Category: ព័ត៌មានអន្តរជាតិ

  • នៅខែមិថុនា ឆ្នាំ២០២១ ការលក់រថយន្តរបស់ចិនធ្លាក់ចុះ៥,១ភាគរយ ដោយសារបញ្ហាកង្វះខាតបន្ទះឈីបជាសកល (មានវីដេអូ)

    នៅខែមិថុនា ឆ្នាំ២០២១ ការលក់រថយន្តរបស់ចិនធ្លាក់ចុះ៥,១ភាគរយ ដោយសារបញ្ហាកង្វះខាតបន្ទះឈីបជាសកល (មានវីដេអូ)

    ចិន៖ យោងតាមទិន្នន័យរបស់សមាគមអ្នកផលិតរថយន្តចិនបានបង្ហាញថា ការលក់រាយនៃរថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសចិន បានធ្លាក់ចុះ៥,១ភាគរយពីមួយឆ្នាំទៅមួយ ស្មើនឹងចំនួនប្រមាណ១,៥៨លានគ្រឿងនៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ។ ការលក់រថយន្តថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិនកាលពីខែមុន ដោយសារកង្វះ ខាតឧបករណ៍អេឡិចត្រូនិកសកល បានធ្វើឱ្យរាំងស្ទះការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាត ។ បើតាមសមាគមអ្នកផលិតរថយន្តចិន រថយន្តចំនួន២.០១លានគ្រឿងត្រូវបានលក់នៅក្នុងខែមិថុនា ដែលចំនួននេះបានធ្លាក់ចុះ១២.៤ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ។ នេះជាការធ្លាក់ចុះរយៈពេល០២ខែជាប់គ្នា ខណៈដែលការលក់បានធ្លាក់ចុះ៣.១ភាគរយនៅក្នុងខែឧសភា បើធៀបនឹងឆ្នាំមុន ។ ការលក់រថយន្តដឹកអ្នកដំណើរថ្មីបានធ្លាក់ចុះ១១.១ភាគរយ ដោយសារតែកង្វះខាតបន្ទះឈីប ចំណែកការលក់រថយន្តដឹកទំនិញ និងរថយន្តពាណិជ្ជកម្មផ្សេងទៀតបានធ្លាក់ចុះ១៦.៨ភាគរយ ។ ទោះជាយ៉ាងណា មន្រ្តីឧស្សាហកម្មចិនរំពឹងថា ការលក់នឹងមានភាពប្រសើរឡើងនៅចុងឆ្នាំនេះ នៅពេលសេដ្ឋកិច្ចងើបឡើង ប៉ុន្តែពួកគេកំពុងឃ្លាំមើលយ៉ាងដិតដល់ពីផលប៉ះពាល់នៃកង្វះខាតបន្ទះឈីប និងការកើនឡើងតម្លៃវត្ថុធាតុដើម ៕ ប្រភព៖ CGTN និង CNA

  • ការនាំចេញរបស់ចិនកើនឡើងលើសពីការព្យាករណ៍ ដោយមានចំនួន៣២.២%ក្នុងខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)

    ការនាំចេញរបស់ចិនកើនឡើងលើសពីការព្យាករណ៍ ដោយមានចំនួន៣២.២%ក្នុងខែមិថុនា ឆ្នាំ២០២១ (មានវីដេអូ)

