Category: ព័ត៌មានអន្តរជាតិ

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៩លាន៧៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨ម៉ឺននាក់ និងជាសះស្បើយ១៧៣លាន១៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨៩លាន៧៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨ម៉ឺននាក់ និងជាសះស្បើយ១៧៣លាន១៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨៩លាន៧៣ម៉ឺន៧ពាន់៥៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៨ម៉ឺន៣ពាន់១៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៣លាន១៤ម៉ឺន៨ពាន់៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៨៨ម៉ឺន៧ពាន់១៥៥នាក់ ស្លាប់ចំនួន៦២ម៉ឺន៤ពាន់២១៤នាក់ និងជាសះស្បើយចំនួន២៩លាន៣៤ម៉ឺន១ពាន់៩១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២ម៉ឺន៥ពាន់៨៧៥នាក់ ស្លាប់៤១ម៉ឺន២ពាន់៥៦៣នាក់ និងជាសះស្បើយ៣០លាន១៧ម៉ឺន៦ពាន់៣០៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន២៦ម៉ឺន២ពាន់៥១៨នាក់ ស្លាប់ចំនួន៥៣ម៉ឺន៩ពាន់៥០នាក់ និងជាសះស្បើយ១៧លាន៩១ម៉ឺន៧ពាន់១៨៩នាក់ ៕ ប្រភព៖ worldometers

  • ​​តាលីបង់​អះអាង​ថា​ ខ្លួន​​កាន់​កាប់​ព្រំដែន​សំខាន់​ជាប់​ប៉ាគីស្ថាន​

    ​​តាលីបង់​អះអាង​ថា​ ខ្លួន​​កាន់​កាប់​ព្រំដែន​សំខាន់​ជាប់​ប៉ាគីស្ថាន​

    ហួន​ ឌីណា ​ ​ក្រុម​​ឧទ្ទាម​​តាលីបង់​បាន​​និយាយ​ថា​ ខ្លួន​បា​ន​កាន់​កាប់​ច្រក​ព្រំដែន​​ Spin ​Boldak​ ជាប់​ប៉ាគីស្ថាន​​ និង​បន្ត​ពង្វាត​ទី​​​ ខណៈ​​ក្រសួង​មហា​ផ្ទៃ​អាហ្វហ្គានីស្ថាន​អះអាង​​ថា​ កង​កម្លាំង​រដ្ឋាភិបាល​បាន​គ្រប់​គ្រង​​ និង​បង្ក្រាប​ជា​ស្ថាពរ​លើ​ការ​វាយ​ប្រហារ​របស់​ក្រុម​ប្រដាប់​អាវុធ​មួយ​​នេះ​។​ ​លោក​ Arif​ Kakar​ មន្ត្រី​រដ្ឋបាល​មូលដ្ឋានប៉ាគីស្ថាន​​បាន​បញ្ចាក់​ពី​ការ​អះអាង​នេះ​ ដោយ​និយាយ​ថា​ ​  ​ប៉ាគីស្ថាន​បាន​បិទ​​ច្រក​ព្រំដែន​​ Chaman-Spin Boldak​ ​ជាប់​​អាហ្វហ្គានីស្ថាន​ ដោយ​មិន​អនុញ្ញាតិឱ្យ​ទំនិញ​ ឬ​​ប្រជាជន​ឆ្លង​កាត់​តាម​ច្រក​​​សំខាន់​នេះ​ឡើយ​។​ ​លោក​បាន​ប្រាប់​​សារព័ត៌មាន​ Al Jazeera ​ថា ​គេ​អាច​ឃើញ​ពី​វត្តមាន​របស់​ពួក​តាលីបង់​នៅ​ខាង​ក្រៅ​ព្រំដែន​ប្រទេស​​ ដោយ​គ្មាន​កង​កម្លាំង​ទ័ព​របស់​រដ្ឋាភិបាល​​អាហ្វហ្គានីស្ថាន​នោះ​ទេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​នៃរដ្ឋាភិបាល​អាហ្វហ្គានីស្ថានលោក​ Tareq​ Arian​ បាន​បដិសេធ​ការ​អះអាង​នេះ​ដោយ​និយាយ​ថា​ ​ពួក​​ភេរវជន​បាន​ធ្វើ​សកម្មភាព​នៅ​ក្បែរ​ព្រំដែន​ ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​​បង្រ្កាប​។​ យ៉ាង​ណា​មិញ​ ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​ បាន​បដិសេធ​នឹង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​។​ លោក​ Raz​ Mohammad ​​អ្នក​លក់​ឥវ៉ាន់​ម្នាក់​នៅ​ក្បែរ​ព្រំដែន​បាន​និយាយ​ថា​៖​ «​ខ្ញុំ​ទៅ​កន្លែង​លក់​ឥវ៉ាន់​កាល​ពី​ព្រឹក​មិញ​ ទាំង​ឃើញ​ពួក​តាលីបង់​គ្រប់​កន្លែង​ទាំង​អស់​ ហើយ​ខ្ញុំ​ក៏​ឮ​សម្លេង​បាញ់​គ្នា​ក្បែរ​នោះ​ដែរ​»​។​ ពួក​តាលីបង់​បាន​ធ្វើ​ការ​វាយ​លុក​​ពាស​ពេញអាហ្វហ្គានីស្ថាន​​ ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​ នៅ​ពេល​ដែល​កង​កម្លាំង​បរទេស​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​ណាតូ​បាន​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ​។ ​តាំង​ពី​ពេល​នោះ​មក​ ក្រុម​នេះ​បាន​ចាប់​យក​ច្រក​ឆ្លង​កាត់​យ៉ាង​តិច​ចំនួន​ ៣ ​ទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​តាហ្ស៊ីគីស្ថាន​ តួកម៉េនីស្ថាន​…

