-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៥លាន៦១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៨ម៉ឺននាក់ និងជាសះស្បើយ១៥៩លាន១៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៥លាន៦១ម៉ឺន៨ពាន់៦៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៨ម៉ឺន៨ពាន់៧០៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៩លាន១៥ម៉ឺន៤ពាន់៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២៧ម៉ឺន៥ពាន់៧៨៣នាក់ ស្លាប់ចំនួន៦១ម៉ឺន៤ពាន់៧នាក់ និងជាសះស្បើយចំនួន២៨លាន២៧ម៉ឺន៨ពាន់៣៩៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន២៧ម៉ឺន៣ពាន់៣៣៨នាក់ ស្លាប់៣៦ម៉ឺន៣ពាន់៩៧នាក់ និងជាសះស្បើយ២៧លាន៧៧ម៉ឺន៨ពាន់៨៩៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន២១ម៉ឺន៥ពាន់១៥៩នាក់ ស្លាប់ចំនួន៤៨ម៉ឺន២ពាន់១៣៥នាក់ និងជាសះស្បើយ១៥លាន៦៧ម៉ឺន៧៥៤នាក់ ៕ ប្រភព៖ worldometers
-
ការសិក្សាថ្មីមួយរបស់អ៊ុយរ៉ាហ្គាយបង្ហាញថា វ៉ាក់សាំងចិន Sinovac អាចកាត់បន្ថយអត្រាស្លាប់ដោយសារកូវីដបានជាង៩៥ភាគរយ (មានវីដេអូ)

អ៊ុយរ៉ាហ្គាយ៖ អត្រាស្លាប់បង្កឡើងដោយសារជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនអ៊ុយរ៉ាហ្គាយ មានអាយុពី១៨ ដល់ ៦៩ឆ្នាំ ដែលទទួលបានការចាក់វ៉ាក់សាំងចិន Sinovac ត្រូវបានកាត់បន្ថយដល់ទៅជាង៩៥ភាគរយ នេះបើតាមរបាយការណ៍ចុងក្រោយនៃប្រសិទ្ធិភាពវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយ ។ រយៈពេល២សប្តាហ៍ក្រោយ បន្ទាប់ពីចាក់ដូសទីពីរនៃវ៉ាក់សាំង CoronaVac ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac អត្រាស្លាប់ក្នុងចំណោមប្រជាពលរដ្ឋអ៊ុយរ៉ាហ្គាយអាយុចាប់ពី១៨ ដល់ ៤៩ឆ្នាំ ត្រូវបានកាត់បន្ថយ៩៥.៣ភាគរយ និងក្នុងចំណោមអាយុចាប់ពី៥០ ដល់ ៦៩ឆ្នាំត្រូវបានកាត់បន្ថយ៩៥.២ភាគរយ ។ ជាងនេះទៅទៀតនោះ វ៉ាក់សាំង CoronaVac ក៏បានកាត់បន្ថយលទ្ធភាពនៃការធ្លាក់ខ្លួនឈឺធ្ងន់៩៤.៤ភាគរយ ក្នុងចំណោមអ្នកមានអាយុក្រោម៤៩ឆ្នាំ និង ៩២.២ភាគរយ ក្នុងចំណោមអ្នកមានអាយុ៥០ ដល់ ៦៩ឆ្នាំ ។ សម្រាប់រយៈពេល១៤ថ្ងៃ ក្រោយការចាក់វ៉ាក់សាំងដូសទីពីរ លទ្ធភាពនៃការឆ្លងកូវីដ១៩ ក្នុងចំណោមមនុស្សអាយុចាប់ពី១៨ ដល់៤៩ឆ្នាំត្រូវបានកាត់បន្ថយរហូតដល់៦៤.៥ភាគរយ និង ៦១.៥ភាគរយ ក្នុងចំណោមមនុស្សអាយុចាប់ពី៥០ ដល់ ៦៩ឆ្នាំ ។ គិតមកទល់ពេលនេះ ៣០ភាគរយ នៃប្រជាជនសរុបរបស់អ៊ុយរ៉ាហ្គាយ ទទួលបានការចាក់គ្រប់ពីរដូស ហើយ៥៦ភាគរយទទួលបានមួយដូសដំបូងនៃវ៉ាក់សាំង Sinovac Pfizer និង AstraZeneca ៕…
-
រដ្ឋបាលលោក ចូ បៃដិន មានផែនការចែកចាយវ៉ាក់សាំង Pfizer ចំនួន៥០០លានដូសដល់ប្រទេសជិត១០០ក្នុងរយៈពេល២ឆ្នាំខាងមុខ (មានវីដេអូ)

អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានគម្រោងនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ហ្វាយហ្សឺ (Pfizer) ចំនួន៥០០លានដូសដល់ប្រទេសជិត១០០ក្នុងរយៈពេល២ឆ្នាំខាងមុខ នេះបើតាមប្រភពចំនួន៣ដែលដឹងពីរឿងនេះ ប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃពុធម្សិលមិញ ។ ប្រភពដដែលបានអោយដឹងទៀតថា សហរដ្ឋអាមេរិកអាចនឹងចែកចាយវ៉ាក់សាំងចំនួន២០០លានដូសនៅក្នុងឆ្នាំនេះ ហើយ៣០០លានដូសផ្សេងទៀតនៅឆមាសទីមួយឆ្នាំក្រោយ ជូនទៅដល់៩២ប្រទេសដែលមានប្រាក់ចំណូលទាប និងសហភាពអាហ្វ្រិកផងដែរ ។ ការបរិច្ចាគនឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីខូវ៉ាក់ របស់អង្គការសុខភាពពិភពលោក (WHO) ដែលចែកចាយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ។ កម្មវិធីនេះដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធសកលសម្រាប់ការចាក់ថ្នាំបង្ការរោគ (GAVI) ។ ចំនែកឯប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងប្រកាសពីកិច្ចព្រមព្រៀងខាងលើ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅអង់គ្លេស ៕ ប្រភព៖ Reuters
-
ថៃព្យាករណ៍ថា ខ្លួននឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣លាននាក់នៅក្នុងឆ្នាំនេះ (មានវីដេអូ)

ថៃ៖ ទីភ្នាក់ងារទេសចរណ៍រដ្ឋបញ្ជាក់ថា ប្រទេសថៃរំពឹងនឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣លាននាក់នៅក្នុងឆ្នាំ២០២១នេះ ខណៈដែលការដាក់គោលដៅនេះ គឺទាបជាងចំនួនភ្ញៀវទេសចរបរទេស៤លាននាក់ ដែលត្រូវបានព្យាករណ៍ដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) កាលពីខែមេសាកន្លងទៅ ។ ទន្ទឹមគ្នា អាជ្ញាធរ (TAT) បានបញ្ជាក់ថា ថៃរំពឹងទទួលបានមួយចំណែកធំនៃភ្ញៀវទេសចរ៣លាននាក់នោះនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១ ។ សម្រាប់ត្រីមាសទី៣ ថៃក៏រំពឹងទទួលបានទេសចរជិត១៣ម៉ឺននាក់ ខណៈកាលពីចន្លោះខែមករា ដល់ខែមេសាកន្លងមក មានភ្ញៀវទេសចរបរទេសត្រឹមតែ២ម៉ឺន៨ពាន់៧រយនាក់ប៉ុណ្ណោះបានធ្វើដំណើរមកកាន់ថៃ ។ គួរកត់សម្គាល់ នៅក្រោមកម្មវិធីសាកល្បងមួយ ថៃនឹងអនុញ្ញាតអោយភ្ញៀវទេសចរបរទេសទៅលេងកោះ ភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ នៅខែកក្កដា ហើយនៅខែតុលាខាងមុខនេះ នឹងអនុវត្តដូចគ្នានៅតាមខេត្តចំនួន៩ផ្សេងទៀត ៕ ប្រភព៖ CNA
-
សត្វអណ្តើកយក្ស២ក្បាល បង្ហាញខ្លួនជាសាធារណៈ

-
ថៃទទួលស៊ីណូវ៉ាក់បាន៧.៥លានដូសហើយ រួមទាំង១លានដូសទៀត ថ្ងៃនេះ

នៅថ្ងៃព្រហស្បតិ៍ ទី១០ មិថុនា ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ត្រូវបានបញ្ជូនពីប្រទេសចិនទៅដល់ប្រទេសថៃ ធ្វើឲ្យចំនួនវ៉ាក់សាំងដែលថៃទទួលពីចិនកើនដល់៧លាន៥សែនដូសហើយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation។ ប្រភពថា ក្រុមហ៊ុនផលិតវ៉ាក់សាំង ស៊ីណូវ៉ាក់ បានបញ្ជូនវ៉ាក់សាំងច្រើនជាង៦០០លានដូសទៅកាន់បណ្តាប្រទេសច្រើនជាង៤០ប្រទេសហើយ។ ប្រភពបន្ថែមទៀតថា វ៉ាក់សាំងចិន ដែលត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់មួយនេះត្រូវបានចាក់ជូនមនុស្ស នៅប្រទេសក្រៅ ទូទាំងពិភពលោក ចំនួនជាង៤៣០លានដូសហើយ៕
-
មនុស្សស្លាប់៩នាក់ ក្នុងហេតុការណ៍បាក់រលំអគារនៅកូរ៉េខាងត្បូង (មានវីដេអូ)

-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៣១០ករណីទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

-
រដ្ឋមន្រ្តីសុខាភិបាលវៀតណាម៖ វៀតណាមកំពុងដំណើរការទិញ វ៉ាក់សាំង Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី១២ ដល់១៨ឆ្នាំ (មានវីដេអូ)

-
រដ្ឋបាលលោក ចូ បៃដិន ដកហូតបញ្ជាប្រតិបត្តិ ក្នុងការហាមឃាត់ទាញយកកម្មវិធី TikTok និង WeChat របស់ចិន (មានវីដេអូ)
