Category: ព័ត៌មានអន្តរជាតិ

  • ឥណ្ឌា​ផ្តើម​បើក​ក្រុង​ធំ​ៗ​វិញ​ ​ក្រោយពេល​អត្រា​ឆ្លង​កូ​វី​ដ​ធ្លាក់ចុះ​ច្រើន​

    ឥណ្ឌា​ផ្តើម​បើក​ក្រុង​ធំ​ៗ​វិញ​ ​ក្រោយពេល​អត្រា​ឆ្លង​កូ​វី​ដ​ធ្លាក់ចុះ​ច្រើន​

    រដ្ឋធានី​ញ៉ូ​វ​ដេល្លី ​និង​ក្រុង​ប្លុក​ពាណិជ្ជកម្ម​ ​មុំ​បៃ​ បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ ​បណ្តើរៗ​វិញ​ហើយ​ ​នៅ​ថ្ងៃ​ទី​៧​ ​មិថុនា​នេះ​ ​ខណៈ​ដែល​អត្រា​ឆ្លង​កូ​វី​ដ​១​៩​ ​នៅ​ឥណ្ឌា​បាន​ធ្លាក់ចុះ​ច្រើន​ហើយ​ ​នៅ​ខែ​មិថុនា​នេះ​។​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ឥណ្ឌា​រាយការណ៍​ពី​វិជ្ជមាន​កូ​វី​ដ​១​៩​ថ្មី​ ​ត្រឹម​ជាង​១​០​ម៉ឺន​នាក់​ ​ស្លាប់​២​៤​២​៧​នាក់​ ​តែ​បើ​ធៀប​នឹង​បី​ឬ​បួន​ថ្ងៃជា​ប់​ៗ​គ្នា​កាលពី​ខែ​ឧសភា​ ​ឆ្លង​ថ្មី​ជាង​៤​០​ម៉ឺន​នាក់​។​ ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ធំ​ៗ​ទាំងពីរ​ ​ដែល​មាន​មនុស្ស​ប្រមាណ​៤​០​លាន​នាក់​ ​ពេញ​ហូរហៀរ​ដោយសារតែ​រលក​កូ​វី​ដ​ស្លាប់​មនុស្ស​ខ្លាំង​ ​កាលពី​ខែ​មេសា​ ​និង​ខែ​ឧសភា​ ​ដោយពេល​នោះ​ ​ខ្វះ​អ៊ុក​ស៊ី​សែន​ផង​ ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់​អ្នក​ធ្ងន់ធ្ងរ​ផង​។​ ​រក​លក​ថ្មី​ពេល​នោះ​ ​គេ​ឃើញ​ថា​ ​ឥណ្ឌា​ឡើង​ចំណាត់ថ្នាក់​លេខ​២​ ​បន្ទាប់ពី​អាមេរិក​ ​ដែល​មាន​អត្រា​ឆ្លង​ខ្លាំង​បំផុត​ ​និង​ស្លាប់​ច្រើន​បំផុត​។​ ​មន្ត្រី​ជាន់ខ្ពស់​គ្រប់គ្រង​រដ្ឋធានី​ញ៉ូ​វ​ដេល្លី ​លោក​ ​Ar​v​in​d​ K​e​jr​i​w​a​ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ ​T​weet​e​r ​នៅ​ថ្ងៃ​ទី​៧​ ​មិថុនា​នេះ​ថា​ ​«​ពួកយើង​ត្រូវតែ​ជៀស​ឆ្ងាយ​ពី​កូរ៉ូ​ណា​ ​ហើយក៏​ឲ្យ​សេដ្ឋកិច្ច​ត្រលប់​មក​ប្រក្រតី​វិញ​ដែរ​»​ ​។​ ​លោក​បាន​បញ្ជា​ឲ្យ​ហាងលក់ដូរ​ពាក់កណ្តាល​បើក​ឡើងវិញ​ ​ដោយ​កំណត់​ចំនួន​ថ្ងៃ​ ​និង​ចំនួន​មនុស្ស​ ​ប៉ុន្តែ​ការិយាល័យ​និង​បណ្តា​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ​បើក​តែ​៥​០​ភាគរយ​ទេ​។​ ​ប៉ុន្តែ​ភោជនីយដ្ឋាន​ពេលយប់​ ​រោងភាពយន្ត​ ​និង​កន្លែង​ហាត់ប្រាណ​ ​នៅតែ​រឹតត្បិត​ខ្លាំង​៕​ ​ប្រភព​ពី​ CN​A​

