-
មេដឹកនាំអង់គ្លេស និងសហរដ្ឋអាមេរិកឯកភាពគ្នាលើការងារបើកការធ្វើដំណើរឡើងវិញ និងចុះហត្ថលេខាលើធម្មនុញ្ញអាត្លង់ទិចថ្មីមួយ (មានវីដេអូ)

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នាលើការងារបើកការធ្វើដំណើរឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាបានចុះហត្ថលេខាលើធម្មនុញ្ញអាត្លង់ទិចថ្មីមួយ មុនពេលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូល G7 ។ ធម្មនុញ្ញថ្មីខាងលើនេះ បានគូសបញ្ជាក់ពីការគំរាមកំហែងនាពេលបច្ចុប្បន្ន រួមមានហិរញ្ញវត្ថុខុសច្បាប់ ជម្លោះហិង្សា និងភាពជ្រុលនិយម ការប្រែប្រួលអាកាសធាតុ និងវិបត្តិសុខភាពពិភពលោក ដូចជាជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID) ជាដើម ។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានព្រមបើកការធ្វើដំណើរឡើងវិញ និងបន្តចែករំលែកព័ត៌មានទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងនៅក្នុងប្រទេស និងអន្តរជាតិ ។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានសន្យាធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ តាមរយៈធម្មនុញ្ញអាត្លង់ទិកថ្មីដែលបានធ្វើឱ្យប្រសើរឡើងនូវច្បាប់ដើមដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Winston Churchill និង ប្រធានាធិបតីអាមេរិកលោក Franklin Roosevelt កាលពីឆ្នាំ១៩៤១ ៕ ប្រភព៖ ស៊ីនហួរ
-
ប្រធានផ្នែកបច្ចេកវិទ្យារបស់ Alibaba ៖ នៅឆ្នាំក្រោយ នឹងមានរថយន្តបើកបរដោយស្វ័យប្រវត្តិចំនួន១ពាន់គ្រឿងដឹកទំនិញជូនអតិថិជននៅក្នុងប្រទេសចិន (មានវីដេអូ)

ចិន៖ ប្រធានបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Alibaba លោក Cheng Li បានប្រកាសថា នៅឆ្នាំ២០២២ខាងមុខ នឹងមានរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Cainiao ចំនួន១ពាន់គ្រឿង ដឹកទំនិញជូនអតិថិជនក្នុងប្រទេសចិន ហើយវានឹងកើនឡើងជាបន្តបន្ទាប់ ។ ការអះអាងបែបនេះរបស់លោក Cheng Li បានកើតមានឡើងស្របពេលដែលក្រុមហ៊ុនលក់ទំនិញយក្ស និងបច្ចេកវិទ្យារបស់ចិនមួយនេះ បានប្រកាសនឹងបង្កើតរថយន្តដឹកទំនិញបើកបរដោយស្វ័យប្រវត្តិ ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន Cainiao ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ។ គួរកត់សម្គាល់ ការប្រកាសរបស់ក្រុមហ៊ុន Alibaba ធ្វើឡើងក្នុងគ្រាដែលវិស័យដឹកជញ្ជូនទំនិញនៅក្នុងប្រទេសចិនកំពុងតែមមាញឹក និងសម្បូរទៅដោយក្រុមហ៊ុនផ្សេងៗជាច្រើនដែលបានបង្កើតនូវរថយន្តបើកបរដោយស្វ័យប្រវត្តិផងដែរ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Apple ជួលអតីតបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន BMW និង Canoo អោយជួយដល់គម្រោងផលិតរថយន្ត (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Apple ប្រកាសថា ខ្លួនបានជួលអតីតបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Canoo អោយជួយជ្រោមជ្រែងដល់គម្រោងផលិតរថយន្តរបស់ខ្លួន ។ ប្រភពបានអោយដឹងថា លោក Ulrich Kranz នឹងត្រូវធ្វើការជាមួយលោក Doug Field ដែលជាអតីតអ្នកដឹកនាំការផលិតរថយន្ត Model 3 របស់ក្រុមហ៊ុន Tesla ហើយអ្នកទាំងពីរនឹងត្រូវចាប់ដៃជាមួយក្រុមហ៊ុនមួយចំនួនទៀត ដើម្បីជំរុញការផលិតរថយន្តរបស់ Apple ដែលនឹងគ្រោងប្រកាសបង្ហាញជាផ្លូវការនៅឆ្នាំ២០២៤ ។ គួរកត់សម្គាល់ ថ្មីៗនេះបានលេចធ្លាយព័ត៌មានថា ក្រុមហ៊ុន Apple បានជួបពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតអាគុយសម្រាប់រថយន្តអគ្គិសនីធំៗចំនួនពីររបស់ចិន ហើយគ្រោងនឹងជួបជាមួយក្រុមហ៊ុនមួយចំនួនទៀតដែលស្ថិតនៅក្នុងឧស្សាហកម្មយានយន្ត ៕ ប្រភព៖ Reuters
-
ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៩០ករណីទៀតនៅក្នុងថ្ងៃសុក្រនេះ (មានវីដេអូ)

