនៅពាសពេញពិភពលោកហើយ ។ គិតត្រឹមពេលនេះដែរ វីរុសកូវីដ១៩បម្លែងខ្លួនថ្មីចំនួន១៣ហើយ ត្រូវបានកំណត់នៅទូទាំងពិភពលោក ៕ ប្រភព៖ Reuters

  • ថៃអនុញ្ញតអោយភ្ញៀវទេសចរធ្វើដំណើរទៅលេងកោះភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលនេះជាគម្រោងសាកល្បងជំហានដំបូង

    ថៃអនុញ្ញតអោយភ្ញៀវទេសចរធ្វើដំណើរទៅលេងកោះភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលនេះជាគម្រោងសាកល្បងជំហានដំបូង

    ថៃ៖ ​នៅ​ថ្ងៃ​អង្គារ៍​​នេះ អាជ្ញាធរ​ថៃ​​បានអនុញ្ញាតសម្រាប់​​ដំណើរ​ទេសចរណ៍​​​ដោយ​មិនចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​​​​ដល់​​ភ្ញៀវ​ទេសចរ​នៅ​​​​ឆ្នេរ​ខ្សាច់​​ដ៏​ល្បី​ភូកេត ដែល​នេះ​ជា​ជំហាន​ទី​១ ​ឆ្ពោះ​ទៅ​រក​ការ​បើក​គោល​ដៅ​ទេសចរណ៍​​ដ៏សំខាន់​របស់​ប្រទេសខ្លួន​​ ក្រោយជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ​កូវីដ១៩ ។ ឧស្សាហកម្ម​ទេសចរណ៍​សំខាន់​ដ៏​ធំ ​បាន​ស្ថិតនៅ​ដំណាក់​កាល​បើក​សាក​ល្បង​​តាំង​ពី​ខែ​មីនា នៅ​ពេល​រដ្ឋាភិបាល​ថៃបាន​ដាក់​ចេញ​គម្រោង​ហៅ​ថា «ប្រអប់​ខ្សាច់​ភូកេត ឬ Phuket Sandbox” ​ដើម្បី​​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​​ដោយ​ពុំ​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​​ឡើយ​ ។​ ប៉ុន្តែ​បន្ទាប់​ពី​រលក​កូវីដ-១៩​លើក​ទី​៣​បាន​ផ្ទុះ​ខ្លាំង​ឡើង​​ក្នុង​ខែ​មេសា គម្រោង​​នេះ​មិន​ដំណើរ​ការ​ឡើយ ។ យ៉ាងណាមិញ នៅ​ថ្ងៃ​អង្គារ៍សប្តាហ៍នេះ មុន​ពេល​៨​ថ្ងៃនៃ​ការ​ចាប់​ផ្តើម​ជា​ផ្លូវ​ការមក​ដល់នោះ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក Anucha​ Burapachaisri​ បាន​និយាយ​ថា ខុទ្ទកាល័យ​​នាយក​រដ្ឋ​មន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា បាន​​បើក​ភ្លើង​ខៀវ​​លើ​គម្រោង​នេះហើយ ។ ប្រសិន​បើគម្រោង​ប្រអប់​ខ្សាច់​​​ដំណើរ​ការ​ដោយ​រលូននោះ អាជ្ញាធរ​​នឹង​​អនុវត្ត​នៅ​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ដូច​ជា ក្រាពី និង​កោះសាមុយជាដើម ៕ ប្រភព៖ AFP

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៩១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៩ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន៦៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៩១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៩ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន៦៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន៩១ម៉ឺន៥៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៩ម៉ឺន៧ពាន់៣៧៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៤លាន៦៦ម៉ឺន៨ពាន់៧២៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៣ម៉ឺន៤ពាន់៧៤នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៨៧០នាក់ និងជាសះស្បើយចំនួន២៨លាន៨១ម៉ឺន៦ពាន់៥១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន២ម៉ឺន៧ពាន់៨៥០នាក់ ស្លាប់៣៩ម៉ឺន៦៩១នាក់ និងជាសះស្បើយ២៨លាន៩៨ម៉ឺន៧ពាន់៣១១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៥ម៉ឺន៦ពាន់៦៣៩នាក់ ស្លាប់ចំនួន៥០ម៉ឺន៤ពាន់៨៩៧នាក់ និងជាសះស្បើយ១៦លាន៣៨ម៉ឺន៨ពាន់៨៤៧នាក់ ៕ ប្រភព៖ worldometers

  • ប្អូនស្រី​គីម​ ជុ​ង​អ៊ុន​ថា​ ​អាមេរិក​យល់​ខុស​ហើយដែល​ថា​កូរ៉េ​ខាងជើង​ចង់​​​ចរចា​វិញ​នោះ​

