-
ថៃរកឃើញអ្នកសា្លប់ដោយសារ Covid-19 ចំនួន១៧នាក់ និងអ្នកឆ្លងថ្មៗចំនួន៣,៣៥៥ករណីទៀតនៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)

-
លោក ចូ បៃដិន ធ្វើដំណើរទៅដល់ប្រទេសប៊ែលហ្ស៊ិកហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO និង សហភាពអឺរ៉ុប

-
មេដឹកនាំ G7 សន្យាផ្តល់វ៉ាក់សាំងជាង១ពាន់លានដូសដល់ប្រទេសក្រីក្រ និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

អង់គ្លេស៖ មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅថ្ងៃអាទិត្យម្សិលមិញបានសន្យាចាប់ផ្តើមចែកចាយវ៉ាក់សាំងបង្ការ Covid-19 ចំនួនជាង១ពាន់លានដូសដល់ប្រទេសក្រីក្រ និងការចាត់វិធានការណ៍សកម្មភាពដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា នៅចុងសប្តាហ៍នេះមេដឹកនាំ នៃបណ្តាប្រទេស G7 បានសន្យាផ្តល់វ៉ាក់សាំងចំនួនជាង១ពាន់លានដូសដោយផ្ទាល់ ឬតាមរយៈកម្មវិធី COVAX របស់អង្គការសហប្រជាជាតិ ក្នុងនោះរាប់បញ្ចូលទាំង១០០លានដូសពីអង់គ្លេស ទៅកាន់ប្រទេសក្រីក្របំផុតនៅលើពិភពលោក ។ គួរកត់សម្គាល់ នៅមុនកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ធ្លាប់បានប្រកាសដែរថា សហរដ្ឋអាមេរិកគ្រោងនឹងបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន៥០០លានដូសទៅអោយប្រទេសក្រៅផងដែរ ៕ ប្រភព៖ CNN
-
មេដឹកនាំ G7 សន្យាផ្តល់វ៉ាក់សាំងជាង១ពាន់លាន ដូសដល់ប្រទេស ក្រីក្រនៅលើពិភពលោក តាមរយៈកម្មវិធី COVAX របស់ WHO (មានវីដេអូ)

-
លោក ចូ បៃដិន ធ្វើដំណើរទៅដល់ប្រទេសប៊ែលហ្ស៊ិកហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO និង សហភាពអឺរ៉ុប

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ បានចេញពីជំនួបកំពូល G7 នៅអង់គ្លេស និងបានធ្វើដំណើរទៅដល់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក សម្រាប់ជំនួបកំពូល២ថ្ងៃជាមួយមេដឹកនាំមកពីអង្គកា NATO និងសហភាពអឺរ៉ុប ជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់ពីចូលកាន់តំណែង ។ ទីក្រុងព្រុចសែល ត្រូវបានបង្កើនប្រតិបត្តិការសន្តិសុខធំមួយ ដើម្បីធានាសុវត្ថិភាពរបស់លោក ចូ បៃដិន និងមេដឹកនាំរបស់ប្រទេសជាសមាជិកអង្គការ NATOចំនួន២៨ទៀតដែលកំពុងមកដល់សំរាប់ជំនួបកំពូល ។ កិច្ចប្រជុំខាងលើនេះ ត្រូវបានគេរំពឹងថា នឹងឃើញលោក បៃដិន កត់សំគាល់ការបន្តតួនាទីនាំមុខរបស់សហរដ្ឋអាមេរិកជាថ្មី បន្ទាប់ពីត្រូវបានរំខានដោយសារតែអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហើយនៅក្រោយជំនួប៣ម៉ោងនៅរសៀលថ្ងៃចន្ទនេះ (ម៉ោងក្នុតំបន់) ក្រុមមេដឹកនាំអង្គការ NATO នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ៕ ប្រភព៖ Reuters
-
លោក ចូ បៃដិន បង្ហាញការសាទរដល់លោក Naftali Bennett ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្មី

