Category: ព័ត៌មានអន្តរជាតិ

  • មេដឹកនាំស្ដីទីហៃទីស្នើសុំទ័ពពីសហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតីខ្លួនត្រូវគេធ្វើឃាត

    មេដឹកនាំស្ដីទីហៃទីស្នើសុំទ័ពពីសហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតីខ្លួនត្រូវគេធ្វើឃាត

    ផត-អូ-ព្រីនស៍៖​ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​ប្រទេស​ហៃទី​ ​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហ​​ប្រជា​ជាតិ​ដាក់​ពង្រាយ​កង​ទ័ព​ដើម្បី​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​ ខណៈ​ដែល​ខ្លួន​ព្យាយាម​ធ្វើ​ឱ្យ​ប្រទេស​មាន​ស្ថេរភាព​ និង​ត្រៀម​រៀប​ចំ​​ការ​បោះឆ្នោត​ បន្ទាប់​ពី​ប្រធានាធិបតី​​លោក ​Jovenel Moïse វ័យ ៥៣​ ឆ្នាំ​ ​ត្រូវ​បាន​ធ្វើ​ឃាត​កាល​ពី​សប្ដាហ៍​មុន​។​ ​​សំណើ​រ​សុំ​ការ​គាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​បាន​រំ​ឭក​​ពី​រឿង​ដែល​​កើត​ឡើង​នៅ​​ប្រទេស​ហៃទី​ក្នុង​ឆ្នាំ ​១៩១៥ ​នៅ​ពេល​​ហ្វូង​មនុស្ស​​បាន​អូស​ប្រធានាធិបតី​លោក ​Vilbrun ​Guillaume ​Sam​ ដោយ​កំហឹង​ចេញ​ពី​ស្ថាន​ទូត​បារាំង​ហើយ​វាយ​លោក​រហូត​ដល់​ស្លាប់​។​ ជា​ការ​ឆ្លើយ​តប​ ​ប្រធានាធិបតី​អាមេរិក​លោក ​Woodrow ​Wilson​ នៅ​ពេល​នោះ​បាន​បញ្ជូន​កង​ម៉ារីន​ទៅ​ប្រទេស​នេះ​​ ដើម្បី​ផ្តល់​យុត្តិកម្ម​ដល់​យោធា​អាមេរិក​​កាន់​កាប់​ជិត​ពីរ​ទសវត្ស​ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​បញ្ចៀស​ភាព​អនាធិបតេយ្យ​។​ ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Associated Press ​​លោក​ Mathias​ Pierre​ ​រដ្ឋ​មន្រ្តី​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​​ហៃទី​ បាន​​និយាយ​​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ​១០ ​កក្កដា​ ថា​កម្លាំង​ប៉ូលីស​ក្នុង​តំបន់​ខ្សោយ​ និង​ខ្វះ​ធន​ធាន​។ ​លោក​និយាយ​ថា​៖​ «​យើង​មិន​សុំ​ឱ្យ​(អាមេរិក)​​​ មក​គ្រប់​គ្រង​លើ​ប្រទេសនោះ​​ទេ​។​ យើង​គ្រាន់​តែ​ស្នើ​សុំ​ជំនួយ​ទ័ព​តូច​មួយ​ដើម្បី​ជួយ​យើង​ប៉ុណ្ណោះ​។​ ខ្ញុំ​គិត​ថា​ដោយ​សារ​តែ​យើង​ខ្សោយ​ ទើប​យើង​ត្រូវ​ការ​អ្នក​ជិត​ខាង​​ជួយ​»​។​ ​កាល​ពី​ថ្ងៃ​សៅរ៍​ មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​របស់​លោក ​Biden​ លើក​ឡើង​​ថា​ សហរដ្ឋ​អាមេរិក​មិន​មាន​ផែនការ​ផ្តល់​ជំនួយ​យោធា​នៅ​ពេល​នេះ​ទេ​ ។​ មន្ត្រី​​ដែល​​សុំ​អត្ថាធិប្បាយ​​​ជា​អនាមិក​ដដែល ​បាន​និយាយ​ថា​ រដ្ឋបាល​របស់​ខ្លួន​នឹង​បញ្ជូន​ភ្នាក់ងារ​ជាន់​ខ្ពស់​របស់…

