Category: ព័ត៌មានអន្តរជាតិ

  • បណ្ដាញសង្គមចិន WeChat ផ្អាកការចុះឈ្មោះអ្នកប្រើប្រាស់ថ្មីដល់ខែសីហា ដើម្បីធ្វើការកែទម្រង់សន្តិសុខ

    បណ្ដាញសង្គមចិន WeChat ផ្អាកការចុះឈ្មោះអ្នកប្រើប្រាស់ថ្មីដល់ខែសីហា ដើម្បីធ្វើការកែទម្រង់សន្តិសុខ

    ក្រុមហ៊ុន​ អ៊ីនធឺណិត​យក្ស​ចិន​ Tencent Holdings បាន​សម្រេច​ផ្អាក​ការ​ចុះ​ឈ្មោះ​សម្រាប់​អ្នកប្រើប្រាស់​ថ្មី​សម្រាប់​កម្មវិធី​ពហុ​មុខងារ​របស់​ពួកគេ​ WeChat រហូត​ដល់​ខែ​សីហា​ ដើម្បី​«ធ្វើ​ឱ្យ​សន្តិសុខ​ប្រសើរ​ឡើង» និង​អនុលោម​តាម​«ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ» បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​កាន់តែ​ខ្លាំង​ឡើង​ ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​វិស័យ​អ៊ីនធឺណិត​ប្រទេស​ចិន​។ ក្រុមការងារ​កម្មវិធី​ WeChat​ បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ Weibo​ថា​៖ «យើង​កំពុង​ធ្វើ​ការ​កែ​លម្អ​បច្ចេកទេស​ និង​ប្រព័ន្ធ​សន្តិសុខ​ ស្រប​តាម​ច្បាប់​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ហើយ​យើង​នឹង​ផ្អាក​ការ​ចុះឈ្មោះ​បង្កើត​គណនី​ផ្ទាល់ខ្លួន​ និង​គណនី​ផ្លូវការ​នានា​ជា​បណ្ដោះ​អាសន្ន​»។ក្រុមការងារ​ WeChat​ បាន​បន្ត​ទៀត​ថា​៖ «ការ​កែ​លម្អ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​នៅ​ដើម​ខែ​ សីហា ហើយ​ការ​ចុះ​ឈ្មោះ​នឹង​បន្ត​ឡើង​វិញ​នៅ​ពេល​ធ្វើ​រួច​»​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន ​Tencentដែល​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង​ បាន​ធ្លាក់​ចុះ ​៨,៩ ភាគរយ​ កាល​ពី​ថ្ងៃអង្គារ ​ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ខណៈ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មាន​ការ​ធ្លាក់​ចុះ​សឹង​ទាំង​អស់​។ WeChat ដែល​មាន​ឈ្មោះ​ថា​ Weixin នៅ​ចិន​ដី​គោក ​បាន​មាន​វត្តមាន​គ្រប់​ទីកន្លែង​ជាងគេ​ ក្នុងចំណោម​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ចិន​ ដោយ​មាន​អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំខែ​ ចំនួន​ ១,២៤ ពាន់​លាន​នាក់​។ ពួកគេ​ប្រើ​កម្មវិធី​នេះ​ ដើម្បី​ជជែក​គ្នា លេង​ហ្គេម​ ទិញ​ទំនិញ ​អាន​ព័ត៌មាន​ បង់​ប្រាក់​សម្រាប់​អាហារ​ និង​បង្ហោះ​គំនិត​និង​រូបភាព​របស់​ពួកគេ​ សម្រាប់​មិត្តភ័ក្ដិ​ពួកគេ​មើល​។ ការ​ផ្អាក​ទទួល​អ្នក​ប្រើប្រាស់​ថ្មី​របស់​ WeChatនេះ​បាន​…

  • គណបក្ស Ennahda អំពាវនាវឱ្យមានការសន្ទនាគ្នាដើម្បីដោះស្រាយវិបត្តិនយោបាយ នៅទុយនីស៊ី

