-
បាតុករប្រឆាំងរដ្ឋាភិបាលថៃ ប៉ះគ្នាជាមួយប៉ូលិស ស្របពេលករណីកូវីដ១៩ មានការកើនឡើង

បាតុករប្រឆាំងរដ្ឋាភិបាលថៃច្រើនជាង ១ពាន់នាក់ប៉ះគ្នាជាមួយប៉ូលិសនៅរាជធានីបាងកក កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅ ស្របពេលដែលករណីវិជ្ជមាននៃជំងឺកូវីដ-១៩កើនដល់ ២ម៉ឺនករណីក្នុងមួយថ្ងៃៗ។ សារព័ត៌មាន Bangkok Post បានចុះផ្សាយថា បាតុកម្មនេះធ្វើឡើងដោយក្រុមបាតុករ Redem ដែលមានឈ្មោះពេញថា Restart Democracy ដែលបកប្រែជាភាសាខ្មែរថា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ក្រុមនេះបង្កើតដោយក្រុមយុវជនសេរី ដែលជាបណ្ដុំនៃក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងៗគ្នា។ ប្រភពខាងលើបានឱ្យដឹងថា បាតុកម្មលើកនេះមានការទាមទារចំនួន ៣ធំៗគឺ (១) ទាមទារឱ្យលោកប្រាយុទ្ធ ចាន់អូឆា លាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយគ្មានលក្ខខណ្ឌ (២) កាត់ថវិការាជវាំង និងយោធា និងបង្វិលមកទំនុកបម្រុងលើជំនួយឧបត្ថម្ភកូវីដ-១៩ និង (៣) ប្រភេទវ៉ាក់សាំងកូវីដ-១៩ ត្រូវប្ដូរមកប្រភេទវ៉ាក់សាំង mRNA (មានដូចជាវ៉ាក់សាំងអាមេរិកម៉ាក Pfizer-BioNTech និង Moderna)។ ក្រុមបាតុករត្រូវបានប៉ូលិសបំបែកដោយប្រើគ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក នៅពេលហែក្បួនមកកាន់វិមានរដ្ឋាភិបាល ដែលជាការិយាល័យរបស់លោកប្រាយុទ្ធ។ នេះបើតាមសេចក្ដីរាយការណ៍មួយចំនួន។ បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃត្រូវបានរៀបចំនៅប៉ុន្មានសប្ដាហ៍ចុងក្រោយ ដោយក្រុមផ្សេងៗគ្នា ដោយភាគច្រើនសម្ដែងក្ដីមិនសប្បាយចិត្តចំពោះការគ្រប់គ្រង និងឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដោយរដ្ឋាភិបាលលោកប្រាយុទ្ធ។ នៅថៃ ករណីវិជ្ជមានប្រចាំថ្ងៃនៅតែកើនឡើងមួយរយៈចុងក្រោយនេះ ដោយកាលពីថ្ងៃសៅរ៍កន្លងទៅ ប្រទេសនេះរកឃើញ ២២ ០០០ករណីថ្មី ហើយស្លាប់រហូតដល់ទៅ…
-
ប៉ូឡូញនឹងរំលាយវិន័យ នៃអង្គជំនុំជម្រះ របស់ចៅក្រម ដើម្បីបំពេញតាមការទាមទាររបស់សហភាពអឺរ៉ុប

