Category: ព័ត៌មានអន្តរជាតិ

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាននាក់ និងជាសះស្បើយ១៦៩លាន៧២ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាននាក់ និងជាសះស្បើយ១៦៩លាន៧២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៥លាន៣៨ម៉ឺន៦ពាន់៧៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩ពាន់១៩១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៩លាន៧២ម៉ឺន១ពាន់៣៩៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៦២ម៉ឺន២ពាន់៦៩០នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៥៦១នាក់ និងជាសះស្បើយចំនួន២៩លាន១៤ម៉ឺន៥ពាន់២៨៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៦៦ម៉ឺន២ពាន់៨៩៦នាក់ ស្លាប់៤០ម៉ឺន៤ពាន់២៤០នាក់ និងជាសះស្បើយ២៩លាន៧៩ម៉ឺន១ពាន់៩៦៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៨៥ម៉ឺន៥ពាន់១៥នាក់ ស្លាប់ចំនួន៥២ម៉ឺន៧ពាន់១៦នាក់ និងជាសះស្បើយ១៧លាន២៦ម៉ឺន២ពាន់៦៤៦នាក់ ៕ ប្រភព៖ worldometers

  • Breaking News! ថៃឆ្លងកូវីដ ៦៥១៩នាក់ ស្លាប់៥៤នាក់ទៀត

    Breaking News! ថៃឆ្លងកូវីដ ៦៥១៩នាក់ ស្លាប់៥៤នាក់ទៀត

    T​h​e​ ​Nation​ ​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​៧​ ​កក្កដា​ ​២​០​២​១​ថា​ ​ថៃ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ ​៦​៥​១​៩​នាក់​ ​និង​ ​ស្លាប់​៥​៤​នាក់​ទៀត​ ​កាលពី​ថ្ងៃ​ទី​៦​ ​កក្កដា​ ​២​០​២​១​។​ ​ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ដែរ​ថា​ ​ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​ជាង​៦​ពាន់​នាក់​នេះ​ ​ក៏​មានការ​ឆ្លង​មនុស្ស​ក្នុង​ពន្ធ​គា​រ​ចំនួន​៥​៥​នាក់​បន្ថែម​ទៀត​។​ ​ម្សិលមិញ​នេះ​ ​ក៏​មានការ​ជាសះស្បើយ​ពី​កូ​វី​ដ​ ​ចំនួន​៤​១​៤​៨​នាក់​ផង​ដែរ​។​ ​ចាប់តាំង​ពី​ជំងឺ​កូ​វី​ដ​១​៩​ ​រាតត្បាត​កាលពីដើម​ឆ្នាំ​២​០​២​០​មក​ ​ថៃ​មាន​អ្នក​ឆ្លង​កើន​ដល់​ជាង​៣​០​ម៉ឺន​នាក់​ហើយ​ ​ជាសះស្បើយ​ជាង​២​៣​ម៉ឺន​នាក់​ ​ស្លាប់​សរុប​២​៣​៨​៧​នាក់​ហើយ​៕​​

  • ជប៉ុន៖ បាក់ដីនៅតំបន់កណ្តាល ស្លាប់មនុស្ស៤នាក់ បន្តបាត់ខ្លួន២៤នាក់

    ជប៉ុន៖ បាក់ដីនៅតំបន់កណ្តាល ស្លាប់មនុស្ស៤នាក់ បន្តបាត់ខ្លួន២៤នាក់

    គិតត្រឹមព្រឹកថ្ងៃទី៦ កក្កដា មនុស្ស២៤នាក់ទៀតនៅតែបាត់ខ្លួន ក្រោយកើតមានហេតុការណ៍បាក់ដីធ្ងន់ធ្ងរ នៅ Atami តំបន់ភាគកណ្តាលនៃប្រទេសជប៉ុន តាំងពីថ្ងៃទី៣ កក្កដាមក។ បំណាក់ដីបានកើតមានក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់ហើយ។ កងកម្លាំងសង្គ្រោះជាង១ពាន់នាក់កំពុងរុករកអ្នកបាត់ខ្លួននៅឡើយ ខណៈផ្ទះប្រជាពលរដ្ឋ២១៥ខ្នងត្រូវបានបំផ្លិចបំផ្លាញ ទៅជាមួយនឹងបំណាក់ដីនេះ៕

