-
ចិនអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac លើកុមារ និងវ័យជំទង់ ចាប់ពី ៣ដល់១៧ឆ្នាំ

អាជ្ញាធរចិនបានអនុម័តប្រើប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Sinovac ក្នុងករណីបន្ទាន់ហើយទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ នេះបើតាមការបញ្ជាក់របស់លោក Yin Weidong ប្រធានក្រុមហ៊ុន Sinovac ប្រាប់ទូរទស្សន៍រដ្ឋចិន ចេញផ្សាយដោយ CGTN នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១៕
-
មូលនិធិវ៉ាក់សាំងកូវីដវៀតណាមប្រមូលបាន៤.៤លានដុល្លារ សប្តាហ៍ដំបូង

ក្នុងពេលមិនដល់១សប្តាហ៍ មូលនិធិវ៉ាក់សាំងកូវីដ១៩នៅវៀតណាមទទួលបានប្រាក់១០៣ពាន់លានដុង ឬ ៤.៤៤លានដុល្លារអាមេរិក។ ក្រសួងហិរញ្ញវត្ថុ ដែលគ្រប់គ្រងមូលនិធិ នឹងធ្វើឲ្យសាធារណជនបរិច្ចាគទាំងអស់ តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួង ឬ គេហទំព័ររតនាគារវៀតណាម។ ថវិការទាំំងនេះនឹងត្រូវប្រើប្រាស់សម្រាប់តែគោលដៅ២សំខាន់ គឺទិញវ៉ាក់សាំងពីក្រៅប្រទេស និង ផលិតវ៉ាក់សាំងក្នុងប្រទេស នេះបើតាមក្រសួងដដែល ចេញផ្សាយដោយ VNexpress កាលពីម្សិលមិញ។ វៀតណាមគ្រោងនឹងខិតខំធ្វើឲ្យមានវ៉ាក់សាំង១៥០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ៧០ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួន ក្នុងឆ្នាំ២០២១នេះ ដោយក្រសួងសុខាភិបាលធ្លាប់បានប្រកាសថា នឹងចំណាយប្រមាណ២៥.២ទ្រីលានដុង ឬ១ពាន់លានដុល្លារអាមេរិក។ ប្រភពមូលនិធិធំៗនឹងបានមកពីរដ្ឋាភិបាល ប៉ុន្តែគ្រប់ការបរិច្ចាគទាំងក្រុមអ្នករកស៊ី និងសាធារណជននឹងជួយបន្ថយបន្ទុក ហើយរដ្ឋាភិបាលនឹងដឹងគុណខ្លាំងចំពោះការជួយនេះ នេះបើតាមមន្ត្រីរតនាគារ។ ក្រុមហ៊ុនធំៗ បីឬបួនក្រុមហ៊ុនបានសន្យាថា នឹងចូលរួមជាង២.៣ទ្រីលានដុង ឬ ៩៩លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា វៀតណាមបានចាប់ផ្តើមចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨ មីនា ២០២១ ដោយប្រើប្រាស់វ៉ាក់សាំងអង់គ្លេស-ស៊ុយអ៊ែត AstraZeneca តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មផង និងជំនួយរបស់យន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកផង។ វៀតណាមមានវ៉ាក់សាំង AstraZeneca ប្រមាណ២.៥លានដូសហើយក្នុងដៃ តាមកម្មវិធីកូវ៉ាក់ និង AstraZeneca ៤០ម៉ឺនដូសទៀត ក្នុងចំណោមការបញ្ជាទិញសរុប ៣០លានដូស៕ ប្រភពពី VNexpress
-
ឌូតឺតេផ្តល់តម្រុយថា កំពូលអ្នកប្រដាល់ ប៉ាគីអៅ អាចជាប្រធានាធិបតីហ្វីលីពីនថ្មី

