Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីអាមេរិក ធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលG7(មានវីដេអូ)

    ប្រធានាធិបតីអាមេរិក ធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលG7(មានវីដេអូ)

    Video https://fb.watch/61kmzL1vcL/

  • ប្រធានាធិបតីអាមេរិកធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7

    ប្រធានាធិបតីអាមេរិកធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7

    អង់គ្លេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅដល់ទឹកដីចក្រភពអង់គ្លេសហើយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសចាប់តាំងពីបានចូលកាន់តំណែង ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយដោយ សារព័ត៌មាន Washington Post ថា សម្ព័ន្ធភាព និងស្ថាប័នប្រជាធិបតេយ្យដែលមានទ្រង់ទ្រាយធំធេងនៅសតវត្សរ៍ចុងក្រោយ នឹងបង្ហាញពីសមត្ថភាពរបស់ពួកគេប្រឆាំងនឹងការគំរាមកំហែង និងសត្រូវនាពេលបច្ចុប្បន្ន ហើយដំណើរទស្សនកិច្ចនៅអឺរ៉ុបក្នុងសប្តាហ៍នេះ ជាឱកាសបង្ហាញអំពីរឿងនេះ ។ ដោយឡែកជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៦ មិថុនាខាងមុខ នៅទីក្រុងហ្សឺណែវ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលជាឱកាសមួយដើម្បីលើកឡើងនូវកង្វល់របស់អាមេរិកដោយផ្ទាល់ ជាមួយលោក ពូទីន អំពីការវាយប្រហារតាមអ៊ិនធើណិតពីប្រទេសរុស្ស៊ី ការឈ្លានពានរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន និងបញ្ហាផ្សេងទៀត ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើនេះ គឺជាបេសកកម្មចំនួន៨ថ្ងៃដើម្បីកសាងឡើងវិញនូវទំនាក់ទំនងតំបន់អន្តរអាត្លង់ទិច ដែលកំពុងតានតឹងនៅក្នុងសម័យកាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ៕ ប្រភព៖ CNA

  • ប្រធានាធិបតីអាមេរិកដកហូតបញ្ជាប្រតិបត្តិក្នុងការហាមឃាត់កម្មវិធី TikTok និង WeChat របស់ចិន

    ប្រធានាធិបតីអាមេរិកដកហូតបញ្ជាប្រតិបត្តិក្នុងការហាមឃាត់កម្មវិធី TikTok និង WeChat របស់ចិន

    អាមេរិក៖ សេតវិមានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ សម្រេចដកហូតបទបញ្ជាប្រតិបត្តិរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលហាមឃាត់ការទាញយកកម្មវិធី TikTok និង WeChat របស់ប្រទេសចិន ដោយសារតែព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ ។ បទបញ្ជាប្រតិបត្តិថ្មីរបស់លោក ចូ បៃដិន បានលុបចោលការបញ្ជាទិញកម្មវិធី WeChat និង TikTok ជាមួយនឹងកម្មវិធីមួយទៀតកាលពីខែមករា ដែលបានដាក់គោលដៅលើកម្មវិធីទំនាក់ទំនងបច្ចេកវិទ្យា និងហិរញ្ញវត្ថុចំនួន០៨ផ្សេងទៀត ។ យ៉ាងណាមិញ មន្ត្រីសេតវិមានមួយរូបបានបញ្ជាក់ថា ការត្រួតពិនិត្យសន្តិសុខជាតិដាច់ដោយឡែករបស់សហរដ្ឋអាមេរិកលើកម្មវិធី TikTok របស់ចិននៅតែបន្ត ។ គួរកត់សម្គាល់ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប៉ុនប៉ងរារាំងអ្នកប្រើប្រាស់ថ្មីពីការទាញយកកម្មវិធី (apps) និងហាមឃាត់មិនអោយមានប្រតិបត្តិការបច្ចេកទេសនានារបស់ក្រុមហ៊ុន TikTok និង WeChat នៅលើទឹកដីសហរដ្ឋអាមេរិក ។ ប៉ុន្តែតុលាការអាមេរិកបានរារាំងបទបញ្ជាទាំងនោះ ដោយមិនបានចូលជាធរមានឡើយ ៕ ប្រភព៖ CNA

  • រដ្ឋមន្រ្តីសុខាភិបាលវៀតណាម៖ វៀតណាមកំពុងដំណើរការទិញវ៉ាក់សាំង Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី១២ ដល់ ១៨ឆ្នាំ

