-
ទីបំផុត! គណៈរដ្ឋមន្ត្រីថៃអនុម័តឲ្យប្រើស្មៅប្រមាត់មនុស្សព្យាបាលកូវីដ១៩

គណៈរដ្ឋមន្ត្រីថៃ នាថ្ងៃទី២៧ កក្កដា ២០២១នេះ បានអនុម័តឲ្យប្រើប្រាស់ស្មៅប្រមាត់មនុស្ស ឬភាសាថៃ ហៅថា Fah Talai Jone ធ្វើជាឪសថសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬមិនចេញរោគសញ្ញា ពោលគឺក្រោយពេលមណ្ឌលកែប្រែបានរាយការណ៍ពីជោគជ័យនៃការផ្តល់ស្មៅប្រភេទនេះទៅឲ្យអ្នកទោសដែលឆ្លងក្នុងពន្ធនាគារ។ មណ្ឌលកែប្រែថា អ្នកទោសប្រមាណ១១៨០០ឆ្លងកូវីដ១៩ បានជាសះស្បើយវិញ ជាង៩៩ភាគរយ ក្រោយទទួលបានស្មៅប្រមាត់មនុស្សនេះហូប។ អ្នកនាំពាក្យរងនៃរាជរដ្ឋាភិបាល Rachada Dhnadirekថា ស្មៅនេះមានផ្ទុកសារធាតុម្យ៉ាងដែលអាចការពារកោសិការ ពីវីរុសកូវីដ១៩បាន និងមិនឲ្យវិវឌ្ឍន៍ទៅធ្ងន់ធ្ងរបាន៕ ប្រភពពីបាងកកប៉ុស្តិ៍
-
អាមេរិកប្រឈមនឹងការរឹតត្បិតថ្មី ក្រោយមានការរីករាលដាលវ៉ារ៉្យង់ Delta ថ្មី

សៅ សម្ភស្ស សហរដ្ឋអាមេរិក ត្រូវប្រឈមនឹងវិធានការណ៍បម្រាមគោចរណ៍រឹតបន្តឹងថ្មី ក្រោយមានការរីករាលដាលនៃវ៉ារ៉្យង់ Delta ថ្មីមានការកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការអំពាវនាវបន្ថែមទៀត សម្រាប់អ្នក ដែលមិនទាន់បានចាក់វ៉ាក់សាំង ក្នុងបំណងធ្វើឱ្យស្ថានភាពត្រឡប់ទៅធម្មតាក្នុងពេលឆាប់ៗនេះ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Al Jazeera កាលពីពេលថ្មីៗនេះ។ ក្រោយពេលសហរដ្ឋអាមេរិក បន្ធូរបន្ថយពាក់ព័ន្ធនឹងវិធានការណ៍ពាក់ម៉ាស់ និងអនុញ្ញាតិឱ្យបើកអាជីវកម្ម និងការធ្វើដំណើរឡើងវិញ ការកើនឡើងនៃករណីកូវីដ-១៩ បានកើតឡើងជាថ្មី បណ្ដាលឱ្យមានការរឹតត្បិតសារជាថ្មី។ កាលពីថ្ងៃច័ន្ទ លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានប្រកាសថា រដ្ឋដែលមាន ប្រជាពលរដ្ឋច្រើនជាងគេបំផុតរបស់ប្រទេសនេះ នឹងតម្រូវឱ្យបុគ្គលិករដ្ឋ និងបុគ្គលិកថែទាំសុខភាពទាំងអស់បង្ហាញប័ណ្ណវ៉ាក់សាំង ឬ ធ្វើតេស្តរៀងរាល់សប្តាហ៍ ដោយការអនុវត្តនេះនឹងចាប់ផ្ដើមនៅខែក្រោយនេះទៅ។ លោក Newsom បាននិយាយថា៖ « សេចក្តីប្រកាសនៅថ្ងៃនេះមានលក្ខណៈទូលំទូលាយ ខ្ញុំជឿជាក់ថា យើងអាចនឹងក្លាយជារដ្ឋដំបូងគេ ដែលមិនត្រឹមតែតម្រូវឱ្យមានបុគ្គលិករដ្ឋទាំងអស់ធ្វើដូចនេះទេ ថែមទាំងចូលរួមក្នុងភាពជាដៃគូឯកជនសាធារណៈជាមួយគ្រឹះស្ថានសុខាភិបាលរបស់យើងទៀតផង»។ ទាក់ទិននឹងស្ថានភាពបច្ចុប្បន្ន លោក Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់ប្រទេស បានប្រាប់សារព័ត៌មាន CNN ថា សហរដ្ឋអាមេរិកដើរផ្លូវខុសក្នុងការប្រយុទ្ធប្រឆាំងរលកថ្មីនៃជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងដូសទី ៣ ប្រហែលជាចាំបាច់ខ្លាំងសម្រាប់បុគ្គលងាយរងគ្រោះក្នុងប្រទេស។…