    គណបក្ស Ennahda អំពាវនាវឱ្យមានការសន្ទនាគ្នាដើម្បីដោះស្រាយវិបត្តិនយោបាយ នៅទុយនីស៊ី

    ទុយនីស​៖​  គណបក្ស​នយោបាយ​ធំ​បំផុត​របស់​ទុយនីស៊ី​ បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សន្ទនា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ ដោយ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ បន្ទាប់​ពី​បាន​ជំរុញ​ឱ្យ​សមាជិក​សភា​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​សភា​ក្នុង​រដ្ឋ​ធានី​ទុយនីស​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​។​ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ គណបក្ស​ Ennahda ​បាន​បញ្ជាក់​ជា​ថ្មី​ថា​ខ្លួន​បាន​ចាត់​ទុក​ការ​សម្រេច​ចិត្ត​ដក​នាយករដ្ឋ​មន្រ្តី​ Hichem Mechich ​និង​បង្កក​សភា​របស់​លោក​ប្រធានាធិបតី​ Kais Saied ​​​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​ ប៉ុន្តែ​បាន​ប្រកាន់​យក​វិធី​ផ្សះផ្សា​ជាច្រើន​ទៀត​ ដោយ​អំពាវនាវ​ដល់​លោក​ Saied ​ឲ្យ​ប្តូរ​វិធានការ​ឡើង​វិញ​។​ មុខ​សេចក្ដី​ថ្លែងការណ៍​​នេះ​ ​លោក​ Rachid​ Ghannouchi ​ដែល​ជា​ប្រធាន​សភា​ និង​ជា​មេដឹក​នាំ​បក្ស​ Ennahda ​ដំបូង​ឡើយ​បាន​អំពាវនាវ​ដល់​សមាជិក​សភា​ និង​អ្នក​គាំទ្រ​របស់​ខ្លួន​ ឱ្យ​អង្គុយ​នៅ​ខាង​ក្រៅ​សភា​ដោយ​ថ្កោល​ទោស​ទង្វើ​​របស់​ប្រធានាធិបតី​ បន្ទាប់​​ពីសមាជិក​សភា​ជាច្រើន​ត្រូវ​បាន​កង​ទ័ព​បដិសេធ​មិន​ឱ្យ​ចូល​ប្រជុំ​សភា​​​។ ​ យោង​តាម​ការផ្សាយ​របស់​ Al Jazeera មាន​​ប្រជាពលរដ្ឋ​​ប្រហែល​ជា​ពីរបី​រយ​នាក់បា​ន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ​ការ​អំពាវនាវ​របស់​មន្រ្តី​សភា​ជាន់​ខ្ពស់​រូប​នេះ​។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ចំនួន​អ្នក​ទៅ​ចូល​រួម​មាន​កម្រិត​ ដោយ​លាយ​ឡំ​ជាមួយ​ក្រុម​មនុស្ស​ដែល​​គាំទ្រ​​លោក​ប្រធានាធិបតី​ផង​​​។  កាល​ពី​ថ្ងៃ​ច័ន្ទសប្ដាហ៌នេះ​​​ លោក​ប្រធានាធិបតី​ក៏​បាន​ចេញ​បទ​បញ្ជា​​បម្រាមគោចរ​​នៅ​ពេល​យប់​ចាប់​ពី​ម៉ោង​ ៧ ​​ល្ងាច​ ដល់​ម៉ោង​ ៦ ​ព្រឹក​ ម៉ោង​ក្នុង​ស្រុក​ និង​​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​មនុស្ស​លើស​ពី​ ៣​ នាក់​ ដែល​មាន​ន័យ​ថា​ ក្រុម​អ្នក​តវ៉ា​អាច​ប្រថុយ​ប្រឈម​មុខ​នឹង​កង​កំលាំង​សន្តិសុខ​។​ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ លោក​ក៏​បាន​ចេញ​ក្រឹត្យ​ប្រធានាធិបតី​ជាច្រើន​ដោយ​បណ្តេញ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​…

