Category: ព័ត៌មានអន្តរជាតិ

  • វៀតណាម​ផ្តើម​ដឹកទំនិញ​ផ្ទាល់ទៅ​អឺរ៉ុប ​តាម​រថភ្លើង​លើកដំបូង​

    វៀតណាម​ផ្តើម​ដឹកទំនិញ​ផ្ទាល់ទៅ​អឺរ៉ុប ​តាម​រថភ្លើង​លើកដំបូង​

    រថភ្លើង​ដឹកទំនិញ​បាន​ចាកចេញ​ពី​ក្រុង​ហាណូយ​ ​ឆ្ពោះទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ ​លើកដំបូង​ ​កាលពី​ថ្ងៃ​ទី​២​០​ ​កក្កដា​ ​២​០​២​១​ ​ដោយ​ផ្ទុក​ផលិតផល​ ​ដូចជា​ ​ផលិតផល​កាត់​ដេរ​វាយនភណ្ឌ​ ​មាន​ទាំង​ស្បែកជើង​ស្បែក​ជាដើម​។​ ​ផ្លូវ​រថ​ថ្មី​នេះ​​​នាំ​ជើង​រថភ្លើង​ពី​ស្ថា​នី​យ៍ ​នៅ​ក្នុង​ក្រុង​ហាណូយ​ ​ទៅ​ក្រុង​នៃ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ ​ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប​ ​ខណៈ​ដែល​ទូ​រថភ្លើង​ផ្ទុក​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​ដឹក​បន្ត​ដោយ​រថយន្ត​ ​ទៅកាន់​ទិសដៅ​ចុង​ក្រោយ ​គឺ​ក្រុង​ R​otter​dam​ ​នៃ​ប្រទេស​ហូឡង់​ ​នេះ​បើ​តាមអយស្ម័យានវៀតណាម​ ​Vietnam​ ​Railway​s ​។​ ​យ៉ាងណាក៏ដោយ​ ​រថភ្លើង​ផ្ទុក​ទូ​កុងតឺន័រ​ប្រវែង​ជាង​១​២​ម៉ែត្រ​នីមួយៗ​ ​នឹង​ត្រូវ​ឆ្លងកាត់​ក្រុង​ ​Z​hen​g​z​h​ou ​ប្រទេស​ចិន​ ​ហើយក៏​ក្លាយ​ជា​រថភ្លើង​ភ្ជាប់​រវាង​អាស៊ី​និង​អឺរ៉ុប​ ​គោលដៅ​នៅ​ប៊ែ​ល​ហ្សិ​ក​ ​តាមរយៈ​រុស្ស៊ី​និង​បណ្តា​ប្រទេស​នៅ​អាស៊ី​ ​តំបន់​កណ្តាល​នានា​ ​ដោយដំណើរ​នេះ​នឹង​ត្រូវ​ចំណាយ​ពេល ចន្លោះ​ពី​២​៥​ ​ទៅ​២​៧​ថ្ងៃ​។​ ​តាម​គម្រោង​ ​ជើង​រថភ្លើង​វៀតណាម​ទៅ​អឺរ៉ុប​នេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ ​Rat​r​a​co​ ​ដែល​ទាក់ទង​ផ្ទាល់​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ការ​នាំ​ទំនិញ​ ​តាម​រថភ្លើង​នេះ​ ​គ្រោង​នឹង​ចេញដំណើរ​៨​រថភ្លើង ​ក្នុង​១​ខែ​៕​ ប្រភពពី VNexpress