-
អ.ស.ប.រំលឹកពីការស្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថានដែលមិនធ្លាប់មានពីមុនមក ពីការវាយលុករបស់ពួកតាលីបង់

ហួន ឌីណា កាប៊ុល៖ អង្គការសហប្រជាជាតិរំលឹកថាការស្លាប់របស់ជនស៊ីវិលខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍នឹងកើតមានឡើងក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើការវាយលុករបស់ក្រុមឧទ្ទាមតាលីបង់ក្រោយកងទ័ពបរទេសចាប់ផ្ដើមដកខ្លួនកាលដើមខែឧសភា នៅទូទាំងប្រទេសនៅតែបន្ត។ ក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទនេះអំពីឯកសារស្តីពីការស្លាប់ជនស៊ីវិលសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២១ បេសកកម្មជំនួយរបស់អ.ស.បនៅអាហ្វហ្គានីស្ថាន (UNAMA) បាននិយាយថា ខ្លួនរំពឹងថាតួលេខក្នុងរយៈពេលមួយឆ្នាំនឹងឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន តាំងពីបេសកកម្មបានចាប់ផ្តើមពីជាងមួយទសវត្សរ៍មុន។ របាយការណ៍ដដែល ក៏បានរំលឹកផងដែរថា កងទ័ពអាហ្វហ្គានីស្ថាន និងកងកម្លាំងគាំទ្ររដ្ឋាភិបាល ទទួលខុសត្រូវចំពោះមួយភាគបួននៃគ្រោះថ្នាក់ស៊ីវិលទាំងអស់។ លោក Deborah Lyons ប្រធាន UNAMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយជាមួយគ្នាថា៖ «ខ្ញុំសូមអង្វរដល់មេដឹកនាំតាលីបង់និងអាហ្វហ្គានីស្ថាន ឲ្យយកចិត្តទុកដាក់លើភាពតានតឹងនៃជម្លោះ និងការប៉ះទង្គិចដ៏សាហាវលើជនស៊ីវិល»។ របាយការណ៍របស់ UNAMA ដដែលថា ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ជនស៊ីវិលប្រមាណ ១ ៦៥៩ នាក់ត្រូវបានសម្លាប់ ហើយ ៣ ២៥៤ នាក់ទៀតរងរបួស កើនឡើង ៤៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនៃជនស៊ីវិលគឺមានសភាពស្រួចស្រាវ ជាពិសេសនៅក្នុងខែឧសភា និងមិថុនា ដែលជារយៈពេលដំបូងនៃការវាយលុករបស់ពួកតាលីបង់បច្ចុប្បន្នដោយមានជនស៊ីវិល ៧៨៣ នាក់បានស្លាប់និង ១ ៦០៩ នាក់រងរបួស។ កាលពីសប្តាហ៍មុន អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា…
-