    ចិន៖ ទិន្នន័យពីរដ្ឋបាលគយទូទៅ (GAC) បានបង្ហាញថា ការនាំចេញរបស់ប្រទេសចិនគិតជាដុល្លារបានកើនឡើង៣២,២ភាគរយនៅក្នុងខែមិថុនាឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំមុន ក្នុងល្បឿនលឿនជាងការរំពឹងទុក ដោយសារតែការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជាសកលបានធ្វើអោយតម្រូវការកើនឡើង ។ បើតាមការព្យាករណ៍របស់កាសែតរ៉យទ័រនោះ ការនាំចេញរបស់ចិននឹងកើនឡើង២៣,១ភាគរយ ហើយការព្យាករណ៍របស់សារព័ត៌មាន ប៊្លូមប៊ឺក (Bloomberg) មានចំនួន២២,៩ភាគយ ។ វាបានកើនឡើងពីកំណើនប្រចាំឆ្នាំ ២៧,៩ភាគរយនៅក្នុងខែឧសភា ។ ទន្ទឹមនេះ ការនាំចូល និងការនាំចេញសរុបរបស់ប្រទេសចិន បានកើនឡើង២៧,១ភាគរយ ស្មើនឹងទឹកប្រាក់១៨,០៧ទ្រីលានយន់ ឬប្រហែល២,៧៩ទ្រីលានដុល្លារ នៅក្នុងឆមាសទីមួយ ឆ្នាំ ២០២១ នេះបើតាមទិន្នន័យផ្លូវការចេញផ្សាយដោយរដ្ឋបាលគយទូទៅ ។ រដ្ឋបាលគយចិនបានអោយដឹងទៀតថា ការនាំចេញបានកើនឡើង២៨,១ភាគរយ បើធៀបនឹងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលការនាំចូលវិញ ក៏បានកើនឡើង២៥,៩ភាគរយ ។ ដោយឡែកនៅក្នុងខែមិថុនាឆ្នាំនេះ ការនាំចូល និងនាំចេញរបស់ប្រទេសចិនបានកើនឡើង ២២%ពីមួយឆ្នាំទៅមួយឆ្នាំដែលមានចំនួនទឹកប្រាក់៣,២៩ទ្រីលានយ័ន ដែលជាការកើនឡើងរយៈពេល១៣ខែជាប់ៗគ្នា ៕ ប្រភព៖ CGTN

  • វៀតណាម​ឆ្លង​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​ ​ជិត​៣​ពាន់​នាក់​

    វៀតណាម​ឆ្លង​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​ ​ជិត​៣​ពាន់​នាក់​

    ប្រទេស​វៀតណាម​ កាលពី​ល្ងាច​ថ្ងៃ​ទី​១​៤​ ​កក្កដា​ ​២​០​២​១​ ​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​៩​២​៤​នាក់​ទៀត​ ​ក្នុង​នោះ​ ​ក្រុង​ហូ​ជី​មី​ញ​មាន​ច្រើនជាង​គេ​ ​រហូតដល់​២​២​២​៩​នាក់​ ​ហើយ​នេះ​ក៏​ជាលើកដំបូង​ដែរ​ ​ដែល​ក្រុង​ហូ​ជី​មិញ​ឆ្លង​ប្រចាំថ្ងៃ​ជាង​២​ពាន់​ករណី​នោះ​។​ ​ចាប់តាំង​ពី​មាន​ជំងឺ​កូ​វី​ដ​១​៩​ ​កាលពីដើម​ឆ្នាំ​២​០​២​០​មក​ ​វៀតណាម​មាន​ករណី​ឆ្លង​សរុប​កើន​ដល់​៣​៧​៣​៤​៣​នាក់​ហើយ​ ​ខណៈ​អ្នក​ស្លាប់​សរុប​មាន​១​៣​៥​នាក់​ ​បន្ទាប់ពី​ស្លាប់​៣​នាក់​ទៀត​ ​កាលពី​ថ្ងៃ​ទី​១​៤​ ​កក្កដា​៕​

  • អាមេរិក​ព្រមាន​ប្រើវិធាន​ផ្លូវ​ច្បាប់​លើ​ក្រុមហ៊ុន​ណា​ ដែលល​នៅ​បន្ត​សកម្ម​ភាព​នៅ​តំបន់​ Xinjiang

    អាមេរិក​ព្រមាន​ប្រើវិធាន​ផ្លូវ​ច្បាប់​លើ​ក្រុមហ៊ុន​ណា​ ដែលល​នៅ​បន្ត​សកម្ម​ភាព​នៅ​តំបន់​ Xinjiang