  • អធិការបតីអាល្លឺម៉ង់៖ ប្រទេសអាឡឺម៉ង់មានប្រព័ន្ធប្រកាសអាសន្នដែលសបស្រប

    អធិការបតីអាល្លឺម៉ង់៖ ប្រទេសអាឡឺម៉ង់មានប្រព័ន្ធប្រកាសអាសន្នដែលសបស្រប

    កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ​អធិការបតី​អាល្លឺម៉ង់​បាន​ការពារ​ប្រព័ន្ធ​ប្រកាស​អាសន្ន​របស់​អាល្លឺម៉ង់​ដែល​ជា​ការ​ប្រឆាំង​នឹង​ការ​រិះគន់​ពី​សំណាក់​ប្រជាជន​ បន្ទាប់​ពី​មាន​ទឹក​ជំនន់​កាល​ពី​សប្តាហ៍​មុន​។ ​ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​នៃ​ Rhine-Westphalia​ លោក​ស្រី​ Angela​ Merkel​ បាន​និយាយ​ថា​ ប្រទេស​អាឡឺម៉ង់​មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​ដែល​សប​ស្រប​មួយ​ ប៉ុន្តែ​បាន​សន្យា​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​ដំណើរការ​ និង​មិន​ដំណើរការ​។ លោក​ស្រី​បាន​និយាយ​ថា​ រដ្ឋាភិបាល​នឹ​ង​ពិភាក្សា​គ្នា​ដោយ​ប្រើ​ប្រព័ន្ធ​ប្រកាស​អាសន្ន​ទឹក​ជំនន់​តាម​ទូរស័ព្ទ​ចល័ត​នា​ពេល​អនាគត​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​ថា​ ប្រជាជន​នៅ​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​មិន​បាន​ទទួល​ការ​ប្រកាស​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ឡើយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ភាគ​ខាង​លិច​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​សប្តាហ៍​មុនមាន​ភ្លៀង​ធ្លាក់​យ៉ាង់​ខ្លាំង​ដែល​បង្ករ​ទៅ​ជា​ទឹក​ជំនន់​បណ្តាល​អោយ​មនុស្ស​យ៉ាង​តិច​ ១០០ នាក់​បាត់បង់ជីវិត​។

  • សម្ព័ន្ធមិត្តរបស់លោក Trump ត្រូវជាប់ពន្ធនាគារពីបទធ្វើសកម្មភាពក្នុងនាមជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស

    សម្ព័ន្ធមិត្តរបស់លោក Trump ត្រូវជាប់ពន្ធនាគារពីបទធ្វើសកម្មភាពក្នុងនាមជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស

    លោក Tom Barrack អតីតទីប្រឹក្សារបស់អតីតប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក​ Donald Trump ត្រូវបានចោទប្រកាន់​កាលពីថ្ងៃ​ អង្គារ ពីបទបញ្ចុះបញ្ចូលបរទេស​ខុសច្បាប់​ក្នុងនាម​ជាមន្ត្រី​សហភាពអារ៉ាប់រួម UAE ​ សម្រាប់អ្វី​ ដែលរ​ដ្ឋអាជ្ញាសហព័ន្ធ​ពិពណ៌នាថា​ ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជះឥទ្ធិពល​ដល់​តួនាទី​គោល​នយោបាយ​​ការ​​បរទេសរបស់លោ​ក​តាំង​ពី​ឆ្នាំ ២០១៦ និង​យុទ្ធនាការប្រធានាធិបតី​ និងរដ្ឋបាល​ជាបន្ត​បន្ទាប់​​។ លោក Barrack ត្រូវបានចោទប្រកាន់ក្នុងការចោទប្រកាន់ចំនួន ៧ ករណី រួមមាន​ការ​ដើរ​តួជា​ភ្នាក់ងារ​របស់សហភាព​​ UAE នៅ​ចន្លោះខែមេសាឆ្នាំ ២០១៦ និងខែមេសាឆ្នាំ ២០១៨ និង​បទរារាំងយុត្តិធម៌​ និង​ធ្វើ​សេចក្តីថ្លែងការ​ណ៍មិនពិតទៅកាន់ភ្នាក់ងារអនុវត្ត​ច្បាប់សហ​ព័ន្ធ។ យោងតាមការចោទប្រកាន់នេះលោក Barrack បានទាក់ទងដោយផ្ទាល់ និងដោយ​ប្រយោល​ជាមួយ​ថ្នាក់ដឹ​កនាំជាន់​ខ្ពស់សហភាព​ UAE ហើយបុរសម្នាក់​ក្នុង​ចំណោម​ ២ នាក់​ទៀត​ ដែល​ចូល​ដៃ​ជាមួយ​លោក​ថា​ជា «អាវុធសម្ងាត់» ដើម្បីលើកកម្ពស់របៀបវា​រៈគោលនយោបាយការបរទេស​របស់​ខ្លួន​នៅ​អាមេរិក​។​ យ៉ាងណាមិញ ​ស្ថានទូតអារ៉ាប់រួម​នៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនូ​វ​សំណើសុំការ​អត្ថាធិប្បាយ​ពី​សារព័ត៌មាន CNN នោះ​ទេ។