អាមេរិកប្រឈមនឹងការរឹតត្បិតថ្មី ក្រោយមានការរីករាលដាលវ៉ារ៉្យង់ Delta ថ្មី

សហរដ្ឋអាមេរិក ត្រូវប្រឈមនឹងវិធានការណ៍បម្រាមគោចរណ៍រឹតបន្តឹងថ្មី ក្រោយមានការរីករាលដាលនៃវ៉ារ៉្យង់ Delta ថ្មីមានការកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការអំពាវនាវបន្ថែមទៀត សម្រាប់អ្នក ដែលមិនទាន់បានចាក់វ៉ាក់សាំង ក្នុងបំណងធ្វើឱ្យស្ថានភាពត្រឡប់ទៅធម្មតាក្នុងពេលឆាប់ៗនេះ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Al Jazeera កាលពីពេលថ្មីៗនេះ។ ក្រោយពេលសហរដ្ឋអាមេរិក បន្ធូរបន្ថយពាក់ព័ន្ធនឹងវិធានការណ៍ពាក់ម៉ាស់ និងអនុញ្ញាតិឱ្យបើកអាជីវកម្ម និងការធ្វើដំណើរឡើងវិញ ការកើនឡើងនៃករណីកូវីដ-១៩ បានកើតឡើងជាថ្មី បណ្ដាលឱ្យមានការរឹតត្បិតសារជាថ្មី។ កាលពីថ្ងៃច័ន្ទ លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានប្រកាសថា រដ្ឋដែលមាន ប្រជាពលរដ្ឋច្រើនជាងគេបំផុតរបស់ប្រទេសនេះ នឹងតម្រូវឱ្យបុគ្គលិករដ្ឋ និងបុគ្គលិកថែទាំសុខភាពទាំងអស់បង្ហាញប័ណ្ណវ៉ាក់សាំង ឬ ធ្វើតេស្តរៀងរាល់សប្តាហ៍ ដោយការអនុវត្តនេះនឹងចាប់ផ្ដើមនៅខែក្រោយនេះទៅ។ លោក Newsom បាននិយាយថា៖ « សេចក្តីប្រកាសនៅថ្ងៃនេះមានលក្ខណៈទូលំទូលាយ ខ្ញុំជឿជាក់ថា យើងអាចនឹងក្លាយជារដ្ឋដំបូងគេ ដែលមិនត្រឹមតែតម្រូវឱ្យមានបុគ្គលិករដ្ឋទាំងអស់ធ្វើដូចនេះទេ ថែមទាំងចូលរួមក្នុងភាពជាដៃគូឯកជនសាធារណៈជាមួយគ្រឹះស្ថានសុខាភិបាលរបស់យើងទៀតផង»។ ទាក់ទិននឹងស្ថានភាពបច្ចុប្បន្ន លោក Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់ប្រទេស បានប្រាប់សារព័ត៌មាន CNN ថា សហរដ្ឋអាមេរិកដើរផ្លូវខុសក្នុងការប្រយុទ្ធប្រឆាំងរលកថ្មីនៃជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងដូសទី ៣ ប្រហែលជាចាំបាច់ខ្លាំងសម្រាប់បុគ្គលងាយរងគ្រោះក្នុងប្រទេស។ ដោយសារប្រជាពលរដ្ឋជាងពាក់កណ្ដាលប្រទេសនៅមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយ គួបផ្សំជាមួយនឹងការរីករាលដាលវ៉ារ៉្យង់…
-
ហៃទី ចាប់ខ្លួនមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់ នៅក្នុងការស៊ើបអង្កេតរឿងឃាតកម្មប្រធានាធិបតី

