Category: ព័ត៌មានអន្តរជាតិ

  • ប្រេស៊ីលមានអ្នកស្លាប់ដោយសារ Covid-19 កើនជាងកន្លះលាននាក់ ឈរនៅលំដាប់ទី២បន្ទាប់ពីអាមេរិក ជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេលើពិភពលោក

    ប្រេស៊ីលមានអ្នកស្លាប់ដោយសារ Covid-19 កើនជាងកន្លះលាននាក់ ឈរនៅលំដាប់ទី២បន្ទាប់ពីអាមេរិក ជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេលើពិភពលោក

    ប្រេស៊ីល៖ ក្រសួងសុខាភិបាលប្រេស៊ីលបញ្ជាក់ថា ចំនួនអ្នកសា្លប់ដោយសារជំងឺកូវីដ១៩​ ​បាន​កើន​ឡើងជាង​៥០​ម៉ឺន​នាក់​ហើយ ​គិត​ត្រឹម​ថ្ងៃ​សៅរ៍សប្តាហ៍មុន ខណៈតួលេខថ្មីនេះ ធ្វើអោយប្រេស៊ីលឈរនៅលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេនៅលើពិភពលោក ។ អតីត​ប្រធាន​និយតករ​សុខភាព​ប្រេស៊ីល លោក Gonzalo Vecina បានគូសបញ្ជាក់ថា ខ្ញុំ​គិត​ថា យើង​នឹង​ឈាន​ទៅ​ដល់ការស្លាប់​៧០ម៉ឺន ទៅ​៨០ម៉ឺន​​នាក់ មុន​ពេល​យើង​ឃើញ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ លោកបានសង្កត់ធ្ងន់ទៀតថា យើង​កំពុង​ប្រឈម​នឹង​ការ​មក​ដល់​វីរុស​បំប្លែង​ខ្លួន​ថ្មី​ទាំង​នោះ ហើយ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​ក៏​នឹង​ធ្វើ​អោយ​យើង​ជួបបញ្ហា​ប្រឈម​ដែរ ។ គួរកត់សម្គាល់ គិត​ត្រឹម​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​​ប្រេស៊ីល​ទើប​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ដល់​ប្រជា​ជន​របស់​ខ្លួនពេញ​លេញ ​បាន​​ត្រឹម​តែ​១១​ភាគរយ​ប៉ុណ្ណោះ​ ដោយអ្នក​ឯកទេស​ជំងឺ​ឆ្លង​បាន​ព្រមាន​ថា ជា​មួយ​នឹង​ការ​មក​ដល់​រដូវ​ត្រជាក់ និង​វីរបុស​បំប្លែង​ខ្លួន​​កំពុងរាត​ត្បាត ចំនួន​អ្នកស្លាប់នឹង​កាន់​តែ​ឡើង​ខ្ពស់​ ប្រសិន​បើ​ការ​ចាក់​វ៉ា់ក់សាំង​មានភាពយឺត​យ៉ាវ ៕ ប្រភព៖ CGTN

  • មេដឹកនាំយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្រោយអង្គការសហប្រជាជាតិអំពាវនាវអោយហាមលក់អាវុធដល់ប្រទេសខ្លួន

    មេដឹកនាំយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្រោយអង្គការសហប្រជាជាតិអំពាវនាវអោយហាមលក់អាវុធដល់ប្រទេសខ្លួន

    មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងហ្លេង (Min Aung Hlaing) បានធ្វើដំណើរតាមជើងហោះហើរចាកចេញពីប្រទេសខ្លួនហើយ ដើម្បីទៅចូលរួមក្នុងសន្និសិទអន្តរជាតិមួយក្នុងទីក្រុងមូស្គូ ដែលនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២របស់លោក ចាប់តាំងពីការដណ្តើមអំណាចកាលពីខែកុម្ភៈមក នេះបើតាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ារាយការណ៍នៅថ្ងៃអាទិត្យម្សិលមិញ ។លោកឧត្តមសេនីយ៍ មីន អោងហ្លេង នឹងត្រូវចូលរួមក្នុងសន្និសិទស្តីអំពីសន្តិសុខអន្តរជាតិ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី២២ដល់២៤ ខែមិថុនាខាងមុខ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យម្សិលមិញ ។ ចាប់តាំងពីគ្រប់គ្រងអំណាចមក លោក មីន អោងហ្លេង បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះកាលពីខែមេសា ។ហើយដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទី២នេះដែរ បានកើតមានឡើងក្រោយមហាសន្និបាទអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្តាហ៍មុន បានថ្កោលទោសរដ្ឋប្រហាររបស់មីយ៉ាន់ម៉ា និងអំពាវពាវអោយមានការហាមឃាត់ការលក់អាវុធដល់ប្រទេសនេះ នៅក្នុងសេចក្តីសម្រេចមួយដែលបង្ហាញពីការប្រឆាំងទូទាំងពិភពលោកចំពោះរបបយោធា ក៏ដូចជាទាមទារអោយមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៣លាន៨១ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៣លាន៨១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន២៥ម៉ឺន៥ពាន់១១៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៨ម៉ឺន២ពាន់៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៣លាន៨១ម៉ឺន៨ពាន់៥៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤០ម៉ឺន៦ពាន់១នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់១៦៦នាក់ និងជាសះស្បើយចំនួន២៨លាន៧១ម៉ឺន១ពាន់៣១៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៩៣ម៉ឺន៤ពាន់៣៦១នាក់ ស្លាប់៣៨ម៉ឺន៨ពាន់១៦៤នាក់ និងជាសះស្បើយ២៨លាន៨៣ម៉ឺន៦ពាន់៥២៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៩២ម៉ឺន៧ពាន់៩២៨នាក់ ស្លាប់ចំនួន៥០ម៉ឺន១ពាន់៩១៨នាក់ និងជាសះស្បើយ១៦លាន២២ម៉ឺន២៣៨នាក់ ៕ ប្រភព៖ worldometers