  • ជនជាតិ​​អាហ្វហ្គានីស្ថាន​នជាង​ ៣០០ នាក់​បាន​ភៀស​ខ្លួន​ចូល​ទៅតាហ្ស៊ីគីស្ថាន​ខណៈអសន្ដិសុខ

    ជនជាតិ​​អាហ្វហ្គានីស្ថាន​នជាង​ ៣០០ នាក់​បាន​ភៀស​ខ្លួន​ចូល​ទៅតាហ្ស៊ីគីស្ថាន​ខណៈអសន្ដិសុខ

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ យ៉ាង​ហោច​ណាស់​មាន​ ជនភៀស​ខ្លួន​ចំនួន​ ៣៤៧​ នាក់​មក​ពី​ ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ឆ្លងចូល​ទៅក្នុង​ប្រទេស​អាស៊ី​កណ្តាល​មួយ​គឺ​ប្រទេស​ តាជីគីស្ថាន​ យ៉ាង​ច្រើន​ក្នុង​រយៈពេលតែ​ពីរថ្ងៃ​ ដោយសារពួកគេ​ចង់​ភៀស​ខ្លួន​ ពីការគំរាមកំហែង​ពី​សំណាក់​យុទ្ធជន​តាលីបង់នៅពេល​ដែល​កងកម្លាំង​បរទេស​បាន​ដកថយ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​Khovar ដែល​ដក​ស្រង់​សម្តី​ មន្រ្តី​ការពារ​ព្រំដែន​ តាហ្ស៊ីគីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​ ជនភៀស​ខ្លួន​ទាំងនោះ​ “សម្រេចចិត្ត​ភៀស​ខ្លួន​ ពីពួក​តាលីបង់ដើម្បី​រក្សា​អាយុជីវិត​របស់​ពួកគេ”​ ។ កាលពី​ខែ​មិថុនា​ ក្រុម​តាលីបង់​បាន​រឹបអូស​បាន​តំបន់តាម​ព្រំដែន​ Shir Khan Bandar ​របស់​ប្រទេស​ អាហ្វហ្គានីស្ថាន​ ដែលមានទីតាំង​នៅ​ភាគខាង​ជើង​ប្រទេស​ អាហ្វហ្គានីស្ថាន​ដែលមាន​ចម្ងាយ​ប្រហែល​ ៥០ គីឡូម៉ែត្រ​ពីទីក្រុង​ Kunduz​ ។ ជនជាតិ​តាហ្ស៊ីគីស្ថាន​បាន​និយាយ​ថា​ជនភៀស​ខ្លួន​ទាំងនោះ​រួមមាន​ក្មេង​ប្រុស​ប្រហែល​ ៦៤ ​នាក់​និង​ក្មេងស្រី ​១១៣ នាក់​បាន​ឆ្លង​ពីខេត្ត ​Badakhshan របស់​អាហ្វហ្គានីស្ថាន​ដោយនាំ​យក​ហ្វូងសត្វ​មក​ជាមួយ​ផង​។ នៅថ្ងៃពុធនេះ​ដែ​ររដ្ឋ​មន្រ្តី​ការ​បរទេស​ នៃ​អង្គការ​សហប្រតិបត្តិកា​រសៀងហៃ ​(SCO) បាន​អំពាវនាវ​ដល់​ភាគី​អាហ្វហ្គានីស្ថាន​និង​ក្រុម​តាលីបង់​ឱ្យ​បញ្ឈប់​អំពើ​ហឹង្សា​និង​ចាប់ផ្តើម​ការចរចា​សន្តិភាព​អំពី​អនាគត​របស់​ប្រទេស​។ នៅក្នុង​សេចក្តីថ្លែង​ការណ៍​រួម​ បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ នៅក្នុង​រដ្ឋ​ធានី​ តាហ្សុគុ​នៃប្រទេស​តាហ្ស៊ីគីស្ថាន​ ក្រុម​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស ​SCO បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការកើន​ឡើង​នៃ​ការប្រមូល​ផ្តុំក្រៅ​ច្បាប់​និង​ក្រុម​ប្រដាប់​អាវុធ​នៅ​ភាគខាង​ជើង​នៃ​ប្រទេស​។ ប្រភព៖ More than 300…

