Category: ព័ត៌មានអន្តរជាតិ

  • ការបើកអង្គប្រជុំលើកដំបូងរបស់សភាម៉ាឡេស៊ីនៅឆ្នាំនេះដោយទុកចន្លោះតិចតួចសម្រាប់ការតស៊ូមតិ

    ការបើកអង្គប្រជុំលើកដំបូងរបស់សភាម៉ាឡេស៊ីនៅឆ្នាំនេះដោយទុកចន្លោះតិចតួចសម្រាប់ការតស៊ូមតិ

    កាល​ពី​ថ្ងៃ​ចន្ទនេះ​ ​សភា​ប្រទេស​ម៉ាឡេស៊ី​ បាន​បើក​អង្គប្រជុំ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ខណៈ​ពេល​ដែល​មាន​ការ​មិន​ជឿ​ទុកចិត្ត​ថា​សម័យ​ប្រជុំ​ពិសេស​រយៈពេល​៥​ថ្ងៃ​នេះ​នឹង​ផ្ដល់​នូវ​ការ​តស៊ូ​មតិ​ធំដុំ​ទៅ​លើ​វិបត្តិ​សុខភាព​ ឬ​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​របស់​ប្រទេស​នេះ​។​ លោក​នាយករដ្ឋមន្ត្រី​ Muhyiddin​ Yassin​ កាល​ពីដើម​ខែ​នេះ​ បាន​ឯកភាព​ បើក​អង្គ​ប្រជុំ​សភា​សារ​ជា​ថ្មី ​បន្ទាប់​ពី​មាន​សម្ពាធ​ពី​ព្រះមហាក្សត្រ​ស៊ុលតង់​ អាប់ឌុលឡា​អាម៉ាត់សាហ៍​ ខណៈ​ស្ថានភាព​ជំងឺកូវីដ១៩​នៅ​ក្នុង​ប្រទេស​ កាន់​តែ​ដុន​ដាប​ទៅ​ៗ​។ សភា​ម៉ាឡេស៊ី​ត្រូវ​បាន​ព្យួរ​ជា​បណ្ដោះ​អាសន្ន​ចាប់​តាំង​ពី​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កាល​ពី​ខែ​ មករា​ដើម្បី​ដោះស្រាយ​ ការឆ្លង​រីក​រាលដាលជំងឺកូវីដ១៩​ ។ ប៉ុន្តែ​ចំនួន​ករណី​ឆ្លង​និង​ករណី​ស្លាប់​ នៅ​តែ​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​ពេល​នោះ​មក​។ ការ​ប្រជុំ​រយៈ​ពេល​ ៥ ថ្ងៃ​នេះ​ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា នឹង​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​ការ​តស៊ូ​មតិ ឬ​ការ​សួរ​សំណួរ​គណៈរដ្ឋមន្ត្រី​ ឬ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​បោះឆ្នោត​អនុម័ត​អ្វី​មួយ​ ដូច្នេះ​មាន​ន័យ​ថា​ការ​កាន់​អំណាច​របស់​លោក​ Muhyiddin នឹង​មិន​រង​ការ​ប្រឆាំង​ធំ​ដុំ​ណា​មួយ​។ យោង​តាម​សេចក្ដីថ្លែងការណ៍​ដែល​ មាន​ពីរ​ទំព័រ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ នៅ​លើ​គេហទំព័រ​សភា​ម៉ាឡេស៊ី​ កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន ​ការប្រជុំ​នេះ​នឹង​មាន​បទ​បង្ហាញ​សង្ខេប​ដោយ​ទេសរដ្ឋមន្ត្រី​ជាច្រើន​ដែល​ទទួល​បន្ទុក​លើ​ទិដ្ឋភាព​សំខាន់ៗ​នៃ​ការ​ឆ្លើយ​តប​របស់​របស់​រដ្ឋាភិបាល​ទៅ​នឹង​ជំងឺកូវីដ១៩​។ ការ​ប្រជុំ​នេះ ក៏​ត្រូវ​បាន​អម​ដោយ​ការ​បង្ហាញ​អំពី​ខ្លឹម​សារ​នៃ​ការ​ប្រកាស​អាសន្ន​ចំនួន​ ១២​ ចំណុច​។ ការ​ប្រកាស​ទាំងនេះ​បាន​ ចូល​ជាធរមាន​រួច​ទៅ​ហើយ​ ដោយ​មិន​មាន​ការ​យល់ព្រម​ ពី​សភា​ ក្នុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​គ្រា​មាន​អាសន្ន​។ សេចក្ដី​រាយការណ៍​សង្ខេប ​ដែល​នឹង​ធ្វើ​ឡើង​ដោយ​គណៈរដ្ឋមន្ត្រី​ នឹង​ចាប់​ផ្ដើម​ ជាមួយ​លោក​ Muhyiddin និយាយ​អំពី​ផែនការ​ស្ដារ​ប្រទេស​ជាតិ​ ហើយ​អាច​រួមមាន​ការ​បង្ហាញ​អំពី​របៀប​ដែល​រដ្ឋាភិបាល​រៀប​ចំ​សម្រាប់​ការ​ចាកចេញ​ពី​វិបត្តិ​កូវីដ១៩​។ រដ្ឋមន្រ្តី​ចំនួន…

