-
ប្រេសិតពិសេសថ្មីអាមេរិកកំពុងទន្ទឹងរង់ចាំការឆ្លើយតបជាវិជ្ជមាន សម្រាប់កិច្ចចរចាជាមួយកូរ៉េខាងជើង (មានវីដេអូ)

អាមេរិក៖ ប្រេសិតពិសេសអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Sung Kim ដែលទើបនឹងតែងតាំងថ្មីៗនេះ បាននិយាយពីទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះថា រូបលោកកំពុងទន្ទឹងរង់ចាំការឆ្លើយតបណាមួយជាវិជ្ជមាននាពេលឆាប់ៗនេះ សម្រាប់កិច្ចចរចាគ្នាពីសំណាក់កូរ៉េខាងជើង ។ សម្រាប់កិច្ចប្រជុំត្រីភាគីជាមួយសមភាគីមកពីកូរ៉េខាងត្បូងនោះលោក Sung Kim កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ហើយកិច្ចប្រជុំនេះកើតឡើងនៅពេលដែលការចរចាជាមួយកូរ៉េខាងជើង ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ គឺស្ថិតក្នុងភាពស្រពិចស្រពិល ។ គួរកត់សម្គាល់ លោក Sung Kim ត្រូវបានតែងតាំងអោយកាន់មុខតំណែងនេះ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិនិត្យឡើងវិញនូវគោលនយោបាយរបស់កូរ៉េខាងជើង និងបានសន្និដ្ឋានថា សហរដ្ឋអាមេរិកនឹងរកមធ្យោបាយជាក់ស្តែង ដើម្បីធ្វើឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ៕ ប្រភព៖ Reuters
-
សេតវិមាន៖ ការលើកឡើងរបស់លោក គីម ជុងអ៊ុន ជាសញ្ញាគួរអោយចាប់អារម្មណ៍ពីសហរដ្ឋអាមេរិក (មានវីដេអូ)

អាមេរិក៖ សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួនបានមើលឃើញនូវសញ្ញាគួរអោយមានការចាប់អារម្មណ៍មួយ ជុំវិញការកត់សម្គាល់របស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលថា លោក (លោក គីម) បានត្រៀមខ្លួនរូចរាល់ហើយ សម្រាប់កិច្ចចរចា និងការប្រឈមមុខដាក់គ្នា ហើយថា ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងទន្ទឹងរង់ចាំការទំនាក់ទំនងគ្នាដោយផ្ទាល់ពីទីក្រុងព្យុងយ៉ាង ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ ។ ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC News ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននៅតែត្រូវការការឆ្លើយតបដោយផ្ទាល់ និងច្បាស់លាស់ពីសំណាក់ទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់កិច្ចចរចាគ្នានាពេលអនាគត ។ ការអត្ថាធិប្បាយបែបនេះរបស់លោក Sullivan បានកើតមានឡើងពីរថ្ងៃបន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន បានតែងតាំងលោក Sung Kim ជាប្រេសិតពិសេសថ្មីរបស់អាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង និងក្រោយពេលដែលលោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន បាននិយាយថា ប្រទេសរបស់លោកចាំបាច់ត្រូវតែប្រុងប្រៀបខ្លួនជានិច្ចសម្រាប់កិច្ចចរចា និងការប្រឈមមុខដាក់គ្នាជាមួយអាមេរិក ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន ៕ ប្រភព៖ Reuters
-
ចិនផ្តល់អំណោយវ៉ាក់សាំងកូវីដជូនវៀតណាម ៥០ម៉ឺនដូស

វៀតណាមបានទទួលវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៥សែនដូស ដែលបានបរិច្ចាគដោយប្រទេសចិន បញ្ជូនទៅដល់ហាណូយហើយ កាលពីថ្ងៃទី២០ មិថុនាម្សិលមិញ។ ពិធីប្រគល់និងទទួលក្រោមអធិបតីភាព រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Thanh Long និងឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម Xiong Bo ។ភាគីវៀតណាមបាននិយាយថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមពិតជាអរគុណដោយស្មោះចំពោះជំនួយវ៉ាក់សាំងនេះ។ លោក Thanh Long បន្តថា វៀតណាមសន្យាថា នឹងពន្លឿនការចាក់វ៉ាក់សាំង ឲ្យបានលឿននិងសុវត្ថិភាព រួមទាំងការចាក់ជូនពលរដ្ឋចិននៅវៀតណាម ពលរដ្ឋវៀតណាមចង់ទៅចិន និងប្រជាពលរដ្ឋរស់នៅតាមព្រំដែនប្រទេសទាំងពីរ។ លោក Xiong Bo បានលើកឡើងថា ជំនួយនេះគឺជាសកម្មភាពដ៏សំខាន់ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រទេសទាំងពីរ ជារូបភាពច្បាស់លាស់នៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម៕
-
ឡាវផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ជូនមនុស្សវ័យជាង៦០ឆ្នាំ

ប្រទេសឡាវបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់មនុស្សមានវ័យជាង៦០ឆ្នាំ ឡើងទៅដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ខណៈដែលប្រទេសជិតខាងកម្ពុជាមួយនេះដាក់ផែនការចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋ៥០ភាគរយ នៃចំនួនប្រជាជនសរុប៧លាន២សែននាក់ នៅត្រឹមចុងឆ្នាំ២០២១នេះ។ អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលឡាវបានផ្តល់ភ្លើងបៃតង ក្នុងការចាក់វ៉ាក់សាំងប្រជាពលរដ្ឋវ័យជាង៦០ឆ្នាំ ចាក់ស៊ីណូហ្វាម និងចាក់លើក្រុមមនុស្សស្ថិតក្រោមលក្ខខណ្ឌសុខភាព នេះបើតាមយោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាលឡាវ នាថ្ងៃចន្ទ ទី២១ មិថុនា ២០២១នេះ។ ប្រទេសឡាវបានចាក់វ៉ាក់សាំងដល់ក្រុមជួរមុខរួចរាល់ហើយ នៅតាមព្រំដែន បុគ្គលិកពេទ្យ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនទៀត ជាមួយនឹងម្ជុលស៊ីណូហ្វាម។ យោងតាមមន្ត្រីសុខាភិបាលថា ប្រជាពលរដ្ឋជាង៧០ម៉ឺននាក់នៅប្រទេសឡាវបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរួចហើយ ខណៈដែលមនុស្សជាង៤០ម៉ឺននាក់ ចាក់បានដូសទី២៕ ប្រភពពី CGTN
-
មេដឹកនាំយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្រោយអង្គការសហប្រជាជាតិអំពាវនាវអោយ ហាមលក់អាវុធដល់ ប្រទេស ខ្លួន (មានវីដេអូ)

-
ប្រេស៊ីលមានអ្នកស្លាប់ដោយសារ Covid-19 កើនជាងកន្លះ លាន នាក់ ឈរនៅលំដាប់ទី២បន្ទាប់ពីអាមេរិក ជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេលើពិភពលោក (មានវីដេអូ)

-
ប្រធានាធិបតីកោះតៃវ៉ាន់ អរគុណសហរដ្ឋអាមេរិក សម្រាប់ជំនួយវ៉ាក់សាំង និងថា ជំនួយនេះនឹងជួយបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩របស់ខ្លួន (មានវីដេអូ)

-
លោក ចូ បៃដិន ប្តេជ្ញាចិត្តថា អាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃ ក្លាយ ជាឋានសួគ៌សុវត្ថិភាពសម្រាប់ក្រុមភេវរករឡើយ (មានវីដេអូ)

