-
អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល (មានវីដេអូ)

ប៊ែលហ្ស៊ិក៖ អង្គការសហប្រជាជាតិបានអោយដឹងថា ភាពខ្វះខាតទឹក និងគ្រោះរាំងស្ងួតនឹងបង្កការខូតខាតជាទ្រង់ទ្រាយធំមួយ ដើម្បីប្រកួតប្រជែងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ដែលមានហានិភ័យកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង ។អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លោកស្រី Mami Mizutori បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញ នៅមុនពេលបញ្ចេញរបាយការណ៍ថា គ្រោះរាំងស្ងួតកំពុងឈានដល់ជំងឺរាតត្បាតបន្ទាប់ ហើយគ្មានវ៉ាក់សាំងដើម្បីព្យាបាលវាឡើយ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអោយដឹងថា វាបានកើតឡើងរួចហើយ គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ហើយវាបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សច្រើនជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧ ។ លោកស្រី Mizutori បន្តថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការឡើងកំដៅផែនដីបានធ្វើអោយគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច ។ ហើយចំនួនជនរងគ្រោះត្រូវបានគេកំណត់ថា នឹងកើនឡើងយ៉ាងខ្លាំង ដរាបណាពិភពលោកចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ។គួរកត់សម្គាល់ បណ្តាប្រទេសប្រហែល១៣០អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅសតវត្សរ៍នេះ ស្ថិតក្រោមសេណារីយ៉ូការសាយភាយខ្ពស់ ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ ។ ដោយឡែកប្រទេសចំនួន២៣ក៏នឹងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែកំណើនប្រជាជន រីឯប្រទេសចំនួន៣៨ទៀតក៏បានរងផលប៉ះពាល់ពីបញ្ហាទាំងពីរនេះផងដែរ ៕ ប្រភព៖ Reuters
-
ទីបំផុត! លោក Antonio Guterres ត្រូវបានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណត្តិទី២ (មានវីដេអូ)

Video: https://fb.watch/6dh6S0vKcX/ បរទេស៖ មហាសន្និបាទអង្គការសហប្រជាជាតិបានសម្រេចតែងតាំងលោក Antonio Guterres បន្តកាន់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណិត្តទី២ ។ ប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិលោក Volkan Bozkir បានប្រកាសជាផ្លូវការអំពីការតែងតាំងនេះ ។ អាណត្តិថ្មីនេះរបស់លោក Guterres នឹងចាប់ផ្តើមពីខែមករា ហើយនឹងបញ្ចប់ទៅនៅឆ្នាំ២០២៦ខាងមុខ ។ ក្រោយប្រកាសពីការសម្រេចចិត្តខាងលើនេះ លោក Guterres បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបលោកនឹងខិតខំព្យាយាមអោយអស់ពីលទ្ធភាព ដើម្បីបំពេញការងារសម្រាប់អាណត្តិទី២ ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារជាមួយគ្នា ដើម្បីជំរុញធម្មនុញ្ញអង្គការសហប្រជាជាតិ នៅពេលមានគ្រោះមហន្តរាយ និងការសន្យា ។ គួរកត់សម្គាល់ លោក Antonio Guterres ធ្លាប់កាន់មុខតំណែងជាអតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់កាលពីឆ្នាំ១៩៩៥ ហើយចុះចេញពីតំណែងនៅឆ្នាំ២០០២ ក្រោយមកលោកបានកាន់តំណែងជាឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន និងបានយកជ័យជំនះលើលោក Ban Ki-Moon សម្រាប់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពី០២ឆ្នាំមុន ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៨លាន៦០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៦ម៉ឺននាក់ និងជាសះស្បើយ១៦៣លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៨លាន៦០ម៉ឺន២ពាន់៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៦ម៉ឺន៦ពាន់៩៣២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៣លាន១២ម៉ឺន៣ពាន់៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៩ម៉ឺន៣ពាន់២៦៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៩២០នាក់ និងជាសះស្បើយចំនួន២៨លាន៦៧ម៉ឺន៥ពាន់៩២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៨២ម៉ឺន៣ពាន់៥៤៦នាក់ ស្លាប់៣៨ម៉ឺន៥ពាន់១៦៧នាក់ និងជាសះស្បើយ២៨លាន៦៧ម៉ឺន៨ពាន់៣៩០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៨០ម៉ឺន២ពាន់១៧៦នាក់ ស្លាប់ចំនួន៤៩ម៉ឺន៨ពាន់៦២១នាក់ និងជាសះស្បើយ១៦លាន១៣ម៉ឺន៦ពាន់៩៦៨នាក់ ៕ ប្រភព៖ worldometers
-
អង្គការសហប្រជាជាតិ៖ គ្រោះរាំងស្ងួតបានបំផ្លាញសេដ្ឋកិច្ច១២៤ពាន់លានដុល្លារ និងបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧

អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លោកស្រី Mami Mizutori បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញ នៅមុនពេលបញ្ចេញរបាយការណ៍ថា គ្រោះរាំងស្ងួតកំពុងឈានដល់ជំងឺការរាតត្បាតបន្ទាប់ ហើយគ្មានវ៉ាក់សាំងដើម្បីព្យាបាលវាឡើយ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអោយដឹងថា វាបានកើតឡើងរួចហើយ គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ហើយវាបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សច្រើនជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧ ។ លោកស្រី Mizutori បន្តថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការឡើងកំដៅផែនដីបានធ្វើអោយគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច ។ ហើយចំនួនជនរងគ្រោះត្រូវបានគេកំណត់ថា នឹងកើនឡើងយ៉ាងខ្លាំង ដរាបណាពិភពលោកចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ។គួរកត់សម្គាល់ បណ្តាប្រទេសប្រហែល១៣០អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅសតវត្សរ៍នេះ ស្ថិតក្រោមសេណារីយ៉ូការសាយភាយខ្ពស់ ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ ។ ដោយឡែកប្រទេសចំនួន២៣ក៏នឹងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែកំណើនប្រជាជន រីឯប្រទេសចំនួន៣៨ទៀតក៏បានរងផលប៉ះពាល់ពីបញ្ហាទាំងពីរនេះផងដែរ ៕ ប្រភព៖ Reuters
-
អង្គការសហប្រជាជាតិព្រមានថា គ្រោះរាំងស្ងួតអាចនឹងកើតឡើង បន្ទាប់ពីជំងឺរាតត្បាតជាសកល

ប៊ែលហ្ស៊ិក៖ អង្គការសហប្រជាជាតិបានអោយដឹងថា ភាពខ្វះខាតទឹក និងគ្រោះរាំងស្ងួតនឹងបង្កការខូតខាតជាទ្រង់ទ្រាយធំមួយ ដើម្បីប្រកួតប្រជែងនឹងការីករាលដាលនៃជំងឺកូវីដ១៩ ដែលមានហានិភ័យកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលសីតុណ្ហភាពពិភពលោកកើនឡើង ។អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ លោកស្រី Mami Mizutori បានប្រាប់អ្នកសារព័ត៌មានតាមអនឡាញ នៅមុនពេលបញ្ចេញរបាយការណ៍ថា គ្រោះរាំងស្ងួតកំពុងឈានដល់ជំងឺការរាតត្បាតបន្ទាប់ ហើយគ្មានវ៉ាក់សាំងដើម្បីព្យាបាលវាឡើយ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអោយដឹងថា វាបានកើតឡើងរួចហើយ គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ហើយវាបានគំរាមកំហែងដល់ជីវិតរស់នៅរបស់មនុស្សច្រើនជាង១,៥ពាន់លាននាក់នៅចន្លោះឆ្នាំ១៩៩៨-២០១៧ ។ លោកស្រី Mizutori បន្តថា របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការឡើងកំដៅផែនដីបានធ្វើអោយគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗនៅទ្វីបអឺរ៉ុបខាងត្បូង និងអាហ្វ្រិកខាងលិច ។ ហើយចំនួនជនរងគ្រោះត្រូវបានគេកំណត់ថា នឹងកើនឡើងយ៉ាងខ្លាំង ដរាបណាពិភពលោកចាត់វិធានការណ៍ដោះស្រាយជាបន្ទាន់ ។គួរកត់សម្គាល់ បណ្តាប្រទេសប្រហែល១៣០អាចប្រឈមនឹងគ្រោះរាំងស្ងួតកាន់តែខ្លាំងនៅសតវត្សរ៍នេះ ស្ថិតក្រោមសេណារីយ៉ូការសាយភាយខ្ពស់ ដែលបានលើកឡើងដោយអង្គការសហប្រជាជាតិ ។ ដោយឡែកប្រទេសចំនួន២៣ក៏នឹងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែកំណើនប្រជាជន រីឯប្រទេសចំនួន៣៨ទៀតក៏បានរងផលប៉ះពាល់ពីបញ្ហាទាំងពីរនេះផងដែរ ៕ ប្រភព៖ Reuters
-
ទីបំផុត! លោក Antonio Guterres ត្រូវបានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណត្តិទី២

