-
នាយករដ្ឋមន្ត្រីថៃធ្វើតេស្តកូវីដ១៩ ជាថ្មីទៀត

លោកនាយករដ្ឋមន្ត្រីថៃ និងក្រុមមនុស្សជំនិតរបស់លោក ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតកំពុងស្ថិតក្រោមដំណើរការតេស្តរកវីរុសកូវីដ១៩ ក្រោយពេលមន្ត្រីក្នុងសាលប្រជុំគណៈរដ្ឋមន្ត្រីម្នាក់បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៦ មិថុនា។ កន្លងមក លោកក៏ធ្លាប់ត្រូវបានរាយការណ៍ថា បានតេស្តកូវីដ១៩ដែរ។ យ៉ាងណាក្តី លទ្ធផលតេស្តរបស់លោក ប្រាយុទ្ធ ចាន់អូចាបានបង្ហាញថា មិនឆ្លងកូវីដ១៩ទេ នាថ្ងៃសុក្រ ទី១៨ មិថុនានេះ។ ប៉ុន្តែលោកនៅតែចូលរួមកិច្ចប្រជុំប្រចាំថ្ងៃ ជាមួយនឹងក្រុមការងារគ្រប់គ្រងជំងឺកូវីដ១៩ តាមវីដេអូ។ ស្ត្រីរៀបចំបន្ទប់ប្រជុំគណៈរដ្ឋមន្ត្រី ដែលវិជ្ជមានកូវីដ១៩រូបនេះបានទៅធ្វើការ នៅចន្លោះពីថ្ងៃទី៣១ ឧសភា ដល់ ២ មិថុនា ខណៈដែលគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាលើកញ្ចប់ថវិការអន្តរាគមន៍ ចន្លោះពេលនោះ និងបន្តដល់ថ្ងៃទី៩ មិថុនា៕ ប្រភពពី The Nation
-
ប្រមុខ NASA សាទរចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសដោយVideជោគជ័យ (មានវីដេអូ)

-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក ៖ សហរដ្ឋអាមេរិកកំពុងចំណាយថវិកាចំនួន៣,២ពាន់លានដុល្លារ ដើម្បីជំរុញការ អភវិឌ្ឍ ឱសថប្រឆាំងវីរុសកូវីដ-១៩ (មានវីដេអូ)

-
ប្រមុខអង្គការសហប្រជាជាតិស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងលោក បៃដិន និងលោក ពូទីន ដែលផ្តោតសំខាន់លើស្ថេរ ភាព យុទ្ធសាស្រ្ត (មានវីដេអូ)

-
ទីបំផុត! ច្បាប់ថែទាំសុខភាព Obamacare ត្រូវបានសង្គ្រោះជាលើកទី៣ (មានវីដេអូ)

-
ទីបំផុត! ច្បាប់ថែទាំសុខភាព Obamacare ត្រូវបានសង្គ្រោះជាលើកទី៣

អាមេរិក៖ តុលាការកំពូលអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលនូវសំណើរបស់គណបក្សសាធារណរដ្ឋ ដែលត្រូវបានគាំទ្រដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីលុបចោលច្បាប់ថែទាំសុខភាព Obamacare ដោយសម្រេចថា រដ្ឋតិចសាស់ និងរដ្ឋដទៃទៀតមិនមានជំហរស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងនោះទេ ។ សេចក្តីសម្រេចនេះ ធ្វើឡើងនៅក្នុងបណ្តឹងមួយដោយរដ្ឋតិចសាស់ និងរដ្ឋចំនួន១៧ផ្សេងទៀត ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ហើយក្រោយមកបានចូលរួមដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ។ សម្ព័ន្ធភាពនៃរដ្ឋចំនួន២០ រួមមានរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ និងសភាតំណាងរាស្រ្តបានធ្វើអន្តរាគមន៍ក្នុងករណីនេះ ដើម្បីព្យាយាមការពារ Obamacare បន្ទាប់ពីលោក ត្រាំ បានបដិសេធមិនការពារច្បាប់នេះ ។ គួរកត់សម្គាល់ តុលាការកំពូលអាមេរិកបានបោះឆ្នោត៧ទល់នឹង២សំលេង ដើម្បីបដិសេធសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុពលភាពនៃអាណត្តិបុគ្គលរបស់ច្បាប់ ។ នេះជាលើកទីបីហើយ ដែលតុលាការកំពូលអាមេរិកបានការពារ Obamacare ចាប់តាំងពីការអនុម័តកាលពីឆ្នាំ ២០១០ កន្លងមក ៕ ប្រភព៖ CNA
-
ប្រមុខអង្គការសហប្រជាជាតិស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងលោក បៃដិន និងលោក ពូទីន ដែលផ្តោតសំខាន់លើស្ថេរភាពយុទ្ធសាស្រ្ត