វ៉ាសូវី៖ ប្រមុខគណបក្សច្បាប់និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាចរបស់ប៉ូឡូញបានប្រកាសថា ប៉ូឡូញនឹងលុបចោលប្រព័ន្ធវិន័យសម្រាប់ចៅក្រមដែលតុលាការកំពូលសហភាពអឺរ៉ុបចោទថាបានរំលោភច្បាប់របស់ប្លុកសហគមន៍អ៊ឺរ៉ុប ដើម្បីបន្ថយទម្ងន់នៃការដាក់ទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងប្រទេសនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Jaroslaw Kaczynski ឧបនាយករដ្ឋមន្ត្រីផងដែរនោះបាននិយាយប្រាប់សារព័ត៌មានរដ្ឋថា ប្រធានបទនៃជម្លោះនឹងរលាយបាត់ ក្រោយពេលដែលវិន័យនៃអង្គជំនុំជម្រះរបស់ចៅក្រមត្រូវបានលុបចោល។ គណៈកម្មការអ៊ឺរ៉ុបដាក់ថ្ងៃកំណត់ទី ១៦ សីហា ដើម្បីឱ្យប៉ូឡូញរំសាយវិន័យនៃអង្គជំនុំជម្រះ ដែលសហភាពអឺរ៉ុបនិយាយថា បង្កើតឡើងដើម្បីដាក់សម្ពាធចៅក្រម ឬដើម្បីគ្រប់គ្រងនយោបាយលើការសម្រេចចិត្តរបស់តុលាការ ហើយបំពានច្បាប់របស់ប្លុក។ ក្រោមការដឹកនាំរបស់បក្ស PiS ប្រទេសប៉ូឡូញបានប៉ះទង្គិចជាមួយសហភាពអឺរ៉ុបលើផ្នែកមួយចំនួនដូចជា ឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិរបស់ជនចំណាកស្រុក ស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នាជាដើម។ អ្នកជំនាញផ្នែកច្បាប់ខ្លះនិយាយថា ការរំលាយវិន័យនៃអង្គជំនុំជម្រះ នឹងនៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការតុលាការកំពូលសហភាពអឺរ៉ុប។ លោក Laurent Pech សាស្ត្រាចារ្យផ្នែកច្បាប់អឺរ៉ុបនៅសាកលវិទ្យាល័យ Middlesex ក្នុងទីក្រុងឡុងដ៍បាននិយាយថា៖ «ប្រសិនបើពួកគេចង់គោរពតាមច្បាប់របស់សហភាពអឺរ៉ុបវាពិតជាសាមញ្ញណាស់ ដោយពួកគេត្រូវតែកុំធ្វើនូវអ្វីគ្រប់យ៉ាងដែលបានធ្វើអស់រយៈពេល ៥ ឆ្នាំមកនេះ។ បើមិនអញ្ចឹង គ្មានវិធីណាផ្សេងទេ»។ លោកនិយាយបែបនេះដោយសំដៅទៅលើវិធានការជាបន្តបន្ទាប់ដូចជា កំណែទម្រង់ទៅសាលាក្តីធម្មនុញ្ញ ដែលនឹងកំណត់នៅខែនេះថាតើរដ្ឋធម្មនុញ្ញប៉ូឡូញ មានអាទិភាពជាងសន្ធិសញ្ញាសហភាពអឺរ៉ុបឬអត់។ ប្រភព៖ Reuters
-
អាមេរិកនិយាយថាភស្តុតាងចង្អុលបង្ហាញថាអ៊ីរ៉ង់គឺនៅពីក្រោយការវាយប្រហារលើនាវាដឹកប្រេង

ការស៊ើបអង្កេតដោយអគ្គបញ្ជាការដ្ឋានមជ្ឈិមបូព៌ារបស់អាមេរិកទៅលើការវាយប្រហារនាវាដឹកប្រេងមួយគ្រឿង បានធ្វើការសន្និដ្ឋានថាយន្តហោះគ្មានមនុស្សបើកប្រើប្រាស់ក្នុងការវាយប្រហារនេះគឺផលិតដោយប្រទេសអ៊ីរ៉ង់។ យោងតាមរបាយការណ៍របស់ការស៊ើបអង្កេតនេះ នាវាដឹកប្រេង MT Mercer Street ដែលគ្រប់គ្រងដោយក្រុមហ៊ុនរបស់សេដ្ឋីអ៊ីស្រាអែល បានរងការវាយប្រហារនៅថ្ងៃទី ២៩ និងទី៣០ កក្កដា ខណៈពេលដែលកំពុងធ្វើដំណើរតាមឈូងសមុទ្រអូម៉ង់ ដែលមានការស្លាប់បុគ្គលិកសន្តិសុខជនជាតិអង់គ្លេសមួយរូប និងនាវិកនាយកជនជាតិរ៉ូម៉ានី។ ការសម្ភាសន៍សាក្សីនៅលើនាវា