Category: ព័ត៌មានអន្តរជាតិ

  • ប្រធាន NASA ប្រកាសពីបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ ក្នុងអំឡុងឆ្នាំ២០២៨-២០៣០ខាងមុខ (មានវីដេអូ)

    ប្រធាន NASA ប្រកាសពីបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ ក្នុងអំឡុងឆ្នាំ២០២៨-២០៣០ខាងមុខ (មានវីដេអូ)

    បរទេស៖ ​អង្គការ​ NASA នៅថ្ងៃពុធសប្តាហ៍នេះ បាន​ប្រកាសពី​បេសកកម្ម​ធំៗថ្មី​ចំនួន​ពីរ​ទៅ​កាន់​ភព​សុក្រ​ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ទសវត្សរ៍​នេះ ពោលគឺនៅឆ្នាំ២០២៨-២០៣០ខាងមុខនេះ ​។​ ប្រភពបានអោយដឹងថា បេសកកម្ម​ធំៗទាំង​ពីរខាងលើនេះ ​ត្រូវបាន​ផ្តល់​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ ស្ថិត​នៅ​ក្រោម​កម្មវិធី​របកគំហើញ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក​មួយនេះ ហើយ​បេសកកម្ម​នីមួយៗ​រំពឹងថា ​ចាប់ផ្តើម​នៅ​អំឡុង​ឆ្នាំ២០២៨-២០៣០ ។ បេសកកម្ម​ទាំងនេះ ​នឹង​ផ្តល់អោយ​សហគមន៍​វិទ្យាសាស្ត្រ​ទាំងមូល​នូវ​ឱកាស ​ដើម្បី​ស៊ើបអង្កេត​ភព​មួយ​ដែល​យើង​មិន​ធ្លាប់​បាន​ទៅ​ជាង ៣០ឆ្នាំ​ ​។​ បើតាមអ្នកគ្រប់គ្រង​ថ្មី​របស់​អង្គការ NASA ​លោក ប៊ី​ល នែ​ល​សុន (Bill Nelson) បេសកកម្ម​ខាងលើនេះ ​មាន​គោលបំណង​ស្វែងយល់​ពី​វិធី​ដែល​ភព​ព្រះ​សុក្រ​បាន​ក្លាយជា​ពិភព​មួយ​ដូច​ឋាននរក ដែល​មាន​សមត្ថភាព​អាចរំលាយ​សំណ​នៅលើ​ផ្ទៃ​ដី​របស់​វា​ ៕ ប្រភព៖ NASA​

  • វៀតណាមនឹងទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ២០លានដូសនៅក្នុងឆ្នាំ២០២១នេះ (មានវីដេអូ)

    វៀតណាមនឹងទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន ២០លានដូសនៅក្នុងឆ្នាំ២០២១នេះ (មានវីដេអូ)

    Video https://fb.watch/5UiTUzLFgY/

  • រដ្ឋាភិបាលឥណ្ឌាចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន៣០០លានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក (មានវីដេអូ)

    រដ្ឋាភិបាលឥណ្ឌាចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន៣០០លានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក (មានវីដេអូ)

    ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក បាយអូឡូជីខល-អ៊ី (Biological-E) ក្នុងការបញ្ជាទិញវ៉ាក់សាំង Covid-19 ចំនួន៣០០លានដូស ក្នុងតម្លៃ១៥ពាន់លានរ៉ូពី ឬស្មើនឹង២០៥.៦២លានដុល្លារ ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន បាយអូឡូជីខល-អ៊ី ដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុង ការធ្វើតេស្តដំណាល់កាលទី៣ អាចនឹងមានសម្រាប់ប្រើប្រាស់នៅប៉ុន្មានខែខាងមុខទៀត ។ កាលពីដើមខែឧសភាកន្លងទៅនេះ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន បាយអូឡូជីខល-អ៊ី លោកស្រី ម៉ាហ៊ីម៉ា ដាត្លា (Mahima Datla) បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនរបស់លោកស្រីមានផែនការផលិតវ៉ាក់សាំងអោយបានពី៧០ ទៅ ៨០លានដូសក្នុងមួយខែគិតចាប់ពីខែសីហាខាងមុខនេះ ៕ ប្រភព៖ CNA

  • ចិនបានចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៣៥០លានដូសទៅកាន់ពិភពលោក (មានវីដេអូ)

    ចិនបានចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៣៥០លានដូសទៅកាន់ពិភពលោក (មានវីដេអូ)

    ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន (Wang Wenbin) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធថា ប្រទេសរបស់លោកបានចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៣៥០ លានដូសទៅកាន់ពិភពលោក ។ លោក វ៉ាង វេនប៊ីន បានអោយដឹងទៀតថា ចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសជាង៨០ ហើយបាននាំចេញវ៉ាក់សាំងទៅប្រទេសជាង៤០ ហើយថា ចិនក៏បានរួមដៃគ្នាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីលើកកម្ពស់ការផលិតវ៉ាក់សាំងដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។ ទន្ទឹមគ្នា ជុំវិញការយល់ព្រមរបស់អង្គការសុខភាពពិភពលោក (WHO) លើវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) សម្រាប់ការប្រើប្រាស់បន្ទាន់ លោក វ៉ាង បាននិយាយថា ការសម្រេចចិត្តនេះបង្ហាញពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិន ។ វាគឺជាវ៉ាក់សាំងចិនទី២ បន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ៕ ប្រភព៖ CGTN

  • លោក ចូ បៃដិន អះអាងថា លោកកំពុងពិចារណាលើការសងសឹករុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធើណិត (មានវីដេអូ)

    លោក ចូ បៃដិន អះអាងថា លោកកំពុងពិចារណាលើការសងសឹករុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធើណិត (មានវីដេអូ)

    Video: https://fb.watch/5UieXe_kic/ អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធនេះអះអាងថា រូបលោកកំពុងសំឡឹងរកការសងសឹកដែលអាចទៅរួច ក្រោយសេតវិមានបានភ្ជាប់រុស្ស៊ីទៅនឹងការវាយប្រហារតាមអ៊ីនធើណិត ប្រឆាំងនឹងក្រុមហ៊ុនកែច្នៃសាច់ខ្នាតយក្ស JBS ។ នៅពេលត្រូវបានចោទសួរដោយអ្នកកាសែត ថាតើលោកនឹងចាត់វិធានការប្រឆាំងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលលោកនឹងជួបសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវនៅចុងខែនេះដែរឬយ៉ាងណានោះ ប្រធានាធិបតីអាមេរិករូបនេះនិយាយថា យើងកំពុងពិនិត្យយ៉ាងដិតដល់ចំពោះបញ្ហានោះ ។ បើតាមសេតវិមាន លោក បៃដិន នឹងនាំយកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ក៏ដូចជានៅកិច្ចប្រជុំកំពូល នៅមុនកិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្តក្នុងក្រុមប្រទេស G7 សហភាពអឺរ៉ុប និងអង្គការ ណាតូ ។ សូមបញ្ជាក់ថា ការវាយប្រហារតាមអ៊ិនធើណិតទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាមេរិក ដែលជាកម្មសិទ្ធិរបស់ប្រេស៊ីល JBS បានធ្វើអោយមានការចោទប្រកាន់ជាថ្មីម្តងទៀតថា ប្រទេសរុស្ស៊ីប្រហែលជាកំពុងធ្វើឧក្រិដ្ឋកម្មតាមអ៊ីនធើណិត ៕ ប្រភព៖ CNA

  • Tesla ប្រកាសប្រមូលរថយន្តជិត៦ពាន់គ្រឿងនៅក្នុងសហរដ្ឋអាមេរិកមកវិញ ក្រោយរកឃើញកំហុសឆ្គងនៅផ្នែកប្រព័ន្ធហ្វ្រាំង (មានវីដេអូ)

    Tesla ប្រកាសប្រមូលរថយន្តជិត៦ពាន់គ្រឿងនៅក្នុងសហរដ្ឋអាមេរិកមកវិញ ក្រោយរកឃើញកំហុសឆ្គងនៅផ្នែកប្រព័ន្ធហ្វ្រាំង (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុន Tesla បាននិងកំពុងប្រមូលត្រឡប់មកវិញនូវរថយន្តជិត៦ពាន់គ្រឿង ដោយសារតែរកឃើញកំហុសឆ្គងនៅផ្នែកប្រព័ន្ធហ្វ្រាំង នេះបើតាមឯកសារដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធម្សិលមិញ ។ ចំពោះរថយន្តដែលត្រូវបានប្រកាសប្រមូលមកវិញនោះ រួមមានរថយន្តម៉ាក Model 3 ឆ្នាំ២០១៩-២០២១ និងរថយន្តម៉ាក Model Y ឆ្នាំ២០២០-២០២១ ។ ឯកសាររបស់ក្រុមហ៊ុន Tesla ជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនមិនបានទទួលរបាយការណ៍ពីគ្រោះថ្នាក់ ឬមនុស្សរងរបួសពាក់ព័ន្ធនឹងបញ្ហាខាងលើនេះនោះទេ ហើយថា ក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យ ក៏ដូចជារឹតបន្តឹង និងផ្លាស់ប្តូរថ្មីប្រសិនបើមានការចាំបាច់ ។ គួរបញ្ជាក់ផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ថ្មីៗនេះបានប្រកាសអោយដឹងថា រថយន្តអគ្គិសនី Tesla មួយចំនួននឹងត្រូវលក់ក្នុងតម្លៃថ្លៃជាងមុន ដោយសារតែបញ្ហានៃសង្វាក់ផលិតកម្ម ដែលក្នុងនោះសំខាន់ជាងគេ គឺបណ្តាលមកពីកង្វះខាតបន្ទះឈីប នៅក្នុងទីផ្សារ ។ បញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ផលិតរថយន្តនេះដែរ ក៏បានប៉ះពាល់ដល់វិស័យផលិតយានយន្តដែលគិតជាទឹកប្រាក់មានទំហំរហូតដល់១១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១នេះ ខណៈដែលក្រុមហ៊ុន Ford និង GM បានប៉ះពាល់ខ្លាំងជាងគេ ៕ ប្រភព៖ CNA

