Category: ព័ត៌មានអន្តរជាតិ

  • ការធ្វើតេស្តនៅសហរដ្ឋអាមេរិកបង្ហាញថា វ៉ាក់សាំង Novavax មានប្រសិទ្ធភាពរហូតដល់៩០ភាគរយប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី

    ការធ្វើតេស្តនៅសហរដ្ឋអាមេរិកបង្ហាញថា វ៉ាក់សាំង  Novavax មានប្រសិទ្ធភាពរហូតដល់៩០ភាគរយប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី

    អាមេរិក៖ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ Novavax ​នៅ​ថ្ងៃច​ន្ទនេះ បានប្រកាសពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គ្លីនិក​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​​នៅសហរដ្ឋ​អាមេរិក ដោយ​បាន​រកឃើញ​ថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពរហូតដល់៩០ភាគរយ ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី ។ ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន២ម៉ឺន៩ពាន់៩៦០​នាក់ វ៉ាក់សាំង​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​​ទូ​ទៅ​​គឺ​៩០.៤​ភាគរយ ដែល​ស្មើ​នឹង​វ៉ាក់សាំង​ Pfizer និង​ Moderna ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​​​​វ៉ាក់សាំង​១​ដូស​ Johnson & Johnson ។ វ៉ាក់សាំង Novavax បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​១០០ភាគរយ​​ការពារ​​មិនអោយ​ឈឺ​ធ្ងន់ ។ បើតាមការក្រុមហ៊ុន Novavax នោះ តាមរយៈការសិក្សាលើអ្នកស្ម័គ្រចិត្តជិត៣ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ក្រុមហ៊ុនខ្លួននឹងបញ្ជូនឯកសារដើម្បីស្នើសុំការប្រើប្រាស់ក្នុងករណីបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅត្រីមាសទី៣ឆ្នាំ២០២១នេះ ។ យ៉ាងណាមិញ បើតាមនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន លោក Stanley Erck បាន​ទទួល​ស្គាល់​ថា វ៉ាក់សាំង​ Novavax ប្រហែល​ជា​អាច​ទទួល​បាន​ការ​​អនុញ្ញាត​ប្រើ​ដំបូង​នៅ​កន្លែង​ផ្សេង ។ ក្រុម​​ហ៊ុន​ក៏​បាន​ដាក់​ពាក្យ​ដើម្បី​ស្នើ​សុំ​ការ​អនុញ្ញាត​ប្រើ​ប្រាស់​បន្ទាន់​នៅ​ ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប ឥណ្ឌា និង​កូរ៉េ​ខាង​ត្បូង​ផងដែរ ៕ ប្រភព៖ CNA

  • មន្ទីរពេទ្យទីក្រុងបាងកក របស់ប្រទេសថៃ ផ្អាកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសារតែបញ្ហាខ្វះវ៉ាក់សាំង

    មន្ទីរពេទ្យទីក្រុងបាងកក របស់ប្រទេសថៃ ផ្អាកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសារតែបញ្ហាខ្វះវ៉ាក់សាំង