  • រុស្ស៊ីដាក់បង្ហាញយន្តហោះចម្បាំងដ៏ទំនើបថ្មីមួយ ដើម្បីប្រកួតប្រជែងនឹងយន្តហោះពិឃាដបំបាំងកាយអាមេរិក F-35s (មានវីដេអូ)

    រុស្ស៊ីដាក់បង្ហាញយន្តហោះចម្បាំងដ៏ទំនើបថ្មីមួយ ដើម្បីប្រកួតប្រជែងនឹងយន្តហោះពិឃាដបំបាំងកាយអាមេរិក F-35s (មានវីដេអូ)

    រុស្ស៊ី៖ រុស្ស៊ីបានបង្ហាញគំរូយន្តហោះចម្បាំងដ៏ទំនើបថ្មីមួយរបស់ក្រុមហ៊ុន Sukhoi ដែលត្រូវបានផលិតឡើងដើម្បីប្រកួតប្រជែងជាមួយយន្តហោះពិឃាដបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក ។ យន្តហោះចម្បាំងរបស់រុស្ស៊ីថ្មីនេះ ​មាន​សមត្ថភាព​បំបាំងកាយ ​និងវាយប្រហារគោលដៅចំនួន៦ក្នុងពេលតែមួយ ។​ ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌី​មៀ ពូ​ទីន ​បាន​ពិនិត្យ​មើល​យន្តហោះ​ចម្បាំង​អនា គត​ ដែល​តាំង​បង្ហាញ​ជាមួយនឹង​ការគាំទ្រ​យ៉ាងខ្លាំង​នៅឯ​ពិព័រណ៍​អាកាសចរណ៍​ និង​លំហ​អាកាស​អន្តរជាតិ MAKS-2021 ដែល​បាន​បើក​កាលពី​ថ្ងៃ​អង្គារសប្តាហ៍នេះ ​នៅ​ទីក្រុង​ហ្សូកូវ​ស្គី​ នៅក្រៅ​រដ្ឋធានីមូ​ស្គូ ​។​ លោក ពូ​ទីន ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ពិ​ព័​រណ៌​យន្តហោះ​នេះ​ថា ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ទីក្រុង​ហ្សូកូវ​ស្គីថ្ងៃនេះ​បង្ហាញឱ្យឃើញថា អាកាសចរណ៍​រុស្ស៊ី​មាន​សក្តានុពល​ធំធេង​សម្រាប់​ការអភិវឌ្ឍ​ហើយ​ឧស្សាហកម្ម​ផលិត​យន្តហោះ​របស់​យើង ​បន្ត​បង្កើត​ម៉ូត​យន្តហោះ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ថ្មីៗ​ជាច្រើន​ ។ បើតាមក្រុមហ៊ុន​ផលិត​យន្តហោះ​រុស្ស៊ី Sukhoi​ យន្តហោះ​ចម្បាំងថ្មីខាងលើនេះ​គ្រោង​នឹង​ហោះហើរ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២៣ ហើយ​ការ​ចែកចាយ​អាច​នឹង​ចាប់ផ្តើម​នៅឆ្នាំ ២០២៦​ ខាងមុខនេះ ៕ ប្រភព៖ AFP

  • មេដឹកនាំបក្សប្រឆាំងបេឡារុស ស្នើសុំឱ្យអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលបន្ថែមទៀត

    មេដឹកនាំបក្សប្រឆាំងបេឡារុស ស្នើសុំឱ្យអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលបន្ថែមទៀត