  • កូវីដ១៩៖ ឡាវបន្តបិទរដ្ឋធានីវៀងចន្ទ

    កូវីដ១៩៖ ឡាវបន្តបិទរដ្ឋធានីវៀងចន្ទ

    រដ្ឋធានីវៀងចន្ទនៃប្រទេសឡាវបានបន្តបិទ កន្លះខែទៀត ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ កាលពីថ្ងៃទី ១៩ ខែមិថុនា រដ្ឋាភិបាលឡាវបានប្រកាសថា ដោយសារគិតពីស្ថានភាពរាតត្បាតជំងឺកូវីដ១៩របស់ប្រទេសជិតខាងនិងរដ្ឋធានីវៀងចន្ទ ទីក្រុងវៀងចន្ទបានពន្យារពេលអនុវត្តវិធានការបិទទីក្រុង ១៥ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី ៤ ខែកក្កដា។ ទីក្រុងវៀងចន្ទនឹងបន្តចែកជា“ តំបន់ក្រហម” “ តំបន់លឿង” និង“ តំបន់បៃតង”ដដែល ដើម្បីចាត់វិធានការបង្ការការរីករាលដាលនៃជំងឺឆ្លងខុសៗគ្នា ។ គិតត្រឹមថ្ងៃទី១៩ មិថុនា ឡាវមានអ្នកកើតកូវីដចំនួន ២០៥០ ជាសះស្បើយ១៩៣៥នាក់៕

  • ប្រធានាធិបតីថ្មីអ៊ីរ៉ង់៖ រឿងចរចានុយក្លេអ៊ែរ បើចំណេញពលរដ្ឋ បានបន្តធ្វើ

    ប្រធានាធិបតីថ្មីអ៊ីរ៉ង់៖ រឿងចរចានុយក្លេអ៊ែរ បើចំណេញពលរដ្ឋ បានបន្តធ្វើ

    លោក Ebrahim Raisi បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់កាលពីថ្ងៃទី ១៩ ខែមិថុនា ២០២១ ជំនួសលោក Hassan Rouhani ដែលបានធ្វើជាប្រធានាធិបតី តាំងពីឆ្នាំ២០១៣។ លោក Ebrahim Raisi  ធ្លាប់បញ្ជាក់ថា ចាត់ទុកការប្រឆាំងអំពើពុកលួយជាភារកិច្ចសំខាន់បន្ទាប់ពីលោកកាន់តំណែងជាប្រធានាធតិអ៊ីរ៉ង់ ។ សម្រាប់ការចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ លោកបានថ្លែងថា បើសិនជាវាមានអំណោយដល់ផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ នោះលោកនឹងបន្តគាំទ្រការចរចាមួយនេះតទៅទៀត។ ក្រសួងមហាថា លោក Ebrahim Raisi អតីតជាប្រធានអាជ្ញាធរយុត្តិធម៌ វ័យ៦០ឆ្នាំ បានឈ្នះការបោះឆ្នោតប្រធានាធិតបីអ៊ីរ៉ង់ អាណត្តិទី១៣ ។ប្រភពបញ្ជាក់ថា លោក Raisi ទទួលបានសំឡេងគាំទ្រជិត ១៧ លាន ៩សែន ៣ម៉ឺនសន្លឹក ដោយមានអត្រាទទួលបានសំឡេងគាំទ្រជិត ៦២%  ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីលើកនេះ៕

  • ថៃទទួលស៊ីណូហ្វាម លើកដំបូង ចំពេលខ្វះវ៉ាក់សាំង

    ថៃទទួលស៊ីណូហ្វាម លើកដំបូង ចំពេលខ្វះវ៉ាក់សាំង

    បន្ទាប់ពីវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ រាប់លានដូសត្រូវបានដឹកទៅដល់ថៃរួចមកហើយនោះ ថៃក៏ទទួលការផ្គត់ផ្គង់ពីចិន វ៉ាក់សាំង១ប្រភេទទៀត គឺស៊ីណូហ្វាម ១លានដូស ដែលបញ្ជូនទៅដល់ថៃលើកដំបូង នាថ្ងៃអាទិត្យ ទី២០ មិថុនា ២០២១ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។ ការទៅដល់នូវវ៉ាក់សាំងចិនជាបន្តបន្ទាប់នៅតែមាន បើទោះបីជាថៃអាចផលិតវ៉ាក់សាំងអង់គ្លេស Astra Zeneca ក្នុងប្រទេសខ្លួនហើយក៏ដោយ។ ថៃកំពុងចាក់វ៉ាក់សាំងចិន និង អង់គ្លេសជូនពលរដ្ឋ តែកំពុងជួបបញ្ហាខ្វះខាតវ៉ាក់សាំង តាមទីតាំងជាច្រើនដែរ ហើយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ក៏បានសុំទោសជាសាធារណៈ ហើយសន្យាថានឹងរកដំណោះស្រាយ៕