បានរកឃើញថាក្នុងរយៈពេលពីរថ្ងៃនេះយ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួនបីត្រូវបានបង្ហោះទៅកាន់នាវា ប៉ុន្តែមានតែមួយគត់បានទៅបុកនាវានេះបានសម្រេច ហើយធ្វើឱ្យមនុស្សទាំងពីរនាក់ស្លាប់។ ក្រោយការវាយប្រហារនេះបានកើតឡើង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អ៊ីស្រាអែល និងរ៉ូម៉ានី បានធ្វើការប្រទេសអ៊ីរ៉ង់យ៉ាងឆាប់រហ័ស ប៉ុន្តែក្រុងតេហេរ៉ង់បានធ្វើការបដិសេធថាខ្លួនមិនជាប់ពាក់ព័ន្ធទេ។ បន្ទាប់ពីការធ្វើកោសល្យវិច័យទៅលើបំណែកស្លាប និងសំណល់ជាតិផ្ទុះ ក្រុមអ្នកស៊ើបអង្កេតអាមេរិក បានសន្និដ្ឋានថាយន្តហោះគ្មានមនុស្សបើក ដែលប្រើប្រាស់ក្នុងការវាយប្រហារនេះ គឺផលិតដោយអ៊ីរ៉ង់។ កាលពីថ្ងៃសុក្រក្រុមប្រទេសអ្នកមាន G7 បានចេញសេចក្ដីថ្លែងការណ៍រួមមួយថ្កោលទោសការវាយប្រហារនេះ ហើយនិយាយថាសកម្មភាពរបស់ប្រទេសអ៊ីរ៉ង់គឺកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕ ប្រភព៖ BBC
-
តំបន់មួយចំនួននៅប្រទេសក្រិក នៅតែមានភ្លើងឆេះព្រៃ ចាប់តាំងពីសប្តាហ៍មុន

នៅប្រទេសក្រិកមានភ្លើងឆេះព្រៃឆាបឆេះអស់រយៈពេល ៥ ថ្ងៃមកហើយតាំងពីសប្តាហ៍មុន។ អណ្តាតភ្លើងបានឆាបឆេះក្រុងមួយនៅជិតទីក្រុង Athens ពេញមួយយប់បណ្តាលអោយមនុស្សជាច្រើនត្រូវបានជម្លៀសដោយទូកចេញពីកោះ Evia ។ កោះ Evia ស្ថិតនៅភាគខាងកើតនៃប្រទេសក្រិកឆាបឆេះចាប់តាំងពីសប្តាហ៍មុន ហើយភ្លើងបានបន្តឆាបឆេះយ៉ាងឆាប់រហ័សនៅផ្នែកជាច្រើនក្នុងតំបន់ដោយបានរាលដាលដល់ព្រៃរាប់ពាន់ហិចតានៅទូទាំងផ្នែកខាងជើងនៃកោះនោះ។ ភ្លើងឆេះព្រៃជាង ៤០០ ករណីបានផ្ទុះឡើងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដោយកន្លែងដែលមានភ្លើងឆេះខ្លាំងបំផុតគឺនៅតំបន់ Evia ដែលជាកោះក្រិចធំជាងគេទី ២ ។ គួរបញ្ជាក់ផងដែរថា តំបន់នៅក្នុងទ្វីបអ៊ឺរ៉ុបមួយចំនួនក្នុងរយៈពេលថ្មីៗនេះមានភ្លើងឆេះព្រៃជាច្រើនកន្លែងដែលបណ្តាលអោយមានការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ ប្រភព៖ Reuters
-
ចិនដុតដៃដុតជើង ទប់ស្កាត់ការផ្ទុះឡើងនូវវ៉ារ៉្យង់ឌែលតាក្នុងស្រុក