ព័រអូប្រាំង៖ អាជ្ញាធរប្រទេសហៃទីបានចាប់ខ្លួនលោក Jean Laguel Civil ជាមន្ត្រីជាន់ខ្ពស់មានតួនាទីជាអ្នកសម្របសម្រួលសន្តិសុខទូទៅនៅពេលដែលប្រធានាធិបតី Jovenel Moïse ត្រូវបានគេធ្វើឃាត។ នេះបើយោងតាមមេធាវីរបស់លោកប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពីថ្ងៃច័ន្ទ។ មន្រ្តីរូបនេះ បានជាប់ខ្លួនជាមួយជនសង្ស័យជាង២០នាក់ទៀតដែលត្រូវបានប៉ូលីសហៃទីចាប់ខ្លួន ខណៈដែលដំណើរការស៊ើបអង្កេតពីការវាយប្រហារនៅគេហដ្ឋានរបស់លោក Moïse កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ នៅតែបន្ត។ យ៉ាងណាមិញ លោក Reynold Georges មេធាវីការពារលោក Civil បានហៅការចាប់ខ្លួនកូនក្តីរបស់លោកនេះថាជារឿងនយោបាយ ហើយភ្លាមនោះ គេមិនដឹងថាលោក Civil ត្រូវបានចោទប្រកាន់ពីបទអ្វីនោះទេ។ ការចាប់ខ្លួននេះ ធ្វើឡើងស្របពេលដែលក្រុមបាតុករជាង ១ ០០០ នាក់ បានប្រមូលផ្តុំគ្នាជុំវិញមេដឹកនាំក្រុម ទំនើងដ៏ល្បីបំផុតមួយរបស់ហៃទីដើម្បីរំឮកដល់លោក Moïse ។ ហ្វូងមនុស្សភាគច្រើន ស្លៀកពាក់ពណ៌សហើយអបអរសាទរលោក Jimmy Cherizier ជាអតីតមន្រ្តីប៉ូលីស ដែលបច្ចុប្បន្នជាមេដឹកនាំសហព័ន្ធ G-៩ ដែលជាសហព័ន្ធនៃក្រុមទំនើងចំនួន ៩ ក្រុម។ ក្រុមនេះហើយ ដែលមន្រ្តីប៉ូលីសបានចោទប្រកាន់ពីការកើនឡើងនូវអំពើហិង្សា និងការចាប់ជំរិតនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ លោក Cherizier…
-
សាលក្រមរំពឹងថានឹងត្រូវចេញក្នុងជំនុំជម្រះលើជនទី ១ ដែលត្រូវបានចោទប្រកាន់ ក្រោមច្បាប់សន្តិសុខហុងកុង

ចៅក្រមហុងកុងចំនួន ៣ រូបត្រូវ បានគេរំពឹងថានឹងចេញសាលក្រម នៅថ្ងៃអង្គារនេះក្នុងការជំនុំជម្រះក្ដីលើជនទីមួយដែលត្រូវបានចោទប្រកាន់ ក្រោមច្បាប់សន្តិសុខជាតិ ជាករណីប្រវត្តិសាស្ត្រមួយជាប់ទាក់ទងនឹងច្បាប់ថ្មីដែលនឹងផ្លាស់ប្ដូរសិទ្ធសេរីភាពក្នុងទីក្រុងនេះ។ លោក Tong Ying-kit ដែលមានអាយុ ២៤ ឆ្នាំ បាននិយាយថារូបលោកមិនមានកំហុសចំពោះ ការចោទប្រកាន់ពីអំពើភេរវកម្ម និងការញុះញង់នោះទេ។ លោកក៏ត្រូវបានគេចោទប្រកាន់ ពីការបើកបរប្រកបដោយភាពគ្រោះថ្នាក់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ។ សកម្មភាពទាំងឡាយ ដែលលោកត្រូវបាន ចោទប្រកាន់ខាងលើនេះ បានកើតឡើង នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២០ ភ្លាមៗបន្ទាប់ពីច្បាប់សន្តិសុខហុងកុង ត្រូវបានអនុម័ត។ លោក Tongត្រូវបានចោទប្រកាន់ថា បានបើកបរម៉ូតូរបស់លោកទៅបុកប៉ូលិសចំនួន ៣ នាក់ដែលកំពុងបង្ក្រាបកុបកម្ម។ ហើយលោកបាន កាន់ទង់មួយដែលមានពាក្យស្លោកថា «រំដោះហុងកុង បដិវត្តសម័យកាលរបស់យើង» ដែលអយ្យការបានចោទថានេះជាសកម្មភាពប៉ុនប៉ងបំបែករដ្ឋ។ ការចោទប្រកាន់ធំៗខាងលើអាចឱ្យលោក Tong ជាប់ពន្ធនាគារចាប់ពី ៣ ទៅ៤ ឆ្នាំរហូតដល់មួយជីវិតទៀត រីឯការចោទប្រកាន់រាយរងផ្សេងទៀត អាចត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររូបលោករហូតដល់ ទៅ៧ ឆ្នាំ។ ករណីរបស់ លោក Tong ត្រូវបានមើលឃើញដោយសកម្មជន…
