-
ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងថ្ងៃសុក្រនេះ (មានវីដេអូ)

-
ចំនួនអ្នកស្លាប់កើនដល់៣៣នាក់ និង៥,៥លាននាក់រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតវាយប្រហារប្រទេសចិន(មានវីដេអូ)

-
ចំនួនអ្នកស្លាប់កើនដល់៣៣នាក់ និង៥,៥លាននាក់រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតវាយប្រហារប្រទេសចិន

ចិន៖ អាជ្ញាធរក្នុងតំបន់បានអោយដឹងនៅថ្ងៃសុក្រនេះថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរស់នៅរបស់អ្នកស្រុកនៅខេត្ត Henan ភាគកណ្តាលប្រទេសចិន ដោយមកទល់ពេលនេះ មានសេចក្តីរាយការណ៍ថា មនុស្ស៣៣នាក់ហើយបានស្លាប់ និង៨នាក់ទៀតកំពុងបាត់ខ្លួន ។ប្រភពបានអោយដឹងថា អ្នកស្រុកប្រមាណ៥២ម៉ឺន៩ពាន់នាក់ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានទៅកាន់ទីមានសុវត្ថិភាព ។ ជំនន់ទឹកភ្លៀងបានបំផ្លិចបំផ្លាញផ្ទៃដីដាំដំណាំប្រមាណ៤៥ម៉ឺន៨ពាន់៩រយហិកតា និងបង្កអោយខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ប្រហែល៥.៤ពាន់លានយ័ន ឬស្មើនឹងប្រមាណ៨៣០លានដុល្លារអាមេរិក ។ការបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិផ្សេងៗទៀត ទីក្រុងភាគកណ្តាលប្រទេសចិន Mihe ទទួលរងការវាយប្រហារដ៏តក់ស្លុតបំផុតកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា នៅពេលប្រជាជនត្រូវបានជម្លៀសចេញដោយសារជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរបំផុតបំបែកកំណត់ត្រា ។ មនុស្សជាច្រើនខ្វះអាហារជាច្រើនថ្ងៃដោយសារទឹក អគ្គីសនី និងសេវាទូរសព្ទត្រូវបាកាត់ផ្តាច់ ។ រថយន្តត្រូវបានលិចទឹក អណ្តែតតាមផ្លូវព្រោងព្រាត ។ មកទល់ពេលនេះ មនុស្ស៣៣នាក់បានស្លាប់នៅខេត្ត Henan ដោយសារទឹកជំនន់ ប៉ុន្តែគេជឿថា ចំនួននឹងកើនឡើងខ្ពស់ជាងនេះ បើទោះបីជា ភ្លៀងធ្លាក់បានថមថយ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅខេត្តដែលមានប្រជាជនច្រើន ប៉ុន្តែការទំនាក់ទំនងជួបការលំបាក ។ មនុស្សរាប់សិបពាន់នាក់ទទទួលផលប៉ះពាល់ដោយទឹកជំនន់ទូទាំងខេត្ត Henan ដែលបានធ្វើឲ្យខូចខាតយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ៕ ប្រភព៖ CGTN
-
ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងថ្ងៃសុក្រនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ៩ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមការឆ្លងជំងឺកូវីដ១៩ថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៣ពាន់៥០៣ករណីជាប្រជាជនទូទៅ និង ១ពាន់៧២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ហើយនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក៏មានអ្នកជំងឹកូវីដចំនួន៧ពាន់៧៧៥នាក់បានជាសះស្បើយ និង ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យផងដែរ ។ គួរកត់សម្គាល់ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៤៦ម៉ឺន៧ពាន់៧០៧ករណី ក្នុងនោះមាន៣២ម៉ឺន១៥២នាក់បានជាសះស្បើយ ។ ចំណែកអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៣ពាន់៧១៧នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៣ពាន់៨១១នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៦ពាន់ករណីបន្ថែមទៀតគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៣ពាន់១៩៩ករណីបន្ថែមទៀតកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ធ្វើអោយចំនួនករណីឆ្លងសរុបប្រចាំថ្ងៃឈានដល់កម្រិតបំបែកកំណត់ត្រាថ្មី៦ពាន់១៦៤ករណី ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មានករណីឆ្លងចំនួន១ពាន់៧៨៥ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ៦១៥ករណីនៅទីក្រុង Binh Duong ១៥៧ករណីនៅទីក្រុង Dong Nai ១៩៩ករណីនៅទីក្រុង Long An និង ៦៣ករណីនៅទីក្រុង Ba Ria-Vung Tau ។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន៧ម៉ឺន៦២១ករណីនៅក្នុង៦១ខេត្ត-ក្រុង ចាប់តាំងពីរលកទី៤ វាយប្រហារកាលពីចុងខែ ខែមេសាមក ។ ដោយឡែកអ្នកជំងឺចំនួន១ពាន់៤៥០នាក់បានជាសះស្បើយ ហើយអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយធ្វើអោយចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនឡើងដល់១ម៉ឺន៣ពាន់៤២១ករណី ៕ ប្រភព៖ VNExpress
-
ចិនផ្តល់ជំនួយវ៉ាក់សាំង Covid-19 ជាង៦០០លានដូសហើយជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក

