Category: ព័ត៌មានអន្តរជាតិ

  • អត្រាអ្នកអត់ការងារធ្វើនៅជប៉ុន កើនឡើងដល់២,៨ភាគរយក្នុងខែមេសា ដើមឆ្នាំ២០២១នេះ (មានវីដេអូ)

    អត្រាអ្នកអត់ការងារធ្វើនៅជប៉ុន កើនឡើងដល់២,៨ភាគរយក្នុងខែមេសា ដើមឆ្នាំ២០២១នេះ (មានវីដេអូ)

    បរទេស៖យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា អត្រានៃអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសជប៉ុន បានកើនឡើងទៅដល់២​,៨ភាគរយនៅត្រឹមខែមេសាដើមឆ្នាំ២០២១នេះ ។ នៅក្នុងខែដូចគ្នានេះ អត្រាការងារដែលទំនេរក៏មានចំនួនតិចបំផុតមិនធ្លាប់មានផងដែរ ពីខែមុនៗ ខណៈដែលអត្រាអ្នកគ្មានការងារធ្វើកាលពីខែមិនា ដើមឆ្នាំ២០២១នេះ មានត្រឹមតែ២,៦ភាគរយ ។ បើតាមអ្នកសេដ្ឋកិច្ចនៅក្នុងរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ការបង្កើតការងារទំនងជានឹងធ្លាក់ចុះម្តងទៀតនៅក្នុងខែឧសភាកន្លងទៅនេះ ដោយសារតែជុំទី៣នៃការប្រកាសភាពអាសន្ន ដែលប្រហែលជារាំងស្ទះដល់ដំណើរការងើបឡើងវិញនៃវិស័យការងារ ។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងទទួលរងការវាយប្រហារ ដោយសារតែជំងឺកូវីដ១៩សាជាថ្មី ដែលជាលទ្ធផលនោះ ទីក្រុងធំៗជាច្រើនរបស់ខ្លួននៅតែបន្តបិទទ្វារនៅឡើយ ខណៈដែលព្រឹត្តិការណ៍កីឡាករអូឡាំពិករដូវក្តៅទីក្រុងតូក្យូក៏កាន់តែខិតជិតមកដល់ ៕ ប្រភព៖ Reuters

  • ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៣១ករណី និងស្លាប់​៣១នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,៦៣១ករណី និងស្លាប់​៣១នាក់បន្ថែមទៀតនៅថ្ងៃសុក្រនេះ (មានវីដេអូ)

    Video https://fb.watch/5VviqMRgIx/

  • វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាង២ពាន់លានដូសត្រូវបាន​ចែក ចាយ​នៅ​ទូទាំងពិភពលោក (មានវីដេអូ)

    វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាង២ពាន់លានដូសត្រូវបាន​ចែក ចាយ​នៅ​ទូទាំងពិភពលោក (មានវីដេអូ)

    Video https://fb.watch/5Vv9TASbdk/

  • អង់គ្លេស ដកព័រទុយហ្គាល់ ចេញពីបញ្ជីប្រទេសដែល មិនចាំបាច់ធ្វើ​ចត្តាឡីស័ក (មានវីដេអូ)

    អង់គ្លេស ដកព័រទុយហ្គាល់ ចេញពីបញ្ជីប្រទេសដែល មិនចាំបាច់ធ្វើ​ចត្តាឡីស័ក (មានវីដេអូ)

    Video https://fb.watch/5VuSmfxBNC/

  • សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាព ស្មើនឹង៧៥ភាគរយតាមរយៈកម្មវិធី COVAX របស់ WHO

    សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាព ស្មើនឹង៧៥ភាគរយតាមរយៈកម្មវិធី COVAX របស់ WHO

