Category: ព័ត៌មានអន្តរជាតិ

  • លោក​ ​គីម​ ជុ​ង​អ៊ុន​ ​ថ្ងូរ​ថា​ ​កូរ៉េ​ខាងជើង​ខ្វះ​ស្បៀង​ព្រោះ​កូ​វី​ដ​១​៩​

    លោក​ ​គីម​ ជុ​ង​អ៊ុន​ ​ថ្ងូរ​ថា​ ​កូរ៉េ​ខាងជើង​ខ្វះ​ស្បៀង​ព្រោះ​កូ​វី​ដ​១​៩​

    លោក​ ​គីម​ ជុ​ង​អ៊ុន​ ​មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង​ ​នៅ​ថ្ងៃ​ទី​១​៦​ ​មិថុនា​ ​២​០​២​១​នេះ​ ​បាន​ ​អំពាវនាវ​ឱ្យ​មាន​វិធានការ​ណ៍​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ស្បៀងអាហារ​ដែល​កំពុង​ជួប​បញ្ហា​បណ្តាលមកពី​ជំងឺឆ្លង​កូ​វី​ដ​-​១​៩​ ​នេះ​បើ​តាម​ការ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ KCN​A​ ​បាន​ឱ្យ​ដឹង​ថា​ ​ថ្មីៗ​នេះ​ ​លោក​ ​គីម​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ពលករ​កូរ៉េ​ ​ដែល​ជា​បក្ស​កំពុង​កាន់អំណាច​ ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព​លើ​គោល​នយោបាយ​សំខាន់​ៗ​និង​វិធានការ​មួយ​ចំនួន​ ​ដើម្បី​ដោះស្រាយបញ្ហា​សេដ្ឋកិច្ច​ ​ជាពិសេស​បញ្ហា​ស្រូវ​អង្ករ​ ​និង​ ​ស្បៀងអាហារ​។​ ​យ៉ាងណាក៏ដោយ​ ​មេដឹកនាំ​វ័យ​៣​៧​ឆ្នាំ​ បាន​និយាយក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៥ មិថុនានោះដែរ​ថា​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ​២​០​២​១​ ​ប៉ុន្តែ​ចំពោះ​បញ្ហា​ខ្វះខាត​ស្បៀង​នេះ​ ​លោក​ក៏បាន​ជំរុញ​ដល់​មន្ត្រី​របស់​ខ្លួន​ខិតខំ​លើ​ផលិតផល​កសិកម្ម​ ​ដើម្បី​ស្រោចស្រង់​វិញ​៕​

  • ហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែល​ផលិតនៅថៃនឹងមកដល់ក្នុងឆ្នាំនេះ ក្រោយមានការពន្យារពេល​ដឹកជញ្ជូន (មានវីដេអូ)

    ហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែល​ផលិតនៅថៃនឹងមកដល់ក្នុងឆ្នាំនេះ ក្រោយមានការពន្យារពេល​ដឹកជញ្ជូន (មានវីដេអូ)

    Video https://fb.watch/69hIk0MOOs/

  • ក្រុមហ៊ុន AstraZeneca បរាជ័យក្នុងការសាកល្បង​ព្យាបាល​ជំងឺ​កូវីដ១៩ដោយឱសថរបស់ខ្លួន (មានវីដេអូ)

    ក្រុមហ៊ុន AstraZeneca បរាជ័យក្នុងការសាកល្បង​ព្យាបាល​ជំងឺ​កូវីដ១៩ដោយឱសថរបស់ខ្លួន (មានវីដេអូ)

    Video https://fb.watch/69hmFgwGj5/

  • លោក ចូ បៃដិន ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបជាមួយលោក វ៉្លាឌីមៀ ពូទីន ក្រោយធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ (មានវីដេអូ)

    លោក ចូ បៃដិន ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបជាមួយលោក វ៉្លាឌីមៀ ពូទីន ក្រោយធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ (មានវីដេអូ)

