-
វៀតណាមផ្ញើលិខិតទៅអាមេរិក សុំវ៉ាក់សាំងកូវីដ១៩ថែមទៀត

ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក បានសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីស្នើសុំជំនួយជាវ៉ាក់សាំងបង្ការ COVID-19។ ប្រធានាធិបតីវៀតណាមរូបនេះក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសមហាអំណាចលេខ ១ លើលោកមួយនេះ ក្នុងការផ្តល់ថវិកា ៤ពាន់លានដុល្លារ គាំទ្រដល់កម្មវិធីចែកចាយវ៉ាក់សាំង COVID-19 អន្តរជាតិ COVAX ផងដែរ ព្រោះកន្លងមកនេះ វៀតណាម បានទទួលវ៉ាក់សាំងប្រមាណ ២.៥លានដូសរួចមកហើយ ក្រោមយន្តការនេះ។ វៀតណាមកំពុងប្រយុទ្ធតស៊ូនឹងរលកថ្មី នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺនៅក្រោយការរកឃើញវីរុស COVID-19 បំប្លែងថ្មីកាត់ឥណ្ឌា-អង់គ្លេស ជាលើកដំបូង៕
-
ចិនត្រៀមបញ្ជូនអវកាសយានិក៣រូបឡើងទៅកាន់ស្ថានីយអវកាស Tianhe នៅខែក្រោយនេះ (មានវីដេអូ)

Video: https://fb.watch/5Qo2ixLWgO/ ចិន៖ មន្ត្រីនៃរដ្ឋបាលអវកាសចិន និងជាអវកាសយានិកចិនដំបូង ដែលនឹងរួមដំណើរជាមួយសមាជិកពីររូបទៀតបាននិយាយថា ពួកគេនឹងត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសចិន ធានហឺ (Tianhe) ដែលកំពុងស្ថិតក្នុងការសាងសង់នៅអំឡុងខែមិថុនាខាងមុខនេះ ។ លោក វ៉ាង លីវៃ ដែលជាអនុប្រធានកម្មវិធីកែច្នៃបេសកកម្មនាំមនុស្សទៅទីអវកាស និងត្រូវជាអវកាយិកដែលមានតួនាទីឡើងទៅកាន់ស្ថានីយអវកាស ធានហឺ ដោយផ្ទាល់នៅក្នុងខែមិថុនាខាងមុខ បានបញ្ជាក់ថា ការបាញ់បញ្ជូនអវកាសយានិកទាំង៣រូប នឹងក្លាយជាការធ្វើតេស្ត នៃដំណើរការរបស់ ធានហឺ ក្នុងការទទួលក្រុមអវកាសយានិកចិនដំបូង និង ដើម្បីដឹកជញ្ជូនឥន្ធនៈ ព្រមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់ចាំបាច់នានាទៅកាន់ទីនោះបន្ថែមទៀតផងដែរ ។ សម្រាប់បន្ទប់បន្ថែមនៃស្ថានីយអវកាស ធានហឺ ដែលអវកាសយានិកបីរូបខាងលើនេះត្រូវជិះនោះ មានឈ្មោះថា ហ្សិនចូវ ១២ (Shenzhou 12) នឹងត្រូវរុញច្រានដោយគ្រាប់រ៉ុក្កែតចិន ឡុង ម៉ាច ចេញពីមូលដ្ឋានបាញ់បង្ហោះឈ្មោះ ជីវក្វាន់ (Jiuquan) ស្ថិតនៅភាគឦសានប្រទេសចិន នៅអំឡុងខែមិថុនាឆាប់ៗនេះ ៕ ប្រភព៖ CNA និង FN
-
ហ្វីលីពីនប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ដល់អត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ (មានវីដេអូ)

ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលហ្វីលីពីនចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់អត្តពលិក និងបុគ្គលិកដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ។ អត្តពលិក និងមន្រ្តីដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូកំពុងត្រូវបានផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំងដោយរដ្ឋាភិបាលហ្វីលីពីន ។ ជាក់ស្តែងនៅឯសណ្ឋាគារមួយកន្លែងក្នុងរដ្ឋធានីម៉ានីល មានមនុស្សប្រមាណ៥០០នាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ពួកគេ ដោយប្រើប្រាស់វ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) ។ ដោយឡែកបញ្ជីឈ្មោះក្រុមអាទិភាពដទៃទៀត ក៏រួមបញ្ចូលទាំងមន្ត្រីសុខាភិបាល និងមន្ត្រីសំខាន់ៗ ក៏ដូចជាអត្តពលិក និងបុគ្គលិក ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិមួយទៀតគឺ ស៊ីហ្គេម នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះផងដែរ ៕ ប្រភព៖ NHK
-
របាយការណ៍របស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយបង្ហាញថា វ៉ាក់សាំងចិន Sinovac ធ្វើអោយអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ធ្លាក់ចុះ៩៧ភាគរយ (មានវីដេអូ)

Video: https://fb.watch/5QnAjMH0Af/ អ៊ុយរ៉ាហ្គាយ៖ របាយការណ៍របស់ក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំង ខូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) ក្នុងរយៈពេល១៤ថ្ងៃនោះ អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សពេញវ័យមានអាយុចន្លោះពី១៨-៧០ឆ្នាំបានធ្លាក់ចុះរហូតដល់ ៩៧ភាគរយ ។ របាយការណ៍ខាងលើនេះ គឺបានមកពីការធ្វើតេស្តទៅលើមនុស្ស ៧១ម៉ឺន២ពាន់៧១៦នាក់ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភាកន្លងមកនេះ ក្រោយពួកគេបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ពេញលេញ ។ បើតាមរបាយការណ៍ដដែលនេះ សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ រួចរាល់ អត្រានៃការចូលសម្រាកព្យា បាលនៅតាមមន្ទីរពេទ្យបានធ្លាក់ចុះជាង៩៥ភាគរយ ហើយករណីឆ្លងក៏បានធ្លាក់ចុះ ៥៧ភាគរយផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀម និងអនុញ្ញាតអោយរុស្ស៊ីរំលោភបំពានលើសិទ្ធិមនុស្សឡើយ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យម្សិលមិញ បានសន្យានឹងប្រាប់មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូលរបស់ពួកលោក ដែលគ្រោងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតអោយទីក្រុងម៉ូស្គូរំលោភបំពានទៅលើសិទ្ធិមនុស្សឡើយ ។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាមួយថា ខ្ញុំនឹងជួបជាមួយលោកប្រធានាធិបតី ពូទីន ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខទៀត នៅទីក្រុងហ្សឺណែវ ដើម្បីបញ្ជាក់អោយច្បាស់ថា យើងនឹងមិនឈរនៅស្ងៀម និងអនុញ្ញាតអោយមានការរំលោភបំពានទៅលើសិទ្ធិមនុស្សនោះឡើយ ។ សូមជម្រាបថា ជំនួបទល់មុខគ្នាជាមួយមេដឹកនាំវិមានក្រឹមឡាំងនឹងកើតឡើងជាលើកដំបូង ចំពេលដែលទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ីកំពុងមានភាពតានតឹងដែលមិនធ្លាប់បានជួបប្រទះជាយូរឆ្នាំមកហើយ ដោយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញមហិច្ឆតារបស់ខ្លួន ចង់គាបសង្កត់ទីក្រុងមូស្គូបន្ថែម ជាជាងការស្តារទំនាក់ទំនងអោយប្រសើរឡើងវិញ ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន Genesis ដែលស្ថិតក្រោមក្រុមហ៊ុនកូរ៉េ Hyundai ប្រកាសចេញលក់រថយន្ត GV70 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក (មានវីដេអូ)

