-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៤លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧៤ម៉ឺននាក់ និងជាសះស្បើយ១៥៧លាន៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៤លាន៥ម៉ឺន១ពាន់៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧៤ម៉ឺន៤ពាន់២៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៧លាន៥ម៉ឺន៥ពាន់៨៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២១ម៉ឺន៧៨២នាក់ ស្លាប់ចំនួន៦១ម៉ឺន២ពាន់៣៦៦នាក់ និងជាសះស្បើយចំនួន២៨លាន១២ម៉ឺន២ពាន់៧៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៩០ម៉ឺន៩ពាន់៦០៤នាក់ ស្លាប់៣៤ម៉ឺន៩ពាន់២២៩នាក់ និងជាសះស្បើយ២៧លាន១៥ម៉ឺន៧២៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៩៤ម៉ឺន៧ពាន់៦២នាក់ ស្លាប់ចំនួន៤៧ម៉ឺន៣ពាន់៤៩៥នាក់ និងជាសះស្បើយ១៥លាន៣៤ម៉ឺន២ពាន់២៨៦នាក់ ៕ ប្រភព៖ worldometers
-
ចិន៖ វ៉ាក់សាំងកូវីដ ជាង៧៦៣លានដូសហើយត្រូវបានចាក់ ទូទាំងប្រទេស

-
ហ្វីលីពីនទទួលវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ១លានដូសទៀត

-
ឥណ្ឌា៖ មេបក្សម្នាក់ទាមទារសិទ្ធិរស់នៅ ឲ្យវីរុសកូវីដ១៩

មេដឹកនាំគណបក្ស Bharatiya Janata លោក Trivendra Singh Rawat បានបង្កឲ្យមានការរិះគន់ខ្លាំង ដោយសារតែលោកចាត់ទុក វីរុសកូវីដ-១៩ ថាជា សរីរៈ មានជីវិត ដែលមានសិទ្ធិរស់រានដូចគេដូចឯងដែរ។ អតីតរដ្ឋមន្រ្តីប្រចាំរដ្ឋ Uttarakhand និយាយថ្មីៗនេះថា បើមើលទៅតាមទស្សនវិជ្ជា ជំងឺកូវីដ-១៩ ក៏ជាសរីរៈ រស់រានមានជីវិតផងដែរ។ វាមានសិទ្ធិរស់រានមានជីវិតដូចពួកមនុស្សដែរ ប៉ុន្តែមនុស្ស គិតថា ខ្លួនឆ្លាតវៃជាងគេ ហើយលុបបំបាត់វាចោល។ ដូច្នេះ វាចេះបំប្លែងខ្លួនឥតឈប់ឈរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា មនុស្សត្រូវការយកឈ្នះ វីរុសនេះ ដើម្បីមានសុវត្ថិភាព។ ការលើកឡើងរបស់លោកទាមទារសិទ្ធិឲ្យជំងឺនេះ ត្រូវបានគេយកទៅត្រូល ពេញបណ្តាញសង្គម ហើយមានអ្នកខ្លះបានស្តីបន្ទោសធ្ងន់ៗ ដល់រដ្ឋាភិបាលទៀតផង៕ ប្រភពពី Hindustantimes
-
ចិនផ្តល់ស៊ីណូវ៉ាក់មិនគិតថ្លៃ ជូនប្រទេសថៃ ៥០ម៉ឺនដូសទៀត ថ្ងៃសៅរ៍នេះ

ថ្ងៃសៅរ៍នេះ ចិនបានផ្តល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់ ឲ្យថៃ៥០ម៉ឺនដូសទៀត សរុប១លានដូសហើយ។ The Nation បានចេញផ្សាយថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលជាការផ្តល់ជូនមិនគិតថ្លៃ ត្រូវបានបញ្ជូនដល់ប្រទេសថៃ នាថ្ងៃទី៥ មិថុនា ២០២១នេះ ដោយសរុបវ៉ាក់សាំងចិនបរិច្ចាគជូនថៃ គឺ១លានដូសហើយ បញ្ជូនទៅ២លើក។ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីសុខាភិបាលថៃថា នឹងទិញស៊ីណូវ៉ាក់១១លានដូសទៀត ពោលគឺបន្ទាប់ពីចិនផ្គត់ផ្គង់ តាមការបញ្ជាទិញ ៥លាន៥សែនដូសរួចរាល់ហើយនោះ។ ទិញផង ផលិតផង ថៃគ្រោងមានវ៉ាក់សាំងឲ្យបាន១០០លានដូស ចាក់ជូនពលរដ្ឋ។ មានវ៉ាក់សាំង២ប្រភេទ ដែលថៃកំពុងចាក់ជូនពលរដ្ឋ គឺស៊ីណូវ៉ាក់ និង អាស្ត្រា សេនីកា របស់អង់គ្លេស ហើយអាប្រភេទថៃផលិតក្នងស្រុកដែរនោះ គឺរបស់អង់គ្លេស ដែលទើបផលិតផ្តល់ជូនក្រសួងសុខាភិបាល ជិត២លានដូសហើយ ផលិតដោយក្រុមហ៊ុន Siam Bioscience៕
-
ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិចកំពុងតែមានកម្រាស់ស្តើងទៅៗលឿនជាងការរំពឹងទុក ខណៈមានការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ (មានវីដេអូ)

