Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីហ្វីលីពីនព្រមានដាក់គុកអ្នកមិនព្រមចាក់វ៉ាក់សាំងការពារកូវីដ-១៩ (មានវីដេអូ)

    ប្រធានាធិបតីហ្វីលីពីនព្រមានដាក់គុកអ្នកមិនព្រមចាក់វ៉ាក់សាំងការពារកូវីដ-១៩ (មានវីដេអូ)

    Video https://fb.watch/6heV9X0xO1/

  • តួកគីត្រៀមដកវិធានការណ៍បិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ជំងឺ​កូវីដ-១៩ នៅក្នុងខែកក្កដាខាងមុខនេះ (មានវីដេអូ)

    តួកគីត្រៀមដកវិធានការណ៍បិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ជំងឺ​កូវីដ-១៩ នៅក្នុងខែកក្កដាខាងមុខនេះ (មានវីដេអូ)

    Video https://fb.watch/6hegoUYGN1/

  • បាតុករប្រេស៊ីលធ្វើការតវ៉ាប្រឆាំង នឹងវិធានការណ៍ឆ្លើយតបជំងឺ​កូវីដ-១៩​​របស់រដ្ឋាភិបាល (មានវីដេអូ)

    បាតុករប្រេស៊ីលធ្វើការតវ៉ាប្រឆាំង នឹងវិធានការណ៍ឆ្លើយតបជំងឺ​កូវីដ-១៩​​របស់រដ្ឋាភិបាល (មានវីដេអូ)

    Video https://fb.watch/6he0lCNa6R/

  • លោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់ខ្លះ​នៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់​ទៅ ហើយ (មានវីដេអូ)

    លោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់ខ្លះ​នៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់​ទៅ ហើយ  (មានវីដេអូ)

    Video https://fb.watch/6hdashEfJ1/

  • បាតុករប្រេស៊ីលប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងវិធានការណ៍ឆ្លើយតបជំងឺកូវីដ-១៩របស់រដ្ឋាភិបាល

    បាតុករប្រេស៊ីលប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងវិធានការណ៍ឆ្លើយតបជំងឺកូវីដ-១៩របស់រដ្ឋាភិបាល

    ប្រេស៊ីល៖ ជាមួយនឹងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កើនឡើងដល់ជាង៥០ម៉ឺននាក់នោះ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាចេញមកធ្វើការតវ៉ាប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូសូណារ៉ូ ព្រមទាំងវិធានការណ៍ឆ្លើយតបវីរុសដ៏កាចសាហាវមួយរបស់រដ្ឋាភិបាលលោកផងដែរ ។ជាមួយគ្នានេះ បាតុករមួយចំនួនបានស្រែកតវ៉ាថា សោកនាដកម្មនេះ គឺជាអំពើប្រល័យពុជសាសន៍ ។ អតីតប្រធាននិយតករសុខភាពប្រេស៊ីល លោក Gonzalo Vecina បានគូសបញ្ជាក់ថា ខ្ញុំគិតថា យើងនឹងឈានទៅដល់ការស្លាប់៧០ម៉ឺន ទៅ៨០ម៉ឺននាក់ មុនពេលយើងឃើញពីប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ លោកបានសង្កត់ធ្ងន់ទៀតថា យើងកំពុងប្រឈមនឹងការមកដល់វីរុសបំប្លែងខ្លួនថ្មីទាំងនោះ ហើយវីរុសបំប្លែងខ្លួនឥណ្ឌាក៏នឹងធ្វើអោយយើងជួបបញ្ហាប្រឈមដែរ ។គួរកត់សម្គាល់ គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះប្រេស៊ីលទើបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនរបស់ខ្លួនពេញលេញ បានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ដោយអ្នកឯកទេសជំងឺឆ្លងបានព្រមានថា ជាមួយនឹងការមកដល់រដូវត្រជាក់ និងវីរបុសបំប្លែងខ្លួនកំពុងរាតត្បាត ចំនួនអ្នកស្លាប់នឹងកាន់តែឡើងខ្ពស់ ប្រសិនបើការចាក់វ៉ា់ក់សាំងមានភាពយឺតយ៉ាវ ៕ ប្រភព៖ CGTN

  • លោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ

    លោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ព្រមានថា ស្ថានភាពជំងឺកូវីដ១៩ នៅតំបន់ខ្លះនៃប្រទេសរុស្ស៊ីកំពុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅហើយ ស្របពេលដែលអាជ្ញាធរចាប់ផ្តើមអំពាវនាវអោយប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងឡើងវិញ ដើម្បីបង្ការការកើនឡើងនូវករណីឆ្លងថ្មីៗ ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់ទៅសភាជាន់ទាបនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ជាអកុសលការគំរាមកំហែង នៃមេរោគឆ្លងមិនបានថយចុះទេនៅក្នុងតំបន់ជាច្រើន… ស្ថានភាពកាន់តែអាក្រក់ទៅៗ ។ ជាការឆ្លើយតបនោះ អាជ្ញាធររុស្ស៊ីកំពុងព្យាយាមលួងលោម និងបង្ខំប្រជាជនឱ្យចាក់វ៉ាក់សាំងជាមួយការផ្តល់ជូនអ្នកដែលទៅចាក់មានឱកាសឈ្នះរថយន្ត និងផ្ទះថ្មី ខណៈអ្នកដទៃដែលមិនព្រមទៅចាក់វ៉ាក់សាំង អាចនឹងបាត់បង់ប្រាក់ចំណូល និងបណ្តេញចេញពីការងារ ៕ ប្រភព៖ Reuters

  • តួកគីត្រៀមដកវិធានការណ៍បិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខែកក្កដាខាងមុខនេះ

    តួកគីត្រៀមដកវិធានការណ៍បិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខែកក្កដាខាងមុខនេះ

    តួកគី៖ នាពេលឆាប់ៗនេះ ប្រទេសតួកគីនឹងដកចេញវិញនូវវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ នៅថ្ងៃចន្ទម្សិលមិញ ។ លោក តាយយីព អឺដូហ្គាន់ បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា វិធានការណ៍បិទខ្ទប់ប្រទេសដែលត្រូវបានដាក់កាលពីថ្ងៃអាទិត្យ និងបំរាមគោចរនឹងត្រូវដកចេញវិញចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ។ ការប្រកាសខាងលើនេះបានកើតមានឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗប្រចាំថ្ងៃនៅទូទាំងប្រទេសតួកគីបានថមថយចុះពីជាង៦ម៉ឺននាក់នៅមុនពេលវិធានការណ៍បិទខ្ទប់ ឥឡូវនេះធ្លាក់ចុះនៅត្រឹមជិត៥ពាន់នាក់ប៉ុណ្ណោះក្នុងខែនេះ ៕ ប្រភព៖ CGTN

  • ប្រធានាធិបតីហ្វីលីពីនព្រមានដាក់គុកអ្នកមិនព្រមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ប្រធានាធិបតីហ្វីលីពីនព្រមានដាក់គុកអ្នកមិនព្រមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គា ឌូទើតេ បានព្រមានថា នឹងដាក់គុកអ្នកដែលបដិសេដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដែលប្រទេសខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតមួយក្នុងតំបន់អាស៊ី ។ លោក ឌូទើតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅថ្ងៃចន្ទនេះថា អ្នកជ្រើសរើសទៅ… រវាងវ៉ាក់សាំង ឬអោយខ្ញុំដាក់គុក ។ លោកបាននិយាយបែបនេះ​ ក្រោយមានរបាយការណ៍អំពីចំនួនអ្នកចេញទៅចាក់វ៉ាក់សាំងទាប ក្នុងរដ្ឋធានីម៉ានីល ។ លោកបន្ថែមថា កុំធ្វើឲ្យខ្ញុំខុសឲ្យសោះ… មានវិបត្តិនៅក្នុងប្រទេសនេះ… ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីនដែលមិនយកចិត្តទុកដាក់លើរដ្ឋាភិបាល ប៉ុណ្ណោះ ។ ការលើកឡើងរបស់លោក ឌូទើតេ គឺផ្ទុយពីការបញ្ជាក់របស់មន្រ្តីសុខាភិបាលហ្វីលីពីន ដែលថា ទោះប្រជាជនត្រូវបានគេជំរុញឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ក៏ដោយ តែវាជាការស្ម័គ្រចិត្ត ។ គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ ហ្វីលីពីនបានចាក់វ៉ាក់សាំងគ្រប់ដូសដល់ប្រជាជនចំនួន២.១លាននាក់ ដែលនេះបង្ហាញពីកម្មវិធីចាក់វ៉ាក់សាំងយឺតយ៉ាវ ខណៈរដ្ឋាភិបាលមានគោលដៅចាក់ដល់ប្រជាជនរហូតដល់ទៅ៧០លាននាក់ ក្នុងចំណោមប្រជាជន១១០លាននាក់របស់ខ្លួននៅឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន១៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៤លាន១៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន៥៣ម៉ឺន៤ពាន់៧៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៨ម៉ឺន៨ពាន់៣៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៤លាន១៦ម៉ឺន២ពាន់៤៨៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤១ម៉ឺន៩ពាន់៨៣៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៤៦៣នាក់ និងជាសះស្បើយចំនួន២៨លាន៧៦ម៉ឺន៧ពាន់៥០៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៩៧ម៉ឺន៣ពាន់៤៥៧នាក់ ស្លាប់៣៨ម៉ឺន៩ពាន់២៦៨នាក់ និងជាសះស្បើយ២៨លាន៩១ម៉ឺន៣ពាន់១៩១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៩៦ម៉ឺន៩ពាន់៨០៦នាក់ ស្លាប់ចំនួន៥០ម៉ឺន២ពាន់៨១៧នាក់ និងជាសះស្បើយ១៦លាន២២ម៉ឺន២៣៨នាក់ ៕ ប្រភព៖ worldometers