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងកាលពីម្សិលមិញថា លោកឌូតឺតេ បុរសខ្លាំងហ្វីលីពីនបានបង្ហាញតម្រុយចង់ឲ្យ កំពូលអ្នកប្រដាល់ ម៉ានី ប៉ាគីអៅ អាចនឹងជំនួសតំណែងជាប្រធានាធិបតីរបស់លោកបាន ពេលលោកអស់អាណត្តិនោះ។ គួរបញ្ជាក់ថា លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេ នឹងត្រូវចប់អាណត្តិ ៦ឆ្នាំរបស់លោក នាខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែបក្សចង់ឲ្យលោកនៅធ្វើជាអនុប្រធានាធិបតីទៀត ដល់ពេលនោះ។ យ៉ាងណាក៏ដោយ ប្រភពថា ក៏មានបេក្ខភាពអាចជំនួសលោកផ្សេងៗទៀតដែរ ដូចជា កូនស្រីលោកផ្ទាល់ Sara Duterte-Carpio និងកូនប្រុសរបស់អតីតប្រធានាធិបតី Ferdinand Marcos ផងដែរ។ តែអ្នកនាំពាក្យរូបនេះថា លោកឌូតឺតេ មិនបង្ហាញហេតុផលលម្អិតនៃការដែល ប៉ាគីអៅ សមនឹងជំនួសតំណែងលោកទេ គ្រាន់តែគេដឹងថា ប៉ាគីអៅ ក្រៅពីកំពូលអ្នកប្រដាល់លំដាប់ពិភពលោករូបនេះ ក៏ជាសមាជិកព្រឹទ្ធសភាដែរ ហើយបុរសវ័យជាង៤០រូបនេះត្រៀមប្រកួតវិញ នៅប៉ុន្មានខែខាងមុខនេះជាមួយកីឡាករជើងខ្លាំងមិនដែរចាញ់ Spence ៕
-
ប្រទេសអាស៊ានមួយព្រមានពីស្លាប់កុមារព្រោះកូវីដ១៩ កាន់តែច្រើន

ប្រទេសមួយនៅសហគមអាស៊ានបានព្រមានថា ចំនួនកុមារស្លាប់សារតែជំងឺកូវីដ១៩ និងធ្ងន់ធ្ងរ ក្នុងប្រទេស ខណៈ៥ខែមកនេះ មានកុមារស្លាប់៣នាក់ហើយ។ ប្រទេសមួយនេះគឺម៉ាឡេស៊ី ជាការព្រមានក្រោយពេលមានការផ្ទុះជំងឺនេះខ្លាំងវិញ ខណៈមានការបិទខ្ទប់ខ្លាំងក្លានោះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសបិទខ្ទប់២សប្តាហ៍ ចាប់ពីថ្ងៃទី១ដល់១៤ មិថុនា ខណៈដែលចំនួនឆ្លងថ្មីនិងអ្នកស្លាប់ព្រោះកូវីដកើនឡើងខ្លាំង គួរឲ្យកត់សម្កាល់ ជាពិសេស ពាក់ព័ន្ធនឹងវីរុសបម្លែងខ្លួនថ្មីមានកាន់តែច្រើន។ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសពីការស្លាប់កុមារបីនាក់ដោយសារតែកូវីដ១៩ អាយុនៅក្រោម៥ឆ្នាំ ក្នុងពេល៥ខែដំបូងនៃឆ្នាំ២០២១នេះ ស្មើនឹងចំនួនស្លាប់កុមារព្រោះជំងឺនេះពេញ១ឆ្នាំ២០២០ កន្លងទៅ។ ប្រភពបន្តថា ក្រៅពីនេះ នៅមានកុមារ២៧នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលមានវ័យក្រោម៥ឆ្នាំ ចំនួន១៩នាក់។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ រដ្ឋមន្ត្រីសុខាភិបាលបានប្រកាសថា មានកុមារជាង៨ម៉ឺននាក់នៅម៉ាឡេស៊ីបានឆ្លងជំងឺនេះ ចាប់ពីខែមករា ២០២០ ដល់ថ្ងៃទី៣០ ខែឧសភា ២០២១។ ម៉ាឡេស៊ី គិតត្រឹមម្សិលមិញ មានអ្នកឆ្លងសរុប ៥៩ម៉ឺន៥ពាន់នាក់ ស្លាប់៣០៩៦នាក់ ជាចំនួនខ្ពស់លំដាប់ទី៣ ក្នុងតំបន់ បន្ទាប់ពីឥណ្ឌូនេស៊ី និងហ្វីលីពីន។ កាលពីថ្ងៃពុធ ត្រឹម១ថ្ងៃ ស្លាប់ដល់១២៦នាក់ នៅម៉ាឡេស៊ី។ រដ្ឋមន្ត្រីសុខាភិបាលបាននិយាយកាលពីម្សិលមិញ បានព្រមានថា អ្នកស្លាប់ដោយសារកូវីដ១៩ អាចកើនដល់២៦០០០នាក់ នៅត្រឹមខែកញ្ញា ដោយផ្អែកតាមការសិក្សារបស់វិទ្យាស្ថានជាតិរបស់ខ្លួន៕ ប្រភពពី…
-
ថៃផលិតវ៉ាក់សាំង AstraZeneca ក្នុងប្រទេសបានហើយ

