Category: ព័ត៌មានអន្តរជាតិ

  • អ្នករត់ប្រណាំងបេឡារុស្សម្នាក់ ត្រូវបង្ខំឱ្យឈប់ពាក់កណ្ដាលការប្រកួត ដោយសាររិះគន់មន្ត្រីកីឡាអូឡាំពិក

    អ្នករត់ប្រណាំងបេឡារុស្សម្នាក់ ត្រូវបង្ខំឱ្យឈប់ពាក់កណ្ដាលការប្រកួត ដោយសាររិះគន់មន្ត្រីកីឡាអូឡាំពិក

    យោង​តាម​គណៈកម្មាធិការ​​អូឡាំពិក​​អន្តរ​ជាតិ​​ (IOC) អ្នក​រត់​ប្រណាំង​ជនជាតិ​បេឡា​រុស្ស​ម្នាក់​ ត្រូវ​បាន​គេ​បង្ខំ​ឱ្យឈប់​ពាក់កណ្ដាល​ការ​ប្រកួត និង​បញ្ជាឱ្យ​ចាក​ចេញ​ពី​ទី​ក្រុង​តូក្យូ​ ដោយ​សារ​រិះគន់​មន្ត្រី​កីឡា​អូឡាំពិក​។​ កីឡាការនី Krystsina Tsimanouskaya បានរិះគន់​​គណៈកម្មាធិការអូឡាំពិក​បេឡារុ​ស​​​នៅ​លើ​បណ្តាញ​សង្គម​​ថា​ គ្រូបង្វឹក​បានបញ្ជា​​​នាង​​​ឱ្យ​​ចូ​ល​រួម​​​ក្នុ​​ង​​​ការ​​​ប្រ​ណាំង​​ភ្លាមៗ​លើ​ទាំង​​មិនទាន់​បាន​​ហ្វឹក​ហាត់​​ ក្រោយ​ក្រុម​ការងារ​ដដែល​នេះ​ មិន​បាន​ប្រាប់​ដល់​អត្តពលិ​ក​ដទៃទៀ​ត​ឱ្យ​បញ្ចប់​កា​រ​​​ធ្វើ​​តេ​ស្ត​​​សារ​ធា​តុ​​​ហាម​​​ឃាត់​តាម​ការ​កំណត់​​។ យោងតាមលោក Aliaksandr Apeikin នាយកប្រតិបត្តិនៅមូលនិធិ​ Vilnius ប្រទេស​បេឡារុស្ស​ ដែលមា​ន​មូលដ្ឋាន​នៅ​ Lithuania កីឡាការនី Tsimanouskaya បាន​បដិសេធ​មិន​ចាក​ចេញ​ពី​ រដ្ឋ​ធានី​របស់​ប្រទេស​ជប៉ុន​ទេ ក្រោយ​អាជ្ញាធរកីឡាបេឡារុស្ស​​​កីឡា​ការនី​រូប​នេះ​​​​ទៅ​អាកាស​យានដ្ឋានទាំង​បង្ខំ​។ យ៉ាងណា​មិញ​ គណៈកម្មាធិការអូឡាំពិកជាតិបេឡារុស​ បាន​និយាយ​កាល​ពី​ថ្ងៃ​ អាទិត្យ ថា ខ្លួន​បាន​សម្រេច​ចិត្ត​ដ​ក​កីឡាការនីរូបនេះ​ ចេ​ញ​ពី​ការ​ប្រ​កួ​តកី​ឡា​អូឡាំ​ពិ​ក ​ដោយ​សា​រតែ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​ មិន​នឹង​ន​របស់​នា​ង ដោយ​យោង​តាម​កា​រស​ន្និ​ដ្ឋា​នរ​ប​ស់​វេ​ជ្ជប​​ណ្ឌិត​។ ទោះយ៉ាងណាក្ដី គណកម្មការ​ IOC ក៏​ធ្លាប់​បានស៊ើបអង្កេត​លើ​​ប្រទេស​​​បេ​ឡា​រុ​ស​ជាច្រើន​ខែ​មក​ហើយ​ ក្រោយ​មាន​រ​បាយ​ការ​ណ៍​ថា រដ្ឋា​ភិ​បា​ល​រ​បស់​ប្រ​ធា​នា​ធិ​បតី Alexander Lukashenko បាន​ដាក់​ទណ្ឌកម្ម​អត្តពលិក​ ដែលបា​ន​និ​យា​យ​ប្រ​ឆាំ​ង​នឹ​ង​ច្បា​ប់​រ​ប​ស់​គា​ត់​ ឬ ចូល​រួ​ម​ក្នុ​ងកា​រ​ត​វ៉ាប្រឆាំង​នានា​។ កីឡាការនី​អាយុ ២៤ ឆ្នាំមួយ​នេះ ​បា​ន​និយា​យ​នៅ​ក្នុ​ងប​ទ​ស​ម្ភា​ស​ន៍​ជាមួ​យ​គេហ​ទំ​ព័រ​កីឡា​ Tribuna.com ដែលបានចុះផ្សាយកាលពី​ថ្ងៃ​ អា​ទិត្យ…