    Video https://fb.watch/69hcniXZ1u/

  • សហភាពអឺរ៉ុបចង់ពន្លឿនការផលិតវ៉ាក់សាំង ក្រោយសម្រេចការ​ចាក់​វ៉ាក់សាំងដល់ប្រជាជនខ្លួនជាង៣០០លានដូសហើយ (មានវីដេអូ)

    សហភាពអឺរ៉ុបចង់ពន្លឿនការផលិតវ៉ាក់សាំង ក្រោយសម្រេចការ​ចាក់​វ៉ាក់សាំងដល់ប្រជាជនខ្លួនជាង៣០០លានដូសហើយ (មានវីដេអូ)

    Video https://fb.watch/69gKUgWPnR/

  • លោក ចូ បៃដិន ៖ ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបជាមួយលោក វ៉្លាឌីមៀ ពូទីន ក្រោយធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ

    លោក ចូ បៃដិន ៖ ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបជាមួយលោក វ៉្លាឌីមៀ ពូទីន ក្រោយធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ

    ស្វីស៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) បានធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីសហើយ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន ខណៈជំនួបនេះត្រូវបានសេតវិមានសង្ឃឹមថា នឹងអាចកំណត់ “ខ្សែបន្ទាត់ក្រហម” យ៉ាងច្បាស់ ដើម្បីការពារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-រុស្ស៊ីពីភាពតានតឹងបន្ថែមទៀត ។ថ្លែងប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខញញឹម នៅពេលត្រូវបានសាកសួរថាតើលោកត្រៀមខ្លួនរួចរាល់រឺនៅសម្រាប់ជំនួបជាមួយលោក ពូទីន នោះ ប្រធានា ធិបតីអាមេរិករូបនេះបាននិយាយថា ខ្ញុំបានប្រុងប្រៀបខ្លួនជានិច្ច ។ លោក បៃដិន និងលោក ពូទីន នឹងសម្រាកកាយជាច្រើនម៉ោងសិននៅថ្ងៃពុធនេះ នៅឯវិមាន មាត់បឹងដ៏ប្រណិតមួយក្នុងទីក្រុងហ្ស៊ឺណែវ ដែលជាការរំលឹកពីកិច្ចប្រជុំកំពូលសង្គ្រាមត្រជាក់រវាងប្រធានាធិបតីអាមេរិកលោក Ronald Reagan និងមេដឹកនាំសូវៀតលោក Mikhail Gorbachev ក្នុងទីក្រុងប្រទេសស្វីសកាលពីឆ្នាំ១៩៨៥ ។គួរកត់សម្គាល់ កិច្ចពិភាក្សានៅឯវិមាន La Grange villa ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅម៉ោងប្រមាណ១រសៀល ហើយវាមានរយៈពេលយូររហូទដល់៥ម៉ោង ៕ ប្រភព៖ CNA

  • សហភាពអឺរ៉ុបចង់ពន្លឿនការផលិតវ៉ាក់សាំង ក្រោយសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនជាង៣០០លានដូសហើយ

    សហភាពអឺរ៉ុបចង់ពន្លឿនការផលិតវ៉ាក់សាំង ក្រោយសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនជាង៣០០លានដូសហើយ