    ប្អូនស្រី​គីម​ ជុ​ង​អ៊ុន​ថា​ ​អាមេរិក​យល់​ខុស​ហើយដែល​ថា​កូរ៉េ​ខាងជើង​ចង់​​​ចរចា​វិញ​នោះ​

    ប្អូនស្រី​បង្កើត​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ ​គឺ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​នៅ​ថ្ងៃ​ទី​២​២​ ​មិថុនា​ ​២​០​២​១​បាន​និយាយចំអក​លើ​ ​ក្តី​សង្ឃឹម​របស់​សហរដ្ឋអាមេរិក​ ​ដែល​ចង់បើ​ក​កិច្ច​ចរចា​គ្នា​ឡើងវិញ​ ​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​។​ ​អ្នកស្រី​ ​គីម​ យ៉ូ​ចុង​ ​បាន​និយាយ​ថា​ ​សហរដ្ឋអាមេរិក​ហាក់​យល់​ខុសស្រឡះ​អំពី​ ​សញ្ញា​ដែល​បង្ហាញ​ដោយ​ទីក្រុង​ព្យុ​ង​យ៉ាង​ ​ហើយ​វា​នឹង​នាំ​ទីក្រុង​វ៉ា​ស៉ី​ន​តោន​ទៅ​រកការ​ខក​បំណង​ធំ​មួយ​។​ ​ថ្មីៗ​នេះ​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ ​លោក​ J​a​k​e​ Su​l​l​i​van​ ​បាន​និយាយ​ថា​ ​លោក​មើលឃើញ​សញ្ញា​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ ​នៅ​ក្នុង​ការ​លើកឡើង​នា​ពេលថ្មីៗនេះ​ ​របស់​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​ដែល​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ត្រៀមលក្ខណៈ​សម្រាប់​ការទូត​ផង​ ​និង​ការ​ប្រឈមមុខគ្នា​ផង​ ​ជាមួយ​សហរដ្ឋអាមេរិក​៕

  • គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ៖ ចិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាង១ពាន់លានដូសជូនប្រជាជននៅទូទាំងប្រទេស (មានវីដេអូ)

    គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ៖ ចិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាង១ពាន់លានដូសជូនប្រជាជននៅទូទាំងប្រទេស (មានវីដេអូ)

    ចិន៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ប្រកាសថា គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រមាណ១.០៣ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស ។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ ។ ប្រទេសចិនដែលមានប្រជាជនសរុបជាង១ពាន់៤រយលាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន ។ ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក ៕ ប្រភព៖ ស៊ីនហួរ

  • ថៃ​ស្លាប់​ថ្មី​៣​៥​នាក់​ ​ឆ្លង​ថ្មី​ជាង​៤​ពាន់​នាក់​បន្ថែមទៀត ​

    ថៃ​ស្លាប់​ថ្មី​៣​៥​នាក់​ ​ឆ្លង​ថ្មី​ជាង​៤​ពាន់​នាក់​បន្ថែមទៀត ​

    ប្រទេស​ថៃ​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​៤​,​០​៥​៩​ករណី​បន្ថែម​ទៀត​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ដោយមាន​តែ​ ​២​១​ករណី​ប៉ុណ្ណោះ​ ​ជា​ករណី​នាំចូល​។​ ​ក្រៅពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​អ្នកជំងឺ​ចំនួន​ ​៣​៥​នាក់​បន្ថែម​ទៀត​ ​ក៏​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ផង​ដែរ​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​ដូចគ្នា​។​ ​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ ​២​២​៥​,​៣​៦​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​១​,​៦​៩​៣​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​១​៨​៧​,​៨​៣​៦​នាក់​៕

  • សេតវិមាន៖ សហរដ្ឋអាមេរិកគ្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥៥លានដូសដល់បណ្តាប្រទេសទូទាំងពិភពលោក (មានវីដេអូ)

    សេតវិមាន៖ សហរដ្ឋអាមេរិកគ្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥៥លានដូសដល់បណ្តាប្រទេសទូទាំងពិភពលោក (មានវីដេអូ)