  • ប្រទេសចំនួន ២១ សម្ដែងការព្រួយបារម្ភខ្ពស់លើសេរីភាពសារព័ត៌មាននៅហុងកុង

    ប្រទេសចំនួន ២១ សម្ដែងការព្រួយបារម្ភខ្ពស់លើសេរីភាពសារព័ត៌មាននៅហុងកុង

    ឡុងដ៍​៖​ ​ជប៉ុន​ អង់គ្លេស ​និង​ប្រទេស​ចំនួន​ ១៩​ ផ្សេង​ទៀត​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​​ ​ទី​០៩​ កក្កដា​​ រិះគន់​សកម្មភាព​ថ្មីៗ​​ប្រឆាំង​នឹង​បណ្តាញ​សារព័ត៌មាន​ហុងកុង​ ហើយ​និយាយ​ថា​ខ្លួន​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ច្បាប់​ថ្មី​ដែល​អាច​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដើម្បី​កាត់​បន្ថយ​កា​ររិះគន់​​រដ្ឋាភិបាល​។​ ​សេចក្ដី​ថ្លែងការណ៍​ដែល​រៀបចំ​​ដោយ​ប្រទេស​ធំ​ៗ​ផ្សេង​ទៀត​ រួម​មាន​អូស្រ្តាលី​ កាណាដា ​បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី​ និង​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ពី​កង្វល់​នៃ​ការ​បិទ​កាសែត​ហុងកុងឈ្មោះ​​ Apple​ Daily ​និង​ការ​ចាប់​ខ្លួន​បុគ្គលិក​របស់​ស្ថាប័ន​នេះ​តាម​វិធានការ​ផ្លូវ​ច្បាប់​ថ្មីៗ​​ពី​សំណាក់​អាជ្ញាធរ​ហុងកុង​ ដោយ​​ហៅ​ថា​ជា​ការ​ឆ្លើយ​តប​​នៃ​ការ​កើន​ឡើង​ការ​«​ប្រឆាំង​នឹង​​ការ​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។​ ​ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​ចិន​ដី​គោក​ក៏​ដូច​ជា​ហុងកុង​ គោរព​ និង​​លើក​ស្ទួយ​សិទ្ធិ​ដ៏​សំខាន់​​ៗ​ស្រប​តាម​កាតព្វកិច្ច​ច្បាប់​អន្តរជាតិ​ផង​នោះ ​សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​និយាយ​ថា​៖​ «​ការ​ប្រើប្រាស់​ច្បាប់​សន្តិ​សុខជាតិ​ ក្នុង​ការ​បង្ក្រាប​សារ​ព័ត៌មាន​ជា​ជំហាន​ធ្ងន់ធ្ងរ​ និង​អវិជ្ជមាន​ ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កម្រិត​ស្វ័យភាព​ខ្ពស់​​ ​សិទ្ធិ ​និង​សេរីភាព​របស់​ប្រជាជន​នៅ​ហុងកុង​»​។​ កាល​ពី​ឆ្នាំ ​២០២០ ​រដ្ឋាភិបាល​ចិន​​បាន​ណែនាំ​​ច្បាប់​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ច្បាប់​សន្តិសុខ​ជាតិ​  បង្កើត​ឡើង​ដើម្បី​បង្ក្រាប​នូវ​អ្វី​ដែល​ខ្លួន​យល់​ថា​ជា​សកម្មភាព​វិទ្ធង្សនា​។​ យ៉ាង​ណា​មិញ​ ក្រោម​គោល​នយោបាយ​ «​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​»​ របស់​​ចិន​ អតីត​ដែនដី​អាណានិគម​អង់គ្លេស​កោះ​​ហុងកុង​​ ធ្លាប់​ត្រូវ​បាន​គេ​សន្យា​ថា​​ នឹង​ទទួល​បាន​សិទ្ធិ​​ សេរីភាព​ពាក់​កណ្តាល​ស្វ័យភាព​តំបន់​​រយៈ​ពេល​ ៥០​ ឆ្នាំ ​បន្ទាប់​ពី​ត្រូវ​បាន​ប្រគល់​ឱ្យ​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ​​ក្នុង​ឆ្នាំ ​១៩៩៧​។ ប្រភព៖ Kyodo News

