-
កូវីដ១៩៖ ថៃរកឃើញឆ្លងថ្មីជាង៣ពាន់នាក់ទៀត ស្លាប់២៩នាក់

ថៃ នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,២៧៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ ប្រភពថា បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២,៣៨៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៨៩២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៥,២៧៣នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៩៣,១០៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៤៣១នាក់ និងអ្នកជាសះស្បើយ ១៥០,២៧១នាក់៕
-
យានរ៉ូបូតចល័តរបស់ចិន Zhurong បង្ហាញរូបភាពថ្មីៗនៃទេសភាពនៅលើផ្ទៃភពព្រះអង្គារមកកាន់ផែនដី (មានវីដេអូ)

ចិន៖ រដ្ឋបាលអវកាសចិន CNSA បានបញ្ចេញរូបភាពថ្មីៗ នៃទេសភាពរបស់ផ្ទៃដីពណ៌ក្រហមរបស់ភពព្រះអង្គារ (Mars) នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលថតបានដោយយានរ៉ូបូតចល័ត ជូរ៉ុង (Zhurong) ។ យាននេះបានចុះទៅដល់លើផ្ទៃភពអង្គារ កាលពីខែឧសភាកន្លងទៅ នាំឲ្យចិនក្លាយជាប្រទេសទីពីរនៅលើផែនដី ដែលបានសម្រេចជោគជ័យបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក ។ រូបភាពថ្មីៗខាងលើត្រូវបានបង្ហាញជាសាធារណៈ ក្នុងកម្មវិធីមួយរៀបចំឡើងនៅរដ្ឋធានីប៉េកាំង ។ គួរកត់សម្គាល់ យានរ៉ូបូតចល័ត ជូរ៉ុង ជាផ្នែកសំខាន់ជាងគេនៃបេសកកម្ម ធានវិន-១ (Tiawen-1) ដែលជាបេសកកម្មភពអង្គារលើកដំបូងបង្អស់ប្រទេសចិន ។ ក្រៅពីយានចល័តលើដី បេសកកម្ម ធានវិន-១ ក៏មានផ្កាយរណប ដែលកំពុងគោចរជុំវិញភពអង្គារ និងសម្រាប់ផ្ទេរទិន្នន័យ ក៏ដូចជាការទំនាក់ទំនងរវាងយាន ជូរ៉ុង និងក្រុមការងារចិននៅលើផែនដីផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
មន្ទីរបញ្ចកោណប្រកាសផ្ដល់កញ្ចប់ថវិកាជំនួយសន្តិសុខចំនួន១៥០លានដុល្លារដល់អ៊ុយក្រែន (មានវីដេអូ)

អាមេរិក៖ មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសផ្ដល់កញ្ចប់ថវិកាជំនួយសន្តិសុខចំនួន១៥០លានដុល្លារដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការ ពារជាតិរបស់ប្រទេសមួយនេះ ។ មន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កញ្ចប់ថវិកាជំនួយខាងលើនេះ គឺតំណាងអោយមូលនិធិដែលនៅសេសសល់ ដែលត្រូវបានលៃលកទុកដោយសភា សម្រាប់គំនិតផ្តួចផ្តើមជំនួយសន្តិសុខដល់អ៊ុយក្រែន (USAI) នៅក្នុងឆ្នាំសារពើពន្ធ២០២១ ដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ។ គួរកត់សម្គាល់ សហរដ្ឋអាមេរិកនឹងផ្តល់អោយអ៊ុយក្រែននូវប្រព័ន្ធរ៉ាដាប្រឆាំងគ្រាប់កាំភ្លើងធំ និងប្រឆាំងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ក៏ដូចជាប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធ Electronic Warfare ឧបករណ៍ជម្លៀសពេទ្យយោធា ការបណ្តុះបណ្តាល និងឧបករណ៍ផ្សេងៗដទៃទៀត ដើម្បីបង្កើនសុវត្ថិភាពប្រតិបត្តិការ និងសមត្ថភាពមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
លោក វ៉្លាឌីមៀ ពូទីន រំពឹងថា លោក ចូ បៃដិន នឹងមិនធ្វើអ្វីដោយគ្មានការគិតពិចារណាដូចលោក ដូណាល់ ត្រាំ ឡើយ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រំពឹងថា សមភាគីអាមេរិករបស់លោក គឺលោក ចូ បៃដិន នឹងមិនធ្វើអ្វីភ្លាមៗដោយគ្មានការគិតពិចារណាដូចអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំឡើយ មុននឹងមេដឹកនាំទាំងពីរត្រូវជួបគ្នានៅឯទីក្រុងហ្សឺណែវ នាសប្តាហ៍ក្រោយនេះ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC News នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ពូទីន បានសរសើរលោក បៃដិន ថា ជាអ្នកជីពមួយរូបដែលបានចំណាយពេលវេលាក្នុងជីវិតរបស់គាត់ទៅលើរឿងនយោបាយ ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា វាជាក្ដីរំពឹងដ៏ធំមួយរបស់ខ្ញុំ ដែលមានទាំងគុណសម្បត្តិខ្លះ និងគុណវិបត្តិខ្លះ ប៉ុន្តែវាប្រហែលជានឹងមិនមានសកម្មភាពតាមតែទំនើងចិត្តខ្លួន នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក កំពុងកាន់អំណាច (លោក ចូ បៃដិន) នោះឡើយ ។ គួរកត់សម្គាល់ លោក ចូ បៃដិន មានផែនការលើកយកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកមួយចំនួន ក្នុងនោះមានដូចជាការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងកិច្ចការបោះឆ្នោតអាមេរិក និងការវាយប្រហារផ្នែកព័ត៌មានវិទ្យាជាដើម ក្នុងជំនួបកំពូលជាមួយលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅមុនពេលលោក បៃដិន បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ខ្លួន…
-
មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 ប្តេជ្ញារួមគ្នាកម្ចាត់វីរុសកូវីដ-១៩ (មានវីដេអូ)