  • ​គុយបា​៖ ពន្ធ​គយ​លើ​ ម្ហូប​អាហារ​និង​ឪសថ​ត្រូវ​បាន​គេ​លើកលែង​បន្ទាប់​ពី​មាន​ចលាចល​

    ​គុយបា​៖ ពន្ធ​គយ​លើ​ ម្ហូប​អាហារ​និង​ឪសថ​ត្រូវ​បាន​គេ​លើកលែង​បន្ទាប់​ពី​មាន​ចលាចល​

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ ប្រទេស​គុយបា​ បាន​ដកពន្ធ​លើ​ការ​នាំ​ចូល​ជា​បណ្តោះ​អាសន្ន​ លើ​ស្បៀង​អាហារ​ ថ្នាំពេទ្យ​និងរបស់​ចាំបាច់​មួយ​ចំនួន​ទៀត​បន្ទាប់​ពី​មាន​ ភាព​ចលាចល​ពេញទីក្រុង​ធំៗ​នាពេលថ្មីៗ​នេះ។​ នៅ​ថ្ងៃច័ន្ទ​ ក្រោយ​នេះ​ នឹង​មិនមាន​ការ​កំណត់​តម្លៃ ពន្ធ​លើ​ទំនិញ​ ដូច​រៀបរាប់​ខាងលើ​ ដែល​នាំចូល​តាម​អ្នកធ្វើ​ដំណើរ​រហូត​ដល់ចុងឆ្នាំនេះ។ គួរឲ្យដឹងដែរថា មាន​មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ តាម​ដងផ្លូវ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ប្រឆាំង​នឹង​កង្វះខាត​ ស្បៀង​អាហារ​និង​ថ្នាំពេទ្យ​ ព្រមទាំងដើម្បី​ទប់ស្កាត់​ ការឡើង​ថ្លៃ​និង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​ ចំណាត់ការ​កូវីដ១៩។ បាតុកម្មនោះ​គឹ​ចង់​ទាមទារ​ឲ្យ​មាន​អ្នកដំណើរមក​ពី​ខាងក្រៅអាច​ចូលមក​ប្រទេស​កុយបា​ហើយនាំចូល​សម្ភារចាំបាច់ ឬស្បៀង​ដោយមិនចាំបាច់បង់ពន្ធ។  មនុស្ស​រាប់​សិប​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ ពី​មាន​ភាព​ចលាចល​ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃអាទិត្យ។​ អាជ្ញាធរ​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃអង្គារ​ថា​មាន​បុរស​ម្នាក់​បាន​ស្លាប់​។ មនុស្ស​ជាច្រើន​ បាន​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ តាម​បណ្តាញ​សង្គម​។ ការ​បង្ហោះ​នៅលើ​បណ្តាញសង្គម​បាន​បង្ហាញ​ថា​ ប្រជាជន​បាន​ក្រឡាប់​រថយន្ត​ប៉ូលីស​ ដែល​បង្ក​ការ​កកស្ទះ​និង​ភាព ឥត​សណ្តាប់ធ្នាប់។  គួរ​បញ្ជាក់ផងដែររ ថា​បាតុកម្ម​ ដែល​គ្មាន​ការអនុញ្ញាត​គឺ​ ខុសច្បាប់​នៅក្នុងប្រទេស​ហើយ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​គឺ​ កម្រ​ណាស់។​ លោក​នាយករដ្ឋ​មន្រ្តី​ Manuel Marrero Cruz ​បាន​ប្រកាស​ពី​ការផ្លាស់ប្តូរ​ លើ​ការបង់ពន្ធ ​នេះ​កាល​ពី​ថ្ងៃពុធ​នៅឯកិច្ច​ប្រជុំ​មួយ​ ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​។ បច្ចុប្បន្ន​អ្នក​ធ្វើ​ដំណើរ​ ទៅ​គុយបា​ អាចនាំថ្នាំ​សង្កូវ​ចូល​បាន​រហូត​ដល់​ទៅ ​១០​ គីឡូ​ក្រាម​ចូលក្នុង​ប្រទេស​ដោយ​មិន​បាច់​បង់​ពន្ធ​។ ទោះ​យ៉ាងណា​…