  • តុលាការកាណាដាបដិសេធសំណើររបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei

    តុលាការកាណាដាបដិសេធសំណើររបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei

    កាលពីថ្ងៃសៅរ៍ ទី៩ កក្កដា តុលាការកាណាដាបានបដិសេធសំណើរបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies ក្នុងការបញ្ជូនភស្តុតាងថ្មីទៅក្នុងសវនាការបត្យាប័នរបស់លោកស្រី។ តាមការស្រង់សម្តីរបស់សារព័ត៌មាន​ Reuters ប្រធានផ្នែកយុត្តិធម៍នៃតុលាការកំពូល លោកស្រី Heather Holmes បាននិយាយកាលពីថ្ងៃទី ៨ កក្កដាថា សំណើររបស់លោកស្រី Meng Wanzhou ត្រូវបានបដិសេធ។ គួរបញ្ជាក់ផងដែរថា កាណាដាបានចាប់ខ្លួនលោកស្រី Meng Wanzhou ​ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅឯអាកាសយានដ្ឋាន Vancouver កាលពីឆ្នាំ ២០១៨ តាមសំណើរបស់សហរដ្ឋអាមេរិកដែលចង់ឲ្យលោកស្រីធ្វើបត្យាប័នប្រឈមនឹងការចោទប្រកាន់ពីបទឆបោក។ សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ថា បានប្រើក្រុមហ៊ុនហុងកុងមួយដើម្បីលក់ឧបករណ៍ទៅឱ្យអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អាមេរិកបានចោទប្រកាន់លោកស្រី Meng ថាបានបំភាន់ធនាគារ HSBC អំពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសអ៊ីរ៉ង់។ ឯកសារមេធាវីលោកស្រី Meng បានស្នើរធ្វើជាភស្តុតាងរួមមាន បណ្តាញអ៊ីម៉ែល និងសៀវភៅបញ្ជីរបស់ក្រុមហ៊ុនរបស់លោកស្រី។ ប្រភព៖ washingtonpost

  • ក្រុមប្រទេស G-20 គាំទ្រកំណែទម្រង់ប្រព័ន្ធពន្ធលើសាជីវកម្មអន្តរជាតិ

    ក្រុមប្រទេស G-20 គាំទ្រកំណែទម្រង់ប្រព័ន្ធពន្ធលើសាជីវកម្មអន្តរជាតិ

    ក្រុម​ប្រទេស​សេដ្ឋកិច្ច​លំដាប់​កំពូល​ទាំង ២០ ឬ ហៅ​កាត់​ថា​ក្រុម​ប្រទេស G-20 បាន​គាំទ្រ​​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធ​សាជីវកម្ម​ពិភពលោក​ ដែល​ដាក់​ចេញ​ដោយ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (OECD) នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​នៃ​ G-20 ​ធ្វើ​ឡើង​រយៈពេល ២ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី៩ និង​ថ្ងៃ​ទី១០ ខែ​កក្កដា នៅ​ឯ​​ទីក្រុង​ពាណិជ្ជកម្ម​បុរាណ Venice ប្រទេស​អ៊ីតាលី​។ ប្រទេស G-20 ជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​នៅ​ក្នុង​ពិភពលោក ដោយ​ ២០ប្រទេស​នេះ​បូក​បញ្ចូល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ប្រមាណ ៨០% នៃ​ GDP ពិភពលោក និង​មាន​ពាណិជ្ជកម្ម​ស្មើ​នឹង​ ៧៥%​ នៃ​​ពិភពលោក។ កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ​គឺ​ជា​កិច្ច​ប្រជុំ​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​លើក​ដំបូង​រវាង​រដ្ឋមន្ត្រី​សមាជិក​ G20 ចាប់​តាំង​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មាន​រដ្ឋមន្ត្រី​ខ្លះ​ដូច​ជា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន​លោក Liu Kun បាន​ចូល​រួម​តាម​ប្រព័ន្ធ​វីដេអូ។ ​ក្រោយ​ពី​ប្រជុំ​បាន​បញ្ចប់​ ក្រុម​រដ្ឋមន្ត្រី និង​ទេសាភិបាល​ធនាគារ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ប្រវែង ៦ ទំព័រ​ ដែល​និយាយ​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​យុត្តិនាការ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ផង​ដែរ។ តាម​រយៈ​សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ខាង​លើ​នេះ ក្រុម​ប្រទេស​ G-20 បាន​ប្រកាស​ពី​ការ​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់​ៗ​នៃ កិច្ចព្រមព្រៀង​ថ្មី​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​របស់​អង្គការ…

