Category: ព័ត៌មានអន្តរជាតិ

  • កាណាដាអនុញ្ញាតអោយចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លាយចម្រុះគ្នាបាន

    កាណាដាអនុញ្ញាតអោយចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លាយចម្រុះគ្នាបាន

    កាណាដា៖ ​ទី​ភ្នាក់​ងារ​សុខភាព​កាណាដានៅថ្ងៃអង្គារនេះបញ្ជាក់ថា ​កាណាដា​បាន​សម្រេចផ្លាស់​ប្តូរសេចក្តី​ណែនាំ​របស់​ខ្លួន ​ស្តីពី​ការ​ចាក់​វ៉ាក់បង្ការជំងឺ​កូវីដ១៩​លាយ​ចម្រុះ​គ្នា ដោយ​ប្រជាជនកាណាដា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១​នូវ​វ៉ាក់សាំង​មួយ​ប្រភេទ ​អាច​ចាក់​វ៉ាក់សាំង​​ផ្សេង​បាន​សម្រាប់​ដូស​ទី​២ ។ ទី​ភ្នាក់​ងារ​សុខភាព​សាធារណៈ​កាណាដា​និយាយ​ថា ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​១ អាច​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ដូស​ទី​២​បាន ។ ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំងមួយ​ក្នុង​ចំណោម​វ៉ាក់សាំង mRNA ទាំង​ពីរគឺ Pfizer ឬ​ Moderna  អាច​ចាក់​វ៉ាក់សាំង​ផ្សេង​គ្នា​ណា​មួយ​ក្នុង​ចំណោម​ទាំង​ពីរ​សម្រាប់​ដូស​ទី​២​បាន ​។ យោង​តាម​ទិន្នន័យ​របស់ប្រទេសកាណាដាបានអោយដឹងថា គិត​ត្រឹម​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ឧសភាកន្លង​ទៅ​នេះ​ ប្រជា​ជន​កាណាដា​១៣​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​បាន​១​ដូស​របស់ Pfizer ស្របពេលដែល​​​៣.៥​លាន​នាក់​​បាន​​ចាក់​វ៉ាក់សាំង Moderna និង​ជិត​២​លាន​នាក់ទៀត​បាន​ចាក់វ៉ាក់សាំង AstraZeneca ៕ ប្រភព៖ CNN

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៩៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៧ម៉ឺននាក់ និងជាសះស្បើយ១៥៤លាន៤១ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៩៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៧ម៉ឺននាក់ និងជាសះស្បើយ១៥៤លាន៤១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧១លាន៩៣ម៉ឺន៤ពាន់៦៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៧ម៉ឺន៥ពាន់៦៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៤លាន៤១ម៉ឺន៥ពាន់៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៣ម៉ឺន៦ពាន់៧៣៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៤៣៦នាក់ និងជាសះស្បើយចំនួន២៧លាន៩៤ម៉ឺន៩១៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៣០ម៉ឺន៦ពាន់៨៨៣នាក់ ស្លាប់៣៣ម៉ឺន៥ពាន់១១៤នាក់ និងជាសះស្បើយ២៦លាន១៧ម៉ឺន៩៩២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៦២ម៉ឺន៥ពាន់៥៧២នាក់ ស្លាប់ចំនួន៤៦ម៉ឺន៥ពាន់៣១២នាក់ និងជាសះស្បើយ១៥លាន៦ម៉ឺន៨ពាន់១៤៦នាក់ ៕ ប្រភព៖ worldometers

  • វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ត្រូវបាន WHO ឲ្យប្រើបន្ទាន់លើពិភពលោកហើយ

    វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ត្រូវបាន WHO ឲ្យប្រើបន្ទាន់លើពិភពលោកហើយ

    នេះបើតាម CGTN ចេញផ្សាយមុននេះបន្តិចគឺនៅយប់ថ្ងៃទី១ មិថុនា ២០២១នេះ ជាការឲ្យប្រើវ៉ាក់សាំងចិនមួយទៀត បន្ទាប់ពីវ៉ាក់សាំងចិន ស៊ីណូហ្វាម។ ក្រុមហ៊ុន ស៊ីណូវ៉ាក់ថា ខ្លួនបានបញ្ជូនចេញ ជាង៦០០លានដូសហើយ ទូទាំងពិភពលោក ហើយវ៉ាក់សាំងប្រភេទនេះ ចាក់បានជាង៤៣០លានម្ជុលហើយ៕

  • ស្ថានីយ៍វារីអគ្គិសនីដ៏ធំទី២នៅលើពិភពលោកបានបញ្ចប់ការចាក់បេតុងហើយ ដែលគ្រោងនឹងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២១ខាងមុខ (មានវីដេអូ)

    ស្ថានីយ៍វារីអគ្គិសនីដ៏ធំទី២នៅលើពិភពលោកបានបញ្ចប់ការចាក់បេតុងហើយ ដែលគ្រោងនឹងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២១ខាងមុខ (មានវីដេអូ)