អ៊ីស្រាអែល៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅយប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) បានហៅទូរស័ព្ទដោយផ្ទាល់មកកាន់លោក ណាហ្វថាលី ប៊ែនណេត (Naftali Bennett) ដើម្បីសម្តែងការអបអរសាទរ បន្ទាប់បុរសវ័យ៤៩ឆ្នាំរូបនេះបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីស្រាអែល ។ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងនោះ លោក ចូ បៃដិន បាននិយាយថា ជំនួសមុខអោយប្រជាជនអាមេរិក ខ្ញុំសូមអបអរសាទរលោកនាយករដ្ឋមន្ត្រី Naftali Bennett និងលោក យែរ ឡាពីដ ផងដែរ ដែលត្រូវបានតែងតែនាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីការបរទេស ព្រមទាំងអបអរចំពោះសមាជិកទាំងអស់ នៃគណៈរដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល ។ ជាមួយគ្នានេះ លោក បៃដិន ក៏បានសង្កត់ធ្ងន់ទៀតថា អ៊ីស្រាអែលគ្មានមិត្តណា ដែលប្រសើរជាងអាមេរិកទៀតឡើយ ។ គួរកត់សម្គាល់ លោក ណាហ្វថាលី ប៊ែនណេត ជាមេដឹកនាំក្រុមចម្រុះស្តាំនិយម យ៉ាមីណា (Yamina United Right) បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីស្រាអែល ដែលនេះជាការបិទបញ្ចប់សម័យកាលដឹកនាំរបស់លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលមានរយៈពេល១២ឆ្នាំមកហើយ ៕ ប្រភព៖…
-
ថៃមើលឃើញអ្នកសា្លប់ដោយសារ Covid-19 ចំនួន១៧នាក់ និងអ្នកឆ្លងថ្មីៗចំនួន៣,៣៥៥ករណីទៀតនៅក្នុងថ្ងៃចន្ទនេះ

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៧នាក់បន្ថែមទៀត ដែលនាំអោយតួលេខអ្នកស្លាប់សរុបកើនឡើងដល់១ពាន់៤៦៦នាក់ ។ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីៗចំនួន៣ពាន់៣៥៥ករណីបន្ថែមទៀតផងដែរ ដែលធ្វើអោយករណីឆ្លងសរុបកើនឡើងដល់១៩ម៉ឺន៩ពាន់២៦៤ករណី ។គួរកត់សម្គាល់ ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកជំងឺ២ពាន់៥៧១ករណីគឺជាប្រជាជនទូទៅ និង៧៨៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៦លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨១ម៉ឺននាក់ និងជាសះស្បើយ១៦០លាន៧៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៦លាន៧២ម៉ឺន៣ពាន់២៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨១ម៉ឺន៩ពាន់៦៣២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦០លាន៧៦ម៉ឺន៨ពាន់២៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣២ម៉ឺន១ពាន់១៥៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់៥៣នាក់ និងជាសះស្បើយចំនួន២៨លាន៤០ម៉ឺន១៣២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៥១ម៉ឺន៤១០នាក់ ស្លាប់៣៧ម៉ឺន៤ពាន់៣០៥នាក់ និងជាសះស្បើយ២៨លាន១៦ម៉ឺន២ពាន់៩៤៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៤១ម៉ឺន៣ពាន់៩៩៦នាក់ ស្លាប់ចំនួន៤៨ម៉ឺន៧ពាន់៤៧៦នាក់ និងជាសះស្បើយ១៥លាន៧៩ម៉ឺន៤ពាន់៥៤៨នាក់ ៕ ប្រភព៖ worldometers
-
ពលរដ្ឋថៃភាគច្រើនថា រដ្ឋាភិបាលចាក់វ៉ាក់សាំងកូវីដមិនជោគជ័យតាមផែនការ បើតាមការស្ទង់មតិ