-
ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការ Covid-19 ចំនួន១ពាន់លានដូសដល់ប្រទេសក្រីក្រ (មានវីដេអូ)

-
មន្រ្តីជាន់ខ្ពស់ចិន៖ ចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការលុបចោលបទបញ្ជាប្រឆាំង TikTok និង WeChat គឺជាជំហានវិជ្ជមានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ (មានវីដេអូ)

-
ទីបំផុត! បុរសដែលទះកំផ្លៀងប្រធានាធិបតីបារាំងនៅមុខមហាជន ត្រូវបានកាត់ទោសអោយជាប់ពន្ធធនាគារ៤ខែ (មានវីដេអូ)

-
ទីបំផុត! បុរសដែលទះកំផ្លៀងប្រធានាធិបតីបារាំងនៅមុខមហាជន ត្រូវបានកាត់ទោសជាប់ពន្ធធនាគារ៤ខែ

បារាំង៖ តុលាការបារាំងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) បានកាត់ទោសបុរសម្នាក់ដែលបានទះកំផ្លៀងប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅចំពោះមុខមហាជននៅក្នុងសប្តាហ៍នេះ អោយជាប់ពន្ធធនាគាររយៈពេល៤ខែ ។ លោក Damien Tarel អាយុ២៨ឆ្នាំក៏ត្រូវបានផ្តល់ការព្យួរទោសរយៈពេល១៤ខែបន្ថែមទៀតផងដែរ ។ បន្ថែមលើនេះ លោក Tarel ក៏ត្រូវបានហាមឃាត់មិនអោយធ្វើការក្នុងការិយាល័យសាធារណៈ និងមិនអោយកាន់កាប់អាវុធរយៈពេល៥ឆ្នាំផងដែរ ។ លោក Damien Tarel បានប្រាប់តុលាការទីក្រុង Valence ថា ទង្វើរបស់គាត់ គឺមិនបានគ្រោងទុកជាមុនទេ និងកើតឡើងដោយសារតែកំហឹងចំពោះការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសបារាំង ៕ ប្រភព៖ France24
-
ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការ Covid-19 ចំនួន១ពាន់លានដូសដល់ប្រទេសក្រីក្រ

អង់គ្លេស៖ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន១ពាន់លានដូសដល់ប្រទេសក្រីក្រ ដែលការប្រកាសនេះចេញពីកិច្ចប្រជុំកំពូលប្រទេសទាំង៧នៅថ្ងៃសុក្រសប្តាហ៍នេះ ។ ប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូស ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន ក៏បានបញ្ជាក់ដែរថា អង់គ្លេសក៏នឹងបរិច្ចាគវ៉ាក់សាំងយ៉ាងហោចណាស់១០០លានដូសដល់ប្រទេសក្រីក្រផងដែរ ។ បន្ថែមលើនេះ លោក ចនសុន បានអំពាវនាវអោយមេដឹកនាំប្រទេស G7 ដែលចូលរួមកិច្ចប្រជុំកំពូលបរិច្ចាគវ៉ាក់សាំងដល់ពិភពលោកអោយបានគ្រប់ទាំងអស់ត្រឹមបំណាច់ឆ្នាំ២០២២ ហើយក្រុមប្រទេសទាំងនេះរំពឹងថា នឹងបរិច្ចាគវ៉ាក់សាំងចំនួន១ពាន់លានដូស ដែលនឹងត្រូវបានប្រកាសអោយដឹងនៅក្នុងកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនៅអង់គ្លេស ៕ ប្រភព៖ CNA
-
ថៃបន្តមើលឃើញអ្នកស្លាប់ដោយសារ Covid-19 ចំនួន៤៣នាក់ និងអ្នកឆ្លងថ្មីៗចំនួន២,២៩០ករណីទៀតនៅក្នុងថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤៣នាក់ និង អ្នកឆ្លងថ្មីៗចំនួន២ពាន់២៩០ករណីផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន១ពាន់៩៩៦ករណីគឺជាប្រជាជនទូទៅ និង២៩៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ១៩ចំនួន៥ពាន់៧១១នាក់បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យផងដែរ ៕ ប្រភព៖ Bangkok Post