Category: ព័ត៌មានអន្តរជាតិ

  • វៀតណាម​បាន​វ៉ាក់សាំង​ ​As​t​raze​n​e​ca​ ​ជិត​១​លាន​ដូ​ស​ទៀត​

    វៀតណាម​បាន​វ៉ាក់សាំង​ ​As​t​raze​n​e​ca​ ​ជិត​១​លាន​ដូ​ស​ទៀត​

    វៀតណាម​ទទួល​បាន​វ៉ាក់សាំង​ ​As​t​raze​n​e​ca​ ​ចំនួនជា​ង​៩​៨​ម៉ឺន​ដូ​ស​បន្ថែម​ទៀត​ ​ត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​វៀតណាម​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​៩​ ​កក្កដា​ ​២​០​២​១​ ​តាមរយៈ​កិច្ចព្រមព្រៀង​ទិញ​ផង​ ​និង​ជំនួយបរទេស​ផង​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​។​ ​ប្រភព​បន្ត​ថា​ ​ក្នុងចំណោម​នេះ​ ​មាន​៥​៨​ម៉ឺន​ដូ​ស​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​បញ្ជាទិញ​៣​០​លាន​ដូ​ស​ ​ខណៈ​ជាង​៤​០​ម៉ឺន​ដូ​ស​ទៀត​ ​គឺជា​ជំនួយ​របស់​ជប៉ុន​។​ ​មកទល់​ពេលនេះ​ ​វ៉ាក់សាំង​ ​As​t​raze​n​e​ca​ ​ប្រមាណ​៥​.​៥​លាន​ដូ​សត្រូវ​បន​បញ្ជូន​ទៅ​វៀតណាម​ ​តាមរយៈ​កុងត្រា​ទិញ​ផង​ ​និង​ ​យន្ត​ការ​កូ​វ៉ា​ក់​ផង​។​ ​វៀតណាម​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ​តាំងពី​ខែ​មីនា​ ​ដោយ​បាន​ចាក់​ជូន​ពលរដ្ឋ​ជាង​៣​លាន​៩​សែន​នាក់​ហើយ​ ​ប៉ុន្តែ​អ្នកទទួល​ដូ​ស​ទី​២​ ​មាន​២​៤​៩​០​០​០​នាក់​៕​

  • ស្ងាត់ៗ ភូមាឆ្លង​កូ​វី​ដ​លើស​១​៨​ម៉ឺន​នាក់​ហើយ​

    ស្ងាត់ៗ ភូមាឆ្លង​កូ​វី​ដ​លើស​១​៨​ម៉ឺន​នាក់​ហើយ​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​៩​ ​កក្កដា​ថា​ ​ចំនួន​មនុស្ស​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កើន​ដល់​ ​១​៨​ម៉ឺន​៥​៥​នាក់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ទី​៨​ ​កក្កដា​។​ ​កំណើន​ខ្លាំង​នេះ​បាន​កើតមាន​ ​ក្រោយ​ក្រសួងសុខាភិបាល​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ជាង​៤​ពាន់​នាក់​ ​ក្នុង​ពេល​២​៤​ម៉ោង​។​ ​អ្នក​ស្លាប់​មាន​៥​១​នាក់​ទៀត​ ​ធ្វើឲ្យ​អ្នក​ស្លាប់​កើន​ដល់​ ​៣​៦​២​១​នាក់​ហើយ​ ​នៅ​ភូមា​។​ ​ក្នុងចំណោម​ជាង​១​៨​ម៉ឺន​នាក់​ ​ភូមា​ក៏បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​១​៤​២​៣​៩​នាក់​ ​ខណៈ​ដែល​មនុស្ស​ជិត​៣​លាន​នាក់​ត្រូវ​បាន​តេ​ស្ត​សំណាក​៕​​

  • កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX គ្រោងផ្តល់វ៉ាក់សាំង Covid-19 អោយបាន៥២០លានដូសទៅទ្វីបអាហ្វ្រិក​នៅឆ្នាំ២០២១នេះ(មានវីដេ)

    កម្មវិធីចែកចាយវ៉ាក់សាំងសកល  COVAX គ្រោងផ្តល់វ៉ាក់សាំង Covid-19 អោយបាន៥២០លានដូសទៅទ្វីបអាហ្វ្រិក​នៅឆ្នាំ២០២១នេះ(មានវីដេ)
  • ការសិក្សាមួយនៅប្រេស៊ីលបង្ហាញថា វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពទាបប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Gamma(មានវីដេអូ)

