Category: ព័ត៌មានអន្តរជាតិ

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៤លាន៩២ម៉ឺននាក់ ក្នុងនោះស្លាប់៤លាននាក់ និងជាសះស្បើយ១៦៩លាន២៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៤លាន៩២ម៉ឺននាក់ ក្នុងនោះស្លាប់៤លាននាក់ និងជាសះស្បើយ១៦៩លាន២៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៤លាន៩២ម៉ឺន៥ពាន់៤១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៩លាន២៩ម៉ឺន២ពាន់១៣៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៩ម៉ឺន៨ពាន់៣៦១នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៣៣៥នាក់ និងជាសះស្បើយចំនួន២៩លាន១១ម៉ឺន១ពាន់៥៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៦១ម៉ឺន៨ពាន់៩៣៩នាក់ ស្លាប់៤០ម៉ឺន៣ពាន់៣១០នាក់ និងជាសះស្បើយ២៩លាន៧៤ម៉ឺន៤ពាន់៨៣១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៧៩ម៉ឺន២ពាន់៥១១នាក់ ស្លាប់ចំនួន៥២ម៉ឺន៥ពាន់២២៩នាក់ និងជាសះស្បើយ១៧លាន១៥ម៉ឺន១ពាន់៦៧៣នាក់ ៕ ប្រភព៖ worldometers

  • សេតវិមាន​ចាប់​ផ្ដើម​ការ​ប៉ះប៉ូវ​​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ថា​ខុទ្ទកាល័យ​អនុ​ប្រធានាធិបតី​មាន​ជម្លោះ​ផ្ទៃក្នុង​

    សេតវិមាន​ចាប់​ផ្ដើម​ការ​ប៉ះប៉ូវ​​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ថា​ខុទ្ទកាល័យ​អនុ​ប្រធានាធិបតី​មាន​ជម្លោះ​ផ្ទៃក្នុង​

    សុខ វេងឈាង នៅ​សប្ដាហ៍​នេះ​សេតវិមាន​បាន​ចាប់​ផ្ដើម​ប៉ះប៉ូវ​​ការ​​បែក​បាក់​​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ថា បុគ្គលិក​ខុទ្ទកាល័យ​របស់​អនុ​ប្រធានាធិបតី​ Kamala Harris មិន​មាន​ដំណើរ​ការ​ត្រឹមត្រូវ​ ហើយ​ពោរពេញ​ទៅ​ដោយ​ជម្លោះ​ផ្ទៃ​ក្នុង​ជា​ច្រើន​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទូរទស្សន៍​ CNN ដោយ​ផ្អែក​លើ​ប្រភព​ចំនួន​ប្រាំ​ដែល​ដឹង​អំពី​កិច្ចការ​​​ផ្ទៃ​ក្នុង​នៃ​ខុទ្ទកាល័យ​លោក​ស្រី​ Harris​។ ប្រភព​ចំនួន​ពីរ​បាន​និយាយ​ថា​បុគ្គល​មួយ​ចំនួន​នៅ​ខាង​ក្នុង​ខុទ្ទកាល័យ​អនុប្រធានា​ធិបតី​មាន​ការ​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា​ជា​ប្រតិបត្តិការ​មិន​ដំណើរ​ការ​ត្រឹមត្រូវ ដែល​ជួន​កាល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជម្លោះ​ផ្ទៃ​ក្នុង​។ កំហឹង​ភាគ​ច្រើន​នៅ​ទី​នោះ​ គឺ​តម្រង់​ទៅ​កាន់​នាយ​ខុទ្ទកាល័យ​របស់​លោក​ស្រី Harris គឺ​លោក​ស្រី​ Tina Flournoy​។ ប្រភព​មួយ​ទៀត​ដែល​មាន​ភាព​ជិត​ស្និត​ជា​មួយ​បុគ្គលិកនៃ​ខុទ្ទកាល័យ​​រៀបរាប់​ថា​បុគ្គលិក​បាន​ប្រឈម​នឹង «បញ្ហា និង​ការ​លំបាក​»​ និង​​បាន​ឮ​ត្អូញត្អែរ​អំពី​លោក​ស្រី Flournoy ​ពី​បុគ្គលិក​ផង​ដែរ​ ប៉ុន្តែ​បដិសេធ​ថា​ជម្លោះ​បែប​នេះ​មិន​មាន​ថា​ខុទ្ទកាល័យ​នេះ​មាន​ភាព​មិន​ដំណើរ​ការ​ត្រឹមត្រូវ​ ហើយ​ភាព​តានតឹង​នៅ​ទី​នោះ​គឺ​មិន​មែន​បង្ក​ដោយ​សារ​លោក​ស្រី Flournoy ទាំង​ស្រុង​ទេ​។ សារព័ត៌មាន​ Politico បាន​​សម្ភាសន៍​បុគ្គលិក​នៃ​ខុទ្ទកាល័យ​របស់​លោក​ស្រី​ Harrisទាំង​បច្ចុប្បន្ន និង​អតីត ​រាយការណ៍​ថា​នាយ​ខុទ្ទកាល័យ​ Flourny បាន​បង្កើត​បរិស្ថាន​ធ្វើ​ការ​ដោយ​លែក​មួយ​ក្នុង​គោលបំណង​ការពារ​លោកស្រី​ Harris ប៉ុន្តែ​ធ្វើ​ឱ្យ​ការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​​ និង​ការ​ទុក​ចិត្ត​ធ្លាក់​ចុះ​រវាង​លោក​ស្រី​ Harris ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់ ទីប្រឹក្សា​ ជំនួយការ បុគ្គលិក​សំខាន់​ៗ និង​សម្ព័ន្ធមិត្ត​នយោបាយ​។ ពួកគេ​បាន​លើក​ឧទាហរណ៍​អំពី​ការ​រៀប​ចំ​ទស្សនកិច្ច​របស់​លោក​ស្រី Harris ទៅ​ព្រំដែន​អាមេរិក-មិកស៊ិក​កាល​ពី​ចុង​ខែ​មិថុនា​ ដោយ​កាល​នោះ​ការ​សម្រេច​ចិត្ត​ធ្វើ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ប្រកាស​ទៅ​កាន់​បុគ្គលិក​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​មុន​កាល​បរិច្ឆេទ​ត្រូវ​ធ្វើ​ នាំ​ឱ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ធ្វើ​ឱ្យ​បុគ្គលិក​ជា​ច្រើន​មាន​ភាព​ច្របូកច្របល់​ ជា​ពិសេស​មន្ត្រី​ទទួល​បន្ទុក​រៀប​ចំ​ការ​ធ្វើ​ដំណើរ​។…