អង់គ្លេស៖ នៅក្នុងកិច្ចប្រជុំកំពូលឈានចូលថ្ងៃទី២ នៅទីក្រុងខនវ៉ល មេដឹកនាំ G7 នឹងចេញសេចក្តីប្រកាសមួយដែលនឹងកំណត់វិធានការម៉ឺងម៉ាត់ជាស៊េរី ដើម្បីឈានដល់គោលដៅយកជ័យជម្នះលើជំកូវីដ១៩ ។ គោលដៅគឺត្រូវកាត់បន្ថយពេលវេលាដើម្បីអភិវឌ្ឍវ៉ាក់សាំងក្រោម១០០ថ្ងៃប៉ុណ្ណោះ ។ នៅថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានបើកកិច្ចប្រជុំកំពូលជាមួយនឹងការអំពាវនាវមួយអោយដោះស្រាយវិបត្តិវិសមភាពសកល ។ លោក ចនសុន ដែលទទួលជាម្ចាស់ផ្ទះរយៈពេល៣ថ្ងៃនៅមរណីយដ្ឋានឆ្នេរសមុទ្រ Carbis Bay បញ្ជាក់ថា វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីរៀនសូត្រពីកំហុសនៃវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងដោះស្រាយស្នាមនៃវិសមភាព ។ ជាមួយគ្នានេះ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន រួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិកក៏នឹងព្យាយាមបង្ហាញនូវការរួបរួមតាមបែបប្រជាធិបតេយ្យរបស់លោកខាងលិច ប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងងើបឡើងវិញ និងរុស្ស៊ីដែលកំពុងពិចារណាឡើងវិញ ៕ ប្រភព៖ BBC
-
ពិភពលោកមានអ្នកកើតកូវីដ ជាង១៧៦លាននាក់ ស្លាប់ជិត៤លាននាក់

ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៧៦,០៣១,៨៩១នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨០០,២៨៣នាក់ និងជាសះស្បើយឡើងវិញ ១៥៩,៥៩៩,៩៩៤នាក់ គិតត្រឹមព្រឹកថ្ងៃទី១២ មិថុនា ចេញផ្សាយដោយគេហទំព័រអន្តរជាតិ Worldometer ។ ប្រភពថា អាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ គឺប្រទេសឥណ្ឌា ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល៕
-
ពលកម្មកុមារលើពិភពលោក កើនដល់១៦០លាននាក់ហើយ

ទីភ្នាក់ងារ UNICEF របស់អង្គការសហប្រជាជាតិបានចេញផ្សាយ នៅថ្ងៃនេះថា នៅទូទាំងពិភពលោក ចំនួនពលកម្មកុមារបានកើនដល់១៦០លាននាក់ កើនឡើង ៨.៤លាននាក់ ពោលគឺ៨.៤លានកុមារ ត្រឹម៤ឆ្នាំចុងក្រោយ ក្នុងនោះ រាប់លាននាក់បន្ថែមទៀតកំពុងប្រឈមដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩ទៀតផង។ ស្ថាប័នមួយនេះក៏បានជំរុញឲ្យមានកិច្ចប្រឹងប្រែងទ្វេដងបន្ថែមទៀត ក្នុងកិច្ចបញ្ចប់ពលកម្មកុមារ កម្រិតពិភពលោក។ UNICEF ក៏បានបង្ហាញរូបភាព១សន្លឹកនៃកុមារឈ្មោះ Mohammad វ័យ១២ឆ្នាំ ដែលធ្វើការជាអ្នកយួរវ៉ាលី នៅស្ថានីយ៍រថភ្លើងមួយ នៅក្នុងក្រុងបង់ក្លាដេសទៀតផង៕
-
វិចិត្រករមួយរូបប្រើប្រាស់សំរាមអេឡិចត្រូនិកធ្វើរូបចម្លាក់មេដឹកនាំ G7 ដើម្បីបង្ហាញពីភាពចាំបាច់ក្នុងការយកកាកសំណល់មកប្រើប្រាស់ ឬកែច្នៃឡើងវិញ (មានវីដេអូ)