    Video: https://fb.watch/5RJOeJvrxn/ ចិន៖ ការចាក់បេតុងបានបញ្ចប់នៅថ្ងៃចន្ទដើមសប្តាហ៍នេះ សម្រាប់ទំនប់វារីអគ្គិសនីកម្ពស់២៨៩ ម៉ែត្រនៃតំបន់ ប៉ៃហឺថាន (Baihetan) ដែលជាស្ថានីយ៍វារីអគ្គិសនីធំទី ២លើពិភពលោក ដែលស្ថិតនៅភាគនិរតីប្រទេសចិន ។ ស្ថានីយ៍វារីអគ្គិសនី ប៉ៃហឺថាន មានបណ្តោយ៤៣៨ម៉ែត្រ និងទទឹង៣៤ម៉ែត្រ ស្មើនឹងទំហំទីលានបាល់បោះស្តង់ដារចំនួន៣៥កន្លែង និងមានផ្លូវរូងក្រោមដីជាង១៣០ ត្រូវបានសាងសង់នៅលើច្រាំងទាំងសងខាង ដែលមានប្រវែងសរុប២១៧គីឡូម៉ែត្រ ។ វាមានទីតាំងស្ថិតនៅដងទន្លេ ជីងសា និងផ្នែកខាងលើនៃទន្លេ យ៉ាងហ្ស៊ឺ ស្ថិតនៅលំដាប់ទី២បន្ទាប់ពីគម្រោង ស៊ីគ័រជីស្ទែម នៅខេត្ត ហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ ទំនប់វារីអគ្គិសនី ប៉ៃហឺថាន មានរោងផលិតម៉ាស៊ីនចំនួន១៦ ដែលនីមួយៗមានកម្លាំងមួយលានគីឡូវ៉ាត់ ធំជាងគេបំផុតនៅលើពិភពលោក ។ ក្រៅពីផលិតអគ្គិសនីជាចម្បង ទំនប់វារីអគ្គិសនីនេះ ក៏មានមុខងារគ្រប់គ្រងគ្រោះទឹកជំនន់ ការបូមខ្សាច់ និងនាវាចរណ៍ផងដែរ ។ ស្ថានីយ៍វារីអគ្គិសនី ប៉ៃហឺថាន នឹងចាប់ផ្តើមដំណើរការនៅខែកក្កដា ឆ្នាំ២០២១ ហើយអង្គភាពទាំងអស់ត្រូវបានរំពឹងថា នឹងដំណើរការនៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ៕ ប្រភព៖ CGTN

  • ក្រុមហ៊ុន Rolls Royce ចេញលក់រថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតលើពិភពលោក (មានវីដេអូ)

    ក្រុមហ៊ុន Rolls Royce ចេញលក់រថយន្តថ្មីដែលមានតម្លៃថ្លៃបំផុតលើពិភពលោក (មានវីដេអូ)

    អង់គ្លេស៖ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស Rolls Royce បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ក្រោយប្រកាសចេញម៉ូដែលរថយន្តដ៏ថ្មីសន្លាង មានឈ្មោះថា Boat Tail ដែលជាប្រភេទរថយន្តមានតម្លៃថ្លៃបំផុតលើពិភពលោក ។ រថយន្ត Rolls Royce Boat Tail ខាងលើ ត្រូវបានប្រកាសតម្លៃលក់២៨លានដុល្លារ ដោយជំនួសដំណែងរថយន្តថ្មីថ្លៃបំផុតរបស់ Rolls Royce Sweptail ដែលមានតម្លៃខ្លួនត្រឹម១២,៨លានដុល្លារ ។ រថយន្ត Rolls Royce Boat Tail នេះដែរ ត្រូវបានគេរាយការណ៍ថា នឹងត្រូវផលិតត្រឹមតែ៣គ្រឿងប៉ុណ្ណោះ ហើយវានឹងទទួលបានការកែកុនទៅលើកាប៊ីនខាងក្នុង និងគ្រឿងបរិក្ខាប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់ម្ចាស់វាផ្ទាល់ ៕ ប្រភព៖ Reuters

  • ឥណ្ឌាមានគំរោងលើកកម្ពស់ការផ្គត់ផ្គង់បន្ទះអេក្រង់ LCD នៅក្នុងស្រុក តាមរយៈការបញ្ចេញកញ្ចប់ថវិការហូតដល់២០ពាន់លានដុល្លារ (មានវីដេអូ)

    ឥណ្ឌាមានគំរោងលើកកម្ពស់ការផ្គត់ផ្គង់បន្ទះអេក្រង់ LCD នៅក្នុងស្រុក តាមរយៈការបញ្ចេញកញ្ចប់ថវិការហូតដល់២០ពាន់លានដុល្លារ (មានវីដេអូ)

