Category: ព័ត៌មានអន្តរជាតិ

  • ក្រុមហ៊ុន Amazon បោះទុន៣ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅអេស្ប៉ាញ ដែលនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០២២ (មានវីដេអូ)

    ក្រុមហ៊ុន Amazon បោះទុន៣ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅអេស្ប៉ាញ ដែលនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០២២ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុន Amazon គ្រោងចំណាយប្រាក់២,៥ពាន់លានអឺរ៉ូ ឬស្មើនឹងជាង៣ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅតំបន់ អារ៉ាហ្គន (Aragon) ភាគខាងជើងប្រទេសអេស្ប៉ាញ ។ ប្រភពបានអោយដឹងថា មជ្ឈមណ្ឌលទិន្នន័យថ្មីខាងលើ អាចនឹងចាប់ផ្ដើមដំណើការនៅពាក់ កណ្ដាលឆ្នាំ២០២២ខាងមុខនេះ ពីព្រោះ Amazon បានរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់ហើយ ដោយនឹងផ្ដល់ឱកាសការងារថ្មីប្រមាណ១ពាន់៣រយនាក់ ។ បើតាមក្រុមហ៊ុនលក់ទំនិញតាមអនឡាញអាមេរិកមួយនេះ ខ្លួននឹងបោះទុនបន្ថែមទៀតទៅលើសេវាកម្ម Cloud ដែលមានឈ្មោះថា Amazon Web Services ក្នុងរយៈពេល១០ឆ្នាំទៀត ។ គួរកត់សម្គាល់ កាលពីឆ្នាំ២០២០កន្លងទៅ Amazon Web Services រកប្រាក់ចំណូលបាន៤៦ពាន់លានដុល្លារ និង ប្រាក់ចំណេញប្រតិបត្តិការ១៣.៥ពាន់លានដុល្លារ ៕ ប្រភព៖ Reuters

  • ក្រុមហ៊ុន Google ខាតបង់ប្រាក់២៦៨លានដុល្លារ ពាក់ព័ន្ធនឹងការផាកពិន័យពីបទរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងប្រទេសបារាំង (មានវីដេអូ)

    ក្រុមហ៊ុន Google ខាតបង់ប្រាក់២៦៨លានដុល្លារ ពាក់ព័ន្ធនឹងការផាកពិន័យពីបទរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងប្រទេសបារាំង (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុន Google បានបង់ប្រាក់សំណង២២០លានអឺរ៉ូ ស្មើនឹងប្រមាណ២៦៨លានដុល្លារអាមេរិកពីបទប្រើប្រាស់អំណាចរបស់ខ្លួន ក្នុងការរំលោភបំពានលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសបារាំង ។ បើតាមក្រុមអ្នកឃ្លាំងមើកការប្រកួតប្រជែងរបស់បារាំង ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងការប្រម៉ូតសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងបានរារាំងដៃគូប្រកួតប្រជែងផ្សេងៗមិនអោយមានប្រៀបជាងខ្លួន តាមរយៈ Google AdX ដែលជាកន្លែងផ្ដល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំរបស់ Google ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Google ក៏បានប្រកាសថា ខ្លួននឹងផ្លាស់ប្ដូរលក្ខខណ្ឌ និងគោលការណ៍មួយចំនួននៅលើ Google AdX ដើម្បីកុំអោយមានបញ្ហាកើនមានឡើងដដែលៗដូច្នេះទៀត ៕ ប្រភព៖ BBC