  • បទអត្ថាធិប្បាយ៖ តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល២០ឆ្នាំនៅអាហ្វហ្គានីស្ថានមានតម្លៃដែរទេ? (មានវីដេអូ)

    បទអត្ថាធិប្បាយ៖ តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល២០ឆ្នាំនៅអាហ្វហ្គានីស្ថានមានតម្លៃដែរទេ? (មានវីដេអូ)

    អន្តរជាតិ៖ ក្រុមតាលីបង់ដែលត្រូវបានផ្តួលរំលំដោយរដ្ឋាភិបាលអាមេរិកដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប់បាយយូ ប៊ូស (George W.Bush) បន្ទាប់ពីថ្ងៃទី០៩ ខែ១១ ២០០១។ តឡូវនេះក្រុមតាលីបង់ មានការប្រមូលផ្តុំ និងត្រួតត្រា ប្រជែងទៅលើកម្លាំរដ្ឋាភិបាលអាហ្វហ្គានីស្តាន ចំនួន ៣២៨ នៃស្រុកសរុប ៤០៧ របស់ប្រទេសអាហ្វហ្គានីស្ថាន ។ ២០ឆ្នាំក្រោយ តើមានមេរៀនអ្វីខ្លះពីសង្គ្រាមនៅបរទេសដែលវែងជាងគេបំផុតរបស់សហរដ្ឋអាមេរិក? តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកមានតម្លៃដែរទេ? ២០ឆ្នាំក្រោយ អាហ្វហ្គានីស្ថានបានប្រែក្លាយជាសមរភូមិសង្គ្រាមវែងបំផុតរបស់សហរដ្ឋអាមេរិក ។ ដោយដឹងថា សង្គ្រាមមិនអាចបន្តទៅមុខបានទៀតនោះ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានប្រកាសថា នឹងដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ ឥឡូវមានសំណួរពិបាកមួយ៖តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល ២០ឆ្នាំពិតជាសមនឹងតម្លៃចំណាយទេ? ទោះបីអាហ្វហ្គានីស្ថានជាមូលដ្ឋានសម្រាប់ក្រុមអាល់កៃដាក៏ដោយ ក៏គ្មានក្រុមប្លន់យន្តហោះណាម្នាក់ ក្នុងចំណោម១៩នាក់ដែលបង្កអំពើភេវរកម្មថ្ងៃទី៩ ខែ១១លើសហរដ្ឋអាមេរិក ជាជនជាតិអាហ្វហ្គានីស្ថាននោះដែរ ។ ម៉ូដាម៉េដ អាដតា (Mohamed Atta) ជាជនជាតិអេហ្ស៊ីបម្នាក់ ដែលបានដឹកនាំក្រុមប្លន់យន្តហោះចំនួន១៥នាក់ទៀតដែលមានដើមកំណើតមកពីប្រទេសអារ៉ាប៊ីសាអូឌីត ។ លោកប្រធានាធិបតី ចច ដាប់បាយយូ ប៊ូស…