អង់គ្លេស៖ វិចិត្រករមួយរូបបានប្រើប្រាស់កាកសំណល់គឿងអេឡិចត្រូនិក ដើម្បីធ្វើរូបចម្លាក់របស់មេដឹកនាំមានសេដ្ឋកិច្ចជឿនលឿន G7 នៅក្នុងតំបន់ ខនវ៉ល ប្រទេសអង់គ្លេស មុននឹងតំបន់នេះត្រូវទទួលរៀបចំកិច្ចប្រជុំកំពូល G7 ក្នុងសប្ដាហ៍នេះ ។រូបចម្លាក់មេដឹកនាំ G7 នេះមានដូចជានាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ារីអូ ដ្រាហ្គី នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។ បើតាមវិចិត្រករឆ្លាក់រូប លោក ចូ រ៉ាស់ លោកបានដាក់ឈ្មោះរូបចម្លាក់មេដឹកនាំ G7 ថា «Mount Recyclemore» ដែលមានទ្រង់ទ្រាយស្រដៀងគ្នានឹងរូបចម្លាក់ Mount Rushmore នៅក្នុងសហរដ្ឋអាមេរិក ។ វិចិត្រករឆ្លាក់រូបដៃឯករូបនេះបានប្រាប់ពីមូលហេតុថា…
-
ប្រធានាធិបតីអាមេរិក៖ ការបរិច្ចាគវ៉ាក់សាំងដ៏ធំសម្បើម គឺជាការបញ្ចូលថាមពលដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 (មានវីដេអូ)

អង់គ្លេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ថា ការបរិច្ចាគវ៉ាក់សាំង ហ្វាយហ្សឺ (Pfizer)ចំនួន៥០០លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅជុំវិញពិភពលោក នឹងក្លាយជាការបញ្ចូលថាមពលដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ។ ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកកំពុងបរិច្ចាគវ៉ាក់សាំង ៥០០លានដូសដោយគ្មានភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់… វ៉ាក់សាំងរបស់យើងមិនមានបញ្ចូលសម្ពាធណាមួយ ដើម្បីបង្ខំ ឬចង់បានសម្បទានមកវិញនោះទេ… យើងកំពុងធ្វើដើម្បីសង្រ្គោះជីវិតមនុស្ស ។ គួរកត់សម្គាល់ ការអត្ថាធិប្បាយខាងលើនេះរបស់លោក បៃដិន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer លោក Albert Bourla នៅឯឆ្នេរ Carbis Bay ប្រទេសអង់គ្លេស មុននឹងលោកត្រូវចូលរួមកិច្ចប្រជុំកំពូល G7 ៕ ប្រភព៖ CNA
-
ចិនត្រៀមបញ្ជូនអវកាសយានិក ទៅទីស្ថានីយ៍អវកាសថ្មីរបស់ខ្លួន

ប្រទេសចិនកំពុងរៀបចំបញ្ជូនអវកាសយានិករបស់ខ្លួនទៅកាន់ទីស្ថានីយ៍អវកាសថ្មីរបស់ប្រទេសនេះនៅក្នុងជើងហោះហើរមួយ ដោយគ្រោងនឹងធ្វើឡើង នាសប្តាហ៍ក្រោយ នេះបើតាមការចេញផ្សាយរបស់ AP ថ្មីៗនេះ។ រ៉ុក្កែត Long March-2F Y12 នឹងដឹកយានអវកាស Shenzhou-12 និងអវកាសយានិក ៣ នាក់ទៅកាន់ស្ថានីយ៍អវកាស Tianhe ដែលរដ្ឋាភិបាលចិនបានដាក់ចូលទៅក្នុងបញ្ជីតារាវិថី កាលពីចុងខែមេសាកន្លងទៅ។ អវកាសយានិកទាំង ៣ នាក់នឹងស្ថិតនៅស្ថានីយ៍រយៈពេល ៣ ខែ ដោយនៅទីនោះពួកគេនឹងបញ្ចប់ការងារថែទាំផ្នែកអវកាសនិង ធ្វើការពិសោធន៍ ស្រាវជ្រាវថ្មីៗបន្ថែមទៀតទាក់ទងនឹងវិទ្យាសាស្ត្រ៕