  • ករណី ជំងឺកូវីដ១៩ បានកើនឡើងខ្ពស់បំផុតនៅទីក្រុងតូក្យូ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិកនៅបន្ត

    ករណី ជំងឺកូវីដ១៩ បានកើនឡើងខ្ពស់បំផុតនៅទីក្រុងតូក្យូ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិកនៅបន្ត

    នាយករដ្ឋមន្ត្រី​ជប៉ុន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​និយាយ​ថា​រដ្ឋាភិបាល​មិន​មាន​ផែនការ​ដើម្បី​បិទ​ការ​ប្រកួត​ កីឡា​អូឡាំពិក​ បើ​ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​។ កាល​ពី​ថ្ងៃ​អង្គារ​ ទីក្រុង​តូក្យូ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​ ២៨៤៨ ករណី​ ដែល​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត​កាល​ពី​មករា​ ហើយ​ធ្វើ​ឱ្យ​ករណី​សរុប​ក្នុង​ទីក្រុង​នេះ​កើន​លើស​ ២០០.០០០ ករណី​ចាប់​តាំង​ពី​ការ​រីក​រាលដាល​ដំបូង​កាល​ពី​ឆ្នាំ​មុន​។ លោក​នាយករដ្ឋមន្ត្រី​ Yoshihide Suga បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «ដំបូង​បង្អស់​ សូម​ថ្លែង​អំណរគុណ ​ចំពោះ​ការ​រឹត​បន្តឹង​ចរាចរណ៍​លើ​យានយន្ត​ និង​តាមរយៈ​វិធានការ​ដូចជា​ការ​ធ្វើ​ការ​ពី​ចម្ងាយ​ (ធ្វើការពីផ្ទះ) ដោយ​មាន​ការ​សហការ​ពី​សាធារណៈ​ជន​ លំហូរ​និង​ចរាចរណ៍​របស់​ប្រជាជន​ នៅ​ក្នុង​ទីក្រុង​តូក្យូ​មាន​ការ​ថយ​ចុះ​»។ លោក​ Suga​ បាន​និយាយ​ថា​ការ​កើន​ឡើង​ដ៏​ខ្ពស់​នេះ​ គឺ​បណ្ដាល​មកពី​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ១៩​បម្លែង​ដែលតា​ ហើយ​លោក​ក៏​បាន​និយាយ​ថា​៖ «រដ្ឋាភិបាល​ បាន​បញ្ជា​ទិញ ឱសថ​ថ្មី​មួយ​ប្រភេទ ​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឈឺ​ធ្ងន់ធ្ងរ​រហូត​ដល់​ទៅ​ ៧០ ភាគរយ​ ហើយ​យើង​អាច​បញ្ជាក់​បាន​ថា​ឱសថ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ចាប់​ពី​ពេល​នេះ​តទៅ​។ ប៉ុន្តែ​លោក​មិនបាន​កំណត់​អត្តសញ្ញាណ​ឱសថ​នេះ​ទេ​។ លោក​ក៏​បាន​និយាយ​ថា​៖ «ក្នុង​ករណី​ណាក៏ដោយ​ ក្នុង​កាលៈទេសៈ​ដូចនេះ ខ្ញុំ​សូម​ស្នើ​ឱ្យ​ប្រជាជន​ ជៀសវាង​ការ​ចេញ​ទៅក្រៅ​ដោយ​មិន​ចាំ​បាច់​ និង​ប្តូរ​មក​មើល​ការប្រកួត​កីឡា​អូឡាំពិក​ និង​ប៉ារ៉ាឡាំពិក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​វិញ​» ។ ការ​ចាក់​វ៉ាក់សាំង​របស់ ជប៉ុន​បាន​ចាប់​ផ្ដើម​ក្នុង​ល្បឿន​យឺត​ ប៉ុន្តែ​ទើប​តែ​បាន​កើន​ឡើង​យ៉ាង​ប្រសើរ​នៅ​ក្នុង​ខែ​ឧសភា​ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មាន​ស្ថិរភាព​ ហើយ​រដ្ឋាភិបាល​របស់​លោក Suga ក៏​បាន​ជំរុញ​ឱ្យ​ប្រជាជន​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​មកដល់​។ ត្រឹម​ថ្ងៃ​ចន្ទ​ប្រទេស​ជប៉ុន​ បាន​មាន​ករណី​ឆ្លង​សរុប​…

