-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៣លាន៨៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៨ម៉ឺននាក់ និងជាសះស្បើយ១៦៨លាន២៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៣លាន៨៦ម៉ឺន៣ពាន់៦៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៨ម៉ឺន២៤៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៨លាន២៩ម៉ឺន៨៧៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៨ម៉ឺន១៩៨នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់១៦១នាក់ និងជាសះស្បើយចំនួន២៩លាន៧ម៉ឺន២ពាន់៨៨១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៥០ម៉ឺន២ពាន់៣៦២នាក់ ស្លាប់៤០ម៉ឺន១ពាន់៦៨នាក់ និងជាសះស្បើយ២៩លាន៦០ម៉ឺន៥ពាន់៧៧៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៦៨ម៉ឺន៧ពាន់៤៦៩នាក់ ស្លាប់ចំនួន៥២ម៉ឺន២ពាន់៦៨នាក់ និងជាសះស្បើយ១៦លាន៩៨ម៉ឺន៩ពាន់៣៥១នាក់ ៕ ប្រភព៖ worldometers
-
ក្រុមហ៊ុន Johnson & Johnson៖ វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងវីរុសកូវីដ-១៩បម្លែងថ្មី Delta (មានវីដេអូ)

Video: https://fb.watch/6uDgfuhiWg/ អាមេរិក៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ប្រកាសថា វ៉ាក់សាំងប្រភេទចាក់តែ១ដូសរបស់ខ្លួនមានប្រសិទ្ធភាពខ្លាំង ក្នុងការបង្កើនប្រព័ន្ធភាពសុំារបស់មនុស្សប្រឆាំងនឹងវីរុសកូវីដ១៩បម្លែងថ្មី Delta និងវីរុសបម្លែងថ្មីដទៃទៀត ។ ប្រធានផ្នែកអភិវឌ្ឍ និងស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnsonលោក ម៉ាសៃ ម៉ាមមិន និយាយថា ទិន្នន័យក្នុងការសិក្សារយៈពេល០៨ខែមកនេះបានបង្ហាញអោយយើងឃើញ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងចាក់តែ១ដូសរបស់ Johnson & Johnson ក្នុងការបង្កើនប្រព័ន្ធភាពសុំា ដែលមិនមានការចុះថយប្រសិទ្ធភាពឡើយ… យើងបានមើលឃើញថា វាកាន់តែបង្កើនប្រសិទ្ធភាពទៅតាមពេលវេលា ។ គួរកត់សម្គាល់ ប្រសិទ្ធភាពក្នុងការប្រឆាំងវីរុសកូវីដ១៩បម្លែងថ្មី Delta គឺក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបានត្រឹមបញ្ជាក់ថា ស្ថិតក្នុងកម្រិតខ្លាំង ប៉ុន្តែមិនបានបញ្ជាក់អំពីភាគរយជាក់លាក់របស់វាឡើយ ។ យ៉ាងណាមិញ ក្រុមហ៊ុន Johnson & Johnson បានអះអាងថា វាខ្លាំងជាងប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសបម្លែងថ្មី Beta ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូង ដូច្នេះក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបូកសរុបទិន្នន័យចុងក្រោយ ៕ ប្រភព៖ CNA
-
មនុស្សរាប់រយនាក់នៅសហរដ្ឋអាមេរិក និងកាណាដាត្រូវគេជឿជាក់ថា បានស្លាប់ដោយសាររលកកម្តៅដ៏អាក្រក់ ទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះ (មានវីដេអូ)

