Category: ព័ត៌មានអន្តរជាតិ

  • អំពើហឹង្សានៅអាហ្រ្វិកខាងត្បូង បានរាលដាលដល់ទីក្រុង ក្រោយមានការដាក់ពន្ធនាគារអតីតប្រធានាធីបតី

    អំពើហឹង្សានៅអាហ្រ្វិកខាងត្បូង បានរាលដាលដល់ទីក្រុង ក្រោយមានការដាក់ពន្ធនាគារអតីតប្រធានាធីបតី

    ភាព​វឹក​វរ និង​អំពើ​អាណាធិបតេយ្យ​ ដោយ​ក្រុម​បាតុករ​​ប្រដាប់អាវុធ​ រីករាល​ដាល​​ពាស​ពេញ​ទីក្រុង​ Johannesburg កាលពីថ្ងៃ អាទិត្យ ខណៈ​អំពើហឹង្សា​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ ក្រោយ​ អតីតប្រធានាធីបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma  ជាប់​​ពន្ធ​​នា​គារ​។ ភាពចលាចលនេះ ត្រូវបានគេផ្តោតជា​សំខាន់នៅក្នុងខេត្តកំណើតរ​បស់ហ្សូម៉ាគឺ ​Kwa Zulu-Natal (KZN) ដែលជាកន្លែង ដែល​រូបលោក​បានចាប់ផ្តើមទទួលការ​កាត់ទោសចំនួន​ ១៥ ខែ ពី​បទ​មើលងាយ​តុលា​ការនៅយប់​ថ្ងៃពុ​ធ​។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង​បច្ចុប្បន្ន​ លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃ អាទិត្យ ថា ​អំ​ពើហឹង្សានេះ​មិន​មាន​គោល​បំណង​ពិត​ប្រាកដ​ទេ  ហើយវាបាន​ និង​កំពុងធ្វើ​ឱ្យ​ខូចខាតដល់កិច្ចខិត​ខំប្រឹ​ងប្រែង​ ដើម្បី​ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ទៀតផង​។ ការផ្តន្ទាទោស និងដាក់ពន្ធនាគារលោក​ Zuma ត្រូវបានគេមើលឃើញថា ជាការសាកល្បងស​មត្ថភាព​របស់​ប្រទេស​ប្រកាន់របប Apartheid  ក្នុងការអនុវត្តច្បាប់ ដោយយុត្តិធម៌​ប្រឆាំង​នឹ​ងអ្នក​គ្រប់​គ្នា​ មិន​ថា​​អ្ន​ក​​នយោបាយ​​មានអំ​ណាច​ក៏​ដោយ​។ ប៉ុន្តែការជាប់ឃុំឃាំងរបស់លោក បានធ្វើឱ្យ​អ្នកគាំទ្រ​ខឹង​សម្បារ​យ៉ាងខ្លាំង​។ ប៉ូលីសបាននិយាយថា ពួក​​ឧក្រិដ្ឋជនកំពុងទាញយកផលប្រយោជន៍ពី​កិារ​ចលាចល​ ដោយ​ចូល​លួច ​និង​បង្ក​ការ​ខូច​ខាត​ជា​សាធារណៈ​ និង​ឯ​ក​ជន​។ ស្ថាប័នស៊ើបការណ៍ជាតិ NatJOINTS បានព្រមានថា…