-
បៃដិនយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់បេសកកម្មប្រយុទ្ធរបស់យោធាអាមេរិកនៅអ៊ីរ៉ាក់

កាលពីថ្ងៃចន្ទនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកមូស្តាហ្វា អាល់-កាឌីមីបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដែលនឹងបញ្ចប់បេសកកម្មប្រយុទ្ធរបស់យោធាអាមេរិកនៅអ៊ីរ៉ាក់ត្រឹមដំណាច់ឆ្នាំ២០២១ ប្រមាណជាង១៨ឆ្នាំបន្ទាប់ពីកងកម្លាំងយោធាអាមេរិកធ្វើការឈ្លានពានចូលប្រទេសអ៊ីរ៉ាក់។ ជាមួយនឹងការដកទាហានអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន លោកបៃដិននឹងបញ្ចប់ការពាក់ព័ន្ធរបស់កងយោធាអាមេរិកក្នុងសង្គ្រាមរ៉ាំរ៉ៃចំនួនពីរ ដែលចាប់ផ្ដើមក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីចច ដាបិលយូ ប៊ូស។ ក្នុងការជួបប្រជុំជាមួយលោកកាឌីមីនៅសេតវិមាន លោកបៃដិនប្រាប់អ្នកសារព័ត៌មានថា៖ «តួនាទីរបស់យើងនៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងរួមមានការបន្តការបណ្ដុះបណ្ដាល ការផ្ដល់ជំនួយ និងការប្រឆាំងក្រុម ISIS ប្រសិនបើកើតឡើង ប៉ុន្តែត្រឹមចុងឆ្នាំនេះយើងនឹងមិនមានបេសកកម្មប្រយុទ្ធទេ»។ បច្ចុប្បន្ន ទាហានអាមេរិកចំនួនជាង ២៥០០ នាក់ត្រូវបានដាក់ពង្រាយនៅប្រទេសអ៊ីរ៉ាក់ដើម្បីជួយកងយោធាអ៊ីរ៉ាក់កម្ចាត់សំណល់នៃក្រុមភេរវកម្មរដ្ឋអ៊ីស្លាម (ISIS)។ តួនាទីរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់នឹងផ្លាស់ប្ដូរទាំងស្រុងទៅការបណ្ដុះបណ្ដាល និងណែនាំដល់យោធាអ៊ីរ៉ាក់ ប៉ុន្តែការផ្លាស់ប្ដូរនេះត្រូវបានគេរំពឹងថានឹងមិនមានផលប៉ះពាល់ធំដុំនោះទេ ខណៈទាហានអាមេរិកបានចាប់ផ្ដើមផ្ដោតទៅលើការធ្វើការបណ្ដុះបណ្ដាលទាំងនេះរួចទៅហើយ។ កាលពីខែមីនា ឆ្នាំ២០០៣ កងកម្លាំងយោធាសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក បានឈ្លានពានចូលប្រទេសអ៊ីរ៉ាក់ ហើយទម្លាក់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ីរ៉ាក់លោកសាដាម ហ៊ូសេន ក្រោមការចោទប្រកាន់ថាប្រទេសអ៊ីរ៉ាក់កំពុងផលិតអាវុធប្រល័យលោក ប៉ុន្តែបន្ទាប់អាវុធបែបនេះមិនត្រូវបានរកឃើញទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បេសកកម្មរបស់កងយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់បានផ្ដោតទៅលើការប្រយុទ្ធប្រឆាំងក្រុម ISIS នៅក្នុងអ៊ីរ៉ាក់ និងស៊ីរី៕ ប្រភព៖ Reuters