    ការសិក្សាមួយនៅប្រេស៊ីលបង្ហាញថា វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពទាបប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Gamma(មានវីដេអូ)
  • ក្រុមហ៊ុន Pfizer គ្រោងស្នើសុំការអនុញ្ញាតពីអាជ្ញាធរសុខា​ភិបាល​អាមេរិក ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ខណៈវីរុសបម្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង(មានវីដេអូ)

    ក្រុមហ៊ុន Pfizer គ្រោងស្នើសុំការអនុញ្ញាតពីអាជ្ញាធរសុខា​ភិបាល​អាមេរិក ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ខណៈវីរុសបម្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង(មានវីដេអូ)
  • ថៃប្រកាសពីវិធានការបិទខ្ទប់ហើយ ក្រោយឆ្លងជិត១ម៉ឺននាក់ ត្រឹម១ថ្ងៃ

    ថៃប្រកាសពីវិធានការបិទខ្ទប់ហើយ ក្រោយឆ្លងជិត១ម៉ឺននាក់ ត្រឹម១ថ្ងៃ

    នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានដាក់ចេញវិធានការបិទខ្ទប់ តាមផ្នែកហើយ ក្រោយឆ្លងជិត១ម៉ឺននាក់ កាលពីម្សិលមិញ ប្រកាសឲ្យដឹង នាថ្ងៃទី៩ កក្កដានេះ។ វិធានការរួមមាន៖  ធ្វើការពីផ្ទះ, គ្មានការធ្វើដំណើរដែលមិនចាំបាច់លើកលែងតែទិញអាហារ និងស្វែងរកសេវាថែទាំសុខភាព, មិនឱ្យចាកចេញពីផ្ទះនៅចន្លោះម៉ោង ១០យប់ ដល់ ៤ ព្រឹក, ការដើរតាម Shopping Mall ត្រូវបិទ ប៉ុន្តែផ្សារទំនើបនិងផ្សារទូទៅបើកធម្មតា។ ការបិទខ្ទប់ ចាប់ផ្តើមនៅថ្ងៃស្អែក ទី១០ ខែកក្កដា ឆ្នាំ២០២១ និងមានរយៈពេល ១៤ ថ្ងៃ៕

  • ថៃរកឃើញករណីឆ្លង Covid-19 ថ្មីៗចំនួន៩,២៧៦ករណី និងស្លាប់​៧២នាក់បន្ថែមទៀត នៅព្រឹកថ្ងៃសុក្រនេះ(មានវីដេអូ)

    ថៃរកឃើញករណីឆ្លង Covid-19 ថ្មីៗចំនួន៩,២៧៦ករណី និងស្លាប់​៧២នាក់បន្ថែមទៀត នៅព្រឹកថ្ងៃសុក្រនេះ(មានវីដេអូ)
  • ក្រុមហ៊ុន Pfizer គ្រោងស្នើសុំការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ខណៈវីរុសបម្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង

    ក្រុមហ៊ុន Pfizer គ្រោងស្នើសុំការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិក ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ខណៈវីរុសបម្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង

    អាមេរិក៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Pfizer និយាយថា Pfizer មានផែនការស្នើសុំការអនុញ្ញាតពីអាជ្ញាធរនិយតករអាមេរិក ដើម្បីអាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩របស់ខ្លួនសម្រាប់ដូសទី៣ នៅខែក្រោយនេះ ។ ការលើកឡើងខាងលើនេះរបស់ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer លោក មីកែល ដូលស្ទែន (Mikael Dolsten) ត្រូវបានធ្វើឡើងដោយផ្អែកលើភស្តុតាងនៃហានិភ័យ ក្នុងការឆ្លងវីរុស COVID-19 កើតមានសាជាថ្មី ក្រោយការចាក់វ៉ាក់សាំងគ្រប់ដូសបាន០៦ខែ និងដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ ទោះជាយ៉ាងណា រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) និងមជ្ឈ មណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពលរដ្ឋអាមេរិកទាំងឡាំយណាដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ពេញលេញហើយនោះ (ពីរដូស) មិនចាំបាច់ត្រូវទៅចាក់ដូសទី៣ទៀតទេនៅក្នុងពេលនេះ ៕ ប្រភព៖ CNA

  • ការសិក្សាមួយនៅប្រេស៊ីលបញ្ជាក់ថា វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពទាបប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Gamma

    ការសិក្សាមួយនៅប្រេស៊ីលបញ្ជាក់ថា វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពទាបប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Gamma