    សៅ សម្ភស្ស រដ្ឋបាលលោក Biden កាលពីថ្ងៃ អង្គារ បានព្រមានដល់​ក្រុមហ៊ុន​ ដែល​មាន​ខ្សែសង្វាក់ផ្គត់ផ្គង់ និងការ​វិនិយោគ​​នៅតំបន់​​​ Xinjiang ទាំង​អស់​ថា ពួកគេអាចប្រឈមនឹងផលវិបាកផ្នែកច្បាប់​ ដោយ​សំអាង​​ពី​ភស្តុតាង​ជាច្រើន​ ​បង្ហាញ​អំពី​អំពើប្រល័យពូជសាសន៍ និងការរំលោភសិទ្ធិមនុស្សដទៃទៀត​នៅ​តំបន់​​នេះ​។​ ការ​ព្រមាន​ចេញ​ពី ទីប្រឹក្សាអាជីវកម្មខ្សែសង្វាក់ផ្គត់ផ្គង់ខេត្ត​ Xinjiang ​ដែលបោះពុម្ពផ្សាយ​រួម​គ្នា​ ដោយ​ក្រសួងការបរទេស ក្រសួង​រតនាគារពាណិ​ជ្ជកម្ម និង​ក្រសួង​សន្តិសុខមាតុភូមិការងារ រួមទាំង​ការិយាល័យតំណាងពា​ណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ បានឱ្យ​ដឹង​ថា «ក្រុមហ៊ុន​ និងបុគ្គល ដែល​នៅ​តែ​មបន្ត​ខ្សែ​សង្វាក់​​ផ្គត់ផ្គង់ ការបណ្តាក់ទុន​និង​ការវិនិយោគ​ជាមួយ​នឹង​តំបន់​ Xinjiang អាចមានហានិភ័យខ្ពស់នៃ​ការរំលោភលើច្បាប់របស់​សហរដ្ឋ​អាមេរិក​»​។​ ការ​ព្រមាន​លើក​នេះ​គឺ​ ជា​ការពង្រឹង​បន្ថែម​លើ​ការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នានា​ ដោយ​គូស​បញ្ជាក់​ពី​ការអនុវត្ត​លើ​វិធាន​ការ​ចាំបាច់​ស្ដី​អំពី​ការ​​រំលោភ​ច្បាប់​សហរដ្ឋអាមេរិក​ ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នេះ​នៅ​តែ​បន្ត​ប្រតិបត្តិការពួក​គេ​ ឬ​ សូម្បីតែ​មាន​ទំនាក់​ទំនង​ ដោយ​ប្រយោលជាមួយ​រដ្ឋាភិបាលចិ​ននៅ Xinjiang ក៏​ដោយ​។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ បាន​ឱ្យ​ដឹងនៅក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​​មួយ កាល​ពីថ្ងៃ អង្គារ​ ​​ថា៖ «ប្រទេសចិន​នៅ​តែ​ បន្ត​ការរំលោភបំពានដ៏គួរឱ្យរន្ធ​ត់របស់ខ្លួននៅក្នុងតំបន់ស្វយ័ត​ Xinjiang Uyghur  និង​កន្លែង​ផ្សេង​ទៀត​​នៅ​​ក្នុងប្រទេសចិន សំដៅ​លើជន​ជាតិ​ភាគ​តិច​ Uyghurs ជនជាតិ​…

  • អាមេរិក​ ចរចា​ឲ្យ​ទួរគី​កាន់កាប់​ព្រលាន​យន្តហោះ​អន្តរជាតិ​អាហ្វហ្គានីស្ថាន ក្រោយ​​ដក​ទ័ព​ចេញ

    អាមេរិក​ ចរចា​ឲ្យ​ទួរគី​កាន់កាប់​ព្រលាន​យន្តហោះ​អន្តរជាតិ​អាហ្វហ្គានីស្ថាន ក្រោយ​​ដក​ទ័ព​ចេញ