-
មនុស្ស ៥នាក់បានបាត់ខ្លួន និងមួយចំនួនទៀតរងរបួស ក្រោយហេតុការណ៍ផ្ទុះ កន្លែងស្តុកសារធាតុគីមី នៅភាគខាងលិចអាល្លឺម៉ង់

ប៊ែកឡាំង៖ មនុស្ស ៥នាក់បានបាត់ខ្លួន និងមួយចំនួនទៀតរងរបួស ក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅតំបន់ សួនឧស្សាហកម្មមួយកន្លែង ក្នុងទីក្រុង លេវើគូសិន (Leverkusen) ភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Evening Standard នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។ ហេតុការណ៍ផ្ទុះនេះ កើតឡើងនៅព្រឹកថ្ងៃអង្គារ ម៉ោងក្នុងតំបន់នៅអាល្លឺម៉ង់ ហើយវាបានបង្កជាគ្រោះអគ្គីភ័យ នៅដេប៉ូស្តុកឥន្ធនៈគីមីមួយកន្លែង ក្នុងសួនឧស្សាហកម្មឈ្មោះថា ឆេមផាក (Chempark) ដែលជាកន្លែងធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនគីមីដូចជា បេយើ (Bayer) និងឡានស៊ីស (Lanxess) ជាដើម។ បើតាមអាជ្ញាធរអាល្លឺម៉ង់ បុគ្គលិកមួយចំនួនបានរងរបួស ដោយក្នុងនោះយ៉ាងហោច ២នាក់រងរបួសធ្ងន់ ខណៈមនុស្ស៥នាក់ កំពុងបាត់ខ្លួន។ សម្រាប់មូលហេតុ ដែលបង្កឲ្យមានការបន្ទុះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប្រជាជនដែលរស់នៅក្បែរតំបន់នោះ ត្រូវបានអាជ្ញាធរជូនដំណឹងឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវស្ថិតនៅក្នុងផ្ទះរៀងៗខ្លួន និងបិទទ្វារ-បង្អួចឲ្យជិតៗ ហើយរង់ចាំការណែនាំ ផ្សេងៗទៀត៕
-
បារាំងនិយាយថាអ៊ីរ៉ង់កំពុងបង្កគ្រោះថ្នាក់ដល់ឱកាសសម្រេចលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

កាលពីថ្ងៃចន្ទនេះ ក្រសួងការបរទេសបារាំងបានចេញសេចក្ដីថ្លែងការណ៍មួយថាប្រទេសអ៊ីរ៉ង់កំពុងបង្កគ្រោះថ្នាក់ដល់ឱកាសនៃការសម្រេចលើកិច្ចព្រមព្រៀងជាមួយនឹងមហាអំណាចពិភពលោកដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ ប្រសិនបើពួកគេមិនវិលត្រឡប់មកតុចរចាវិញនៅពេលឆាប់ៗនេះ។ អ្នកនាំពាក្យក្រសួងការបរទេសបារាំងលោកស្រី Agnes von der Muhllបាននិយាយថា៖ «ប្រសិនបើពួកគេបន្តនៅលើផ្លូវនេះ ពួកគេមិនត្រឹមតែបន្តពន្យារពេលការសម្រេចលើកិច្ចព្រមព្រៀងដកទណ្ឌកម្មនោះទេ ប៉ុន្តែពួកគេក៏បង្កគ្រោះថ្នាក់ដល់លទ្ធភាពនៃការបញ្ចប់ការចរចាវីយ៉ែនណា និងការស្ដារឡើងវិញនូវ JCPOA» ឬផែនការសកម្មភាពរួម។ ការចរចានៅក្រុងវីយ៉ែនណាត្រូវបានផ្អាក ខណៈពេលដែលប្រទេសអ៊ីរ៉ង់កំពុងរងចាំការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Ebrahim Raisi នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។ លោក Raisi គឺជាអ្នកនយោបាយអភិរក្សនិយម ហើយមានជំហរប្រឆាំងលោកខាងលិច ប៉ុន្តែមកដល់ពេលនេះលោកមិនបានបង្ហាញជាសាធារណនូវជំហររបស់លោកជុំវិញការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ៕ ប្រភព៖ Reuters
-
បណ្ដាប្រទេសនានាកំពុងពិចារណាអំពីការចាក់វ៉ាក់សាំងកូវីដ១៩ លាយគ្នា និងចាក់រំលឹក

មានប្រទេសជាច្រើនកំពុងពិចារណាលើការចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនផ្សេងៗលាយគ្នា សម្រាប់ការចាក់លើកទី ២ ឬសម្រាប់ការចាក់រំលឹក ខណៈពេលដែលមានការពន្យារពេល នៃការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនក្រុមហ៊ុនមួយចំនួន។ ការពិចារណាបែបនេះបានធ្វើឡើងបើទោះបីអង្គការសុខភាពពិភពលោក បានព្រមាននៅថ្ងៃទី ១២ ខែកក្កដា ថាការអនុវត្តការចាក់បែបនេះគឺគ្រោះថ្នាក់ណាស់ ពីព្រោះមកទល់ពេលនេះគេនៅមានទិន្នន័យតិចតួចអំពីផលប៉ះពាល់ដល់សុខភាព ខណៈពេលដែលនិយតករឱសថនៅអឺរ៉ុប បានណែនាំឱ្យបណ្ដាប្រទេសនៅសហភាពអឺរ៉ុបកុំឱ្យធ្វើការចាក់លាយ។ ខាងក្រោមនេះគឺជាប្រទេសមួយចំនួន ដែលកំពុងពិចារណា ឬបានសម្រេចចិត្ត ប្ដូរវ៉ាក់សាំងសម្រាប់ដូសទី២ ឬការចាក់រំលឹកសម្រាប់ប្រជាពលរដ្ឋខ្លួន៖ បារ៉ែន ប្រទេសបារ៉ែនបាន និយាយ នៅថ្ងៃទី ៤ ខែ មិថុនា ថា ប្រជាជនដែលគ្រប់ លក្ខខណ្ឌ អាចទទួលការចាក់វ៉ាក់សាំង Pfizer / BioNTech ឬវ៉ាក់សាំង Sinopharm មួយបន្ថែមទៀតដោយមិនគិតពីប្រភេទវ៉ាក់សាំងដែលពួកគេបានចាក់ពីមុនទេ។ កាណាដា គណៈកម្មាធិការប្រឹក្សាជាតិអំពីប្រព័ន្ធស៊ាំ បាននិយាយនៅថ្ងៃទី ១៧ ខែមិថុនា ថាខេត្តនានានៅក្នុងប្រទេស គួរតែត្រូវអនុញ្ញាតឱ្យអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី១ ធ្វើការចាក់វ៉ាក់សាំងប្រភេទផ្សេងសម្រាប់ការចាក់វ៉ាក់សាំងដូសទី ២ ។ ចិន ក្រុមអ្នកស្រាវជ្រាវចិន កំពុងដំណើរការ ការសាកល្បងដំណាក់កាលដំបូង ទៅលើការចាក់លាយគ្នា នៃវ៉ាក់សាំង…