  • ធនាគារ​អង់គ្លេស HSBC រង​សម្ពាធ​ពី​ក្រុង​ប៉េកាំង បន្ទាប់​ពី​ពាក់ព័ន្ធ​នឹង​ចាប់​ខ្លួន​នាយក​ហិរញ្ញវត្ថុ Huawei

    ធនាគារ​អង់គ្លេស HSBC រង​សម្ពាធ​ពី​ក្រុង​ប៉េកាំង បន្ទាប់​ពី​ពាក់ព័ន្ធ​នឹង​ចាប់​ខ្លួន​នាយក​ហិរញ្ញវត្ថុ Huawei

    ហ៊ីម រដ្ឋា ធនាគារ​អង់គ្លេស HSBC រង​សម្ពាធ​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល​កណ្ដាល​នៃ​រដ្ឋធានី​ប៉េកាំង​ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​ថា ធនាគារ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​លោកស្រី Meng Wanzhou នាយក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ Huawei និង​ជា​កូន​ស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​នេះ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៨​កន្លង​ទៅ។ ធនាគារ​អង់គ្លេស​នេះ​មាន​ឈ្មោះ​ពេញ​ថា ក្រុមហ៊ុន​ធនាគារ​ហុងកុង និង​សៀងហៃ (Hongkong and Shanghai Banking Corporation PLC.) មាន​មូលដ្ឋាន​កណ្ដាល​នៅ​រាជធានី​ឡុងដុង ចក្រភព​អង់គ្លេស ហើយ​បាន​មក​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម​នៅ​ហុងកុង​ និង​ទីក្រុង​សៀងហៃ​នៅ​ឆ្នាំ១៨៦៥។ លោកស្រី​ Mengត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កាណាដា ក្រោម​សំណើ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​ដែល​បាន​ចោទ​ប្រកាន់​លោកស្រី​ពី​បទ​ឆបោក​ធនាគារ​អង់គ្លេស HSBC ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន ​Skycomដែល​​ធ្វើ​ពាណិជ្ជកម្ម​នៅ​អ៊ីរ៉ង់​ ហើយ​បើ​យោង​តាម​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ការ​ដែល​មិន​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ Huawei និង​ធនាគារ​ HSBC ល្មើស​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់។ ​អាមេរិក​ទាមទារ​ឱ្យ​តុលាការ​កាណាដា​ធ្វើ​បត្យាប័ន​បញ្ជូន​លោកស្រី Meng មក​កាត់​ទោស​នៅ​អាមេរិក តែ​រឿង​ក្ដី​នេះ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ សារព័ត៌មាន​ចិន​ Global Times បាន​សម្រង់​ពី​ប្រភព​មួយ​ថា ​ធនាគារ​ HSBC បាន​ផ្ដល់​ភស្តុតាង​ ដែល​ជា​បទ​បង្ហាញ​ Powerpoint អំពី​រចនាសម្ព័ន្ធ​ក្រុមហ៊ុន Huawei…