    Video: https://fb.watch/6hpWsUB7wj/ អាមេរិក៖ សេតវិមានបានលើកឡើងថា សហរដ្ឋអាមេរិកមានផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥៥លានដូស ដល់បណ្តាប្រទេសនានានៅទូទាំងពិភពលោក ក្នុងនោះ៧៥ភាគរយត្រូវបានបម្រុងទុកសម្រាប់ប្រទេសជាច្រើននៅអាមេរិកឡាទីន និងការ៉ាបៀន អាស៊ី និងអាហ្វ្រិក​ តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ រដ្ឋបាលលោក បៃដិន និងលោកស្រី ហារីស កំពុងប្រកាសបញ្ជីចែកចាយសម្រាប់វ៉ាក់សាំង៥៥ លានដូសក្នុងចំណោម៨០លានដូស នៃការផ្គត់ផ្គង់វ៉ាក់សាំងផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី បៃដិន តាមការសន្យានៅចុងខែមិថុនានេះ ដើម្បីបញ្ចប់រោគរាត ត្បាតទូទាំងពិភពលោក ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន សម្រាប់វ៉ាក់សាំងចំនួន៨០លានដូសខាងលើនេះ សហរដ្ឋអាមេរិកនឹងចែកចាយ៧៥ភាគរយតាមរយៈកម្មវិធី COVAX ហើយ២៥ភាគរយនឹងត្រូវបានកំណត់គោលដៅ ដើម្បីជួយដោះស្រាយជាមួយនឹងការកើនឡើងនៅជុំវិញពិភពលោក ៕ ប្រភព៖ Sputnik

  • មន្រ្តីជាន់ខ្ពស់ WHO ៖ កម្មវិធី Covax បានចែកចាយវ៉ាក់សាំងចំនួន៩០លានដូសដល់ប្រទេសចំនួន១៣១ទូទាំងពិភពលោក ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់ទេ (មានវីដេអូ)

    មន្រ្តីជាន់ខ្ពស់ WHO ៖ កម្មវិធី Covax បានចែកចាយវ៉ាក់សាំងចំនួន៩០លានដូសដល់ប្រទេសចំនួន១៣១ទូទាំងពិភពលោក ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់ទេ (មានវីដេអូ)

    បរទេស៖ ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO)​ លោកបណ្ឌិត​ Bruce​ Aylward បញ្ជាក់​ថា កម្មវិធី Covax បាន​ចែក​ចាយ​វ៉ាក់សាំង​ចំនួន​៩០​លាន​ដូស​ដល់​ប្រទេស​ចំនួន​១៣១ទូទាំង​ពិភព​លោក ​។ ជាមួយគ្នានេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប៉ុន្តែ​ចំនួន​ទាំង​នេះ​តិចណាស់​​ដែល​មិន​គ្រប់​គ្រាន់​សម្រាប់​ចាក់​ដល់​ប្រជា​ជនច្រើន ​នៅ​តាម​បណ្តា​ប្រទេស​ខ្វះ​ខាត​ទាំង​នោះ​ឡើយ ។ កង្វះ​វ៉ាក់សាំង​បាន​កើតមាន​ឡើង​ស្រប​ពេល​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​កំពុង​ទទួល​រង​ការ​វាយ​ប្រហារវីរុស​​កូវីដ១៩រលក​​ទី​៣​​ខ្លាំង ។ ប្រទេសអ៊ូហ្គង់ដា ហ្ស៊ីមបាវ៉េ បង់ក្លាដែស ទ្រីនីដាដ និងថូ​បាបា ​គឺជា​ប្រទេស​មួយចំនួន ដែល​បាន​រាយការណ៍​អំពីការ​អស់​វ៉ាក់​សាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ។ គួរកត់សម្គាល់ កម្មវិធី Covax ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុនដោយ WHO ​ដើម្បី​ធានាការ​ចែក​ចាយ​វ៉ាក់សាំង​ការពារជំងឺ​កូវីដ១៩​​​គ្រប់​​គ្រាន់​ដល់​​ប្រទេស​ក្រី​ក្រ​ទូទាំង​ពិភព​លោ​ក​ដែល​​ប្រទេស​អ្នក​មាន​ឧបត្ថម្ភ​ ។ គោល​ដៅ​របស់​គម្រោង​នេះ​ គឺ​​ចែក​វ៉ាក់សាំង​អោយ​បាន​២ពាន់លាន​ដូស​នៅ​បំណាច់​ឆ្នាំ​២០២១នេះ ៕ ប្រភព៖ Malaysia Now

  • រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្តអោយម្ចាស់កសិដ្ឋានពង្រីកផលិតកម្មជ្រូកសាច់ ដែលកំពុងមានសក្តានុពលនៅលើទីផ្សារ ដើម្បីឈានទៅកាត់បន្ថយការនាំចូល (មានវីដេអូ)

    រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្តអោយម្ចាស់កសិដ្ឋានពង្រីកផលិតកម្មជ្រូកសាច់ ដែលកំពុងមានសក្តានុពលនៅលើទីផ្សារ ដើម្បីឈានទៅកាត់បន្ថយការនាំចូល (មានវីដេអូ)