អង់គ្លេស៖ ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិច នៃប៉ូលខាងជើង ហាក់កំពុងតែមានកម្រាស់ស្តើងទៅៗ លឿនជាងការរំពឹងទុកកន្លងមកដល់ទៅទ្វេដង ដោយធ្វើអោយមានផលប៉ះពាល់គួរអោយព្រួយបារម្ភចំពោះការប្រែប្រួលអាកាសធាតុ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយនៅចក្រភពអង់គ្លេស ។ ការសិក្សាវិភាគមួយដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ UCL របស់ចក្រភពអង់គ្លេសបានសន្និដ្ឋានថា ផ្ទាំងទឹកកនៅតំបន់សមុទ្រទឹកកកអាក់ទិច កំពុងតែមានកម្រាស់ស្តើងទៅៗក្នុងល្បឿនចន្លោះ៧០-១០០ភាគរយ លឿនជាងអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានមូលមតិគ្នាសន្និដ្ឋាននាពេលកន្លងមក ។ ក្រុមស្រាវជ្រាវនៃការសិក្សានេះ បានប្រើប្រាស់ផែនទីដែលមានទិន្នន័យថ្មីៗ នៃជម្រៅព្រិលនៅលើផ្ទាំងទឹកកកក្នុងតំបន់នោះ ។ គួរបញ្ជាក់ថា តំបន់សមុទ្រទឹកកកអាក់ទិច គឺជាជម្រកនៃផ្ទាំងកកកសរុបទំហំរាប់លាន គីឡូម៉ែត្រក្រឡា ដែលមានសារៈសំខាន់ជាខ្លាំង ដើម្បីបន្ថយកម្តៅភពរបស់យើង ប៉ុន្តែបច្ចុប្បន្នវាកំពុងតែកើនឡើងសីតុណ្ហភាពខ្លាំងឡើងៗ ។ កាលពីខែមុន បណ្តាប្រទេសនៅតំបន់អាក់ទិក រួមមានទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីបានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ៕ ប្រភព៖ CNA
-
ថៃកំពុងចរចាទិញវ៉ាក់សាំង២៥លានដូសទៀតពី Pfizer និង Johnson & Johnson ដើម្បីចាក់ជូនប្រជាជនខ្លួនអោយបាន១០០លានដូសនៅត្រឹមចុងឆ្នាំនេះ (មានវីដេអូ)

ថៃ៖ ប្រធានគ្រប់គ្រងជំងឺឆ្លងរបស់រដ្ឋាភិបាលថៃបញ្ជាក់ថា ប្រទេសថៃកំពុងស្ថិតក្រោមការចរចាទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន២៥លានដូសពីក្រុមហ៊ុន Pfizer និង Johnson & Johnson ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនអោយបាន១០០លានដូសនៅតឹ្រមចុងឆ្នាំ២០២១នេះ ។ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃ លោកវេជ្ជបណ្ឌិត Opas Karnkawinpong បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រម្សិលមិញថា ការបញ្ជាទិញវ៉ាក់សាំងចិន Sinovac ចំនួន៨លានដូស និងវ៉ាក់សាំងអាមេរិក Pfizer និងអង់គ្លេស Johnson & Johnson ចំនួន២៥លានដូសទៀត នឹងគ្រប់គ្រាន់សម្រាប់គោលដៅ១០០លានដូសក្នុងឆ្នាំនេះ ។ លោកវេជ្ជបណ្ឌិតបន្តថា រដ្ឋាភិបាលថៃក៏គ្រោងបន្ថែមវ៉ាក់សាំងចំនួន៥០លានដូសទៀតសម្រាប់ឆ្នាំ២០២២ ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន សំដៅទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី ។ សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិថុនានេះ រដ្ឋាភិបាលថៃនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេសជាផ្លូវការ ដែលសង្ឃឹមថា នឹងចាក់ប្រជាជន៥០លាននាក់ ឬស្មើនឹង៧០%នៃប្រជាជន ត្រឹមបំណាច់ខែធ្នូខាងមុខនេះ បើទោះជាមានការត្អួញត្អែរពីមន្ទីរពេទ្យជាច្រើនអំពីកង្វះវ៉ាក់សាំង ៕ ប្រភព៖ Bangkok Post
-
ទីបំផុត! ចិនអនុម័តអោយប្រើវ៉ាក់សាំង Sinovac សម្រាប់ករណីបន្ទាន់ទៅលើកុមារ និងមនុស្សវ័យជំទង់ (មានវីដេអូ)