    ថៃ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ប្រទេសថៃថ្មីៗនេះ បានជួបប្រទះភាពច្របូកច្របល់ក្នុងរាជធានី ក្រោយមន្ទីរពេទ្យយ៉ាងតិច២០នៅទីក្រុងបាងកកបានពន្យាពេលណាត់ចាក់ក្នុងសប្តាហ៍នេះ ដោយសារតែខ្វះវ៉ាក់សាំង ។ ការប្រកាសរបស់មន្ទីរពេទ្យ បានធ្វើឡើងនៅលើទំព័រ Facebook របស់ពួកគេ ខណៈដែលកម្មវិធីកក់វ៉ាក់សាំងក្នុងទីក្រុងបាងកក ក៏បានផ្ញើសារផងដែរថា ការណាត់ចាក់ក្រោយថ្ងៃអង្គារនឹងត្រូវពន្យារពេល ទោះក្រុមមន្រ្តីព្យាយាមធានាដល់សាធារណៈជនជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។ រដ្ឋមន្រ្តីសុខាភិបាលថៃលោក Anutin Charnvirakul បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា ប្រហែលជាមានការភាន់ច្រលំ ពីព្រោះមន្ទីរពេទ្យឯកជនមិនត្រូវបានត្រួតពិនិត្យ ជាមួយរដ្ឋបាលក្រុងបាងកកទេ ។ យុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំរបស់ប្រទេសថៃ គឺពឹងផ្អែកទៅលើវ៉ាក់សាំងចំនួន៦១លានដូសពីក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience ។ យ៉ាងណាមិញ ក្រុមហ៊ុន AstraZeneca និង Siam Bioscience មិនបានឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានរ៉យទ័រ សុំការអត្ថាធិប្បាយអំពីការពន្យារពេលផលិតកម្មនោះទេ ទោះបីជាក្រុមហ៊ុនផលិតថ្នាំអង់គ្លេស – ស៊ុយអែតមួយនេះនិយាយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ស្តីពីការចែកចាយវ៉ាក់សាំងក៏ដោយ ៕ ប្រភព៖ Reuters

  • ចិនចោទប្រទេស G7 ថា កំពុងកេងចំណេញផ្នែកនយោបាយ បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍វាយប្រហារខ្លួនរឿងទីក្រុងហុងកុង និងសិទ្ធិមនុស្សនៅស៊ិនជាំង (មានវីដេអូ)

    ចិនចោទប្រទេស G7 ថា កំពុងកេងចំណេញផ្នែកនយោបាយ បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍វាយប្រហារខ្លួនរឿងទីក្រុងហុងកុង និងសិទ្ធិមនុស្សនៅស៊ិនជាំង (មានវីដេអូ)

    ចិន៖ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះបានចោទប្រកាន់ប្រទេស G7 ទៅលើការ “កេងចំណេងផ្នែកនយោបាយ” បន្ទាប់ពីមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរនេះ បានធ្វើការរិះគន់ទីក្រុងប៉េកាំងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន ដែលត្រូវបានគេរាយការណ៍នៅខេត្តស៊ិនជាំង និងទីក្រុងហុងកុង ។ ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យម្សិលមិញថា យុគសម័យ នៃក្រុមប្រទេសមួយចំនួនតូចដែលមានបំណងចង់កែវាសនាពិភពលោកនោះ បានកន្លងហួសផុតទៅហើយ ។ សេចក្តីថ្លែង ការណ៍ដដែលបន្ថែមថា គេមានជំនឿថា ប្រទេសទាំងអស់ទោះធំ ឬតូច ខ្លាំងឬខ្សោយ មានឬក្រ គឺមានសិទ្ធិស្មើគ្នា… កិច្ចការរបស់ពិភពលោក គប្បីត្រូវបានដោះស្រាយតាមរយៈការពិគ្រោះគ្នាដោយប្រទេសទាំងអស់ ។ ប្រទេសចិនតែងតែធ្វើការឆ្លើយតបវាយបកទៅវិញនូវអ្វីដែលសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តបានធ្វើសំដៅចង់ប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដែលកំពុងមានសន្ទុះសេដ្ឋកិច្ច យោធា បច្ចេកវិទ្យាកាន់តែលេចធ្លោឡើងជាមួយនឹងឥទ្ធិពលនៃគោលនយោបាយផ្លូវ និងខ្សែក្រវាត់ ដែលកំពុងមានការទាក់ទាញពីប្រទេសជាច្រើនក្នុងសកលលោក ៕ ប្រភព៖ CNA

  • មេដឹកនាំ G7 ស្តីបន្ទោសចិនលើបញ្ហាសិទ្ធិមនុស្សនៅស៊ិនជាង និង ទាមទាររកការស៊ើបអង្កេតពេញលេញនៃប្រភពដើមកំណើតមេរោគកូវីដ១៩នៅចិន (មានវីដេអូ)