    ហ៊ីម រដ្ឋា សហរដ្ឋអាមេរិក​ និង​ទួរគី​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ចរចា​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ទួរគី​កាន់កាប់​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៃ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ជា​ច្រក​ផ្លូវ​ដ៏​សុវត្ថិភាព​ត​ភ្ជាប់​ពិភពលោក​ ជាមួយ​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​ការអះអាង​កាល​​ពី​ថ្ងៃ​អង្គារ​នេះ​​ របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ទួរគី​លោក Hulusi Akar។ សហរដ្ឋអាមេរិក ព្រម​ទាំង​អង្គការ​សន្ធិសញ្ញា​សម្ព័ន្ធ​អាត្លង់ទិច​ខាង​ជើង ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អង្គការ NATO បាន​សម្រេច​ចិត្ត​ដក​ទ័ព​ចេញ​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ពី​ចូល​នៅ​ក្នុង​ទឹកដី​មជ្ឈិមបូព៌ា​មួយ​នេះ​អស់​រយៈពេល​ ២០ឆ្នាំ ក្រោយ​ពី​មាន​ភេរវកម្ម​យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០០១។ ការ​ដក​ទ័ព​របស់​​សហរដ្ឋអាមេរិក​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី៣១ ខែ​សីហាខាងមុខនេះ​ ដោយ​ទុក​ទាហាន​ប្រមាណចំនួន​ ៦៥០​នាក់​ប៉ុណ្ណោះ ដើម្បី​ការពារ​ស្ថានទូត​របស់​ខ្លួន និង​ការពារ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​រដ្ឋធានី​កាប៊ុល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ ក្រោយ​ពី​ប្រជុំ​ក្រៅ​ឆាក​ជាមួយ​លោក Bidenអំឡុង​កិច្ចប្រជុំ​កំពូល NATO​ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាន​ប្រកាស​ថា​កងទ័ព​ទួរគី​មាន​បំណង​បន្ត​នៅ​ការពារ​អាកាសយានដ្ឋាន​កាប៊ុល ដើម្បី​ជា​ជំនួយ​ដល់​ការ​ដក​ទ័ព​របស់​អស់​លោក NATO។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​​ថា ទួរគី​ធ្វើ​ការ​ចរចា​ជាមួយ​អាមេរិក ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ការទូត ហិរញ្ញវត្ថុ និង​ផ្នែក​ភ័ស្តុភារ ក្នុង​ការ​បន្ត​បេសកកម្ម​ក្នុង​ការ​ការពារ​ព្រលាន​យន្តហោះ​មួយ​នេះ។ ទាក់ទិន​នឹង​លទ្ធផល​នឹង​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក រដ្ឋមន្ត្រី​ការពារ​ជាតិ​ទួរគី​បាន​ឲ្យ​ដឹង​ថា​ការ​ពិភាក្សា​នៅ​តែ​បន្ត​ជាមួយ…

