-
រដ្ឋាភិបាលជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងគ្រាមានអាសន្នជាលើក ទី៤ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ (មានវីដេអូ)

-
ការស្ទង់មតិមួយបង្ហាញថា ប្រជាជនអាមេរិកពេញវ័យប្រមាណ ៣០%បានបដិសេធ ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ (មានវីដេអូ)

-
អង្គការ WHO៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់ ច្រើនជាង១០០ហើយ (មានវីដេអូ)

-
ប្រមុខ WHO៖ ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ខណៈចំនួនអ្នកស្លាប់ សរុបដោយ សារកូវីដ-១៩កើនឡើងជាង៤លាននាក់ហើយ (មានវីដេអូ)

-
ប្រមុខ WHO៖ ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ខណៈចំនួនអ្នកស្លាប់សរុបដោយសារកូវីដ-១៩កើនឡើងជាង៤លាននាក់ហើយ

ស្វីស៖ គិតមកទល់ពេលនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានបន្តកើនឡើងរហូតដល់ជាង៤លាននាក់ហើយ នេះបើតាមអង្គការសុខភាពពិភពលោក (WHO) ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ចំពោះមុខជំងឺរាតត្បាតសកល ។ ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ទៀតថា យើងទើបតែបានឆ្លងផុតនូវព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្តាយ នៃការស្លាប់មនុស្សចំនួន៤លាននាក់ ដោយសារជំងឺកូវីដ១៩ ៕ ប្រភព៖ BNO
-
អង្គការ WHO៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta ត្រូវបានរកឃើញនៅក្នុងប្រទេស និងតំបន់ច្រើនជាង១០០ហើយ

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ត្រូវបានគេរាយការណ៍ពីការរកឃើញនៅក្នុងប្រទេស និងតំបន់ជាង១០០ហើយ ។ របាយការណ៍ចុងក្រោយរបស់អង្គការ WHO បានអោយដឹងថា ប្រទេស និងតំបន់ចំនួន១០៤ហើយត្រូវបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ កើនឡើង០៧ប្រទេស បើធៀបនឹងតួលេខកាលពីសប្តាហ៍កន្លងទៅ ។ ដោយឡែកការស្វែងរកវីរុសបម្លែងខ្លួនថ្មីផ្សេងទៀត ដែលគិតត្រឹមថ្ងៃអង្គារដដែលនេះ ប្រទេស និងតំបន់ដែលបានរាយការណ៍ពីការរកឃើញវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Alpha ដែលមានប្រភពដើមនៅចក្រភពអង់គ្លេសនោះ មានចំនួនសរុប១៧៣ កើនឡើងមួយប្រទេសប៉ុណ្ណោះបើធៀបនឹងតួលេខកាលពីសប្តាហ៍កន្លងទៅ ។ អង្គការ WHO បានផ្តល់នូវទិន្នន័យធ្វើបច្ចុប្បន្នភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី ចាប់តាំងពីខែមេសា ឆ្នាំ២០២១នេះ ៕ ប្រភព៖ NHK
-
ការស្ទង់មតិមួយបង្ហាញថា ប្រជាជនអាមេរិកពេញវ័យប្រមាណ៣០%បានបដិសេដទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