    អាមេរិក៖ ​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាន​បញ្ជាក់​ពី​ផែន​ការ​របស់​លោក ​សម្រាប់​ការ​ចែក​វ៉ាក់សាំង​បង្ការជំងឺ Covid-19 ​ចំនួន​៨០​លាន​ដូស​ដំបូង ដែលសហរដ្ឋអាមេរិកនឹងចែកចាយជាសកល ដែលស្មើ​នឹង​៧៥ភាគរយ​នៃ​វ៉ាក់សាំង​តាម​រយៈ​កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដូច្នេះថា យើងនឹង​ចែក​វ៉ាក់សាំង​នេះ​ មិន​មែន​ដើម្បី​ធានា ឬ​ទាញ​យក​សម្បទាន​ឡើយ… យើង​នឹង​ចែក​វ៉ាក់សាំង​ទាំង​នេះ ​ដើម្បី​សង្គ្រោះជីវិត និង​​ដឹក​នាំ​ពិភព​លោក​ឆ្ពោះ​ទៅ​បញ្ចប់​វីរុសរាត ត្បាត តាម​រយៈ​អំណាច​នៃ​គំរូ​ និង​តម្លៃ​របស់​យើង ។ ប្រធានាធិបតីអាមេរិករូបនេះ កន្លងមកធ្លាប់​បាន​សន្យា​នឹង​ចែកចាយ​វ៉ាក់សាំងបង្ការជំងឺ Covid-19 ​ចំនួន​៨០​លាន​ដូស​ទៅ​កាន់​បណ្តាប្រទេស​ទូទាំង​ពិភព​លោក​នៅដំណាច់​ខែ​នេះ ។ សូមបញ្ជាក់ថា នៅក្នុង​ក្រដាស់កំណត់​ហេតុ​មួយ សេតវិមាន​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​​​ចែកចាយ​តាម​រយៈ​កម្មវិធី COVAX របស់ WHO រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​​នឹងផ្តល់​អាទិភាព​​​ដល់​​ប្រទេស​អាមេរិកឡាទីន និង​ការាប៊ីន អាស៊ី​ខាង​ត្បូង អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក ដែល​នេះ​ជា​គោល​បំណង​ជួយ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃជំងឺ Covid-19 ៕ ប្រភព៖ CNA

  • វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាង២ពាន់លានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក

    វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាង២ពាន់លានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក

    បារាំង៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនជាង២ពាន់លានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យសរុបរបស់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលដកស្រង់ចេញពីប្រភពផ្លូវការណ៍ ។ការចែកចាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកើតមានឡើងបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូង ជូនដល់ប្រជាជននៅក្នុងប្រទេសជាច្រើនបានចាប់ផ្តើមធ្វើឡើង ។បើយោងតាមទិន្នន័យដែលបានរាប់ដោយសារព័ត៌មាន AFP នៅម៉ោង៩និង១៥នាទីព្រឹក (ម៉ោងក្នុងតំបន់) បានអោយដឹងថា យ៉ាងចហោចណាស់មានវ៉ាក់សាំងប្រមាណ២ពាន់១០៩លាន៦៩ម៉ឺន៦ពាន់២២ដូសត្រូវបានចែកចាយនៅក្នុងប្រទេស និងដែនដីសរុបចំនួន ២១៥ ៕ ប្រភព៖ CNA

  • អង់គ្លេសដកព័រទុយហ្គាល់ចេញពីបញ្ជីបៃតង ដោយសារព្រួយបារម្ភពីវីរុសបំប្លែងខ្លួនថ្មីនេប៉ាល់

    អង់គ្លេសដកព័រទុយហ្គាល់ចេញពីបញ្ជីបៃតង ដោយសារព្រួយបារម្ភពីវីរុសបំប្លែងខ្លួនថ្មីនេប៉ាល់

    អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ថា ព័រទុយហ្គាល់នឹងត្រូវបានដកចេញពីពីបញ្ជីប្រទេសដែលចក្រភពអង់គ្លេសបានហៅថា បញ្ជីបៃតង “green list” ចំពោះការធ្វើដំណើរដោយមិនចាំបាចធ្វើចត្តាឡីស័ករវាងប្រទេសទាំងពីរ ខណៈវិធានការណ៍នេះត្រូវទទួលរងការរិះគន់ទីក្រុង Lisbon និងវិស័យទេសចរណ៍របស់អង់គ្លេសផ្ទាល់ ។ ស្របពេលជាមួយគ្នានេះដែរ ប្រទេស Scotlan, Wales និង Northern Ireland ក៏បានធ្វើការប្រកាសនូវវិធានការណ៍ដូចគ្នាផងដែរ ដែលនឹងគ្របដណ្តប់លើអ្នកដំណើរជាពលរដ្ឋរបស់ពួកគេផងដែរ ។ ជាការឆ្លើយតប ក្រសួងការបរទេសព័រទុយហ្គាល់បានខឹងសម្បារជាខ្លាំង ដោយបង្ហោះសារនៅលើបណ្តាញសង្គមថា យើងនឹងកត់ត្រាទុកនូវការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការដកព័រទុយហ្គាល់ចេញពីការធ្វើដំណើរ “green list” ដែលទង្វើនេះយើងមិនអាចយល់បាន ។ សូមបញ្ជាក់ថា ទិសដៅរដូវក្តៅដ៏ពេញនិយមសម្រាប់ជនជាតិអង់គ្លេស បានចាប់កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ព័រទុយហ្គាល់នឹងស្ថិតនៅក្នុងបញ្ជីពណ៌លឿង ដែលតម្រូវអោយអ្នកដំណើរស្នាក់នៅផ្ទះរយៈពេល១០ថ្ងៃនៅពេលពួកគេត្រឡប់មកវិញ និងធ្វើតេស្តរកជំងឺកូវីដ១៩ជាច្រើនដង ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧២លាន៩០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧១ម៉ឺននាក់ និងជាសះស្បើយ១៥៥លាន៦០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧២លាន៩០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧១ម៉ឺននាក់ និងជាសះស្បើយ១៥៥លាន៦០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧២លាន៩០ម៉ឺន៥២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧១ម៉ឺន៧ពាន់១៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៥លាន៦០ម៉ឺន៦ពាន់២៦៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៧ម៉ឺន៤ពាន់៧៥២នាក់ ស្លាប់ចំនួន៦១ម៉ឺន១ពាន់៦១១នាក់ និងជាសះស្បើយចំនួន២៨លាន២ម៉ឺន៥ពាន់៥៧៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៥៧ម៉ឺន២ពាន់៣៥៩នាក់ ស្លាប់៣៤ម៉ឺន៧១៩នាក់ និងជាសះស្បើយ២៦លាន៥៨ម៉ឺន៨ពាន់៨០៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៨០ម៉ឺន៣ពាន់៤៧២នាក់ ស្លាប់ចំនួន៤៦ម៉ឺន៩ពាន់៧៨៤នាក់ និងជាសះស្បើយ១៥លាន២២ម៉ឺន៨ពាន់៩៨៣នាក់ ៕ ប្រភព៖ worldometers