    មេដឹកនាំ G7 ស្តីបន្ទោសចិនលើបញ្ហាសិទ្ធិមនុស្សនៅស៊ិនជាង និង ទាមទាររកការស៊ើបអង្កេតពេញលេញនៃប្រភពដើមកំណើតមេរោគកូវីដ១៩នៅចិន (មានវីដេអូ)

    អង់គ្លេស៖ មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 នៅថ្ងៃអាទិត្យម្សិលមិញបានស្តីបន្ទោសចិនជុំវិញបញ្ហាសិទ្ធិមនុស្សនៅខេត្តស៊ិនជាំង ការអំពាវនាវអោយចិនគោរពសិទ្ធិសេរីភាព និងកម្រិតខ្ពស់នៃភាពស្វយ័តសម្រាប់ទីក្រុងហុងកុង ក៏ដូចជាទាមទារអោយស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩នៅក្នុងប្រទេសចិន ។ សេចក្តីថ្លែងការណ៍របស់ប្រទេស G៧ បានអំពាវនាវអោយចិនត្រូវគោរពសិទ្ធិមនុស្ស និងសេរីភាពជាគោលការណ៍គ្រឹះ ជាពិសេសទាក់ទងក្នុងតំបន់ស៊ិនជាងនិងសិទ្ធិរបស់ពួកគេទាំងឡាយ សេរីភាព និង កម្រិតខ្ពស់នៃភាពស្វយ័តសម្រាប់ ហុងកុង ។ សេចក្តីថ្លែងការណ៍ប្រទេសទាំង៧បន្តថា យើងសូមអំពាវនាវអោយមានការសិក្សាទាន់ពេលវេលា និង ដោយតម្លាភាពរបស់ក្រុមអ្នកជំនាញវិទ្យាសាស្ត្រដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ក្នុងដំណាក់កាលទី២ ដើម្បីស្វែងរកប្រភពដើមកំណើតនៃវីរុសកូវីដ១៩ ដូចបានធ្លាប់ណែនាំដោយក្រុមជំនាញក្នុងការស្រាវជ្រាវនៅក្នុងប្រទេសចិនកន្លងមក ៕ ប្រភព៖ CNA

  • លោក ចូ បៃដិន៖ យើងជឿជាក់ថា NATO ពិតជាមានសារៈសំខាន់បំផុតសម្រាប់សមត្ថភាពរបស់យើង ក្នុងការការពារសន្តិសុខជាតិសហរដ្ឋអាមេរិក (មានវីដេអូ)

    លោក ចូ បៃដិន៖ យើងជឿជាក់ថា NATO ពិតជាមានសារៈសំខាន់បំផុតសម្រាប់សមត្ថភាពរបស់យើង ក្នុងការការពារសន្តិសុខជាតិសហរដ្ឋអាមេរិក (មានវីដេអូ)

    ប៊ែលហ្ស៊ិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិងកំពុងខិតខំព្យាយាមស្ដារឡើងវិញនូវទំនុកចិត្តចំពោះសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអង្គការ NATO នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលជាកិច្ចប្រជុំដំបូងបំផុតក្រោយអាណត្តិអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ស្របជាមួយគ្នានោះដែរ លោក ចូ បៃដិន បានសង្កត់ធ្ងន់ថា យើងជឿជាក់ថា អង្គការណាតូពិតជាមានសារៈសំខាន់បំផុត សម្រាប់សមត្ថភាពរបស់យើង ក្នុងការការពារសន្តិសុខជាតិអាមេរិក… សហរដ្ឋអាមេរិកបានត្រឡប់មកវិញជាថ្មី ជាមួយកាតព្វកិច្ចដ៏ពិសិដ្ឋក្នុងការពារសម្ពន្ធភាពមួយនេះ ។ បើតាមក្រុមមន្ត្រីអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងព្រុចសែល ប្រទេសជាសម្ពន្ធមិត្ត NATO នឹងព្រមព្រៀងគ្នាលើសេចក្ដីថ្លែងការណ៍រួមមួយ ដែលផ្ដោតសំខាន់លើការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន និង ការចូលរួមក្នុងការប្រឆាំងនឹងការវាយប្រហារព័ត៌មានវិទ្យា ជាពិសេសការកើនឡើងនៃឥទ្ធិពលចិន ៕ ប្រភព៖ CNA