  • ហេតុអ្វីបានជាម៉ាឡេស៊ីនៅមិនទាន់អនុម័តឱ្យប្រើប្រាស់ ivermectin ដើម្បីព្យាបាលជំងឺកូវីដ-១៩?

    ហេតុអ្វីបានជាម៉ាឡេស៊ីនៅមិនទាន់អនុម័តឱ្យប្រើប្រាស់ ivermectin ដើម្បីព្យាបាលជំងឺកូវីដ-១៩?

    ថ្នាំ​លេប​ប្រឆាំង​ប៉ារ៉ាស៊ីត Ivermectin បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទក្ដៅ​គគុក​ ក្រោយ​មាន​ការអំពាវនាវ​ពី​សំណាក់​អ្នក​ជំនាញ​ឱ្យ​ដាក់​បញ្ចូល​ថ្នាំ​នេះ ជាផ្នែកមួយ​នៃ​កា​រព្យាបាល​ជំងឺ​កូវីដ ១៩ នៅ​របស់​ប្រទេស​ម៉ាឡេស៊ី​​។ នេះ​បើតាម​ឱ្យដឹងពីសារព័ត៌មាន CNA កាលពី​ថ្ងៃ ១៥ ខែ​កក្កដា​ កន្លងទៅ​។ ការអំពាវនាវនេះកើតឡើង បន្ទាប់​ពីមានសេចក្តីរាយការណ៍កាលពីខែ មេសា ឆ្នាំ ២០២០ ដោយ​លើក​ឡើង​ដោយ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Australia’s Monash University ដែល​បាន​ធ្វើ​ពិសោធ​លើ​ថ្នាំ​នេះ ហើយ​បានរកឃើញថា​ ១ ដូស​នៃ​ថ្នាំ​នេះ អាច​បញ្ឈប់​ការ​រីក​លូត​លាស់​វីរ៉ុស​នៅ​ក្នុង​កោសិកា​​រយៈ​ពេល ៤៨ ម៉ោង។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសនៅថ្ងៃទី ៥ មិថុនាថា ការសាកល្បងប្រើប្រាស់​វ៉ាក់សាំង​ចេញ​អំពី​ថ្នាំ​ ivermectin ត្រូវបានចាប់ផ្តើមហើយ​។ ការសាកល្បងទាំងនេះ នឹង​ត្រូវ​ធ្វើ​ឡើង​ ដោយ​ក្រសួង និងវិទ្យាស្ថាន​ស្រាវជ្រាវ​គ្លីនិកនៅមន្ទីរពេទ្យក្រសួងចំនួ​ន ១២ ទូទាំងប្រទេស​។ ការសាកល្បងនេះ ត្រូវបានអនុម័ត ដោយគណៈកម្មាធិការស្រាវជ្រាវ​វេជ្ជសាស្រ្ត និងក្រមសីលធម៌​របស់​ក្រសួង​ ​នៅថ្ងៃទី ២៥ ខែឧសភា ហើយអ្នកជំងឺដំបូ​ងត្រូវបានចុះឈ្មោះនៅចុងខែ ឧសភា។ ក្រសួងរំពឹងថា ការ​សាក​ល្បង​នេះ​នឹង​​បញ្ចប់នៅខែ កញ្ញា…