-
ចិនបាញ់បង្ហោះផ្កាយរណបឧតុនិយមថ្មីមួយដោយជោគជ័យ

ចិន៖ ចិនបានបញ្ជូនផ្កាយរណបឧតុនិយមថ្មីមួយចូលទៅក្នុងគន្លងដែលបានគ្រោងទុក ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង ក្នុងខេត្តស៊ីឈួន ដោយទទួលជោគជ័យទាំងស្រុង ។ ផ្កាយរណបខាងលើនេះមានឈ្មោះថា Fengyun-4B (FY-4B) ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-3B នៅវេលាម៉ោង០០និង១៧នាទីរំលងអាធ្រាត្រថ្ងៃទី៣ ខែមិថុនា (ម៉ោងក្នុងតំបន់) ។ បើតាមគម្រោងនោះ ផ្កាយរណបឧតុនិយមជំនាន់ថ្មីដំបូងបង្អស់របស់ចិននៅក្នុងគន្លងភូមិសាស្ត្រ FY-4B នឹងត្រូវប្រើប្រាស់ក្នុងវិស័យវិភាគ និងព្យាករណ៍អាកាសធាតុ ក៏ដូចជាការតាមដានបរិស្ថាន និងគ្រោះមហន្តរាយ ៕ ប្រភព៖ CGTN
-
វៀតណាមអនុម័តអោយប្រើវ៉ាក់សាំងចិន Sinopharm សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជំងឺ Covid-19 ជាផ្លូវការហើយ (មានវីដេអូ)

វៀតណាម៖ ទីបំផុតអាជ្ញាធរសុខាភិបាលវៀតណាមអនុម័តអោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm ជាផ្លូវការហើយ ដើម្បីចាក់ជូនប្រជាជនខ្លួនប្រឆាំងនឹងជំងឺកូវីដ១៩ ។ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមលោក ង្វៀន ថាញ់ឡុង បានបញ្ជាក់ថា វៀតណាមត្រូវការវ៉ាក់សាំងសរុប១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន៧៥ភាគរយ ក្នុងចំណោមប្រជាជនសរុប៩៨លាននាក់ ។ កន្លងមកនេះ វៀតណាមទើបទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 តែជិត២.៩លានដូសប៉ុណ្ណោះ ហើយក្នុងនោះ១លានដូសទើបត្រូវបានប្រើប្រាស់ ។ គួរបញ្ជាក់ផងដែរថា ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងចិនខាងលើនេះធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាម ខណៈដែល Sinopharm គឺជាវ៉ាក់សាំងទី៣ហើយដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអនុម័តអោយប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V ៕ ប្រភព៖ CNA
-
ថៃទិញវ៉ាក់សាំងចិន Sinovac ចំនួន១១លានដូសទៀត ដើម្បីចាក់ជូនប្រជាជនខ្លួន (មានវីដេអូ)