  • អាមេរិកគ្រោងនឹងបញ្ជូនយោធាជំនួយទៅហៃទី ដើម្បីស៊ើបអង្កេតលើករណីធ្វើឃាតប្រធានាធិបតី

    អាមេរិកគ្រោងនឹងបញ្ជូនយោធាជំនួយទៅហៃទី ដើម្បីស៊ើបអង្កេតលើករណីធ្វើឃាតប្រធានាធិបតី

    កាលពីថ្ងៃ អាទិត្យ ​មន្ទីរបញ្ចកោណអាមេរិក ដោយដឹងថា​ ក្រុមអ្នកជំនាញ​ខាង​សន្តិសុខ និង​ការ​អនុវត្ត​ច្បាប់​​សហរដ្ឋ​អាមេរិក​ កំពុងធ្វើដំណើរទៅកាន់ប្រទេសហៃទី ដើម្បីផ្ដល់​នូវ​ជំនួយ​ផ្នែក​សន្តិសុខ​តាម​តែ​អាចផ្ដល់​ឱ្យ​ ក្រោយ​ប្រទេស​មាន​ករណី​ធ្វើឃាត​ប្រធានាធិបតី​ប្រទេស​ហៃទី កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា៖ «ក្រុមទី​ភ្នា​ក់ងារសន្តិសុខ​ក្នុង​ស្រុក និងភ្នាក់​ងារ​ស៊ើបអង្កេត​ FBI បាន​និង​ កំពុង​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ហៃទី​ ដើម្បី​ពិនិត្យ​មើល​​នូវអ្វី ដែល​យើងអា​ចធ្វើបា​ន ដើម្បី​ជួ​យក្នុងដំណើរការស៊ើបអង្កេត​»។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក Joe Biden បានប្រាប់សារព័ត៌មាន​ Reuter ថា ក្រុម​ភ្នាក់​ងារ​ទាំង​នេះ​នឹង​រាយ​ការណ៍​សង្ខេប​ឱ្យ​ប្រធានាធិបតីលោក Joe Biden នៅ​ពេល​ត្រឡប់មកវិញ ដើម្បី​ឱ្យ​លោក​ធ្វើ​ការ​សម្រេច​ចិត្ត​អំពីអ្វី​ ដែល​អាចធ្វើ​បាន​នៅ​ថ្ងៃ​ខាង​មុខ​។ គួរបញ្ជាក់ផងដែរថា ប្រទេសហៃទី បានស្វែងរកជំនួយពីសហរដ្ឋអាមេរិក​ក្នុង​ការធានា​សន្តិសុខ​ប្រទេស និង​ស៊ើប​អង្កេត​ការធ្វើឃាត​សម្លាប់ប្រធានាធិបតី Jovenel Moise កាលពីថ្ងៃ ពុធ នៅ​ឯគេហដ្ឋាន Port-au-Prince របស់គាត់ កាល​ពីសប្ដាហ៍​មុន ដែល​បានធ្វើ​ឱ្យ​ប្រទេសកោះក្រីក្រមួយនេះធ្លាក់ចូលក្នុង​ភាព​វឹកវ​រ​។ ប្រភព៖ Reuters

  • អាមេរិក ព្រួយបារម្ភលើបញ្ហាលំហូរជនអន្តោប្រវេសន៍ពីបេឡារុសទៅលីទុយអានី

    អាមេរិក ព្រួយបារម្ភលើបញ្ហាលំហូរជនអន្តោប្រវេសន៍ពីបេឡារុសទៅលីទុយអានី

    វីលីនីស​៖​ អ្នក​ការ​ទូត​សហរដ្ឋ​អាមេរិក​និយាយ​ថា​ អាមេរិក​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហាលំហូរ​នៃ​ជន​អន្តោប្រវេសន៍​​មជ្ឈឹម​បូព៌ា ​និង​អាហ្វ្រិក​ ពី​ប្រទេស​បេឡារុស​ ទៅ​លីទុយអានី​។​ យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័​រ​ ឧបការី​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​លោក ​George ​Kent​ បាន​និយាយ​ប្រាប់​សារព័ត៌មាន​អនឡាញ​របស់លីទុយអានី​15min.lt ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ ​«យើង​កំពុង​ឃ្លាំមើល​វា​យ៉ាង​ជិត​ដិត​ និង​ព្រួយ​បារម្ភ​ ហើយ​នេះ​ជា​អ្វី​ដែល​យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បេឡារុស​បញ្ឈប់ការ​រុញ​ច្រាន​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ដទៃ​ទៀត​ទៅ​ព្រំដែន​លីទុយអានី​ដោយ​ចេតនា​»​។​ លោក​ថា​ ​សម្ពាធ​នៃ​បញ្ហា​នេះ​ អាច​ប្រៀបធៀប​ទៅ​នឹង​លំហូរ​ជន​​អន្តោប្រវេសន៍ពី​ប្រទេស​រុស្ស៊ី ​​ទៅ​ហ្វាំងឡង់ ​និង​ន័រវែស​ក្នុង​ឆ្នាំ​ ២០១៥ ​បាន​។ ​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប​លីទុយអានី កាលពីសប្ដាហ៍​មុន​បាន​ចោទ​ប្រកាន់​​បេឡារុស ថា​​បានអនុញ្ញាត​​ឱ្យ​​ជន​អន្តោប្រវេសន៍​​ក្នុង​ទឹក​ដី​របស់​​ខ្លួន​តាម​រយៈ​ជើង​ហោះ​ហើរ ហើយ​​បាន​ចាប់​ផ្តើម​សាង​សង់​រនាំងលួស​ឡាម​ប្រវែង​ ៥៥០ គីឡូម៉ែត្រ​នៅ​តាម​បណ្ដោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​នេះ​។​ យ៉ាង​ណា​មិញ​ ប្រធានា​ធិបតី​​បេឡារុស​​លោក​​ Alexander ​Lukashenko ​ធ្លាប់​បាន​​និយាយ​​កាល​​ពី​​ខែ​​ឧសភា​​ថា​ ​ប្រទេស​របស់​លោក​ នឹង​មិន​រារាំង​ជន​ចំណាកស្រុក​ពី​ការ​ឆ្លងកាត់​ព្រំដែន​ភាគ​ខាងលិច​របស់​ខ្លួន​ចូល​សហភាព​អឺរ៉ុប​ទៀត​ទេ​។ ប្រភព៖ Reuters