  • វេណេហ្ស៊ុយអេឡា​ដាក់​ឱសានវាទ​ទៅ​កាន់ COVAX ឱ្យ​ដឹក​ជញ្ជូន​វ៉ាក់សាំង​កូវីដ​មក​ត្រឹម​សប្ដាហ៍​នេះ

    វេណេហ្ស៊ុយអេឡា​ដាក់​ឱសានវាទ​ទៅ​កាន់ COVAX ឱ្យ​ដឹក​ជញ្ជូន​វ៉ាក់សាំង​កូវីដ​មក​ត្រឹម​សប្ដាហ៍​នេះ

    ហ៊ីម រដ្ឋា លោក Nicolas Maduro ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា​បាន​ដាក់​ឱសានវាទ​ទៅ​កាន់​យន្តការ​ COVAX ដែល​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ ឱ្យ​បញ្ជូន​វ៉ាក់សាំង​កូវីដ១៩​មក​កាន់​ប្រទេស​របស់​លោក​ត្រឹម​សប្ដាហ៍​នេះ នេះ​បើ​តាម​សុន្ទរកថា​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​ទូរទស្សន៍​វេណេហ្ស៊ុយអេឡា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ វេណេហ្ស៊ុយអេឡា​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១២០​លាន​ដុល្លារ ដើម្បី​​ទិញ​វ៉ាក់សាំង​ចំនួន ១១លាន​ដូស​ពី​យន្តការ​ COVAX។ គេ​មិន​ច្បាស់​ថា យន្តការ​នេះ​នឹង​ផ្ដល់​វ៉ាក់សាំង​ប្រភេទ​ណា​មក​វេណេហ្ស៊ុយអេឡា​នោះ​ទេ តែ​កន្លង​មក​លោក Maduro បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​វ៉ាក់សាំង​អាមេរិក Johnson & Johnson និង​ Novavax។ យោង​តាម​ប្រភព​របស់​មន្ត្រី​របស់​វេណេហ្ស៊ុយអេឡា​​បាន​ឲ្យ​ដឹង​ថា ប្រទេស​អាមេរិក​ខាង​ត្បូង​មួយ​នេះ​មាន​សមត្ថភាព​បង់​ប្រាក់​ទាំង​ស្រុង​ទៅ​ឱ្យ​ COVAX ប៉ុន្តែ​ទឹកប្រាក់​ប្រមាណ ១០លាន​ដុល្លារ​ត្រូវ​បាន​ធនាគារ​ស្វីស​ UBS រារាំង​មិន​ឲ្យ​ផ្ទេរ​ទៅ​កាន់​ COVAX។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក​ Maduro បាន​លើកឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា «បើ COVAX មិន​ផ្ដល់​វ៉ាក់សាំង​តាម​ឱសានវាទ​នោះ​ទេ នោះ​ពួក​គេ​ត្រូវ​តែ​ឱ្យ​លុយ​មក​យើង​វិញ​»។ វេណេហ្ស៊ុយអេឡា​កំពុង​តែ​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ក្នុង​ស្រុក​រាប់​ឆ្នាំ​មក​ហើយ។ រដ្ឋាភិបាល​របស់​លោក Maduro មិន​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​ទទួល​ស្គាល់​នោះ​ទេ ហើយ​ថែម​ទាំង​រង​ទណ្ឌកម្ម​នានា​ផង​ដែរ។ ប្រទេស​លោក​ខាង​លិច​បាន​ទទួល​ស្គាល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Juan Guaido ជា​ប្រធានាធិបតី​នៃ​ប្រទេស​ចាប់​ពី​ឆ្នាំ២០១៩​មក៕ ប្រភព៖ Venezuela to give…

  • រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​ដាក់​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ការ​ធ្លាក់យន្តហោះ​យោធា​

    រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​ដាក់​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ការ​ធ្លាក់យន្តហោះ​យោធា​