    រដ្ឋមន្រ្តីសុខាភិបាលវៀតណាម៖ វៀតណាមកំពុងដំណើរការទិញវ៉ាក់សាំង Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី១២ ដល់ ១៨ឆ្នាំ

    វៀតណាម៖ រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក Nguyen Thanh Long ត្រូវបានសារព័ត៌មានដកស្រង់សម្តីចុះផ្សាយថា វៀតណាមកំពុងដំណើរការស្នើសុំទិញវ៉ាក់សាំងបង្កាជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដើម្បីចាក់ដល់កុមារមានអាយុពី ១២ ដល់ ១៨ឆ្នាំ ។ រដ្ឋមន្រ្តីសុខាភិបាលវៀតណាមរូបនេះបានប្រកាសខាងលើ ក្នុងអំឡុងពេលប្រជុំការងារដាច់ដោយឡែកជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី បារាំង និងស្វីស នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។ នៅក្នុងជំនួបជាមួយឯកអគ្គ រដ្ឋទូតអូស្ត្រាលី លោក Long បានស្នើសុំប្រាក់ចំនួន ១៣.៥លានដុល្លារអូស្រ្តាលី ចេញពីថវិកាជំនួយ៤០លានដុល្លារអូស្រ្តាលីដល់វៀតណាម ក្នុងការបញ្ជារទិញវ៉ាក់សាំងសម្រាប់កុមារ ។ យោងតាមប្រភពពីអ្នកការទូតបានអោយដឹងថា អូស្ត្រាលីកំពុងផលិតវ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយពេលនេះ រដ្ឋាភិបាលអូស្រ្តាលីកំពុងពិចារណាផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសវៀតណាមក្នុងរយៈពេលកន្លះឆ្នាំទៀត ៕ ប្រភព៖ Vietnam Inside

  • មនុស្សស្លាប់ និងរបួស១៧នាក់ ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៥ជាន់នៅកូរ៉េខាងត្បូង

    មនុស្សស្លាប់ និងរបួស១៧នាក់ ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៥ជាន់នៅកូរ៉េខាងត្បូង

    កូរ៉េខាងត្បូង៖ ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូងនិយាយថា អគារកម្ពស់៥ជាន់មួយកន្លែងបានបាក់រលំនៅភាគនិរតីទីក្រុង Gwangju នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដែលជាលទ្ធផលនោះ មានមនុស្សយ៉ាងតិច៩នាក់បានបាត់បង់ជីវិត និង៨នាក់ផ្សេងទៀតរងរបួស ។ ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូងបានទទួលសេចក្តីរាយការណ៍នៅម៉ោង៤និង២២នាទីល្ងាចថ្ងៃពុធនេះថា មានអគារកម្ពស់៥ជាន់មួយកន្លែងបានបាក់រលំ និងសង្កត់ពីលើរថយន្តក្រុងមួយគ្រឿង ដែលមានដឹកមនុស្សចំនួន១៧នាក់ និងកំពុងឈប់នៅក្បែរការដ្ឋានសាងសង់អគារនោះ ។ ភ្លាមៗមូលហេតុនៃការបាក់រលំអគារខាងលើនេះ នៅពុំទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់ ដែលអាចជាប់ខាងក្រោមអគារកំពុងដំណើរការ ៕ ប្រភព៖ Yunhap News