  • ថៃ​បារម្ភ​ខ្លាំង​ពី​វី​រុ​សប​ម្លែ​ង​​​ ​ឌែ​លតា​ ​ឆ្លង​​​លឿនណាស់​ ​​

    ថៃ​បារម្ភ​ខ្លាំង​ពី​វី​រុ​សប​ម្លែ​ង​​​ ​ឌែ​លតា​ ​ឆ្លង​​​លឿនណាស់​ ​​

    ក្រសួងសុខាភិបាល​ថៃ​ ​នា​ថ្ងៃ​ទី​៦​ ​កក្កដា​ ​២​០​២​១​នេះ​ ​បាន​ព្រមាន​ពី​វី​រុ​សប​ម្លែ​ង​ថ្មី​ ឌែ​លតា​ ​ឆ្លង​យ៉ាង​លឿន​ ​ទូទាំង​ប្រទេស​ ​ពោល​គឺ​ក្រោយពេល​ទើប​ប្រកាស​ពី​ការ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វី​ដ​ ​ចំនួន​៥​៧​នាក់​ទៀត​ ​និង​ឆ្លង​ថ្មី​៥​៤​២​០​ថ្មីទៀត​ ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ ​នាំឲ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​ ​២​៩​៤​៦​៥​៣​នាក់​ហើយ​។​ ​ករណី​ឆ្លង​ថ្មី​ទាំង​ជាង​៥​ពាន់​នាក់​ ​ក៏មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ចំនួន​៣​៧​នាក់​ដែរ​៕​ ប្រភពពីបាងកកប៉ុស្តិ៍

  • វៀតណាម​ថា​នឹងបាន​វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r ​បាច់​ដំបូង​ ​ព្រឹកស្អែក​

    វៀតណាម​ថា​នឹងបាន​វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r ​បាច់​ដំបូង​ ​ព្រឹកស្អែក​

    ក្រសួងសុខាភិបាល​វៀតណាម​ថា​ ​វ៉ាក់សាំង​ ​P​f​i​z​e​r ​បាច់​ដំបូង​ ​ចំនួន​៩​ម៉ឺន​ដំបូង​នឹង​បញ្ជូន​ទៅដល់​ក្រុង​ហាណូយ​ ​នា​ព្រឹក​ថ្ងៃ​ទី​៧​ ​កក្កដា​ ​២​០​២​១​ស្អែកនេះ​។​ ​ក្រសួង​ថែមទាំង​បញ្ជាក់​ថា​ ​វៀតណាម​រំពឹង​ថា​ ​វ៉ាក់សាំង​ ​P​f​i​z​e​r ​៣​លាន​ដូ​ស​ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​ ​និង​ ​អាល្លឺម៉ង់​មួយ​នេះ​ ​នឹង​ចែកចាយ​ទៅដល់​វៀតណាម​ ​ក្នុង​ត្រីមាស​ទី​៣​ ​ខណៈ​ចន្លោះ​ពី​២​៧​ទៅ​២​៨​លាន​ដូ​ស​ទៀត​ ​បញ្ជូន​ទៅដល់​ក្នុង​ត្រីមាស​ទី​៤​។​ ​កាលពី​ខែ​ឧសភា​ ​ក្រសួង​បាន​ចរចា​និង​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ ​ទិញ​ ​P​f​i​z​e​r ​៣​១​លាន​ដូ​ស​៕​​

  • សារព័ត៌មាន RIA៖ យន្តហោះមួយគ្រឿងផ្ទុកមនុស្ស២៨នាក់ទំនងជាធ្លាក់ចូលសមុទ្រនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី

    សារព័ត៌មាន RIA៖ យន្តហោះមួយគ្រឿងផ្ទុកមនុស្ស២៨នាក់ទំនងជាធ្លាក់ចូលសមុទ្រនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី

    រុស្ស៊ី៖ យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកមនុស្សសរុប២៨នាក់អាចនឹងធ្លាក់ចូលសមុទ្រនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេសរុស្ស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្របពេលដែលយន្តហោះនេះកំពុងត្រៀមខ្លួនចុះចតនៅលើដី នេះបើតាមទីភ្នាក់ងារសារព័ត៌មាន RIA ។អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា យន្តហោះធុនមធ្យមនេះបានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡាណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំឡុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដា ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងអំពីជោគវាសនានៃយន្តហោះ និងមនុស្សទាំង២៨នាក់ខាងលើនេះនៅឡើយទេ ខណៈដែលអាជ្ញាធរអាកាសចរណ៍រុស្ស៊ីកំពុងព្យាយាមទាក់ទង និងអាចចាត់ចែងក្រុមសង្គ្រោះដើម្បីតាមស្វែងរក ។គួរកត់សម្គាល់ យន្តហោះដែលកំពុងបាត់ដំណឹងខាងលើនេះ គឺជាប្រភេទ An-26 ផ្ទុកមនុស្សសរុប២៨នាក់ ក្នុងនោះ២២នាក់ជាអ្នកដំណើរ និង០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះនោះ ៕ ប្រភព៖ Reuters

  • ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទ មានតម្លៃថ្លៃប្រមាណ១០០ដុល្លារក្នុង១គីឡូក្រាម (មានវីដេអូ)

    ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទ មានតម្លៃថ្លៃប្រមាណ១០០ដុល្លារក្នុង១គីឡូក្រាម (មានវីដេអូ)