ខេត្តនានានៅទូទាំងប្រទេសចិន បានដាក់កំហិតតឹងរ៉ឹងជាងមុនក្នុងកិច្ចប្រឹងប្រែង ទប់ស្កាត់ការផ្ទុះឡើងនៃនៃការរីករាលដាលនៃវ៉ារ៉្យង់ឌែលតាមដ៏អាក្រក់បំផុតអស់រយៈពេលជាច្រើនខែ ដោយមន្រ្តីសុខាភិបាលបានចាត់ទុក ការរីករាលដាលវ៉ារ្យ៉ង់ឌែលតាលើកនេះ ថាជាការីករាលដាលខ្លាំងបំផុត។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ។ អាជ្ញាធរ បានរកឃើញករណីវិជ្ជមាន ៣២៨ ករណី កាលពីខែ កក្កដា ដែលមានចំនួនស្ទើរតែស្មើនឹងចំនួនករណីក្នុងស្រុកសរុបចាប់ពីខែ កុម្ភៈ ដល់ខែ មិថុនា។ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ (NHC) និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃ សៅរ៍ ថា៖ «បញ្ហាប្រឈមធំបំផុតយើងកំពុងជួបនាពេលបច្ចុប្បន្ននេះ គឺការរីករាលដាលនៃវ៉ារ៉្យង់ឌែលតា ដែលបង្កជាហានិភ័យកាន់តែខ្លាំងដល់ការបង្ការ និងគ្រប់គ្រងការរីករាលកន្លងមក»។ កន្លងមក អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះ គេបានរកឃើញថា ការរីករាលដាលកើនករណីកូវីដកើនឡើងជាមធ្យម ៨០ ភាគរយ គ្របដណ្ដប់តំបន់ចំនួន ៥ ក្នុងចំណោមតំបន់ចំនួន ៦ ដែលភាគច្រើនបង្កដោយវ៉ារ្យ៉ង់ឌែលតា។ វ៉ារ៉្យង់ដ័កាចសាហាវនេះ ត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ហើយបច្ចុប្បន្នបានរីករាលដាលដល់ប្រទេស និងតំបន់ចំនួន ១៣២ ហើយទូទាំងពិភពលោក។ យ៉ាងណាមិញ ការរីករាលដាលនៃវ៉ារ៉្យង់ឌែលតានេះ…
-
គោលនយោបាយមានកូនតែម្នាក់ក្នុងមួយគ្រួសារ របស់ប្រទេសចិនបង្ករអោយមានអតុល្យភាពយេនឌ័រ

ស្ថិតិប្រទេសចិនបង្ហាញពីការចុះថយនៃចំនួនប្រជាជនភេទស្រីក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយដែលបណ្តាលអោយមានអតុល្យភាពយេនឌ័រនៅក្នុងប្រទេស។ អតុល្យភាពយេនឌ័រនៅក្នុងប្រទេសចិនបច្ចុប្បន្នមានបុរសច្រើនជាងស្ត្រីចំនួន ៣៤,៩ លាននាក់នេះបើយោងតាមទិន្នន័យជំរឿនចុងក្រោយដែលបានចេញផ្សាយកាលពីខែឧសភា។ ជំរឿននេះបានធ្វើឡើងកាលពីឆ្នាំ ២០២០ បានបង្ហាញថា សមាមាត្រភេទរបស់ប្រជាជនចិនសរុបគឺមានបុរស ១០៥.១ នាក់ និងស្រី ១០០ នាក់ដែលប្រហាក់ប្រហែលនឹងមួយទសវត្សរ៍មុន។ ការចុះថយនៃចំនួនស្ត្រីនៅប្រទេសចិនបណ្តាលមកពីគោលនយោបាយកូនមួយក្នុងមួយគ្រួសារ និងទំនៀមទម្លាប់ដែលលើកតម្កើងកូនប្រុសជាងកូនស្រីរបស់ចិន។ បន្ទាប់ពីគោលនយោបាយកូនមួយក្នុងមួយគ្រួសាររបស់ប្រទេសចិនបានអនុវត្តកាលពីឆ្នាំ ១៩៧៩ មកគ្រួសារជនជាតិចិនភាគច្រើនបានព្យាយាមយកកូនប្រុសជាងកូនស្រីដែលជាជំនឿដែលគេយល់ថាកូនប្រុសជាអ្នកស្នងត្រកូលគ្រួសារ។ គ្រួសារមួយចំនួនបានរំលូតកូនរបស់ខ្លួនក្រោយពីដឹងថា ទារកក្នុងផ្ទៃជាកូនស្រី ឬបោះបង់កូននោះចោលក្រោយពីសម្រាលទារកនោះរួច។ តាមការស្រង់សម្តីរបស់សារព័ត៌មាន South China Morning Post អ្នកស្រី Song ដែលសម្រេចចិត្តរំលូតកូនរបស់ខ្លួនក្រោយពីបានដឹងថា ទារកក្នុងផ្ទៃជាកូនស្រីមានអារម្មណ៍ថាខ្លួនមានការសោកស្តាយក្រោយពីទទួលបានដំណឹងថា រដ្ឋាភិបាលបានបន្ធូរបន្ថយការរិតបន្តឹងចំនួនសមាជិកក្នុងគ្រួសារនាពេលខាងមុខ។ តាមការស្រង់សម្តីរបស់ប្រភពដដែលលោកស្រីបាននិយាយថា៖ «ប្រសិនបើពេលនោះមានការសម្រាលការរឹតបន្តឹងនេះ ខ្ញុំប្រហែលជាមិនត្រូវបោះបង់កូនស្រីខ្ញុំទេ។ ខ្ញុំនឹងមិនមានអារម្មណ៍ថាទទួលរងសម្ពាធច្រើនទេ»។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានដកចេញនូវគោលនយោបាយកូនមួយក្នុងមួយគ្រួសារកាលពីឆ្នាំ ២០១៦ ហើយកាលពីចុងខែឧសភារដ្ឋាភិបាលបានសម្រេចនឹងអនុញ្ញាតអោយគ្រួសារនីមួយៗអាចមានកូនបានដល់់ទៅ ៣ នាក់។ រឿងរបស់លោកស្រី Song គឺជារឿងទូទៅដែលប្រជាជនចិនបានជួបប្រទះកាលពីមានការអនុវត្តគោលនយោបាយនោះ។ យោងតាមលោក Jiang Quanbao មកពីសាកលវិទ្យាល័យ Xian Jiaotong បានឱ្យដឹងថាចំនួនប្រជាជនភេទស្រីនៅចន្លោះឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១០…
-
ក្រុមអ្នកប្រឆាំងការប្រកួតកីឡាអូឡាំពិក សម្តែងការមិនពេញចិត្តចំពោះព្រឹត្តិការណ៏កីឡានេះ

សកម្មជនប្រឆាំងការប្រកួតកីឡាអូឡាំពិកបានយល់ថាវាជាមហន្តរាយមួយ ដោយសារការប្រកួតកីឡាអូឡាពិកនៅទីក្រុងតូក្យូ២០២០ បានជួបប្រទះការខាតបង់ទាក់ទងនឹងថ្លៃដើម រឿងអាស្រូវទាក់ទងនឹងការរួមភេទ និងការភ័យខ្លាច ការរីករាលដាលនៃជំងឺកូវីដ -១៩ ជាដើម។ វាក៏មានការពន្យាពេលបើកការប្រកួតកីឡាលំដាប់ពិភពលោកនេះ ដែលគ្រោងធ្វើនៅក្នុងខែកក្កដាឆ្នាំ ២០២០ដល់ឆ្នាំ ២០២១ ផងដែរ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នាពេលនោះ សកម្មជនប្រឆាំង អូឡាំពិកបានជួបប្រជុំគ្នា នៅប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំកំពូលថ្នាក់ពិភពលោកសម្រាប់អ្នកប្រឆាំងកីឡាអូឡាំពិក «ជាលើកដំបូង។» សកម្មជនរាប់សិបនាក់ មកពីទីក្រុង រួមទាំងជាអតីតម្ចាស់ផ្ទះនៃការប្រកួតកីឡា អូឡាំពិក កាលពីអតីតកាល (ទីក្រុងLondon ,Rio De Janeiro, Pyeongchang) និង អនាគតម្ចាស់ផ្ទះ (ក្រុង Paris និង Los Angeles ) ត្រូវបានចូលរួមនៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន។លោក Jules Boykoff អ្នកចូលរួមតវ៉ា និងជាសាស្ត្រាចារ្យផ្នែកនយោបាយ និងរដ្ឋាភិបាល នៅសាកលវិទ្យាល័យប៉ាស៊ីហ្វិក នៅ រដ្ឋOregon សហរដ្ឋអាមេរិក បានប្រាប់ Al Jazeera ថា « នោះគឺជា ពេលចលនាដ៏សំខាន់មួយ” ។ លោក Boykoff…