  • Blinken ទៅឥណ្ឌាគ្រោងនិយាយរឿងយុទ្ធសាស្ត្រ និងរឿងសិទ្ធិមនុស្ស ខណៈឥណ្ឌាគ្រោងនឹងស្នើឱ្យបើកជើងហោះហើរ

    Blinken ទៅឥណ្ឌាគ្រោងនិយាយរឿងយុទ្ធសាស្ត្រ និងរឿងសិទ្ធិមនុស្ស ខណៈឥណ្ឌាគ្រោងនឹងស្នើឱ្យបើកជើងហោះហើរ

    រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Anthony Blinken ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ញូដេលី ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ថ្ងៃ​ពុធ​ទី​ ២៨ កក្កដា​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក។ ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ឥណ្ឌា លោក Blinken នឹង​ចូល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក S. Jaishankar ក៏​ដូច​ជា​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi។ ​អាមេរិក​បាន​រៀបរាប់​ថា​ របៀប​វារៈ​ដែល​នឹង​លើក​មក​ពិភាក្សា​ នៅ​ពេល​ដែល​លោក Blinken ទៅ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ឥណ្ឌា​មាន​ដូច​ជា កិច្ចការ​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ ទំនាក់ទំនង​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ផលប្រយោជន៍​រួម​ផ្នែក​សន្តិសុខ​តំបន់ តម្លៃ​ប្រជាធិបតេយ្យ និង​ចុង​ក្រោយ​គឺ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​វិបត្តិ​អាកាសធាតុ។ ឥណ្ឌា និង​សហរដ្ឋអាមេរិក​នៅ​ក្នុង​បរិបទ​រដ្ឋបាល​លោក​ប្រធានាធិបតី​ចូ បៃដិន​មាន​ការ​ទាក់ទង​គ្នា​ ហាក់​បី​ជា​រាង​ញឹកញាប់។ ក្នុង​រយៈ​ពេល​តែ​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ជួប​គ្នា​ច្រើន​ដង​មក​ហើយ​តាំង​ពី​ជំនួប​មេដឹកនាំ និង​ជំនួប​រដ្ឋមន្ត្រី​ការបរទេស ហើយ​ឈាន​ទៅ​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទៀត​ផង​ ទាំង​ក្នុង​បែប​ផែន​ទ្វេភាគី និង​ពហុភាគី។ ជំនួប​ដែល​កក្រើក​ដល់​ភូមិសាស្ត្រ​នយោបាយ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​គឺ ជំនួប​ក្រោម​ក្របខ័ណ្ឌ​កិច្ច​សន្ទនា​សន្តិសុខ​ចតុភាគី​ ដែល​ហៅ​កាត់​ថា Quad កាល​ពី​ខែ​មីនា​កន្លង​ទៅ ដោយ​ពេល​នោះ​លោក​ប្រធានាធិបតី​អាមេរិក​បៃដិន​ បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ Modi និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ចំនួន ២ទៀត​គឺ ជប៉ុន និង​អូស្ត្រាលី។ ជំនួប​នោះ​បាន​បញ្ចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ជា​លើក​ដំបូង ដោយ​ពិភាក្សា​ពី​ការ​គំរាមកំហែង​នានា​ដល់​សន្តិសុខ​ក្នុង​តំបន់​។ នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ឥណ្ឌា គេ​មាន​រំពឹង​ថា លោក Blinken…

  • តើអ្វីទៅជាវ៉ារ៉្យង់ឡាំដា (Lambda)?

    តើអ្វីទៅជាវ៉ារ៉្យង់ឡាំដា (Lambda)?