  • អ្នកឃ្លាំមើលមូលបត្រចិនស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក

    អ្នកឃ្លាំមើលមូលបត្រចិនស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក

    ប៉េកាំង៖ និយតករ​មូលបត្រ​ចិន​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​នឹង​ស្វែង​រក​កិច្ច​សហប្រតិបត្តិ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​សម​ភាគី​អាមេរិក​ ហើយ​នឹង​គាំទ្រ​ការ​ចុះ​បញ្ជី​នៅ​ក្រៅ​ប្រទេស​ បន្ទាប់​ពី​និយតករ​អាមេរិក​ពង្រីក​ការ​រឹត​បន្តឹង​លើ​ក្រុម​ហ៊ុន​ចិន​ និង​​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​សកម្មភាព​​របស់​ក្រុង​ប៉េកាំង​។​ ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ គណៈកម្មការ​មូលបត្រ​ចិន​ (CSRC) បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ខ្លួន​បាន​កត់​សំគាល់​នូវ​តម្រូវការ​ថ្មី​របស់​គណៈកម្មការ​មូលបត្រ​អាមេរិក​សម្រាប់​ការ​បង្ហាញ​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ចិន​ ហើយ​ភាគី​ទាំងពីរ​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ ពង្រឹង​ទំនាក់​ទំនង​លើកា​រ​ធ្វើ​និយ័តកម្ម​ភាគ​ហ៊ុន​ដែល​ទាក់ទង​នឹង​ប្រទេស​ចិន​។​ ​អង្គភាព​ដដែល​បាន​និយាយ​ក្នុង​វែបសាយ​របស់​ខ្លួន​ថា​ ​ CSRC ​តែង​តែ​បើក​ចំហ​ចំពោះ​ក្រុម​ហ៊ុន​ដែល​ជ្រើស​រើស​កន្លែង​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ចំណែក​ឯ​គោល​នយោបាយ​ជាតិ​ជា​មូលដ្ឋាន​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ និង​ការ​បើក​ចំហរ​របស់ប្រ​ទេស​ចិន​ទៀត​សោត​ ក៏​មិនមា​ន​ភាព​រអាក់​រអួល​​ ហើយ​ការ​បើក​ហិរញ្ញ​វត្ថុ​ក្រៅ​ប្រទេស​នឹង​បន្ត​។​ ​ជា​មួយ​គ្នា​នេះ​ គណៈកម្មការ​មូលបត្រ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា​ ខ្លួន​នឹង​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​ចិន​បង្ហាញ​ពី​ «​ភាព​មិន​ច្បាស់​លាស់​អំពី​សកម្មភាព​នាពេល​អនាគត​របស់​រដ្ឋាភិបាល​ចិន​ ដែល​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការ​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ប្រតិបត្តិការ​»​ មុនពេ​ល​អនុញ្ញាត​ឱ្យ​ពួក​គេ​បង្កើន​ដើម​ទុន​តាម​រយៈផ្សារ​ហ៊ុន​អាមេរិក​។​ គណៈកម្មការ​មូលបត្រ​អាមេរិក​ បានប​ន្ថែម​ថា​ អ្នក​ចេញ​ប័ណ្ណ​ចិន​ត្រូវ​តែ​បង្ហាញ​ផង​ដែរ​ប្រសិន​បើ​ពួក​គេ​ត្រូវ​បាន​បដិសេធការ​អនុញ្ញាត​ពី​អាជ្ញាធរ​ចិន​ក្នុង​ការ​ចុះ​បញ្ជី​លើ​ទីផ្សារ​អាមេរិក​ និង​ហានិភ័យ​ដែល​ការ​យល់​ព្រម​បែប​នេះ​អាច​ត្រូវ​បាន​បដិសេធ​​​ឬ​​លុប​ចោល​​​។ ​​ចិន​បាន​រឹត​បន្តឹង​​​​បទ​បញ្ជា​របស់​ខ្លួន​លើ​ការ​ចេញ​ភាគ​ហ៊ុន​នៅប​រទេស​ បន្ទាប់​ពី​​ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​សន្តិសុខ​តាម​អ៊ីន​ធឺណិត​របស់​ក្រុម​ហ៊ុន​ Didi​ Global​ Inc ​(DIDI.N) កា​ល​ពី​ខែ​មុន​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចុះ​បញ្ជីនៅ​ក្រុង​ញូវ​យ៉ក​។​ ​ខុទ្ទកាល័យ​ចិន​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​កក្កដា​ ថា ខ្លួន​នឹង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​ក្រុម​ហ៊ុន​ចិន​ទាំង​អស់​ដែល​បាន​ចុះ​បញ្ជី​នៅ​ឯ​បរទេស​។​

  • អាមេរិក អង់គ្លេស និងអ៊ីស្រាអែលចោទប្រកាន់អ៊ីរ៉ង់អំពីការវាយប្រហារនាវាដឹកប្រេងគ្រប់គ្រងដោយអ៊ីស្រាអែល

    អាមេរិក អង់គ្លេស និងអ៊ីស្រាអែលចោទប្រកាន់អ៊ីរ៉ង់អំពីការវាយប្រហារនាវាដឹកប្រេងគ្រប់គ្រងដោយអ៊ីស្រាអែល

