-
ហ្វីលីពីនទាត់ចោលការលើកឡើង ចិនជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនឆ្នាំ២០១៦

ហ៊ីម រដ្ឋា កាលពីថ្ងៃចន្ទ ១២ កក្កដា ខុទ្ទកាល័យប្រធានាធិបតីហ្វីលីពីនបានច្រានចោលការអះអាងថាចិនបានជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ២០១៦ នេះបើតាមការលើកឡើងរបស់លោក Harry Rouque អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Rodrigo Duterte។ អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Albert del Rosario បានធ្វើអះអាងថា «ស្ថាប័នអន្តរជាតិគួរឱ្យជឿទុកចិត្តមួយ» បានខ្សឹបប្រាប់លោកថា មន្ត្រីជាន់ខ្ពស់របស់ចិនបានអួតប្រាប់ថា «ពួកគេអាចលូកដៃក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ២០១៦ ដូច្នេះហើយទើប Duterte អាចឡើងកាន់អំណាចបាន»។ អតីតរដ្ឋមន្ត្រីរូបនេះនិយាយបែបនេះក្នុងវេទិកាមួយ កាលពីថ្ងៃទី១២ ខែកក្កដា តែលោកមិនបានបញ្ជាក់លម្អិតពីព័ត៌មានខាងលើនោះទេ។ ទាក់ទិននឹងរឿងនេះដែរ លោក Rouque បាននិយាយក្នុងសន្និសីទកាសែតមួយថា ការលើកឡើងរបស់លោក Rosario គឺមិនបានការនោះឡើយ។ អ្នកនាំពាក្យរូបនេះថែមទាំងបានចោទលោក Rosario ថាជា ជនក្បត់ជាតិមួយរូប ដែលធ្វើឱ្យហ្វីលីពីនបាត់បង់តំបន់ថ្មប៉ប្រះទឹក Scarborough ដែលស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១២ ក្នុងអំឡុងពេលលោកនៅធ្វើរដ្ឋមន្ត្រីការបរទេស។ ស្ថានទូតចិននៅរដ្ឋធានីម៉ានីល និងគណៈកម្មការរៀបចំការបោះឆ្នោតមិនទាន់ធ្វើការអះអាងនេះនៅឡើយទេ។ ហ្វីលីពីននឹងរៀបចំការបោះឆ្នោតប្រធានាធិបតីម្ដងទៀតនៅឆ្នាំ២០២២ តែលោក Duterte មិនមានសិទ្ធិឈរឈ្មោះបានទៀតទេ ដោយសារតែនៅប្រទេសអាស៊ីអាគ្នេយ៍ដីកោះនេះ ប្រធានាធិបតីអាចកាន់បានតែមួយអាណត្តិ ៦ឆ្នាំប៉ុណ្ណោះ៕ ប្រភព៖…
-
វ៉េណេស៊ុយអេឡា ចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងពីបទភេរវកម្ម នឹងក្បត់ជាតិ

សៅ សម្ភស្ស រដ្ឋអាជ្ញាវេណេស៊ុយអេឡាកាលពីថ្ងៃ ច័ន្ទ បានចោទប្រកាន់មេដឹកនាំអ្នកនយោបាយប្រឆាំងលោក Freddy Guevara ពីបទភេរវកម្មនិងក្បត់ជាតិ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត បន្ទាប់ពីសេវាកម្មស៊ើបការណ៍របស់ប្រទេសនេះ បានចាប់ខ្លួនលោកក្នុងពេលធ្វើដំណើរនៅតាមផ្លូវ Caracas ។ លោក Guevara គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រឆាំងលោក Juan Guaido ដែលត្រូវបានគេស្គាល់ថា ជាប្រធានាធិបតីស្របច្បាប់របស់អាមេរិកខាងត្បូង ដោយសហរដ្ឋអាមេរិកនិងអ្នកដទៃទៀត។ លោក Guaido បាននិយាយថា បុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណម្នាក់ បានគំរាមលោក និងចាប់ខ្លួនលោកការចាប់ខ្លួននៅព្រឹកថ្ងៃ ច័ន្ទ នេះ ខណៈដែលគាត់បានចាកចេញពីផ្ទះល្វែង ដើម្បីផ្ដល់ជំនួយដល់ លោក Guevara ។ នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានការិយាល័យរដ្ឋអាជ្ញា បាននិយាយថា ខ្លួនបានស្វែងរកដីកាចាប់ខ្លួនលោក Guevara ទាក់ទិននឹងទំនាក់ទំនងជាមួយក្រុមជ្រុលនិយម និងក្រុមយោធា ដែលជាប់ទាក់ទងជាមួយរដ្ឋាភិបាលកូឡុំប៊ី។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលប្រទេសនេះ និងក្រុមប្រឆាំង កំពុងរៀបចំការចរចា ដែលគ្រោងធ្វើនៅខែក្រោយនៅប្រទេសម៉ិកស៊ិក ដោយមានការសម្រុះសម្រួលពីសំណាក់ប្រទេសន័រវេស ដើម្បីដោះស្រាយវិបត្តិនយោបាយយ៉ាងជ្រាលជ្រៅរបស់ប្រទេសអាមេរិកខាងត្បូង។ ប្រភព៖ Venezuela announces terrorism charges against…
-
ពលរដ្ឋគុយបាចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ខណៈប្រធានាធិបតីចោទថាអាមេរិកនៅពីក្រោយ

ហ៊ីម រដ្ឋា កាលពីថ្ងៃអាទិត្យ ទី១១ កក្កដា ប្រជាជនគុយបារាប់ពាន់នាក់បានចេញធ្វើបាតុកម្ម ដោយបានបង្ហាញពីភាពមិនសប្បាយចិត្តនឹងបញ្ហាសេដ្ឋកិច្ច បញ្ហានានាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ហើយបាតុករខ្លះបានទាមទារឱ្យបញ្ចប់របបដឹកនាំរបស់គណបក្សកុម្មុយនិស្តនៅប្រទេសគុយបាទៀតផង ខណៈពេលដែលប្រធានាធិបតីគុយបាលោក Miguel Díaz-Canel បានធ្វើការចោទប្រកាន់ថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយបញ្ហានៅកោះនេះ។ បាតុកម្មដំបូងឡើយបានកើតឡើងក្រោមទ្រង់ទ្រាយតូចនៅស្រុក St Antonio de los Banosជាយរដ្ឋធានីហាវ៉ាណា។ បាតុករនៅទីនោះបានស្រែកបន្ទរថា «សេរីភាព» និង «យើងមិនខ្លាចទេ» ហើយខ្លះទៀតទាមទារឲ្យលោកប្រធានាធិបតី Diaz-Canel ចុះចេញពីតំណែងទៀតផង។ វីដេអូ និងរូបភាពអំពីការតវ៉ានេះត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរីកសាយភាយទៅកាន់តំបន់ផ្សេងទៀតទូទាំងប្រទេសគុយបា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា បាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន ដោយប៉ូលិស។ ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រាស់ ដើម្បីបំបែកហ្វូងបាតុករ។ ជាមួយគ្នានេះ អំពើហិង្សាក៏បានកើតឡើងផងដែរ ដោយក្រុមបាតុករបានបំបះរថយន្តរបស់ប៉ូលិស ហើយគប់ដុំថ្មទៅកាន់កងកម្លាំងបង្ក្រាបបាតុកម្ម។ នេះជាបាតុកម្មដ៏កម្របំផុតក្នុងគុយបា ដោយលើកចុងក្រោយដែលប្រទេសនេះជួបប្រទះការតវ៉ាដ៏ធំបែបនេះគឺតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ដោយនៅពេលសេដ្ឋកិច្ចគុយបាត្រូវបានដួលរលំ ពីព្រោះការបាត់បង់ជំនួយពីសហភាពសូវៀត។ ភ្លាមៗនោះកម្មវិធីទូរទស្សន៍នានា ដោយរាប់បញ្ចូលទាំងការចាក់បញ្ចាំងវគ្គផ្ដាច់ព្រ័ត្រនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2020 រវាងក្រុមជម្រើសជាតិអង់គ្លេស និងអ៊ីតាលីត្រូវបានបង្អាក់ ដោយសុន្ទរកថាផ្សាយផ្ទាល់របស់ប្រធានាធិបតីគុយបា។ លោក…