  • ឥណ្ឌា​ ៖ វេជ្ជ​បណ្ឌិត​កំពូល​ថា​ឥណ្ឌា​ ​មិន​អាច​ជៀស​ផុត​ពី​រលកទី៣​បាន​ទេ​

    ឥណ្ឌា​ ៖ វេជ្ជ​បណ្ឌិត​កំពូល​ថា​ឥណ្ឌា​  ​មិន​អាច​ជៀស​ផុត​ពី​រលកទី៣​បាន​ទេ​

    មឹង​ ច័ន្ទសុម៉ា​នីតា​ ក្រុម​គ្រូពេទ្យ​កំពូលៗ និងពូកែៗ​​របស់​ឥណ្ឌា​បាន​ ដាស់​តឿន​​ថា​ រលក​ទីបី​នៃ​ជំងឺ​ កូវីដ​១៩​ គឺ​អាច​វាយលុក​គ្រប់ពេល​ដោយ​ជៀស​មិន​រួចដោយ​សា​រកា​ររឹត​បន្តឹង​ការធ្វើ​ដំណើរ​ មាន​ចាប់ផ្តើម​មានសភាព​ធូរស្រាល​ទូទាំង​ប្រទេស​។ រូបថត​និង​វីដេអូ​របស់​អ្នក​ទេសចរ​ដែល​ ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ពេញ​និយម​ បាន​រីក​រាល​ដាល​នៅតាម​បណ្តាញសង្គម​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ។​ វីដេអូ​និង​រូបថត​បង្ហាញ​ ថា​ ពួក​គេភាគ​ច្រើន​មិន​បាន​ពាក់​ម៉ាស់​រ និង រក្សា​សង្គម​ នៅតាម​ទីសាធារណៈទេ។ ករណី​ថ្មី​ ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ឥណ្ឌា​ បាន​ធ្លាក់​ចុះ​មក​នៅត្រឹមជាង​ ៤០.០០០ ​នាក់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ដែល​ធ្លាក់​ចុះ​ពី​កម្រិត​កំពូល​នៃ​ ៤០០.០០០ នាក់នៅ​ក្នុងខែ​ឧសភា។​ ការ​ធ្លាក់ចុះ​នៃ. ចំនួន​នេះ​ភាគច្រើន​ ត្រូវ​បាន​បណ្តាល​មក​ពី​ការ​បិទទ្វា​រយ៉ាងតឹងរឹង​ដោយ​រដ្ឋ​ដែល​កំពុង​ត្រូវ​បាន​បន្ធូរ​បន្ថយ​។ ទោះបី​ជា​ករណី​ឆ្លង​ កំពុង​ថយចុះ​ក្តី​ អ្នក​ជំនាញ​បារម្ភ​ ថា​ប្រទេស​ឥណ្ឌា​ អាច​ប្រឈម​នឹង​ហានិភ័យ​នៃការឆ្លង​មេរោគទី ៣​ ដ៏​មាន​សក្តានុពល​ខណៈ​ដែល​ជាង ៦%​ នៃប្រជាជន​ បាន​ទទួល​បាន​ការចាក់វ៉ាក់សាំង​ពេញលេញ​និងប្រហែល ​២២%​នៃប្រជាជនសរុប​ បាន​ទទួល​យ៉ាងហោច​ណាស់​មួយ​ដូស​។ កាល​ពីខែ​មេសា​ មាន​មនុស្ស​រាប់លាន​នាក់​ បាន​ប្រមូលផ្តុំ​ គ្នា​នៅទីប្រជុំ​ ជន​ និងតំបន់​ហិម៉ាល័យ​ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ កូឡាម៉ាឡា​ ដែល​ធ្វើឲ្យ​មានការ​ស្ទះកកកុញ។  ទោះបី​ជា​ទីក្រុង​ជាច្រើន​ បាន​ជួបប្រទះ​ការ​ខ្វះខាត​អុកស៊ីសែន​ និង​គ្រែមន្ទីរពេទ្យ​យ៉ាង​ធ្ងន់ធ្ងរ​ក៏ដោយ​។ ​ហើយ​អ្វីដែល​គួរ​ឲ្យបារម្ភ​គឺ​អ្នក​ធ្វើ​ដំណើរត្រឡប់​មកវិញ​មួយចំនួន​ ដែលមក​ត្រឡប់​មក​ពីចូលរួម​ពិធីបុណ្យ​…

