-
លោក ចូ បៃដិន បញ្ជាក់ថា ពលរដ្ឋអាមេរិកគួររៀនសូត្រ និងចងចាំទុកអំពើហិង្សារើសអើងពូជសាសន៍ក្នុងទីក្រុង Tulsa កាលពី១០០ឆ្នាំមុន (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានផ្តល់កិត្តិយសចូលរួមគោរពវិញ្ញាណក្ខន្ធ ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិករាប់រយនាក់ ដែលត្រូវបានពលរដ្ឋអាមេរិកស្បែកស សម្លាប់យ៉ាងរង្គាលកាលពីឆ្នាំ១៩២១ក្នុងសង្កាត់គ្រីនវូដ ទីក្រុងធូលសា (Tulsa) រដ្ឋអូក្លាហូម៉ា (Oklahoma) ។ ថ្លែងអំឡុងដំណើរទស្សនកិច្ចនេះ លោក ចូ បៃដិន បានអះអាងថា អ្វីដែលបានកើតឡើងនៅក្នុងសង្កាត់គ្រីនវូដ គឺជាហិង្សានៃការស្អប់ខ្ពើម និងជាភេរវកម្មនៅក្នុងស្រុក ។ លោកសង្កត់ធ្ងន់ថា អំពើមួយនេះស្ថិតក្នុងចំណោមទង្វើដ៏អាក្រក់ដទៃទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង ដែលយើងទាំងអស់គ្នាគួរតែរៀនសូត្រ ហើយចងចាំទុកនូវហិង្សារើសអើងពូជសាសន៍បែបនេះ ដើម្បីទប់ស្កាត់កុំអោយវាកើតឡើងសាជាថ្មី ។ សូមរំលឹកឡើងវិញថា ក្រុមពលរដ្ឋអាមេរិកស្បែកសមួយចំនួននៅក្នុងទីក្រុងធូលសា កាលពីថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩២១ បានសម្លាប់ពល រដ្ឋអាមេរិកស្បែកខ្មៅដល់ទៅជាង៣០០នាក់ ក្រោយពួកគេផ្ទុះកំហឹងដោយសារតែបុរសស្បែកខ្មៅម្នាក់ត្រូវគេចោទថា បានវាយប្រហារលើស្ត្រីស្បែកសម្នាក់ ប៉ុន្តែ ការវាយប្រហារនេះមិនមានភស្ដុតាងបញ្ជាក់ថា វាជាការពិតនោះទេមកទល់នឹងបច្ចុប្បន្ន ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Twitter រំពឹងថា ខ្លួននឹងទទួលបានប្រាក់ចំណូលកើនឡើងទ្វេដងនៅឆ្នាំ២០២៣ខាងមុខនេះ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Twitter នាពេលថ្មីៗនេះប្រកាសថា ខ្លួនបានកំណត់គោលដៅក្នុងការស្វែងរកប្រាក់ចំណូលអោយបានទ្វេដងនៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ក្នុងនោះមានផែនការច្បាស់លាស់មួយ ដែលនឹងលក់ Ads នៅលើគេហទំព័រ និង Mobile App អោយបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ជាក់ស្តែងក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំមួយនេះ បានចាប់ផ្ដើមសាកល្បងដាក់ផ្សាយពាណិជ្ជកម្ម ជាមួយនឹងមុខងារថ្មីមួយ មានឈ្មោះថា Fleet Ads ដែលវាពោរពេញដោយជម្រើសជាច្រើនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ជាពិសេសគឺងាយស្រួលសម្រាប់ដៃគូសហការ ។ ការសាកល្បងមុខងារថ្មីខាងលើរបស់ក្រុមហ៊ុន Twitter ត្រូវបានធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះ បណ្ដាញសង្គម Facebook និង Snap ត្រូវបានគេមើលឃើញថា មានភាពច្នៃប្រឌិតខ្ពស់ក្នុងការស្វែងរកប្រាក់ចំណូលតាមរយៈ Ads ៕ ប្រភព៖ Reuters
-
អង្គការ OPEC និងសម្ព័ន្ធមិត្តមានផែនការបង្កើនទិន្នផលប្រេងឆៅនៅក្នុងខែកក្កដាខាងមុខ ខណៈដែលតម្រូវការកំពុងងើបឡើងវិញ (មានវីដេអូ)