  • ថៃ​ទិញ​វ៉ាក់សាំង​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​១​១​លាន​ដូ​ស​ទៀត​ ​​​

    ថៃ​ទិញ​វ៉ាក់សាំង​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​១​១​លាន​ដូ​ស​ទៀត​ ​​​

    រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី​២​ ​មិថុនា​ ​២​០​២​១​ម្សិលមិញ​ថា​ ​ប្រទេស​លោក​នឹង​ទិញ​វ៉ាក់សាំង​ចិន​ ​ស៊ី​ណូ​វ៉ា​ក់​ ចំនួន​១​១​លាន​ដូ​ស​ទៀត​ ​ដោយ​ចាប់ផ្តើម​ដំណើរការ​ទិញ​ ចាប់ពី​ខែ​មិថុនា​នេះ​ទៅ​ ​ជា​ផ្នែក​មួយទៀត​នៃ​គម្រោង​ទិញ​វ៉ាក់សាំង​យ៉ាងតិច​១​០​០​លាន​ដូ​ស​ ​ចាក់​ជូន​ប្រជាពលរដ្ឋ​ថៃ​។​ ​លោក​ថា​ ​មកទល់​ពេលនេះ​ ​ថៃ​បាន​ទទួលការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ចិន ​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​៥​.​៥​លាន​ដូ​ស​ហើយ​ ​និង​បាន​អំណោយ​៥​០​ម៉ឺន​ដូ​ស​ផ្សេងទៀត ពី​រដ្ឋាភិបាល​ចិន​ដែរ​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​ស៊ី​ណូ​វ៉ា​ក់​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ឈាន​មុខ​ក្នុង​ការប្រើប្រាស់​នៅ​ប្រទេស​ថៃ​ ​ហើយ​ ​នឹង​បំពេញ​បន្ថែម​នូវ​ម​ហិច្ច​តា​ ​យ៉ាងតិច​១​០​០​លាន​ដូ​ស​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ចាប់ពី​ថ្ងៃ​មិថុនា​ ​ដល់​សីហា​ ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​១​១​លាន​ដូ​ស​ទៀ​តនឹង​មកដល់​ ​ក្នុង​នោះ​ ​១​ខែ​ ​គ្រោង​មកដល់​២​.​៥​លាន​ដូ​ស​។​ ជា​ការ​កត់​សម្គាល់​ ​ការ​បញ្ជាទិញ​បន្ថែម​ទៀត​នេះ​ ​ក្រោយពេល​អង្គការសុខភាព​ពិភពលោក​បាន​ប្រកាសឲ្យប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ​ ​ជា​ករណី​បន្ទាន់​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​មិថុនា​៕​​

  • ចិន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួនជា​ង​៧​០​០​លាន​ដូ​ស​ហើយ​

    ចិន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ចំនួនជា​ង​៧​០​០​លាន​ដូ​ស​ហើយ​

    វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួនជា​ង​៧​០​០​លាន​ដូ​ស​ហើយ​ត្រូវ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ ​នៅ​ទូទាំង​ប្រទេស​ចិន​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ C​G​T​N ​នា​ល្ងាច​ថ្ងៃ​ទី​៣​ ​មិថុនា​ ​២​០​២​១​នេះ​។​ ​ទីភ្នាក់ងារ​មួយ​នេះ​បាន​ចេញផ្សាយ​ដោយ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន​៕​