  • Biden ជំរុញឱ្យ Putin ចាត់វិធានការបញ្ឈប់ការវាយប្រហារតាមអ៊ីនធឺណេតពីរុស្ស៊ី

    Biden ជំរុញឱ្យ Putin ចាត់វិធានការបញ្ឈប់ការវាយប្រហារតាមអ៊ីនធឺណេតពីរុស្ស៊ី

    វ៉ាស៊ីនតោន​៖ ​​សេតវិមាន​ថ្លែង​ថា ​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​កាល​ពី​ថ្ងៃ​សុក្រ​ទី​០៩ ​កក្កដា​ បាន​ជំរុញ​ឱ្យ​សមភាគី​រុស្ស៊ី​លោក​ Vladimir​ Putin​ ចាត់​វិធានការ​​ទប់ស្កាត់​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ប្រឆាំង​នឹង​អង្គភាព​សហរដ្ឋ​អាមេរិក​ពីសំណាក់​​ប្រទេស​រុស្ស៊ី។​​ ​ក្នុង​កិច្ច​សន្ទនា​រយៈពេល​មួយ​ម៉ោង​តាម​ទូរស័ព្ទជាមួយ​លោក Putin​ ​ លោក ​Biden ​បាន​បញ្ជាក់​ពី​តម្រូវការ​ឱ្យ​រុស្ស៊ី​​ចាត់​វិធានការ​ដើម្បី​រំខាន​ដល់​ក្រុម​អ្នក​វាយ​ប្រហារ​ Ransomware ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​និង​បាន​សង្កត់​ធ្ងន់​ និង​ប្តេជ្ញា​ថា​នឹង​បន្តការ​ចូលរួម​លើ​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​ក្រុម​នេះ​។​ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​ថា ​រដ្ឋបាល​របស់​លោក​ «​នឹង​ចាត់​វិធានការ​ចាំបាច់​ណាមួយ​» ​ដើម្បី​ការពារ​ប្រជាជន​អាមេរិក​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រទេស​នៅ​ចំពោះ​មុខ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​។​ ​កិច្ច​សន្ទនា​រវាង​មេដឹក​នាំ​កំពូល​ទាំង​ពីរ​ បាន​ធ្វើ​ឡើង​​ក្រោយ​ពី​ជំនួបផ្ទាល់​មុខគ្នា​នៅ​ក្រុង​ហ្ស៊ឺណែវ​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​។ ​លោក​ Biden ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​បន្ទាប់​ពី​កិច្ច​សន្ទនា​នេះ​ថា​ មេដឹក​នាំ​ទាំង​ពីរ​បាន​បង្កើត​មធ្យោបាយ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ​ ដើម្បី​ពិភាក្សា​អំពី​ព្រឹត្តិការណ៍​ដែល​ជះឥទ្ធិពល​ដល់​ប្រទេស​រៀង​ៗ​ខ្លួន​។​ ​លោក ​Biden​ ​ប្រាប់​លោក​ Putin​ ​ថា៖​​ «​ការ​វាយ​លុក​តាម​អ៊ីនធឺណេត​ដោយ​ឧក្រិដ្ឋជន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី ​​បាន​ជះឥទ្ធិពល​ដល់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភព​លោក​»​។​ ​យ៉ាង​ណា​មិញ​ សេចក្តី​ថ្លែងការណ៍​មួយ​ពី​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា​ លោក​ Putin​ បាន​ប្រាប់​លោក ​Biden​ ថា​​រុស្ស៊ី​ «​មិន​បាន​ទទួល​សំណើ​ណាមួយ​ពី​ក្រសួង​ពាក់ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ខែ​ចុង​ក្រោយ​នេះ​ទេ​ បើ​ទោះ​បី​ជា​ភាគី​រុស្ស៊ី​ត្រៀម​ខ្លួន​បញ្ឈប់​ឧក្រិដ្ឋកម្ម​ក្នុង​វិស័យ​ព័ត៌មាន​​​​ក៏​ដោយ​»​។​ ​កាល​ពី​ខែ​ឧសភា​ក្រុមឧ​ក្រិដ្ឋជន​តាម​អ៊ិនធឺណេត ​DarkSide​ ​មាន​ប្រតិបត្តិការ​ពី​ប្រទេស​រុស្ស៊ី​ បាន​បង្កក​ប្រតិបត្តិការ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ​ Colonial ​Pipeline​…