  • រដ្ឋមន្ត្រីការបរទេស​វៀតណាម​-​ឡាវ​ឆ្លៀត​ជួបគ្នា​ ​ក្រៅ​កិច្ចប្រជុំ​ពិសេស​នៅ​ចិន​

    រដ្ឋមន្ត្រីការបរទេស​វៀតណាម​-​ឡាវ​ឆ្លៀត​ជួបគ្នា​ ​ក្រៅ​កិច្ចប្រជុំ​ពិសេស​នៅ​ចិន​

    រដ្ឋមន្ត្រីការបរទេស​វៀតណាម​និង​រដ្ឋមន្ត្រីការបរទេស​ឡាវ​ ​កាល​ពីម្សិលមិញ​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយគ្នា​នៅ​ចិន​ ​ក្នុង​ឳ​កាស​ពួក​លោក​ត្រូវ​ចូលរួម​កិច្ចប្រជុំ​ពិសេស​ចំនួន​២​ ​នៅ​ប្រទេស​ចិន​។​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​ចេញផ្សាយ​ថា​ ​លោក​រដ្ឋមន្ត្រី​វៀតណាម​ Bù​i​ ​Than​h​ Sơn ​និង​សម​ភាគី​ឡាវ​ ​Sale​u​m​x​a​y​ Ko​m​ma​sit​h​ ​បាន​ពិភាក្សា​អំពី​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ ​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ស្វែងរក​វិធី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ល្អ​ប្រសើរ​ទៀត​។​ ភាគីទាំងពីរបានជជែកពីការជំរុញកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាជំនួយរបស់វៀតណាមសម្រាប់ឡាវ ទប់ស្កាត់កូវីដ ជាដើម។ ​គួរ​បញ្ជាក់​ថា​ ​រដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​បាន​ជួបគ្នា​ ​នៅ​ក្រុង​ឆុង​ឈីង​ប្រទេស​ចិន​ កាលពីថ្ងៃទី៦ មិថុនា ពោលគឺនៅ​ក្រៅ​កិច្ចប្រជុំ​ពិសេស​អា​ស៊ាន​ ​និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​យន្ត​ការ​មេគង្គ​-​ឡាន​ឆាង​៕​

  • ចិននាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 ទៅកាន់ប្រទេសជាង៤០ ហើយចិនសន្យាថា នឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងនៅជុំវិញពិភពលោក (មានវីដេអូ)

    ចិននាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 ទៅកាន់ប្រទេសជាង៤០ ហើយចិនសន្យាថា នឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងនៅជុំវិញពិភពលោក (មានវីដេអូ)

    ចិន៖ ប្រធានស្ថាប័នពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មចិន លោក លី ស៊ីងហ្ស៊ីន (Li Xingqian) បានអោយដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CMG នៅថ្ងៃចន្ទនេះថា ប្រទេសចិនបាននាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៅកាន់បណ្តាប្រទេសជាង៤០ហើយ ។ ដោយឡែកអនុប្រធានគណៈកម្មការសុខាភិបាលជាតិចិនលោក ហ្សេង យីស៊ីន (Zeng Yixin) បានបញ្ជាក់ដែរថា ចិនបានចែកចាយវ៉ាក់សាំង COVID-19 ច្រើនជាង៣៥០លានដូសទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ហើយកំពុងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងស្រុកបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅឯក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ។ អនុប្រធានគណៈកម្មការសុខាភិបាលជាតិចិនរូបនេះបានសង្កត់ធ្ងន់ថា ការអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ គឺក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac នឹងកាន់តែជួយសម្រួលដល់កម្មវិធី COVAX ក្នុងការចែកចាយវ៉ាក់សាំងសកល និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៕ ប្រភព៖ CGTN

  • រដ្ឋមន្រ្តីសុខាភិបាលប្រទេស G7 ឯកភាពគ្នាលើគោលការណ៍ថ្មី ក្នុងការចែករំលែកទិន្នន័យគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត (មានវីដេអូ)