  • សភាបារាំងអនុម័តច្បាប់លិខិតចាក់វ៉ាក់សាំងកូវីដ-១៩ បើទោះបីមានការតវ៉ាប្រឆាំងក៏ដោយ (មានវីដេអូ)

    សភាបារាំងអនុម័តច្បាប់លិខិតចាក់វ៉ាក់សាំងកូវីដ-១៩ បើទោះបីមានការតវ៉ាប្រឆាំងក៏ដោយ (មានវីដេអូ)

    បារាំង៖ សភាបារាំងបានបោះឆ្នោតអនុម័ត​ច្បាប់លិខិតចាក់​វ៉ាក់សាំង​កូវីដ១៩ ដែលធ្វើឱ្យប័ណ្ណវ៉ាក់សាំងជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងសមាជិកសភាមកពីសភាជាន់ខ្ពស់ និងជាន់ទាប ។ ការអនុម័ត​ច្បាប់ខាងលើនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសបារាំងត្រូវបានរង្គោះរង្គើម្តងទៀតដោយក្រុមបាតុករប្រមាណ១៦ម៉ឺននាក់ ដែលបានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងច្បាប់នេះ ខណៈមានមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ក៏បានបញ្ជាក់ដែរថា ប្រជាជនបារាំងដែលមានប័ណ្ណវ៉ាក់សាំង និងធ្វើតេស្តអវិជ្ជមានកូវីដ១៩ នឹងត្រូវអនុញ្ញាតអោយចូលរួមកន្លែងកម្សាន្តនានាដូចជារោងកុន ឬក្លឹបរាត្រី ដែលមិនអោយលើសពី៥០នាក់ ។ សេចក្តីប្រកាសនេះគឺជាការផ្លាស់ប្តូរដោយលោក ម៉ាក្រុង ដើម្បីធ្វើឱ្យការចាក់វ៉ាក់សាំងជាអាវុធកំពូលប្រឆាំងនឹងជំងឺកូវីដ១៩ នៅពេលដែលមានបំរែបំរួលថ្មីលេចចេញជាចាំបាច់ដែលតម្រូវអោយមនុស្សត្រូវចាក់វ៉ាក់សាំង ប្រសិនបើពួកគេចង់បន្តទម្លាប់ប្រចាំថ្ងៃ ។ ការប្រកាសរបស់លោក ម៉ាក្រុង ធ្វើឡើងក៏ដើម្បីលើកទឹកចិត្តប្រជាជនបារាំងចូលរួមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដោយលោកថាដាច់ខាតត្រូវចាក់វ៉ាក់សាំងប្រសិនបើពួកគេចង់បន្តទម្លាប់ប្រចាំថ្ងៃ ៕ ប្រភព៖ Reuters

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ជាចាំបាច់ (មានវីដេអូ)

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ជាចាំបាច់ (មានវីដេអូ)

    អាមេរិក៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក អាន់តូនី ហ្វាវស៊ី (Anthony Fauci)និយាយថា ប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ អាចនឹងត្រូវចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ជាចាំបាច់ ។ លោក អាន់តូនី ហ្វាវស៊ី បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា ក្រុមមន្ត្រីសុខាភិបាលអាមេរិកក៏កំពុង ពិចារណាផងដែរថាតើត្រូវកែប្រែគោលការណ៍ណែនាំតម្រូវឱ្យពាក់ម៉ាសឡើងវិញសម្រាប់អ្នកចាក់វ៉ាក់រួចរាល់ ដែរឬក៏យ៉ាងណា? ស្របពេលដែលសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងទប់ស្កាត់ការកើនឡើងករណីឆ្លងកូវីដ១៩បង្កឡើងដោយវីរុសបម្លែងថ្មីឥណ្ឌា ឌែលតា (Delta) ។ សូមរំលឹកផងដែរថា ក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានទិញវ៉ាក់សាំងរបស់ខ្លួនច្រើនជាង២០០លានដូស ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង និងទុកសម្រាប់ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ ៕ ប្រភព៖ Reuters