  • ស្រ្តីកាន់សាសនាអ៊ីស្លាមរស់នៅប្រទេសកាណាដាភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ

    ស្រ្តីកាន់សាសនាអ៊ីស្លាមរស់នៅប្រទេសកាណាដាភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ

    សុខ ស្រីលុច ការបៀត​បៀន​ និង​ការ​យារយី​ ទៅលើស្ត្រីដែលកាន់សាសនាអ៊ីស្លាមបណ្តាលអោយស្ត្រីដែលរស់នៅប្រទេសកាណាដាមានការភ័យខ្លាចនឹងសុវត្ថិភាពរបស់ខ្លួន។ កាលពីប៉ុន្មានខែមុននេះ​ នៅប្រទេសកាណាដាមានការវាយប្រហារ​មួយ​ទៅលើគ្រួសារកាន់សាសនាអ៊ីស្លាមដែលបង្ករដោយអ្នកបើកបររថយន្តម្នាក់បើកទៅបុកគ្រួសារនោះដែលបណ្តាលអោយមានអ្នកស្លាប់ និងរងរបួស។ អាជ្ញាធរបានសន្មត់ការវាយប្រហារនេះជាបទល្មើសស្អប់ខ្ពើមទៅលើអ្នកកាន់សាសនាអ៊ីស្លាម។ ហេតុការណ៍នេះជាហេតុការណ៍មួយដែលកើតមានឡើងទៅលើអ្នកកាន់សាសនាអ៊ីស្លាមនៅប្រទេសកាណាដា ដែលក្លាយជាហេតុការណ៌មួយធ្វើអោយអ្នកកាន់សាសនាអ៊ីស្លាមនៅទីនោះមានការភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន។ លោកស្រី Nur ដែលជាជនជាតិសូម៉ាលីកាត់​កាណាដា និងជាសហស្ថាបនិកនៃក្រុមប្រឹក្សាទំនាក់ទំនងស៊ីវិលរវាងអាហ្វ្រិកនិង​ កាណាដាបានបញ្ចេញភាពភ័យខ្លាចរបស់នាងបន្ទាប់ពីបានជួបប្រទះនឹងភាពរើសអ់ងនៅប្រទេសកាណាដាផ្ទាល់ ព្រមទាំងដឹងពីហេតុការណ៍មួយចំនួនទៅលើអ្នកកាន់សាសនាអ៊ីស្លាមដូចអនកស្រីដែរ។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Aljazeera លោកស្រី Nur បាននិយាយថា៖« ស្ត្រីស្បែកខ្មៅកាន់សាសនាអ៊ីស្លាមកំពុងត្រូវបានគេវាយប្រហារ ហើយពួកគេត្រូវបានគេវាយប្រហារដោយសារតែការរើសអើងជាតិសាសន៍ស្បែកខ្មៅ ពួកគេត្រូវបានគេវាយប្រហារដោយសារតែជំនឿសាសនាអ៊ីស្លាម ហើយពួកគេត្រូវបានគេវាយប្រហារដោយសារតែពួកគេជាស្ត្រី។ ចំណុចទាំនេះធ្វើអោយយើងមិនប្រាកដថានឹងមានអ្វីកើតឡើងចំពោះយើងនៅពេលយើងចេញទៅខាងក្រៅ»។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមិថុនាបងប្អូនស្រីពីរនាក់ដែលជាស្ត្រីជនជាតិម៉ូស្លីមដែលស្លៀកសម្លៀកបំពាក់ហ៊ីចាប់ត្រូវបានវាយប្រហារដោយបុរសកាន់កាំបិត ហើយបុរសនោះបានបានជេរប្រមាថជាតិសាសន៍របស់អ្នកទាំងពីរលើផ្លូវមួយនៅខាងក្រៅទីក្រុង។ ក្នុងករណីផ្សេងទៀតស្ត្រីម៉ូស្លីមត្រូវបានគេបណ្តាញចេញ ឬគំរាមកំហែងខណៈពេលពួកគេរង់ចាំមធ្យោបាយធ្វើដំណើរសាធារណៈ។ ប៉ូលីស Edmonton  បានទទួលសេចក្តីរាយការណ៍អំពីឧប្បត្តិហេតុចំនួន ៥ ដែលពាក់ព័ន្ធនឹងស្ត្រីស្បែកខ្មៅដែលពាក់ហ៊ីចាប់តាំងពីថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២០ ហើយអង្គភាពប្រឆាំងល្មើសរបស់កម្លាំងប៉ូលីសបានចាប់ខ្លួន និងបានធ្វើការចោទប្រកាន់ទៅលើជនសង្ស័យក្នុងករណីនីមួយៗ។ ការទាមទារឱ្យមានវិធានការណ៍បន្ថែមទៀតចំពោះស្ត្រីកាន់សាសនាអ៊ីស្លាមនៅ Edmonton កើតឡើង​ចំពេលប្រទេសកាណាដាអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តផែនការសកម្មភាពមួយចំនួនដើម្បីទប់ស្កាត់ការស្អប់ខ្ពើមសាសនាអ៊ីស្លាម។ សម្រាប់មនុស្សជាច្រើនការវាយប្រហារនៅខែមិថុនានៅរដ្ឋ Ontario ក៏ដូចជាការបាញ់សម្លាប់ដ៏សាហាវនៅឆ្នាំ ២០១៧ នៅឯវិហារអ៊ីស្លាមនៅក្នុងទីក្រុង Quebec និងការចាក់សម្លាប់កាលពីឆ្នាំមុននៅខាងក្រៅវិហារអ៊ីស្លាមមួយនៅចុងខាងលិចនៃទីក្រុង Toronto បង្ហាញពីបញ្ហាដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកកាន់សាសនាអ៊ីស្លាមដែលរស់នៅក្នុងប្រទេសកាណាដា។ តាមការស្រង់សម្តីរបស់សារព័ត៌មាន…

