-
ឥណ្ឌាបើកឲ្យចូលមើលវិមាន Taj Mahal ឡើងវិញហើយ

កាលពីថ្ងៃទី១៦ មិថុនា ២០២១ វិមាន Taj Mahal របស់ប្រទេសឥណ្ឌា បានបើកឱ្យភ្ញៀវទេសចរចូលទស្សនាឡើងវិញ ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស។ វិមានថាច់ ម៉ាហាល់បានបិទទ្វារនៅដើមខែមេសា កន្លងទៅ ខណៈដែលប្រទេសឥណ្ឌាបានដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃការជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ តាមប្រភពព័ត៌មានមួយរបស់ឥណ្ឌា បានឱ្យដឹងថាមានតែភ្ញៀវទេសចរចំនួន ៦៥០ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងបរិវេណនៃ វិមាន ថាច់ ម៉ាហាល់។ ជាធម្មតា វិមានដ៏ល្បីល្បាញរបស់ឥណ្ឌាមួយនេះ បានទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ជាមធ្យម ២ម៉ឺននាក់ ក្នុងមួយថ្ងៃ៕
-
ជប៉ុនឲ្យវ៉ាក់សាំងកូវីដ១៩ ដល់វៀតណាមជិត១លានដូស

ជំនួយវ៉ាក់សាំងកូវីដ១៩របស់ជប៉ុន ជិត១លានដូសត្រូវបានបញ្ជូនដល់ប្រទេសវៀតណាមហើយ កាលពីម្សិលមិញ។ ទីភ្នាក់ងារសារព័ត៌មាន Vietnamexpress បានចេញផ្សាយថា វ៉ាក់សាំងកូវីដ១៩ ចំនួន៩៦៦៣២០ដូស ដែលជាជំនួយរបស់ជប៉ុនជូនវៀតណាម ត្រូវបានបញ្ជូនដល់ក្រុងហាណូយហើយ កាលពីថ្ងៃទី១៦ មិថុនា ២០២១ ដោយត្រូវបន្តបញ្ជូនទៅទីតាំងចាក់ នៅហូជីមិញ នាថ្ងៃទី១៧ មិថុនានេះ។ វ៉ាក់សាំងជាជំនួយប្រភេទ AstraZeneca នេះគឺសម្រាប់ឲ្យក្រុងហូជីមិញ ចាក់ជូនក្រុមអាទិភាព។ ប្រភពបន្តថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៧ មិថុនានេះ មនុស្សប្រមាណ១លាន៧៧ម៉ឺននាក់ត្រូវបានចាក់វ៉ាក់សាំងកូវីដ១៩ ខណៈភាគច្រើនគឺជាក្រុមជួរមុខ ក្នុងនោះ មានជាង៧ម៉ឺន២ពាន់នាក់បានចាក់ដូសទី២ហើយ៕
-
នាយករដ្ឋមន្រ្តីបារាំង ៖ បារាំងត្រៀមដកកាតព្វកិច្ចពាក់ម៉ាស និងបំរាមគោចរនៅត្រឹមចុងសប្តាហ៍នេះ

បារាំង៖ រដ្ឋាភិបាលបារាំងបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅពេលចេញទៅខាងក្រៅ ហើយនឹងបិទបញ្ចប់បម្រាមគោចរនៅពេលយប់លឿនជាងកាលកំណត់ពីមុន ដោយយោងលើស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩បានប្រសើរឡើងវិញហើយ ។ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់មកនៅត្រឹមជាង៣ពាន់ករណីប៉ុណ្ណោះ ដែលស្ថិតនៅក្រោមកម្រិត៥ពាន់ករណីសម្រាប់ការរក្សាករណីឆ្លងអោយស្ថិតក្រោមការគ្រប់គ្រង ។ លោកបន្ថែមថា ស្ថានភាពបច្ចុប្បន្នបាននិងកំពុងវិលត្រឡប់ទៅរកភាពប្រសើរឡើងជាងការរំពឹងទុក ។ ជាមួយគ្នានេះ លោក Castex ក៏បានប្រកាសដែរថា កាតព្វកិច្ចពាក់ម៉ាសនៅពេលចេញទៅខាងក្រៅ ដែលត្រូវបានដាក់អោយអនុវត្តចាប់តាំងពីខែសីហាកន្លងមក នឹងលែងទាមទារទៀតហើយគិតចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ដោយឡែកបម្រាមគោចរនៅម៉ោង១១៖០០នាទីយប់នោះ ក៏ត្រូវដកចេញវិញផងដែរគិតចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះ ពោលគឺ១០ថ្ងៃលឿនជាងកាលកំណត់ពីមុន ។ បើតាមលោក Castex រដ្ឋាភិបាលមានផែនការអោយ៦០ភាគរយនៃប្រជាជនសរុបរបស់ប្រទេសបារាំង ឬស្មើនឹង៤០លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់១ដូសនៅត្រឹមចុងខែសីហាខាងមុខ ហើយ៣៥លាននាក់ទៀតបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ NHK
-
អស្ចារ! ផែនការដ៏ធំរបស់ចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសនោះ ទទួលជោគជ័យហើយ (មានវីដេអូ)