    រដ្ឋមន្រ្តីសុខាភិបាលប្រទេស G7 ឯកភាពគ្នាលើគោលការណ៍ថ្មី ក្នុងការចែករំលែកទិន្នន័យគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត (មានវីដេអូ)

    អង់គ្លេស៖ រដ្ឋមន្រ្តីសុខាភិបាលមកពីក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 បានប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀងថ្មីមួយ ចំពោះការធ្វើអោយខ្លួនមានភាពកាន់តែងាយស្រួយ និងលឿនរហ័សជាងមុន ក្នុងការចែករំលែកលទ្ធផលរបស់វ៉ាក់សាំង និងការសាកល្បងព្យាបាល ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩ ក៏ដូចជាការការពារការគំរាមកំហែងផ្នែកសុខភាពនាពេលអនាគត ។ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក ម៉េត ហាន់ខុក ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធាននៃកិច្ចប្រជុំ G7 បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្តេជ្ញាចិត្ត មិនត្រឹមតែដើម្បីឆ្លងកាត់វិបត្តិកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអោយយើងត្រៀមខ្លួនកាន់តែប្រសើរជាងមុន សម្រាប់ការគំរាមកំហែងនាពេលអនាគត ។ លោកបានសង្កត់ធ្ងន់ថា យើងប្តេជ្ញាធ្វើការជាមួយគ្នា… យើងនឹងយកជ័យជំនះលើវីរុសរាតត្បាតដ៏កាចសាហាវមួយនេះ ហើយកសាងអ្វីៗអោយល្អឡើងវិញ ។សូមបញ្ជាក់ថា សមាជិកក្រុមប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងចូលរួមជាមួយមេដឹកនាំក្រុមប្រទេស G7 សម្រាប់កិច្ចប្រជុំកំពូលនៅឯរមណីយដ្ឋានឆ្នេរសមុទ្រភាគនិរតីនៃឆ្នេរសមុទ្រ Carbis Bay ក្នុងទីក្រុង Cornwall ដែលនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១១ ដល់ទី១៣ ខែមិថុនាខាងមុខ ៕ ប្រភព៖ CGTN

  • អនុប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចទៅកាន់តំបន់អាមេរិកឡាទីន ក្នុងគោលបំណងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងអំពើពុករលួយ (មានវីដេអូ)

    អនុប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចទៅកាន់តំបន់អាមេរិកឡាទីន ក្នុងគោលបំណងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ និងអំពើពុករលួយ (មានវីដេអូ)

    អាមេរិក៖ លោកស្រី ខាម៉ាឡា ហារីស ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីក្នុងនាមជាអនុប្រធានាធិបតីអាមេរិក បាននិងកំពុងព្យាយាមបង្កើនទំនាក់ទំនងផ្នែកការទូតស៊ីជម្រៅជាមួយហ្គាតេម៉ាឡា និងម៉ិកស៊ិក ព្រមទាំងប្រទេសអាមេរិកឡាទីនចំនួនពីរទៀត ដែលនេះជាយុទ្ធសាស្រ្តនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃដិន ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនសហរដ្ឋអាមេរិក ។ លោកស្រី ហារីស ដែលបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យម្សិលមិញ ក្រោយពន្យារពេលដោយសារតែបញ្ហាបច្ចេកទេសដែលបានកើតឡើងលើយន្តហោះដ៏ទំនើប Air Force Two នោះ កំពុងស្វែងរកការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងទៅលើសន្តិសុខតាមព្រំដែន និងការវិនិយោគសេដ្ឋកិច្ច ប៉ុន្តែអំពើពុករលួយនៅក្នុងតំបន់ដែលជាបញ្ហាប្រឈមគួរអោយចាប់អារម្មណ៍ នឹងធ្វើអោយការខិតខំប្រឹងប្រែងរបស់លោកស្រីកាន់តែស្មុគស្មាញ ។ គួរបញ្ជាក់ថា បញ្ហា​បច្ចេកទេសដែល​មិន​ពាក់ព័ន្ធ​នឹង​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ធំដុំបាន​បង្ខំ​ឱ្យ​យន្តហោះ​របស់​លោកស្រី ខា​ម៉ា​ឡា ហារី​ស វិលត្រឡប់​ទៅ​កាន់​មូលដ្ឋាន​រួម ​អេន​ឌ្រូ ​នៅរ​ដ្ឋ​ម៉ា​រី​លែ​ន ប្រហែលជា៣០នាទី ក្រោយ​លោកស្រី​បាន​ចាកចេញ​កាលពី​ថ្ងៃអាទិត្យក្នុង​ដំណើរ​ទៅកាន់​ប្រទេសហ្គា​តេ​ម៉ាឡា និង​ម៉ិក​ស៊ិក​ ។ ​បន្ទាប់ពី​ជួប​រឿងហេតុ​នេះ អ្នកនាំពាក្យ​ឈ្មោះ សាយ​ម៉ូ​ណេ សាន់ឌ័​រ ដែល​ធ្វើដំណើរ​ជាមួយ​លោកស្រី ​ហារី​ស បាន​ប្រាប់​អ្នកយក​ព័ត៌មានថា ​វា​ជា​បញ្ហា​បច្ចេក ទេស… ​ពុំ​មាន​ការព្រួយបារម្ភ​អំពី​​សុវត្ថិភាព​ធំដុំ​ទេ​ ៕ ប្រភព៖ CNA