  • ទាហានបារាំងរាប់ម៉ឺននាក់ធ្វើក្បួនព្យុហយាត្រា រម្លឹកថ្ងៃបដិវត្តន៍ ក្លាយជាបារាំងទំនើប

    ទាហានបារាំងរាប់ម៉ឺននាក់ធ្វើក្បួនព្យុហយាត្រា រម្លឹកថ្ងៃបដិវត្តន៍ ក្លាយជាបារាំងទំនើប

    ទាហានរាប់ម៉ឺននាក់បានដើរជាក្បួនព្យុហយាត្រា នៅតាមបណ្តោយ Champs-Elysees ដ៏ល្បីនៅក្នុងក្រុងប៉ារីស កាលពីថ្ងៃទី១៤ កក្កដា ២០២១ ដើម្បីរម្លឹកថ្ងៃ Bastille ជាបុណ្យជាតិរបស់ខ្លួន។ ប្រធានាធិបតី ម៉ាក្រុងក៏មានវត្តមានចូលរួមដែរ។ បុណ្យជាតិ Bastille រម្លឹកដល់កាលពីឆ្នាំ១៧៨៩ បង្ហាញពីបដិវត្តន៍បារាំង និងជាថ្ងៃធ្វើឲ្យបារាំងប្រែក្លាយជាប្រទេសទំនើប។ កាលពីឆ្នាំ២០២០ ការរៀបចំពិធីបុណ្យនេះត្រូវបានលុបចោល ដោយសារតែបញ្ហាជំងឺកូវីដ១៩៕ ប្រភពពី CGTN

  • សហភាពអ៊ឺរ៉ុប និងចិនបង្ហាញផែនការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

    សហភាពអ៊ឺរ៉ុប និងចិនបង្ហាញផែនការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