-
ការរីកចម្រើននៃវិស័យទាហានស៊ីឈ្នួលនៅកូឡុំប៊ី នៅពីក្រោយរឿងឃាតកម្មប្រធានាធិបតីហៃទី

បូហ្គោតា៖ ក្រុមអ្នកស៊ើបអង្កេតនៅប្រទេសហៃទី កំពុងស្វះស្វែងបន្តស្វែងរកមេខ្លោងនៅពីក្រោយការជួលអតីតទាហានកូឡុំប៊ីជាង ២០ នាក់ក្នុងឃាតកម្មលោកប្រធានាធិបតី Jovenel Moïse កាលពីខែដើមកក្កដា ដែលធ្វើឱ្យកោះហៃទីដែលកំពុងតែមានបញ្ហាស្រាប់ផងនោះ ធ្លាក់ទៅក្នុងវិបត្តិនយោបាយកាន់តែខ្លាំងទៅ។ ប៉ុន្តែរឿងមួយដែលគេចាប់អារម្មណ៍នោះត្រង់ថា ការចាប់ខ្លួនអតីតទាហានទាំង ១៨ នាក់ដែលនៅសេសសល់ក្រោយការវាយប្រហារក្នុងក្រុងព័រអូប្រាំង បានធ្វើឱ្យមានការជជែកវែកញែកគ្នាអំពីរបៀបដែលកូឡុំប៊ី ប្រព្រឹត្តចំពោះអតីតយុទ្ធជន ដែលបន្សល់ទុកពីជម្លោះស៊ីវិលដែលអូសបន្លាយក្នុងប្រទេសនេះរយៈពេល ៧៣ ឆ្នាំ។ តាមរបាយការណ៍របស់ក្រសួងការពារជាតិកូឡុំប៊ី ទាហានជាង ១ ម៉ឺន នាក់របស់ខ្លួន បានចូលនិវត្តន៍ជារៀងរាល់ឆ្នាំដោយសារសង្គ្រាមនេះ ប៉ុន្តែភាគច្រើនគឺជាទាហានដែលចាកចេញដោយមានប្រាក់សោធននិវត្តន៍ កម្រិតអប់រំតិចតួច និងបទពិសោធន៍ក្នុងការប្រឡូកពិភពស៊ីវិលនៅមានកម្រិត។ យោងតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ ទាហានទាំងនេះរាប់ពាន់នាក់ បានស្វែងរកការងារនៅក្រៅប្រទេសដោយសារតែមានឱកាសតិចតួចនៅក្នុងប្រទេស ហើយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ អតីតទាហានកូឡុំប៊ី បានក្លាយជាអ្នកចូលរួមដ៏សំខាន់នៅក្នុងវិស័យទាហានស៊ីឈ្នួលរបស់ពិភពលោក ដោយមានក្រុមហ៊ុន និងរដ្ឋាភិបាលជាច្រើនជួលពួកគេ។ ទាហានស៊ីឈ្នួលរបស់កូឡុំប៊ី ត្រូវបានគេប្រទះឃើញនៅស្ទើរតែគ្រប់ជ្រុងនៃពិភពលោក ដោយធ្វើការជាអ្នកម៉ៅការអាមេរិកស្របច្បាប់នៅអ៊ីរ៉ាក់ យេម៉ែន និងអាហ្វហ្គានីស្ថាន ឬជាអ្នកបណ្តុះបណ្តាលក្រុមជួញដូរគ្រឿងញៀននៅម៉ិកស៊ិកជាដើម។ ក្រុមនេះមានតម្រូវការខ្ពស់ ដោយសារតែកេរ្តិ៍ឈ្មោះរបស់ពួកគេជាអ្នកប្រយុទ្ធដែលទទួលបានការបណ្តុះបណ្តាល ប្រកបដោយបទពិសោធន៍ខ្ពស់ក្នុងសង្គ្រាមទ័ពព្រៃ និងបញ្ហាសន្តិសុខស្មុគស្មាញផ្សេងទៀត គួបផ្សំនឹងឆន្ទៈធ្វើការរបស់ពួកគេទោះបើទទួលបានប្រាក់ឈ្នួលតិចតួច។ លោក Isaías Suache អាយុ ៤៤ ឆ្នាំ ជាអតីតមេបញ្ជាការនិងជាប្រធានសមាគមអតីតយុទ្ធជនកូឡុំប៊ីបាននិយាយថា៖ «យើងគឺជាម៉ាស៊ីននៃសង្រ្គាម…
-
បាល់ទះ បុរស បារាំង ឈ្នះ មេដាយ មាស ជា លើក ដំបូង ក្នុង ប្រវត្តិសាស្រ្ត អូឡាំពិក