    ប្រេស៊ីល៖ ការសិក្សាមួយបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនចិន Sinovac ដែលជាគន្លឹះដ៏សំខាន់មួយសម្រាប់ប្រទេសប្រេស៊ីល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ ត្រូវបានរកឃើញថា មានប្រសិទ្ធទាបដើម្បីប្រឆាំងនឹងវីរុសបម្លែងថ្មី Gamma ដែលមានប្រភពដើមនៅប្រទេសអាមេរិកខាងត្បូង ។ ក្រុមស្រាវជ្រាវបានរកឃើញថា អង្គបដិប្រាណបង្កើតឡើងដោយវ៉ាក់សាំង បានធ្វើការមិនសូវល្អប្រសើរទេ ក្នុងការប្រឆាំងនឹងវីរុសបម្លែងថ្មី បើធៀបនឹងវីរុសកូវីដ១៩ទម្រង់ដើម ខណៈដែលវីរុសបម្លែងថ្មី Gamma ក៏អាចឆ្លងដល់មនុស្សដែលធ្លាប់ឆ្លងវីរុសនេះម្តងទៀតផងដែរ ។ អ្នកស្រាវជ្រាវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមត្ថភាពរបស់វីរុសបម្លែងថ្មី Gamma ដើម្បីគេចពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ សូម្បីតែចំពោះមនុស្សដែលបានចាក់ថ្នាំបង្ការរោគ បានបង្ហាញថា វីរុសនេះអាចឆ្លងរាលដាលយ៉ាងខ្លាំង ចំពោះអ្នកដែលចាក់វ៉ាក់សាំងហើយ រឹសូម្បីតែនៅក្នុងតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ៕ ប្រភព៖ CNA

  • កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX គ្រោងផ្តល់វ៉ាក់សាំង Covid-19 អោយបាន៥២០លានដូសទៅទ្វីបអាហ្វ្រិកនៅឆ្នាំ២០២១នេះ

    កម្មវិធីចែកចាយវ៉ាក់សាំងសកល  COVAX គ្រោងផ្តល់វ៉ាក់សាំង Covid-19 អោយបាន៥២០លានដូសទៅទ្វីបអាហ្វ្រិកនៅឆ្នាំ២០២១នេះ

    បរទេស៖ កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​សកល COVAX របស់អង្គការសុខភាពពិភពលោក (WHO) ​នឹង​​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩អោយ​បាន​​ចំនួន​៥២០​លាន​ដូស​ទៅ​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​ឆ្នាំ២០២១ ។ នាយក​គ្រប់​គ្រង​គម្រោង COVAX លោកស្រី Aurelia Nguyen បាន​ប្រាប់​សន្និ​សីទ​សារព័ត៌មាន​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ប្រចាំ​តំបន់​អាហ្វ្រិក​ថា មកទល់​ពេល​នេះ គម្រោង COVAX ទើប​តែ​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​បាន​ចំនួន​២៥​លាន​ដូស​ប៉ុណ្ណោះ ​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ចំនួន​៤៤ ។ គម្រោងមិនសប្បាយចិត្ត​នឹង​ដំណើរ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ថា ការ​ផ្គត់​ផ្គង់​នឹង​បង្កើន​ចាប់​ពី​ខែ​កញ្ញាខាងមុខនេះ ។ លោកស្រីបន្ថែមថា ផែន​ការ​ផ្គត់​ផ្គង់​ត្រូវ​បាន​ពន្យា​ពេលផ្នែក​ខ្លះ​ដោយ​សារប្រទេស​ឥណ្ឌា​បាន​រឹត​ត្បិត​ក្នុង​ការនាំ​ចេញវ៉ាក់សាំង​​ដែល​បាន​រាំង​ស្ទះ​ដល់​គម្រោង ​​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ពី​វិទ្យាស្ថានឥណ្ឌា​ Serum ដែល​ជា​ស្ថាប័ន​ផលិត​វ៉ាក់សាំង​បំផុត​មួយ​ក្នុង​ពិភព​លោក​ ដែល​កំពុង​ផលិត​វ៉ាក់សាំង AstraZeneca ។ លោក Nguyen បាន​អោយ​ដឹងទៀត​ថា COVAX បាន​កំពុង​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ឥណ្ឌា និង​វិទ្យាស្ថានឥណ្ឌា Serum ដើម្បី​បន្ត​ទទួល​បានវ៉ាក់សាំង​នៅ​​​ឆ្នាំ​នេះ បើ​ទោះ​ជា​ស្ថានភាព​ប្រែ​ប្រួល​ក៏​ដោយ ។ នៅ​ត្រឹម​បំណាច់​ឆមាស​ទី​១ ឆ្នាំ​២០២២ គម្រោង COVAX ​​នឹង​បង្កើន​ការ​ផ្គត់​ផ្គង់​ឲ្យ​បាន​ជិត​៨៥០​លាន​ដូសទៅ​ទ្វីប​អាហ្វ្រិក ​ដែល​ជា​កន្លែង​មាន​អត្រាវ៉ាក់សាំង​ទាប​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ៕ ប្រភព៖ Reuters