បរទេស៖ អ្នកត្រួតពិនិត្យសុខភាពនៅរដ្ឋអូរ៉េហ្គន សហរដ្ឋអាមេរិក និយាយថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋមួយនេះ បានកើនឡើងដល់៧៩នាក់ហើយ ដែលភាគច្រើនបានកើតឡើងនៅតំបន់ Multnomah County ដែលស្ថិតនៅទីក្រុង Portland ហើយពួកគេមានអាយុជាមធ្យម៦៧ឆ្នាំ និងចាស់ជាងគេមានអាយុ៩៧ឆ្នាំ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលផ្ដល់ភាពត្រជាក់ ដើម្បីចែកចាយទឹកដល់អ្នកគ្មានផ្ទះសម្បែង និងចាត់វិធានការផ្សេងៗនានាផងដែរ ។ តែទោះជាយ៉ាងណា មនុស្សរាប់រយនាក់ត្រូវបានគេជឿថា បានស្លាប់គិតចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃអង្គារសប្ដាហ៍នេះ ។ ប្រធានក្រុមអ្នកធ្វើកោសលវិច្ច័យលើសាកសពនៃខេត្ត British Columbia ប្រទេសកាណាដា លោកស្រី Lisa Lapointe បាននិយាយដែរថា ការិយាល័យរបស់លោកស្រីក៏បានទទួលរបាយការណ៍អ្នកស្លាប់យ៉ាងហោចណាស់៤៨៦នាក់ផងដែរ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន រហូតមកដល់ថ្ងៃពុធសប្ដាហ៍នេះ ដែលវាជារឿងនឹកស្មានមិនដល់សោះ ព្រោះជាធម្មតាលោកស្រីបានប៉ាន់ស្មានថា មនុស្សប្រហែល ១៦៥នាក់ប៉ុណ្ណោះ ដែលអាចស្លាប់នៅខេត្តនេះក្នុងរយៈពេល០៥ថ្ងៃ ៕ ប្រភព៖ CNA
-
អង្គការសហប្រជាជាតិទទួលស្គាល់ពីការឡើងកម្ដៅដល់ទៅ១៨.៣អង្សាសេ នៅទ្វីបអង់តាក់ទិច ដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ (មានវីដេអូ)

ស្វីស៖ អង្គការសហប្រជាជាតិបានទទួលស្គាល់ពីការកើនឡើងកម្ដៅបំបែកកំណត់ត្រាថ្មីមួយនៅលើទ្វីបអង់តាក់ទិច រហូតដល់ទៅ១៨.៣អង្សាសេកាលពីឆ្នាំ២០២០ ។ អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក WMO លោក Petteri Taalas បាននិយាយថា ការឡើងកម្ដៅបំបែកកំណត់ត្រាថ្មីខាងលើនេះ មានជាប់ទាក់ទិននឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ។ បើតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហរប្រជាជាតិ ការឡើងកម្ដៅនេះត្រូវបានរាយការណ៍នៅឯស្ថានីយស្រាវជ្រាវ Esperanza ប្រទេសអាហ្សង់ទីន នៅលើឧបទ្វីបអង់តាក់ទិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ៕ ប្រភព៖ CNA
-
TikTok រំពឹងថា អ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់នៅជុំវិញពិភពលោក នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការផុសវីដេអូរយៈពេល៣នាទី (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន TikTok នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផុសវីដេអូបានរហូតដល់រយៈពេល ៣នាទី ពោលគឺវែងជាមុនរហូតដល់៣ដងនាពេលឆាប់ៗនេះ ស្របពេលដែលក្រុមហ៊ុន YouTube និង Instagram បានងាកមកផ្ដោតលើការផុសវីដអូខ្លីៗវិញផងដែរ ។ បើតាមប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ TikTok លោក Drew Kirchhoff ជាមួយរយៈពេល៣នាទីនេះ អ្នកប្រើប្រាស់នឹងទទួលបានអារម្មណ៍ថ្មី តាមរយៈការបង្កើតវីដេអូដែលពួកគេចូលចិត្ត និង មាតិការដែលពួកគេចង់បង្ហាញ ហើយសម្រាប់អ្នកដែលមិនចូលចិត្តបង្កើតវីដេអូវែង គឺអាចបន្តបង្កើតជាវីដេអូខ្លីៗបានដដែល ។ ទន្ទឹមគ្នា កម្មវិធីកម្សាន្តបែបយុវវ័យដែលកំពុងតែពេញនិយម និងមានប្រជាប្រិយភាពខ្លាំងមួយនេះបានរំពឹងថា អ្នកប្រើប្រាស់ប្រមាណ១ពាន់លាននាក់នៅជុំវិញពិភពលោក ក្នុងនោះ មាន១០០លាននាក់នៅសហរដ្ឋអាមេរិក នឹងទទួលបានបទពិសោធន៍ថ្មី តាមរយៈការផុសវីដេអូរយៈពេល៣នាទី ៕ ប្រភព៖ AFP
-
ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន ByteDance មេធំរបស់ TikTok រកប្រាក់ចំណូលបានជាង៣៤ពាន់លានដុល្លារ (មានវីដេអូ)