    ឥណ្ឌា៖ របាយការណ៍របស់ក្រុមស្រាវជ្រាវ ICEA បានអោយដឹងថា នៅក្នុងឆ្នាំ២០២០ តម្រូវការបន្ទះអេក្រង់ LCD មានកំណើនខ្ពស់ដែលគិតជាទឹកប្រាក់៥.៤ពាន់លានដុល្លារ ហើយអាចនឹងកើនឡើងជិត១៩ពាន់លានដុល្លារនៅឆ្នាំ២០២៥ខាងមុខនេះ ។ ជុំវិញកំណើនខាងលើនេះដែរ រដ្ឋាភិបាលឥណ្ឌាគ្រោងបញ្ចេញកញ្ចប់ថវិការហូតដល់២០ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ចង្វាក់ផលិតកម្ម ក្នុងការផ្គត់ផ្គង់បន្ទះអេក្រង់ LCD នៅក្នុងស្រុក ក្រោយមើលឃើញកំពុងតែមានតម្រូវការខ្ពស់ ។ បច្ចុប្បន្នឥណ្ឌាបានក្លាយជាទីតាំងដ៏ល្អ និងទាក់ទាញសម្រាប់ការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក ដោយមានក្រុមហ៊ុនធំៗជាច្រើនបានផ្លាស់ប្ដូររោងចក្ររបស់ខ្លួនទៅកាន់ឥណ្ឌា ក្នុងនោះរួមមាន Samsung និង Apple ខណៈដែលរដ្ឋាភិបាលឥណ្ឌាបានអះអាងអំពីប្រាក់ឈ្នួលកម្មករថា មានស្ដង់ដារ ៕ ប្រភព៖ Digi Times

  • កូវីដ១៩៖ ឥណ្ឌាបន្តឆ្លងធ្លាក់ចុះ អ្នកស្លាប់ក៏ដូចគ្នា

    កូវីដ១៩៖ ឥណ្ឌាបន្តឆ្លងធ្លាក់ចុះ អ្នកស្លាប់ក៏ដូចគ្នា

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញផ្សាយ​ថា​ ​អត្រាករ​ណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ដែល​របាយការណ៍​ប្រចាំថ្ងៃ​ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​បាន​និង​កំពុង​បន្ត​ថយ​ចុះ​ដដែល​ ​ដោយ​នៅ​ថ្ងៃអង្គារ​ ​ទី​១​ ​មិថុនា​នេះ​ ​ករណី​ឆ្លង​ថ្មីៗ​ចំនួន​១​២​៧​,​៥​១​០​នាក់​ ​ខណៈ​ពេល​ផ្ទុះ​ខ្លាំង​ ​១​ថ្ងៃ​ ​អាច​ពី​២​០​ម៉ឺន​ទៅ​៣​០​ម៉ឺន​នាក់​ ​មួយថ្ងៃ​នោះ​។ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​កន្លងទៅ​នេះ​ ​ក្រៅពី​តួលេខ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​ឥណ្ឌា​ក៏បាន​រាយការណ៍​ពី​ ​ករណី​អ្នកជំងឺ​ស្លាប់​ថ្មីៗ​ផង​ដែរ​ ​គឺ​ចំនួន​២​,​៧​៩​៥​នាក់​ ​ដែល​អត្រា​ស្លាប់​នៃ​អ្នកជំងឺ​ ​CO​V​I​D​-19 ​ក៏​មានការ​បន្ត​ថយ​ចុះ​ដូចគ្នា​ ​នៅ​មួយ​រយៈ​ចុងក្រោយ​នេះ​។​ ​ក្រោយ​បូកបន្ថែម​ជាមួយ​តួលេខ​ទាំងនេះ​ ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ ​បាន​កើន​ដល់​២​៨​,​១​៧​៥​,​០​៤​៤​នាក់​ ​និង​ស្លាប់​កើន​ដល់​៣​៣​១​,​៨​៩​៥​។​ ​ដោយឡែក​អ្នកជំងឺ​សរុប​ ​២​៥​.​៩​លាន​នាក់​បាន​ជាសះស្បើយ​ ​និង​១​.​៩​លាន​នាក់​ ​កំពុង​បន្ត​សម្រាក​ព្យាបាល​។​​

  • ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៨នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៣០ករណីបន្ថែមទៀតនៅថ្ងៃអង្គារនេះ (មានវីដេអូ)

    ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៨នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៣០ករណីបន្ថែមទៀតនៅថ្ងៃអង្គារនេះ (មានវីដេអូ)

    Video https://fb.watch/5RuBDtP2y9/

  • អង្គការសុខភាពពិភពលោក WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួន​ថ្មីអង់​គ្លេស និងផ្សេងទៀតដោយអក្សរក្រិក (មានវីដេអូ)

    អង្គការសុខភាពពិភពលោក WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួន​ថ្មីអង់​គ្លេស និងផ្សេងទៀតដោយអក្សរក្រិក (មានវីដេអូ)

    Video https://fb.watch/5Ruq__3dQC/

  • មេដឹកនាំអាមេរិក និងអឺរ៉ុប ជំរុញអោយធ្វើសកម្មភាពបន្ថែមទៀត នៅ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ (មានវីដេអូ)

    មេដឹកនាំអាមេរិក និងអឺរ៉ុប ជំរុញអោយធ្វើសកម្មភាពបន្ថែមទៀត នៅ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ (មានវីដេអូ)

    Video https://fb.watch/5Ruj0BRTE_/