  • ៣ថ្ងៃជាប់គ្នាហើយ ដែលថៃឆ្លងកូវីដប្រចាំថ្ងៃ ជិត១ម៉ឺននាក់

    ៣ថ្ងៃជាប់គ្នាហើយ ដែលថៃឆ្លងកូវីដប្រចាំថ្ងៃ ជិត១ម៉ឺននាក់

    ក្រសួងសុខាភិបាលប្រទេសថៃ នាព្រឹកថ្ងៃអាទិត្យ ទី១១ កក្កដា ២០២១នេះ បានឲ្យដឹងថា ២៤ម៉ោងចុងក្រោយមកនេះ ថៃមានឆ្លងកូវីដ១៩ ចំនួន ៩៥៣៩នាក់ទៀត និងស្លាប់៨៦នាក់ នេះបើតាមការចេញផ្សាយរបស់ The Nation។ ជាការកត់សម្គាល់ មានរយៈពេល ៣ថ្ងៃជាប់ៗគ្នាហើយ ថៃឆ្លងប្រចាំថ្ងៃ ជិត១ម៉ឺននាក់។ រីឯ មនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ នៅថៃ ស្លាប់ប្រចាំថ្ងៃ ចន្លោះពី៧០ទៅជាង៩០នាក់៕

  • អាមេរិកដឹកជំនួយ Moderna ២លានដូស ដល់វៀតណាមហើយ

    អាមេរិកដឹកជំនួយ Moderna ២លានដូស ដល់វៀតណាមហើយ

    វ៉ាក់សាំង Moderna ដែលអាមេរិកផ្តល់ជូនវៀតណាម ជំនួយគ្មានសំណង ចំនួន២លានដូសត្រូវបានបញ្ជូនដល់ក្រុងហាណូយហើយ កាលពីព្រឹកថ្ងៃទី១០ កក្កដានេះ។ នេះគឺជាផ្នែកមួយនៃការបរិច្ចាគរបស់អាមេរិកទៅបណ្តាប្រទេសផ្សេងៗ ដែលត្រូវបានសន្យាដោយ លោកប្រធានាធិបតី ចូ បៃឌិន ដល់ទៅចំនួន៨០លានដូស៕

  • អាមេរិក៖ គ្រូបង្រៀន សិស្សមិនបាច់ពាក់ម៉ាសទៀតទេ បើចាក់វ៉ាក់សាំងរួច

    អាមេរិក៖ គ្រូបង្រៀន សិស្សមិនបាច់ពាក់ម៉ាសទៀតទេ បើចាក់វ៉ាក់សាំងរួច

    គ្រូបង្រៀន និងសិស្សសាលាដែលបានចាក់វ៉ាក់សាំងរួច មិនចាំបាច់ពាក់ម៉ាសទេ ពេលចូលក្នុងអគារសាលា នេះបើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងអាមេរិកហៅកាត់ថា CDC នាថ្ងៃសុក្រទី១០ កក្កដា ២០២១នេះ។ ការបន្ធូរបន្ថយនេះបានកើតមានឡើងក្នុងពេលមានយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ដោយកុមារវ័យ១២ឆ្នាំ ក៏ចាក់ដែរ ហើយក៏ស្របពេលចំនួនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ព្រោះកូវីដ១៩ ធ្លាក់ចុះច្រើន៕ ប្រភពពី CGTN