  • ការនាំចេញផលិតផលត្រីប្រារបស់វៀតណាមរំពឹងថា នឹងបន្តកើនឡើងខ្ពស់ ដោយសារវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងប្រទេសនាំចូល (មានវីដេអូ)

    ការនាំចេញផលិតផលត្រីប្រារបស់វៀតណាមរំពឹងថា នឹងបន្តកើនឡើងខ្ពស់ ដោយសារវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងប្រទេសនាំចូល (មានវីដេអូ)

    វៀតណាម៖ អគ្គ​លេខាធិការសមាគម​អ្នក​នាំ​ចេញ ​និង​អ្នក​ផលិត​អាហារ​សមុទ្រ​វៀតណាម (VASEP) ​លោក Truong Dinh Hoe ព្យាករណ៍​ថា ការ​នាំ​ចេញ​ត្រីប្រារបស់​វៀតណាមនឹង​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ដោយសារ​តែ​វិធានការគ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ក្នុង​ប្រទេស​នាំ​ចូល ។ លោក Hoe បន្ថែមថា កំណើន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេសថៃ ដែល​ជា​អ្នក​នាំ​ចូល​ត្រី​ត្រា​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន​ជា​សញ្ញាណល្អ ​ដើម្បី​បង្កើន​តម្លៃ​នាំ​ចេញ​ត្រី​​ប្រា​ទៅ​កាន់​តំបន់​នេះ​ក្នុង​ត្រី​មាស​បន្ទាប់​នេះ ។ តម្លៃ​នាំ​ចេញ​សរុប​នៃ​ត្រី​ប្រាវៀតណាម ក្នុង​រយៈពេល៥ខែ​​ឆ្នាំ២០២១នេះ សម្រេច​បាន៦០០លាន​ដុល្លារ​ បើ​ធៀបទៅ​នឹង​រយៈពេល​ដូច​គ្នាក្នុង​ឆ្នាំ២០២០ ។ គួរកត់សម្គាល់ ទីផ្សារ​នាំចេញដ៏​ធំ​នៃ​ត្រី​ប្រារបស់​វៀតណាម ក្នុង​អំឡុង​ពេល​នេះ​គឺ​ទីផ្សារ​ចិន អាមេរិក ប្រេស៊ីល និង ថៃ ក្នុង​នោះ​តម្លៃ​នាំ​ចេញ​ត្រីប្រាបាន​ឈាន​ដល់​ប្រមាណ២៧លាន​ដុល្លារ​ទៅ​ប្រទេសប្រេស៊ីល ដែល​កើន​ឡើង៣៨,៧ភាគរយ និង ២៦លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ មាន​កំណើន៨,៥ភាគរយ ៕

  • ក្រុមហ៊ុន Google បង្កើតបច្ចេកវិទ្យា AI ថ្មីដើម្បីជំនួសមនុស្ស ក្នុងការងាររចនាឈីបកុំព្យូទ័រ (មានវីដេអូ)