ចិន៖ មន្រ្តីក្រសួងពាណិជ្ជកម្មចិនម្នាក់បានអោយដឹងថា ចិនបានផ្តល់ជំនួយវ៉ាក់សាំង Covid-19 ប្រមាណជាង៦០០លានដូសហើយ ជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងវីរុសក៏កាចសាហាវមួយនេះ ។ មន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Li Xingqian បាននិយាយថា គិតមកទល់ពេលនេះ ចិនក៏បានផ្តល់ជំនួយម៉ាសជាង៣០០ពាន់លានម៉ាស និងឧបករណ៍ធ្វើតេស្តចំនួន៤.៨ពាន់លានគ្រឿងដល់ប្រទេស និងតំបន់នៅទូទាំងពិភពលោកផងដែរ ។ បើតាមមន្ត្រីក្រសួងពាណិជ្ជកម្មចិនរូបនេះ បើទោះបីមានការរំខានដោយសារជំងឺកូវីដ១៩ក៏ដោយ ក៏ប្រទេសចិនបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងផលិតផលផ្សេងទៀតទៅកាន់ពិភពលោក ដែលជាការរួមចំណែកដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតជាសកល ៕ ប្រភព៖ ស៊ីនហួរ
-
នាយករដ្ឋមន្រ្តីបារាំង៖ ៩៦%នៃករណីឆ្លង Covid-19 ថ្មីៗនៅក្នុងប្រទេសបារាំង គឺស្ថិតក្នុងចំណោមមនុស្សមិនទាន់ចាក់វ៉ាក់សាំង

បារាំង៖ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានគូសបញ្ជាក់ថា ស្ទើរតែមនុស្សគ្រប់គ្នានៅក្នុងប្រទេសបារាំង ដែលធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ គឺអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ។ការអះអាងបែបនេះរបស់លោក Jean Castex ត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយលោកបានប្រាប់វិទ្យុបារាំង TF1 ថា រលកទី៤នៃការជំងឺកូវីដ១៩គឺនៅទីនេះ (ប្រទេសបារាំង)… ហើយវាច្បាស់ណាស់គឺនៅទីនេះ និងថា វីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា គឺជាកក្តាជំរុញដ៏ធំបំផុតមួយសម្រាប់ករណីឆ្លងថ្មីៗ ។លោកបានសង្កត់ធ្ងន់ថា ៩៦ភាគរយនៃករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៨ពាន់ករណីនៅក្នុងសប្តាហ៍នេះ ដោយក្នុងចំណោមករណីទាំងអស់ដែលយើងរកឃើញ ភាគច្រើនគឺប្រជាជនដែលមិនបានទទួលការចាក់វ៉ាក់សាំងការពារ ៕ ប្រភព៖ CGTN
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៥ម៉ឺននាក់ និងជាសះស្បើយ១៧៥លាន៧២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៣លាន៤១ម៉ឺន១៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៥ម៉ឺន១ពាន់៤៥៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៥លាន៧២ម៉ឺន៤ពាន់២០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន២១ម៉ឺន៣ពាន់៥៩៤នាក់ ស្លាប់ចំនួន៦២ម៉ឺន៦ពាន់១៧២នាក់ និងជាសះស្បើយចំនួន២៩លាន៤៧ម៉ឺន៨ពាន់១៧៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២៩ម៉ឺន១ពាន់៧០៤នាក់ ស្លាប់៤១ម៉ឺន៩ពាន់៥០២នាក់ និងជាសះស្បើយ៣០លាន៤៦ម៉ឺន៣០៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៥២ម៉ឺន៤ពាន់៩២នាក់ ស្លាប់ចំនួន៥៤ម៉ឺន៧ពាន់១៣៤នាក់ និងជាសះស្បើយ១៨លាន២៥ម៉ឺន៩ពាន់៧១១នាក់ ៕ ប្រភព៖ worldometers
-
វ៉ាក់សាំងអាមេរិក ៣លានដូសទៀតនឹងដឹកដល់វៀតណាម ៣ថ្ងៃទៀត

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Moderna ចំនួន៣លានដូសទៀតនឹងបញ្ជូនដល់ប្រទេសវៀតណាម នាថ្ងៃអាទិត្យ ខាងមុខនេះ នេះបើតាមក្រសួងការបរទេសវៀតណាមប្រកាស នាថ្ងៃទី២២ កក្កដា ម្សិលមិញ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Le Thi Thu Hang បាននិយាយថា «វ៉ាក់សាំង Moderna ៣លានដូសដែលផ្គត់ផ្គង់ដោយអាមេរិក ក្រោមយន្តការកូវ៉ាក់ ត្រូវបានរំពឹងថា បញ្ជូនដល់វៀតណាម នាថ្ងៃទី២៥ កក្កដា»។ លោកបន្តថា ជាមួយនឹងការទៅដល់នូវវ៉ាក់សាំងលឿន ជាមួយនឹងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះ វៀតណាមនឹងអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋ ៧០ភាគរយក្នុងចំណោមប្រជាជនសរុប នៅឆ្នាំ២០២១នេះ៕
-
២៤ម៉ោង! ថៃឆ្លងហក់ដល់ជិត១ម៉ឺន៥ពាន់នាក់ ស្លាប់១១៤នាក់ទៀត

ក្រសួងសុខាភិបាលថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ករណីថ្មីចំនួន១៤៥៧៥នាក់ ស្លាប់១១៤នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ ក្រសួងបានប្រកាស នាព្រឹកថ្ងៃទី២៣ កក្កដា នេះទៀតថា ក្នុងចំណោមជាងជិត១ម៉ឺន៥ពាន់ករណីនេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន១០៧២នាក់ដែរ។ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃក៏មានការជាសះស្បើយវិញ ៧៧៧៥នាក់ដែរ ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។ ចាប់តាំងមានដំបូងវីរុសកូវីដ១៩ កាលពីដើមឆ្នាំ២០២០ ថៃមានឆ្លងសរុប៤៦៧៧០៧នាក់ហើយ ជាសះស្បើយជាង៣២ម៉ឺននាក់ រីឯអ្នកស្លាប់កើនដល់ជិត៤ពាន់នាក់ហើយ៕