ថៃ៖ រដ្ឋមន្ត្រីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រកាសថ្មីៗនេះថា ប្រទេសលោកនឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac ចំនួន១១លានដូសទៀត ដោយចាប់ផ្តើមដំណើរការទិញចាបពី ខែមិថុនានេះទៅ ដែលជាផ្នែកមួយទៀត នៃគម្រោងទិញវ៉ាក់សាំងយ៉ាងតិច១០០លានដូសចាក់ជូនប្រជាពលរដ្ឋថៃ ។លោក បន្តថា មកទល់ពេលនេះ ថៃបានទទួលការផ្គត់ផ្គង់វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ចំនួន៥.៥លានដូសហើយ និងបានអំណោយ៥០ម៉ឺនដូសផ្សេងទៀតពីរដ្ឋាភិបាលចិនដែរ ។ ស៊ីណូវ៉ា ក់នឹងក្លាយជាវ៉ាក់សាំងឈាន មុខ ក្នុងការប្រើប្រាស់នៅប្រទេសថៃ ហើយនឹងបំពេញបន្ថែមនូវមហិច្ចតាយ៉ាងតិច១០០លានដូស ។ រដ្ឋមន្រ្តីសុខាភិបាលថៃរូបនេះបន្ថែមថា ចាប់ពីខែមិថុនា ដល់ខែសីហាខាងមុខ វ៉ាក់សាំង ស៊ីណូវ៉ាក់១១លានដូសទៀតនឹងមកដល់ ក្នុងនោះ១ខែគ្រោងមកដល់២.៥លានដូស ។ជាការកត់សម្គាល់នោះ ការបញ្ជាទិញបន្ថែមទៀតនេះ បានកើតមានឡើងក្រោយពេលអង្គការសុខភាពពិភពលោក (WHO) បាន ប្រកាសអោយប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះសម្រាប់ករណីបន្ទាន់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ៕ Bangkok Post
-
លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាព ស្មើនឹង៧៥ភាគរយ តាមរយៈកម្មវិធី COVAX របស់ WHO (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ពីផែនការរបស់លោក សម្រាប់ការចែកវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៨០លានដូសដំបូង ដែលសហរដ្ឋអាមេរិកនឹងចែកចាយជាសកល ដែលស្មើនឹង៧៥ភាគរយនៃវ៉ាក់សាំងតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា យើងនឹងចែកវ៉ាក់សាំងនេះ មិនមែនដើម្បីធានា ឬទាញយកសម្បទានឡើយ… យើងនឹងចែកវ៉ាក់សាំងទាំងនេះ ដើម្បីសង្គ្រោះជីវិត និងដឹកនាំពិភពលោកឆ្ពោះទៅបញ្ចប់វីរុសរាត ត្បាត តាមរយៈអំណាចនៃគំរូ និងតម្លៃរបស់យើង ។ ប្រធានាធិបតីអាមេរិករូបនេះ កន្លងមកធ្លាប់បានសន្យានឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន៨០លានដូសទៅកាន់បណ្តាប្រទេសទូទាំងពិភពលោកនៅដំណាច់ខែនេះ ។ សូមបញ្ជាក់ថា នៅក្នុងក្រដាស់កំណត់ហេតុមួយ សេតវិមានបានបញ្ជាក់ថា វ៉ាក់សាំងដែលចែកចាយតាមរយៈកម្មវិធី COVAX របស់ WHO រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងផ្តល់អាទិភាពដល់ប្រទេសអាមេរិកឡាទីន និងការាប៊ីន អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក ដែលនេះជាគោលបំណងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ៕ ប្រភព៖ CNA
-
ក្រុមហ៊ុន Ford កំណត់គោលដៅលក់រថយន្តអគ្គសនីរបស់ខ្លួនអោយបាន៤០ភាគរយនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០ ខាងមុខ (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុន ហ្វ័ដ ម៉ូទ័រ (Ford Motor) បានបញ្ជាក់ពីផែនការ ដើម្បីជំរុញការចំណាយ លើកិច្ចខិតខំប្រឹងប្រែងរថយន្តអគ្គិសនីរបស់ខ្លួនជាងមួយភាគបី ហើយបាននិយាយថា ខ្លួនមានបំណងលក់រថយន្តប្រភេទនេះអោយបាន ៤០ ភាគរយនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០ខាងមុខ ក៏ដូចជាបង្កើនភាគហ៊ុនជិតដល់កំរិតខ្ពស់ក្នុងរយៈពេល៥ឆ្នាំ ។ បច្ចុប្បន្នក្រុមហ៊ុន Ford និងក្រុមហ៊ុនផលិតរថយន្តសកល កំពុងប្រកួតប្រជែងផ្លាស់ប្តូររថយន្តប្រើសាំងទៅជារថយន្តប្រើថាមពលអគ្គីសនីទាំងអស់ ដែលស្ថិតក្រោមសម្ពាធពីតំបន់នានា ដូចជាអឺរ៉ុប និងចិន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នយានយន្ត ។ ស្ថិតក្រោមផែនការមួយ ដែលមានឈ្មោះថា ហ្វ័ដផ្លាស់ « Ford +» ក្រុមហ៊ុនផលិតរថយន្តលេខ២របស់សហរដ្ឋអាមេរិកមួយនេះបញ្ជាក់ថា ខ្លួនរំពឹងថា នឹងចំណាយថវិកាជាង៣០ពាន់លានដុល្លារទៅលើរថយន្តអគ្គិសនី (EVs) រួមទាំងការអភិវឌ្ឍថាមពលអាគុយរហូតដល់ឆ្នាំ ២០៣០ ពីគោលដៅមុនរបស់ខ្លួន ដែលមានត្រឹមតែ២២ពាន់លានដុល្លារ ៕ ប្រភព៖ CGTN