ចិន៖ ដូចតាមការគ្រោងទុក គឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចិនបានទទួលជោគជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ និង អវកាសយានិកចំនួន ៣រូបឡើងទៅកាន់ទីអវកាស ដោយពួកគេនឹងត្រូវចូលរួមកសាងស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ ។ ការបាញ់បង្ហោះនេះ ធ្វើឡើងនៅម៉ោងជាង៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ នៃតំបន់វាលខ្សាច់ ហ្គោពី ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ យានអវកាស ហ្សិនចូវ ១២ ត្រូវបានផ្តាច់ខ្លួនពីគ្រាប់រ៉ុក្កែត Long March-2F Y12 នៅក្រោយរយៈពេល៥៧៣វិនាទីនៃការបាញ់បង្ហោះចេញពីផ្ទៃផែនដី ។ យាន ហ្សិនចូវ ១២ និងអវកាសយានិក៣រូបនេះ គឺស្ថិតក្នុងបេសកកម្មបាញ់បង្ហោះលើកទី៣ ក្នុងចំណោមបេសកកម្មសរុបចំនួន១១ដែលចិនត្រូវបំពេញ ដើម្បីកសាងស្ថានីយអវកាសថ្មីអោយរួចរាល់នៅអំឡុងចុងឆ្នាំ២០២២ ។ គួរកត់សម្គាល់ អវកាសយានិកចិនទាំង៣រូប គឺសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវិស្វកម្មជើងចាស់របស់ចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការស្រាវ ជ្រាវទីអវកាសជាច្រើនឆ្នាំមកហើយ ក្នុងនោះមានដូចជាលោក នី ហៃហ្សេង លោក លីវ ប៉ូមីង…
-
ជប៉ុននឹងចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំងនៅក្នុងខែកក្កដាខាងមុខនេះ (មានវីដេអូ)

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនមានផែនការអនុញ្ញាតអោយទីក្រុងនានា ចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំង ជាឯកសារបញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គិតចាប់ពីពាក់កណ្តាលខែកក្កដាខាងមុខ នេះបើតាមសារព័ត៌មានក្នុងតំបន់ដកស្រង់ប្រភពពីរដ្ឋាភិបាលដែលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះ ។ បើតាមរដ្ឋាភិបាលជប៉ុន នៅចុងខែកក្កដា ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ នឹងចាប់ផ្តើមចេញវិញ្ញាបនបត្រដោយផ្អែកលើកំណត់ត្រាចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ។ ក្នុងនោះ ឯកសារនេះ នឹងបង្ហាញឈ្មោះអ្នកដំណើរ សញ្ជាតិ លេខលិខិតឆ្លងដែន និងកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាដើម ។ រដ្ឋាភិបាលជប៉ុនបន្ថែមថា ខ្លួនក៏អាចចេញវិញ្ញាបនប័ត្រឌីជីថល ដែលអាចដាក់ពាក្យសុំតាមអ៊ីនធើណិតបានផងដែរ ។ គួរកត់សម្គាល់ សហភាពអឺរ៉ុបក៏បាននិងកំពុងពិចារណាដាក់ចេញនូវលិខិតវ៉ាក់សាំងផងដែរ ខណៈដែលមេដឹកនាំធុរកិច្ច និងអ្នកផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ចង់អោយវិញ្ញាបនប័ត្របែបនេះចេញអោយអ្នកដែលធ្វើដំណើរទៅបរទេសអោយបានឆាប់ៗតាមដែលអាចធ្វើទៅបាន ៕ ប្រភព៖ ស៊ីនហួរ
-
ប្រមុខអង្គការសហប្រជាជាតិអំពាវនាវគោរពអោយបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ (មានវីដេអូ)