  • ថៃប្រកាសលក់វ៉ាក់សាំងកូវីដឲ្យពលរដ្ឋ បន្ទាប់ពីផលិតបានដោយខ្លួនឯង

    ថៃប្រកាសលក់វ៉ាក់សាំងកូវីដឲ្យពលរដ្ឋ បន្ទាប់ពីផលិតបានដោយខ្លួនឯង

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ថៃ​បាន​ចេញផ្សាយ​ថា​ ​នៅទីបំផុត​រដ្ឋាភិបាល​ថៃ​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ថ្នាក់​តំបន់​ ​និង​វិ​ស​័​យ​ឯកជន​ ​អាច​ធ្វើការ​បញ្ជាទិញ​ ​ឬ​ស្នើសុំ​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​ពី​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​។​ ​ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ជំរុញ​ល្បឿន​នៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ ​ជូន​ប្រជាជន​ថៃ​ឲ្យបាន​យ៉ាងហោចណាស់​ ​៧​០​% ​ឬ​ស្មើនឹង​ ​៥​០​លាន​នាក់​។​ ​ការប្រកាស​លក់​វ៉ាក់សាំង​កូ​វី​ដ​នេះ​ ​ក្រោយពេល​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​ S​i​am​ B​i​o​science​ ​បាន​ផលិត​វ៉ាក់សាំង​ ​យក​បច្ចេកទេស​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​r​a​ ​Z​e​n​e​ca​ ​បានហើយ​ ​ដោយ​ប្រគល់​ជូន​ក្រសួងសុខាភិបាល​ជិត​២​លាន​ដូ​ស​ ​ទៅ​ប្រើប្រាស់​ដែរ​។​ ​ផ្អែក​តាម​ប្រភព​ពី​ ​T​h​e​ ​Nation​ ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩​ ​មិថុនា​នេះ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​របស់​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​បញ្ជាក់​ថា​ ​នៅ​ក្នុង​គោលដៅ​ចាត់ចែង​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ថ្មី​ខាងលើ​នេះ​ ​អាជ្ញាធរ​ថ្នាក់​តំបន់​ ​និង​ស្ថាប័ន​ឯកជន​នានា​ ​អាច​ធ្វើការ​បញ្ជាទិញ​ ​ឬ​ស្នើសុំ​វ៉ាក់សាំង​ពី​ទី​ភ្នាក់ងាររដ្ឋាភិបាល​នានា​ដូចជា​ ​នាយក​រដ្ឋា​ន​គ្រប់គ្រង​ជំងឺ​ ​អង្គភាព​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​រដ្ឋាភិបាល​ ​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​ , ​កាកបាទក្រហម​ថៃ​ ​និង​រាជបណ្ឌិតសភា​ ជូឡា​ផន​ ​ជាដើម​៕​

  • ពិតជាអស្ចារ! យន្ដហោះគ្មានមនុស្សបើកចាក់សាំងអោយយន្ដហោះចម្បាំងកងទ័ពជើងទឹកអាមេរិកនៅលើអាកាសបានដោយជោគជ័យ (មានវីដេអូ)

    ពិតជាអស្ចារ! យន្ដហោះគ្មានមនុស្សបើកចាក់សាំងអោយយន្ដហោះចម្បាំងកងទ័ពជើងទឹកអាមេរិកនៅលើអាកាសបានដោយជោគជ័យ (មានវីដេអូ)

    បរទេស៖ យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូន (drone) បាន​ផ្គត់ផ្គង់​ឥន្ធនៈ​នៅលើ​អាកាសទៅអោយ​យន្តហោះ​ចម្បាំង​មួយគ្រឿង នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ក្រុមហ៊ុន ប៊ូអ៊ីអ ចាត់ទុកថា ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍ ។ ការប្រកាសខាងលើ​នេះ ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង​ដោយ​ជោគជ័យ ទៅលើ​គំរូ​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ពិសេស ជំនាញ​ខាង​ចាក់​ប្រេងអោយ​យន្តហោះ​ដទៃ ដែល​ត្រូវបាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដាក់ឈ្មោះ​អោយ​ថា MQ-25 Stringray ។ យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ត្រូវបាន​បញ្ជា​ពី​ចម្ងាយបាន​ចាក់​សាំង​ដោយ​ជោគជ័យទៅអោយ​យន្តហោះ​ចម្បាំង F/A 18 Super Hornet របស់​កងទ័ពជើងទឹក​អាមេរិក នៅក្នុង​ជើងហោះហើរ​សាកល្បង​កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ។ ជើងហោះហើរ​សាកល្បង​ខាងលើ ត្រូវបាន​ចាប់ផ្ដើម​ពី​នាវា​ផ្ទុក​យន្តហោះ MidAmerica នៅ Mascoutah នៃ​រដ្ឋ Illinois ក្បែរ​មូលដ្ឋាន​របស់​ក្រុមហ៊ុន Boeing នៅ St. Louis ក្នុង​រដ្ឋ Missouri ។ យន្តហោះ​គ្មាន​មនុស្ស​បើក​ខាងលើ ប្រើប្រាស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ប្រេង​នៅលើ​អាកាស Cobham (ARS) ដែល​កងទ័ពជើងទឹក​អាមេរិក បំពាក់​នៅលើ​យន្តហោះ Super Hornet មួយចំនួន ដែល​ធ្វើ​សកម្មភាព​ពី​នាវា​ផ្ទុក​យន្តហោះ​របស់​ពួកគេ…

  • ទីបំផុត! លោក ពូទីន ចុះហត្ថលេខាច្បាប់ដករុស្ស៊ីជាផ្លូវការចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies (មានវីដេអូ)

    ទីបំផុត! លោក ពូទីន ចុះហត្ថលេខាច្បាប់ដករុស្ស៊ីជាផ្លូវការចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies (មានវីដេអូ)