  • លោក ចូ បៃដិន និងលោក វ្លាឌីមៀ ពូទីន ពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីបញ្ហាប្រទេសស៊ីរី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត

    លោក ចូ បៃដិន និងលោក វ្លាឌីមៀ ពូទីន ពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីបញ្ហាប្រទេសស៊ីរី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក ចូ បៃដិន ដោយនាឱកាសនោះ មេដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាពាក់ព័ន្ធនឹងស្ថានភាពនៅស៊ីរី និងបញ្ហាសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត ។ បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង លោក ពូទីន និងលោក បៃដិន បានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនារបស់ពួកលោក នៅក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត ។ លោក ពូទីន បានកត់សម្គាល់ថា ទោះបីរុស្ស៊ីមានឆន្ទៈធ្វើសហប្រតិបត្តិការលើការបង្ក្រាបតាមអ៊ិនធើណិត ជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ភាគីរុស្ស៊ីមិនបានទទួលសំណើលើបញ្ហានេះទេ ។ វិមានក្រឹមឡាំងនិយាយថា កិច្ចសហប្រតិបត្តិការនេះ គួរតែត្រូវបានអនុវត្តដោយប្រើបណ្តាញជំនាញសម្រាប់ការផ្លាស់ប្តូរទិន្នន័យរវាងទីភ្នាក់ងាររដ្ឋាភិបាល ដែលមានការអនុញ្ញាតក្នុងក្របខណ្ឌ នៃយន្តការច្បាប់ទ្វេភាគី ក៏ដូចជាការអនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់អន្តរជាតិ ។ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាទៅលើស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសស៊ីរី និង ការខិតខំប្រឹងប្រែងរួមគ្នារវាងសហរដ្ឋអាមេរិក-រុស្ស៊ីទៅលើបញ្ហានេះនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ នេះបើតាមសេចក្តីថ្លែងការណ៍ ៕ ប្រភព៖ ស៊ីនហួរ

  • សហរដ្ឋអាមេរិក និងបារាំងព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការកងកម្លាំងពិសេស

    សហរដ្ឋអាមេរិក និងបារាំងព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការកងកម្លាំងពិសេស

    អាមេរិក៖ ប្រមុខការពារជាតិអាមេរិក និងបារាំងបានចុះហត្ថលេខាលើ “ផែនទីចង្អុលផ្លូវថ្មីមួយ” ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រតិបត្តិការពិសេសរបស់ប្រទេសទាំងពីរនៅថ្ងៃសុក្រនេះ​ ខណៈអាមេរិក និងបារាំងកំពុងព្យាយាមកសាងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងមិនមែនរដ្ឋ ដូចជាក្រុមភេវរករអាល់ កៃដា និងក្រុមរដ្ឋឥស្លាមជាដើម ។ រដ្ឋមន្រ្តីការពារជាតិបារាំងលោកស្រី Florence Parly បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឯមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិក រួមជាមួយនឹងសមភាគីអាមេរិករបស់លោកស្រី គឺលោក Lloyd Austin ខណៈដំណើរទស្សនកិច្ចរបស់លោកស្រី Parly បានកើតមានឡើងចំពេលដែលសហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន ហើយបារាំងក៏បានកាត់បន្ថយប្រតិ បត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេវករនៅតំបន់ Sahel នៃទ្វីបអាហ្វ្រិកផងដែរ ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកវរសេនីយ៍ទោ Anton Semelroth បានហៅ “ផែនទីចង្អុលផ្លូវថ្មីមួយ” ថា ជា “សេចក្តីថ្លែងការណ៍អំពីចេតនាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រតិបត្តិការពិសេស” ។ លោកបន្ថែមថា​ មិនមានការផ្តោតសំខាន់ជាក់លាក់នៅក្នុងតំបន់នៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែប្រទេសទាំងពីរត្រូវបានគេដឹងថា កំពុងស្វែងរកមធ្យោបាយសម្រាប់សម្ព័ន្ធមិត្ត ដើម្បីបន្តធ្វើការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីស្លាមជីហាដ បើទោះបីជាពួកគេកាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួននៅអាហ្វ្រិក អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានក៏ដោយ ៕ ប្រភព៖ CNA