    Video: https://fb.watch/v/2b3xOEIZs/ បរទេស ៖​ ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ (Culatello di Zibello) គឺត្រូវបានគេចាត់ទុកថាសាច់ហេមដ៏ល្អ និងមានគុណភាព (King of Italy Salumi) ដែលមានតម្លៃថ្លៃជាងគេនៅក្នុងស្រុកនៃប្រទេសអីតាលី ប្រមាណ៤០ដុល្លារក្នុងមួយផោន ឬស្មើនឹងប្រមាណ០,៤៥៣គីឡូក្រាម  រហូតត្រូវបានគេចាត់ទុកថា ជាសាច់ហេមអ៊ីតាលីដែលមានតម្លៃថ្លៃជាងគេបំផុតផងដែរ ។ សាច់ហេម ជាធម្មតាគឺជាប្រភេទសាច់ដែលផលិតចេញពីភ្លៅជើងខាងក្រោយនៃសត្វជ្រូក ហើយវាត្រូវយកទៅប្រឡាក់ និងរក្សាទុកជាមួយនឹងសីតុណ្ហភាពធម្មតាមួយក្នុងរយៈពេលដ៏យូរមុននឹងអាចយកវាទៅដាក់ក្នុងទូរកករហូតអាចលក់បាន។ ប៉ុន្តែសម្រាប់សាច់ហេមរបស់អ៊ីតាលីមួយប្រភេទនេះវិញ ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ វាមានភាពខុសប្លែកពីគេ ទាំងពេលវេលានៃការរក្សាទុក និងលក្ខខណ្ឌពិសេសមួយចំនួនផង ទើបធ្វើឲ្យវាក្លាយទៅជាស្តេចសាច់ហេមរបស់អ៊ីតាលី និងមានតម្លៃថ្លៃជាងគេ ។ ឃូឡាតេឡូ ឌី ហ្ស៊ីបេឡូ ជាហេមដែលមានរសជាតិឆ្ងាញ់ ផ្អែម ហើយថែមទាំងមានក្លិនឈ្ងុយខ្លាំង ប៉ុន្តែផ្អែកតាមការបញ្ជាក់របស់លោក ម៉ាស៊ីម៉ូ ប៉េហ្សានី (MassimoPezzani) ម្ចាស់រោងចក្រ​ អាទីកា អាឌេនហ្គា (Antica Ardenga) ដែលជាអ្នកផលិតសាច់ហេមនេះបាននិយាយថា បច្ចេកទេសនៃការផលិតសាច់ហេមរបស់ពួកគាត់ហាក់មិនមានអ្វីដែលជាបច្ចេកទេសអស្ចារ្យ ដែលជួយបង្កើនរសជាតិនោះទេ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់វាគឺកត្តាធម្មជាតិ និងអាកាសធាតុនៅក្នុងតំបន់នេះតែប៉ុណ្ណោះ…

  • ចិនបញ្ជូនផ្កាយរណបឧតុនិយមថ្មី Fengyun-3E ចូលទៅក្នុងគន្លងអវកាស (មានវីដេអូ)

    ចិនបញ្ជូនផ្កាយរណបឧតុនិយមថ្មី Fengyun-3E ចូលទៅក្នុងគន្លងអវកាស (មានវីដេអូ)

    ចិន៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបឧតុនិយមថ្មីមួយ មានឈ្មោះថា ហ្វឹងយន់-ស៊្រីអ៊ី Fengyun-3E (FY-3E) ចូលទៅក្នុងគន្លង ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន (Jiuquan) នៅភាគពាយព្យប្រទេសចិន នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ។ រដ្ឋបាលអវកាសជាតិចិនបានអោយដឹងថា ផ្កាយរណបឧតុនិយមថ្មីខាងលើនេះ ត្រូវបានបាញ់បង្ហោះដោយរ៉ុក្តែត ឡុង ម៉ាច-ហ្វ័រស៊ី (Long March-4C) នៅម៉ោង៧៖២៨នាទី (ម៉ោងក្នុងតំបន់) ដែលនេះជាបេសកកម្មបាញ់បង្ហោះលើកទី៣៧៧ នៃសេរីរ៉ុក្តែត​ ឡុង ម៉ាច ។ ផ្កាយរណបឧតុនិយមថ្មីនេះត្រូវបានរចនាឡើងដោយមានអាយុកាល០៨ឆ្នាំ ហើយភាគច្រើននឹងទទួលបានព័ត៌មានអំពីសីតុណ្ហភាព បរិយាកាស សំណើម និងបរ៉ាម៉ែត្រឧតុនិយមផ្សេងៗសម្រាប់ការអនុវត្តការព្យាករណ៍ ដើម្បីកែលម្អភាពត្រឹមត្រូវនៃការព្យាករណ៍អាកាសធាតុរបស់ប្រទេសចិន ។ ផ្កាយរណបឧតុនិយមថ្មីនេះដែរ ក៏នឹងគ្រប់ដណ្តប់លើទឹកកក ព្រិល សីតុណ្ហភាពពិភពលោកលើផ្ទៃទឹកសមុទ្រ គ្រោះធម្មជាតិ អេកូឡូស៊ី និងបរិស្ថានវិទ្យាជាដើម ដើម្បីឆ្លើយតបអោយបានល្អប្រសើរ ចំពោះការប្រែប្រួលអាកាសធាតុ ការការពារ​ និងការកាត់បន្ថយគ្រោះមហន្តរាយ ។ បំពាក់ដោយឧបករណ៍ចាប់សញ្ញាពីចម្ងាយចំនួន១១គ្រឿង ផ្កាយរណប FY-3E នឹងក្លាយជាផ្កាយរណបឧតុនិយមដំបូងបង្អស់របស់ពិភពលោក សម្រាប់បម្រើសេវាកម្មស៊ីវិល ៕ ប្រភព៖ CGTN