  • ឥណ្ឌាអះអាងថា បានចាប់ខ្លួនបុរស ២នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអាល់កៃដា

    ឥណ្ឌាអះអាងថា បានចាប់ខ្លួនបុរស ២នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអាល់កៃដា

    បុរស​ ២នាក់​ដែល​ជាប់​សង្ស័យ​នឹង​ក្រុម​ឧទ្ទាម Ansar Ghazwat-ul-Hind ដែល​ជា​សាខា​មួយ​នៃ​ក្រុម​ភេរវកម្ម​អាល់កៃដា ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​អាទិត្យ នៅ​តំបន់​មួយ​នៃ​ទីក្រុង Lucknow ​រដ្ឋ Uttar Pradesh ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា នេះ​បើ​តាម​ការ​លើកឡើង​របស់​ លោក Prashant Kumar មន្ត្រី​នគរបាល​ជាន់​ខ្ពស់​របស់​រដ្ឋ​នេះ។ លោក Kumar បាន​ឲ្យ​ដឹង​ថា បុរស​ ២នាក់​ខាង​លើ​នេះ​បាន​រៀប​ចំ​ផែនការ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក និង​គ្រាប់​បែក​អត្តឃាត ដោយ​បាន​ដាក់​គោលដៅ​លើ​កន្លែង​មាន​មនុស្ស​ច្រើន​នៅ​ទីក្រុង Lucknow ។ ការ​បំផ្ទុះ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​ទី១៥ ខែ​សីហា​ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ឥណ្ឌា។ ជាមួយ​គ្នា​នេះ​ដែរ នគរបាល​ឥណ្ឌា​ក៏​បាន​រក​ឃើញ​គ្រឿង​បំផ្ទុះ​របស់​បុរស​ទាំង​ពីរ​ខាង​លើ​ផង​ដែរ។ ក្រុម Ansar Ghazwat-ul-Hind ជា​ក្រុម​ភេរវកម្ម​ខ្នាត​តូច​មួយ ​មាន​ទីតាំង​នៅ​តំបន់​ហិមាល័យ-កាស្មៀ ដែល​ជា​ទីតាំង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៧ ដោយ​សកម្ម​ប្រយុទ្ធ​កំពូល​មួយ​រូប​ឈ្មោះ Zakir Musa ហើយ​បាន​ចូល​ជា​សម្ព័ន្ធមិត្ត​របស់​អាល់កៃដា។ ក្រុម​នេះ​ដែរ​មាន​បំណង​ក្នុង​ការ​បង្កើត​ទឹកដី​ឥស្លាម​នៅ​តំបន់​កាស្មៀ។ នគរបាល​ឥណ្ឌា​បាន​អះអាង​ថា ក្រុម​មួយ​នេះ​ត្រូវ​បាន​កម្ទេច​ចោល​ទាំង​ស្រុង​កាល​ពី​ឆ្នាំ​​២០២០​កន្លង​ទៅ៕ ប្រភព៖ straitstimes

  • ហេតុអ្វីបានជា ចិនខ្ទាស់ជើងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ខ្លួន?