បរទេស៖ មហាសន្និបាទអង្គការសហប្រជាជាតិបានសម្រេចតែងតាំងលោក Antonio Guterres បន្តកាន់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណិត្តទី២ ។ ប្រធានសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិលោក Volkan Bozkir បានប្រកាសជាផ្លូវការអំពីការតែងតាំងនេះ ។ អាណត្តិថ្មីនេះនឹងចាប់ផ្តើមពីខែមករា ហើយនឹងបញ្ចប់ទៅនៅឆ្នាំ២០២៦ខាងមុខ ។ ក្រោយប្រកាសពីការសម្រេចចិត្តខាងលើនេះ លោក Guterres បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបលោកនឹងខិតខំព្យាយាមអោយអស់ពីលទ្ធភាព ដើម្បីបំពេញការងារសម្រាប់អាណត្តិទី២ ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយការដឹងគុណយ៉ាងជ្រាលជ្រៅ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារជាមួយគ្នា ដើម្បីជំរុញធម្មនុញ្ញអង្គការសហប្រជាជាតិ នៅពេលមានគ្រោះមហន្តរាយ និងការសន្យា ។ គួរកត់សម្គាល់ លោក Antonio Guterres ធ្លាប់កាន់មុខតំណែងជាអតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់កាលពីឆ្នាំ១៩៩៥ ហើយចុះចេញពីតំណែងនៅឆ្នាំ២០០២ ក្រោយមកលោកបានកាន់តំណែងជាឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន និងបានយកជ័យជំនះលើលោក Ban Ki-Moon សម្រាប់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពី០២ឆ្នាំមុន ៕ ប្រភព៖ ស៊ីនហួរ
-
ថៃនឹងទទួលស៊ីណូវ៉ាក់និងស៊ីណូហ្វាម ៣លានដូសទៀត ក្នុងខែនេះ

-
ស្ថានីយវារីអគ្គិសនី Wudongde របស់ប្រទេសចិន ដែលជាស្ថានីយ៍ធំជាងគេទី៧របស់ពិភពលោកចាប់ផ្តើមដំណើរការហើយ (មានវីដេអូ)