    ក្រុមហ៊ុន Google បង្កើតបច្ចេកវិទ្យា AI ថ្មីដើម្បីជំនួសមនុស្ស ក្នុងការងាររចនាឈីបកុំព្យូទ័រ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យា Google របស់សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួនបានបង្កើតបច្ចេកវិទ្យា AI ថ្មីមួយដែលមានសមត្ថភាពខ្ពស់ ក្នុងការរចនាឈីបសម្រាប់កុំព្យូទ័រ និងធ្វើការងារបានលឿនរហ័សជាងមនុស្ស ។ បើតាមក្រុមហ៊ុន Google ការងាររចនាឈីបកុំព្យូទ័រដែលមនុស្សត្រូវប្រើពេលវេលារហូត ដល់មួយខែដើម្បីបញ្ចប់នោះ ត្រូវបានជំនួសដោយបច្ចេកវិទ្យា AI វិញ ដោយសារតែបច្ចេកវិទ្យាថ្មីនេះ អាចសមត្ថភាពរចនាឈីបកុំព្យូទ័របានដោយប្រើពេលវេលាត្រឹមតែ៦ម៉ោងប៉ុណ្ណោះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះបញ្ជាក់ទៀតថា បច្ចេកវិទ្យា AI ត្រូវបានខ្លួនយកទៅអនុវត្ត និងទទួលបានប្រសិទ្ធភាព ខ្ពស់ ហើយបច្ចុប្បន្ននេះក៏កំពុងតែពង្រឹងសមត្ថភាពរបស់ AI នោះឱ្យកាន់តែប្រសើរជាងមុន ដើម្បីជួយសម្រួលដល់ការងារមនុស្សជាច្រើន ក៏ដូចជាពន្លឿនចង្វាក់ផលិតកម្មអោយទាន់តាមតម្រូវការ ៕ ប្រភព៖ CNBC

  • អ្នកទះកំផ្លៀង​ប្រធានាធិបតី​បារាំង​ ជាប់គុក​១​៨​ខែ​ ​បង់​ប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ​

    អ្នកទះកំផ្លៀង​ប្រធានាធិបតី​បារាំង​ ជាប់គុក​១​៨​ខែ​ ​បង់​ប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ​

    ថ្មីៗ​នេះ​ ​ប្រធានាធិបតី​បារាំង​ត្រូវ​បាន​គេ​ទះកំផ្លៀង​ ​ពេល​លោក​ទទួលស្វាគមន៍​ប្រជាពលរដ្ឋ​។​ ​ពេលនេះ​ ​អ្នក​ដែល​បង្ក​នោះ​ត្រូវ​បាន​តុលាការ​ប្រទេស​បារាំង​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​១​៨​ ​ខែ​ ​ដែល​ក្នុង​នោះ​ ​ទោស​ចំនួន​ ​១​៤​ ​ខែ​ត្រូវ​បាន​ព្យួរ​ជា​បណ្តោះអាសន្ន​សិន​។​ ​លោក​ ​D​a​mien​ ​Tare​l​ បាន​វាយប្រហារ​លោក​ ​E​m​man​u​e​l​ ​Ma​cron ​ដោយ​ទះ​មួយ​កំផ្លៀង​នៅពេលដែល​ប្រធានាធិបតី​បារាំង​រូប​នេះ​កំពុង​ដើរ​ចាប់ដៃ​គ្នា​ជាមួយ​អ្នកគាំទ្រ​នៅ​តំបន់​ ​D​ro​me​។​ តាមពិតទៅ ​លោក​ថា​ ​លោក​​​មាន​គម្រោង​ចង់​គប់​ពងមាន់​ ​ទៅលើ​ប្រធានាធិបតី​ ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ ​ការ​ទះកំផ្លៀង​ ​លោក​មិនបាន​គិតទុកជាមុន​នោះ​ទេ​។​ ​លោក​ ​Tare​l​ ​ត្រូវ​បាន​សារ​ព័ត៌មាន​ដកស្រង់​សម្តី​ពេល​បាន​ប្រាប់​ទៅកាន់​តុលាការ​ ​លោក​ ​Ma​cron ​តំណាង​ឱ្យ​កា​រពុក​ផុយ​ ​និង​ ​ចុះ​អន់ថយ​របស់​ប្រទេស​បារាំង​។​ ​បុរស​វ័យ​២​៨​ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ​ផង​ដែរ​ ​ក្រៅពី​ការ​ជាប់ឃុំ​ ​ពី​បទ​ប្រើ​អំពើ​ហឹង្សា​លើ​ម​ន្រ្តី​សាធារណៈ​ដែល​ជា​បទល្មើស​មួយ​៕​