    ហេតុអ្វីបានជា ចិនខ្ទាស់ជើងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ខ្លួន?

    នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​រដ្ឋាភិបាលចិន បាន​ចាត់​វិធាន​​ការប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ចិន​ ដែលចង់ចុះបញ្ជីនៅក្នុងទីផ្សារសហរដ្ឋអាមេរិក​ ជាក់ស្ដែង​ដូច​ករណី​ថ្មីៗ​លើ​ក្រុមហ៊ុន​ DiDi ដែល​វិធាន​ទាំង​នេះ​បង្កឱ្យ​មាន​ការព្រួយបារម្ភយ៉ាងខ្លាំង​អំពីអនាគត​នៃការចុះបញ្ជីរបស់​ក្រុមហ៊ុន​ចិន​នៅអាមេរិក​ និង​ភាគ​ហ៊ុន​ចិន​ជា​ទូទៅ។​ រយៈ​ពេល​តែ ២ ថ្ងៃ បន្ទា​ប់ពី​រដ្ឋញូវយ៉ក​បាន​ព្រមព្រៀង​​ឱ្យ​ក្រុមហ៊ុន​នេះ​ចុះ​បញ្ជីជា​សាធារណៈ​ ការិយា​ល័យ​​ត្រួត​ពិនិត្យសន្តិសុខ​នៃប្រព័ន្ធ​អ៊ីន​ធឺណិត ​ដែល​ជាអង្គភាពឃ្លាំមើលមួយ​នៃ​រដ្ឋបាល​​ Cyberspace ចិន (CAC) បាន​បញ្ជាឱ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​ការចុះឈ្មោះ​អ្នកប្រើ​ប្រាស់​ថ្មីជា​បន្ទាន់​។ ៤ ថ្ងៃ បន្ទាប់​ពី​ការ​ចុះ​បញ្ជី​ អង្គភាព​ដដែល​នេះ​ក៏​បាន​បញ្ជ​ឱ្យ​បិទការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន​ ដោយសារ​អង្គភាព​នេះ​បាន​រក​ឃើញ​អំពី​​​បទ​​ល្មើសប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន​។ ក្រោយ​មក​គេ​សង្កេត​ឃើញ​តម្លៃ​ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ធ្លាក់ចុះជាលំដាប់​ ពោលគឺ​ ធ្លាក់​ចុះ​ ៥ ភាគរ​យនៅថ្ងៃ សុក្រ ទី ២ ខែកក្កដា និង​ធ្លាក់ចុះ ២៥ ភាគរយបន្ថែមទៀត នៅថ្ងៃអង្គារទី ៦ ខែកក្កដា និង​ ៤,៦ ភាគរយនៅ​ថ្ងៃ ពុធ​ ទី ៧ ខែកក្កដា។ នេះ​បើ​តាម​ឱ្យដឹងពី​អត្ថបទ​ចេញ​ពីវ៉េបសាយ​ទីផ្សារ​ហិរញ្ញវត្ថុ​ Seeking Alpha។ ទោះយ៉ាងណា រដ្ឋាភិបាលចិន​បានអះអាងថា​ សកម្មភាពនេះត្រូវបានធ្វើឡើង…