    ហ៊ីម រដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​លោក Delfin Lorenzana បាន​បញ្ជា​ឱ្យ​បើក​ការ​ស៊ើបអង្កេត​ពី​ការ​ធ្លាក់​យន្តហោះ​យោធា​ម៉ាក C-130 ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ឱ្យ​បាន​លឿន​បំផុត​ក្រោយ​ពេល​ដែល​បេសកកម្ម​សង្គ្រោះ​មនុស្ស​បាន​បិទ​បញ្ចប់ នេះ​បើ​តាម​ការ​បង្ហោះ​សារ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ Twitter។ យន្តហោះ​ដឹកជញ្ជូន​យោធា​មួយ​គ្រឿង​បាន​ដឹក​ទាហាន​ចំនួន ៩៦នាក់ ដែល​ត្រៀម​នឹង​ចូល​ប្រយុទ្ធ​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​នឹង​ក្រុម​ឧទ្ទាម​ឥស្លាម​នៅ​ភាគ​និរតី​ហ្វីលីពីន។ មក​ទល់​នឹង​ថ្ងៃ​ចន្ទ​នេះ Reuters បាន​ចុះ​ផ្សាយ​ថា​មាន​ មនុស្ស​ចំនួន ៤៧​នាក់​បាន​បាត់​បង់​ជីវិត ៤៩នាក់​បាន​រង​របួស ខណៈ​ ៥នាក់​បាន​បាត់​ខ្លួន ក្នុង​ការ​ធ្លាក់​យន្តហោះ​នេះ​។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​អស់​ ក៏​មាន​ជន​ស៊ីវិល​នៅ​លើ​ដី​ ៣នាក់​ស្លាប់ និង​៤នាក់​ទៀត​រង​របួស ដោយ​ការ​ធ្លាក់​យន្តហោះ​នេះ​ផង​ដែរ។ តាម​ការ​សន្និដ្ឋាន​បឋម​របស់​យោធា​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា មិន​មាន​សញ្ញា​ណា​មួយ​ថា យន្តហោះ​ដែល​ធ្លាក់​នេះ​រង​ការ​វាយប្រហារ​ពី​ខាង​ណា​នោះ​ទេ។ ប្រជុំ​កោះ Sulu ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម Abu Sayyaf ដែល​ជា​ញឹកញាប់​បាន​ធ្វើ​ប្លន់​លើ​គោក និង​ប្លន់​កប៉ាល់​តាម​សមុទ្រ​។ ក្រុម​នេះ​ត្រូវ​បាន​យោធា​ហ្វីលីពីន​ព្យាយាម​បង្ក្រាប​រាប់​សិប​ឆ្នាំ​មក​ហើយ៕ ប្រភព៖ Philippines’ plane crash kills 47, injures 49; probe ordered https://www.reuters.com/world/asia-pacific/philippines-military-chief-says-47-killed-plane-crash-49-injured-2021-07-04/

  • អ៊ីស្រាអែល​កំពុង​ចរចា​ផ្គត់ផ្គង់​វ៉ាក់សាំង​ Pfizer នៅ​សល់​ទៅ​ប្រទេស​ផ្សេង​ៗ

    អ៊ីស្រាអែល​កំពុង​ចរចា​ផ្គត់ផ្គង់​វ៉ាក់សាំង​ Pfizer នៅ​សល់​ទៅ​ប្រទេស​ផ្សេង​ៗ

    សុខ វេងឈាង កាល​ពី​ថ្ងៃ​អាទិត្យនេះ​​ មន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​ថា​ពួកគេ​កំពុង​ចរចា​ជា​មួយ​ប្រទេស​មួយ​ចំនួន​ ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩​ផលិត​ក្រុមហ៊ុន​ Pfizer និង​ BioNTech ដែល​ពួកគេ​នៅ​សល់​ ហើយ​នឹង​ត្រូវ​ផុត​កំណត់​នៅ​ចុង​ខែ​នេះ​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Nafteli Bennett បាន​ជួប​ជា​មួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Pfizer លោក​ Albert Bourla ដើម្បី​ពិភាក្សា​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែម​សម្រាប់​អ៊ីស្រាអែល​ ហើយ​លើ​ផែនការ​ដោះដូរ​វ៉ាក់សាំង​នៅ​សល់​ជា​មួយ​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ប្រទេស​ទាំង​នេះ​ទេ​។ លោក Bennett បាន​និយាយ​ថា​៖ «ការ​ទាក់ទង​នានា​កំពុង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ក្រសួង​សុខាភិបាល ក្រសួង​ការបរទេស និង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​»​។ អគ្គ​នាយក​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល​លោក Hezi Levi បាន​និយាយ​ថា​វ៉ាក់សាំង​នៅ​សល់​ទាំង​នេះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី៣១ កក្កដា​ ហើយ​ការ​ដោះដូរ​ណា​មួយ​ត្រូវ​ការ​ការ​អនុម័ត​ដោយ​ក្រុមហ៊ុន​ Pfizer។ លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​ដូស​ដែល​គ្រោង​ដោះដូរ​ទេ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​ប្រទេស​ដែល​អ៊ីស្រាអែល​កំពុង​ចរចា​ជា​មួយនោះដែរ​​។ ប៉ុន្តែ​លោក​​ថា​អ៊ីស្រាអែល​ធ្លាប់​ចរចា​ជា​មួយ​អង់គ្លេស​ហើយ​​មិន​បាន​សម្រេច​។ កាល​ពី​ខែ​មុន​ ប៉ាឡេស្ទីន​បាន​បដិសេធ​មិន​ទទួល​វ៉ាក់សាំង​ចំនួន​ ១ លាន​ពី​អ៊ីស្រាអែល​ ដោយ​លើកឡើង​ថា​វ៉ាក់សាំង​ទាំង​នេះ​គឺ​ជិត​ផុត​កំណត់​ទៅ​ហើយ​។ Source: https://www.reuters.com/world/middle-east/israel-negotiating-pfizer-surplus-with-other-countries-official-says-2021-07-04/