    វ៉ាស៊ីនតោន​៖​ ​មេដឹក​នាំ​បក្ស​ប្រឆាំង​បេឡារុស​លោក​ស្រី​ Sviatlana​ Tsikhanouskaya ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​ស្រី​បាន​ស្នើ​ដល់​មន្រ្តី​សហរដ្ឋ​អាមេរិក​​​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដែល​រួម​មាន​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ ​ឈើ​ និង​ដែក​ថែប​​ ក្នុង​ពេល​លោក​ស្រី​​ធ្វើ​ទស្សនកិច្ច​នៅ​​ក្រុង​វ៉ាស៊ីនតោន​ ​ស្វែង​រក​សកម្មភាព​ខ្លាំង​ក្លា​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានា​ធិបតី ​Alexander​ Lukashenko​ ​។​ ​លោក​ស្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ វិធានការណ៍​បែប​នេះ​នឹង​ហួស​ពី​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ទៅ​លើ​សម្ព័ន្ធ​មិត្ត​នយោបាយ​ និង​ស្ថាប័ន​រដ្ឋាភិបាល​របស់​លោក ​Lukashenko ​ ហើយ​នឹង​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​មេ​ដឹក​នាំ​រូប​នេះ ​ដើម្បី​ធ្វើ​ឱ្យ​លោក​ផ្លាស់ប្តូរ​អាកប្បកិរិយា​ និង​ដោះលែង​អ្នក​ទោស​នយោបាយ​។​ ​លោក​ស្រី ​Tsikhanouskaya ​អាយុ​ ៣៨ ​ឆ្នាំ ​ជា​បេក្ខជន​នៅ​ក្នុង​ការ​បោះឆ្នោត​ជំនួស​ឱ្យ​ប្តី​របស់​លោក​ស្រី ​លោក ​Sergei Tsikhanouskiy ​​ជា​អ្នក​សរសេរ​​វីដេអូប្លុក​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធធានាគារ​ចាប់​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០២០ ​ក្រោម​បទ​ចោទ​ប្រកាន់​ដូច​ជា​រំលោភ​សណ្តាប់​ធ្នាប់​សាធារណៈ​ដែល​លោក​បាន​បដិសេធ​។​ ​ អ្នក​ប្រឆាំង​ដែល​និរទេស​ខ្លួន​នៅ​បរទេស​រូបនេះ​ ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​គ្រាន់​តែ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ឱ្យ​មេ​ដឹក​នាំ​បច្ចុប្បន្ន​អាច​រក្សា​អំណាច​បាន​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​លោក​ Lukashenko​ បដិសេធ​។​ យោង​តាម​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ ​លោក​ Lukashenko ​ទទួល​បាន​ ៨០​ ភាគ​រយ​នៃ​សម្លេង​សន្លឹង​ឆ្នោត​កាល​ពី​ខែ​សីហា​ អាច​ឱ្យ​លោក​បន្ត​កាន់​តំណែង​ជា​ប្រធានា​ធិបតី​អាណតិ្ត​ទី​ ៦​ ​របស់​ខ្លួន​រាប់​តាំង​ពី​ឆ្នាំ​ ១៩៩៤​​ មក​។​ ក្រោយ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នេះ​…

  • ប្រធានាធិបតីតួកគីអំពាវនាវឱ្យសហរដ្ឋអាមេរិកគាំទ្រខ្លួនដើម្បីការពារអាកាសយានដ្ឋានកាប៊ុល

    ប្រធានាធិបតីតួកគីអំពាវនាវឱ្យសហរដ្ឋអាមេរិកគាំទ្រខ្លួនដើម្បីការពារអាកាសយានដ្ឋានកាប៊ុល