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន ជេនណេស៊ីស (Genesis) ដែលស្ថិតក្រោមក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ (Hyundai) បានប្រកាសនូវតម្លៃលក់នៃរថយន្ត GV70 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយលក់ថោកជាងគូប្រជែង ។ រថយន្ត ជេនណេស៊ីស GV70 2.5T AWD ស្ទេនដាដ មានតម្លៃចាប់ពី៤ម៉ឺន១ពាន់ដុល្លារ ដោយមានបំពាក់ប្រព័ន្ធជំនួយការបើកបរមកជាច្រើន ។ វាប្រើម៉ាស៊ីនសាំងចំណុះ២,៥លីត្រ turbocharged ទំហំ៤ស៊ីឡាំង មានកម្លាំង៣០០សេះ និងកម្លាំងបង្វិល៤២២ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ៨វគ្គ និងប៉ុងពីរមកស្តង់ដារ ។ ដោយឡែក រថយន្ត SUV ខ្នាតតូចនេះ ក៏ផ្តល់ជម្រើសម៉ាស៊ីនធំផងដែរ គឺ GV70 3.5T AWD ស្ទេនដាដ តម្លៃ៥ម៉ឺន២ពាន់៦រយដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ៣,៥លីត្រ ធ្វីនធើបូ (twin-turbo) ទំហំ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ និងកម្លាំងបង្វិល៥៣០ញ៉ូតុនម៉ែត្រ ។ សូមជម្រាបថា រថយន្ត ជេនណេស៊ីស GV70 នឹងត្រូវប្រជែងជាមួយ អូឌី…
-
ក្រុមហ៊ុន WhatsApp ប្ដឹងរដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធនឹងច្បាប់អ៊ីនធើណិតថ្មី (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុន WhatsApp នាពេលថ្មីៗនេះ បានប្ដឹងរដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធនឹងច្បាប់អ៊ីនធើណិតថ្មី ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំ២០២១ ដោយទាមទារអោយក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គមមួយនេះ ត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅអោយរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំ ។ ក្រៅពីការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើសារនោះ ច្បាប់នេះក៏ទាមទារឱ្យ WhatsApp ត្រូវតែអាចលុបចោលព័ត៌មានក្នុងរយៈពេល៣៦ម៉ោង បន្ទាប់ពីតុលាការចេញដីការៀបចំប្រព័ន្ធដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ និងមានប្រព័ន្ធដែលអាចលុបចោលរូបភាព និងវីដេអូអាស អាភាសបានដោយស្វ័យប្រវត្តិ ។ ជាការឆ្លើយតបនោះ ទាំងក្រុមហ៊ុន WhatsApp និងអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាមួយចំនួនទៀតគិតថា ការទាមទាររបស់រដ្ឋាភិបាលឥណ្ឌានឹងធ្វើឱ្យប្រព័ន្ធ អេនធូអេន អេនគ្រីបសិន (end-to-end encryption) អស់ប្រសិទ្ធភាព ហើយនឹងនាំឱ្យមានការជ្រៀតចូលកាន់តែច្រើន ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាអះអាងថា ក្រុមហ៊ុនអាចរកវិធីដើម្បីផ្ដល់ប្រភពអ្នកផ្ញើសារបាន ដោយមិនចាំបាច់ធ្វើការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធ អេនធូអេន អេនគ្រីបសិន (end-to-end encryption) ឡើយ ៕ ប្រភព៖ Reuters
-
ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាមនឹងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព និងបិទខ្ទប់តំបន់ខ្លះរយៈពេល១៤ថ្ងៃ (មានវីដេអូ)

-
ម៉ាឡេស៊ីនឹងអនុវត្តវិធានការបិទខ្ទប់ទាំងស្រង់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែដដែល (មានវីដេអូ)

-
ក្រុមអ្នកស្រាវជ្រាវអាមេរិក រកឃើញថ្នាំមួយប្រភេទ ដែលអាចជួយព្យាបាលអ្នកជំងឺCovid-19 និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗ (មានវីដេអូ)