    ខេត្តកំពង់ធំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានបន្តខិតខំសហការជាមួយក្រុមហ៊ុនលើការងារចប្ចេកទេសចិញ្ចឹម ដើម្បីពង្រីកផលិតកម្មជ្រូកសាច់ដែលកំពុងមានសក្តានុពលនៅលើទីផ្សារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ឈានទៅកាត់បន្ថយចំនួននាំចូល ។ លោក ខឹម សុវណ្ណារិទ្ធ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ ខឹម ណុល មានទីតាំងនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បញ្ជាក់ថា ផលិតកម្មចិញ្ចឹមជ្រូកសាច់នេះ បានចាប់ផ្ដើមនៅឆ្នាំ២០១៨ លើផ្ទៃដីចំនួន៤ហិកតា ដោយសហការជាមួយក្រុមហ៊ុនស៊ីភីកម្ពុជា ដែលជាអ្នកផ្តល់ពូជ ចំណី ថ្នាំ និងបច្ចេកទេស និងចុះកិច្ចសន្យាប្រមូលទិញជ្រូករស់វិញ ។ បច្ចុប្បន្នកសិដ្ឋានមានជ្រូកសាច់ចំនួន៣,៧៥០ក្បាល ចិញ្ចឹមក្នុងរោងចំនួន៥រោង (រោងអ៊ីវេប) ដោយរោងនីមួយៗចិញ្ចឹមជ្រូកសាច់បាន៧៥០ក្បាល ។ អនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវទាំងការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង និងការធ្វើជីវសុវត្ថិភាពដែលតម្រូវដោយក្រុមហ៊ុនសហការ ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់ ដោយក្នុង១ឆ្នាំ កសិដ្ឋានចិញ្ចឹមបាន២វគ្គ ដល់អាយុត្រូវចាប់ក្នុង១ថ្ងៃលក់ជ្រូកចេញ៣០០ក្បាលរយ:១១ថ្ងៃជាប់គ្នា រហូតអស់សត្វពីរោង បន្ទាប់ធ្វើអនាម័យទ្រុង ទុកឲ្យរោងទំនេរមួយខែទើបដាក់កូនជ្រូកចូលចិញ្ចឹមវគ្គបន្ត ។ ភរិយាលោក ខឹម ណុល…

  • វៀតណាម​នាំ​ទំនិញ​ទៅ​អឺរ៉ុប​កើន​​ខ្លាំង​ ​ក្នុង​ពេល​ជំងឺ​រា​ត​ត្បា​ជាស​កល​

    វៀតណាម​នាំ​ទំនិញ​ទៅ​អឺរ៉ុប​កើន​​ខ្លាំង​ ​ក្នុង​ពេល​ជំងឺ​រា​ត​ត្បា​ជាស​កល​

    ពាណិជ្ជកម្ម​ទំនិញ​រវាង​វៀតណាម​និង​សហ​គម​អឺរ៉ុប​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​កំណើន​ ​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​២​១​ ​ទោះបីជា​រង​ឥទ្ធិពល​ពី​ជំងឺរាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ក៏ដោយ​។​ ​វៀតណាម​ថា​ ​ខ្លួន​បាន​នាំចេញ​ទំនិញ​តម្លៃ​១​៦​.​១​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ទៅ​អឺរ៉ុប​ ​ចាប់ពី​ខែ​មករា​ ​ដល់​ ​ខែ​ឧសភា​ ​កើន​ឡើង​២​០​.​១​ភាគរយ​ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពីឆ្នាំមុន​ ​ខណៈ​ការនាំចូល​ពី​អឺរ៉ុប​ទៅ​វៀតណាម​វិញ​ ​មាន​៦​.​៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ​កើន​ឡើង​១​៦​.​៨​ភាគរយ​ ​ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពីឆ្នាំមុន​។​ អឺរ៉ុប ​បច្ចុប្បន្ន​ បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​លំដាប់​ទី​៥​របស់​វៀតណាម​ ​ហើយ​ជា​អ្នកនាំ​ចូល​ទំនិញ​វៀតណាម​លំដាប់​ទី​២​ ​បន្ទាប់ពី​អាមេរិក​។​ ​ឆ្នាំមុន​ ​ទំហំ​ពាណិជ្ជកម្ម​អឺរ៉ុប​-​វៀតណាម​បាន​ឈាន​ដល់​៤​៩​.​៨​ពាន់​លាន​ដុល្លារ​អាមេរិក​៕​ ​ប្រភព​ពី​ ​V​N​express​​