    សហរដ្ឋអាមេរិក​ បាន​ចូល​រួម​ជា​មួយ​ចក្រភព​អង់គ្លេស និង​អ៊ីស្រាអែល​ក្នុង​ការ​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​លើ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​នៅ​ដែន​សមុទ្រ​​អូម៉ង់​ ​ធ្វើ​ឱ្យ​មនុស្ស​ពីរ​អ្នក​ស្លាប់​។ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Anthony Blinken បាន​និយាយ​ថា​៖ «បន្ទាប់​ពី​បាន​ពិនិត្យ​ព័ត៌មាន​ដែល​មាន​ស្រាប់ យើង​ជឿជាក់​ថា​អ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​នេះ​ដែល​បាន​សម្លាប់​មនុស្ស​ស្លូត​ត្រង់​ពីរ​នាក់ ដោយ​ប្រើ​ដ្រូន​ ដែល​ជា​សមត្ថភាព​ដ៏​សាហាវ​មួយ​ពួកគេ​កំពុង​ប្រើប្រាស់​ខ្លាំង​ឡើង​នៅ​តំបន់​»​។ លោក​បាន​បន្ថែម​ទៀត​ថា​អ៊ីរ៉ង់​ «គ្មាន​យុត្តិកម្ម​សម្រាប់​ការ​វាយ​ប្រហារ​នេះ ដែល​ធ្វើ​តាម​លំនាំ​នៃ​ការ​វាយ​ប្រហារ និង​អាកប្បកិរិយា​អរិភាព​ផ្សេង​ទៀត​»​។ ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ការ​បដិសេធ​ថា​ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នេះ​ទេ​ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett ធ្វើ​ការ​ចោទប្រកាន់​ដោយ​ផ្ទាល់​ ហើយ​លោក​ថែមទាំង​បាន​ធ្វើ​ការ​គំរាម​កំហែង​អំពី​ការ​សងសឹក​។ លោក​ Bennett បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ «យើង​ដឹង ក្នុង​អត្រា​ណា​មួយ ដឹង​ពី​របៀប​បញ្ជូន​សារ​ទៅ​អ៊ីរ៉ង់​តាម​វិធី​របស់​យើង​ផ្ទាល់​» រដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​លោក​ Dominic Raab បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ «ជា​ការ​វាយ​ប្រហារ​ដោយ​ខុសច្បាប់ និង​គ្មាន​ការ​យោគយល់​» ហើយ​និយាយ​ថា​ «ទំនង​ណាស់​» ដែល​អ៊ីរ៉ង់​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​យន្តហោះ​ដ្រូន​មួយ ឬ​ច្រើន​។ លោក​បាន​បន្ថែម​ថា​ប្រទេស​លោក​ និង​សម្ព័ន្ធមិត្ត​គឺ​កំពុង​រៀប​ចំ​ការ​ឆ្លើយ​តប​រួម​គ្នា​។ នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ នាវា​ដឹក​ប្រេង​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​មាន​ឈ្មោះ​ថា​ Mercer Street បាន​រង​ការ​វាយ​ប្រហារ​ពី​អាកាស​ ដោយ​ការ​ផ្ទុះ​នៅ​កាប៊ីន​បញ្ជា​នាវា​បាន​ធ្វើ​នាវិក​ជនជាតិ​អង់គ្លេស​មួយ​រូប និង​រ៉ូម៉ានី​មួយ​រូប​ស្លាប់​។ ខណៈ​ពេល​ដែល​គ្មាន​នរណា​ម្នាក់​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ នៅ​ពេល​ថ្មី​ៗ​អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​បាន​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​ធ្វើ​អត្តឃាត​បុក​នាវា​ ដើម្បី​បំផ្ទុះ​គ្រាប់​បែក​នៅ​លើ​យន្តហោះ​នោះ​។ ប៉ុន្តែ​សម្រាប់​ការ​ចោទ​ប្រកាន់​លើក​នេះ​អ៊ីស្រាអែល ចក្រភពអង់គ្លេស និង​កង​ទ័ព​ជើង​ទឹក​អាមេរិក​មិន​បាន​បង្ហាញ​ភស្តុតាង​…