  • អតីតមេដឹកនាំពិភពលោករាប់រយនាក់ អំពាវនាវអោយប្រទេស G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (មានវីដេអូ)

    អតីតមេដឹកនាំពិភពលោករាប់រយនាក់ អំពាវនាវអោយប្រទេស G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  (មានវីដេអូ)

    Video https://fb.watch/5Zq6Zd0dVD/

  • អតីតមេដឹកនាំពិភពលោករាប់រយនាក់អំពាវនាវអោយប្រទេស G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    អតីតមេដឹកនាំពិភពលោករាប់រយនាក់អំពាវនាវអោយប្រទេស G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    អង់គ្លេស៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសរាប់រយនាក់បានស្នើអោយក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក (G7) ចំណាយប្រាក់ដើម្បីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងពិភពលោក សំដៅបញ្ឈប់ការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវមួយនេះ ។ ការអំពាវនាវខាងលើនេះ បានកើតមានឡើងនៅមុនកិច្ចប្រជុំកំពូល G7 ក្នុងចក្រភពអង់គ្លេសដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះ(ម៉ោងក្នុងតំបន់) នៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំអង់ គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន ។ នៅក្នុងលិខិតរបស់អតីតមេដឹកនាំពិភពលោកទៅកាន់ក្រុមប្រទេស G7 នោះ ពួកគេបានសង្កត់ធ្ងន់ថា មេដឹកនាំ G7 និងមេដឹកនាំដទៃទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ  គួរតែធានាអោយបាននូវទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ រយៈពេលពីរឆ្នាំ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទូទាំងពិភពលោក ៕ ប្រភព៖ Reuters

  • វៀតណាមទទួលបានថវិកា៣២៩លានដុល្លារ នៅក្នុងយុទ្ធនាការរៃអង្គាសប្រាក់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    វៀតណាមទទួលបានថវិកា៣២៩លានដុល្លារ នៅក្នុងយុទ្ធនាការរៃអង្គាសប្រាក់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    វៀតណាម៖ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ វៀតណាមទទួលបានថវិកាប្រមាណ៧.៦ទ្រីលានដុង ឬស្មើនឹង៣២៩លានដុល្លារហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាមបានអំពាវនាវអោយមានការបរិច្ចាគថវិកា ដើម្បីទ្រទ្រង់កម្មវិធីទិញ និងចែកចាយវ៉ាក់សាំងបង្ការ COVID-19 ។ ក្រសួងហិរញ្ញវត្ថុវៀតណាមដែលទទួលបន្ទុកកិច្ចការនេះបានអោយដឹងថា ថវិកាដែលត្រូវបានប្រមូលជាក់ស្តែង គឺ១.០៣ទ្រីលានដុល្លារ ឬស្មើនឹង៤៤.៦លានដុល្លារ ក្នុងគ្រាដែលក្រុមធំៗនៅវៀតណាមបានសន្យាផ្តល់ថវិកា៦.៦ទ្រីលានដុង ឬស្មើនឹង២៨៥លានដុល្លារទៀតនៅក្នុងពេលបន្តបន្ទាប់ខាងមុខនេះ ។ សូមជម្រាបថា មូលនិធិខាងលើនេះ នឹងប្រើសម្រាប់ការទិញវ៉ាក់សាំងបង្ការជំងឺកូវីដពីបរទេស ក៏ដូចជាដើម្បីគាំទ្រដល់ការផលិតវ៉ាក់សាំងនៅក្នុងប្រទេសវៀតណាម ក្នុងគោលបំណងឆ្ពោះទៅរកការសម្រេចគោលដៅ នៃការចាក់ថ្នាំបង្ការអោយបាន៧០ភាគរយនៃប្រជាជន៩៨លាននាក់របស់វៀតណាម ៕ ប្រភព៖ VNExpress