ចិន៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ByteDance មានចំនួន៣៤.៣ពាន់លានដុល្លារ កើនឡើង១១១ភាគរយ ក្នុងគ្រាដែលប្រាក់ចំណេញសុទ្ធវិញ មានចំនួន១៩ពាន់លានដុល្លារ កើនឡើង៩៣ភាគរយនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជាមេធំរបស់ TikTok មួយនេះ ត្រូវបានគេមើលឃើញថា មានតម្លៃនៅលើទីផ្សារហូតដល់១០០ពាន់លានដុល្លារ ហើយអាចនឹងកើនឡើងខ្ពស់ជាងនេះទៀត ប្រសិនបើជា TikTok បានចូលផ្សារហ៊ុនចិន និង សហរដ្ឋអាមេរិក ។ បើតាមសារព័ត៌មាន The Wall Street Journal គិតមកទល់ពេលនេះ ចំនួនអ្នកប្រើប្រាស់កម្មវិធី TikTok និង Douyin (TikTokសម្រាប់ប្រទេសចិន) សរុបចូលគ្នាមានរហូតដល់១.៩ពាន់លាននាក់ជាប្រចាំថ្ងៃ ដែលតួលេខនេះ បានកើនឡើងខ្លាំងក្នុងអំឡុងពេលដើមឆ្នាំ២០២១ ៕ ប្រភព៖ CNBC
-
គ្រឹះស្ថានអង្គរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត២២ម៉ឺនដុល្លារ ក្នុងរយៈពេល០៦ខែឆ្នាំ២០២១ (មានវីដេអូ)

សៀមរាប៖ យោងតាមទិនិ្នន័យផ្លូវការរបស់គ្រឹះស្ថានអង្គរ បានអោយដឹងថា ក្នុងរយៈពេល០៦ខែឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន៥ពាន់៣២៩នាក់ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល២១ម៉ឺន៩ពាន់២១៨ដុល្លារ ធ្លាក់ចុះ៩៨.៧៩ភាគរយ ។បើតាមទិន្ននន័យខាងលើនេះ សម្រាប់ថវិកាចំណូលបានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេលពេញមួយខែមិថុនា ឆ្នាំ២០២១នេះ បានលក់បណ្ណជូនភ្ញៀវចំនួន៥៥៥នាក់ ធ្លាក់ចុះ៦៨.២៣ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល២ម៉ឺន២ពាន់១០ដុល្លារ ធ្លាក់ចុះ៦៩.០៩ភាគរយ ។នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះដែរ គឺថវិកាចំនួន១ពាន់១១០ដុល្លារត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៦ខែ គឺមានចំនួន១ម៉ឺន៦៥៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ៕
-
ទីក្រុងមួយនៅវៀតណាមតេស្តសំណាកមនុស្ស៥លាននាក់ ១០ថ្ងៃ

ទីភ្នាក់ងារសារព័ត៌មាន VNexpress បានចេញផ្សាយថា ក្រុមការងារទីក្រុងហូជីមិញបាននិងកំពុងប្រមូលមនុស្សប្រមាណ៥លាននាក់យកមកតេស្តកូវីដ១៩ ក្នុងពេល១០ថ្ងៃ។ ប្រភពថា ចាប់តាំងពីថ្ងៃទី២៦ មិថុនាមក ដើម្បីបំពេញគោលដៅតេស្តសំណាកនោះ ក្រុមគ្រូពេទ្យ១ពាន់នាក់បានតេស្តទាំងយប់ លើសំណាកមនុស្ស ទាំង២១ខណ្ឌ និងក្រុង Thu Duc ។ ការតេស្តនេះកើតមានខណៈដែលវៀតណាមកំពុងផ្ទុះក្នុងសហគមជាថ្មី នៃជំងឺកូវីដ១៩ ក្នុងនោះ ក្រុងហូជីមិញ រកឃើញច្រើនជាងគេ។ កាលពីថ្ងៃទី១ កក្កដា វៀតណាមបានប្រកាសពីការរកឃើញឆ្លងក្នុងសហគមចំនួន២៥៨ករណី ក្នុងនោះ ច្រើនជាងពាក់កណ្តាល មាននៅហូជីមិញ៕
-
អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣នៅក្នុងខែកញ្ញា ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសបម្លែងថ្មី (មានវីដេអូ)

-
សហភាពអឺរ៉ុប និងឥណ្ឌាជួបភាពតានតឹងផ្នែកលិខិតឆ្លងដែន វ៉ាក់សាំង (មានវីដេអូ)