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃពុធនេះ បានធ្វើការអំពាវនាវទៅកាន់ភាគីពាក់ព័ន្ធ គោរពអោយបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ ។ឆ្លើយតបទៅនឹងសំណួរថាតើលោកអគ្គលេខាធិការមានប្រតិកម្មដែរឬទេ ចំពោះការរីករាលអំពើហិង្សានៅថ្ងៃអង្គារសប្តាហ៍នេះ អនុអ្នកនាំពាក្យរបស់លោក Antonio Guterres គឺលោក Farthan Haq បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា លោកអគ្គលេខាធិការបានសម្តែងការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងផ្ទុះអំពើហិង្សាជុំថ្មីទៀតនាពេលថ្មីៗនេះ ។ លោក Haq បន្ថែមថា លោកអគ្គលេខាធិការចង់ឃើញការបញ្ឈប់នៃអរិភាពត្រូវបានរក្សាអោយខ្ជាប់ខ្ជួន និងបង្រួបបង្រួម ដើម្បីផ្តល់កន្លែងទំនេរសម្រាប់ភាគីពាក់ព័ន្ធធ្វើការរៀបចំ សំដៅធ្វើអោយស្ថានការណ៍មានស្ថេរភាព ។គួរកត់សម្គាល់ ការព្រួយបារម្ភរបស់ប្រមុខអង្គការសហប្រជាជាតិខាងលើនេះ បានកើតមានឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាស់ នៅជ្រោយហ្គាហ្សា ក្រោយពីប៉ោងប៉ោងដែលអាចឆាបឆេះត្រូវបានបង្ហោះចេញពីទឹកដីនោះ ។ នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូង ចាប់តាំងពីការប្រយុទ្ធគ្នារយៈពេល១១ថ្ងៃរវាងភាគីទាំងពីរបានបញ្ចប់នៅក្នុងបទឈប់បាញ់គ្នាមួយកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ៕ ប្រភព៖ ស៊ីនហួរ
-
ថៃបដិសេធថា ខ្លួនមិនមែនជាស្តុកសំរាមប្លាស្ទិកអន្តរជាតិ

ប្រទេសថៃនឹងហាមការនាំចូលសំណល់អេតចាយប្លាស្ទិក រយៈពេល៥ឆ្នាំ ហើយនាយកដ្ឋានគ្រប់គ្រងការបំពុលបរិស្ថាន (PCD) ថែមទាំងបានបដិសេធចំពោះសេចក្តីរាយការណ៍ថា ថៃគឺជាកន្លែងស្តុកសំរាមប្លាស្ទិកអន្តរជាតិ នេះបើតាមការចេញផ្សាយរបស់ The Nation នាថ្ងៃទី១៧ មិថុនា ២០២១នេះ។ ផ្អែកតាមប្រភពដដែល PCD បានអះអាង កាលពីម្សិលមិញថា រដ្ឋាភិបាលគ្មានគោលនយោបាយនាំចូលសំរាមប្លាស្ទិកទេ។ តែបានឲ្យដឹងថា ក្រសួងបរិស្ថាននិងធនធានធម្មជាតិបានអនុញ្ញាតឲ្យនាំចូលសំណល់ប្លាស្ទីកដើម្បីផ្គត់ផ្គង់ដល់ផ្នែកឧស្សាហកម្ម ដោយក្នុងនោះ ឆ្នាំមុន នាំចូលជាង១៥ម៉ឺនតោន ខណៈពីខែមករាដល់ខែមេសា ឆ្នាំ២០២១នេះ នាំចូលជាង៤ម៉ឺន៤ពាន់តោន។ ប្រភពបន្តថា ការនាំចូលនេះបាននិងកំពុងបន្តកាត់បន្ថយដល់កម្រិតសូន្យ ខណៈដែលរដ្ឋាភិបាលកំពុងជំរុញសកម្មភាពកែច្នៃសំរាមឡើងវិញ ក្នុងប្រទេសដែរ។ កាលពីខែកញ្ញា ឆ្នាំ២០២០ ថៃក៏បានហាមការនាំចូលសំណល់អេឡិចត្រូនិកដែរ ដោយមានទាំងការពិន័យនិងដាក់ពន្ធនាគារចំពោះអ្នកដែលបំពានបំរាមនេះទៀតផង៕
-
លោក ប្រាយុទ្ធ ចាន់អូចា ៖ ថៃនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល១២០ថ្ងៃទៀត (មានវីដេអូ)

-
ឥណ្ឌាបើកទទួលភ្ញៀវទេសចរអោយចូលទស្សនាប្រាសាទ តាច់ ម៉ាហាល់ ដ៏ល្បីឡើងវិញ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចប្រទេសខ្លួន (មានវីដេអូ)

-
ជប៉ុនត្រៀមដកចេញការប្រកាសស្ថានភាពអាសន្នចំពោះខេត្តចំនួន៩នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ (មានវីដេអូ)