  • អារ៉ាប៊ីសាអ៊ូឌីត​ច្រាន​ចោល​ការ​ជំទាស់​របស់​អារ៉ាប់រួម​ចំពោះ​កិច្ចព្រមព្រៀង​OPEC+

    អារ៉ាប៊ីសាអ៊ូឌីត​ច្រាន​ចោល​ការ​ជំទាស់​របស់​អារ៉ាប់រួម​ចំពោះ​កិច្ចព្រមព្រៀង​OPEC+

    សុខ វេងឈាង កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ ​រដ្ឋមន្ត្រី​​ក្រសួង​​ថាមពល​​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​​បាន​​ច្រានចោល​​ការ​ជំទាស់​​របស់​​ប្រទេស​​ជិត​ខាង​អេមីរ៉ាតអារ៉ាប់រួម​ (UAE) ចំពោះ​កិច្ចព្រមព្រៀង​ស្នើ​ឡើង​ដោយ​សមាជិក​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​+១០ (OPEC+) ហើយ​អំពាវនាវ​ឱ្យ​មាន​ «ការ​សម្រប​សម្រួល​ និង​ភាព​សម​ហេតុផល» ដើម្បី​សម្រេច​លើ​កិច្ចព្រមព្រៀង​នៅ​ពេល​ដែល​ក្រុម​នេះ​ប្រជុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​ចន្ទ​។ នេះ​គឺ​ជា​ការ​ប៉ះ​ទង្គិច​ដ៏​កម្រ​រវាង​សម្ព័ន្ធ​ទាំង​ពីរ​នេះ​ ខណៈ​ពេល​ដែល​ផល​ប្រយោជន៍​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ខុស​គ្នា​ខ្លាំង​ឡើង​ៗ ហើយ​ឈាន​ដល់​ការ​កំពប់​ទៅ​លើ​ការ​កំណត់​គោលនយោបាយ​នៃ​ OPEC+ នៅ​ចំ​ពេល​មួយ​ដែល​អ្នក​ប្រើប្រាស់​នៅ​ជុំ​វិញ​ពិភពលោក​ត្រូវ​ការ​កំណត់​តម្លៃ​ប្រេង​សមរម្យ​សម្រាប់​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​។ កាល​ពី​ថ្ងៃ​សុក្រ​សមាជិក​ OPEC+ បាន​បោះឆ្នោត​បង្កើន​ផលិតកម្ម​ប្រេង​ឆៅ​ដោយ​ប្រមាណ​ ២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​ខែ​សីហា​ដល់​ខែ​ធ្នូ​ឆ្នាំ ២០២១ ហើយ​នឹង​បន្ត​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រចាំ​ថ្ងៃ​ដែល​នៅ​សល់​រហូត​ដល់​ចុង​ឆ្នាំ​ ២០២២ ដើម្បី​ធានា​ស្ថិរភាព​តម្លៃ។ អេមីរ៉ាតអារ៉ាប់រួម​បាន​យល់​ព្រម​ចំពោះ​ការ​បង្កើន​ផលិតកម្ម​ ប៉ុន្តែ​ជំទាស់​នឹង​ការ​បន្ត​ការ​កាត់​បន្ថយ​ផលិតកម្ម​ ធ្វើ​ឱ្យ​ការ​ចរចា​ថ្ងៃ​សុក្រ​បរាជ័យ​ក្នុង​ការ​សម្រេច​លើ​កិច្ចព្រមព្រៀង​ណា​មួយ​។ រដ្ឋមន្ត្រី​ថាមពល​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ Abdulaziz bin Salman បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ Al Arabiya ថា​៖ «ការ​បន្ត​គឺ​ជា​មូលដ្ឋាន ហើយ​មិនមែន​ជា​បញ្ហា​បន្ទាប់​បន្សំ​ទេ​»។ លោក​បាន​បន្ត​ទៀត​ថា​៖ «អ្នក​ត្រូវ​ថ្លឹង​ថ្លែង​រវាង​ការ​ដោះស្រាយ​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​ និង​ការ​រក្សា​សមត្ថភាព​សម្រាប់​ប្រតិកម្ម​ចំពោះ​ការ​អភិវឌ្ឍ​ខាង​មុខ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​បង្កើន​ផលិតកម្ម​នោះ​ត្រូវ​តែ​មាន​ការ​បន្ត​ការ​កំណត់​»​។ OPEC+ បាន​ប្រឈម​នឹង​សម្ពាធ​យ៉ាង​ខ្លាំង​ និង​ជម្រើស​ផ្ទុយ​គ្នា​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩​បាន​បំផ្លាញ​តម្រូវ​ការ​។ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ពួកគេ​បាន​ព្រមព្រៀង​គ្នា​កាត់​បន្ថយ​ផលិតកម្ម​អស់​ជិត ១០ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​ខែ​ឧសភា​ឆ្នាំ ២០២០ ដោយ​គ្រោង​នឹង​បង្កើន​ផលិតកម្ម​វិញ​នៅ​ចុង​ខែ​មេសា​ឆ្នាំ ២០២២​។ បើ​សិន​បង្កើន​ផលិតកម្ម​ឥឡូវ​នេះ​ ខណៈ​ពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​មាន​សំទុះ​ដែល​ជំរុញ​ក្ដី​សង្ឃឹម​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច…