-
ឡាវនឹងបាន Johnson & Johnson ជាង១លានដូស ថ្ងៃព្រហស្បតិ៍នេះ

-
ថៃសម្រេចចាក់វ៉ាក់សាំងលាយគ្នា បើទោះជា WHO ព្រមានអំពីគ្រោះថ្នាក់នៃការលាយក្ដី

សៅ សម្ភស្ស រដ្ឋាភិបាលថៃ គ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ លាយគ្នា ដោយចាក់វ៉ាក់សាំងចិន Sinovac ជាដូសទី ១ និងវ៉ាក់សាំង Astra Zeneca ឬ Pfizer ជាដូសទី ២ ដើម្បីបង្កើនប្រសិទ្ធិភាពប្រឆាំងនឹងវ៉្យារ៉្យង់ថ្មី បើទោះជាអង្គការសុខភាពពិភពលោក WHO ព្រមានពីគ្រោះថ្នាក់នៃការលាយវ៉ាក់សាំងក្ដី។ វិធាននៃការលាយវ៉ាក់សាំងចិន និងវ៉ាក់សាំងលោកខាងលិចនេះ គឺជាលទ្ធផលថ្មីបានមកពីការសិក្សាបឋមរបស់ថៃ ដែលសិក្សាអំពីការលាយវ៉ាក់សាំង ដើម្បីការពារក្នុងរយៈពេលយូរនៃវ៉ាក់សាំង Sinovac ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានថា៖ «ការធ្វើដូចនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំក្នុងរាងកាយ ដើម្បីប្រឆាំងនឹងវ៉្យារ៉្យង់ថ្មីនេះ។ ហើយគន្លាតនៃការចាក់វ៉ាកសាំង AstraZeneca ដែលនឹងត្រូវចាក់នៅដូសទី ២ គឺមានរយៈពេលពី ៣ ទៅ ៤ សប្ដាហ៍ ពីវ៉ាក់សាំង Sinovac»។ យ៉ាងណាមិញ មិនមានការសិក្សាជាក់លាក់ណាមួយស្តីពីការលាយវ៉ាក់សាំង ចិន Sinovac និងវ៉ាក់សាំង AstraZeneca នោះទេ ប៉ុន្តែប្រទេសមួយចំនួនកំពុងក្រឡេកមកមើលលទ្ធភាពនៃការលាយវ៉ាក់សាំងបញ្ចូលគ្នារវាងវ៉ាក់សាំងផ្សេងៗគ្នា ឬ ចាក់វ៉ាក់សាំងដូសទី៣…
-
អឺរ៉ុបចង់ប្រកួតប្រជែងយុទ្ធសាស្ត្រក្រវ៉ាត់ និងផ្លូវរបស់ចិន ជាមួយផែនការហេដ្ឋារចនាសម្ព័ន្ធពិភពលោក

កាលពីថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពចាប់ផ្ដើមផែនការហេដ្ឋារចនាសម្ព័ន្ធសកលមួយដែលនឹងតភ្ជាប់អឺរ៉ុបទៅនឹងពិភពលោក ដែលនេះជាជំហានចុងក្រោយបង្អស់របស់ពួកគេ បន្ទាប់ពីមានកិច្ចព្រមព្រៀង និងកិច្ចសន្យាប្រហាក់ប្រហែលនេះ ជាមួយនឹងឥណ្ឌា ជប៉ុន និងក្រុមប្រទេសអ្នកមានទាំង៧ ឬហៅថា G7។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានប្រាប់អ្នកសារព័ត៌មានបន្ទាប់បានជួបសមភាគីអឺរ៉ុបនៅក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកថា៖ «យើងឃើញប្រទេសចិនប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួននៅគ្រប់ទីកន្លែងក្នុងពិភពលោក។ វាគ្មានប្រយោជន៍អ្វីក្នុងការស្រែកថ្ងូរអំពីបញ្ហានេះទេ យើងត្រូវតែផ្ដល់ជម្រើសផ្សេង»។ លោកបានបន្ថែមទៀតថា៖ «វាសំខាន់ណាស់ដែលសហភាពអឺរ៉ុបសម្របសម្រួលវា(ផែនការហេដ្ឋារចនាសម្ព័ន្ធ) យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក»។ សហភាពអឺរ៉ុបបានចុះហត្ថលេខាលើភាពជាដៃគូជាមួយជប៉ុន និងឥណ្ឌារួចហើយ ដើម្បីសម្របសម្រួលគម្រោងដឹកជញ្ជូន ថាមពល និងឌីជីថល ដើម្បីតភ្ជាប់អឺរ៉ុបនិងអាស៊ី។ ទីក្រុងតូក្យូ និងញូដេលីមានការព្រួយបារម្ភអំពីការផ្ដល់ជំនួយ និងប្រាក់កម្ចីមិនរើសមុខដោយចិន ដែលពួកគេនិយាយថាធ្វើឱ្យបណ្ដាប្រទេសក្រីក្រជាប់ជំពាក់ក្រុងប៉េកាំង ពីព្រោះពួកគេត្រូវបង្ខំចិត្តយកបំណុលដ៏ច្រើនបែបនេះ។ យុទ្ធសាស្ត្ររបស់អឺរ៉ុប ដែលមានឈ្មោះថា «អឺរ៉ុបដែលតភ្ជាប់នឹងពិភពលោក» មិនបាននិយាយទាក់ទងនឹងប្រទេសចិនទេ ហើយរដ្ឋមន្ត្រីការបរទេសជើងចាស់លុចហ្សំបួរលោក Jean Asselborn បាននិយាយថាអឺរ៉ុបមិនគួរធ្វើប្រទេសចិនឱ្យក្លាយជាសត្រូវទេ ដោយកត់សម្គាល់ថាក្នុងមួយឆ្នាំក្រុមហ៊ុនរថយន្តអាល្លឺម៉ង់លក់រថយន្តនៅចិនបានច្រើនជាងនៅអាល្លឺម៉ង់ទៅទៀត។ ចាប់តាំងពីឆ្នាំ ២០១៣ ប្រទេសចិនបានចាប់ផ្ដើមគម្រោងសាងសង់នៅជាង ៦០ ប្រទេស ក្នុងគោលបំណងកសាងបណ្ដាញផ្លូវគោកនិងសមុទ្រ ដើម្បីតភ្ជាប់ប្រទេសខ្លួនជាមួយអាស៊ីអាគ្នេយ៍ អាស៊ីកណ្ដាល មជ្ឈិមបូព៌ា អឺរ៉ុបនិងអាហ្វ្រិក។ ក្រុងប៉េកាំងបានបដិសេធថាយុទ្ធសាស្ត្រនេះគឺមិនមែនសម្រាប់បញ្ចាំងអំណាច និងឥទ្ធិពលរបស់ខ្លួនទេ ហើយគឺគ្រាន់តែសម្រាប់បំពេញតម្រូវការរបស់ប្រជាជនសាមញ្ញប៉ុណ្ណោះ។…
-
ជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម មេទ័ពអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន

សុខ វេងឈាង កាលពីថ្ងៃចន្ទ ទី១២ កក្កដា នាយឧត្ដមសេនីយ៍អាមេរិក ដែលដឹកនាំសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថានលោក Austin Miller បានចុះចេញពីតំណែងជាមេបញ្ជាការកងទ័ពអាមេរិកនៅប្រទេសនេះ ហើយធ្វើការចាកចេញដោយស្ងាត់ស្ងៀម ដែលនេះជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមវែងបំផុតរបស់អាមេរិក ខណៈពេលក្រុមឧទ្ទាមបង្កើនសំទុះការវាយលុក។ លោក Miller ដែលជាមេបញ្ជាការផ្កាយបួនចុងក្រោយរបស់អាមេរិកបម្រើការនៅលើទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន បានឡើងលើឧទ្ធម្ភាគចក្រមួយគ្រឿងហើយបានហោះចេញពីមូលដ្ឋានយោធានៅរដ្ឋធានីកាប៊ុល ដែលជាមជ្ឈមណ្ឌលសរសៃប្រសាទសម្រាប់ប្រតិបត្តិការសង្គ្រាម ដែលមានអាយុកាលពីរទសវត្សរ៍នេះ។ ប្រធានាធិបតីអាមេរិកចូ បៃដិនបាន កំណត់កាលបរិច្ឆេទបញ្ចប់បេសកកម្មយោធារបស់សហរដ្ឋអាមេរិកជាផ្លូវការនៅថ្ងៃទី ៣១ ខែសីហា ខណៈពេលដែលលោកចង់ផ្ដាច់ខ្លួនអាមេរិកចេញពីសង្គ្រាម ដែលបង្កដោយការវាយប្រហារអគារភ្លោះដោយក្រុមភេរវកម្មអាល់កៃដាកាលពីថ្ងៃទី ១១ កញ្ញា ២០០១។ ថ្លែងទៅកាន់ទាហានអាមេរិក និងមន្ត្រីអាហ្វហ្គានីស្ថានមួយចំនួនតូចលោក Miller បានប្ដេជ្ញាចងចាំអំពីជីវិតមនុស្សីដែលបានបាត់បង់នៅក្នុងការប្រយុទ្ធគ្នា