  • អនុប្រមុខការទូតចិនអំពាវនាវអោយសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលនយោបាយគ្រោះថ្នាក់របស់ខ្លួន (មានវីដេអូ)

    អនុប្រមុខការទូតចិនអំពាវនាវអោយសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលនយោបាយគ្រោះថ្នាក់របស់ខ្លួន (មានវីដេអូ)

    ប៉េកាំង ៖ អនុរដ្ឋមន្រ្តីការបរទេសចិន លោក ហ្ស៊ី ហ្វឹង (Xie Feng) បានធ្វើការអំពាវនាវអោយ សហរដ្ឋអាមេរិកផ្លាស់ប្តូរផ្នត់គំនិតដែលខុសទិសដៅ និង គោលនយោបាយ ប្រកបដោយគ្រោះថ្នាក់ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកចិនថា ជា “ សត្រូវដែលស្រមើស្រមៃ” ។ លោក ហ្ស៊ី ក៏បានពណ៌នាពីទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិកដែរថា កំពុងស្ថិតក្នុងភាព «ទាល់ច្រក» និងប្រឈមនឹង “ការលំបាកធ្ងន់ធ្ងរ” ។ ការកត់សម្គាល់បែបនេះរបស់លោក ហ្ស៊ី ត្រូវបានធ្វើឡើងក្នុងពេលជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វេនឌី ហ្សឺមែន (Wendy Sherman) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងធានជីង ពីថ្ងៃទី២៥ ដល់២៦ ខែកក្កដានេះ ។ លោកស្រី ហ្សឺមែន កំពុងធ្វើដំណើរទៅប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងពេលដែលលោកស្រីគ្រោងនឹងជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងឆ្នេរធានជីន ប្រទេសចិន ។ ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថា ជាជំហានត្រៀមសម្រាប់កិច្ចប្រជុំឥតព្រាងទុករវាងលោក ចូ បៃដិន និង លោក ស៊ី ជិនពីង…

  • Tesla ផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធនានារបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរកការកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី (មានវីដេអូ)

    Tesla ផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធនានារបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរកការកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី (មានវីដេអូ)

    ឥណ្ឌា៖ ប្រភពចំនួនពីរបានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី តេស្លា (Tesla) របស់កំពូលមហាសេដ្ឋីពិភពលោក Elon Musk បានផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដើម្បីស្វែងរកការកាត់បន្ថយពន្ធលើការនាំចូលរថយន្តអគ្គិសនី (EVs) ដែលវាជាផ្នែកមួយនៃការជំរុញលទ្ធភាពនៃការលក់រថយន្តរបស់ខ្លួន ។ តម្លៃពន្ធនាំចូលរថយន្តនៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ន គឺមានតម្លៃ៦០ភាគរយសម្រាប់រថយន្តដែលមានតម្លៃក្រោម៤ម៉ឺនដុល្លារ និង ១០០ភាគរយសម្រាប់រថយន្តដែលមានតម្លៃលើសពី៤ម៉ឺនដុល្លារ ។ យ៉ាងណាមិញ ការស្នើសុំរបស់ តេស្លា ខាងលើនេះអាចនឹងបរាជ័យ ដោយសាររដ្ឋបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិន ដ្រាម៉ូឌី បានដាក់ចេញនូវច្បាប់ថ្មី ដោយបង្កើនតម្លៃពន្ធក្នុងការនាំចូលចូលក្នុងគោលបំណងជំរុញផលិតផលក្នុងស្រុក ។ សូមរំលឹកផងដែរថា ក្រុមហ៊ុន តេស្លា បានចុះបញ្ជីឈ្មោះក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌាកាលពីខែមករាកន្លងទៅនេះ និងបានប្រកាសស្វែងរកបុគ្គលិកបម្រើការងារ ខណ:ដែលទីតាំងដាក់តាំងបង្ហាញរថយន្ត (Showroom) នៅមិនទាន់មាននៅឡើយទេ ៕ ប្រភព៖ CNBC