  • ក្រុម​​តាលីបង់ ​កាន់​កាប់​ស្រុក​សំខាន់​ៗ​​នៅ​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​កង​កម្លាំង ​រដ្ឋាភិបាល​ដក​ចេញ​

    ក្រុម​​តាលីបង់ ​កាន់​កាប់​ស្រុក​សំខាន់​ៗ​​នៅ​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​កង​កម្លាំង ​រដ្ឋាភិបាល​ដក​ចេញ​

    ហួន​ ឌីណា​ ​ក្រុម​មន្រ្តី​អាហ្វហ្គានីស្ថាន​បាន​​និយាយ​​ថា​​ ​​ពួក​តាលីបង់​បាន​កាន់​កាប់​ស្រុក​នានា​មួយ​ចំនួ​ន​នៅ​ភាគ​ខាង​ជើង​ប្រទេស​ដោយ​ប្រដេញ​កង​កម្លាំង​រដ្ឋាភិបាល​ចេញ​ ដោយ​ខ្លះ​បាន​រត់​ទៅ​ព្រំដែន​ប្រទេស​ជិត​ខាង​តាហ្ស៊ីគីស្ថាន​​។​ ​គណៈ​កម្មាធិការ​សន្តិសុខជា​តិ​តាហ្ស៊ីគីស្ថាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ០៤ ​មិថុនា​ ថា​ បុគ្គលិក​យោធា​អាហ្វហ្គានីស្ថាន​ជាង​ ៣០០ ​នាក់​បាន​ឆ្លង​កាត់​ពី​ខេត្ត​ Badakhshan ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ពេល​ដែល​ពួក​តាលីបង់​ប្រដេញ​ មុន​ពេល​ឆ្លង​ព្រំដែន​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ​ ​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​និយាយ​ថា​៖​ ​«​ដោយ​ដឹក​នាំ​តាម​គោលការណ៍​មនុស្ស​ជាតិ​ និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ អាជ្ញាធរ​តាហ្ស៊ីគីស្ថាន​បាន​អនុញ្ញាត​ឱ្យ​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដក​ថយ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​»​។​ ​ ​រាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា​ នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ Joe​ Biden​ បាន​ប្រកាស​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​ ជា​អ្វី​ដែល​លោក​ហៅ​ថា​ការ​បញ្ចប់​សង្រ្គាម​ជា​រៀង​រហូត​ ពួក​តាលីបង់​បាន​បោះ​ជំហាន​ទៅ​មុខ​ពាស​ពេញ​ប្រទេស​ ហើយ​អស្ថេរភាព​ចេះ​តែ​បន្ត​កើន​ឡើង​។​ ប៉ុន្តែ​តំបន់​សំខាន់​បំផុត​របស់​ក្រុម​នេះ​ គឺ​នៅ​ប៉ែក​​កណ្តាល​នៃ​ភាគ​ខាង​ជើង​របស់​ប្រទេស​ ដែល​ជា​មូលដ្ឋាន​រឹងមាំ​របស់​​សម្ព័ន្ធ​មិត្ត​អាមេរិក​​​តាំង​ពី​ឆ្នាំ​ ២០០១​។​ ក្រោម​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ណាតូ​របស់​ខ្លួន​ បាន​យល់​ព្រម​ដក​កង​ទ័ព​ទាំង​អស់​ជា​ថ្នូរ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​តាលីបង់​មិន​ឲ្យ​ក្រុម​អាល់កៃដា​ ឬ​ក្រុម​ជ្រុល​និយម​ផ្សេង​ទៀត​ ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ខ្លួន​គ្រប់​គ្រង​។​ មក​ទល់​ពេល​នេះ​ ពួក​តាលីបង់​បាន​កាន់​កាប់​ប្រហែល​មួយភា​គ​បី​នៃ​ស្រុក​ទាំង​ ៤២១ ​របស់​អាហ្វហ្គានីស្ថាន​ គឺ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ណាតូ​ចាប់​ផ្ដើម​ដក​ទ័ព​។​ ​យ៉ាង​ណា​មិញ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​លោក​ Mohib-ul ​Rahman​ បាន​និយាយ​ថា​ ការ​កើន​ឡើង​នៅ​ភាគ​​ឦសាន​នៃ​ខេត្ត ​Badakhshan ​របស់​​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ ភាគ​ច្រើន​មិន​មាន​ការ​ប្រយុទ្ធ​នោះ​ទេ​។​ ​ ​លោក​…