    ចាប់តាំងពីមាន​ការរាតត្បាតជំងឺកូវីដ-១៩មក វីរ៉ុស​ SARS-CoV-2 បាន​បំលែង​ខ្លួន​ជា​ច្រើន​ដ​ង​ និងកាន់​តែ​បង្កើន​សមត្ថភាព​ខ្លួន​កាន់​តែ​ខ្លាំងឡើង​។​ បច្ចុប្បន្ន អង្គការសុខភាពពិភពលោក (WHO) បានចាត់​ថ្នាក់​វ៉ារ៉្យង់​បំលែង​ខ្លួន​ទាំង​នេះ​ជាវ៉ារ៉្យង់គួរឱ្យបារម្ភ​ ដែល​មាន​ ៤ ថ្នាក់​ពោល​គឺ ថ្នាក់​អាល់ហ្វា (Alpha) បេតា (Beta )​ ហ្គាម៉ា (Gamma)​ និងដែល​តា (Delta)។​ បន្ថែម​ពីនេះ ក៏​មាន​វ៉ារ៉្យង់​ ៤ ផ្សេងទៀត រួមមាន ​អេតា (Eta) អាយតា (Iota) កាប៉ា (Kappa) ហើយ​និង​ឡាំដា (Lambda)​ ដែល​ត្រូវ​​បាន​គេកំណត់ថា​ ជាវ៉ារ្យ៉ង់នៃគួរ​យកចិត្ត​ទុកដាក់​។​ ទោះជាយ៉ាងណាក្ដី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេសង្កេត​ឃើញ​មាន​ការរីករាលដាលយ៉ាងឆាប់រហ័ស​នៃ​វ៉ារ៉្យង់​ឡាំដា ​​ ដែល​ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសប៉េរូ និង​បាន​ទាក់ទាញចំណាប់អារម្មណ៍​អ្នក​ជំនាញ​ជាច្រើន​។​ បច្ចុប្បន្ននេះ វ៉ារ៉្យង់នេះ​កំពុង​លេចធ្លោជាងគេនៅក្នុង​ប្រទេស Andean ដែល​បង្ក​ឱ្យ​មាន​អត្រា​មរណភាព​ ​ខ្ពស់​ជាង​គេបំផុតនៅលើពិភពលោក ខណៈពេលវ៉ារ៉្យង់​នេះ​ បាន​រីករាលដាលដល់ប្រទេស​យ៉ាង​ហោច​ ២៨ ប្រទេសផ្សេងទៀត ​រួមមាន​ អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី…

  • ក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការ NASA (មានវីដេអូ)

    ក្រុមហ៊ុន SpaceX ទទួលបានកិច្ចសន្យាដ៏សំខាន់មួយទៀតពីអង្គការ NASA (មានវីដេអូ)