    ប្រធានាធិបតី​តួកគី​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ភស្តុភារ​ និង​ទំនាក់​ទំនង​ការ​ទូត​ដើម្បី​ឲ្យ​តួកគី​អាច​ដំណើរការ​ និង​ការពារ​អាកាសយានដ្ឋាន​កាប៊ុល​ បន្ទាប់​ពី​កង​ទ័ព​បរទេស​ផ្សេង​ទៀត​បាន​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​​ Aljazeera​  កាល​ពី​ថ្ងៃ​ទី​អង្គារនេះ​ ​​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ពី​ស៊ីប​ខាង​ជើង​ លោក​ប្រធានាធិបតី​តួកគី​បាន​និយាយ​ថា​ ទួរគី​នឹង​បំពេញ​បេសកកម្ម​នេះ​ដរាប​ណា​អាមេរិក​ដែល​ជា​ដៃ​គូរ​បស់​ណាតូ​បំពេញ​តាម​តម្រូវ​ការ​ទាំង​បី​។ ល័ក្ខខ័ណ្ឌ​ទាំង​នេះ​រួម​មាន​ ការ​គាំ​ទ្រ​របស់​សហរដ្ឋអាមេរិក​ក្នុង​ទំនាក់​ទំនង​ការ​ទូត​ គ្រឿង​បរិក្ខារ​ខាង​ដឹក​នាំសាស្ត្រ​ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​រដ្ឋបាល​។ ប្រធានាធិបតី​តួកគី​ លោក​ Recap​ Tayyip​ Erdogan​ បាន​និយាយ​ថា​ ប្រសិន​បើ​លក្ខខណ្ឌ​ទាំង​នេះ​អាច​ត្រូវ​បាន​ឆ្លើយ​តប​ពី​សហរដ្ឋអាមេរិក​ តួកគីពិចារណា​ដំណើរ​ការ​ការពារ​អាកាសយានដ្ឋាន​កាប៊ុល​។

  • លោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនធំៗរបស់ថៃ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ (មានវីដេអូ)

    លោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនធំៗរបស់ថៃ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ (មានវីដេអូ)

    ថៃ៖ នាយករដ្ឋមន្ត្រី​ថៃ​លោក ​ប្រា​យុទ្ធ ចាន់អូ​ចា នៅ​ថ្ងៃ​ពុធ​នេះ​ នឹង​ជួប​ប្រជុំ​ជាមួយ​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង ​និង​ហ្គាស ​PTT Plc និង​ក្រុមហ៊ុន King Power Group ព្រមទាំង​នាយកប្រតិបត្តិ​​ឈានមុខ​៤០​រូប​ទៀត ស្ថិតក្នុងគោលបំណងជជែកពិភាក្សាអំពី​ស្ថានការណ៍​ជំងឺកូវី​ដ​១៩ ​និង​ផលប៉ះពាល់​សេដ្ឋកិច្ច​មកលើ​ប្រទេស ​។​ ការកោះប្រជុំ​បន្ទាន់ខាងលើ​នេះ បាន​កើតឡើង​ស្របពេលដែលប្រទេស​ថៃ​ធ្លាក់​ក្នុង​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​ដោយសារ​ការឆ្លង​រីករាលដាលនៃជំងឺកូ​វីដ១៩ ​កើនឡើង​ដល់​ជាង​១ម៉ឺនករណីក្នុង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ ។ ក្នុង​ការផ្ទុះជំងឺកូ​វីដ​១៩​នៅ​រលក​ទី​៣ក្នុងប្រទេសថៃ ​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១ ខែ​មេសាមក មានមនុស្ស​៤១ម៉ឺន៦១៤​នាក់​បាន​ឆ្លង  និង​៣ពាន់៥១៦​នាក់​បាន​បាត់បង់ជីវិត ។ ​យោង​តាម​កាលវិភាគ​ការងារ​របស់​រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ប្រា​យុទ្ធ នឹង​ជួប​ប្រជុំ​ផ្ទាល់​នៅ​ម៉ោង​០២​រសៀល​ជាមួយ​ក្រុម​តំណាងក្រុមហ៊ុន PTT Plc​ និង ​នាយក​ប្រតិបត្តិក្រុមហ៊ុន​ King Power Group ​ដែល​​បាន​ស្នើសុំ​ផ្តល់​ជំនួយ ​ដើម្បី​គាំទ្រ​ការប្រយុទ្ធ​ប្រឆាំង​របស់​រដ្ឋាភិបាល​ទល់​នឹងវីរុស​កូវី​ដ​១៩​ ។​ នៅ​ម៉ោង​២៖២០​នាទី​រសៀលថ្ងៃដដែល ​លោក ប្រាយុទ្ធ ​នឹង​ធ្វើ​ការប្រជុំ​តាម​វីដេអូ​បន្ត​ផ្ទាល់​ជាមួយ​នាយក​ប្រតិបត្តិ​៤០​រូប ដើម្បី​ពិភាក្សា​រក​វិធី​ទប់ស្កាត់​ជំងឺកូវី​ដ​១៩ ​និង​បញ្ហា​ពាក់ព័ន្ធ​ ៕ ប្រភព៖ Bangkok Post