  • អាជ្ញាធរ​ព្រែក​​ស៊ុយអេសបញ្ជាក់ថា​ ​ដំណោះ​ស្រាយ​ករណី​កប៉ាល់ Ever Given​ ​ ​​​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​

    អាជ្ញាធរ​ព្រែក​​ស៊ុយអេសបញ្ជាក់ថា​ ​ដំណោះ​ស្រាយ​ករណី​កប៉ាល់ Ever Given​ ​ ​​​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​

    ហួន​ ​ឌីណា ​គែរ៖​ អាជ្ញាធរ​ព្រែក​ជីក​ស៊ុយអេ​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​​ ០៤ ​មិថុនា​ បាន​និយាយ​ថា​ ខ្លួន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ដើម្បី​ដោះស្រាយ​ជម្លោះ​ហិរញ្ញវត្ថុ​ជាមួយ​ម្ចាស់​កប៉ាល់​កុងតឺន័រ​ Ever Given​ ដែល​បាន​ឃាំង​ផ្លូវ​ទឹក​ពាណិជ្ជកម្ម​ដ៏​សំខាន់​អស់​រយៈ​ពេល​ជិត​​មួយ​សប្តាហ៍​កាល​ពី​ខែ​មីនា​។​ ​យ៉ាង​ណា​មិញ​ អាជ្ញាធរ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ស្តី​ពី​ដំណោះ​ស្រាយ​​ជាមួយ​ក្រុម​ហ៊ុន​ជប៉ុន​ ​Shoei ​Kisen ​Kaisha​ Ltd​ ដែល​ជាម្ចាស់​​កប៉ាល់​នោះ​ទេ​។​ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP ​អាជ្ញាធរ​ដដែល​បាន​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​​​ចុះ​ហត្ថលេខា​នៅ​ក្នុង​ពិធី​មួយក្នុង​​ក្រុង​ Ismailia ​នា​ថ្ងៃ​ពុធ​ខាង​មុខ​ ​ហើយ​កប៉ាល់​ដែល​ត្រូវ​បាន​រឹប​អូស​នេះ​ ក៏​នឹង​ត្រូវបាន​​អនុញ្ញាត​ឱ្យ​ធ្វើ​នាវា​ចរ​វិញ​នៅ​ថ្ងៃ​ជាមួយ​គ្នា​។​ កប៉ាល់ ​Ever​ Given ​​បាន​ជាប់​គាំង​ក្នុង​ព្រែកជីក​ស៊ុយអេស​កាល​ពី​ថ្ងៃ​ទី​ ២៣ ​មីនា ​ដោយ​សារ​តែ​កត្តា​អាកាស​ធាតុ​ ​និង​កំហុស​បច្ចេកទេស​ ​ហើយ​ត្រូវ​បាន​គាស់​ចេញ​ ៦​ ថ្ងៃ​ក្រោយ​មក​ ដែល​រំខាន​ដល់​ដំណឹក​ជញ្ជូន​ពាណិជ្ជកម្ម​ទូទាំង​ពិភព​លោក​ដែល​ប្រើប្រាស់​ផ្លូវ​ទឹក​មួយ​នេះ​។​ ​ប្រធាន​អាជ្ញាធរ​ព្រែក​ជីក​ស៊ុយអេស​ ​លោក​ឧត្តម​សេនីយ៍ទោ ​Osama ​Rabie​ បាន​និយាយ​កាល​ពី​ខែ​មុន​ថា​ ​ភាគី​ទាំង​អស់​បាន​ព្រម​ព្រៀង​លើ​ចំនួន​សំណង​ ប៉ុន្តែ​​នឹង​មិន​​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ ​ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​មិន​​បង្ហាញ​ព័ត៌មាន​រហូត​ដល់​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ចុង​ក្រោយ​។​ ដំបូង​ឡើយ​ អាជ្ញាធរ​ព្រែក​បាន​ទាមទារ​សំណង​ចំនួន ​៩១៦ ​លាន​ដុល្លារ​ ដោយ​គិត​ទៅ​លើ​ការ​ចំណាយ​លើ​ប្រតិបត្តិ​​ជួយ​គាស់​កប៉ាល់​ចេញ​ ការ​ចំណាយ​លើ​ចរាចរណ៍​ព្រែក​ដែល​បាន​ជាប់​គាំង​ និង​ការ​ខាត​បង់​​ក្នុង​កំឡុង​ពេល​ដែល​កប៉ាល់​បាន​ជាប់​។ ​ក៏​ប៉ុន្តែ​ក្រោយ​មក​…