  • ជនសង្ស័យពីរនាក់ត្រូវចាប់ខ្លួន នៅក្នុងហេតុការណ៍ទះកំផ្លៀងប្រធានាធិបតីបារាំង

    ជនសង្ស័យពីរនាក់ត្រូវចាប់ខ្លួន នៅក្នុងហេតុការណ៍ទះកំផ្លៀងប្រធានាធិបតីបារាំង

    បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ត្រូវបានគេទះកំផ្លៀងមួយទំហឹង ក្នុងកំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍ប្រទេសបារាំង នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ នៅក្នុងវីដេអូមួយដែលផ្សាយពាសពេញលើបណ្តាញសង្គម លោក ម៉ាក្រុង ត្រូវបានគេមើលឃើញថា កំពុងដើរឆ្ពោះទៅរកមហាជនដែលមានរនាំងនៅពីមុខ នៅពេលធ្វើដំណើរទៅដល់តំបន់ ធែន ហើមីថេក (Tain-l’Hermitage) ខាងក្រៅទីក្រុង វ៉ាឡង់ (Valence)។ ជាមួយគ្នានោះ មានបុរសមាឌធំសក់វែងម្នាក់ បានលើកដៃទះកំផ្លៀងលោក ម៉ាក្រុង ពេញមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ហើយភ្លាមៗនោះ លោកប្រធានាធិបតីត្រូវបានគេនាំចេញពីកន្លែងកើតហេតុ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំងនោះ មានបុរសពីរនាក់ត្រូវបានចាប់ខ្លួន ក្រោយហេតុការណ៍នេះកើតឡើង ប៉ុន្តែមកទល់ពេលនេះ អត្តសញ្ញាណ និងគោលបំណងរបស់បុរសនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា អ្នកទះកំផ្លៀងលោក ម៉ាក្រុង និងបុគ្គលម្នាក់ទៀតកំពុងត្រូវបានសួរចម្លើយដោយកងកម្លាំងសន្តិសុខ ៕ ប្រភព៖ CNA

  • សហរដ្ឋអាមេរិកចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរមកពីប្រទេស និងដែនដីចំនួន១១០

    សហរដ្ឋអាមេរិកចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរមកពីប្រទេស និងដែនដីចំនួន១១០

    អាមេរិក៖ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ចេញ​​អនុសាសន៍​​ស្តី​ពី​​ការ​បន្ធូរ​បន្ថយការរឹតបន្តឹងលើការ​​​ធ្វើ​ដំណើរ​មកពី​ប្រទេស និង​​ដែន​ដី​​ជាង​១១០​នៅជុំ​វិញ​ពិភពលោក ក្នុងនោះរួមមានសង្ហិបុរីផងដែរ ។ ការ​វាយ​តម្លៃ​ថ្មី​​របស់មជ្ឈមណ្ឌល CDC ដែលចេញផ្សាយដំបូងដោយសារព័ត៌ មានរ៉យទ័រ និង​នៅ​លើ​គេហទំព័រ​របស់​ខ្លួនបានអោយដឹងថា ​ប្រទេស​ចំនួន​៦១​​បាន​ធ្លាក់​​ដល់​កម្រិត​ទាប​ពីកម្រិត​ខ្ពស់​របស់​ខ្លួន “កម្រិត​៤” ​ដែល​បានលើក​ទឹក​ចិត្ត​អោយ​​មាន​ការ​ធ្វើ​ដំណើរ​ទាំង​អស់សម្រាប់​​អ្នក​​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់ ។ បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌល CDC នោះ ប្រទេស​ និង​​ដែន​ដី​ចំនួន​៥០​បន្ថែមទៀត​​ត្រូវ​បាន​ទម្លាក់​មក​នៅ​​​​ត្រឹម ​​​«កម្រិត១ ឬ​កម្រិត​២» ។ បណ្តា​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់ហានិភ័យ​​​ឆ្លង​កូវីដ-១៩​ទាប​ឥឡូវ​​មាន​ប្រទេស​សិង្ហបុរី អ៉ីស្រាអែល កូរ៉េ​ខាង​ត្បូង អ៊ីស្លង់ បេលីលី និង​អាល់បានី ។ ក្នុង​ចំណោម​ប្រទេស​ដែលឥឡូវ​នេះ​​ស្ថិត​នៅ​ក្នុង​បញ្ជី ​«កម្រិត​៣» ​មានបារាំង អេក្វាទ័រ ហ្វីលីពីន អាហ្វ្រិក​ខាង​ត្បូង កាណាដា ម៉ិកស៊ិក រុស្ស៊ី អេស្ប៉ាញ ស្វិស តួកគី អ៊ុយក្រែន ហុងឌុយរ៉ាស ហុងគ្រី និង​អ៊ីតាលី ៕ ប្រភព៖ CNA

  • ថៃមើលឃើញអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣៥នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៦៨០ករណីទៀតនៅក្នុងថ្ងៃពុធនេះ

    ថៃមើលឃើញអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣៥នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,៦៨០ករណីទៀតនៅក្នុងថ្ងៃពុធនេះ

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃពុធនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយ សារជំងឺកូវីដ១៩ចំនួន៣៥នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១ពាន់៣៣២នាក់ ។  ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២ពាន់៦៨០ករណីទៀតផងដែរ ដែលនាំឲ្យករណីសរុបកើនដល់១៨ម៉ឺន៤ពាន់៨២៨ករណី ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២ពាន់៤រយករណីគឺជាប្រជាជនទូទៅ និង២៨០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។ ដោយឡែកអ្នកជំងឺ៤ពាន់២៥៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ គួរកត់សម្គាល់ ចាប់តាំងពីថ្ងៃទី០១ ខែមេសា នៅពេលផ្ទុះរលកទី៣នៃការចម្លងវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗសរុប១៥ម៉ឺន៦ពាន់៣៦៥ករណី និងអ្នកជំងឺ១០ម៉ឺន៨ពាន់៨២៦នាក់បានជាសះស្បើយឡើងវិញ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៦ម៉ឺននាក់ និងជាសះស្បើយ១៥៨លាន១៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៦ម៉ឺននាក់ និងជាសះស្បើយ១៥៨លាន១៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៤លាន៧៤ម៉ឺន៦ពាន់៨៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៦ម៉ឺន២ពាន់៨៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៨លាន១៤ម៉ឺន៩ពាន់៦១០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២៤ម៉ឺន២ពាន់៨៦៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៣ពាន់៥២នាក់ និងជាសះស្បើយចំនួន២៨លាន២២ម៉ឺន៨៦៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៨ម៉ឺន៨ពាន់១៧៦នាក់ ស្លាប់៣៥ម៉ឺន៣ពាន់៥៥៧នាក់ និងជាសះស្បើយ២៧លាន៤៩ម៉ឺន៦ពាន់១៩៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៣ម៉ឺន៨ពាន់២៦០នាក់ ស្លាប់ចំនួន៤៧ម៉ឺន៧ពាន់៣០៧នាក់ និងជាសះស្បើយ១៥លាន៤៩ម៉ឺន៤ពាន់៧១នាក់ ៕ ប្រភព៖ worldometers

  • ចិន​សន្យា​បន្ត​ជួយ​អា​ស៊ាន​បន្ថែម​ទៀត​ ​ទប់ទល់​​​នឹង​កូ​វី​ដ​

    ចិន​សន្យា​បន្ត​ជួយ​អា​ស៊ាន​បន្ថែម​ទៀត​ ​ទប់ទល់​​​នឹង​កូ​វី​ដ​

    ប្រទេស​ចិន​ ​កាលពី​ថ្ងៃ​ទី​៧​ ​មិថុនា​ ​ម្សិលមិញ​ ​បាន​សន្យា​ថា​ ​នឹង​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ ​ដល់​បណ្តា​ប្រទេស​អា​ស៊ាន​ ​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​។​ ​លោក​ ​Wan​g​ ​Y​i​ ​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​មានប្រសាសន៍​បែប​នេះ​ ​ប្រាប់​ទៅ​សមាជិក​អា​ស៊ាន​ទាំង​១​០​ប្រទេស​ ​ក្នុង​កិច្ចប្រជុំ​ ​នៅ​ប្រទេស​ចិន​។​ ​លោក​ថា​ ​ចិន​បាន​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​១​០​០​លាន​ដូ​ស​ហើយ​ ​ទៅកាន់​បណ្តា​ប្រទេស​នៃ​ប្រជាជាតិ​អា​ស៊ាន​ ​ព្រមទាំង​ជាមួយនឹង​សម្ភារ​វេជ្ជសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ ​និង​ការ​ជួយ​ផ្សេងៗ​ទៀត​។​ ​អំឡុង​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ចិន​-​អា​ស៊ាន​ ​ដើម្បី​អបអរ​ខួប​៣​០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​សន្ទនា​ចិន​-​អា​ស៊ាន​ ​នា​ពេល​នោះ​ ​លោក ​Wan​g​ ​Y​i​ ​ថា​ ​ភាគី​នានា​ ​គួរតែ​បង្កើត​ឲ្យ​មាន​យន្ត​ការ​ជំនាញ​មួយ​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តាមរយៈ​ ​ដំណើរការ​វ៉ាក់សាំង​ ​កិច្ច​ការស្រាវជ្រាវលើការប្រើ​ ​និង​ ​ធ្វើ​ការស្ថាបនា​មជ្ឈមណ្ឌល​ចែកចាយនិង​ការពារ​ ​ដើម្បី​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​វ៉ាក់សាំង​បញ្ជូន​ទៅ​ក្នុង​តំបន់​អា​ស៊ាន​៕

  • ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នឹងធ្វើដំណើរទៅកាន់ទីអវកាសនៅខែក្រោយនេះ (មានវីដេអូ)

    ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នឹងធ្វើដំណើរទៅកាន់ទីអវកាសនៅខែក្រោយនេះ (មានវីដេអូ)

    បរទេស៖ ស្ថាបនិក​ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) អះអាងថា រូប​លោក​នឹង​ហោះហើរ​ទៅ​កាន់​ទី​អវកាស​នៅ​ខែកក្កដាខាងមុខនេះ នៅលើ​ជើងហោះហើរ​មាន​​មនុស្ស​ដំបូង​បំផុត ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​រ៉ុក្កែត Blue Origin របស់លោក​ផ្ទាល់ ។​ តាមរយៈបណ្តាញសង្គម Instagram របស់ខ្លួន កំពូលមហាសេដ្ឋីពិភពលោករូបនេះបាននិយាយថា​ តាំងពី​ខ្ញុំ​មាន​អាយុ៥ឆ្នាំ ខ្ញុំ​សុបិន្ត​ចង់​ធ្វើ​ដំណើរ​ទៅ​ទី​អវកាស… នៅ​ថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ជាមួយ​បងប្រុស​របស់​ខ្ញុំ ​។ បើតាម​​ក្រុមហ៊ុន Blue Origin​ នោះ លោក បេ​ហ្សូ​ស ​និង​បងប្រុស​របស់​លោក​ឈ្មោះ​Mark ​នឹង​ធ្វើដំណើរ​តាម​ជើងហោះហើរ​ដំបូង​របស់​យាន New Shepard របស់​ក្រុមហ៊ុន ​។​ ដំណើរកម្សាន្តដ៏អស្ចារ្យខាងលើ​នេះ ​នឹង​មាន​រយៈពេល​សរុប១០នាទី ដោយ​អ្នកដំណើ​រទាំង​បួន​នាក់​នៅលើ​នោះ​នឹង​ចំណាយ​ពេល​នៅ​លើ​ខ្សែបន្ទាត់​កា​ម៉ាន់ ដែល​កំណត់​ព្រំដែន​រវាង​បរិយាកាស​ផែនដី ​និង​ទី​អវកាស​ ។ បច្ចុប្បន្នក្រុមហ៊ុន​កំពុង​ដាក់​ដេញថ្លៃ​កៅអី​ទី​បី ហើយ​ការដេញថ្លៃ​នេះ​ឥឡូវ​មានតម្លៃ២,៨លាន​ដុល្លារ ដោយ​មាន​អ្នកចូលរួម​ជិត៦ពាន់នាក់​មកពី១៤៣ប្រទេស ៕ ប្រភព៖ CNA

  • អាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយប្រើថ្នាំ Alzheimer ថ្មី ដើម្បីព្យាបាលជំងឺភ្លេចភ្លាំងរបស់មនុស្ស (មានវីដេអូ)

    អាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយប្រើថ្នាំ Alzheimer ថ្មី ដើម្បីព្យាបាលជំងឺភ្លេចភ្លាំងរបស់មនុស្ស (មានវីដេអូ)