  • ប្រទេសចិនព្យាយាមប្រឆាំងនឹងសម្មតិកម្មទាក់ទងនឹងប្រភពនៃវីរុសកូវីដ-១៩

    ប្រទេសចិនព្យាយាមប្រឆាំងនឹងសម្មតិកម្មទាក់ទងនឹងប្រភពនៃវីរុសកូវីដ-១៩

    រដ្ឋាភិបាល​​​ចិន​​បាន​អំពាវនាវ​អោយ​មាន​ការ​ស៊ើប​អង្កេត​នៅ​មន្ទីរ​ពិសោនធន៍​អាមេរិក​​ដែល​​អាច​​​ទាក់​​ទង​នឹង​​ប្រ​ភព​ដើម​​នៃ​​​វីរុស​កូវីដ​​-​១៩​ បន្ទាប់​​ពី​​មាន​ការ​​ចោទ​​ប្រកាន់​​ជា​​ច្រើន​​ដែល​​ថា​ ប្រភព​​វីរុស​​នេះ​គឺ​​លេច​​ចេញ​ពី​​មន្ទីរ​​ពិសោធន៍​នៅ​​វូ​ហាន​​ប្រទេស​​ចិន​។ អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរទេស​ចិន​ លោក​ស្រី​ ​Hua​ Chunying​ និង​ស​ហ​កា​រីចំនួន​​ពីរ​នាក់​នៅ​ក្រសួង​ការ​បរទេស​ដូច​គ្នា​គឺ​ លោក​ Zhao​ Lijian​ និង​លោក​ Wang​ Wenbin​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​ សរុប​ចំនួន​ ៣៣​ ដង​នៅ​ក្នុ​ង​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​។ តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ South​ China​ Morning​ Post​ បន្ទាប់​ពី​លោក​  Joe​ Biden​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មករានេះ​មក​​ មាន​ការ​អំពាវនាវ​អោយ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​វិទ្យាស្ថាន​នេះ​មាន​ចំនួន​ ២៧​ រួច​មក​ហើយ​ទាក់​ទង​នឹង​ប្រពភ​នៃ​វីរុស​កូវីដ​-១៩​។ កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​មិថុនាកន្លងទៅ ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ស្រី​ Hua​ Chunying​ បាន​និយាយ​ដោយ​បង្ហោះ​ជា​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ធ្វីតធឺ​​ថា​​៖​ ​«ករណី​ផល​ប៉ះ​ពាល់​ទៅ​ដល់​សួត​ដែល​បណ្តាល​ដោយ​សារ​ជក់​បារី​អេឡិចត្រូនិច​(​EVALI​)បាន​កើត​ឡើង​នៅ​រដ្ឋ​ Wisconsin​ ក្នុង​ខែ​កក្កដា​ឆ្នាំ​ ២០១៩​ ដោយ​ករណី​នេះ​មាន​រោគសញ្ញា​ស្ទើរ​តែ​ដូច​ទៅ​នឹង​វីរុស​កូវីដ​-១៩​ ។ លោក​ស្រី​ Hua​ បាន​បន្ត​និយាយ​ថា​ កន្លែង​ដែល​មាន​ករណី​នេះ​គឺ​ស្ថិត​នៅ​ក្បែរ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​។» ការ​ផ្តោត​ទៅ​លើ​មន្ទីរ​ពិសោធន៍​ Fort​ Detrick​​…

  • ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើអោយបន្ធូរបន្ថយការវិធានការណ៍រឹតត្បិតទប់ស្កាត់ Covid-19 នៅសប្តាហ៍ក្រោយ (មានវីដេអូ)

    ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើអោយបន្ធូរបន្ថយការវិធានការណ៍រឹតត្បិតទប់ស្កាត់ Covid-19 នៅសប្តាហ៍ក្រោយ (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានថ្លែងក្នុងសន្និសិទសារព័ត៌មានតាមអនឡាញមួយនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តគោលនយោបាយរឹតបន្តឹង ពាក់ព័ន្ធនឹងជំងឺកូវីដ១៩មួយសប្តាហ៍ទៀត ហើយអាចនឹងធ្វើការបន្ធូរបន្ថយវិញនៅថ្ងៃទី២៦ ខែកក្កដា ប្រសិនបើករណីឆ្លងធ្លាក់ចុះ ។ ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលនឹងបន្តចែកចាយជំនួយសង្គម និងហិរញ្ញវត្ថុដល់អ្នកដែលសមនឹងទទួលបាន នៅពេលមានស្ថានភាពយ៉ាប់យឺនដោយសារមេរោគរាតត្បាត ។ ការរឹតត្បិតដ៏តឹងរ៉ឹង ដែលត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី៣ ខែកក្កដា ត្រូវបានបញ្ចប់កាលពីថ្ងៃទី២០ ខែកក្កដា ។ តែការរឹតបន្តឹងនេះ ក្រោយមកត្រូវបានពង្រីកដល់តំបន់ចំនួន១៥ផ្សេងទៀតដែលមានករណីឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង ។ គួរកត់សម្គាល់ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៣ម៉ឺន៨ពាន់៣២៥ករណី និងស្លាប់១ពាន់២៨០នាក់នៅថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនខ្ពស់បំផុតទី២គិតមកទល់ពេលនេះ ខណៈករណីឆ្លងដែលកំពុងកើនឡើងនេះ ក៏មានចំណែកនៃវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌាផងដែរ ៕ ប្រភព៖ ស៊ីនហួរ

  • ប្រមុខ WHO ព្រមានថា វីរុសបម្លែងខ្លួនកាន់តែច្រើននឹងលេចចេញ ហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាងវីរុសបម្លែងថ្មី Delta (មានវីដេអូ)

    ប្រមុខ WHO ព្រមានថា វីរុសបម្លែងខ្លួនកាន់តែច្រើននឹងលេចចេញ ហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាងវីរុសបម្លែងថ្មី Delta (មានវីដេអូ)

    អន្តរជាតិ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានព្រមានថា វីរុសបម្លែងថ្មីកាន់តែច្រើននឹងលេចចេញ ហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាងវីរុសបម្លែងថ្មី ឌែលតា (Delta) ដែលកំពុងបង្កការបំផ្លិចបំផ្លាញដូចឥឡូវនេះទៅទៀត ។ ការព្រមានខាងលើនេះរបស់លោក ថេដ្រូស ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាដ៏សំខាន់មួយ នៅឯកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៣៨ ដោយនាឱកាសនោះ ប្រមុខ WHO រូបនេះ បានគូសបញ្ជាក់ថា ជំងឺរាតត្បាតនេះ គឺជាការធ្វើតេស្តមួយ ហើយពិភពលោកកំពុងតែបរាជ័យ… មនុស្សជាង៤លាននាក់បានស្លាប់ ហើយនឹងមានអ្នកស្លាប់ទៀត ។ ទន្ទឹមនេះ លោក ថេដ្រូស ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ការរីករាលដាលនៃជំងឺកូវីដ១៩អាចនឹងត្រូវបញ្ចប់ ប្រសិនបើក្រុមប្រទេសមហាអំណាសេដ្ឋកិច្ច G20 បង្ហាញពីភាពជាអ្នកដឹកនាំសមូហភាព និង មានការចែកចាយវ៉ាក់សាំងកាន់តែសមរម្យ ៕ ប្រភព៖ CNBC