  • ថៃបន្តមើលឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន២,៤១៩ករណី និងស្លាប់ចំនួន៣៣នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

    ថៃបន្តមើលឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន២,៤១៩ករណី និងស្លាប់ចំនួន៣៣នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២ពាន់៤១៩ករណី ដែលនាំអោយករណីឆ្លងសរុបកើនឡើងដល់១៧ម៉ឺន៩ពាន់៨៨៦ករណីហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតផងដែរ ធ្វើអោយចំនួនអ្នកស្លាប់សរុបកើនឡើងដល់១ពាន់២៦៩នាក់ ។ បើតាមមជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ១៩របស់ថៃ (CCSA) ក្នុងចំណោមករណីឆ្លងសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានចំនួន២ពាន់៣២៨ករណីគឺជាប្រជាជនទូទៅ និង៩១ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ ប្រភព៖ Bangkok Post

  • ឥណ្ឌាទុកឱកាសចុងក្រោយអោយក្រុមហ៊ុន Twitter ក្នុងការបំពេញបែបបទទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ថ្មី

    ឥណ្ឌាទុកឱកាសចុងក្រោយអោយក្រុមហ៊ុន Twitter ក្នុងការបំពេញបែបបទទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ថ្មី

    អាមេរិក៖ រដ្ឋាភិបាលឥណ្ឌាបានប្រាប់ទៅកាន់ក្រុមហ៊ុន Twitter Inc ថា វាជាឱកាសចុងក្រោយ ក្នុងការបំពេញបែបទទៅតាមច្បាប់ប្រព័ន្ធព័ត៌មានវិទ្យាថ្មី (IT Rules) បើមិនដូច្នេះទេ ខ្លួននឹងអនុវត្តតាមវិធានការផ្លូវច្បាប់ នេះបើតាមការថតចម្លង នៃលិខិតផ្លូវការមួយដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានទទួល ។ រហូតទល់ពេលនេះ បើតាមឯកសារដែលរ៉យទ័រទទួលបាន គឺនៅមិនទាន់មានក្រុមហ៊ុនមួយណាបានបំពេញបែបបទទៅតាមច្បាប់ថ្មីខាងលើបាន១០០ភាគរយនោះទេ ខណៈដែលគេមើលឃើញថា រដ្ឋាភិបាលឥណ្ឌាបានបង្កើតច្បាប់ថ្មីនេះឡើងដើម្បីទប់ស្កាត់ការប្រើប្រាស់ឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ និងក្នុងគោលដៅមួយដែលស៊ីជម្រៅជាងនេះ ។ សូមរំលឹកថា រដ្ឋាភិបាលឥណ្ឌាបានប្រកាសអំពីច្បាប់ប្រព័ន្ធព័ត៌មានវិទ្យាថ្មី (IT) កាលពីខែកុម្ភៈកន្លងទៅនេះ និងបានដាក់ជាធរមានកាលពីចុងខែឧសភា ដោយក្នុងនោះតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ត្រូវបង្កើតក្រុមការងារ ឬមនុស្សដែលជាតំណាងម្នាក់សម្រាប់ទុកដោះស្រាយវិបត្តិ និងវិវាទផ្សេងៗ ដែលកើតមានឡើយដោយមិនបានត្រៀមទុកជាមុន ៕ ប្រភព៖ Reuters