    Video Link: https://fb.watch/5_UwJS836Y/ អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតអោយប្រើថ្នាំថ្មីមួយមានឈ្មោះថា អាល់ហ្សេមើ (Alzheimer) សម្រាប់ព្យាបាលជំងឺភ្លេចភ្លាំង ហើយថ្នាំ អាដូកានូម៉ាប (Aducanumab) នេះ គឺជាថ្នាំព្យាបាលថ្មីដំបូងគេ សម្រាប់ជំងឺនេះក្នុងរយៈពេលជិត២០ឆ្នាំ ។ ថ្នាំថ្មីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក បាយអូជេន (Biogen) និងក្រុមហ៊ុនជប៉ុន អ៊ីអ៊ិសៃ (Eisai) ហើយវាផ្តោតលើសេរីរាង្គនៅក្នុងខួរក្បាល ដែលអ្នកស្រាវជ្រាវជឿថា អាចប៉ះពាល់ដល់ការគិត ។ កាលពីខែមីនាឆ្នាំ២០១៩ ការសាកល្បងជាលក្ខណៈអន្ដរជាតិដំណាក់កាលចុងក្រោយ នៃថ្នាំ អាដូកានូម៉ាប ដែលពាក់ព័ន្ធនឹងអ្នកជំងឺប្រមាណ៣ពាន់នាក់ត្រូវបានបញ្ឈប់ ព្រោះការវិភាគបានបង្ហាញថា វាមិនប្រសើរជាងថ្នាំដ៏ទៃក្នុងការកាត់បន្ថយបញ្ហាចងចាំ និងការគិតនោះទេ ។ ប៉ុន្តែក្រោយមកនៅឆ្នាំដដែលនោះ ក្រុមហ៊ុនផលិតអាមេរិក បាយអូជេន បានវិភាគបន្ថែមលើទិន្នន័យ ហើយសន្និដ្ឋានថា កំរិតខ្ពស់នៃថ្នាំ អាដូកានូម៉ាប អាចកាត់បន្ថយបញ្ហាចងចាំរបស់មនុស្សបានយ៉ាងគួរអោយកត់សម្គាល់ ៕ ប្រភព៖ BBC

  • លោក ចូ បៃដិន និយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក-រុស្ស៊ី (មានវីដេអូ)

    លោក ចូ បៃដិន និយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក-រុស្ស៊ី (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទនេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសលោកដល់រដ្ឋាភិបាលទីក្រុងគៀវ អំឡុងពេលនិយាយទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមី ហ្សេឡិនស្គី ដែលជាការខិតខំដើម្បីធានាដល់អ៊ុយក្រែន នៅមុនពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅចុងខែមិថុនាខាងមុខនេះ ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ុលលីវែន បានបញ្ជាក់នៅក្នុងសន្ទរកថាខ្លីមួយនៅឯសេតវិមានថា លោក បៃដិន បានប្រាប់លោក ហ្សេឡិនស្គី ថា រូបលោករង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ហ្សេឡិកស្គី មកកាន់សេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនអំឡុងរដូវក្តៅនេះ ។ បើតាមសេចក្តីថ្លែងការណ៍ លោក ហ្សេឡិកស្គី បានឆ្លើយតបវិញថា រូបលោកបានទទួលយកការអញ្ជើញរបស់លោក បៃដិន ។ លោក ស៊ុលលីវែន បន្ថែមថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរ លោក បៃដិន បានអះអាងជាថ្មីនូវការគាំទ្រចំពោះការត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែន ដើម្បីចូលរួមជាមួយអង្គការ NATO ។ ការជជែកគ្នាតាមទូរស័ព្ទខាងលើនេះបានកើតមានឡើងស្របពេលដែលអ៊ុយក្រែនបានបង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងកិច្ចប្រជុំរបស់លោក បៃដិន និងប្រធានា ធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ហើយនឹងគំរោងបំពង់បង្ហូរប្រេង Nord Stream 2 រវាងរុស្ស៊ី…