    ព្រុចសែល៖ សហភាពអឺរ៉ុបមានផែនការលើកកម្ពស់ប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួននាពេលថ្មីៗនេះ និងសមត្ថភាពអចិន្ត្រៃយ៍ក្នុងការផលិតវ៉ាក់សាំងប្រមាណ៣០០លានដូសក្នុងរយៈពេល៦ខែដំបូង ដើម្បីត្រៀមក្នុងគ្រាអាសន្នផ្នែកសុខភាពថ្មីណាមួយ ។ស្នងការសុខភាពសហភាពអឺរ៉ុបលោកស្រី Stella Kyriakides បានប្រាប់ក្នុងសន្និសិទសារព័ត៌មានមួយថា អ្នកវិទ្យាសាស្រ្តបានប្រាប់យើងថា នេះជាពេលវេលានៃជំងឺរាតត្បាត ហើយថា វិបត្តិសុខភាពផ្សេងទៀតក៏អាចកើតឡើងផងដែរ… យើងដាច់ខាតត្រូវតែធានាថា យើងបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពបំផុត ។ គួរកត់សម្គាល់ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ៥៣.៣ភាគរយនៃចំនួនប្រជាជនពេញវ័យនៅសហភាពអឺរ៉ុបបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈវ៉ាក់សាំងចំនួន៣៥៣លានដូសត្រូវបានចែកចាយទៅកាន់រដ្ឋចំនួន២៧ ។បើតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា រាល់ថ្ងៃយើងកំពុងខិតជិតដល់គោលដៅរបស់យើងហើយ គឺផ្ដល់ការចាក់វ៉ាក់សាំងឱ្យបាន៧០ភាគរយ នៃចំនួនប្រជាជនពេញវ័យរបស់យើង នៅសហភាពអឺរ៉ុបនៅខែក្រោយនេះ ៕ ប្រភព៖ CNA

  • ក្រុមហ៊ុន AstraZeneca បរាជ័យក្នុងការសាកល្បងព្យាបាលជំងឺកូវីដ១៩ដោយឱសថរបស់ខ្លួន

    ក្រុមហ៊ុន AstraZeneca បរាជ័យក្នុងការសាកល្បងព្យាបាលជំងឺកូវីដ១៩ដោយឱសថរបស់ខ្លួន

    អង់គ្លេស៖ ក្រុម​ហ៊ុន AstraZeneca (AZN.L) បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយនៅថ្ងៃអង្គារនេះ​ថា ឱសថ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ការ​​​បញ្ចូល​គ្នា​អង់ទីគ័រ​ពីរ​ប្រភេទ​មិន​បាន​ជោគជ័យ​តាម​គោល​បំណង​សំខាន់​របស់​ខ្លួន ​សម្រាប់​ការ​ព្យាបាល​​អ្នកជំងឺ​កូវីដ១៩​ឡើយ ។ ការ​ព្យាបាល​បាន​កំពុង​ធ្វើ​ឡើង​ដល់​ដំណាក់​កាល​ទី​៣ ឬ​ការ​សាក​ល្ប​ង​​ព្យាបាល​​ដំណាក់​កាល​ចុង​ក្រោយ​ ដើម្បី​វាយ​តម្លៃ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​ថ្នាំ ។ ក្រុម​ហ៊ុន AstraZeneca បាន​ឲ្យ​ដឹង​ថា មនុស្ស​ធំ​ពេញ​វ័យ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង១ពាន់១២១​នាក់ដែល​បាន​ប៉ះ​ពាល់​ជា​មួយ​អ្នក​ឆ្លង​កូវីដ១៩​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​សាក​ល្បងក្នុង​ការ​​ព្យាបាល​នេះ​ដែរ ។ បើតាមសេចក្តី​ថ្លែង​ការណ៍ខាងលើនេះ ការ​ព្យាបាល​ថ្នាំ​​ដោយ​ AZD7442 បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​អាការ​រោគ​កំពុង​វិវត្ត​បាន​តែ​៣៣​ភាគរយ​ប៉ុណ្ណោះ​ ដែល​មិនទាន់ដល់​លទ្ធផល​ដែល​ចង់​បាន​ឡើយ ។ ទោះបី​ជា​យ៉ាង​ណា ក្រុម​ហ៊ុន​នៅ​តែ​បន្ត​សាក​ល្បង​ព្យាបាល​ទៀត​ ដើម្បី​វាយ​តម្លៃ​ថា​តើ​ថ្នាំ​​របស់​ខ្លួន​អាច​ការពារ​កូវីដ១៩ ឬ​ព្យាបាល​​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បាន​អត់ ៕ ប្រភព៖ Reuters

  • ហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែលផលិតនៅថៃនឹងមកដល់ប្រទេសខ្លួនក្នុងឆ្នាំនេះ

    ហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែលផលិតនៅថៃនឹងមកដល់ប្រទេសខ្លួនក្នុងឆ្នាំនេះ

    ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីន​រំពឹងថា ​ការបញ្ជា​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន AstraZeneca Plc​ ចំនួន១៧លាន​ដូ​សផលិតនៅក្នុង​ប្រទេស​ថៃ នឹង​មកដល់​ក្នុងឆ្នាំនេះ​ បន្ទាប់ពី​មាន​​ការពន្យារពេល​ក្នុង​ការដឹកជញ្ជូន ​។​ ​​​លោក ចូ​យ ខុន​សិប​សិន ដែលជាប្រធាន​ទីប្រឹក្សា​សហគ្រាស​សហគ្រិន ដែល​ដឹកនាំ​ក្រុមហ៊ុន​ឯកជន​របស់​ហ្វីលីពីន ​ដើម្បី​ទិញ​វ៉ាក់សាំងបានឱ្យដឹងថា វ៉ាក់សាំង AstraZeneca ជិត១,២លាន​ដូសដែល​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន​ហ្វីលីពីន នឹង​ដឹក​មកដល់​នៅ​ពាក់កណ្តាល​ខែ​កក្កដា​ខាងមុខ ជា​ជាង​នៅ​ខែមិថុនា​នេះ ​។ ​លោកបន្ថែមថា ​ការពន្យារពេល​នេះ ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មាន​ពេល​ច្រើន ​ដើម្បី​បញ្ចុះបញ្ចូល​និយោជិត​អោយចាក់​វ៉ាក់សាំង ហើយថា ដូ​សនៅ​សេសសល់​ភាគច្រើន​រំពឹងថា ​ដឹក​មក​ដល់​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០២១ នេះ ។​ ​ដោយឡែកអ្នកដឹកនាំ​ការទិញ​វ៉ាក់សាំង​របស់​ហ្វីលីពីន លោក កាលី​តូ ហ្គាល់​វេស បាន​និយាយ​នៅក្នុង​ការប្រជុំ​នៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អង្គារសប្តាហ៍នេះថា ប្រទេសហ្វីលីពីន​រំពឹងថា ​វ៉ាក់សាំង AstraZeneca ចំនួន១៧លាន​ដូសដែល​បាន​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន​នានា​ និង​រដ្ឋាភិបាល​ នឹង​ដឹក​មកដល់​នៅ​ត្រីមាស​ទី២ឆ្នាំក្រោយ​ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន៤០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៣ម៉ឺននាក់ និងជាសះស្បើយ១៦១លាន៨៣ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន៤០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៣ម៉ឺននាក់ និងជាសះស្បើយ១៦១លាន៨៣ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៧លាន៤០ម៉ឺន៨ពាន់៦១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៣ម៉ឺន៨ពាន់៣៧៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦១លាន៨៣ម៉ឺន៧ពាន់៩១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៥ម៉ឺន២ពាន់១៨៥នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់៧១៧នាក់ និងជាសះស្បើយចំនួន២៨លាន៥៧ម៉ឺន៨ពាន់៧០១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៦៣ម៉ឺន២ពាន់២៦១នាក់ ស្លាប់៣៧ម៉ឺន៩ពាន់៦០១នាក់ និងជាសះស្បើយ២៨លាន៣៨ម៉ឺន៦៣៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៥៤ម៉ឺន៣ពាន់៨៥៣នាក់ ស្លាប់ចំនួន៤៩ម៉ឺន១ពាន់១៦៤នាក់ និងជាសះស្បើយ១៥លាន៩៤ម៉ឺន៤ពាន់៦៤៦នាក់ ៕ ប្រភព៖ worldometers