  • ទីបំផុត! ចិនចាក់វ៉ាក់សាំងលើស១ពាន់លានដូសហើយ

    ទីបំផុត! ចិនចាក់វ៉ាក់សាំងលើស១ពាន់លានដូសហើយ

    គណៈកម្មការសុខាភិបាលជាតិចិនបានចេញផ្សាយ នៅថ្ងៃអាទិត្យនេះថា វ៉ាក់សាំងកូវីដ១៩ ជាង១ពាន់លានដូសហើយដែលត្រូវបានចាក់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលមានប្រជាជនសរុបជាង១.៤ពាន់លានដូសមួយនេះ គិតត្រឹមថ្ងៃទី ១៩ មិថុនា ២០២១៕

  • ចិន មានប្រជាជនជាង១.៤ពាន់លាននាក់ ចាក់វ៉ាក់សាំងជិត១ពាន់លានដូសហើយ

    ចិន មានប្រជាជនជាង១.៤ពាន់លាននាក់ ចាក់វ៉ាក់សាំងជិត១ពាន់លានដូសហើយ

    ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយ ដោយផ្អែកតាមគណៈកម្មាធិការសុខាភិបាលជាតិចិនថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ៩៩០.២៥លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃសុក្រ ទី១៨ មិថុនា។ ប្រទេសចិនដែលមានប្រជាជនសរុបជាង ១៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ៕

  • លោក ចូ បៃដិន ព្រមានពីហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មី Delta និង អំពាវនាវអោយប្រជាជនរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង (មានវីដេអូ)

    លោក ចូ បៃដិន ព្រមានពីហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មី Delta និង អំពាវនាវអោយប្រជាជនរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានជំរុញអោយពលរដ្ឋអាមេរិកទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងបង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង ។ ថ្លែងនៅឯសេតវិមាន លោក បៃដិន កំពុងជំរុញឱ្យអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ពិភាក្សាជាមួយក្រុមគ្រួសារ មិត្តភក្តិ និងក្រុមគ្រូពេទ្យរបស់ពួកគេ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ដើម្បីស្វែងយល់អំពីបញ្ហានេះ ។ លោកបន្ថែមថា ការស្លាប់ និងការចូលសម្រាកនៅមន្ទីរពេទ្យកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅតាមតំបន់មួយចំនួន ដែលមនុស្សភាគច្រើននៅទីនោះ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ ។ សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ប្រហែល៦៥.១ភាគរយនៃចំនួនប្រជាជនសរុបនៅសហរដ្ឋអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងហោចណាស់១ដូស ហើយល្បឿននេះ បានកើនឡើងតិចជាងមួយភាគរយក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ៕ ប្រភព៖ CNA

  • មន្ត្រីជាន់ខ្ពស់ WHO ៖ វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Delta ដែលរកឃើញដំបូងនៅឥណ្ឌាកំពុងរាតត្បាតពាសពេញពិភពលោក (មានវីដេអូ)

    មន្ត្រីជាន់ខ្ពស់ WHO ៖ វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Delta ដែលរកឃើញដំបូងនៅឥណ្ឌាកំពុងរាតត្បាតពាសពេញពិភពលោក (មានវីដេអូ)

    ហ្សឺណែវ៖ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី សួមយ៉ា ស្វាមីណាថាន់ នៅថ្ងៃសុក្រនេះបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ឌែលតា (Delta) ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងក្លាយជាវីរុសរាតត្បាតនៅពាសពេញពិភពលោកហើយ ។ លោកស្រី សួមយ៉ា ស្វាមីណាថាន់ បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ឌែលតា គឺកំពុងរីកសាយភាយយ៉ាងឆាប់រហ័សនៅក្នុងដំណើរទៅរកការរាត្បាតពាសពេញពិភពលោក ក៏ព្រោះតែការបង្កើតសមត្ថភាពនៃការឆ្លងរបស់វីរុសប្រភេទនេះ ។ សូមជម្រាបថា អង់គ្លេស អាល្លឺម៉ង់ និងរុស្ស៊ី សុទ្ធតែបានរាយការណ៍អំពីការកើនឡើង នៃករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី ឌែលតា បើទោះបីជាការចាក់វ៉ាក់សាំងបានសម្រេចក្នុងកម្រិតខ្ពស់ ។ គិតត្រឹមពេលនេះដែរ វីរុសកូវីដ១៩បំប្លែងថ្មីចំនួន១៣ហើយ ត្រូវបានកំណត់នៅទូទាំងពិភពលោក ៕ ប្រភព៖ CNA