រុស្ស៊ី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនី ហ្គូទែរ៉េស (Antonio Guterres) បានបង្ហាញការស្វាគមន៍ការចេញសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលផ្តោតសំខាន់លើកិច្ចពិភាក្សាស្តីពីស្ថេរភាពយុទ្ធសាស្រ្ត ការគ្រប់គ្រងអាវុធ និងវិធានការមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនានានៅពេលអនាគត ។ បើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទេរហ្វេន ឌូហ្សារិក (Stephane Dujarric) បាននៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា លោកអគ្គលេខាធិការក៏បានសង្ឃឹមដែរថា សេចក្តីថ្លែងការណ៍រួមនេះ នឹងនាំអោយមានវិធានការណ៍ជាក់ស្តែង ដែលធ្វើអោយមានការកាត់បន្ថយអាវុធនុយក្លេអ៊ែរនាពេលអនាគត ។ បើតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នោះ ទីក្រុងម៉ូស្គូរំពឹងថា កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធសប្តាហ៍នេះ អាចនឹងចាប់ផ្ដើមនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ៕ ប្រភព៖ CGTN
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក ៖ សហរដ្ឋអាមេរិកកំពុងចំណាយថវិកាចំនួន៣,២ពាន់លានដុល្លារ ដើម្បីពន្លឿនការអភវិឌ្ឍឱសថប្រឆាំងវីរុសកូវីដ-១៩

អាមេរិក៖ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯសេតវិមាន លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី ជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងចំណាយថវិកាចំនួន៣,២ពាន់លានដុល្លារ ក្នុងគោលបំណងជំរុញការអភិវឌ្ឍថ្នាំប្រឆាំងជំងឺកូវីដ-១៩ និង វីរុសគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចក្លាយទៅជារោគរាតត្បាតជាសកល ។ បើតាមលោកវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី កម្មវិធីថ្មីនេះ នឹងវិនិយោគលើការពន្លឿនគ្រប់យ៉ាងដែលកំពុងដំណើរការ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែក៏នឹងធ្វើការដើម្បីបង្កើតការព្យាបាលថ្មីសម្រាប់វីរុសដទៃទៀតផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ច្បាស់ណាស់ វ៉ាក់សាំងនៅតែជាអាវុធសំខាន់ ក្នុងឃ្លាំងរបស់យើង ។ គួរកត់សម្គាល់ ថ្នាំគ្រាប់ប្រឆាំងនឹងវីរុសកូវីដ១៩ ដែលនឹងកាត់បន្ថយរោគសញ្ញាក្រោយពេលឆ្លងនោះ កំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយអាចសម្រេចបាននៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ដោយរង់ចាំបញ្ចប់ការធ្វើតេស្តគ្លីនិកសិន ។ ថវិកាដ៏ច្រើនសម្បើមខាងលើនេះ នឹងជួយពន្លឿនការធ្វើតេស្តគ្លីនិកទាំងនោះ ក៏ដូចជាផ្តល់ការឧបត្ថម្ភបន្ថែមដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតកម្មផ្នែកឯកជនជាដើម ៕ ប្រភព៖ AP
-
ប្រមុខ NASA សាទរចិនក្នុងការបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ទីអវកាសដោយជោគជ័យ

ចិន៖ អ្នកគ្រប់គ្រងរដ្ឋបាលរបស់អង្គការ NASA លោក Bill Nelson បានអបអរសាទរដល់ប្រទេសចិនដែលបានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហាញគ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ និង អវកាសយានិកចំនួន៣រូបឡើងទៅកាន់ទីអវកាស ដោយពួកគេនឹងត្រូវចូលរួមកសាងស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ ។លោក Nelson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សូមអបអរសាទរចិន ចំពោះភាពជោគជ័យក្នុងការបញ្ជូនអវកាសយានិកឡើងទៅកាន់ទីអវកាសរបស់ពួកគេ… ខ្ញុំទន្ទឹងរង់ចាំមើលការរុករកផ្នែកវិទ្យាសាស្រ្តដែលនឹងមកដល់នាពេលខាងមុខនេះ ។ គួរកត់សម្គាល់ អវកាសយានិកដំបូងបានធ្វើដំណើរដោយសុវត្ថិភាពទៅដល់ស្ថានីយអវកាសថ្មីរបស់ប្រទេសចិនហើយ នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលប្រការនេះគឺជាការបោះជំហានដ៏ធំមួយសម្រាប់ទីក្រុងប៉េកាំង ដើម្បីក្លាយជាប្រទេសមហាអំណាចដ៏ធំបំផុតមួយនៅទីអវកាស ។សូមជម្រាបថា ការបាញ់បង្ហោះយានផ្ទុកអវកាសយានិកទាំង៣រូបខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងម៉ោងជាង៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ នៃតំបន់វាលខ្សាច់ ហ្គោពី ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ អវកាសយានិកទាំង៣រូប ដែលត្រូវជាក្រុមដំបូងគេនៃបេសកកម្មនេះ នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ សម្រាប់រយៈពេល៣ខែ ៕ ប្រភព៖ CGTN
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៨លាន១៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១៦២លាន៦៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៨លាន១៩ម៉ឺន៥ពាន់៩២៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៥ម៉ឺន៧ពាន់៧៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦២លាន៦៩ម៉ឺន២ពាន់៧៥៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៧ម៉ឺន៧ពាន់៥៩២នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៤៤០នាក់ និងជាសះស្បើយចំនួន២៨លាន៦៤ម៉ឺន១ពាន់៤៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៧៦ម៉ឺន១ពាន់៩៦៤នាក់ ស្លាប់៣៨ម៉ឺន៣ពាន់៥២១នាក់ និងជាសះស្បើយ២៨លាន៥៧ម៉ឺន៣ពាន់២១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៧០ម៉ឺន៤ពាន់៤១នាក់ ស្លាប់ចំនួន៤៩ម៉ឺន៦ពាន់១៧២នាក់ និងជាសះស្បើយ១៦លាន៧ម៉ឺន៧ពាន់៤៨៣នាក់ ៕ ប្រភព៖ worldometers