  • ថៃ​៖​ ​អ្នកធ្វើការ​នៅ​រោងចក្រ​ជាង​៧​១​០​០​នាក់​ហើយ ​ឆ្លង​កូ​វី​ដ​១​៩​

    ថៃ​៖​ ​អ្នកធ្វើការ​នៅ​រោងចក្រ​ជាង​៧​១​០​០​នាក់​ហើយ ​ឆ្លង​កូ​វី​ដ​១​៩​

    យោង​តាម​របាយការណ៍​ចុងក្រោយ​ពី​អាជ្ញាធរ​ថៃ​ចេញផ្សាយ​ថ្មីៗ​នេះ​ថា​ ​រោងចក្រ​ជាង​ ​១​៣​០​ហើយ​ ​បាន​កើតមាន​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ក្នុង​នោះ​ ​មនុស្សជា​ង​ ​៧​១​០​០​នាក់​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​នៅ​ក្នុង​ខេត្ត​សរុប​ចំនួន​ ​១​១​។​ ​ថៃ​ថា​ ​ករណី​ផ្ទុះ​ជំងឺឆ្លង​រាតត្បាត​ ​CO​V​I​D​-19 ​នៅ​តាម​រោងចក្រ​ជាង​ ​១​៣​០​ ​ខាងលើ​នេះ​ ​គឺ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ ​នៃ​រោងចក្រ​សរុប​ចំនួនជា​ង​ ​៦​,​៣​០​០​ ​នៅ​ទូទាំង​ប្រទេស​ថៃ​។​ ​ក្រុម​មន្ត្រី​ជំនាញ​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា​ ​ការ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​នៅ​តាម​រោងចក្រ​នានា​ទូទាំង​ប្រទេស​ថៃ​ ​កំពុងតែ​បង្កើន​ក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ ​ចំពោះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ទៅលើ​ការ​នាំចេញ​៕​ ​ប្រភព​ពី​R​e​u​t​e​rs​

  • កូវីដ​៖​ ​ប្រទេស​នៅ​អា​ស៊ាន​មួយ​ដឹក​វ៉ាក់សាំង​ទៅ​ចាក់​ជូន​ពលរដ្ឋ​ ​ដល់​ផ្ទះ​តែម្តង​

    កូវីដ​៖​ ​ប្រទេស​នៅ​អា​ស៊ាន​មួយ​ដឹក​វ៉ាក់សាំង​ទៅ​ចាក់​ជូន​ពលរដ្ឋ​ ​ដល់​ផ្ទះ​តែម្តង​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​១​៤​ ​មិថុនា​នេះ​ថា​ ​ខណៈ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១​៩​យ៉ាង​ខ្លាំង​នោះ​ ​ទីក្រុង​មួយ​ឈ្មោះ​ ប៉េ​កាន់​បា​រូ​ ​នៅ​លើ​កោះ​ស៊ូ​ម៉ា​ត្រា​បាន​បង្កើន​ចំនួន​ឡាន​ក្រុង​ទ្វេ​ដង​នៅ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។​ ​ឥណ្ឌូ​នេ​ស៊ី​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​កើន​ឡើងក​រ​ណី​ឆ្លង​វី​រុ​ស​កូ​វី​ដ​ ​បន្ទាប់ពី​ខែមុន​ដែល​មាន​មនុស្ស​រាប់​លាន​នាក់​ធ្វើដំណើរ​ទៅលេង​គ្រួសារ​និង​មិត្តភក្តិ​ ​ក្នុង​ពិធីបុណ្យ​សាសនា​របស់​គេ​។​ ប៉េ​កាន់​បា​រូបា​ន​បង្កើន​ឡាន​ក្រុង​រហូតដល់​ចំនួន​ ​១​០​ ​គ្រឿង​ ​ដឹក​វ៉ាក់សាំង​១​២​០​០​០​ ដូ​ស​ ​ហើយ​កំពុង​ចាក់​ឱ្យ​ប្រជាជន​បាន​ ​១​០​០​០​ ​នាក់​ក្នុងមួយថ្ងៃ​៕​ ​