    សហគមន៍អ៊ឺរ៉ុបបានបង្ហាញច្បាប់ថ្មីដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹម ៥៥ ភាគរយក្នុងទសវត្សនេះ។ កាលពីថ្ងៃទីពុធនេះ សហភាពអ៊ឺរ៉ុបបានស្នើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចទូលាយមួយក្នុងប្លុកនេះដែលនឹងកាត់បន្ថយការពឹងផ្អែកទៅលើឥន្ធនៈផូស៊ីល។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Aljazeera អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបលោក Frans Timmermans បាននិយាយថា៖ «បើខកខានមិនបានធ្វើសកម្មភាពឥលូវនេះ យើងនឹងធ្វើអោយកូនៗ និងចៅៗរបស់យើងខកចិត្តដែរ ប្រសិនបើខ្ញុំមិនដោះស្រាយបញ្ហានេះទេ វានឹងធ្វើអោយមានសង្គ្រាមដណ្តើមទឹក និងចំណីអាហារ»។ ទីក្រុងប៉េកាំង និងព្រុចសែលក៏កំពុងធ្វើសកម្មភាពជាច្រើនខែ មុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុបន្ទាប់របស់ពិភពលោកដែលគ្រោងនឹងធ្វើនៅខែវិច្ឆិកាឆ្នាំ​នេះ​នៅទីក្រុង Glasgow ប្រទេសស្កុតលែនសង្ឃឹមថានឹងដាក់ចេញគំនិតផ្តួចផ្តើមថ្មីៗដើម្បីកំណត់ការបំភាយឧស្ម័ននៅក្នុងបរិយាសផែនដី។ សេចក្ដី​ព្រាង​ច្បាប់ដោយគណៈកម្មការអឺរ៉ុបដែលជាក្រុមប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុបដែលស្ថិតក្នុងមហាអំណាចសេដ្ឋកិច្ចដ៏សំខាន់ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងឧស្ម័នផ្សេងៗទៀតដូចជាមេតាន ហើយ​អ្នកវិទ្យាសាស្ត្រនិយាយថា កំពុងបង្ករគ្រោះដល់ផែនដី។ ច្បាប់នេះទាមទារអោយមានការផ្លាស់ប្តូរយ៉ាងច្រើនពីសំណាក់ក្រុមហ៊ុន និងក្រុមគ្រួសារដោយជម្រុញអោយប្រើប្រាស់បច្ចេកវិទ្យាដូចជា ថាមពលពន្លឺព្រះអាទិត្យ និងយានយន្តអគ្គិសនី។ ផែនការនេះមានការមិនពេញចិត្តពីបណ្តាប្រទេសសហភាពអ៊ឺរ៉ុបដែលក្រីក្រមួយចំនួន​ និងវិស័យឧស្សាហកម្មដែលអះអាងថា ល្បឿននៃការផ្លាស់ប្តូរ និងការបង្កើនបទបញ្ញត្តិនេះនឹងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុ។ វិធានការណ៍នេះក៏នឹងត្រូវបានពិនិត្យយ៉ាងដិតដល់ដោយដៃគូពាណិជ្ជកម្មក្នុងប្លុកនេះផងដែរ ព្រោះថាក្រុមហ៊ុនរបស់ពួកគេប្រឈមនឹងការដាក់ទណ្ឌកម្មលើការនាំចេញផលិតផលដែលប្រើកាបូនដូចជា ដែកថែប និងស៊ីម៉ងត៍ជាដើម​។ ផែនការនេះពាក់ព័ន្ធនឹងការកែលម្អគម្រោងពាណិជ្ជកម្មនៃការបំភាយឧស្ម័នក្នុងប្លុកដែលក្រុមហ៊ុនត្រូវចំណាយសម្រាប់កាបូនឌីអុកស៊ីតដែលពួកគេបញ្ចេញ និងណែនាំពន្ធលើឥវ៉ាន់ដឹកប្រេង និងអាកាសចរណ៍ជាលើកដំបូង។ ច្បាប់ថ្មីនេះនឹងពាក់ព័ន្ធនឹងសំណើសំខាន់ៗជាច្រើនដែលភាគច្រើនត្រូវបានបង្កើតដោយច្បាប់រួចហើយដើម្បីបំពេញតាមគោលដៅចាស់របស់សហភាពអ៊ឺរ៉ុបក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ៤០ ភាគរយនៅឆ្នាំ ២០៣០ បើប្រៀបធៀបទៅនឹងកម្រិត ១៩៩០ ។ ច្បាប់នេះក៏នឹងត្រូវអនុម័តដោយសមាជិកទាំង និងអ្នកនយោបាយសហភាពអឺរ៉ុប មកពី​២៧ប្រទេស ។ មេដឹកនាំពិភពលោកបានព្រមព្រៀងគ្នាកាលពី ៦ ឆ្នាំមុននៅទីក្រុងប៉ារីសដើម្បីរក្សាកំដៅផែនដីឱ្យកើនត្រឹមក្រោម…

  • សមុទ្រចិនខាងត្បូង និងវិបត្តិមីយ៉ាន់ម៉ាជារបៀបវារៈក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិក

    សមុទ្រចិនខាងត្បូង និងវិបត្តិមីយ៉ាន់ម៉ាជារបៀបវារៈក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិក

    រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក​បាន​ជួប​ប្រជុំ​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ដោយ​លើ​យក​បញ្ហា​ពាក់​ព័ន្ធ​ជា​ច្រើន​មក​ពិភាក្សា ដោយ​ក្នុង​នោះ​រួមមាន​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សកល​កូវីដ-១៩ បញ្ហា​ដ៏​រសើប​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ព្រម​ទាំង​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​ លោក Saleumxay Kommasith និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Anthony Blinken។ អំឡុង​កិច្ច​ប្រជុំ​នោះ​ ទាំង​ភាគី​អាស៊ាន និង​អាមេរិក​បាន​ប្ដេជ្ញា​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី ហើយ​ព្រម​ទាំង​បន្ត​កសាង​ភាព​ជា​ដៃ​គូ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ដោយ​ផ្អែក​លើ សិទ្ធិមនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន វិបុលភាព​ផ្នែក​សេដ្ឋកិច្ច និង​ចំណង​ដ៏​ជិតស្និទ្ធ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ភាគី​ទាំង​ពីរ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។ ក្រសួង​ការបរទេស​កម្ពុជា​បាន​ចុះ​ផ្សាយ​ថា អាស៊ាន​បាន​ស្វាគមន៍​ការ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ពហុភាគី​និយម​ឡើង​វិញ របស់​រដ្ឋបាល​ថ្មី​នៃ​​សហរដ្ឋអាមេរិក ហើយ​ក៏​បាន​ធ្វើ​ការ​អរគុណ​ទៅ​កាន់​សមភាគី​អាមេរិក​ក្នុង​ការ​គាំទ្រ​មជ្ឈភាព​អាស៊ាន និង​ការ​កសាង​សហគមន៍​អាស៊ាន​។ តាម​រយៈ​ប្រភព​ពី​ក្រសួង​ការបរទេស​អាមេរិក​ ​លោក Blinken ក៏​បាន​លើកឡើង​ថា អាមេរិក​ចាត់​ទុក​អាស៊ាន​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទាក់ទិន​នឹង​រឿង​កូវីដ-១៩ លោក Blinken បាន​និយាយ​ថា​អាមេរិក​នឹង​សហការ​ជាមួយ​អាស៊ាន និង​ដៃគូ​អន្តរជាតិ​នានា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ។ អាមេរិក​កន្លង​មក​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ២ពាន់​លាន​ដុល្លារ​ទៅ​កាន់​យន្តការ​ចែក​វ៉ាក់សាំង​ពិភពលោក COVAX ហើយ​សន្យា​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ចំនួន ៥០០លាន​ដូស ដើម្បី​ទុក​ឲ្យ​យន្តការ​មួយ​នេះ​ចែកចាយ​ទៅ​កាន់​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ទាប និង​កម្រិត​មធ្យម។ ប្រទេស​នេះ​ក៏​បាន​ជួយ​ជា​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ផង​ដែរ​ទៅ​កាន់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ជា​ជំនួយ​ផ្នែក​មនុស្សធម៌ និង​សុខាភិបាល។ ពាក់ព័ន្ធ​នឹង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​វិញ ភាគី​អាស៊ាន និង​អាមេរិក​បាន​បង្ហាញ​ជំហរ​រៀងៗ​ខ្លួន និង​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ស្ថិរភាព…

  • ក្រុម​អ្នក​ឃ្លាំ​មើល​៖ FBI ​​បរាជ័យ​ក្នុង​ការ​ស៊ើប​អង្កេត​​ការ​រំលោភ​បំពាន​អ្នក​កាយ​សម្ព័ន្ធ​អាមេរិក​

    ក្រុម​អ្នក​ឃ្លាំ​មើល​៖ FBI ​​បរាជ័យ​ក្នុង​ការ​ស៊ើប​អង្កេត​​ការ​រំលោភ​បំពាន​អ្នក​កាយ​សម្ព័ន្ធ​អាមេរិក​

    ហួន​ ឌីណា​ ក្រុម​អ្នក​ឃ្លាំ​មើល​របស់​ការិយាល័យ​អគ្គអធិការ​នៃ​នាយកដ្ឋាន​យុត្តិធម៌​ បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​រក​ឃើញ​ថា​ ការិយាល័យ​​ស៊ើប​​អង្កេត​​រដ្ឋាភិបាល​សហព័ន្ធ​ FBI ​ មិន​គោរព​តាម​ការ​ចោទ​ប្រកាន់​​ការ​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កីឡា​ការិនី​កាយ​សម្ព័ន្ធ​អាមេរិក​វ័យ​ក្មេង​ប្រឆាំង​នឹង​​អតីត​គ្រូ​បង្វឹក​ក្រុម​លោក​ Larry​ Nassar ​រួម​ទាំង​មាន​​កំហុស​ធ្ងន់​ធ្ងរ​​ក្នុង​ការ​ស៊ើប​អង្កេត​ក្រោយ​មក​ទៀត​។​ របាយ​ការណ៍​និយាយ​ថា​ ភាព​មិន​ត្រឹម​ត្រូវ​ និង​ការ​បិទ​បាំង​ជា​ច្រើន​របស់​ភ្នាក់ងារ​ FBI​ ក្រោយ​បើក​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ បាន​អនុញ្ញាត​ឱ្យ​លោក​ Nassar​ បន្ត​រំលោភ​បំពាន​​​លើ​អត្តពលិក​អស់​រយៈពេល​ជា​ច្រើន​ខែ​។​ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ FBI​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​​ពី​ថ្ងៃ​ពុធ​ដូច​គ្នា​​ថា​ ​បញ្ហា​លើ​ការ​កាន់​សំណុំ​រឿង​នេះ​មិន​អាច​ប្រកែក​ដោះ​សារ​បាន​ និង​បាន​​​ធ្វើ​ឱ្យ​ខូច​ដល់​កិត្តិយស​របស់​អង្គភាព​​ខ្លួន​។​ លោក​ Nassar​ ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាង​ ១០០​ ឆ្នាំ​ កាល​ពី​ឆ្នាំ ​២០១៨ ​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​ និង​​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​​។​ ប្រភព៖ FBI failed to investigate USA Gymnastics abuser, watchdog finds https://www.bbc.com/news/world-us-canada-57844784