    រុស្ស៊ី៖ នៅដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលដករុស្ស៊ីជាផ្លូវការចេញពីសន្ធិសញ្ញាបើកជើងមេឃចំហ (Open Skies) ជាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតអោយមានការហោះហើរឃ្លាំមើលដោយគ្មានអាវុធលើប្រទេសជាសមាជិក ។ស្របពេលជាមួយគ្នានោះដែរ ប្រទេសរុស្ស៊ីបានសង្ឃឹមថា លោក ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចពិភាក្សាគ្នាអំពីសន្ធិសញ្ញានេះ នៅពេលមេដឹកនាំប្រទេសទាំងពីរជួបគ្នានៅចុងខែមិថុនានេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ទោះជាយ៉ាងណា រដ្ឋបាលរបស់លោក ចូ បៃដិន បានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីខែឧសភាកន្លងទៅហើយថា ខ្លួននឹងមិនវិលចូលក្នុងសន្ធិសញ្ញាបើកជើងមេឃចំហ (Open Skies) វិញទេ បន្ទាប់ពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបោះបង់ចោលវាកាលពីឆ្នាំមុន ៕ ប្រភព៖ NBC NEWS

  • ចិនចាក់វ៉ាក់សាំងជាង៨០០លានដូសហើយ

    ចិនចាក់វ៉ាក់សាំងជាង៨០០លានដូសហើយ

    គណៈកម្មាការសុខាភិបាលជាតិចិនបានចេញផ្សាយ នៅរសៀលនេះថា ប្រទេសចិនបានចាក់វ៉ាក់សាំងកូវិដ១៩ នៅទូទាំងប្រទេសចំនួនជាង៨០០លានដូសហើយ គិតត្រឹមថ្ងៃទី៨ មិថុនា ២០២១។ ប្រភពពីស៊ីនហួរ

  • លោក ចូ បៃដិន ចាប់ផ្តើមដំណើរទស្សនផ្លូវការលើកដំបូងទៅក្រៅប្រទេស ដើម្បីចូលរួមកិច្ចប្រជុំ G7 និងជួបជាមួយលោក ពូទីន ក្នុងទីក្រុងហ្សឺណែវ (មានវីដេអូ)

    លោក ចូ បៃដិន ចាប់ផ្តើមដំណើរទស្សនផ្លូវការលើកដំបូងទៅក្រៅប្រទេស ដើម្បីចូលរួមកិច្ចប្រជុំ G7 និងជួបជាមួយលោក ពូទីន ក្នុងទីក្រុងហ្សឺណែវ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាកចេញទៅកាន់ចក្រភពអង់គ្លេស នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅក្រៅប្រទេស ចាប់តាំងពីរូបលោកចូលកាន់តំណែង ដោយបេសកម្មរយៈពេល៨ថ្ងៃនេះ គឺដើម្បីស្តារទំនាក់ទំនងដែលជាប់គាំងអំឡុងរដ្ឋបាលលោក ត្រាំ ជាមួយអង្គការ NATO ក៏ដូចជាការស្ថាបនាទំនាក់ទំនងជាមួយរុស្ស៊ី ។ដំណើរទស្សនកិច្ចខាងលើនេះ បានបង្ហាញពីការធ្វើតេស្តពីសមត្ថភាពរបស់ប្រធា នាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ ក្នុងការគ្រប់គ្រង និងជួសជុលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តធំៗ ដែលកាន់តែមិនពេញចិត្តនឹងពន្ធពាណិជ្ជកម្មរបស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ និងការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិមួយចំនួនជាដើម ។ ជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ នៅទីក្រុងហ្សឺណែវ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ និងជាឱកាសមួយដើម្បីលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដោយផ្ទាល់ជាមួយលោក ពូទីន អំពីការវាយប្រហារផ្នែកព័ត៌មានវិទ្យាពីសំណាក់រុស្ស៊ី និង ការឈ្លានពានរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន ក៏ដូចជាបញ្ហាជាច្រើនផ្សេងទៀត ។ សូមបញ្ជាក់ថា លោក បៃដិន នឹងឈប់សំចតដំបូងរបស់លោកនៅឯភូមិមាត់សមុទ្រ St. Ives ក្នុងតំបន់ Cornwall ដែលគាត់នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G7 ។ កិច្ចប្រជុំនេះត្រូវបានរំពឹងថា នឹងគ្របដណ្តប់ដោយការទូតវ៉ាក់សាំង, ពាណិជ្ជកម្ម, អាកាសធាតុ…