  • អតីតប្រមុខកងទ័ពកូឡុំប៊ីនឹងត្រូវចោទពីបទប្រហារជីវិតក្រៅប្រព័ន្ធតុលាការ

    អតីតប្រមុខកងទ័ពកូឡុំប៊ីនឹងត្រូវចោទពីបទប្រហារជីវិតក្រៅប្រព័ន្ធតុលាការ

    កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ១​ សីហា​ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញា​នៃ​ប្រទេស​កូឡុំប៊ី​ចោទ​ប្រកាន់​អតីត​មេ​បញ្ជាការលោក​ Mario​ Montoya​ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់​ចំនួន​ ១០៤​ ករណី​។ តាមការ​រាយកាណ៍​របស់​សារព័ត៌មាន​ Reuters​ តុលា​ការ​យុត្តិ​ធម៌​អន្តរកាល​របស់​ប្រទេស​កូឡុំប៊ី​​ (JEP)​ បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច​ ៦៤០២​ នាក់​ត្រូវ​បាន​សម្លាប់​តាម​វិធី​នេះ​ ប៉ុន្តែ​ក្រុម​ជន​រង​គ្រោះ​ខ្លះ​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​អាច​ខ្ពស់​ជាង​នេះ​។ ការ​ចោទ​ប្រកាន់​លើ​លោក Montoya​ គឺទាក់​ទង​នឹង​ការ​សម្លាប់​ដែល​បាន​កើត​ឡើង​ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ ​២០០៧​ និង​ខែ​វិច្ឆិកា​ឆ្នាំ​ ២០០៨​ រួម​ទាំង​ការ​ស្លាប់​របស់​អនីតិជន​ ៥ នាក់​ទៀត​។ លោក​ Montoya ពី​មុន​បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នោះ​ទេ​។ មេធាវី​របស់​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​តុលា​ការ​យុត្តិ​ធម៌​អន្តរកាល​របស់​ប្រទេស​កូឡុំប៊ី ។

  • មេដឹកនាំយោធាមីយ៉ាន់ម៉ានិយាយថារដ្ឋាភិបាលនឹងមិនរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេ រហូតដល់ឆ្នាំ ២០២៣

    មេដឹកនាំយោធាមីយ៉ាន់ម៉ានិយាយថារដ្ឋាភិបាលនឹងមិនរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេ រហូតដល់ឆ្នាំ ២០២៣

    ប្រាំ​មួយ​ខែ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី ១ កុម្ភៈ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក ​Min ​Aung ​Hlaing បាន​សន្យា​​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​នឹង​មាន​ការ​រៀប​ចំ​ការបោះឆ្នោត​ពហុបក្ស​ និង​ការ​លុប​ចោល​ការ​ដាក់​ប្រទេស​ក្រោម​ស្ថានភាព​អាសន្ន​ត្រឹម​ខែ​សីហា​ឆ្នាំ ២០២៣ ​ដោយ​ការ​ប្រកាស​នេះ​នឹង​ដាក់​មីយ៉ាន់ម៉ា​ ក្រោម​ការគ្រប់គ្រង​របស់​យោធា​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​បន្ត​ទៀត​ ផ្ទុយ​ពី​ការ​សន្យា​មុន​។ ប្រទេស​មីយ៉ាន់ម៉ា​មាន​ភាព​ច្របូក​ច្របល់​ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​យោធា​ ដោយ​មាន​ការ​ប្រឈម​មុខ​នឹង​ការ​តវ៉ា​និង​កូដកម្ម ​ដែល​បាន​ធ្វើ​ឱ្យ​រដ្ឋបាល​និង​សេដ្ឋកិច្ច​ធ្លាក់​ចុះ។​ ក្រុម​ឃ្លាំមើល​ក្នុង​តំបន់​បាន​និយាយ​ថា​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស​ជាង​ ៩០០ នាក់​រួច​មក​ហើយ​ នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​ប្រឆាំង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ ហើយ​ក៏​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ប្រដាប់​អាវុធ​ឡើងវិញ​ នៅ​តាម​តំបន់​ព្រំដែន​ផង​ដែរ​។ ប្រទេស​នេះ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង ការ​កើន​ឡើង​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ ផង​ដែរ​ដោយ​មន្ទីរពេទ្យ​ជាច្រើន​គ្មាន​បុគ្គលិក​ពេទ្យ​ប្រចាំ​ការ​ទេ​។ នៅក្នុង​សុន្ទរកថា​របស់​គាត់​ លោក​ Min ​Aung ​Hlaing បាន​និយាយ​ថា​ អាជ្ញាធរ​យោធា «ត្រូវតែ​បង្កើត​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​រៀបចំ​ការបោះឆ្នោត​សកល​ដោយ​សេរី​និង​យុត្តិធម៌​»។ លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ហើយ ​ខ្ញុំ​សូម​សន្យា​ថា​នឹង​រៀបចំ​ការបោះឆ្នោតសកល​ពហុបក្ស​ដោយ​មិន​ឱ្យ​បរាជ័យ​ឡើយ​»។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃអាទិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ លោក​ Min ​Aung ​Hlaing បាន​ដើរ​តួនាទី​ជា​ នាយករដ្ឋមន្ត្រី​ នៅ​ក្នុង​រដ្ឋាភិបាល​ចាំផ្ទះ ​ដែល​ទើប​បង្កើត​ថ្មី​ដែល​នឹង​ជំនួស​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ ដែល​ក្រុម​នាយ​ឧត្ដមសេនីយ៍​មួយ​ចំនួន​ជា​មួយ​លោក​ Min ​Aung ​Hlaing បាន​បង្កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ដណ្ដើម​បាន​អំណាច​។

  • មីយ៉ាន់ម៉ា ៦ ខែក្រោយរដ្ឋប្រហារ៖ រដ្ឋាភិបាលយោធាចូលអង្គុយប្រជុំអាស៊ាន ខណៈរដ្ឋាភិបាលស្រមោលមិនបានទទួលស្គាល់លើឆាកអន្តរជាតិ

    មីយ៉ាន់ម៉ា ៦ ខែក្រោយរដ្ឋប្រហារ៖ រដ្ឋាភិបាលយោធាចូលអង្គុយប្រជុំអាស៊ាន ខណៈរដ្ឋាភិបាលស្រមោលមិនបានទទួលស្គាល់លើឆាកអន្តរជាតិ