អាមេរិក៖ ស្ថានីយទូរទស្សន៍ ABC បានចុះផ្សាយថា ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ៣០ភាគរយនៃប្រជាជនពេញវ័យនៅក្នុងសហរដ្ឋអាមេរិក មិនបានទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ ហើយក៏មិនមានផែនការដើម្បីធ្វើដូច្នេះដែរ ដែលប្រការនេះបានចោទជាសំណួរសម្រាប់ការងើបឡើងវិញរបស់ប្រទេសពីជំងឺរាតត្បាតជាសកលនេះ ។ការស្ទង់មតិរបស់សារព័ត៌មានវ៉ាស៊ីនតោន និង ABC News បានចេញផ្សាយអោយដឹងនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ក្នុងចំណោមអ្នកដែលបដិសេធទៅទទួលការចាក់វ៉ាក់សាំងជាទូទៅ មាន៧៣ភាគរយនិយាយថា មន្ត្រីអាមេរិកកំពុងនិយាយបំផ្លើសពីហានិភ័យ នៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ហើយ៧៩ភាគរយទៀតគិតថា ពួកគេមានហានិភ័យតិចតួចក្នុងការឆ្លងជំងឺមួយនេះ ។គួរកត់សម្គាល់ ការបញ្ចេញរបាយការណ៍ នៃការស្ទង់មតិរបស់ប្រជាជនអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានព្រមានថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការនៅឡើយ ដោយលោកបានអំពាវនាវដល់ប្រជាជនអោយទៅចាក់អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារពួកគេពីការឆ្លងជំងឺនេះ ៕ ប្រភព៖ CGTN
-
រដ្ឋាភិបាលជប៉ុនប្រកាសដាក់ទីក្រុងតូក្យូ ក្នុងគ្រាមានអាសន្នជាលើកទី៤ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ក្នុងគ្រាមានអាសន្នជាលើកទី៤ ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងខណៈដែលវិធានការណ៍ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងកូវីដ១៩នៅក្នុងទីក្រុងតូក្យូ អូសាកា និងខេត្តចំនួន០៨ផ្សេងទៀតនឹងត្រូវផុតសុពលភាពនៅត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។ រដ្ឋាភិបាលជប៉ុនមានផែនការរឹតបន្តឹងលើវិធានការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង តាមរយៈការប្រកាសដាក់ទីក្រុងតូក្យូ ស្ថិតក្នុងគ្រាមានអាសន្ន ជាទីដែលមានករណីឆ្លងវីរុសកូវីដ១៩បាននិងកំពុងកើនឡើងខ្លាំង ។ ជាក់ស្តែង មន្រ្តីក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុនមួយនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗរហូតដល់៩២០ករណីនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ដែលវាជាតួលេខឆ្លងខ្ពស់បំផុតគិតចាប់តាំងពីពាក់កណ្តាលខែឧសភាកន្លងមក ។ គួរកត់សម្គាល់ ការប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្នខាងលើនេះ នឹងត្រូវចូលជាធរមានរហូតដល់ថ្ងៃទី២២ ខែសីហាខាងមុខនេះ ៕ ប្រភព៖ NHK
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៥លាន៨៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១ម៉ឺននាក់ និងជាសះស្បើយ១៧០លាន៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៥លាន៨៤ម៉ឺន៣ពាន់៥៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១ម៉ឺន៧ពាន់៦២២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧០លាន៩ម៉ឺន៣១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៦៤ម៉ឺន៣ពាន់៩០២នាក់ ស្លាប់ចំនួន៦២ម៉ឺន១ពាន់៨៧៣នាក់ និងជាសះស្បើយចំនួន២៩លាន១៦ម៉ឺន៨ពាន់៣១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន៧០ម៉ឺន៨ពាន់៥៧០នាក់ ស្លាប់៤០ម៉ឺន៥ពាន់៥៧នាក់ និងជាសះស្បើយ២៩លាន៨៣ម៉ឺន៦ពាន់៤៦៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៩០ម៉ឺន៩ពាន់៣៧នាក់ ស្លាប់ចំនួន៥២ម៉ឺន៨ពាន់៦១១នាក់ និងជាសះស្បើយ១៧លាន៣៥ម៉ឺន២ពាន់៦៧០នាក់ ៕ ប្រភព៖ worldometers
-
ថៃប្រកាសឆ្លងជំងឺកូវីដ ជាង៧ពាន់នាក់ និងស្លាប់មនុស្ស៧៥នាក់ទៀត ២៤ម៉ោង

នាព្រឹកថ្ងៃទី៨ កក្កដា ២០២១នេះ អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា ប្រទេសនេះមានឆ្លងកូវិដ១៩ថ្មី ចំនួន៧០៥៨នាក់ទៀត ស្លាប់មនុស្សព្រោះជំងឺនេះ ៧៥នាក់ទៀត កាលពីម្សិលមិញ។ ចំនួនឆ្លងនិងស្លាប់មនុស្សប្រចាំថ្ងៃបែបនេះ គឺជាចំនួនឆ្លងនិងស្លាប់ខ្ពស់បំផុត មិនធ្លាប់មានទេ នៅប្រទេសថៃ។ ចាប់តាំងពីឆ្លងដំបូង នាដើមឆ្នាំ២០២០ ថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣០៨២៣០នាក់ហើយ ជាសះស្បើយវិញ ចំនួន២៣៦១៤៩នាក់។ រីឯចំនួនមនុស្សស្លាប់បានកើនដល់ ២៤៦២នាក់ហើយ៕