  • ប្រទេសកាណាដា ចេញវិធានការណ៍ទប់ស្កាត់ភ្លើងឆេះព្រៃ

    ប្រទេសកាណាដា ចេញវិធានការណ៍ទប់ស្កាត់ភ្លើងឆេះព្រៃ

    ប្រទេសកាណាដាបានប្រកាសពីវិធានការណ៍ថ្មីៗដើម្បីការពារភ្លើងឆេះព្រៃក្រោយពីមានការកើនឡើងកម្តៅខ្លាំងកាលពីខែមុនបណ្តាលឱ្យមានអគ្គិភ័យកើតឡើង​ជាច្រើននៅតំបន់ភាគខាងលិចរបស់ប្រទេស។ កាលពីថ្ងៃអាទិត្យនេះ នាយកដ្ឋានដឹកជញ្ជូនបានចេញសេចក្តីថ្លែងការណ៍រៀបរាប់ថា​ ការធ្វើសំណើរតាមផ្លូវដែកនឹងត្រូវកាត់បន្ថយល្បឿនរថភ្លើងនៅពេលសីតុណ្ហភាពឡើងដល់ ៣០ អង្សាសេហើយអ្នកត្រួតពិនិត្យរថភ្លើងត្រូវធានាថា រថភ្លើងមិនមានផ្ទុកវត្ថុធាតុដើមដែលអាចឆេះបាន។ អ្នកត្រួតពិនិត្យនឹងត្រូវតម្រូវឱ្យចុះផ្សាយ និងរាយការណ៍អំពីអគ្គិភ័យដែលមាននៅតាមបណ្តោយផ្លូវរបស់ពួកគេផងដែរ។ វិធានការណ៍នេះបានចូលជាធរមាននៅពាក់កណ្តាលអធ្រាតយប់ថ្ងៃទី ១១ កក្កដា។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Aljazeera រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Omar Alghabra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានភាពអាកាសធាតុបែបនេះគែមិនធ្លាប់មានពីមុនឡើយ ហើយស្ថានភាពអាកាសធាតុនេះបន្តបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការសុវត្ថិភាពសាធារណៈ និងផ្លូវដែក។ លោក Alghabra បានបន្តថា​ រដ្ឋាភិបាលប្រទេសកាណាដានៅតែប្តេជ្ញាចិត្តជួយដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពចាំបាច់ដើម្បីកាត់បន្ថយហានិភ័យទាំងនេះចំពោះសុវត្ថិភាពសាធារណៈនៃផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធឡើយ។ ក្រុមអ្នកជំនាញបានចង្អុលបង្ហាញអំពីការប្រែប្រួលអាកាសធាតុដែលជាកត្តាមួយដែលបានធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ឡើងដែលបណ្តាលអោយមានភ្លើងឆេះព្រៃ រលកកំដៅ និងព្យុះត្រូពិក។ នាយកគ្រប់គ្រងផ្នែកភ្លើងឆេះព្រៃនៅប្រទេសកាណាដា លោក Brian Wiens ដែលជាក្រុមស្រាវជ្រាវបាននិយាយថា កំដៅនាពេលថ្មីៗនេះនៅឆ្នេរសមុទ្រភាគខាងលិចប្រទេសកាណាដាត្រូវបានផ្សារភ្ជាប់ទៅនឹង រលកកម្តៅដែលមានលក្ខណៈខ្យល់ក្តៅស្ងួតគ្របដណ្តប់លើផ្ទៃដីធំ និងធ្វើអោយសីតុណ្ហភាពឡើងខ្ពស់។ លោក Wiens ​បាននិយាយថា រលកកម្តៅបានធ្វើអោយមិនមានទឹកភ្លៀង មានសីតុណ្ហភាពខ្ពស់ មានសំណើមទាបនៅលើផែនដី។ គួរបញ្ចាក់ផងដែរថា ប្រទេសកាណាដាកាលពីខែមុនបានបំបែកកំណត់ត្រាកម្តៅអាកាសធាតុនៅក្នុងប្រទេសរបស់ខ្លួនដោយរយៈពេលបីថ្ងៃជាប់ៗអាកាសធាតុមានកម្តៅរហូតដល់ ៤៩.៦ អង្សាសេ ក្នុងទីក្រុង Lytton ខេត្ត​ British Columbia ។…

  • ប្រជាជនគុយបារាប់ពាន់នាក់ចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល

    ប្រជាជនគុយបារាប់ពាន់នាក់ចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល

    កាលពីថ្ងៃអាទិត្យ ទី ១១ កក្កដាប្រជាជនគុយបារាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ ការតវ៉ានៅ ទីក្រុង​San Antoniodelos Banos ដែលជាទីប្រជុំជនមួយមានប្រជាជនប្រមាណ ៥០០០០ នាក់នៅភាគនិរតីនៃទីក្រុង Havana ភាគច្រើនយុវជនបានស្រែកជេរប្រមាថប្រឆាំងនឹងប្រធានាធិបតីគុយបា​ លោក Miguel Diaz-Canel។ ការធ្វើបាតុកម្មនេះបានកើតឡើងនៅពេលដែលប្រទេសគុយបាកំពុងជួបប្រទះវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរ។ប្រជាជនគុយបាចាប់ផ្តើមខឹងសម្បារនឹងស្ថានភាណកូវីដ-១៩ បច្ចុប្បន្នបន្ទាប់ពីមានការខ្វះស្បៀងអាហារនិងការខ្វះខាតថ្នាំចាប់តាំងពីមានការចាប់ផ្តើមនៃការរីករាលដាលកូវីដ-១៩ ​។ ប្រទេសគុយបាចាប់ផ្តើមមានករណីវិជ្ជមានកូវីដ-១៩ កាន់តែច្រើនឡើងរយៈពេលថ្មីៗនេះដោយករណីប្រចាំថ្ងៃចំនួន ៦.៩២៣ ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ១១ កក្កដារួមជាមួយអ្នកស្លាប់បន្ថែមចំនួន ៤៧ នាក់។ ប្រភព៖ Aljazeera

  • ធនាគារកណ្តាលអឺរ៉ុបនឹងផ្លាស់ប្តូរទិសដៅគោលនយោបាយនៅកិច្ចប្រជុំបន្ទាប់

    ធនាគារកណ្តាលអឺរ៉ុបនឹងផ្លាស់ប្តូរទិសដៅគោលនយោបាយនៅកិច្ចប្រជុំបន្ទាប់

    កាលពីថ្ងៃចន្ទ ទី ១២ កក្កដាលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុបបានឲ្យដឹងថាធនាគារកណ្តាលអឺរ៉ុប (Europe Central Bank) នឹងផ្លាស់ប្តូទិសដៅរបស់ខ្លួននៅក្នុងកិច្ចប្រជុំខាងមុខនៅថ្ងៃទី ២២ ខែកក្កដាដើម្បីឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រថ្មីរបស់ខ្លួន។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Bloomberg លោកស្រី Lagarde បាននិយាយថា នាពេលខាងមុខនឹងមានការពិនិត្យឡើងវិញនូវទិសដៅរបស់ខ្លួន ដើម្បីជាមួយការត្រួតពិនិត្យយុទ្ធសាស្ត្រដែលទើបតែបានបញ្ចប់ ។ នៅក្នុងកិច្ចប្រជុំគោលនយោបាយកាលពីខែមិថុនា ធនាគារកណ្តាលអឺរ៉ុបបានបញ្ជាក់សាជាថ្មីនូវការសន្យារបស់ខ្លួនក្នុងការរក្សាអត្រាការប្រាក់សំខាន់ៗនៅកម្រិតទាបនាពេលបច្ចុប្បន្នដែលទាបរហូតដល់ចក្ខុវិស័យអតិផរណាឈានដល់កម្រិតមួយដែលមានប្រមាណ ២ ភាគរយនៅក្នុងការព្យាករណ៍របស់ខ្លួន។ ​ការត្រួតពិនិត្យយុទ្ធសាស្រ្តធនាគារកណ្តាលអឺរ៉ុប​មិនត្រូវបានគេរំពឹងថានឹងបញ្ចប់រហូតដល់ខែកញ្ញា។ ប្រភព៖ Reuters