    អស់​រយៈ​ពេល​ពេល​ ៦ ខែ​មក​ហើយ​ដែល​កង​យោធា​មីយ៉ាន់ម៉ា​បាន​ចូល​កាន់កាប់​អំណាច​ បន្ទាប់​ពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NLD) កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ យោធា​ជា​រឿយៗ​បាន​លើកឡើង​ថា រដ្ឋប្រហារ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​រក​ឃើញ​ថា ការ​បោះឆ្នោត​ឆ្នាំ២០២០ ដែល​ NLD ឈ្នះ​ក្នុង​សំឡេង​ច្រើន​លើសលប់ មាន​ភាព​មិន​ប្រក្រតី​ ជាពិសេស​ផ្នែក​បញ្ជី​ឈ្មោះ​បោះឆ្នោត។ ក្រោយ​រដ្ឋប្រហារ​បាន​ប៉ុន្មាន​ខែ ក្រុម​តំណាងរាស្ត្រ​បក្ស​ NLD និង​តំណាងរាស្ត្រ​ស៊ីវិល​ផ្សេង​ទៀត​បាន​នាំ​គ្នា បង្កើត​គណៈកម្មការ​តំណាង​សភា (CRPH) ក្រោយ​មក​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា NUG ហើយ​ព្រម​ទាំង​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​ផ្ទាល់​ខ្លួន​ទៀត​ផង ដែល​មាន​ឈ្មោះ​ថា កងទ័ព​ការពារ​ប្រជាជន (PDF)។ NUG មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ទេ នៅ​មីយ៉ាន់ម៉ា ខណៈ​សមាជិក​ខ្លះ​បាន​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស ខណៈ​ខ្លះ​ទៀត​កំពុង​តែ​ជាប់​នៅ​ក្នុង​ស្រុក។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Sasa អ្នក​នាំពាក្យ​នៃ​រដ្ឋាភិបាល​ស្រមោល​នេះ។ ស្ថានភាព​នយោបាយ​ក្នុង​ស្រុក​របស់​មីយ៉ាន់ម៉ា​ពោរពេញ ភាព​ចលាចល​ និង​អស្ថិរភាព​ ចំណែក​ឯ​ដំណោះស្រាយ​ផ្នែក​នយោបាយ​ហាក់​ដូចជា​ស្ងាត់​សូន្យ​ឆឹង ខណៈ​ថ្មីៗ​នេះ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ ជាពិសេស​វីរុស​បម្លែង​ខ្លួន​ថ្មី ដែលតា បាន​បន្ថែម​ជា​បញ្ហា ទៅ​លើ​បញ្ហា​ច្រើន​ជំពូក ដែល​កើត​មាន​នៅ​មីយ៉ាន់ម៉ា។ យ៉ាងណាមិញ នៅ​លើ​ឆាក​អន្តរជាតិ​ របប​យោធា​បន្តិច​ម្ដងៗ​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​អាស៊ាន​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ក្នុង​នាម​ជា​រដ្ឋាភិបាល​មួយ​តំណាង​ប្រទេស​មីយ៉ាន់ម៉ា។ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ មីន…

  • ភ្លើងឆេះព្រៃនៅទ្វីបអឺរ៉ុបភាគខាងត្បូងបង្ករអោយមានការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់

    ភ្លើងឆេះព្រៃនៅទ្វីបអឺរ៉ុបភាគខាងត្បូងបង្ករអោយមានការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់