    Video: https://fb.watch/70SkjV0eTY/ អន្តរជាតិ៖ បេសសកម្ម​របស់​អង្គការ​ណាសា​ក្នុង​ការ​រុក​រក​ព្រះ​ចន្ទ​ធំ​បំ​ផុត​របស់​ភព​ព្រហស្បតិ៍​បាន​សម្រេច​ជា​ផ្លូវ​ការ​នូវ​យាន​របស់​ខ្លួន​ទៅ​អវកាស​ ។ មន្រ្តី​អង្គការ ​NASA បាន​ឱ្យ​ដឹង​ថា​ យាន​អវកាស​ Europer​ Clipper​ តម្លៃ​៤.២៥​ប៊ីលាន​ដុល្លារ​អាមេរិក​នឹង​បាញ់​បង្ហោះ​រ៉ុក្កែត​ SpaceX​ Falcon​ ធុនធ្ងន់​ទៅ​កាន់​ព្រះ​ច័ន្ទ​របស់​ភព​ព្រហស្បតិ៍ ​ដែល​មាន​ឈ្មោះ​ថា​ Europa​ ជា​ផ្នែក​នៃ​កិច្ច​សន្យា​មាន​តម្លៃ​ប្រហែល​ ១៧៨​លាន​ដុល្លារ ​។ ប្រសិន​បើ​អ្វីៗ​ទាំង​អស់​ត្រូវ​បាន​គ្រោង​ទុក​នោះ​ យាន​ Clipper​ នឹង​ដំណើរការ​បេស កកម្ម​របស់​ខ្លួន​នៅ​ខែ​តុលា​ ឆ្នាំ​ ២០២៤​ ពី​មជ្ឈមណ្ឌល​អវកាស​ Kennedy​ របស់​ណាសា ​នៅ​រដ្ឋ​ Florida​ និង​ទៅ​ដល់​ភព​ព្រហស្បតិ៍​ក្នុង​ខែ​មេសា​ ឆ្នាំ​ ២០៣០​ ។ Europa​ Clipper​ ត្រូវ​បាន​អង្គការ​ណាសា​អនុញ្ញាត​ជា​ផ្លូវ​ការ​ក្នុង​បេសសកម្ម​ទៅ​កាន់​ភព​ព្រហស្បតិ៍​នៅ​ឆ្នាំ​ ២០១៥​ ។ នៅ​ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្លួន​នេះ​នឹ​ង​រួម​បញ្ជូល​ការ​អង្កេត​ និង​ឆ្លង​កាត់​ព្រះ​ចន្ទ​ច្រើន​ដង​ដែល​ផ្តល់​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ការ​ស្រាវ​ជ្រាវ​ភព​នេះ​​ ។ អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​ជឿ​ថា​ ភព​នេះ​អាច​មាន​ មហាសមុទ្រ​នៅ​ក្រោម​សំបក​ទឹកកក​របស់​ភព​នោះ ​។ សេចក្តី​ប្រកាស​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣​ ខែកក្កដា ​បាន​បង្ហាញ​ពី​ជ័យ​ជម្នះ​សម្រាប់​យាន​អវកាស​ខណៈ​បេសកកម្ម​ Europa​ Clipper​ ដែល​ត្រូវ​បាន​ជ្រើស​យក​យាន​នេះ​ដើម្បី​បំពេញ​បេសកកម្ម​ទៅ​ព្រះ​​ច័ន្ទ​របស់​ភព​ព្រហស្បតិ៍ ​។…

  • អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយពាក់ម៉ាសវិញ ស្របពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរាមកំហែងដល់មនុស្សចាក់វ៉ាក់សាំងរួច (មានវីដេអូ)

    អាជ្ញាធរសុខាភិបាលអាមេរិកណែនាំអោយពាក់ម៉ាសវិញ ស្របពេលវីរុសបម្លែងខ្លួនថ្មី Delta កំពុងបង្កការគំរាមកំហែងដល់មនុស្សចាក់វ៉ាក់សាំងរួច (មានវីដេអូ)

    អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា ប្រជាជនអាមេរិកដែលទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស គួរតែពាក់ម៉ាសឡើងវិញនៅតាមទីសាធារណៈនៅក្នុងតំបន់ផ្ទុះករណីឆ្លងជំងឺកូវីដថ្មីៗ ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) ក៏បានធ្វើការណែនាំដល់សិស្ស និងគ្រូបង្រៀនចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ គួរតែពាក់ម៉ាសផងដែរ ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ដោយ CDC បានលើកឡើងពីការឆ្លងរីករាលដាលយ៉ាងគំហុក នៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ ការណែនាំថ្មីនេះបានគូសបញ្ជាក់ថា នៅក្នុងទីតាំងសាធារណៈដែលបិទជិត មនុស្សគ្រប់គ្នាគួរតែពាក់ម៉ាស ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ។ ម៉ាសបានក្លាយជាបញ្ហានយោបាយមួយនៅក្នុងសហរដ្ឋអាមេរិក ស្ថិតក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលប្រឆាំងនឹងការបង្ខំអោយពាក់ម៉ាស ។ ប៉ុន្តែរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន វិញ បានកែតម្រូវអោយយប្រជាជនខ្លួនពាក់ម៉ាសវិញ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters

  • លោក ចូ បៃដិន កំពុងពិចារណាដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករដ្ឋទាំងអស់ (មានវីដេអូ)

    លោក ចូ បៃដិន កំពុងពិចារណាដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង សម្រាប់បុគ្គលិករដ្ឋទាំងអស់ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា រដ្ឋបាលរបស់លោកបាននិងកំពុងធ្វើការពិចារណាលើកាតព្វកិច្ចមួយ ដែលនឹងទាមទារអោយបុគ្គលិករដ្ឋទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលមានការកើនឡើងយ៉ាងគំហុក នៃការឆ្លងរីករាលដាលវីរុសបម្លែងខ្លួនថ្មី Delta ។ នៅពេលត្រូវបានអ្នកយកព័ត៌មានម្នាក់ សាកសួរថាតើរដ្ឋបាលរបស់លោកកំពុងថ្លឹងថ្លែងលើតម្រូវការបែបនេះដែរឬទេ?នោះ លោក បៃដិន បាននិយាយប្រាប់វិញថា បញ្ហាខាងលើកំពុងស្ថិតក្រោមការពិចារណាក្នុងពេលបច្ចុប្បន្ននេះ ។ កាត្វកិច្ចចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសហព័ន្ធ គឺអាស្រ័យទៅលើអត្រាករណីឆ្លងនៅក្នុងតំបន់ដែលពួកគេរស់នៅ ហើយជម្រើសមួយនេះ ក៏កំពុងស្ថិតនៅក្រោមការពិចារណារបស់លោក ចូ បៃដិន ផងដែរ ។ ទន្ទឹមនេះ សេតវិមានត្រូវបានគេរំពឹងថា អាចនឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ លើគោលនយោបាយនេះទាំងស្រុងនៅក្នុងសប្ដាហ៍នេះ ។ ទិន្នន័យផ្ដល់ដោយការិយាល័យសហព័ន្ធគ្រប់គ្រង និងកញ្ចប់ថវិកាបានអោយដឹងថា កាលពីឆ្នាំ២០២០ បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកមានច្រើនជាង៤.២លាននាក់នៅទូទាំងប្រទេស ក្នុងនោះរាប់បញ្ចូលទាំងបុគ្គលិក នៅក្នុងវិស័យយោធាផងដែរ ៕ ប្រភព៖ CGTN

  • លោក ចូ បៃដិន ចោទរុស្ស៊ីថា កំពុងព្យាយាមរំខានដល់ដំណើរការបោះឆ្នោតសភាឆ្នាំ ២០២២ តាមរយៈការផ្សព្វផ្សាយ “ព័ត៌មានមិនពិត” (មានវីដេអូ)