  • លោក ស៊ី ជិនពីង ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាមួយបារាំង និងអាល្លឺម៉ង់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក (មានវីដេអូ)

    លោក ស៊ី ជិនពីង ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាមួយបារាំង និងអាល្លឺម៉ង់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក (មានវីដេអូ)

    ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវអោយចិន និងបណ្តាប្រទេសអឺរ៉ុប ពង្រីកការព្រមព្រៀង និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក ។ ថ្លែងជាមួយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងអធិការ​បតីអាល្លឺម៉ង់​លោក​ស្រី អាន់ជែលឡា មឺហ្គែល តាមរយៈវីដេអូអនឡាញ លោក ស៊ី បានសង្កត់ធ្ងន់ថា យើងសង្ឃឹមថា ភាគីអឺរ៉ុបនឹងដើរតួនាទីកាន់តែសកម្មថែមទៀតនៅក្នុងកិច្ចការអន្តរជាតិឆ្លុះបញ្ចាំងពីស្វ័យភាពយុទ្ធសាស្ត្រ និងធ្វើការរួមគ្នា ដើម្បីថែរក្សាសន្តិភាព និងស្ថេរភាពពិភពលោក ការអភិវឌ្ឍ និងវិបុលភាព ។ នាឱកាសនោះ លោក ម៉ាក្រុង បាននិយាយថា បារាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដែលប្រទេសចិន បានដើរតួក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយយុត្តិ ធម៌ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិននៅក្នុងបញ្ហានេះ ។ ចំណែកលោកស្រី មឺហ្គែល ក៏បានបញ្ជាក់ដែរថា អាល្លឺម៉ង់មានបំណងចង់ធ្វើឱ្យស៊ីជម្រៅការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការលើកកម្ពស់ផលិតកម្ម និងការចែកចាយវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ក៏ដូចជាការងើបឡើងវិញរបស់ប្រជាជន និងការផ្លាស់ប្តូរពាណិជ្ជកម្មផងដែរ ។ ទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសអឺរ៉ុបមានសារៈសំខាន់ណាស់ ហើយមានវិស័យសហប្រតិបត្តិការជាច្រើន ៕ ប្រភព៖ CGTN

  • ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើងលើសពីការរំពឹងទុក (មានវីដេអូ)

    ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើងលើសពីការរំពឹងទុក (មានវីដេអូ)

    អាមេរិក៖ របាយការណ៍របស់ក្រុមហ៊ុន Tesla បានបង្ហាញថា នៅត្រីមាសទី២ ឆ្នាំ២០២១ មានរថយន្ត២០ម៉ឺន១ពាន់២៥០គ្រឿងត្រូវបានលក់នៅលើទីផ្សារ ដោយតួលេខនេះបានកើនឡើងលើសពីគោលដៅរបស់ក្រុមហ៊ុន ដែលមានចំនួនត្រឹមតែ២០ម៉ឺនគ្រឿងប៉ុណ្ណោះ ។ បើតាមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខគេលើពិភពលោកមួយនេះ រថយន្តដែលលក់ដាច់ច្រើនជាងគេនៅក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ គឺរថយន្ត Model 3 និង Model Y ដែលមានចំនួនប្រមាណ៩៩ភាគរយ នៃរថយន្តដែលបានលក់សរុប ។ គួរកត់សម្គាល់ ទីផ្សាររថយន្តសកលបានជួបវិបត្តិកង្វះបន្ទះឈីប ដែលនាំឱ្យការលក់រថយន្តជាសកលបានធ្លាក់ចុះ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Tesla វិញ បែរជាបានលក់គ្រប់ផែនការដែលបានកំណត់ និងលើសពីការរំពឹងទុក ៕ ប្រភព៖ Reuters