    ភ្លើង​ឆេះ​ព្រៃ​បាន​ឆាប​ឆេះ​តំបន់​ជា​ច្រើន​នៅ​ទូ​ទាំ​ងទ្វីប​អឺរ៉ុប​ភាគ​ខាង​ត្បូង​ដែល​បង្ក​ឡើង​ដោយ​អាកាសធាតុ​ក្តៅ​ និង​ខ្យល់​បក់​ខ្លាំង​ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​ទ្វីប​​អ៊ឺរ៉ុប​កំពុង​បោស​សំអាត​តំបន់​ដែល​មាន​មនុស្ស​​រស់​នៅ​បន្ទាប់​ពី​មានភ្លៀងធ្លាក់ និង​ទឹក​ជំនន់​កាល​ពី​សប្តាហ៍​កន្លងទៅ​នេះ​​។ នាយករដ្ឋមន្រ្តី​ប្រទេស​ក្រិក​ លោក​ Kyriakos​ Mitsotakis​ បាន​និយាយ​ថា​កាល​ពី​ខែ​កក្កដា​ថា​ អ្នក​ពន្លត់​អគ្គីភ័យ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​ប្រហែល​ ៥០​ ដង​ក្នុង​រយៈ​ពេល​ ២៤​ ម៉ោង​ចុង​ក្រោយ​នេះ​ ហើយ​មាន​ការ​ព្យាករណ៍​បន្ថែម​ថា​ អាច​នឹង​មាន​រលក​កំដៅ​បន្ថែម​ទៀត​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Reuters​ លោក​​ Mitsotakis​ បាននិយាយ​ថា​៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា​ខែ​សីហា​នៅ​តែ​ជា​ខែ​លំបាក​ ។ ​យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​ការ​ប្រុង​ប្រយត្ន័​ខ្ពស់​រហូត​ដល់​​ការ​ពន្លត់​អគ្គីភ័យ​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវ​ការ»​។ ស្ថាន​ភាព​នៅ​អឺរ៉ុប​ភាគ​ខាង​ត្បូង​គឺ​ផ្ទុយ​ស្រឡះ​ពី​ព្យុះ​ភ្លៀង​ដែល​បាន​បក់​បោក​នៅ​បណ្តា​ប្រទេស​នៅ​ភាគ​ខាង​ជើង​អ៊ឺរ៉ុប​ពី​ប្រទេស​អូទ្រីស​រហូត​ដល់​អង់គ្លេស​ បន្ទាប់​ពី​មាន​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​ជិត​ខាង​កាល​ពី​សប្តាហ៍​មុន​។ នៅ​លើ​កោះ​ Sardinia​ ប្រទេស​អ៊ីតាលី​យន្ត​ហោះ​សម្រាប់​ពន្លត់​អគ្គីភ័យ​មក​ពី​ប្រទេស​បារាំង​ និង​ក្រិក​បាន​ប្រើ​យន្តហោះ​សម្រាប់​ពន្លត់​អគ្គិភ័យ​ក្នុង​ស្រុក​របស់​ខ្លួន​មក​ជួយ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​លើ​កោះ​នោះ​ដែល​មាន​ព្រៃ​ឈើ​ជាង​ ៤​ ពាន់​ហិកតា​ត្រូវ​បាន​ដុត​បំផ្លាញ​ ហើយ​មនុស្ស​ជាង​ ៣៥០​ នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​នោះ​។ អាជ្ញាធរ​នៅ​ទ្វីប​អឺរ៉ុប​ខាង​ត្បូង​បាន​ព្រមាន​ពី​​រលក​កម្តៅ​ដែល​អាច​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដែល​បំផ្លិច​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​ ទោះ​បី​ជា​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​គ្រប់​គ្រង​អគ្គិភ័យ​នៅ​តំបន់​មួយ​ចំនួន​រួម​ទាំង​នៅ​ប្រទេស​អេស្ប៉ាញ​ ក្រិក​ និង​អ៊ីតាលី។ ចំពោះ​ប្រទេស​ទួរគី​កំពុង​ទទួល​រង​នូវ​អគ្គីភ័យ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ដោយ​មាន​ផ្ទៃ​ដី​ជិត​ ៩៥ ពាន់​ហិកតា​ត្រូវ​បាន​ដុត​បំផ្លាញ​។ ទូរទស្សន៍ CNN បានរាយការណ៍តំបន់​ទេសចរណ៍​ Bodrum​ ត្រូវ​បាន​គេ​ជម្លៀស​ប្រជាជន​ចេញ​​ខណៈ​ដែល​មាន​ខ្យល់​បក់​ខ្លាំង​បណ្តាល​​ឱ្យ​មាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​ចេ​ញ​ពី​ស្រុក​ Milas ​ក្បែរ​នោះ​។ តាម​តួ​លេខ​របស់​សហភាព​អឺរ៉ុប​ប្រទេស​ទួរគី​បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ចំនួន​ ១៣៣​ កន្លែង​នៅ​ឆ្នាំ​ ២០២១នេះ​​។

  • ប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើងព្រមានទីក្រុងសេអ៊ូលអំពីធ្វើសមយុទ្ធយោធាជាមួយអាមេរិក

    ប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើងព្រមានទីក្រុងសេអ៊ូលអំពីធ្វើសមយុទ្ធយោធាជាមួយអាមេរិក

    ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ KCNA របស់​កូរ៉ខាងជើង ​បាន​រាយការណ៍​ថា​លោកស្រី ​គីម​ យ៉ូជុង ​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន​ បាន​និយាយ​កាលពី​ ថ្ងៃ​អាទិត្យ​ថា​ ប្រសិន​បើ​កូរ៉េ​ខាងត្បូង​អនុវត្ត​សមយុទ្ធ​យោធា​រួមគ្នា​ ជាមួយ​សហរដ្ឋអាមេរិក​នោះ​ពួកគេ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​សម្រេច​ចិត្ត​ របស់​កូរ៉េ​ទាំងពីរ​ក្នុង​ការ​កសាង​ទំនាក់ទំនង​​ឡើង​វិញ។ លោកស្រី​ គីម​ យ៉ូជុង​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ការ​សម្រេច​ចិត្ត​ដើម្បី​ស្តារ​ខ្សែ​ទូរស័ព្ទ​រវាង​កូរ៉េ​ទាំងពីរ​នា​ពេល​ថ្មីៗ​នេះ​មិនគួរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​អ្វី​លើស​ពី​ការ​ភ្ជាប់​ទំនាក់​ទំនង​«ខាង​ផ្លូវ​កាយ» ឡើង​វិញ​នោះ​ទេ​។ ការ​អត្ថាធិប្បាយ​របស់​លោកស្រី​បាន​កើត​ឡើង​ នៅ​ពេល​ដែល​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​កំពុង​ពិភាក្សា​គ្នា​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​។ គួរ​ឱ្យ​ដឹង​ដែរ​ថា ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​សេអ៊ូល ​គ្រោង​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ នៅ​ចុង​ខែ​សីហា​ខាង​មុខ​នេះ​។ លោកស្រី​គីម​ យ៉ូជុង​បាន​និយាយ​បន្ត​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ «រដ្ឋាភិបាល​និង​យោធា​ របស់​យើង​នឹង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ថា​តើ​កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​ធ្វើ​សមយុទ្ធ​សង្គ្រាម​ឈ្លានពាន​ឬ​នឹង​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រឹមត្រូវ​មួយ»។