ចិន៖ ទីបំផុតចិនអនុម័តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac Biotech សម្រាប់ករណីបន្ទាន់ទៅលើកុមារ និងមនុស្សវ័យជំទង់មានអាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ ។ ប្រធានក្រុមហ៊ុន Sinovac លោក យិន វៃតុង (Yin Weidong) ប្រាប់ទូរទស្សន៍រដ្ឋចិនថា សម្រាប់ពេលវេលាកំណត់ដែលអាចចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Sinovac ទៅលើក្រុមមនុស្សអាយុ ៣ឆ្នាំ ដល់ ១៧ឆ្នាំ ខាងលើនេះបាន គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិន ដោយសមស្របទៅតាមយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង ។ លោក យិន បន្ថែមថា មនុស្សវ័យចំណាស់មានអាទិភាពជាងក្មេងៗ ក្នុងការទទួលបានវ៉ាក់សាំង COVID-19 ព្រោះមនុស្សវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ នៅក្រោយឆ្លងជំងឺនេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនានេះ ចិនបានចាក់វ៉ាក់សាំងសរុបជាង ៧២៣.៥លានដូសរួចហើយជូនដល់ប្រជាជនរបស់ខ្លួន ខណៈដែលកន្លងមកនេះវ៉ាក់សាំងនានានៅប្រទេសចិន ត្រូវបានអនុញ្ញាតអោយចាក់តែទៅលើមនុស្សអាយុ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ ៕ ប្រភព៖ CNA
-
ប្រធានាធិបតីរុស្ស៊ីជំរុញអោយពិភពលោករួបរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសម្លាប់ជីវិតមនុស្សកើនឡើងជាង៣លាននាក់ (មានវីដេអូ)

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអះអាងពីភាពចាំបាច់ដែលពិភពលោកត្រូវការរួបរួមគ្នា សំដៅបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ លោក ពូទីន បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិ តាមរយៈវីដេអូខុនហ្វ្រិនចេញពីសន្និបាតសេដ្ឋកិច្ចពិភពលោកលើកទី២៤ក្នុងទីក្រុង សេនត៍ ភីធើស៍ប៊ឺក ថា ពិភពលោកទាំងមូលមិនទាន់ឆ្លងផុតភាពលំបាក និងការរឹតបន្តឹងទាំង ឡាយ ដែលបង្កឡើងដោយជំងឺ COVID-19 នៅឡើយទេ ហើយលទ្ធផលប្រកប ដោយប្រសិទ្ធភាពនានាអាចសម្រេចទៅបាន លុះត្រាណាតែមានកិច្ចសហប្រតិ បត្តិការរួមមួយ ។ នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះថែមទាំងបានសង្កត់ធ្ងន់ផងដែរថា ផលប្រយោជន៍សេដ្ឋកិច្ចមិនគួរលើកឡើងជាអាទិភាពនោះឡើយនៅក្នុងចំណុចនេះ ពីព្រោះយើងត្រូវគិតអំពីបញ្ហាមនុស្សជាតិជាចម្បង ហើយត្រូវតស៊ូប្រយុទ្ធដើម្បីវិស័យសុខាភិបាល និងជីវភាពរស់នៅរបស់ប្រជាជន ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៣លាន៣២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧២ម៉ឺននាក់ និងជាសះស្បើយ១៥៦លាន៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៣លាន៣២ម៉ឺន៨ពាន់៩៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧២ម៉ឺន៧ពាន់៦៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៦លាន៧ម៉ឺន៥ពាន់៤០១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៩ម៉ឺន២ពាន់២៣នាក់ ស្លាប់ចំនួន៦១ម៉ឺន២ពាន់២៤០នាក់ និងជាសះស្បើយចំនួន២៨លាន៥ម៉ឺន៤ពាន់៩៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៦៩ម៉ឺន៤ពាន់៨៧៩នាក់ ស្លាប់៣៤ម៉ឺន៤ពាន់១០១នាក់ និងជាសះស្បើយ២៦លាន៧៩ម៉ឺន៥ពាន់៥៤៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៨៤ម៉ឺន១ពាន់៩៥៤នាក់ ស្លាប់ចំនួន៤៧ម៉ឺន៩៦៨នាក់ និងជាសះស្បើយ១៥លាន២៣ម៉ឺន៩ពាន់៦៩២នាក់ ៕ ប្រភព៖ worldometers