  • ម៉ាឡេស៊ី​រកឃើញ​ករណី​ថ្មី​ជាង ១១.០០០ ករណី​ក្នុងរយៈពេលតិចជាងមួយសប្តាហ៍

    ម៉ាឡេស៊ី​រកឃើញ​ករណី​ថ្មី​ជាង ១១.០០០ ករណី​ក្នុងរយៈពេលតិចជាងមួយសប្តាហ៍

    សៅ សម្ភស្ស ប្រទេសម៉ាឡេស៊ី បានរក​ឃើញ​ករណី​ថ្មី​ជាង​​ ១១.០៧៩ ករណី​កាលពីថ្ងៃអង្គារ កន្លងទៅ ដែល​ជា​កា​រ​កើន​ឡើង​យ៉ាងខ្លាំង​ពីកំ​រិ​តនៃការឆ្លងខ្ពស់ បើ​ធៀប​នឹង​​សប្តាហ៍មុនៗ​ ហើយ​​ក៏ជាលើកទី ១ ដែរ ដែល​ករណី​ឆ្លង​​ប្រចាំថ្ងៃ​​ឡើងខ្លាំង​ដ​ល់ ៥ តួ។ ក្នុង​ចំណោម​ករណី​ឆ្លងសរុប​ម ករណី​នាំ​ចូ​លពីក្រៅ​ប្រទេស​មាន​តែ​ ២៧ ករណី​ប៉ុណ្ណោះ​ ចំណែក​ឯករណី​សេស​សល់​ គឺ​ជា​ករណីក្នុងស្រុក។ ករណីជាងពាក់កណ្តាលនៃករណីថ្មី ស្ថិត​នៅ​ក្នុង​តំបន់ Klang Valley នៅតំបន់​ Selangor មាន​ ៥.២៦៣ ករណី​ និងនៅគូឡាឡាំពួមាន​ ១.៥២១ ករណី​។ ក្រសួងសុខាភិបាល ក៏បានប្រកាសថា មាន​អ្នកស្លាប់ចំនួន ១២៥ នាក់បន្ថែមទៀត ដែល​មានអាយុពី ២៧ ទៅ ៨៦ ឆ្នាំ ដែល​ធ្វើ​ឱ្យ​​ចំនួនអ្នកស្លាប់​ឡើង​ដល់ ៦.៣៨៥ នាក់ក្នុង​ប្រទេស​។ ប្រភពដដែល​បាន​បន្ថែម​ថា ការកើនឡើង​នូ​វករណី​ទាំង​នេះ ​គឺ​បណ្តាលមកពីការរីករាល​ដាល​នៃ​វ៉ារ៉្យង់ Delta ថ្មី។​ ទិន្នន័យរបស់ក្រសួងសុខាភិបាល ក៏​បានបង្ហាញថា រ​ហូតមកដល់ពេលនេះប្រ​ជាជនជាង ៣.៦…

  • មនុស្ស​ជាង​ ១០០ ​នាក់​ត្រូវ​បាន​ចាប់​ និង​បាត់​ខ្លួន​ក្នុង​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​នៅ​គុយបា

    មនុស្ស​ជាង​ ១០០ ​នាក់​ត្រូវ​បាន​ចាប់​ និង​បាត់​ខ្លួន​ក្នុង​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​នៅ​គុយបា

    ហួន ​ឌីណា ​ ហាវ៉ាណា​៖ ​​ក្រុម​​សង្កេត​ការណ៍​ និង ​ក្រុម​សកម្មជន​ អះអាង​​ថា​មនុស្សចំនួន​​ ១០០ ​នាក់​រួម​ទាំង​អ្នក​កាសែត​ឯករាជ្យ​ និង​សកម្មជន​​ប្រឆាំងផងនោះ​​ ត្រូវ​បាន​ចាប់​ខ្លួន​ឬ​កំពុង​បាត់​ខ្លួន​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​គុយបា​​។​ មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​គុយបា​មិន​ទាន់​បាន​បញ្ជាក់​​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ឬ​រង​របួស​​នោះ​ទេ​ ប៉ុន្តែ​យោង​តាម​​ក្រសួង​មហា​ផ្ទៃ​របស់​ប្រទេស​នេះ​ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​ត្រូវ​បាន​សម្លាប់​អំឡុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​ប៉ូលីស​កាល​ពី​ថ្ងៃ​ចន្ទ​។​ មហា​បាតុកម្ម​ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ១១​ កក្កដា​ ខណៈ​ប្រទេស​នេះ​កំពុង​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ ៣០​ ឆ្នាំ​ដោយ​សារ​កង្វះ​អគ្គិសនី​​ ស្បៀង ​និង​ថ្នាំ​ពេទ្យ​ ហើយ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ កាន់​តែ​អាក្រក់​ទៅ​ៗ​។​ ​​មេ​ដឹក​រដ្ឋា​ភិបាល​​លោក​ប្រធានា​ធិបតី​ ​Miguel Díaz-Canel ​​បាន​​ចោទ​​ប្រកាន់​​ថា​​ ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​គឺ​ជា​មេ​នៃ​បញ្ហា​ទាំង​អស់​នេះ​ ហើយ​ថា​ ការ​ផ្ទុះ​ឡើង​នៃ​បាតុកម្ម​គឺ​ជា​លទ្ធផល​នៃ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​របស់​សហរដ្ឋ​អាមេរិក​ ​បំផុស​បំផុល​ប្រជាជន​ បង្ករ​ឱ្យ​ប្រទេស​របស់​ខ្លួន​ធ្លាក់​ក្នុង​ភាព​ចលាចល​។​ ​ទំនាក់​ទំនង​អាមេរិក​-​គុយបា​ ស្ថិត​ក្នុង​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដោយ​រដ្ឋបាល​របស់​លោក​ត្រាំ​ ​បាន​ដាក់​ចេញ​នូវ​វិធានការ​សេដ្ឋកិច្ច​តឹងរឹង​បំផុត​មួយ​ចំនួន​ប្រឆាំង​នឹង​ប្រទេស​គុយបា​​ ខណៈ​ដែល​រដ្ឋ​បាល​របស់​លោក​បៃដិន​ ហាក់​ស្ទាក់ស្ទើរ​នឹង​ដក​ទណ្ឌ​កម្ម​នេះ​ចេញ​។​ ​ប្រធានា​ធិបតី​អាមេរិក​លោក​ ចូ ​បៃដិន​ ​ បាន​ព្រមាន​រដ្ឋាភិបាល​គុយបា​មិន​ឱ្យ​បង្ក្រាប​ពលរដ្ឋ​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ ប៉ុន្តែ​លោក​ Díaz-Canel ​​បាន​ហៅ​ក្រុម​​បាតុករ​ថា​ជា​​ឧក្រិដ្ឋ​ជន​។​​ ប្រភព៖ More…