  • ទីក្រុងមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិករងទឹកជំនន់ធ្ងន់ធ្ងរ ហើយអ្នកជំនាញព្រមានថានៅពេលឆាប់នេះមនុស្សនឹងមិនអាចរស់នៅទីនោះបាន

    ទីក្រុងមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិករងទឹកជំនន់ធ្ងន់ធ្ងរ ហើយអ្នកជំនាញព្រមានថានៅពេលឆាប់នេះមនុស្សនឹងមិនអាចរស់នៅទីនោះបាន

    ប្រទេស​នីហ្សេរីយ៉ា​ ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​ទ្វីប​អាហ្វ្រិក​ គឺ​តែងតែ​ជួប​គ្រោះ​ទឹក​ជំនន់​ ដែល​ធ្វើ​ឱ្យ​ខូចខាត​រចនាសម្ព័ន្ធ​នានា​តាម​ទីក្រុង​តាម​ឆ្នេរសមុទ្រ​ក្នុង​អំឡុង​ខែ​មីនា​ ដល់​ខែ​វិច្ឆិកា ​ជា​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​នេះ​ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នីហ្សេរីយ៉ា​ ទីក្រុង​ឡាហ្គោស​ គឺ​កំពុង​ជួបប្រទះ​នឹង​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រ។ រូបថត​និង​វីដេអូ​ដែល​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​បាន​បង្ហាញ​ ថា​មាន​រថយន្ត​រាប់​សិប​គ្រឿង​បាន​ជន់​លិច​ដោយ​ទឹក​បន្ទាប់​ពី​មាន​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង​ហើយ​គ្រោះ​ជំនន់​ដោយសារ​ទឹកភ្លៀង​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ខាតបង់​ប្រមាណ ​៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​ អ្នក​ជំនាញ​បាន​ព្រមាន​ថា​ទីក្រុង​ឡាហ្គោស​ ដែល​ជា​ទីក្រុង​តំបន់​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិច​នីហ្សេរីយ៉ា​ អាច​នឹង​គ្មាន​មនុស្ស​រស់នៅ​ទេ​នៅ​ត្រឹម​ចុង​សតវត្ស​នេះ​ដោយ​សារ​កម្ពស់​ទឹកសមុទ្រ​កើន​ឡើង​ និង​ការ​ប្រែប្រួល​អាកាសធាតុ​។ យោង​តាម​ ការ​សិក្សា​ដែល​ដឹក​នាំ​ដោយ​វិទ្យាស្ថាន​សិក្សា​ការ​អភិវឌ្ឍ​បាន​និយាយ​ថា​បញ្ហា​នេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ ដោយ​សារ​ «ប្រព័ន្ធ​លូ​មិន​មាន​ភាព​គ្រប់គ្រាន់ ​និង​ការ​មើល​ថែទាំ​មិន​បាន​ល្អ​រួម​ជា​មួយ​នឹង​កំណើន​ប្រជាជន​មក​រស់​នៅ​ទីក្រុង​ដែល​មិន​អាច​ទ្រទ្រង់​បាន។ អ្នក​ជំនាញ​ខាង​ផ្នែក​បរិស្ថាន​ បាន​និយាយ​ថា​ ការ​ជីក​យក​ខ្សាច់​សម្រាប់​ការសាងសង់​គឺ​ជា​ការ​រួម​ចំណែក​ដ៏​ធំ​មួយ​ចំពោះ​បញ្ហា​សំណឹក​នៅ​តាម​ច្រាំង​សមុទ្រ​នៅ​ទីក្រុង​ឡាហ្គោស​ផង​ដែរ​។ លោក​ Manzo Ezekiel អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រាអាសន្ន​របស់​នីហ្សេរីយ៉ា ​បាន​ប្រាប់​ CNN ថា​ច្រាំង​នៃ​កោះ ​Victoria ​របស់​ទីក្រុង​ Lagos ត្រូវ​បាន​ទឹកជំនន់​ធ្វើ​លិច រួច​ទៅ​ហើយ​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ V.I នៃ​ទីក្រុង​ឡាហ្គោស ។ ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក​ Muhammadu Buhari ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រទេស​នេះ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​សម្ព័ន្ធមិត្ត​ពិភពលោក​ ក្នុង​ការ​ដោះស្រាយ​វិបត្ត​ប្រែប្រួល​អាកាសធាតុ​។ លោក​បាន​និយាយ​ថា៖ «យើង​ទន្ទឹង​រង់​ចាំ​ធ្វើ​ការ​ជាមួយ​ប្រធានាធិបតី​បៃដិន និង ​អនុ​ប្រធានាធិបតី ​កាម៉ាឡា ហារីស​។ យើង​មាន​ក្តី​សង្ឃឹម​និង​ សុទិដ្ឋិនិយម​ចំពោះ​ការ​ពង្រឹង​ទំនាក់​ទំនង​ស្និទ្ធស្នាល​…

  • តើអ្វីជាផលប្រយោជន៍រួមនៅពីក្រោយកិច្ចពិភាក្សារវាងចិន និងមេដឹកនាំក្រុមឧទ្ទាមតាលីបង់ក្នុងក្រុងធានជីន?