  • ករណី​​​កូវីដ-១៩ ​អាហ្រ្វិក​ខាង​ត្បូង​ហក់​ឡើង​ដល់​កំណត់​ត្រា​ថ្មី​ ដោយ​មាន​អ្នក​ឆ្លង​ជាង​ ២៦ ០០០ ​ករណី​ប្រចាំ​ថ្ងៃ​

    ករណី​​​កូវីដ-១៩ ​អាហ្រ្វិក​ខាង​ត្បូង​ហក់​ឡើង​ដល់​កំណត់​ត្រា​ថ្មី​ ដោយ​មាន​អ្នក​ឆ្លង​ជាង​ ២៦ ០០០ ​ករណី​ប្រចាំ​ថ្ងៃ​

    ហួន ឌីណា ចូហានណេសប៊ឺក​៖ ​កំណត់ត្រា​ថ្មី​​នៃ​ការ​ឆ្លង​​កូវីដ-១៩ ​នៅ​អាហ្រ្វិក​ខាង​ត្បូង​​ បាន​ហក់​ឡើង​ដល់​ជាង​ ២៦ ០០០ ​ករណី​កាល​ពី​ថ្ងៃសៅរ៍​ ​ខណៈ​ដែល​​រលក​ទី​ ៣​ នៃ​ការ​រាត​ត្បាត​​កំពុង​តែ​វាយ​ប្រហារ​លើ​ប្រជាជន​មួយ​ភាគ​ធំ​ដែល​មិន​ទាន់បាន​​ទទួល​វ៉ាក់សាំង​។ ​​ ​​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ​ការ​កើន​នៃ​ករណី​ឆ្លង​នេះ​ បាន​ដាក់​បន្ទុក​បន្ថែម​ទៀត​ដល់​អាហ្វ្រិក​ខាង​ត្បូង​ ជា​ពិសេស​ខាង​ផ្នែក​សេវា​សុខាភិបាល​ ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ដាក់​វិធានការ​បិទ​ខ្ទប់​សារ​ជាថ្មី​លើ​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​។​ ទិន្នន័យ​ពី​នាយកដ្ឋាន​សុខាភិបាល​បាន​បង្ហាញ​ថា​ មក​ទល់​ពេល​នេះ ​អាហ្វ្រិកខាងត្បូង​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ​ជាង​ ២ ​លាន​ករណី​ និង​ស្លាប់​ជាង​ ៦,១៥ ​ម៉ឺន​ករណី​​ ហើយ​ប្រជាជន​ជាង​ ៣,៣ ​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​ ដែល​តួរ​លេខ​នេះ​ស្មើ​នឹង​ ៥​ ភាគរយ​ប៉ុណ្ណេះ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​។​ ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril ​Ramaphosa ​បាន​រិះ​គន់​លើ​អ្វី​ដែល​លោក​បាន​ហៅ​ថា​ «​ការ​រើស​អើង​​វ៉ាក់សាំង​​»​ ដោយ​ប្រទេស​អ្នក​មាន​ទទួល​បាន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​យ៉ាង​ច្រើន​ ខណៈ​ដែល​ប្រទេស​អ្នក​ក្រ​ត្រូវ​តែ​រង​ចាំ​។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​កាល​ពី​ថ្ងៃសៅរ៍​ បាន​អនុម័ត​វ៉ាក់សាំង ​Sinovac ​របស់​ចិន​​ ក្រោយ​មើល​ឃើញ​ពី​ប្រសិទ្ធិភាព​របស់​វា​ពី​ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​។​ ប្រភព៖1. South Africa hits a new record with 26,000…