  • ក្រុមហ៊ុន Rivian ទទួលបានទុនវិនិយោគថ្មី២.៥ពាន់លានដុល្លារពីក្រុមហ៊ុនខ្នាតយក្សចំនួន៣ ដើម្បីយកទៅវិនិយោគលើការបង្កើតរោងចក្រសម្រាប់ផលិតថ្ម និងរថយន្តអគ្គិសនី (មានវីដេអូ)

    ក្រុមហ៊ុន Rivian ទទួលបានទុនវិនិយោគថ្មី២.៥ពាន់លានដុល្លារពីក្រុមហ៊ុនខ្នាតយក្សចំនួន៣ ដើម្បីយកទៅវិនិយោគលើការបង្កើតរោងចក្រសម្រាប់ផលិតថ្ម និងរថយន្តអគ្គិសនី (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនផលិតបច្ចេកវិទ្យា និងរថយន្តអគ្គិសនីរបស់អាមេរិក រីវៀន (Rivian) បានទទួលទុនវិនិយោគថ្មីប្រមាណ២.៥ពាន់លានដុល្លារបន្ថែមទៀត ពីក្រុមហ៊ុនធំៗចំនួន៣គឺ អាម៉ាហ្សូន (Amazon.com Inc) និង ហ្វដ ម៉ូទ័រ (Ford Motor Co) និង ធី រ៉ូ ប្រ៊ៃយ៍ (T. Rowe Price) ដែលទុនថ្មីនេះ នឹងត្រូវយកទៅវិនិយោគលើការបង្កើតរោងចក្រសម្រាប់ផលិតថ្ម និងរថយន្តអគ្គិសនី ។ ការប្រកាសពីការទទួលបានទុនវិនិយោគថ្មីខាងលើនេះ បានកើតមានឡើងចំពេលដែលក្រុមហ៊ុន រីវៀន មានផែនការបង្កើតរោងចក្រទី២របស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីបង្កើតការផលិតឱ្យបានទ្វេដងទៅលើគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្តអគ្គិសនី ។ ក្រុមហ៊ុន អាម៉ាហ្សូន និង ហ្វដ ម៉ូទ័រ បានបោះទុនវិនិយោគជាមួយនឹងក្រុមហ៊ុន រីវៀន គឺជាការវិនិយោគសម្រាប់ពេលអនាគត ដោយសារតែក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះអាចនឹងត្រូវការគ្រឿងបន្លាស់ និងបច្ចេកវិទ្យារថយន្តអគ្គិសនីពី រីវៀន ដើម្បីជួយបម្រើដល់វិស័យដឹកជញ្ជូន ។ គួរកត់សម្គាល់ ក្រុមហ៊ុន រីវៀន មានគម្រោងផលិតរថយន្តអគ្គិសនីសម្រាប់វាយលុកទីផ្សារប្រទេសចិន និងតំបន់អឺរ៉ុប ស្របពេលដែលតំបន់ទាំងពីរនេះ មានសក្កានុពលខ្លាំងទៅលើទីផ្សាររថយន្តអគ្គិសនី ខណៈក្រុមហ៊ុន តេស្លា…