  • អស្ចារ្យមែន! រថយន្តបើកបរលើទឹកបាននៅអេហ្ស៊ីបបើកអោយកម៉្មង់ទិញហើយ ក្នុងតម្លៃចាប់ពីជិត២ម៉ឺនដុល្លារដល់ជាង៤ម៉ឺនដុល្លារ (មានវីដេអូ)

    អស្ចារ្យមែន! រថយន្តបើកបរលើទឹកបាននៅអេហ្ស៊ីបបើកអោយកម៉្មង់ទិញហើយ ក្នុងតម្លៃចាប់ពីជិត២ម៉ឺនដុល្លារដល់ជាង៤ម៉ឺនដុល្លារ (មានវីដេអូ)

    Video: https://fb.watch/6g9E6pks37/ អេហ្ស៊ីប៖ ម្នាក់ក្នុងចំណោមវិនិយោគិនលើរថយន្តដែលអាចបើកបរលើទឹកបាន ឈ្មោះ Karim Amin បាននិយាយថា នៅពេលខ្ញុំធ្លាប់បានរស់នៅក្រៅប្រទេសអេហ្ស៊ីប ខ្ញុំចង់ធ្វើគម្រោងនេះពីបរទេសតែម្តង ហើយបន្ទាប់មកខ្ញុំនឹងនាំយកវាមកកាន់ប្រទេសអេហ្ស៊ីប ។ បន្ទាប់មកខ្ញុំបាននិយាយពិភាក្សាជាមួយមិត្តរបស់ខ្ញុំ គឺលោក Al Manshawi ហើយពួកយើងបានបង្កើតគំនិត និងមានផែនការផលិតរថយន្តប្រភេទនេះ ជាមួយនឹងធនធានល្អបំផុតពីប្រទេសអេហ្ស៊ីប ។ ទីបំផុត ពួកយើងបានរកឃើញធនធានល្អក្នុងប្រទេសអេហ្ស៊ីប ហើយផលិតវា ។ ដូចដែលអ្នកអាចមើលឃើញ និងអរគុណដល់ព្រះ ដែលផលិតផលនេះគឺជារបស់ជនជាតិអេហ្ស៊ីបទាំងអស់… វាត្រូវបានផលិតដោយជនជាតិអេហ្ស៊ីប ជាមួយនឹងសម្ភារៈអេហ្ស៊ីប… មានតែម៉ាស៊ីនទេ ដែលជារបស់ជនជាតិជប៉ុន ។ គួរកត់សម្គាល់ ប្រភេទរថយន្តដែលអាចបើកបរលើទឹកបាននេះ បច្ចុប្បន្នត្រូវបានផលិតឡើងចំនួន១២គ្រឿងប៉ុណ្ណោះ ដោយពួកវា (រថយន្ត) មានតម្លៃចាប់ពី១ម៉ឺន៩ពាន់ដុល្លារ ដល់៤ម៉ឺន៤ពាន់៨រយដុល្លារ ៕ ប្រភព៖ Reuters