-
លោក ចូ បៃដិន សន្យាថា អាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃក្លាយជាឋានសួគ៌សុវត្ថិភាពសម្រាប់ក្រុមភេវរករឡើយ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងរៀបចំកិច្ចប្រជុំមួយនៅឯសេតវិមានជាមួយសមភាគីអាហ្វហ្គានីស្ថានលោក អាស្រាហ្វ ហ្គានី និងប្រធានក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់ការផ្សះផ្សារជាតិរបស់អាហ្វហ្គានីស្ថាន លោក អាឌុលឡា អាឌុលឡា នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាគ្នាស្តីពីការដកកងទ័ពអាមេរិក ចំពេលផ្ទុះការប្រយុទ្ធគ្នាខ្លាំងរវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់នៅទូទាំងប្រទេសមួយនេះ ។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន នៅក្នុងជំនួបទល់មុខគ្នាលើកដំបូងនេះ លោក បៃដិន នឹងធ្វើការធានាអះអាងជាថ្មីដល់លោក ហ្គានី និងលោក អាប់ឌុលឡា ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកដល់ប្រជាជនអាហ្វហ្គានីស្ថាន ក្នុងនោះរួមមានទាំងការទូត សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ជាដើម ។ បន្ថែមលើនេះ លោក បៃដិន ក៏នឹងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ខ្លួនសារជាថ្មីម្តងទៀត ដើម្បីធ្វើអោយប្រាកដថា ប្រទេសអាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃក្លាយជាឋានសួគ៌សុវត្ថិភាពសម្រាប់ក្រុមភេវរករនោះឡើយ ។ គួរកត់សម្គាល់ ចាប់តាំងពីការសម្រេចចិត្តរបស់លោក ចូ បៃដិន កាលពីខែមេសា ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមដ៏យូរបំផុតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការប៉ះទង្គិចគ្នាជិត២០ឆ្នាំមកនោះ យ៉ាងហោចណាស់មានសង្កាត់ចំនួន៣០ក្នុងប្រទេសនោះ ត្រូវបានវាតទីគ្រប់គ្រងដោយក្រុមឧទ្ទាមតាលីបង់ ៕ ប្រភព៖ Reuters
-
ប្រធានាធិបតីកោះតៃវ៉ាន់អរគុណសហរដ្ឋអាមេរិកសម្រាប់ជំនួយវ៉ាក់សាំង និងថា ជំនួយនេះនឹងជួយបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩របស់ខ្លួន

តៃប៉ិ៖ បន្ទាប់ពីការមកដល់នៃវ៉ាក់សាំង Moderna ចំនួន២.៥លានដូស ប្រធានា ធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន (Tsai Ing-wen) បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ដោយបានអរគុណដល់សហរដ្ឋអាមេរិកចំពោះការបង្ហាញពីកាយវិការនៃភាពជាមិត្ត ហើយថា ជំនួយវ៉ាក់សាំងទាំងនេះ នឹងមានដំណើរវែងឆ្ងាយឆ្ពោះទៅរកសុវត្ថិភាព និងសុខភាពរបស់កោះតៃវ៉ាន់ ។ សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២,៥លានដូស ទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយលើសចំនួនវ៉ាក់សាំងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសន្យាផ្តល់កាលពីមុនដល់ទៅជាងបីដង ។ វ៉ាក់សាំង Moderna ខាងលើនេះ បានដឹកជញ្ជូនតាមជើងហោះហើរពីសហរដ្ឋអាមេរិកទៅដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ។ គួរកត់សម្គាល់ សហរដ្ឋអាមេរិក និងចិនត្រូវបានគេមើលឃើញថា កំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពលភូមិសាស្រ្តនយោបាយតាមរយៈវ៉ាក់សាំងការទូត ។ អាមេរិកកាលពីដំបូងឡើយ បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់ត្រឹមតែ ៧៥ម៉ឺនដូសប៉ុណ្ណោះ ក៏ប៉ុន្តែចំនួននេះត្រូវបានបង្កើនបីដងរហូតដល់២.៥លានដូស ៕ ប្រភព៖ Reuters