  • ថៃ​ថា​ ខ្លួន​មាន​អ៊ុក​ស៊ី​សែន​គ្រប់​​ ​ទោះ​​​ឆ្លង​ជាង​១ម៉ឺន​នាក់​ ១ថ្ងៃៗ

    ថៃ​ថា​ ខ្លួន​មាន​អ៊ុក​ស៊ី​សែន​គ្រប់​​ ​ទោះ​​​ឆ្លង​ជាង​១ម៉ឺន​នាក់​ ១ថ្ងៃៗ

    ការ​ផ្គត់ផ្គង់​ម៉ាស៊ីន​អ៊ុក​ស៊ី​សែន​នៅ​ប្រទេស​ថៃ​ ​គឺ​មាន​គ្រប់គ្រាន់​ ​សម្រាប់​តម្រូវ​ការ​បច្ចុប្បន្ន​ ​ហើយ​ប្រជាពលរដ្ឋ​គួរ​កុំ​ខ្វល់​អំពី​បញ្ហា​ខ្វះខាត​អី​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ​ Sur​i​y​a​ Ju​an​g​roon​g​ru​an​g​kit​ ​មានប្រសាសន៍​ ​នា​ថ្ងៃចន្ទ​ទី​២​៦​ ​កក្កដា​ ​២​០​២​១​។​ ​លោក​បាន​មានប្រសាសន៍​បែប​នេះ​ ​ដើម្បី​ឆ្លើយតបនឹង​ការ​បារម្ភ​ពី​ការ​ខ្វះខាត​អ៊ុក​ស៊ី​សែន​ ​ខណៈ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ប្រចាំថ្ងៃ​កើន​ឡើង​ខ្លាំង​ ​ក្នុង​ពេល​ប៉ុន្មាន​ស​ប្តាហ៍​មកនេះ​ ​ជាពិសេស​ ​ប្រមាណ១ស​ប្តាហ៍​ចុងក្រោយ​នេះ​ ​សុទ្ធតែ​ឆ្លង​ជាង​១​ម៉ឺន​នាក់​ ​ប្រចាំថ្ងៃ​។​ ​លោក​បញ្ចា​ក់​ថា​ ​ក្រុម​ការងារ​ក្រសួង​បាន​ទាក់ទង​ទៅ​បណ្តា​រោងចក្រ​ឧស្ម័ន​ ​និង​អ្នកផ្គត់ផ្គង់​ពាក់ព័ន្ធជានិច្ច​ហើយ​ពួកគេ​សុទ្ធតែ​បញ្ជាក់​ពី​ការ​អាច​ផលិត​ឧស្ម័ន​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ ​ក្នុង​ពេល​ផ្ទុះ​ខ្លាំង​នេះ​៕​ ប្រភពពី The Nation​

  • សមាជិកអា​ស៊ាន​​​៣​ប្រទេសហើយ​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ ​លើស​១​លាន​នាក់​

    សមាជិកអា​ស៊ាន​​​៣​ប្រទេសហើយ​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ ​លើស​១​លាន​នាក់​

    បន្ទាប់ពី​ឥណ្ឌូ​នេ​ស៊ី​ ​និង​ហ្វីលីពីន​ ​ឥលូវ​នេះ​ ​ប្រទេស​អា​ស៊ាន​មួយទៀត​ ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ ​លើស​១​លាន​នាក់​ដែរ​ ​នោះ​គឺ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយខ្លួន​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ ​ទី​២​៥​ ​កក្កដា​ ​ម្សិលមិញ​ ​ពី​ការ​ឆ្លង​កូ​វី​ដ​១​៩​ ​ករណី​ថ្មីៗ​ចំនួន​១​៧​០​៤​៥​នាក់​ទៀត​ ​ជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​បំផុត​ ​សម្រាប់​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អា​ស៊ាន​មួយ​នេះ​។​ ចំនួន​ឆ្លង​ថ្មី​ទាំងនេះ​ ​ធ្វើឲ្យ​ម៉ាឡេស៊ី​មាន​អ្នក​ឆ្លង​សរុប​កើន​លើស​ ​១​លាន​នាក់​ហើយ​ ​នេះ​បើ​តាម​ការ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ប្រកាស​។​ ​ក្រៅពី​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​៧​ពាន់​នាក់​ទៀត​ ​ម៉ាឡេស៊ី​ក៏បាន​រាយការណ៍​ពី​ការ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៩​២​នាក់​ទៀត​ ​នាំឲ្យ​មនុស្ស​ស្លាប់​សរុប​កើន​ដល់​ ​៧​៩​៩​៤​នាក់​ហើយ​។​ ​អ្នកជំងឺ​ប្រមាណ​ ​ជិត​១​ម៉ឺន​នាក់​ទៀត​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​នាំឲ្យ​អ្នកជា​សរុប​កើន​ដល់​ ​៨​៤​៤​៥​៤​១​នាក់​៕​​

  • វៀតណាមកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧០៤ករណី​បន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ (មានវីដេអូ)

    វៀតណាមកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧០៤ករណី​បន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ (មានវីដេអូ)