  • ចិនថ្កោលទោសចំពោះការគាបសង្កត់មិនសមហេតុផល ក្រោយអាមេរិកពង្រីកបញ្ជីខ្មៅ

    ចិនថ្កោលទោសចំពោះការគាបសង្កត់មិនសមហេតុផល ក្រោយអាមេរិកពង្រីកបញ្ជីខ្មៅ

    សៀងហៃ៖​ រដ្ឋភិបាល​ចិន​រៀបរាប់​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ១១ ​កក្កដា​ ថា​ខ្លួន​​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​បន្ថែម​អង្គភាព​ចំនួន​២៣​របស់​ចិន​ទៅ​ក្នុង​បញ្ជី​ខ្មៅផ្នែក​​សេដ្ឋ​កិច្ច​របស់​សហរដ្ឋ​អាមេរិក​ ជុំវិញ​បញ្ហា​​​រំលោភ​សិទ្ធិ​មនុស្ស​ និងជម្លោះ​​ទំនាក់​ទំនង​យោធា​។ ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ ការ​ដាក់​បញ្ចូល​អង្គភាព​ចិន​គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ ដែល​ជា​ការ​គៀប​សង្កត់​ដោយ​មិន​សមហេតុ​ផល​លើ​ក្រុមហ៊ុន​របស់​ចិន​។ ​ក្រសួង​ដដែល​បន្ថែម​ថា​ ក្រុង​ប៉េកាំង​នឹង​​​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​។​ ​​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអា​មេរិក​រៀបរាប់​​​​ថា​ ខ្លួន​បាន​បន្ថែម​ក្រុម​ហ៊ុន​ចំនួន​ ១៤​ និង​អង្គភាព​ផ្សេងទៀត​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​សេដ្ឋកិច្ច​​ ព្រោះ​ក្រុមហ៊ុន​ និង​អង្គភាព​ទាំង​នេះ​ ជាប់​ទាក់​​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​ការ​រំលោភបំពាន​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​របស់​ចិន​ និង​ការ​ឃុំ​ខ្លួន​ទ្រង់​ទ្រាយ​ធំ​ ហើយ​ការ​លួច​តាមដាន​មើល​តាមបែប​បច្ចេក​វិទ្យា​ខ្ពស់​ប្រឆាំង​នឹង​ជនជាតិ​ អ៊ុយហ្គួរ​  ​កាហ្សាក់ស្ថាន​ និង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​ជន​ជាតិ​ភាគ​តិច​មូស្លីម​នៅ​តំបន់​ស្វ័យយ័ត​ Xinjiang ។​ យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​បាន​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ​។​ អង្គភាព​ដែល​មាន​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​សេដ្ឋកិច្ច​ ជាទូទៅ​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ហើយ​ប្រឈម​នឹង​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរឹង​នៅ​ពេល​​ស្វែងរក​ការ​អនុញ្ញាត​ឱ្យ​ទទួល​បាន​ទំនិញ​ពី​អ្នក​ផ្គត់ផ្គង់​សហរដ្ឋ​អាមេរិក​។ ​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​បន្ថែម​អង្គភាព​ចំនួន​​​ ៥​ ទៀត​ដែល​ខ្លួន​បាន​និយាយ​ថា​ បាន​គាំទ្រ​ដោយ​ផ្ទាល់​ដល់​កម្មវិធី​ទំនើប​កម្ម​យោធា​របស់​​ចិន​ ទាក់​ទង​នឹង​ប្រព័ន្ធ​គ្រប់​គ្រង​ឡាស៊ែរ​ និង​ការ​ប្រយុទ្ធ​។​ ក្រៅ​ពីនោះ​ផ្សេង​ទៀត​ រដ្ឋា​ភិបាល​ដដែល​ក៏​បាន​កំណត់​អង្គភាព​ចំនួន​បួន​បន្ថែម​ទៀត​សម្រាប់​ «​ការ​នាំ​ចេញ​ និង​ប៉ុនប៉ង​នាំចេញ​ទំនិញ​»​ ទៅ​អង្គភាព​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋ​អាមេរិក​។ ​ទោះ​យ៉ាង​នេះ​ក្ដី​ ក្រុម​ហ៊ុន​ Wuhan ​Raycus​ Fiber​ Laser​ Technologies​ Co​ ដែល​ជា​ក្រុម​ហ៊ុន​​​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​មួយ​…

  • គណៈប្រតិភូអាមេរិកទស្សនកិច្ចនៅហៃទី ក្រោយប្រទេសនេះស្នើសុំជំនួយទ័ពបន្ទាន់ពីប្រធានាធិបតីរបស់ខ្លួនត្រូវបានគេធ្វើឃាត

    គណៈប្រតិភូអាមេរិកទស្សនកិច្ចនៅហៃទី ក្រោយប្រទេសនេះស្នើសុំជំនួយទ័ពបន្ទាន់ពីប្រធានាធិបតីរបស់ខ្លួនត្រូវបានគេធ្វើឃាត