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ស្ថានីយវារីអគ្គិសនី វូដុងទើ (Wudongde) របស់ប្រទេសចិន ដែលជាស្ថានីយ៍ធំជាងគេទី៧របស់ពិភពលោកនោះ បានចាប់ផ្តើមដំណើរការហើយ ។ ជាមួយនឹងថាមពលដែលបានដំឡើងសរុប១០.២លានគីឡូវ៉ាត់ ស្ថានីយវារីអគ្គិសនីខ្នាតយក្សនេះ គឺជាគម្រោងសំខាន់មួយនៅក្នុងកម្មវិធីបញ្ជូនថាមពលអគ្គីសនី នៅភាគខាងកើតឆៀងខាងលិចរបស់ប្រទេសចិន ហើយវាស្ថិតនៅលើដងទន្លេ ជីនហ្សា ក្បែរព្រំដែនខេត្តយន់ណាន និងខេត្តស៊ីឆ័ន ។ បើតាមប្រធានរោងចក្រអគ្គិសនី វូដុងទើ ដែលស្ថិតក្រោមក្រុមហ៊ុនសាជីវកម្មចិន Three Gorges លោក Wang Jintao ស្ថានីយវារីអគ្គិសនីខាងលើនេះ នឹងជំរុញការអភិវឌ្ឍដែលមានគុណភាពខ្ពស់ នៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ Yangtze និងសម្របសម្រួលក្នុងការអភិវឌ្ឍន៍តំបន់ ។ គួរកត់សម្គាល់ ស្ថានីយនេះដែរ បានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៥ ហើយវាបានចាប់ផ្តើមផលិតអគ្គិសនីនៅចុងខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដោយវាអាចផលិតថាមពលបានប្រហែល៣៨.៩ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ៕ ប្រភព៖ CGTN
-
លោក គីម ជុងអ៊ុន ព្រមានថា កូរ៉េខាងជើងត្រូវតែប្រុងប្រៀបខ្លួនជានិច្ច សម្រាប់កិច្ចចរចា និងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក (មានវីដេអូ)

កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងបែបព្រមានធ្ងន់ៗថា ប្រទេសរបស់លោកចាំបាច់ត្រូវតែប្រុងប្រៀបខ្លួនជានិច្ចសម្រាប់កិច្ចចរចា និងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន ។ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងចាំបាច់ត្រូវការត្រៀមខ្លួនដោះស្រាយជាមួយសហរដ្ឋអាមេរិក ទាំងតាមផ្លូវចរចា និងការប្រឈមមុខដាក់គ្នា ដើម្បីការពារកិត្តិយសជាតិរបស់យើង ក៏ដូចជាធានាអោយបាននូវបរិយាកាសសន្តិភាព ។ បន្ថែមលើនេះ លោក គីម ក៏បានបង្ហើបពីយុទ្ធសាស្ត្ររបស់លោក ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយអាមេរិកផងដែរ ព្រមទាំងគោលនយោបាយប្រឈមមុខនឹងរដ្ឋបាលលោក ចូ បៃដិន ។ គួរកត់សម្គាល់ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងបែបនេះ ក្នុងកំឡុងពេលដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការមជ្ឈិមគណបក្សពលករកូរ៉េនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ AFP
-
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ៖ សេតវិមានកំពុងពិចារណារៀបចំកិច្ចពិភាក្សារវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង (មានវីដេអូ)

អាមេរិក៖ មន្រ្តីកំពូលអាមេរិកមួយរូបនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា សេតវិមាននឹងពិចារណារៀបចំកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជិនពីង ខណៈដែលប្រទេសទាំងពីរមានជម្លោះលើបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាសិទ្ធិមនុស្សផងដែរ ។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកបៃដិន លោក Jake Sullivan បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា មេដឹកនាំទាំងពីរនឹងជួបពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយថា សេតវិមាននឹងរៀបចំអោយបានត្រឹមត្រូវ សម្រាប់ប្រធា នាធិបតីទាំងពីរអោយចូលរួមកិច្ចប្រជុំក្នុងពេលឆាប់ៗនេះ ។ គួរកត់សម្គាល់ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំ G20 នៅខែតុលាខាងមុខនេះ ដែលអាចនឹងរៀបចំដោយប្រទេសអ៊ីតាលី ។ ជាមួយគ្នានេះ លោក Sullivan បាននិយាយថា មិនមានសេចក្តីសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ៕ ប្រភព៖ AFP