ក្រុម បាល់ទះ ជម្រើស ជាតិ បារាំង បាន ឈ្នះ មេដាយ មាស ជា ជាប្រវត្តិសាស្រ្ត ក្នុង ព្រឹត្តិការណ៍ កីឡា អូឡាំពិក ឆ្នាំ ២០២០ នៅ ទីក្រុង តូក្យូ ប្រទេស ជប៉ុន ក្រោយ យក ឈ្នះ ក្រុម រុស្ស៊ី ដោយ លទ្ធផល ៣សិត ទល់២សិត នៅ កីឡដ្ឋាន Ariake Arena ក្នុង លទ្ធផល ២៥-២៣ , ២៥- ១៧ , ២១-២៥,២១-២៥ និង ១៥-១២ ឈ្នះ មេដាយ មាស រុស្ស៊ី មេដាយ ប្រាក់ និង អាហ្សង់ទីន មេដាយ សំរឹទ្ធ…
-
ជប៉ុនជាប្រទេសមានម៉ោងធ្វើការវែងបំផុតនៅលើពិភពលោក ខណៈប្រទេសនេះកំពុងព្យាយាមផ្លាស់ប្តូរ

ជប៉ុន៖ ប្រទេសជប៉ុនមានម៉ោងធ្វើការវែងបំផុតនៅលើពិភពលោក ។ សំណួរសួរថាតើហេតុអ្វីបានប្រជាជនជប៉ុនប្រឹងប្រែងធ្វើការខ្លាំងម្ល៉េះ? យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៦បានអោយដឹងថា ជិតមួយភាគបួននៃក្រុមហ៊ុនជប៉ុនតម្រូវអោយនិយោជិតធ្វើការលើសពី៨០ម៉ោងក្នុងមួយខែ ។ ម៉ោងបន្ថែមទាំងនោះគឺច្រើន តែមិនត្រូវបានគិតប្រាក់បញ្ចូលនោះទេ ។ ហើយជនជាតិជប៉ុនក៏មិនមានពេលវេលាសម្រាកគ្រប់គ្រាន់ដែរ ។ ការសិក្សាមួយរបស់ស្ថាប័ន Expedia បានរកឃើញថា ជាមធ្យមពលករជប៉ុនមិនបានប្រើពេល១០ថ្ងៃរបស់ពួកគេដើម្បីឈប់សម្រាកនោះទេ ហើយ៦៣ភាគរយនៃអ្នកឆ្លើយសំណួរជាជនជាតិជប៉ុនមានអារម្មណ៍ថា មានកំហុសចំពោះការឈប់សម្រាកការងារ ។ ទោះយ៉ាងណាម៉ោងធ្វើការវែងមិនមានន័យថា ផលិតភាពខ្ពស់ទេ ។ តាមពិតទៅប្រទេសជប៉ុនមានផលិតភាពទាបបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ដែលហៅថា G-7 នេះបើតាមទិន្នន័យពីសូចនាករបូកសរុបផលិតភាពរបស់ OECD ។ ពាក្យ“ ការ៉ូស៊ី” បកប្រែថា“ ស្លាប់ដោយសារការងារហួសកម្លាំង” ជាភាសាជប៉ុន និងជាពាក្យស្របច្បាប់ដែលត្រូវបានគេទទួលស្គាល់ថា ជាមូលហេតុនៃការស្លាប់ ។ បុគ្គលិកម្នាក់នៃក្រុមហ៊ុនផ្សាយពាណិជ្ជកម្មធំបំផុតរបស់ប្រទេសជប៉ុន ឈ្មោះ ឌិនស៊ូ បានលោតសម្លាប់ខ្លួនកាលពីឆ្នាំ ២០១៥ ។ មូលហេតុត្រូវបានគេនិយាយថា គាត់មានជំងឺបាក់ទឹកចិត្តដែលបណ្តាលមកពីការធ្វើការងារច្រើនពេក ។ សំណុំរឿងនេះ បានបង្កើតការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងការអំពាវនាវជាថ្មីដើម្បីផ្លាស់ប្តូរម៉ោងធ្វើការ និងការធ្វើការងារថែមម៉ោងតែមិនគិតប្រាក់បន្ថែមដែលខុសច្បាប់ ដែលវាជារឿងធម្មតាទៅហើយនៅក្នុងប្រទេសជប៉ុន ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឌិនស៊ូ បានលាលែងពីតំណែងដោយសារភាពចម្រូងចម្រាស…