    លោក ចូ បៃដិន ចោទរុស្ស៊ីថា កំពុងព្យាយាមរំខានដល់ដំណើរការបោះឆ្នោតសភាឆ្នាំ ២០២២ តាមរយៈការផ្សព្វផ្សាយ “ព័ត៌មានមិនពិត” (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចោទប្រកាន់សមភាគីរុស្ស៊ីរបស់លោក គឺលោក វ្លាឌីមៀ ពូទីន ជុំវិញការព្យាយាមរំខានដល់ដំណើរការបោះឆ្នោតសភាឆ្នាំ ២០២២ តាមរយៈការផ្សព្វផ្សាយ «ព័ត៌មានមិនពិត» ។អំឡុងដំណើរទស្សនកិច្ចទៅកាន់ការិយាល័យអគ្គនាយក នៃទីភ្នាក់ងារចារកម្មជាតិ ស្ថិតនៅក្បែររដ្ឋធានីវ៉ាស៊ីនតោន លោក បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយថា ពិនិត្យមើលអ្វីដែលរុស្ស៊ីកំពុងធ្វើរួចទៅហើយ អំពីការបោះឆ្នោតឆ្នាំ ២០២២ និង “ព័ត៌មានមិនពិត” វាជាការរំលោភលើអធិបតេយ្យភាពរបស់យើង ។ លោក បៃដិន បន្ថែមថា លោក ពូទីន មានបញ្ហាពិតប្រាកដ គាត់កំពុងអង្គុយនៅលើកំពូលនៃសេដ្ឋកិច្ចដែលមានអាវុធនុយក្លេអ៊ែរ ហើយគ្មានអ្វីទៀតទេ ។ គាត់ដឹងថា គាត់ពិតជាមានបញ្ហាពិតប្រាកដ ដែលធ្វើឱ្យគាត់កាន់តែមានគ្រោះថ្នាក់នៅក្នុងទស្សនៈរបស់ខ្ញុំ ។មេដឹកនាំអាមេរិករូបនេះក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតនាពេលថ្មីៗនេះ រាប់បញ្ចូលទាំងតាមរយៈមេរោគកុំព្យូទ័រប្រភេទចាប់ជំរិត រ៉េនហ្សំវ៊ែរ (ransomware) ដែលជាធម្មតាគេឃើញក្រុម Hacker បានចូលគ្រប់គ្រងទិន្នន័យជនរងគ្រោះ ហើយបន្ទាប់មកទាមទារប្រាក់សម្រាប់ការចូលប្រើវិញ ។ សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតពាក់កណ្ដាលនារដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ដែលក្នុងនោះអាសនៈទាំងអស់នៅក្នុងសភាតំណាងរាស្រ្ត និងមួយភាគបីនៃអាសនៈព្រឹទ្ធសភា នឹងស្ថិតនៅលើសន្លឹកឆ្នោត ៕ ប្រភព៖ Bangkok Post

  • ប្រាយុទ្ធ​៖​ ​​កូ​វី​ដ​ឆ្លង​ប្រចាំថ្ងៃ​ជាង​១​ម៉ឺន​នាក់នៅថៃ​ ​អាច​អូស​បន្លាយ​ដល់​១​ខែ​ទៀត​

    ប្រាយុទ្ធ​៖​ ​​កូ​វី​ដ​ឆ្លង​ប្រចាំថ្ងៃ​ជាង​១​ម៉ឺន​នាក់នៅថៃ​ ​អាច​អូស​បន្លាយ​ដល់​១​ខែ​ទៀត​

    នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​ប៉ាន់ប្រមាណ​ថា​ ​ស្ថានភាព​តានតឹង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​ប្រទេស​នឹង​អូស​បន្លាយ​ប្រមាណ​២​ស​ប្តាហ៍ ​ទៅដល់​៤​ស​ប្តាហ៍​ទៀត​ ​នេះ​បើ​តាម​ការ​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​។ ​លោក ​Sathit Pitutecha ថា​ ​លោក​ប្រា​យុទ្ធ​បាន​បង្ហាញ​ពី​ការ​ប៉ាន់ប្រមាណ​នេះ​ប្រាប់​ទៅ​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ ​កាលពី​ថ្ងៃ​ទី​២​៧​ ​កក្កដា​។​ ​លោក​ប្រា​យុទ្ធ​បន្ថែម​ទៀត​ថា​ ​គ្រប់​អាជ្ញាធរ​មានសមត្ថកិច្ច​ទាំងអស់​ត្រូវឲ្យ​ពលរដ្ឋ​ដឹង​ពី​ស្ថានភាព​ពិត​នៃ​បញ្ហា​ជំងឺ​កូ​វី​ដ​១​៩​ក្ន​ង​ប្រទេស​។​ ​ថៃ​មានការ​ឆ្លង​ប្រចាំថ្ងៃ​ ​ជាង​១​ម៉ឺន​នាក់​ ​ប៉ុន្មាន​ថ្ងៃជា​ប់​ៗ​គ្នា​ហើយ​ ​ខណៈ​ការ​ស្លាប់​ប្រចាំថ្ងៃ​វិញ​ ​ភាគច្រើន​ ​លើស​ពី​១​០​០​នាក់​៕​​ ប្រភពពី បាងកកប៉ុស្តិ៍