  • ផែនការ​ការ​បើក​ច្រក​ធ្វើ​ដំណើរ​តាម​យន្តហោះ​រវាង​សិង្ហបុរី-ហុងកុងនៅ​មិន​ច្បាស់​ការ

    ផែនការ​ការ​បើក​ច្រក​ធ្វើ​ដំណើរ​តាម​យន្តហោះ​រវាង​សិង្ហបុរី-ហុងកុងនៅ​មិន​ច្បាស់​ការ

    ហ៊ីម រដ្ឋា ផែនការ​ការ​ឲ្យ​ធ្វើ​ដំណើរ​ចេញ​-ចូល​ដោយ​មិន​ឆ្លង​កាត់​ការ​ធ្វើ​ចត្តាឡីស័ក​ ឬ ជា​ភាសា​អង់គ្លេស​ហៅ​ថា Travel Bubble រវាង​សិង្ហបុរី និង​ហុងកុង​ស្ថិត​សភាព​មិន​ប្រាកដប្រជា​ក្រោយ​ពី​ពន្យារ​ជា​ច្រើន​ដង​ រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មក​នេះ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Straitstimes បាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិលមិញ ភាគី​ទាំង​ពីរ​គ្រោង​នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ផែនការ​នេះ​ឡើង​វិញ ត្រូវ​បាន​លុប​ចោល​នៅ​នាទី​ចុង​ក្រោយ។ បើ​យោង​តាម​ផែនការ​ដាក់​ដំណើរ​ការ​ជា​ថ្មី​នេះ​ ទាំង​អ្នក​ដំណើរ​មក​ពី​សិង្ហបុរី និង​ហុងកុង​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ ២ដូស មុន​នឹង​អាច​ធ្វើ​ដំណើរ​ក្នុង​យន្តហោះ​ ដែល​មាន​ការ​រៀបចំ​រួច​ជា​ស្រេច។ យ៉ាងណាមិញ សមាជិក​សភា​ហុងកុង​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្វយ័ត​ហុងកុង​លុប​ផែនការ​នេះ​ចោល ដោយសារ​តែ​សិង្ហបុរី​កំពុង​តែ​ដក​ខ្លួន​ចេញ​ពី «យុទ្ធសាស្ត្រ​សូន្យ​ករណី» ដែល​ជា​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩។ សមាជិក​សភា​ទាំង​នេះ​បាន​សម្អាង​យក​ហេតុផល​ថា ប្រសិន​បើ​ហុងកុង​មិន​មាន​ករណី​ជំងឺ​កូវីដ-១៩ នោះ​ដែនដី​នេះ​អាច​បើក​ព្រំដែន​ជាមួយ​ចិន​ដី​គោក​បាន។ ខាង​ភាគី​សិង្ហបុរី​ឯណេះ​វិញ​បាន​ប្រាប់​សារព័ត៌មាន Straitstimes ថា ភាគី​ទាំង​ពីរ​នៅ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ហើយ​នឹង​ប្រកាស​ផែនការ​ណា​មួយ​នៅ​ក្នុង​ពេល​ខាង​មុខ៕ ប្រភព៖ S’pore-Hong Kong travel corridor plan still up in the air after months of delay https://www.straitstimes.com/asia/east-asia/singapore-hong-kong-travel-corridor-plan-still-up-in-the-air-after-months-of-delay