    ព័រអូប្រាំង​៖ ​​ប្រធានាធិបតី​អាមេរិក​លោក​ Joe ​Biden ​បាន​បញ្ជូន​​មន្រ្តីគណៈ​ប្រតិភូរបស់​​ខ្លួន​​ទៅ​ប្រទេស​​ហៃទី​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ១១ ​កក្កដា ​បន្ទាប់​ពី​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​ប្រទេស​នេះ​ បាន​ស្នើ​សុំ​ជំនួយ​សន្តិសុខ​ និងការ​ស៊ើប​អង្កេត​​ពី​សហរដ្ឋ​អាមេរិក​​រួម​មាន​ទាំង​កង​កម្លាំង​យោធា​ ក្រោយ​​​​ប្រធានា​ធិបតីលោក​ ​Jovenel ​Moïse ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​សប្ដាហ៍​មុន​។​ ​យោង​តាម​មន្រ្តី​របស់​ហៃទី​ គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​​ដែល​រួម​មាន​មន្រ្តី​មក​ពី​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​សេតវិមាន​ ក្រសួង​ការ​បរទេស​ នាយកដ្ឋាន​យុត្តិធម៌​ និង​ក្រសួង​សន្តិសុខ​មាតុភូមិ​ បាន​ជួប​ជាមួយ​នឹង​អ្នក​នយោបាយ​ប្រចាំ​ប្រទេស​សំខាន់​ៗ​ចំនួន​ ៣​ ​រូប​ដែល​កំពុង​ពុះពារ​គ្រប់គ្រង​រដ្ឋាភិបាល​ហៃទី​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ ​Miami ​Herald ​។​ កាល​ពី​​ថ្ងៃ​​សៅរ៍​ ទី​១០​ កក្កដា​ ​រដ្ឋាភិបាល​​​បណ្តោះ​​​អាសន្ន​​​​​ហៃទី​ បាន​ផ្ញើរ​លិខិតចំនួន​​ពីរ​ច្បាប់​ ​មួយ​ទៅ​សហរដ្ឋ​​អាមេរិក​​ និង​មួយទៀត​​ទៅ​​អង្គការ​​សហ​​​ប្រជា​ជាតិ​ ស្នើ​​សុំ​​ជំនួយ​ដាក់​​ពង្រាយ​​កង​​ទ័ព ​​ដើម្បី​​ការពារ​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​សំខាន់​ៗ​​ ខណៈ​​ដែល​​ខ្លួន​​ព្យាយាម​​ធ្វើ​​ឱ្យ​​ប្រទេស​​មាន​​ស្ថេរភាព​​ និង​​ត្រៀម​​រៀប​​ចំ​​​ការ​​បោះឆ្នោត​​ ដោយ​ហេតុ​ថា​​កម្លាំង​​ប៉ូលីស​​ក្នុង​​តំបន់​​ខ្សោយ​​ និង​​ខ្វះ​​ធន​​ធាន​​។​ ​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​អាមេរិក​បាន​និយាយ​ថា​ ក្រុម​គណៈ​ប្រតិភូ​នឹង​ធ្វើ​សេចក្តី​សង្ខេប​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​នៅ​ពេល​វិល​ត្រឡប់​ទៅ​​ក្រុង​វ៉ាស៊ីនតោន​វិញ​ ខណៈ​ដែល​សេត​វិមាន​បាន​និយាយ​ថា​ ខ្លួន​នឹង​ពិចារណា​ពី​របៀប​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ជុំវិញ​ការ​ពង្រាយ​កង​ទ័ព​លើ​ប្រទេស​ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​មួយ​នេះ​។ ​​សេត​វិមាន​ក៏​បាន​​បញ្ជូន​មន្ត្រី ​FBI​ និង​មន្រ្តី​សន្តិសុខ​មាតុភូមិ​កាល​ពី​សប្ដាហ៍​មុន​ ​ឱ្យ​ជួយ​ស៊ើប​អង្កេត​​ការ​វាយ​ប្រហារ​ដោយ​ទាហាន​ស៊ី​ឈ្នួល​បរទេស​ចំនួន​ ២៨ ​នាក់​​ ដែល​សម្លាប់​ប្រធានាធិបតី​អាយុ​ ៥៣​ លោក​ Moïse​ នៅ​នឹង​ផ្ទះ​ និង​ធ្វើ​ឱ្យ​ភរិយា​​លោក​ស្រី…