បរទេស៖ ក្រុមប្រទេសផលិតប្រេងរបស់អង្គការ អូពិច (OPEC) និងសម្ពន្ធមិត្តរបស់ខ្លួនបានឯកភាពគ្នាថា នឹងជំរុញផលិតកម្មប្រេងឆៅបន្ថែមទៀតនៅក្នុងខែកក្កដាខាងមុខនេះ ស្របពេលដែលតម្រូវការប្រេងឆៅដែលរងគ្រោះពីជំងឺរាតត្បាតកូវីដ១៩កំពុងងើបឡើងវិញ ។ អង្គការ អូពិច បូកនឹងសម្ព័ន្ធមិត្ត ដែលមាន២៣ប្រទេសបានអនុវត្តការកាត់បន្ថយទិន្នផលយ៉ាងខ្លាំង ដើម្បីទ្រទ្រង់ដល់តម្លៃលើទីផ្សារ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានបំផ្លាញសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុន ។ ប៉ុន្តែចាប់តាំងពីដើមខែឧសភាមក ក្រុមប្រទេសផលិតប្រេងបានចាប់ផ្តើមបង្កើនផលិតកម្មច្រើនឡើង ខណៈដែលតម្លៃប្រេងស្ទុះងើបឡើងវិញ ហើយស្ថានភាពសុខភាពកាន់តែប្រសើរឡើងនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ។ សូមបញ្ជាក់ថា បច្ចុប្បន្នផែនទីបង្ហាញផ្លូវផលិតកម្មសម្រាប់សមាជិកអង្គការ អូពិចបូក (OPEC+) រួមមានការបង្កើនផលិតកម្មជាបន្តបន្ទាប់នៅចន្លោះខែឧសភា ដល់ខែកក្កដាខាងមុខនេះ ដោយបន្ថែមរហូតដល់១,២លានបារ៉ែលក្នុងមួយថ្ងៃ ៕ ប្រភព៖ Reuters
-
កូវីដ១៩៖ ទីបំផុត! វៀតណាមពិចារណាប្រើវ៉ាក់សាំងចិនដែរ

ក្រសួងសុខាភិបាលវៀតណាមបានអះអាង កាលពីថ្ងៃទី១ មិថុនា ២០២១ថា ខ្លួនកំពុងពិចារណាផ្តល់ការអនុម័តឲ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងកូវីដ១៩ ប្រភេទ ស៊ីណូហ្វាម ផលិតនៅប្រទេសចិន។ អ្នកនាំពាក្យរដ្ឋបាលថ្នាំពេទ្យវៀតណាមថា ក្រុមជំនាញកំពុងធ្វើការលើការងារនេះ មិនថា ចុងសប្តាហ៍ទេក៏ធ្វើដែរ ក្នុងការវាយតម្លៃលើវ៉ាក់សាំងនេះ ហើយក៏ធ្វើការជាមួយចិន ក្នុងការស្វែងរកព័ត៌មាននានាបន្ថែមផងដែរ។ ប្រទេសវៀតណាម បច្ចុប្បន្ននេះ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង២ប្រភេទ គឺ មួយរបស់រុស្ស៊ី Sputnik V និង AstraZeneca របស់អង់គ្លេស-ស៊ុយអែត។ វៀតណាមមានផែនការរកវ៉ាក់សាំង១៥០លានដូស ក្នុងឆ្នាំ២០២១នេះ ដើម្បីចាក់ជូនពលរដ្ឋប្រមាណ៧០ភាគរយ នៃចំនួនប្រជាជនសរុប៕ ប្រភពពី VNexpress
-
កាណាដា សម្រេចអោយចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដូសទី១ និងទី២ ផ្សេងគ្នាបាន (មានវីដេអូ)

-
អង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើ ប្រាស់វ៉ាក់ សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovacជាផ្លូវការហើយ (មានវីដេអូ)

-
សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាព ប៉ុន្តែអ្នកដំណើរអង់គ្លេសនៅតែបន្តហាមឃាត់ (មានវីដេអូ)

-
លោក ចូ បៃដិន ផ្អាកអាជីវកម្មរុករកប្រេងក្នុងតំបន់ជម្រកសត្វព្រៃអាក់ទិចក្នុងរដ្ឋអាឡាស្កា (មានវីដេអូ)

-
លោក ចូ បៃដិន ផ្អាកអាជីវកម្មរុករកប្រេងក្នុងតំបន់ជម្រកសត្វព្រៃអាក់ទិចក្នុងរដ្ឋ អាឡាស្កា ដើម្បីត្រួតពិនិត្យពីផលប៉ះពាល់បរិស្ថាន

អាមេរិក៖ រដ្ឋបាលលោក ចូ បៃដិន បានសម្រេចផ្អាកអាជីវកម្មរុករកប្រេង និងឧស្ម័ននៅឯតំបន់ជម្រកសត្វព្រៃជាតិអាក់ទិច (Arctic National Wildlife Refuge) ក្នុងរដ្ឋអាឡាស្កា (Alaska) ស្របពេលកំពុងត្រួតពិនិត្យឡើងវិញពីផលប៉ះពាល់ដល់បរិស្ថាន ។លោក ចូ បៃដិន បានចេញបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី២០ ខែមករា ដើមឆ្នាំនេះ ដោយបង្គាប់អោយមានការត្រួតពិនិត្យឡើងវិញ ពីផលប៉ះពាល់ដល់បរិស្ថាន ដែលអាចបង្កឡើងដោយសកម្មភាពរុករកប្រេង និងឧស្ម័ន ឬចន្លោះប្រហោងផ្នែកច្បាប់នៃគម្រោងរុករកនេះ ដែលត្រូវបានអនុម័តដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ។ ទីជម្រកសត្វព្រៃនេះ មានផ្ទៃ៧ម៉ឺន៨ពាន់គីឡូម៉ែត្រក្រឡា និងជាទីជម្រកសម្រាប់សត្វព្រៃដ៏កម្រជាច្រើន ជាពិសេសគឺខ្លាឃ្មុំទឹកកក ។បើតាមមន្ត្រីអាមេរិកពីរនាក់នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ការផ្អាកការរុករកប្រេង និងឧស្ម័ននៅឯតំបន់ជម្រកសត្វព្រៃជាតិអាក់ទិច ធ្វើឡើងតាមការសន្យារបស់លោក ចូ បៃដិន នៅពេលឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃដំបូង ៕ ប្រភព៖ BBC
-
សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាព ប៉ុន្តែអ្នកដំណើរអង់គ្លេសនៅតែបន្តហាមឃាត់

ប៊ែលហ្ស៊ិក៖ សហភាពអឺរ៉ុបគ្រោងដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីតូចរបស់ខ្លួន នៃបណ្តាប្រទេសដែលមានសុវត្ថិភាព ពីប្រទេសដែលខ្លួនអនុញ្ញាតអោយមានការធ្វើដំណើរដែលមិនចាំបាច់ ប៉ុន្តែសម្រាប់ពេលនេះ នឹងពន្យារពេលបើកទ្វារទទួលភ្ញៀវទេសចរអង់គ្លេសសិន ។ឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន២៧របស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងឯកភាពគ្នាក្នុងការដាក់បន្ថែមជប៉ុនទៅក្នុងបញ្ជីប្រទេសធ្វើដំណើរមានសុវត្ថិភាពអំឡុងកិច្ចប្រជុំមួយនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ខណៈដែលចក្រភពអង់គ្លេសនឹងបន្តហាមឃាត់ដដែល ដោយសារតែការកើនឡើងខ្លាំងករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។ស្ថិតក្រោមវិធានការណ៍រឹតបន្តឹងបច្ចុប្បន្ននេះ ប្រជាជនមកពីប្រទេសចំនួន៧ប៉ុណ្ណោះ ក្នុងនោះរួមមានអូស្រ្តាលី អ៊ីស្រាអែល និងសង្ហិបុរីជាដើម ដែលអាចធ្វើដំណើរចូលទៅកាន់អឺរ៉ុបនៅថ្ងៃឈប់សម្រាកបាន ដោយមិនគិត ថាតើពួកគេបានចាក់វ៉ាក់សាំងឬអត់ ។ ទោះជាយ៉ាងណា បណ្តាប្រទេសនៅអឺរ៉ុបនីមួយៗនៅតែអាចមានជម្រើស ក្នុងការទាមទារអោយមានការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ ឬក៏ការធ្វើចត្តាឡីស័ក ៕ ប្រភព៖ CNA