  • ក្រុមហ៊ុន AstraZeneca និង Siam Bioscience ប្រកាស ត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលផលិត ក្នុងស្រុកដល់​រដ្ឋា​ភិបាលថៃ (មានវីដេអូ)

    ក្រុមហ៊ុន AstraZeneca និង Siam Bioscience ប្រកាស ត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលផលិត ក្នុងស្រុកដល់​រដ្ឋា​ភិបាលថៃ (មានវីដេអូ)

    Video https://fb.watch/5Ui6d5X7pW/

  • Huawei បញ្ចេញប្រព័ន្ធប្រតិបត្តិការ HarmonyOS ជំនាន់ថ្មី នៅក្នុងការប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះក្រុមហ៊ុនខ្លួនអោយរស់រានមានជីវិតឡើងវិញ (មានវីដេអូ)

    Huawei បញ្ចេញប្រព័ន្ធប្រតិបត្តិការ HarmonyOS ជំនាន់ថ្មី នៅក្នុងការប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះក្រុមហ៊ុនខ្លួនអោយរស់រានមានជីវិតឡើងវិញ (មានវីដេអូ)

    ចិន៖ ក្រុមហ៊ុន Huawei របស់ចិនបានប្រកាសដាក់បង្ហាញប្រព័ន្ធដំណើរការ HarmonyOS ជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព និងភាពអស្ចារ្យយ៉ាងសម្បូរបែបជាច្រើន ក្រោយសហរដ្ឋអាមេរិកបានរារាំងខ្លួនពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ បច្ចុប្បន្នមានតែនាឡិកាដៃវៃឆ្លាតជំនាន់ថ្មីចំនួន២ម៉ូដែល និងឧបករណ៍ Tablet ចំនួន២ម៉ូដែល ដែលត្រូវបានភ្ជាប់មកជាមួយស្រាប់នូវប្រព័ន្ធដំណើរការ HarmonyOS នេះ ខណៈដែល Huawei មានគម្រោងផ្លាស់ប្ដូរស្មាតហ្វូន និង Tablet ជាច្រើនម៉ូដែលទៀតអោយមកប្រើប្រាស់ប្រព័ន្ធដំណើរការនេះនាពេលឆាប់ៗខាងមុខ ។ សូមជម្រាបថា HarmonyOS ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៩ និងបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូង នៅ លើទូរទស្សន៍វៃឆ្លាតរបស់ Huawei សម្រាប់លក់នៅលើទីផ្សារប្រទេសចិន ហើយសម្រាប់ HarmonyOS ជំនាន់ទី២ គឺត្រូវបានពង្រីកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន និង Tablet ៕ ប្រភព៖ CNA

  • ប្រតិបត្តិការសុខាភិបាលឯកជនសង្ហិបុរី កំពុងពិចារណាលើការ​ប្រើ​ប្រាស់​វ៉ាក់សាំងចិន Sinovac បន្ទាប់ពី WHO អនុម័តអោយប្រើ​ប្រាស់ជា​ផ្លូវការ (មានវីដេអូ)

    ប្រតិបត្តិការសុខាភិបាលឯកជនសង្ហិបុរី កំពុងពិចារណាលើការ​ប្រើ​ប្រាស់​វ៉ាក់សាំងចិន Sinovac បន្ទាប់ពី WHO អនុម័តអោយប្រើ​ប្រាស់ជា​ផ្លូវការ (មានវីដេអូ)

    Video https://fb.watch/5UhWJEvqV3/

  • ប្រធាន NASA ប្រកាសបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ ដែលនឹងចាប់ផ្តើមនៅចុងទសវត្សរ៍នេះ (មានវីដេអូ)

    ប្រធាន NASA ប្រកាសបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ ដែលនឹងចាប់ផ្តើមនៅចុងទសវត្សរ៍នេះ (មានវីដេអូ)

    Vidoe https://fb.watch/5UhLFAtCdb/