  • WHO ៖ ​មជ្ឈឹម​បូព៌ា​អាច​ប្រឈម​​មុខ​នឹង​មហន្តរាយ​នៃ​ហានិភ័យ​​ឆ្លង​ជំងឺ​កូវីដ-១៩​​

    WHO ៖ ​មជ្ឈឹម​បូព៌ា​អាច​ប្រឈម​​មុខ​នឹង​មហន្តរាយ​នៃ​ហានិភ័យ​​ឆ្លង​ជំងឺ​កូវីដ-១៩​​

    ហួន​ ឌីណា​​ ​អង្គការ​សុខភាព​ពិភព​លោក​ប្រកាស​​កាល​ពី​ថ្ងៃ​ពុធ​នេះ​​​ថា​​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​មជ្ឈឹម​បូព៌ា​ អាច​មាន​ផល​វិបាក ​មហន្តរាយ​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​ការ​រាលដាល​នៃ​វ៉ារ្យ៉ង់​ដែលតា​​ ​និង ​អត្រា​ចាក់​វ៉ាក់សាំង​ទាប​ ហើយ​​​កង្វះ​នៃ​ការ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​សង្គម​និង​សុខភាព​សាធារណៈ​។ ​ការិយាល័យ​ប្រចាំ​តំបន់​​នៃ​ទីភ្នាក់ងារ​ WHO ​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​  ករណី​ឆ្លង​ថ្មី​ហក់​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់​ដូច​ជា​នៅ​លីប៊ី​ អ៊ីរ៉ាក់​ អ៊ីរ៉ង់​ ទុយនីស៊ី​ លីបង់​ និង​ម៉ារ៉ុក​។ ​ហើយ​​សប្ដាហ៍​ក្រោយ​ នៅ​ទូទាំង​តំបន់​នេះ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ Eid al-Adha ​ដែល​ជា​ធម្មតា​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ ធ្វើ​ឱ្យ​ករណី​ឆ្លង​អាច​កើន​ឡើង​លើស​ដើម​។​​ ​ទីភ្នាក់ងារ​ដដែល​ បាន​គូស​បញ្ជាក់​ថា​ ទុយនីស៊ី​​ជា​ប្រទេស​ដែល​មាន​អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ ខ្ពស់​បំផុត​ក្នុង​តំបន់​ និង​នៅ​អាហ្វ្រិក​ ហើយ​បាន​កត់​សម្គាល់​ថា​ ករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​​អំឡុង​ពេល​ ៤​ សប្តាហ៍​រហូត​ដល់​ដើម​ខែ​កក្កដា​។​ ​សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ករណី​ឆ្លង​សរុប​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ​ដែល​រួម​មាន​ប្រទេស​ប៉ាគីស្ថាន​ អាហ្វហ្គានីស្ថាន​ សូម៉ាលី​ និង​ហ្សីប៊ូទី​ ក៏​ដូច​ជា​រដ្ឋ​មជ្ឈិម​បូព៌ា​ដទៃ​ផ្សេង​ទៀត​ បាន​កើន​ឡើង​ដល់​ជាង​ ១១,៤​ លាន​ករណី​ ខណៈ​ករណី​ស្លាប់​បាន​កើន​ដល់​ ២,២៣ ​សែន​ករណី​។​ ប្រភព៖ Risk of ‘catastrophic’ coronavirus surge in Middle East:…