ប្រជាជនភាគច្រើនមិនមានទំនុកចិត្តលើកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាល ហើយយល់ឃើញថា គោលដៅថាចាក់ឲ្យបានមនុស្ស៥០លាននាក់ ជាមួយនឹងវ៉ាក់សាំង១០០លានដូស ត្រឹមចុងឆ្នាំ២០២១នេះ គឺទំនងមិនទទួលជោគជ័យទេ នេះបើតាមលទ្ធផលនៃការស្ទង់មតិមួយ ស្រាវជ្រាវដោយសកលវិទ្យាល័យ Suan Dusit Rajabhat ឬ ហៅគេហៅថា ការស្ទង់មតិ Suan Dusit Poll ចេញផ្សាយដោយទីភ្នាក់ងារបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី១៣ មិថុនា ២០២១នេះ។ ប្រភពថា ការស្ទង់មតិនេះគឺធ្វើឡើងតាមរយៈអនឡាញ ចាប់ពីថ្ងៃទី៧ ដល់ ១០ មិថុនា លើមនុស្ស១៤៥០នាក់ ទូទាំងប្រទេស។ ការស្ទង់មតិបានលើកហេតុផលថា មូលហេតុដែលមិនជឿជាក់ដូចជា ជម្រើសវ៉ាក់សាំងដែលត្រូវចាក់មានតិច ព័ត៌មានមិនច្បាស់លាស់នាំឲ្យភាន់ច្រលំ និងកង្វះខាតតួនាទីខាងវិស័យឯកជនចូលរួមនាំចូលវ៉ាក់សាំង ជាដើម។ គួរបញ្ជាក់ថា ថៃបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាំងពីថ្ងៃទី១១ មីនា ២០២១ ដោយប្រើប្រាស់វ៉ាក់សាំងចិន និងអង់គ្លេស ហើយគិតត្រឹមថ្ងៃទី១០ មិថុនា ចាក់បានប្រមាណជាង៤លាននាក់ ដូសទី១ និងដូសទី២ បានជាង១.៥លាននាក់៕
-
វៀតណាម៖ ស្ត្រីជាប់ជម្រើសពានរង្វាន់គ្រូបង្រៀនពិភពលោកទាំង១០ ក្លាយជាអនុប្រធានសភា

គ្រូបង្រៀនភាសាអង់គ្លេសម្នាក់របស់វៀតណាមដែលស្ថិតក្នុងចំណោមបេក្ខភាពគ្រូបង្រៀងដ៏ល្អទាំង១០លើពិភពលោក ត្រូវបានបោះឆ្នោតឲ្យធ្វើជាអនុប្រធានសភាជាតិវៀតណាម។ ក្នុងវ័យ៣០ឆ្នាំ អ្នកស្រី Ha Anh Phuong ជាគ្រូបង្រៀនភាសានៅសាលារៀន Huong Can ស្ថិតក្នុងស្រុក Thanh Son ខេត្ត Phu Tho ។ អ្នកស្រីបានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស៤៩៩នាក់ដែលត្រូវបានបោះឆ្នោត ឲ្យធ្វើជាអនុប្រធានសភាវៀតណាម អាណត្តិចាប់ពីឆ្នាំ២០២១ ដល់ ២០២៦។ ជាជនជាតិភាគតិច Muong អ្នកស្រី Phuong បានក្លាយជាជនជាតិវៀតណាមដំបូងគេ ដែលត្រូវបានជាប់ក្នុងជម្រើសគ្រូល្អបំផុតលើពិលោក ទាំង១០ចុងក្រោយ ឬពានរង្វាន់ Global Teacher Prize ដែលរៀបចំឡើងដោយមូលនិធិ Varkey មានមូលដ្ឋាននៅក្រុងឡុង ចក្រភពអង់គ្លេស កាលពីឆ្នាំ២០២០។ អ្នកស្រីបានសម្រេចចិត្តធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ក្រោយពេលបានមើលឯកសារវៀតណាមួយ ទាក់ទងនឹងការជំរុញឲ្យអ្នកនៅតំបន់ភ្នំដាច់ស្រយាលលើកទឹកចិត្តកូនឲ្យទៅសាលារៀន។ អ្នកស្រីធ្លាប់ត្រូវបានគេផ្តល់តំណែងជានាយកប្រចាំប្រទេសវៀតណាម តំណាងឲ្យក្រុមហ៊ុនមួយនៅប៉ាគីស្ថាន ប៉ុន្តែអ្នកស្រីមិនទទួល សុខចិត្តបន្តធ្វើជាគ្រូបង្រៀននេះដដែល៕ ប្រភពពី vnexpress