ហើយបានទាមទារឱ្យតាលីបង់បញ្ឈប់ការវាយប្រហាររបស់ពួកគេ ដែលដណ្ដើមការគ្រប់គ្រងដែនដីជាច្រើនពីរដ្ឋាភិបាលគាំទ្រដោយអន្តជាតិ។ លោក Miller បាននិយាយថា៖ «អ្វីដែលខ្ញុំប្រាប់តាលីបង់ គឺពួកគេក៏ត្រូវទទួលខុសត្រូវផងដែរ។ អំពើហិង្សា ដែលកំពុងកើតឡើង គឺប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនអាហ្វហ្គានីស្ថាន ហើយវាចាំបាច់ត្រូវបញ្ឈប់»។ កិច្ចការទាក់ទងជាមួយនឹងអាហ្វហ្គានីស្ថានទាំងអស់ ត្រូវផ្ទេរពីលោក Miller ទៅឱ្យអគ្គបញ្ជាការដ្ឋានមជ្ឈិមបូព៌ារបស់អាមេរិក ដែលជាបញ្ជាការដ្ឋានកងកម្លាំងអាមេរិកនៅតំបន់ក្ដៅរួមមានអ៊ីរ៉ាក់ និងស៊ីរី មានមូលដ្ឋាននៅរដ្ឋ Florida សហរដ្ឋអាមេរិក ហើយដឹកនាំដោយនាយឧត្ដមសេនីយ៍ Kenneth…
-
អាហ្រ្វិកខាងត្បូងដាក់ពង្រាយកងទ័ព ដើម្បីដោះស្រាយកុបកម្មការរឿងជាប់ពន្ធនាគារអតីតប្រធានាធិបតី

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានអំពាវនាវឱ្យប្រជាជនក្រោកឈរប្រឆាំងនឹងអំពើហឹង្សាដើម្បីឆ្លើយតបទៅនឹងការជាប់ពន្ធនាគាររបស់អតីតប្រធានាធិបតី លោក Jacob Zuma ។ បន្ទាប់ពីលោក Zuma បានប្រគល់ខ្លួនអោយប៉ូលីសកាលពីសប្តាហ៍មុនរួចមក មានប្រជាពលរដ្ឋយ៉ាងហោចណាស់ ៦ នាក់បានស្លាប់ និងមនុស្សជិត ៥០០ នាក់ទៀត ត្រូវបានចាប់ខ្លួន។ ហាងនានាត្រូវបានគេលួច ហើយអគារមួយចំនួនត្រូវបានដុតបំផ្លាញ។ កងទ័ពត្រូវបានគេដាក់ពង្រាយនៅក្នុងខេត្ត Gauteng និងនៅក្នុងខេត្ត KwaZulu-Natal ដែលជាស្រុកកំណើតរបស់លោក Zuma ។ លោក Zuma ត្រូវបានផ្តន្ទាទោសពីការមើលងាយតុលាការ បន្ទាប់ពីលោកបានខកខានមិនចូលរួមក្នុងការស៊ើបអង្កេតអំពីករណីអំពើពុករលួយក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតី។ លោក Zuma បានបដិសេធពីករណីអំពើពុករលួយនេះ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ខែ។ លោកសង្ឃឹមថានឹងទទួលបានការកាត់ទោស ឬបន្ថយទោសដោយតុលាការរដ្ឋធម្មនុញ្ញរបស់ប្រទេសអាហ្រ្វិកខាងត្បូង។ ទោះយ៉ាងណាក៏ដោយអ្នកជំនាញផ្នែកច្បាប់និយាយថា ឱកាសជោគជ័យរបស់លោកគឺនៅទាបនៅឡើយ។ ប្រភព៖ Reuters
-
អាមេរិកពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដើម្បីប្រឆាំងមហាអំណាចនៅអាស៊ីគឺចិន

វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានកំពុងពិភាក្សាសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលដែលគ្របដណ្តប់លើសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈរដ្ឋបាលបៃដិនស្វែងរកមធ្យោបាយដើម្បីពិនិត្យមើលឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលបានដកស្រង់សម្ដីប្រភពដើមផ្សេងគ្នាសុំមិនបញ្ចេញឈ្មោះ សេចក្តីលម្អិតនៃកិច្ចព្រមព្រៀងសក្តានុពលស្ថិតនៅជាសេចក្តីព្រាងនៅឡើយ ប៉ុន្តែកតិកាសញ្ញាអាចត្រូវបានចូលរួមដោយបណ្តាប្រទេសដូចជា កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី នូវែលសេឡង់ និងសិង្ហបុរីជាដើម។ ហើយកិច្ចព្រមព្រៀងនេះទៀតសោត ក៏អាចដាក់ចេញនូវស្តង់ដារសម្រាប់សេដ្ឋកិច្ចលើប្រព័ន្ធឌីជីថល (អ៊ីនធឺណែត) រួមទាំងច្បាប់ស្តីពីការប្រើប្រាស់ទិន្នន័យ ការសម្របសម្រួលពាណិជ្ជកម្ម និងការរៀបចំគយអេឡិចត្រូនិក។ គម្រោងនេះ ក៏នឹងបង្ហាញថា រដ្ឋបាលលោក បៃដិន ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពាណិជ្ជកម្មថ្មីបន្ទាប់ពីចំណាយពេលជាច្រើនខែដំបូងរបស់ខ្លួនផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ជាជាងការចរចាជាមួយប្រទេសអង់គ្លេស និងកេនយ៉ា ដែលបន្សល់ទុកពីរដ្ឋបាលរបស់លោក ត្រាំ។ ចំណុចចម្បងនៃគោលនយោបាយនេះ ប្រហែលជានឹងតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងដំបូងរបស់រដ្ឋបាលលោកបៃដិន ដើម្បីបង្ហាញផែនការសេដ្ឋកិច្ចសម្រាប់តំបន់ដែលមានសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រសំខាន់បំផុតនៅលើពិភពលោក ក្រោយពីអតីតប្រធានាធិបតីលោកដូណាល់ ត្រាំ សម្រេចចិត្តដកខ្លួនចេញពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិកកាលពីឆ្នាំ ២០១៧។ មន្រ្តីសេតវិមានម្នាក់បាននិយាយថា មកទល់ពេលនេះមិនទាន់មានការសម្រេចចិត្តណាមួយកើតឡើងទេ ប៉ុន្តែរដ្ឋបាលរបស់ខ្លួនមានចេតនាធ្វើឱ្យស៊ីជម្រៅលើទំនាក់ទំនងជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងវិស័យជាច្រើនរួមទាំងវិស័យពាណិជ្ជកម្មឌីជីថល។ អ្នកតស៊ូមតិសម្រាប់កិច្ចព្រមព្រៀងបែបនេះ រួមមានទាំងអតីតតំណាងពាណិជ្ជកម្មស្តីទីសហរដ្ឋអាមេរិកលោក Wendy Cutler បានលើកឡើងថា វាអាចទាញយកការរៀបចំដែលមានស្រាប់នៅក្នុងតំបន់រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលរវាងសហរដ្ឋអាមេរិក និងជប៉ុន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលសិង្ហបុរី-អូស្ត្រាលី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថលសិង្ហបុរី-នូវែលសេឡង់-ឈីលី។ លោក Cutler បាននិយាយថា…
-
យប់នេះ! វៀតណាមថាឆ្លងកូវីដ ២២៩៦នាក់ទៀត

ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃអង្គារ ទី១៣ កក្កដា នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២២៩៦ករណីបន្ថែមទៀត។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ទីក្រុងហូជីមិញ រកឃើញចំនួន ១,៧៩៧ករណី។ វៀតណាមមាន ករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣៤,៥០០នាក់ ហើយ ក្នុងនោះស្លាប់១៣០នាក់ និងជាសះស្បើយ ៩,៥៥៣នាក់ គិតត្រឹមថ្ងៃទី ១៣ កក្កដានេះ៕