    តើអ្វីជាផលប្រយោជន៍រួមនៅពីក្រោយកិច្ចពិភាក្សារវាងចិន និងមេដឹកនាំក្រុមឧទ្ទាមតាលីបង់ក្នុងក្រុងធានជីន?

    មិន​បាន​ប៉ុន្មាន​ផង​ ក្រោយ​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ស្រី ​Wendy​ Sherman​ ចាក​ចេញ​ពី​ធាន​ជីន​ (Tianjin) ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​តឹង​សរសៃរ​ក​ជាមួយ​មន្ត្រី​ចិន​កាល​ពី​សប្ដាហ៍​មុន​ គណៈ​ប្រតិភូ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​ក៏​មក​ដល់​ក្រុង​នេះ​ ហាក់​ដូច​ជា​សារ​​មួយ​ដែល​បង្ហាញ​ថា​ ក្រុង​ប៉េកាំង​នឹង​បង្កើត​យុទ្ធ​សាស្ត្រ​ផ្ទាល់​ខ្លួន​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ បន្ទាប់​ពី​បាន​ហៅ​គោល​នយោបាយ​អាមេរិក​​ដែល​ប្រតិបត្តិ​នៅ​អាហ្វហ្គានីស្ថាន​ថា​បរាជ័យ​។​ ​ខណៈ​ពេល​​​កាល​កំណត់​នៃ​ការ​ដក​កង​ទ័ព​​របស់​សហរដ្ឋ​អាមេរិក​ នឹង​មក​ដល់​ក្នុង​ខែ​កញ្ញា​​ ទំនាក់​ទំនង​រវាង​ចិន​ និង​ក្រុម​​​ឧទ្ទាម​ ហាក់​​កើន​ឡើង​ក្រោយ​ជំនួប​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ដោយ​គេ​ឃើញ​មាន​ការ​ធានា​របស់​​ក្រុង​ប៉េកាំង​ ថា​ខ្លួន​នឹង​គាំ​ទ្រ​តួនាទី​របស់​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ទាំង​ផ្នែក​សន្តិ​សុខ​ និង​ការ​ស្ដារ​ឡើង​វិញ​។​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក​ Wang Yi ​បាន​និយាយ​ក្នុង​អំឡុង​នៃ​កិច្ច​ពិភាក្សា​ជាមួយ​គណៈ​ប្រតិភូ​ដឹក​នាំ​ដោយ​ក្រុម​តាលីបង់​លោក​​ Mullah ​Abdul​ Ghani ​Baradar​ ថា​៖​ «​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ គឺ​ជា​កម្លាំង​យោធា​ និង​នយោបាយ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ ហើយ​ទំនង​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ផ្សះផ្សារ​ និង​ការ​កសាង​ឡើង​វិញ​នៅ​អាហ្វហ្គានីស្ថាន​»​។​ រដ្ឋ​មន្ត្រី​រូប​នេះ​បន្ត​​​ថា​ ជំហរ​ផ្លូវ​ការ​របស់ចិ​ន​លើ​បញ្ហា​អាហ្វហ្គានីស្ថាន​ គឺ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ «​កម្ម​សិទ្ធិ​របស់​អាហ្វហ្គានីស្ថាន​»​ និង​ «​ដឹកនាំ​ដោយ​អាហ្វហ្គានីស្ថាន​»​ និង​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពី​កង​កម្លាំង​បរទេស​។​ លោក​បន្ថែម​ថា​៖​ «​ការ​ដក​ទ័ព​អាមេរិក​ និង​ណាតូ​ គឺ​ជា​មូលដ្ឋាន​នៃ​ការ​បរាជ័យ​នៃ​គោល​នយោបាយ​អាមេរិក​ចំពោះ​អាហ្វហ្គានីស្ថាន​»​។​ ​ ​​យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ការ​ទូត​នានា​និយាយ​ថា​ ប្រទេស​ចិន​នៅ​តែ​នៅ​ឆ្ងាយ​ពី​ការ​ទទួល​ស្គាល់​ក្រុម​នេះ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ ប៉ុន្តែ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​ដែល​ថា​ ក្រុម​នេះ​នឹង​ឡើង​កាន់​អំណាច​ប្រសិន​បើ​ការ​ផ្សះផ្សារ​ជាតិ​បរាជ័យ​។​ លើស​ពី​នេះ​ ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​តាលីបង់​ ត្រូវ​បាន​​ក្រុង​ប៉េកាំង​មើល​ឃើញ​ថា​ មាន​សារៈ​សំខាន់​សម្រាប់​កិច្ច​ប្រឹង​ប្រែង​ប្រឆាំង​ភេរវកម្ម​ និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​​។…